Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្រុមហ៊ុនមួយគ្រោងបោះទុន២លានដុល្លារលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលអាចបង្កើតការងារបានជិត៦០០នាក់

    ក្រុមហ៊ុនមួយគ្រោងបោះទុន២លានដុល្លារលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលអាចបង្កើតការងារបានជិត៦០០នាក់

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៨តុលាឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន HUMBLE APPAREL MANUFACTURING CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នោះ មានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩៧កន្លែង៕

  • កម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជាលើកទី២»

    កម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជាលើកទី២»

    ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសមាគមមគ្គុទេសក៏សត្វស្លាប​ បានរៀបចំកម្មវិធី «ពិព័រណ៍សត្វស្លាបនៅកម្ពុជា លើកទី ២» ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ» ដោយជោគជ័យ នៅខេត្តសៀមរាប។ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះការចូលរួមទស្សនាពិព័រណ៍របស់សាធារណជន និង ការចូលរួមគាំទ្ររបស់ដៃគូនានាសម្រាប់ដំណើរការនៃកម្មវិធីពិព័រណ៍ទាំងមូល។ ប្រភព ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន

  • អគ្គនាយករង ក.ប.ប ៖ ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈក្នុងប្រទសកម្ពុជា បានឆ្លុះបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចជាតិដែលក្នុងនោះវិស័យថាមពលមានតួនាទីសំខាន់

    អគ្គនាយករង ក.ប.ប ៖ ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈក្នុងប្រទសកម្ពុជា បានឆ្លុះបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចជាតិដែលក្នុងនោះវិស័យថាមពលមានតួនាទីសំខាន់

    ស្វាយរៀង៖ ការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈក្នុងប្រទសកម្ពុជាបានឆ្លុះបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចជាតិដែលក្នុងនោះវិស័យថាមពល មានតួនាទីសំខាន់។ នេះជាការលើកឡើងរបស់លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងទៀតពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈដល់អាជីវករម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈក្នុងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២៨ខែតុលា ឆ្នាំ២០២០។ សិក្ខាសាលានេះមានការចូលរួមពីលោកសុខេ រស់អភិបាលរងខេត្តស្វាយរៀង មន្ទីរពាណិជ្ជកម្មខេត្ត និងលោក ផឹង និលប្រធានសាខា ក.ប.ប ខេត្ត និងម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងដេប៉ូចែកចាយនៅក្នងខេត្តស្វាយរៀងព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។ លោក ឃួន សាវុធ បានបន្តថាការប្រកួតប្រជែងមិនស្មោះត្រង់នៅក្នុងទូរកិច្ចវិស័យប្រេងឥន្ធនៈអាចបង្កផលប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់។ ហើយដើម្បីធានាការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំផ្នែកសេដ្ឋកិច្ច ក៏ដូចជាការប៉ះពាល់សុខុមាលភាពសង្គម ការពង្រឹង ការអនុវត្តច្បាប់គឺជាការងារអាទិភាព។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជា ត្រូវបានចាត់ចូលក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដូច្នេះការធ្វើអធិការកិច្ច លើស្ថានីយចែកចាយប្រេងឥន្ធនៈត្រូវបានក្រសួងពាណិជ្ជកម្មចាត់ទុកជាកម្មវិធីមួយយ៉ាងសំខាន់សំដៅធានា ការដាក់លក់ឲ្យបានត្រឹមត្រូវលើបរិមាណគុណភាព និងថ្លៃលក់រាយ។ លោកបានបញ្ជាក់ថាគោលបំណងសិក្ខាសាលានេះដើម្បីជំរុញការអនុវត្តស្មោះត្រង់ក្នុងអាជីវកម្មធានាទីផ្សារ ក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់ និងលើកស្ទួយកិត្យានុភាពជាតិ។ ការធានាការធ្វើជីវកម្មប្រកបដោយសុចរិត មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន(មិនមានតម្រូវឲ្យបង់ថ្លៃសេវាត្រួតពិនិត្យ)ហើយគោលដៅដែលត្រូវអធិការកិច្ច គឺស្ថានីយ៍និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ និងអនុវត្តន៍ច្បាប់ចំពោះអ្នកបំពានតាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។ លោកបានបញ្ជាក់ថាអាជីវករមានកាតព្វកិច្ចទទួលខុសត្រូវចម្បងលើសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងការដាក់លក់ ចែកចាយនិងផ្ដល់ព័ត៌មានឲ្យបានត្រឹមត្រូវលើផលិតផល ឬសេវារបស់ខ្លួនចៀសវាងអ្នកប្រើមានការភាន់ច្រឡំឬប៉ះពាល់ដល់ការប្រកួតប្រជែង(មាត្រា៤ច្បាប់ស្ដីការគ្រប់គ្រងគុណភាព  សុវត្ថិភាពលើផលិតផលទំនិញនិងសេវា)។ ហើយមិនត្រូវពាក់ព័ន្ធទៅនឹងអំពើមិនសុចរិត ដែលមានលក្ខណៈជាការបំភាន់ឬបោកបញ្ឆោតដល់សាធារណៈជនទាក់ទងទៅនឹងប្រភេទចរិតលក្ខណៈភាព សមតាមបំណងបរិមាណស្តង់ដារ…

