-
សត្វព្រៃជិតផុតពូជ ១៣ប្រភេទ បន្តមានវត្តមានក្នុងដែនជម្រកកែវសីមា ខណៈរងការគំរាមកំហែង
ក្រុមអ្នកជំនាញបានរកឃើញសត្វព្រៃជិតផុតពូជចំនួន ១៣ប្រភេទ កំពុងមានវត្តមានក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ ដោយចំនួនប្រភេទសត្វព្រៃមួយចំនួននៅថេរ ឬមានការកើនឡើង ប៉ុន្តែមួយចំនួនទៀតមានការថយចុះ។ លោក អូលី ហ្គ្រីហ្វ៊ីន (Olly Griffin) អ្នកវិភាគទិន្នន័យ និងជាទីប្រឹក្សាបច្ចេកទេសនៃអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ WCS បានឱ្យដឹងថា សត្វព្រៃជិតផតុពូជចំនួន១៣ប្រភេទ ដែលបានអង្កេតឃើញវត្តមានក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមាន៖ ស្វាកន្ទុយ.ស, ទោចថ្ពាល់លឿង ,ស្វាព្រាម, ស្វាក្តាមុំ, ស្វាត្រោស, ស្វាអង្គត់, ក្ងោក, ជ្រូកព្រៃ, ឈ្លូស, ទន្សោង ,ខ្ទីង, រមាំង និងប្រើស។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពប្រភេទសត្វព្រៃសំខាន់ៗ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឆ្នាំ២០១០-២០២០ នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២៦ ខែតុលានេះ លោកបានបញ្ជាក់ថា ចំនួនសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ នៅថេរ ប៉ុន្តែចំនួនស្វាព្រាម ស្វាអង្គត់ និងថនិកសត្វក្រចកជំពាមមាឌធំ លើកលែងជ្រូកព្រៃ កំពុងមានការថយចុះ។ «សត្វស្វាកន្ទុយ.ស មានចំនួន៦៧៥៦ក្រុម ទោចថ្ពាល់លឿងចំនួន៦៦៩ក្រុម ស្វាព្រាមចំនួន៣៦៤ក្រុម ស្វាក្តាមចំនួន៤២៤ក្រុម…
-
គម្រោងអភិវឌ្ឍន៍កោះនរា បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សាធារណៈនិងសេដ្ឋកិច្ចជាតិ
៖ គម្រោងអភិវឌ្ឍន៍កោះនរាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សាធារណៈនិងសេដ្ឋកិច្ចជាតិ ដោយមានស្ពានឆ្លងកាត់ងាយស្រួល និងធ្វើឱ្យតម្លៃដីធ្លីកាន់តែហក់ឡើងខ្ពស់ ហើយរាជរដ្ឋាភិបាលនឹង ទទួលបានចំណូលពន្ធផងដែរពីការបង់ពន្ធប្រថាប់ត្រា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍស្ពានតំបន់កោះពេជ្រ កោះនរា គឺបានផ្តល់សារៈប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម តាមរយៈការទាញ យកផលចំណេញពីវិស័យអចលទ្រព្យ ។ ក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប ១ខ្សែឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោង អភិវឌ្ឍន៍កោះនរា មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្តេចតេជោ បានបញ្ជាក់ថា ការបង្កើតឱ្យមានស្ពាននេះ ជាសមិទ្ធផលរបស់ជាតិ គឺបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណជា ២២៥លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង០,៩%នៃផលិតផលក្នុងស្រុកសរុបនាពេលបច្ចុប្បន្ន ។ សម្តេចតេជោបន្តថា ការអភិវឌ្ឍតំបន់នេះគឺបានធ្វើឱ្យសំណង់មានការកើនឡើង