Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយការបញ្ជូនផលិតផលសកក្តានុពលទីផ្សារក្នុង និងក្រៅស្រុក

    ខេត្តបន្ទាយមានជ័យ៖ សិក្ខាសាលា(ស្ដីពីការផ្សព្វផ្សាយការបញ្ជូនផលិតផលសកក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅស្រុក) ត្រូវបានបើកដើម្បីជំរុញឲ្យមានការប្រកួតប្រជែងក្នុងទីផ្សារសិរី នៅខេត្តបន្ទាយមានជ័យនាថ្ងៃទី ៣ វិច្ឆិកាឆ្នាំ២០២០។ ក្រោមវត្តមាន លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍទីផ្សារនាយកនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម លោក លី សារីអភិបាលរង ខេត្តបន្ទាយមានជ័យ មន្ទីរសាមីនិង១០មន្ទីរជំនាញព្រមទាំងម្ចាស់អាជីវកម្មក្នុងខេត្តចូលរួម។ គោលបំណងនៃសិក្ខាសាលានេះបានប្រសើរឡើងនៅវត្ឍនភាពការងារពាណិជ្ជកម្ម នឹងអនុវត្តន៍តាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ឬពាណិជ្ជកម្មឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ស្របតាមកំណែទម្រង់គោលនយោបាយស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម និងដើម្បីបង្កើតការលក់ផលិតផលខ្មែរតាមបណ្ដាទីផ្សារ ជាពិសេសផ្សារទំនើបនានាក្នុងស្រុកសំដៅជំរុញការនាំចេញនៅនឹងកន្លែង និងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិក្រោយពីជំងឺកូវីដ.១៩បញ្ចប់នាពេលខាងមុខនេះទេ។ លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ ក្នុងកិច្ចប្រជុំថាផលិតផលសកក្តានុពលចែកចេញជា៧ចំណុច ១ចុះបញ្ជីនៅវិទ្យាស្ថានស្តង់ដារ២ឈ្មោះផលិតផល ៣ឈ្មោះក្រុមហ៊ុន និងអាសយដ្ឋាន ៤កន្លែងព្រលិត ៥គ្រឿងផ្សំ ៦ ចំណុះ ៧ សរសេរជាភាសាខ្មែរទើបអាចប្រកួតប្រជែង ក្នុងទីផ្សារផលិតផលក្នុងស្រុក និងក្រៅស្រុកបាន ក្នុងនោះមាន ស្រូវ ដំឡូង បន្លែផ្លែឈើ ភេសជ្ជៈ ដូងក្រអូប ប្រេងកូឡាធ្វើក្នុងស្រុក សិប្បកម្មផលិតទឹក ត្រី ទឹកសុីអ៊ីវ ទឹកម្ទេស ទឹកឃ្មុំ (ល)។…

  • អគ្គនាយកដ្ឋានគាំពារបរិស្ថានបង្ហាញពីការប្តេជ្ញាចិត្តលើកកម្ពស់បរិស្ថាននិងចូលរួមទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ

    អគ្គនាយកដ្ឋានគាំពារបរិស្ថានបង្ហាញពីការប្តេជ្ញាចិត្តលើកកម្ពស់បរិស្ថាននិងចូលរួមទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១» នាទីស្តីការក្រសួងបរិស្ថាននៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០អគ្គនាយកដ្ឋានគាំពារបរិស្ថានបានបង្ហាញពីការប្តេជ្ញាចិត្តចូលរូមកិច្ចការពារបរិស្ថានស្អាតនិងបៃតង សំដៅទ្រទ្រង់ជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាពសម្រាប់ ប្រជាពល រដ្ឋគ្រប់រូប និងគ្រប់ជំនាន់។ ក្នុងបទបង្ហាញនាពិធីនេះដែរ ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃ ក្រសួងបរិស្ថានបានបង្ហាញពីភាពជោគជ័យ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបនាកន្លងមក។ក្នុងនេះឯឧត្តមក៏បានលើកឡើងពីដំណោះស្រាយ និងកិច្ចខិតខំបន្តកិច្ចការងារនាឆ្នាំ២០២១ខាងមុខផងដែរ។ ជាមួយគ្នាអគ្គនាយកដ្ឋាននេះក៏បានដាក់ទិសដៅ និងផែនការយុទ្ធសាស្រ្តដើម្បីខិតខំអនុវត្តឱ្យសម្រេចបានជោគជ័យលើការងារអាទិភាព ដូចខាង ក្រោម៖  – បានរៀបចំគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងធ្វើវិសោធនកម្មអនុក្រឹត្យចំនួនពីរ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងការគ្រប់គ្រងសារធាតុបំផ្លាញស្រទាប់អូហ្សូន និងរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួនពីរ ស្តីការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការអនុវត្តវិធានស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន សំដៅពង្រឹងកិច្ចគាំពារបរិស្ថាន លើកកម្ពស់សុខភាពសាធារណៈ និងជំរុញការអភិវឌ្ឍដោយចីរភាព – បានតាមដានគុណភាពទឹកសាធារណៈតាមតំបន់គោលដៅរាជធានី ខេត្ត និងតាមប្រភពបំពុលដោយបានយកសំណាកមកវិភាគចំនួន ២០៣សំណាក ដើម្បីវាយតម្លៃពីគុណភាពទឹក និងចាត់វិធានការទប់ស្កាត់ការបំពុលឱ្យបានទាន់ពេលវេលា – បានតាមដានគុណភាពខ្យល់សាធារណៈ និងបំពាក់ឧករណ៍តាមដានបន្ថែមចំនួន១១ទីតាំងនៅរាជធានី ខេត្ដ ដើម្បីវាយតម្លៃពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា និងផ្សព្វផ្សាយជូនសាធារណៈជន – បានចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រភពបំពុលចំនួន១៣០ទីតាំង ដោះស្រាយបណ្តឹងបានចំនួន៤៩ករណី ពិន័យបទល្មើស ៩ករណី និងជំរុញការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិការបញ្ចេញផ្សែង សំណល់រាវពីប្រភពបំពុលសំខាន់ៗចំនួន…

  • វិស័យ៣របស់កសិកម្មកម្ពុជាដែលមានសក្តានុពលសម្រាប់ប្រទេសហុងគ្រីអាចធ្វើការវិនិយោគ

    វិស័យ៣របស់កសិកម្មកម្ពុជាដែលមានសក្តានុពលសម្រាប់ប្រទេសហុងគ្រីអាចធ្វើការវិនិយោគ

    ការបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគវិស័យកសិកម្មកម្ពុជាបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក Peter Szijjarto ក្នុងពេលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាលោក វេង សាខុន នៅវេលាថ្ងៃត្រង់ថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម នារាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីហុងគ្រី Peter Szijjarto ថ្លែងថា បំណងនៃដំណើរទស្សនកិច្ចនៅ កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនាពេលអនាគត។ លោកបានលើកឡើងថា វិស័យកសិកម្មហុងគ្រីបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចប្រមាណជា ៨% នៃ GDP ការប្រើប្រាស់ បច្ចេកវិទ្យាដាំដុះ ការកែឆ្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេសហុងគ្រី។ លោករដ្ឋមន្ត្រី Peter Szijjarto បានបញ្ជាក់ថា កម្ពុជាមានវិស័យចំនួន៣សំខាន់សម្រាប់ហុងគ្រីធ្វើការវិនិយោគនៅពេលអនាគតគឺទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្បកម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ។ ក្រៅពីនោះ ការប្រើប្រាស់ និងការគ្រប់គ្រងទឹក ក៏ជាវិស័យដែលហុងគ្រីចាប់អារម្មណ៍ផងដែរ។ ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដណើរទស្សនកិច្ចនោះផងដែរ។ លោកបានបន្តថា កន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សាចំនួន១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលហុងគ្រីកំពុងពិចារណាថានឹងបង្កើនចំនួនអាហារូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីវេង សាសខុន បានជម្រាបជូនគណ:ប្រតិភូអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការអភិវឌ្ឍន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល…

  • ឯកឧត្តម ប៉ាន សូរស័ក្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិគ្រង់គ្រងកម្មសិទ្ធបញ្ញា លើកទី១០ ស្តីពីការងារគ្រប់គ្រង​កម្មសិទ្ធបញ្ញានៅតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ

    ឯកឧត្តម ប៉ាន សូរស័ក្ត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិគ្រង់គ្រងកម្មសិទ្ធបញ្ញា លើកទី១០ ស្តីពីការងារគ្រប់គ្រង​កម្មសិទ្ធបញ្ញានៅតាមបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធ​បញ្ហា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បើក​កិច្ច​ប្រ​ជុំ​​ស្តីពីការ​ងារគ្រប់​គ្រងលើកម្មសិទ្ធបញ្ហា លើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​ កម្ម និង​ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធបញ្ញា និងមានការអញ្ជើញ​ចូលរួមពីក្រសួង ស្ថាប័ន​ចំនួន​១៤ ដែលជាសមាជិក គ.ក.ប និងលេខាធិការដ្ឋាន គ.ក.ប​. ជាច្រើនទៀត នៅទីស្តីការក្រសួង​។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ាន សូរស័ក្ត ជាប្រធានអង្គប្រជុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់​ចំពោះកិច្ច​សហការ​យ៉ាងជិតស្និទ្ធ និងល្អប្រសើរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក នៃគណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង​កម្មសិទ្ធបញ្ញាក្នុងសកម្មភាពពង្រឹងនិងលើកកម្ពស់វិស័យកម្មសិទ្ធបញ្ញា នៅកម្ពុជាក្នុងពេលកន្លងមក ។ ឯកឧត្តម រដ្ឋមន្រ្តី បានកត់​សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច​បាននូវលទ្ធផលសំខាន់ៗ យ៉ាងច្រើននៅ​ក្នុង​ឆ្នាំ២០១៩​​-២០២០ រួមមាន ១-ការចុះបញ្ជីកម្មសិទ្ធបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ្ និងម៉ាក​សមូហភាព​ទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិ​សញ្ញា​អន្តរជាតិ ៣-ការងារកសាងច្បាប់និងបទប្បញ្ញាតិ ៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈ​ការចុះអនុ​ស្សារណៈ​នៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធបញ្ញាធំៗ ៥-ការងារអនុវត្តគម្រោងជាមួយនៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ៦-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ​និងការផ្ស​ព្វផ្សាយច្បាប់ និង៧-ការបង្រ្កាបបទល្មើសកម្មសិទ្ធបញ្ញា ដែលមាន​សរុបចំនួន ២៨ករណី…

  • ​តារា​ចម្រៀង​ ខេ​ម​ ​បោះ​ទុន​ជាង​២​០​ម៉ឺន​ដុល្លារ​បើក​ភោជនីយដ្ឋាន​ ​T​&​Y​ ​Restaurant

    ​តារា​ចម្រៀង​ ខេ​ម​ ​បោះ​ទុន​ជាង​២​០​ម៉ឺន​ដុល្លារ​បើក​ភោជនីយដ្ឋាន​ ​T​&​Y​ ​Restaurant