  • រយៈពេល៩ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោន បានចំណូលជាង២៧០​លាន​ដុល្លា

    រយៈពេល៩ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោន បានចំណូលជាង២៧០​លាន​ដុល្លា

    យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នេះបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំនេះ

  • រយៈពេល៩ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោន បានចំណូលជាង២៧០​លានដុល្លា

    រយៈពេល៩ខែឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោន បានចំណូលជាង២៧០​លានដុល្លា

    យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នេះបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំនេះ

  • ក្រុមហ៊ុន៣គ្រោងនឹងវិនិយោគ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រ នៅកម្ពុជា

    ក្រុមហ៊ុន៣គ្រោងនឹងវិនិយោគ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រ នៅកម្ពុជា

    ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតថ្នាំលាប កាវទឹក និងសារធាតុរំលាយ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។ ២- ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ភតែម និងសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១លាន៩សែន៤ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។ ៣- ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd.:…

  • ក្រុមការងារសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ឈ្វេងយល់ពីការលើកកម្ពស់វិស័យកសិកម្មនៅក្នុងក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា

    ក្រុមការងារសមាគមអ្នកស្រាវវឌ្ឍនភាពកម្ពុជា-ចិន ឈ្វេងយល់ពីការលើកកម្ពស់វិស័យកសិកម្មនៅក្នុងក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា

    កាលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានដឹកនាំក្រុមស្រាវជ្រាវចុះទៅដល់ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយ៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លោក HUANG KEJIN អគ្គនាយកឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារស្រាវជ្រាវដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងឧទ្យាន ហើយនៅក្នុងកិច្ចពិភាក្សា លោកអគ្គនាយកបានជម្រាបជូនក្រុមការងារអំពីស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឧទ្យាន និងការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្ឆៃផលិតផលកសិកម្មដែលជាពិសេសគឺដំណាំស្វាយ។ លើសពីនេះ លោកអគ្គនាយកបានឆ្លើយតបយ៉ាងក្បោះក្បាយនិងល្អិតល្អន់នូវរាល់សំណួរដែលបានចោទឡើងដោយក្រុមការងារ។ លោកអគ្គនាយកបានបន្ថែមថា ក្រុមហ៊ុនឧទ្យានឧស្សាហកម្មខេម អិម ជេ កម្ពុជា បានទទួលអាជ្ញាបណ្ណក្នុងការវិនិយោគនៅឆ្នាំ២០១៦ ហើយបានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០១៧ និងដាក់ឱ្យដំណើរការជាផ្លូវការនូវចង្វាក់ផលិតកម្មកែច្ឆៃស្វាយនៅឆ្នាំ២០១៩។ ឧទ្យាននេះមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបីដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ១-ក្រុមហ៊ុនខេមបូឌាសួនឧស្សាហកម្មខូអិលធីឌី២-ក្រុមហ៊ុនឧស្សាហកម្មកសិកម្មកម្ពុជា និង៣-ក្រុមហ៊ុនMinកម្ពុជាឡូជីស្ទីក ដែលទទួលបាននូវអាជ្ញាបណ្ណវិនិយោគក្រៅប្រទេសពីមន្ទីរពាណិជ្ជកម្មខេត្តហ្វូជៀន និងគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិរបស់ប្រទេសចិន ហើយបានឆ្លងកាត់បែបបទចុះឈ្មោះនៅការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។  ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រាប់ប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា។ ក្រៅពីអគារមួយចំនួនដែលកំពុងដំណើរការនៃចង្វាក់ផលិតកម្មកែច្ឆៃស្វាយ ឧទ្យាននៅមានអគារស្នាក់នៅ អគារការិយាល័យ ហាងទំនិញ ឃ្លាំង (រួមទាំងឃ្លាំងរក្សាសីតុណ្ហភាពត្រជាក់) និងអគារសម្រាប់សិក្ខាសាលា ដែលសរុបនៅក្នុងផ្ទៃដីដែលមានទីតាំងបើកចំហសម្រាប់ការវិនិយោគ។  ក្រោយបិទបញ្ចប់កិច្ចការពិភាក្សាដ៏ផុសផុលដែលត្រូវបានធ្វើឡើងនៅក្នុងបន្ទប់សន្និសីទរបស់ក្រុមហ៊ុន  លោកអគ្គនាយកបានមគ្គុទេសក៍ក្រុមការងារអញ្ជើញផ្ទាល់ទៅទស្សនកិច្ចពិនិត្យមើលដោយផ្ទាល់នូវចង្វាក់ផលិតកម្មនៅក្នុងឧទ្យានឧស្សាហកម្មខេម អិម ជេ…

