-
Zoom boom ធ្វើឲ្យសេដ្ឋកិច្ចជប៉ុនហក់ឡើងវិញខ្លាំងចេញពីវិបត្តិ
បរទេស ៖យោងតាមការបង្ហាញទិន្នន័យនៅថ្ងៃចន្ទនេះបានឱ្យដឹងថា ប្រទេសជប៉ុនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី3 លើសាកលលោកបានងើបចេញពីវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ19 ទាំងគួរឲ្យភ្ញាក់ផ្អើលជាមួយនឹងអត្រាកំណើនដល់ទៅ 5 ភាគរយនៅក្នុងត្រីមាសទី 3 នេះ។ កន្លងមកសេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះខ្លាំងអំឡុងពេលដើមឆ្នាំ និងត្រីមាសទី2 ដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបិទវិស័យផលិតកម្ម និងក៏ដូចជាការបិទនូវការចាយវាយរបស់ពលរដ្ឋខ្លួនផងនោះ ប៉ុន្តែមកដល់ពេលនេះកំណើនសេដ្ឋកិច្ចបែរជាបានងើបឡើងវិញយ៉ាងខ្លាំងដោយតាមរយៈព្រឹត្តិការណ៍មួយដែលអ្នកជំនាញសេដ្ឋកិច្ចបានហៅវាថា Zoom boom។ Zoom boom ត្រង់នេះគឺសំដៅទៅលើការកើនឡើងនៃតម្រូវការនូវផលិតចាំបាច់មួយចំនួនដូចជាអេក្រង់ និងកំព្យូទ័រយូរដៃ ខណៈដែលមនុស្សរាប់ពានលាននាក់ត្រូវបានគេដឹងថានៅតែបន្តធ្វើការងារចេញពីផ្ទះរបស់គេនៅឡើយ “Work from Home” ហើយភាគច្រើនស្ទើរតែទាំងអស់គឺបានប្រើប្រាស់កម្មវិធី Zoom ដើម្បីទំនាក់ទំនងការងាររបស់ពួកគេ។ ក្រៅពីនេះ សេដ្ឋកិច្ចជប៉ុនក៏ហាក់ឡើងមួយកម្រិតទៀតនៅក្រោយពេលដែលខ្លួនបានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីRCEP ជាមួយនឹងបណ្តាប្រទេស 14 ផ្សេងទៀតកាលពីចុងសប្តាហ៍កន្លងមក។ ប្រភពដដែលបានសរសេរទៀតថា GDP ឬផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនមានការកើនឡើងប្រមាណជា 5 ភាគរយក្នុងត្រីមាសទី 3 នេះធៀបទៅនឹងត្រីមាសទី 2 ដែលមានតួលេខធ្លាក់ចុះដល់ទៅ ដក 8,2 ភាគរយ៕
-
វ៉ាក់សាំងកូវីដ19 ៖ជីវិតមនុស្សលើលោកនឹងត្រឡប់ទៅធម្មតាវិញយ៉ាងហោចណាស់រដូវរងាឆ្នាំក្រោយ
បរទេស៖ យោងតាមការបញ្ជាក់របស់សាស្ត្រាចារ្យម្នាក់ដែលស្ថិតនៅក្នុងចំណោមក្រុមការងារផលិតវ៉ាក់សាំងកូវីដ19 បានជោគជ័យនៅសប្តាហ៍នេះបានលើកឡើងហើយថាវ៉ាក់សាំងកូវីដ19 នឹងអាចចាប់ផ្តើមដំណើរការចែកចាយរបស់ខ្លួនចាប៉ពីរដូវក្តៅខាងមុខនេះហើយចំណែកឯជីវិតរបស់មនុស្សលោកក៏នឹងអាចត្រឡប់មកធម្មតាវិញបានដែរនារដូវរងាបន្ទាប់។ លោកសាស្ត្រាចារ្យ Prof. Ugur Sahin ជាស្ថាបនិករបស់ក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ដែលទើបតែបានប្រកាសថាបានរកឃើញវ៉ាក់សាំងកូវីដ19 ដែលមានប្រសិទ្ធភាពដល់ទៅ 90 ភាគរយនោះបានបញ្ជាក់ទៀតថាវ៉ាក់សាំងនឹងអាចកាត់បន្ថយដំណើរការឆ្លងរបស់វិរុសហើយនេះមានន័យថាចំនួនករណីឆ្លងនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងជាមិនខាន។ គួរឲ្យដឹងដែរថា BioNTech បានសហការជាមួយនឹងក្រុមហ៊ុនអាមេរិក Pfizer ដើម្បីការងារស្រាវជ្រាវនិងផលិតវ៉ាក់សាំងនេះជាច្រើនខែមកហើយហើយជាលទ្ធផលកាលពីថ្ងៃចន្ទសប្តាហ៍មុនវ៉ាក់សាំងដែលមានប្រសិទ្ធភាពដល់ទៅ 90 ភាគរយគឺត្រូវបានរកឃើញក្រោយបានធ្វើតេស្តទៅលើមនុស្សប្រមាណជា 43 000នាក់មកហើយមកពី6ប្រទេស។ គួរឲ្យដឹងដែរផងដែរថា អង់គ្លេសនឹងរំពឹងថាអាចទទួលបានវ៉ាក់សាំងដែលជាផលិតផលរបស់ BioNTech/Pfizer យ៉ាងហោចណាស់ 10 លានដូសនៅដំណាច់ឆ្នាំនិង 30 លានដូសទៀតនៅពេលបន្ទាប់ហើយតាមការសាកល្បងកន្លងមកសម្រាប់មនុស្សម្នាក់នឹងត្រូវការចាក់វ៉ាក់សាំងនេះចំនួន 2 ដងក្នងរយៈពេល 3 សប្តាហ៍៕