ហើយបានបង្កើននូវចំណូលពន្ធ និង ពន្ធអចលនទ្រព្យជារៀងរាល់ឆ្នាំ តាមរយៈការលក់និងដោះដូរផ្ទះ ដែលត្រូវការបង់ពន្ធប្រថាប់ត្រានិងពន្ធអចលនទ្រព្យ ។ សម្តេចបានបញ្ជាក់ថា«ចំពោះការខិតខំរបស់អាជ្ញាធររាជធានីភ្នំពេញដែលបានធ្វើការសម្របសម្រួលកិច្ចការទាំងអស់នេះដើម្បីឱ្យការដ្ឋាននេះបានបើកនិងដំណើរការ ។ ហើយនេះជាសមិទ្ធផលរបស់ជាតិ គឺដូចដែលឯកឧត្តម ពុង ឃាវសែ បានលើកឡើងក្នុង របាយការណ៍របស់គាត់…
-
ចំនួនសត្វព្រៃកែវសីមា មួយចំនួននៅថេរ មួយចំនួនកើនឡើង ឯមួយចំនួនមានការថយ ចុះ
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឆ្នាំ២០១០-២០២០ បានបង្ហាញថា មួយចំនួននៅថេរ ឯមួយចំនួនបានកើនឡើង ប៉ុន្តែក្នុងខណៈសត្វព្រៃមួយចំនួនទៀតមានការថយចុះគួរឱ្យព្រួយបារម្ភ។ នេះបើតាមការឱ្យដឹងពីអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា(WCS)ដែលបានចេញផ្សាយរបាយការណ៍១០ឆ្នាំស្តីពីស្ថានភាពនៃចំនួនសត្វព្រៃសំខាន់ៗចំនួន១៣ប្រភេទដែលបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលជាតំបន់មានជីវៈចម្រុះច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនិងការធ្វើសន្និសិទ្ធសារព័ត៌មាននៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២០នាទីស្តីការក្រសួងបរិស្ថានបានបញ្ជាក់ថា បើគេយោងតាមទិន្នន័យប្រមូលបានដោយប្រើប្រាស់មួលទិន្ន តាមបទដ្ឋានវិទ្យាសាស្រ្តចំនួន សត្វក្ងោកនិងស្វាត្រោសកំពុងមានការកើនឡើង។ចំនួនសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃនៅថេរ។ចំណែក ចំនួនស្វាព្រាម ស្វាអង្គត់ និងថនិកសត្វក្រចកពាមមាឌធំ លើកលែងជ្រូកព្រៃ កំពុងមានការថយចុះ។ គួរបញ្ជាក់ថាដែនជម្រកសត្វព្រៃកែវសីមាមានចំនួនប្រភេទជីវៈចម្រុះច្រើនគេបំផុតបើធៀបទៅនឹងតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា និងជាទីជម្រកសម្រាប់ប្រភេទសត្វព្រៃសំខាន់ៗជាច្រើនប្រភេទទៀតនៅលើពិភពលោក រួមទាំសត្វទោចថ្ពាល់លឿងនិងស្វាកន្ទុយស ដែលជាប្រភេទជិតផុតពូជនិងជិតផុតពូជបំផុតនៅលើពិភពលោក ហើយដែលពពួកពានរទាំងពីរប្រភេទនេះមានតែនៅក្នុងតំបន់នេះតែប៉ុណ្ណោះ។ លោកអូលីហ្រ្គី ហ្វឺន (Olly Griffin)អ្នកវិភាគទិន្នន័យនិងជាទីប្រឹក្សាបច្ចេវិទ្យានៃអង្គការwcs បានបញ្ចាក់ថា “លទ្ធផលទាងនេះបានឆ្លុះបញ្ចាំងអំពីផលវិជ្ជមានច្រើនកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជីវចម្រុះសំខាន់ៗជាសាកលនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដូចជាការថែរក្សាចំនួនពពួកពានរដែលជិតផុតពូជបំផុតឱ្យនៅថេរ និងការធ្វើចំនួនសត្វកោ្ងកដែលជាប្រភេទជិតផុតកើនឡើងវិញ។លទ្ធផលទាំងនេះក៏បានបង្ហាញអំពីទំហំនៃការគំរាមកំហែងលើសត្វព្រៃនៅទូទាំងប្រទេសកម្ពុជាផងដែរ ដែលជាក់ស្តែង ប្រភេទសត្វក្តាន់ រមាំង