  • CDC អនុម័តឲ្យ ក្រុមហ៊ុន៣ ដែលមានទុន​វិនិយោគសរុបជាង១២លានដុល្លាអាមេរិកធ្វើការបណ្តាក់ទុន

    CDC អនុម័តឲ្យ ក្រុមហ៊ុន៣ ដែលមានទុន​វិនិយោគសរុបជាង១២លានដុល្លាអាមេរិកធ្វើការបណ្តាក់ទុន

    ក្រុមហ៊ុនចំនួន៣ ដែលមានទុននិយោគសរុបជាង១២លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន

  • ខេត្តបន្ទាយមានជ័យនឹងចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការស្ដារស្រូវស្រាលនៅដើមខែវិច្ឆិកាខាងមុខ

    ខេត្តបន្ទាយមានជ័យនឹងចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការស្ដារស្រូវស្រាលនៅដើមខែវិច្ឆិកាខាងមុខ

    ខេត្តបន្ទាយមានជ័យ នឹងចាប់ផ្ដើមអនុវត្តន៍យុទ្ធនាការស្ដារស្រូវស្រាល នៅដើមខែវិច្ឆិកាខាងមុខ តាមរយៈចែកពូជស្រូវ ដល់ប្រជាកសិករ ដើម្បីឱ្យកសិករនៅតែមានលទ្ធភាពបង្កបង្កើនផល បន្ទាប់ពីរងការខូចខាតដោយជំនន់ទឹកភ្លៀង។  លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា  បន្ទាយមានជ័យ ជាខេត្តដែលរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀងខ្លាំងជាងគេ ក្នុងចំណោមរាជធានី-ខេត្តចំនួន១៩ ដែលធ្វើឱ្យប៉ះពាល់ផលដំណាំស្ទើរតែទាំងស្រុង ពិសេសដំណាំស្រូវរងការខូចខាតប្រមាណជា ៦៧.០០០ហិកតា។ តាមរយៈនេះទើបមន្ទីរកសិកម្មខេត្តសម្រេចបង្កើតយុទ្ធនាការដាំដុះស្រូវស្រាល ដើម្បីស្ដារឡើងវិញក្នុងជំហានដំបូងនេះ។ លោកបានបន្តថា យុទ្ធនាការស្តារផលដំណាំ ពិសេសការដាំដុះស្រូវនេះ ធ្វើឡើងក្រោមការសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារនៃមន្ទីរកសិកម្មខេត្ត រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាជួយដល់កសិករ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឱ្យចាប់ផ្តើមធ្វើជំហានដំបូង ពីស្រុកមង្គលបុរី ដោយមានការសិក្សាពីមន្ត្រីជំនាញ ទាក់ទងទៅនឹងប្រភពទឹក និងផលប៉ះពាល់ក្នុងពេលខាងមុខឱ្យបានច្បាស់លាស់ ។  សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ស្រូវពូជ១គ្រួសារៗចំនួន១០០គីឡូក្រាម ដល់ប្រជាពលរដ្ឋដែលរងការខូចខាតដំណាំស្រូវពីគ្រោះទឹកជំនន់ ដើម្បីជួយសម្រាលទុក្ខលំបាកក្រោយទឹកជំនន់ស្រកទៅវិញឱ្យកសិករមានលទ្ធភាពនៅតែអាចបង្កបង្កើនផលបាន។ សម្តេចតេជោបានណែនាំឱ្យក្រសួងពាក់ព័ន្ធ ត្រូវតែចុះវាយតម្លៃលើការខូចខាតដំណាំស្រូវរបស់ពលរដ្ឋចាប់ពីថ្នាក់ខេត្តតែម្ដង ថាតើប៉ុន្មានគ្រួសារដែលរងការខូចខាតដំណាំស្រូវ ព្រោះមិនមែនខូចទាំងអស់នោះទេ ដោយសារស្រូវខ្លះក៏នឹងអាចល្អ លើសដើម ដោយសារវាត្រូវទឹកបានជីល្អជាងមុន ។  ចំណែកឯប្រជាពលរដ្ឋដទៃទៀតដែលមិនបានបង្កបង្កើនផលស្រូវ ក៏អាចទទួលបានពូជដំណាំ៦មុខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទផងដែរ  ដើម្បីដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកក្នុង ក្រុមគ្រួសារ និងការលក់ដូរទៅកាន់ទីផ្សារ។…