    ​ភ្នំពេញ​ ​៖​ ​តារា​ចម្រៀង​ ខេ​ម​ ​ដែល​ជាគ្រាប់​ពេជ្រ​របស់​ផលិតកម្ម​ ​G​a​lax​y​ N​a​vat​r​a​ ​ពេលនេះ​ ​បាន​សាកល្បង​ចេញ​រកស៊ី​ហើយ​ ​ដោយ​បើក​អាជីវកម្ម​ដំបូង​មួយ​នេះ​ ​បាន​ប្រើ​ដើមទុន​រហូត​ជាង​២​០​ម៉ឺន​ដុល្លារ​ ​។​ មុខ​ជំនួញ​ដំបូង​របស់​លោក​ ខេ​ម​ ​មិនមែន​ជា​អចល​ន​ទ្រព្យ​ដូច​ថៅកែ​របស់​ខ្លួន​ឡើយ​ ​ពោល​ ​គឺ​លោក​បាន​បើក​ជា​ភោជនីយដ្ឋាន​ (​ផាប់​) ​លក្ខណៈ​ស្តង់​ដារ​មួយ​ ​។​ ​តារា​ចម្រៀង​ល្បីឈ្មោះ​ ​លោក​ ​ប៉ុន​ សុ​ណា​រិន​ ​ហៅ​ ខេ​ម​ ​បានប្រាប់​​ឲ្យដឹង​ថា​ ​មូលហេតុ​ដែល​នាំឲ្យ​លោក​ ​សម្រេច​ចិត្ត​បើក​ភោជនីយដ្ឋាន​ (​ផាប់​) ​នេះ​ ​ក៏​ព្រោះតែ​លោក​គិតថា​ ​ខ្លួន​ចង់​មានមុខ​របរ​បន្ទាប់បន្សំ​មួយ​ ​ក្រៅពី​ការងារ​សិល្បៈ ​ត្បិតអី​ទៅ​ថ្ងៃ​អនាគត​មិន​អាច​តែ​ពឹង​លើ​សិល្បៈ​មួយ​មុខ​បាន​ឡើយ​។​ ខេ​ម​ ​បាន​បង្ហើប​ឲ្យដឹង​ ​ថា​ ​T​&​Y​ ​Restaurant​ ​ដែល​ខ្លួន​ហ៊ាន​វិនិយោគ​លើកដំបូង​នេះ​ ​បាន​ប្រើ​ទុន​រហូតដល់​ទៅ​​​ជាង​២​០​ម៉ឺន​ដុល្លារ​ឯណោះ​ ​ហើយ​មុខ​ជំនួញ​នេះ​ ​មិន​មាន​អ្នកណាម្នាក់​ចូលហ៊ុន​ជាមួយ​លោក​ឡើយ​ ​គឺ​លោក​បើក​ផ្ដាច់មុខ​តែម្ដង​ ​ប៉ុន្តែ​ក្នុង​នោះ​ ​មានការ​ប្រឹក្សា​ពី​បងប្រុស​របស់​លោក​ម្នាក់ទៀត​ផង​ដែរ​ ។ ​ ខេ​ម​ ​បន្ត​ថា​ ​ការ​សម្រេច​ជ្រើស​ទីតាំង​ជិត​វត្ត​សំរោង​អណ្ដែត​មក​ ​ផ្ដើម​អាជីវកម្ម​លើកដំបូង​នេះ​ ​លោក​បាន​សិក្សា​ជាច្រើន​ឆ្នាំ​ ​នឹង​ច្បាស់លាស់​ដោយ​យល់ថា​…

  • ថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃអុំទូកទី១ ភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, សៀមរាបទទួលបានភ្ញៀវច្រើនជាងគេ

    ថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃអុំទូកទី១ ភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, សៀមរាបទទួលបានភ្ញៀវច្រើនជាងគេ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា រយៈពេលពីរថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន៣,៣៨៩នាក់។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖ ខេត្តសៀមរាប ទទួលបានភ្ញៀវចំនួន ៥៨,៧៩៧នាក់ ខេត្តកំពត ទទួលបានភ្ញៀវចំនួន ២០,៧៧២នាក់ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវចំនួន ១៨,៩២០នាក់ ខេត្តកណ្តាល ទទួលបានភ្ញៀវចំនួន ១៤,៥៧៥នាក់ ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវចំនួន ១១,៩៤៨នាក់ ខេត្តកោះកុង…

  • ធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរទិវាសន្សំអាស៊ានធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានចូលរួមជាលើកដំបូងរបស់ខ្លួន អបអរសាទរទិវាសន្សំអាស៊ាន (ASEAN Savings Day)

    ធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរទិវាសន្សំអាស៊ានធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បានចូលរួមជាលើកដំបូងរបស់ខ្លួន អបអរសាទរទិវាសន្សំអាស៊ាន (ASEAN Savings Day)

    ទិវាសន្សំអាស៊ាន រៀបចំឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា ហើយឆ្នាំនេះ ជាឆ្នាមទី១ ដែលប្រទេសអាស៊ានចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្រ្តនេះ។ ទិវាសន្សំអាស៊ានបានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់ ដែលជាការងារអាទិភាពមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងដែលស្របទៅនឹងការខិតខំរបស់ប្រទេសដែលជាសមាជិកអាស៊ានក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងនៅតាមប្រទេសជាសមាជិកអាស៊ាននីមួយៗ ។ លើសពីនេះ ទិវាសន្សំអាស៊ាន ក៏នឹងអាចជួយបង្កើនវប្បធម៌សន្សំ ដែលនឹងជួយដល់ការកៀរគរប្រាក់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង៕