និងពពួកសត្វចូលចិត្តរកស៊ីលើដីក្នុងដែនជម្រកសត្វព្រៃកែវសីមាគឺកំពុងមានការថយចុះ”។ ដោយឡែក ឯកឧត្តម នេត្រ ភក្ត្រា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឆ្នាំ២០១០-២០២០ឱ្យដឹងថា តំបន់ព្រៃការពារសីមាត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃកែវសីមានៅខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្រោមការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ ដែនជម្រកសត្វព្រៃកែវសីមាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។ ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ…
-
ក្រសួងការងារជូនដំណឹងឱ្យកម្មករ-និយោជិតឈប់សម្រាក បាន៤ថ្ងៃក្នុងថ្ងៃអុំទូកខាងមុខនេះ
ក្រសួងការងារជូនដំណឹងឱ្យកម្មករ-និយោជិតឈប់សម្រាក បាន៤ថ្ងៃក្នុងថ្ងៃអុំទូកខាងមុខនេះ ដោយ៖ម៉ាដេប៉ូ ភ្នំពេញ៖ បើម្បីចូលរួមអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី៣០-៣១-០១ខែតុលា និងថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២០ជំនួសឱ្យថ្ងៃទី០១ដែលត្រូវចំថ្ងៃអាទិត្យខាងមុខនេះកម្មករនិយោជិតនឹងអនុញ្ញាតឱ្យបានឈប់សម្រាកចំនួន៤ថ្ងៃ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចុះហត្ថលេខាដោយឯកឧត្តមអ៊ិតសំហេងរដ្ឋមន្រ្តីក្រសួងកាងារនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២០នេះបានបញ្ជាក់ថាក្នុងថ្ងៃឈប់សម្រាកខាងលើនេះដែរកម្មករនិយោជិតដែលឈប់សម្រាកថ្ងៃបុណ្យនេះនឹងមានសិទ្ធិទទួលបានប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕(សូមមើលសេចក្តីជូនដំណឹងក្រោម)
-
ជើងក្រានបរិស្ថានខ្មែរ ឬចង្រ្កានជីវម៉ាស់
ចង្ក្រាន មកពីពាក្យជើងក្រាន ដែលមានន័យថា ប្រដាប់សម្រាប់តម្កល់ចម្អិនអាហារ ប្រកល់ជើងក្រានដាំស្ល។បច្ចុប្បន្ន ដោយសារការវិវត្តនៃសង្គមបច្ចេកវិទ្យាពីរមួយថ្ងៃទៅមួយថ្ងៃ ធ្វើអោយប្រជាពលរដ្ឋ មានការប្រើប្រាស់នៅចង្ក្រានច្រើនម៉ូតច្រើនប្រភេទ ទៅតាមតម្រូវការក្នុងការដាំស្ល។ ជាមួយគ្នានេះ ដោយយើងមើលឃើញភាគច្រើន នៅតាមផ្ទះនិមួយៗ គឺច្រើនប្រើចង្ក្រានហ្គាស ចង្ក្រានអគ្គីសនី ចង្ក្រានឡូវផលិតពីដី ដោយដុតធ្យូង កំទេចអុស។ ជើងក្រានបរិស្ថានខ្មែរ ឬចង្រ្កានជីវម៉ាស់ គឺជាផលិតផលខ្មែរ និងជាប្រភេទចង្ក្រាន អាចសន្សំអុស ធ្យូង ឬថាមពលបានច្រើន, កាត់បន្ថយផ្សែងពុលបានច្រើន, អាចដំឡើង និងបន្ថយភ្លើងបាន, អាចប្រើបានយូរឆ្នាំ, ចំណេញពេលវេលា, ងាយស្រួលប្រើប្រាស់, ចូលរួមការពារបរិស្ថាន។ អ៊ុំប្រុស ញ៉ក់ យិនហ៊ាង ហៅញ៉ក់ សំ ជាអ្នកផលិតចង្រ្កាន បានអោយដឹងថា ដើម្បីបានក្លាយជាចង្ក្រានមួយៗ គឺពិតជាមិនងាយស្រួលទេ ត្រូវធ្វើការសិក្សាស្រាវជ្រាវទៅលើបច្ចេកទេស កំលាំងពលកម្មមនុស្ស ពុម្ពម៉ាស៊ីនសំរាប់កាត់កែច្នៃ វត្ថុធាតុដើមនៃចង្ក្រាន គិតអំពីបញ្ហាបរិស្ថានជុំវិញខ្លួន និងផលប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់។ អ៊ុំប្រុស ញ៉ក់ សំ ក៏បានរៀបរាប់ថា ការផលិតចង្ក្រានបរិស្ថាន ឬចង្ក្រានជីវម៉ាស់ ជាប្រភេទចង្ក្រានដែលផ្តស់ថាមពលកម្តៅខ្ពស់ ជួយកាត់បន្ថយការចំណាយថវិការ…