  • សម្តេចតេជោធុញទ្រាន់ជាខ្លាំងលើការរិះគន់បញ្ហាសាងសង់អគារខ្ពស់ៗ តែសម្តេចជម្នះនៅតែឱ្យធ្វើ

    សម្តេចតេជោធុញទ្រាន់ជាខ្លាំងលើការរិះគន់បញ្ហាសាងសង់អគារខ្ពស់ៗ តែសម្តេចជម្នះនៅតែឱ្យធ្វើ

    សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានភាពធុញទ្រាន់ជាខ្លាំង លើការរិះគន់បញ្ហាសាងសង់អគារខ្ពស់ៗ តែសម្តេចជម្នះឱ្យធ្វើ រហូតមានការអភិវឌ្ឍរីកដុះដាលមកដល់សព្វថ្ងៃនេះ ដែលធ្វើឱ្យកម្ពុជាមានអគារល្អប្រណិត ប្លែកៗមិនចាញ់បណ្តាប្រទេសជិតខាងឡើយ។ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ ពីកោះនរាទៅទីក្រុងរណបកោះពេជ្រ  និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា សម្តេចធុញទ្រាន់ជាខ្លាំង ចំពោះក្រុមមួយចំនួនដែលមិនចង់ឱ្យ មានអគារខ្ពស់ជាងគណៈរដ្ឋមន្ត្រី ឬខ្ពស់ជាងសំណង់ប្រវត្តិសាស្ត្រផ្សេងៗ ដូចជាខ្ពស់ជាងវត្តភ្នំ ខ្ពស់ជាងព្រះសក្យមុនីចេតិយជាដើម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែធុញទ្រាន់បែបនេះ កាលពីអំឡុងឆ្នាំ២០០៤ ទើបសម្តេចប្រកាសថា នរណាសាងសង់បានខ្ពស់ជាងគេគឺសម្តេចប្រគល់មេដាយ។  សម្តេច​បញ្ជាក់ថា​ «ទីក្រុងមួយគេត្រូវការនូវអគារខ្ពស់ៗ ហើយយើងនៅតែមានអគារ៧ជាន់ហ្នឹងអី កាលពីមុនយើងមានអគារ៧ជាន់ហ្នឹងតែមួយទេ តើអ៊ីចឹងយើងត្រូវទុកតែ៧ជាន់ហ្នឹងឬយ៉ាងម៉េច? ក្នុងអំណាចខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវតែទទួលខុសត្រូវ ដូច្នេះខ្ញុំប្រកាសយកតែម្ដង ថានរណាធ្វើបានខ្ពស់ជាងគេ គឺខ្ញុំនឹងអោយមេដាយពាក់។ ព្រោះពេលនោះសូម្បីតែណាហ្គាវើល កុំអីគេធ្វើខ្ពស់ណាស់ ក៏ប៉ុន្តែពេលនោះ គេធ្វើខ្ពស់ហើយ កាត់របស់គេចុះទៀត ហើយមួយទៀត សណ្ឋាគារសាន់វ៉េឡើងទៅ កាត់របស់គេចោលទៀតថាកុំឱ្យខ្ពស់ជាងវត្តភ្នំ អ៊ីចឹងគឺថាដូចជាជ្រុលពេក។ ប៉ុន្តែដល់ឥឡូវមានអីទីក្រុងរបស់យើងមានអាខ្ពស់ៗ ឧទ្ធម្ភាគចក្ររបស់ខ្ញុំពីដើម…