  • ខេត្តសៀមរាប ទទួលភ្ញៀវទេសចរក្នុងសំរាកបុណ្យអុំទូក ១ថ្ងៃជិត៤ម៉ឺននាក់

    ខេត្តសៀមរាប ទទួលភ្ញៀវទេសចរក្នុងសំរាកបុណ្យអុំទូក ១ថ្ងៃជិត៤ម៉ឺននាក់

    តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី៣០ខែតុលា ថ្ងៃសម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ខេត្តសៀមរាបទទួលភ្ញៀវទេសចរបានជាង៣ម៉ឺន៨ពាន់នាក់ ក្នុងនេះភ្ញឿវបរទេសមានចំនួនជាង៦០០នាក់។ ក្នុងចំនួននេះដែរ ភ្ញៀវកំសាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិអង្គរចំនួន១ម៉ឺន៨ពាន់ និងនៅតាមបណ្តារមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍ផ្សេងៗ ២ម៉ឺននាក់។លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ ដែលមានទីតាំងនៅក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងដែរថា៖ សម្រាប់ថ្ងៃឈប់សំរាកនេះ វត្តមានភ្ញៀវមកកាន់សហគមន៍បាគងភូមិខ្ញុំ ក្នុង១ថ្ងៃមិនតិចជាង៥០០នាក់នោះឡើយ ដែលថ្ងៃធម្មតាមានប្រមាណជា៣០០នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមភ្ញៀវទាំងអស់នេះ ៧០%ជាភ្ញៀវក្នុងខេត្ត និង៣០% គឺជាភ្ញៀវមកពីបណ្តាខេត្តផ្សេង ពិសេសនោះ គឺមកពីរាជធានីភ្នំពេញ។ការរៀបចំឱ្យមានរមណីយដ្ឋានកម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានគុណភាពទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវដែលដាក់ចេញដោយក្រសួងទេសចរណ៍ និងគាំទ្រដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្តពីសំណាក់អាជ្ញាធរជាតិអប្សរាផងដែរ ។ក៏ជាការពិត ដោយសារតែវិបត្តិកូវីដ-១៩ ក្រៅពីប្រាសាទ បានធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឱ្យងាកមករកការកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា ដែលនាំឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកទប់ស្កាត់ការធ្វើចំណាកស្រុក តាមរយៈនៃការបង្កើតការងារ មុខរបរដាំដុះ ចិញ្ចឹមសត្វ អភិរក្សនិងលើកកម្ពស់វប្បធម៌ ទំនៀមទំលាប់ប្រពៃណី ការពារ…

  • ក្រុមហ៊ុនសែលកាត ចូលរួមជួយយុវជនក្នុងការអភិវឌ្ឍនូវជំនាញឌីជីថលដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រោមយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”

    ក្រុមហ៊ុនសែលកាត ចូលរួមជួយយុវជនក្នុងការអភិវឌ្ឍនូវជំនាញឌីជីថលដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រោមយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”

    ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត មានមោទនភាពដោយប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប ។ យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធដាក់ឱ្យដំណើរការនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅឯសណ្ឋាគារសៀមរាបប៉ាស៊ីហ្វិក ស្របគ្នានឹងព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួមពីថ្នាក់ដឹកនាំយុវជនចំនួន ៣៥រូបរបស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានានៅក្នុងខេត្តសៀមរាប។ គោលបំណងសំខាន់នៃការជួបជុំរយៈពេលពីរថ្ងៃនេះគឺ ដើម្បីបង្កើនជំនាញឌីជីថលរបស់កុមារ ដោយក្នុងនោះរួមមានទាំងវិធីបង្កើតមាតិកាជុំវិញបញ្ហាដែលពួកគេកំពុងប្រឈមមុខ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់អ្នកដទៃ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារផ្នែកទីផ្សាររបស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការចែករំលែកនូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រដល់យុវជន និងថ្នាក់ដឹកនាំយុវជនលើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការសុវត្ថិភាពកុមារនៅទូទាំងប្រទេសកម្ពុជាផងដែរ។ លោក Watson បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារកាន់តែទូលំទូលាយរបស់សែលកាតដើម្បីជួយលើកកម្ពស់អក្ខរកម្មឌីជីថល ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ។

  • CDC អនុម័តការបណ្តាក់ទុន២លានដុល្លារបង្កើតរោងចក្រកាត់ដេរនៅខណ្ឌមានជ័យ

    CDC អនុម័តការបណ្តាក់ទុន២លានដុល្លារបង្កើតរោងចក្រកាត់ដេរនៅខណ្ឌមានជ័យ

    ក្រុមហ៊ុនមួយគ្រោងបោះទុនចំនួន២​លានដុល្លារលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់