-
កិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតមួយលើលោកត្រូវបានធ្វើឡើងដោយ15ប្រទេស
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថា បណ្តាប្រទេសចំនួន១៥នៅលើសាកលលោកបានសម្រេចចិត្តរួមគ្នាបង្កើតជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយលើលោកដែលវាមានទំហំស្ទើរតែ១ភាគ៣នៃសេដ្ឋកិច្ចសកល។ កិច្ចប្រជុំ និងកិច្ចព្រមព្រៀងដែលមានឈ្មោះថា RCEP(The Regional Comprehensive Economic Partnership) ត្រូវបានធ្វើឡើងដោយមានការចូលរួមចុះហត្ថលេខាពីសំណាក់សមាជិកប្រទេសអាស៊ានទាំងបូករួមជាមួយនឹងប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលី ព្រមទាំង ញូវសឺឡេនផងដែរ។ ទោះបីជាយ៉ាងណាប្រភពដដែលបានបន្តទៀតថាកិច្ចព្រមព្រៀងដែលបានធ្វើឡើងនេះត្រូវបានគេមើលឃើញថា វាគឺជាការពង្រីកឥទ្ធិពលចិននៅក្នុងតំបន់បន្ថែមទៀត ដោយមិនមានវត្តមានរបស់មហាអំណាចអាមេរិកឡើយ ដែលនាពេលកន្លងមកអាមេរិកគឺបានដកខ្លួនចេញពីកត្តាសញ្ញាពាណិជ្ជគូប្រជែងរបស់អាស៊ីប៉ាស៊ីហ្វិកមួយនេះតាំងតែពីឆ្នាំ 2017 មកម្ល៉េះ។ ប្រធានាធិបតីលោក Donald Trump គឺជាអ្នកសម្រេចចិត្តក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀង TTP (Trans-Pacific Partnership)តាំងតែពីគាត់បានឡើងកកាន់អំណាចដំបូងមក។កិច្ចព្រមព្រៀងដែលមានពាក់ព័ន្ធនឹងប្រទេសចំនួន១២មួយនេះគឺកិច្ចខំប្រឹងប្រែងរបស់ប្រធានាធិបតីអាណិត្តមុនលោក Barak Obama ក្នុងគោលបំណងប្រើប្រាស់វាជារបាំងរារាំងឥទ្ធិពលរបស់ចិន។ គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀង RCEP មួយនេះគឺត្រូវបានគេចាប់ផ្តើមពិភាក្សាចរចាតាំងតែពីឆ្នាំ 2012 ហើយទីបំផុតវាត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងកិច្ចប្រជុំអាស៊ានដែលមានវៀតណាមជាម្ចាស់ផ្ទះ៕
-
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លើកទឹកចិត្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បង្ហាញឆន្ទៈលើកទឹកចិត្ត ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរតែពង្រីកខ្លួនឱ្យក្លាយជាមូលដ្ឋានផលិតកម្មធំ នៅក្នុងសហគមន៍អាស៊ាន ដែលមានប្រជាជនជាង ៦០០ លាននាក់ ដើម្បីនាំចេញផលិតផលចម្រុះសម្បូរបែប ទៅក្នុងសហគមន៍អាស៊ាន ដូចជាប្រទេសដទៃទៀត។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក ចិន ជាំងកាង (CHEN JIANGANG) ប្រធានតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីរាយការណ៍អំពីការអភិវឌ្ឍ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោក ចិន ជាំងកាង បានជម្រាបដល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា នាពេលបច្ចុប្បន្ន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនវិនិយោគសរុបទាំងអស់ ១៦៥ ក្រុមហ៊ុន ដែលបានបង្កើតឱកាសការងារ ដល់កម្មករនិយោជិតប្រមាណ ៣០,០០០ កន្លែង។ ក្រុមហ៊ុនក៏បានកសាងអគារស្នាក់នៅចំនួន ៦ ខ្នង សម្រាប់ឱ្យកម្មករនិយោជិតប្រមាណ ៣,០០០ នាក់ស្នាក់នៅផងដែ។ ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្តថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចំនួនសរុប…
-
CDC បានអនុម័តក្រុមហ៊ុនចំនួន៥ធ្វើការវិនិយោគនូវទឹកប្រាក់២៤លានដុល្លារ
ក្រុមហ៊ុនចំនួន៥ទៀត ដែលមានទុននិយោគសរុប២៤លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន២ពាន់៧៦៩កន្លែង។
-
ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចចំនួន៥ ក្នុងការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ យោងតាមការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំង៥រួមមាន៖១- “LIAN FENG SHOES MATERIAL CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩១កន្លែង។ ២- “G4TEC PROPERTY & INVESTMENT CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។ ៣- “ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD.”គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលធំ (ទី៦) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៦កន្លែង។ ៤- “MING YUNG HUNG…
-
គម្រោង MORGAN ENMAISON GOLDEN SKY របស់វិនិយោគិនចិននៅកម្ពុជា បើកយុគសម័យនៃវិមានប្រណីតមាត់ទន្លេក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានឥស្សរជនឧស្សាហកម្ម និង អ្នកវិនិយោគលំដាប់ខ្ពស់មកពីប្រទេសផ្សេងៗគ្នា ត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ ដើម្បីធ្វើជាសាក្សីដល់ការចេញផ្សាយជាសកលនូវគម្រោង MORGAN ENMAISON GOLDEN SKY ។ ពិធីនេះមានកាអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប, លោកឧកញ៉ា សំ អាង ប្រធានធនាគារវឌ្ឃនៈគ្រុប, លោកឧកញ៉ា ហាន់ ឃាង ប្រធានក្រុមហ៊ុន Han Shi Group, លោកឧកញ៉ា សួរ សារិទ្ធ ប្រធានក្រុមហ៊ុន Parkway Group , លោក Moon Byung-Soo អគ្គនាយករងនៃធនាគារកាណាឌីយ៉ា, លោក ជុន ប្រធានសាខាភ្នំពេញនៃធនាគារឧស្សាហកម្ម និង ពាណិជ្ជកម្មចិន លោក ជីង ជុន ប្រធានសភាពាណិជ្ជកម្មចិន និងលោក ព្រាប សុវត្ថិ ជាម្ចាស់កិត្តិយសនៃតារារបស់ Morgan ។ តំណាងក្រុមហ៊ុនមានប្រសាសន៍ថា…
-
ពិព័រណ៍ការងារឆ្នាំនេះនៅបន្តធ្វើប៉ុន្តែតាមប្រព័ន្ធអនឡាញដោយពុំមានការជួបជុំនៅទីតាំងបង្ហាញផ្ទាល់ទេ