-
សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចអនុម័តហើយ
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលច្បាប់សម្រាប់ការចាយវាយរបស់រដ្ឋក្នុងឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។ បើតាមការប្រកាសរបស់ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញសង្គម Facebook បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លា ក់ចូលទៅក្នុងភាពក្រីក្រវិញ។ តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា-១,៩% ក្នុងពេលដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ បានខិតមកគៀកនឹងកម្រិតអវិជ្ជមានជាង-២%។ ដោយឡែកសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១…
-
មន្រ្តីរដ្ឋបាលជលផល៖យើងត្រូវរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គនិង ដោះស្រាយបញ្ហា ប្រឈម
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖សត្វផ្សោតឬសត្វផ្សោតទន្លេមេគង្គគឺជាសត្វផ្សោតទឹកសាបមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបសរុបចំនួនតែ៧ប្រភេទគត់ក្នុងពិភពលោកយើងនេះ។ ដោយមើលឃើញពីចំនួនកាន់តែថមថយចុះបន្តបន្ទាប់នៃសត្វប្រភេទនេះហើយទើប មន្រ្តីនៃរដ្ឋបាលជលផលបានអំពាវនាវឱ្យគ្រប់ភាគីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាឱ្យបានគង់វង្សសំដៅធ្វើយ៉ាងណាឱ្យសត្វប្រភេទនេះរស់នៅកម្ពុជាឱ្យបានជាប់គង់វង្សយូរអង្វែង ខណៈដែលសត្វប្រភេទនេះកំពុងទទួលរងការប្រឈមជាបន្តបន្ទាប់ដែលអាចឈានទៅរកការផុតពូជណាមួយនៅថ្ងៃខាងមុខ។ ការអំពាវនាវបែបនេះធ្វើឡើងដោយលោក ស្រ៊ុនលឹមសុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិESCAP និងអគ្គនាយករងនៃរដ្ឋបាលជលផល នាកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ។ ថ្លែងក្នុងកិច្ចប្រជុំនេះលោក ស្រ៊ុនលឹមសុងបានបញ្ជាក់ថាចំនួនប៉ាន់ប្រមាណសរុបក្នុងឆ្នាំ២០១៧សត្វផ្សោតមានប្រមាណ៩២ក្បាល។ចំណែកចំនួនប៉ាន់ប្រមាណថ្មីដែលទទួលបានក្នុងឆ្នាំ២០២០គឺមានប្រមាណ៨៩ក្បាល។ចំពោះការចេះតែថយចុះនៃចំនួនសត្វផ្សោតនេះដែរដោយសារថាវាប្រឈមការគំរាមកំហែងជាច្រើនដូចជា ការទាក់ជាប់ទៅនឹងមងនេសាទនៅក្នុងតំបន់គ្រប់គ្រងសត្វនិងការពារសត្វ សកម្មភាពនេសាទខុសច្បាប់ដោយប្រើ ឧបករណ៍ នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត អាស្រ័យដោយកំណើនប្រជាជននិងទំបន់ វារីអគ្គិសនីនៅចរន្តទឹកខាងលើ។ ដោយឡែកលោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា តាមការសិក្សាទៅលើចំនួនសត្វផ្សោតទន្លេមេគង្គ នៅឆ្នាំ២ ០២០នេះ បានបង្ហាញថា ចំនួនសត្វផ្សោតមេគង្គនៅកម្ពុជាហាក់ពុំមានការធ្លាក់ចុះ នោះឡើយ បើធៀបនឹងចំនួនដែលបានកត់ត្រានៅក្នុងឆ្នាំ២០១៧ មានប្រហែល ៩២ក្បាល។ លោកថា”អត្រានៃចំនួនសត្វផ្សោត អាចរស់រានមានជីវិត អត្រានៃកំណើន សត្វផ្សោត និងអត្រានៃចំនួនសត្វផ្សោតថ្មី ដែលបានកត់ត្រាបញ្ចូលទៅក្នុងចំនួនសរុប ត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើចំនួនសត្វផ្សោតដែលអ្នកជំនាញស្គាល់ភិនភាគដូចជាស្នាមឆែកនៃព្រុយខ្នងជាដើម”។ លោកសេងទៀកបានឱ្យដឹងដែរថាបើទោះបីចំនួនសត្វផ្សោតឆ្នាំ២០១៧ដល់ឆ្នាំ២០២០មានការថយចុះតិចតួចក្តី ប៉ុន្តែយ៉ាងណាលោកមានប្រសាសន៍ដែរថាចំនួនសត្វផ្សោតបច្ចុប្បន្ននេះមានកាន់តែតិចតួចដែលនាំឱ្យក្តីព្រួយបារម្ភ ហើយយើងចំបាច់ត្រូវតែនាំគ្នាអភិរក្សឱ្យខានតែបាន។ លោកបានធ្វើការប្រៀបធៀបថាកាលពីមុននេះបើយោងតាមលទ្ធផលជំរឿន សត្វផ្សោតប្រចាំឆ្នាំ២០១៧ យើងមានផ្សោត៩២ក្បាល ចំនួននេះ គឺជាការកើនឡើងប្រមាណ១៥ភាគរយ…
-
អត្រាកំណើនពាណិជ្ជកម្មពិភពលោកសម្រាប់ឆ្នាំ២០២០នេះ ត្រូវបានព្យាករណ៍ថា ធ្លាក់ចុះពី៧ទៅ៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩
បរទេស៖ អត្រាកំណើនពាណិជ្ជកម្មពិភពលោកសម្រាប់ឆ្នាំ២០២០នេះ បានធ្លាក់ចុះពី៧ទៅ៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩ នេះបើតាមការព្យាករណ៍របស់ស្ថាប័នផ្នែកអភិវឌ្ឍអង្គការសហប្រជាជាតិ ប៉ុន្តែពាណិជ្ជកម្មក្នុងវិស័យខ្លះ នឹងនៅតែមានការកើនឡើងដែរ ដោយសារទំហំពាណិជ្ជកម្មរបស់ចិនមានការកើនឡើង១០ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ យោងតាមការប៉ាន់ស្មានរបស់នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានឱ្យដឹងថា ចាប់តាំងការផ្ទុះជំងឺ COVID-19 មក ពាណិជ្ជកម្មនៅគ្រប់តំបន់ទាំងអស់ក្នុងពិភពលោកបានធ្លាក់ចុះជាមធ្យម១៩ភាគរយក្នុងត្រីមាសទី២ឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៩ ខណៈទំហំពាណិជ្ជកម្មធ្លាក់ចុះនេះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច ។ យ៉ាងណាមិញ ទំហំពាណិជ្ជកម្មពិភពលោកនឹងមានការកើនឡើងបន្តិចក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ដោយមានកំណើន៤.៥ភាគរយ ។ ប៉ុន្តែកំណើននេះ ក៏នៅមានកម្រិតតិចជាងកាលពីឆ្នាំ២០១៩ ផងដែរ ។ សូមជំរាបថា នៅដើមខែតុលានេះ អង្គការពាណិជ្ជកម្មពិភពលោក WTO បានអះអាងថា ទំហំពាណិជ្ជកម្មសាកលនឹងធ្លាក់ចុះ៩.២ភាគរយ ប៉ុន្តែនឹងកើនឡើងវិញយ៉ាងសន្សឹមៗចំនួន៧.២ភាគរយក្នុងឆ្នាំ២០២១ ។ អឺរ៉ុប និងអាមេរិក គឺជាតំបន់ដែលរងគ្រោះខ្លាំងដោយសារការធ្លាក់ចុះទំហំពាណិជ្ជកម្មនេះ ។ អង្គការ WTO ក៏បានអះអាងដែរថា បើសិនជាមានវ៉ាក់សាំងនៅដើមឆ្នាំ២០២១ នោះកំណើនពាណិជ្ជកម្មនឹងមានការកើនឡើង៣ភាគរយបន្ថែមទៀត ៕