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងជម្រាបជូនដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និស្សិត និងសាធារណជនមេត្តាជ្រាបថា”ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០” ដែលគ្រោងរៀបចំតាមអនឡាញនិងជួបផ្ទាល់ រយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ត្រូវបានកែសម្រួល។ បើតាមគណីយហ្វេសប៊ុករបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០នេះថាកម្មវិធីគ្រោងរៀបចំតាមអនឡាញនិងជួបផ្ទាល់ រយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី១៤ដល់ ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ត្រូវបានកែសម្រួលដូចខាងក្រោម៖ – រក្សាទុកការប្រារព្វកម្មវិធីអនឡាញតាមរយៈគេហទំព័រ www.careerfair.nea.gov.kh តាមកាលបរិច្ឆេទខាងលើ។ពន្យាពេលការតាំងបង្ហាញ និងជួបផ្ទាល់របស់និយោជកនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅពេលវេលាសមស្របរហូតដល់មានការជូនដំណឹងជាថ្មី។ ការកែសម្រួលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីចៀសវាងការជួបជុំគ្នា រក្សាគម្លាតសង្គម និងចូលរួមបង្ការទប់ស្កាត់ករណីរីករាលដាលថ្មីនៃជំងឺឆ្លងកូវីដ-១៩។ សម្រាប់ព័ត៌មានពិស្ដារអំពីកម្មវិធីពិព័រណ៍ការងារអនឡាញ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទលេខ ០១៧ ៨៧១ ៨០៧៕
-
Apple បញ្ចេញក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មីក្នុងព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃអង្គារសប្តាហ៍នេះ
អាមេរិក៖ ដូចតាមការគ្រោងទុក ក្រុមហ៊ុន Apple បានបើកបង្ហាញវត្តមានក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិសេសមួយ នាថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ដោយពួកវាប្រើបន្ទះឈីប CPU ដែល Apple អភិវឌ្ឍឡើងផ្ទាល់ឈ្មោះថា Apple Silicon M1 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មី ដែលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានបញ្ចេញក្នុងនោះរួមមាន MacBook Air, MacBook Pro ១៣អ៊ីញ និងមីនីកុំព្យូទ័រ Mac ហើយឆ្លៀតក្នុងឱកាសនោះដែរ Apple ក៏បានប្រកាសអំពីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនផងដែរ នោះគឺ MacOS Big Sur ដែលនឹងទាញយកប្រយោជន៍ពីសមត្ថភាពបន្ទះឈីប M1 នេះ ។ សូមជម្រាបបន្ថែមថា អតិថិជនទាំងអស់អាចចាប់ផ្តើមបញ្ជាទិញក្រុមកុំព្យូទ័រ Mac ជំនាន់ថ្មី នខាងលើនេះបានភ្លាមៗតែម្តង ហើយកុំព្យូទ័រទាំងនេះនឹងមានវត្តមាននៅតាមហាងរបស់ Apple នាសប្តាហ៍ក្រោយ ប៉ុន្តែពុំមានការបញ្ជាក់ថ្ងៃឲ្យច្បាស់នោះឡើយ ខណៈប្រព័ន្ធប្រតិបត្តិការថ្មី…
-
ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប បង្ហើបឲ្យដឹងនូវការនាំយកបច្ចេកវិទ្យា 5G តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដ៏សំខាន់ជាមួយនឹងក្រុមហ៊ុន ZTE
ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ដ៏សំខាន់មួយ ជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ZTE សម្រាប់ការនាំយកនូវបច្ចេកវិទ្យា 5G និងការបង្កើនសេវាគ្របដណ្ដប់ និងសមត្ថភាពបច្ចេកវិទ្យា 4G នៅទូទាំងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នានឹងកាលៈទេសៈដ៏សំខាន់សម្រាប់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលកំពុងដាក់ចេញនូវផែនការជាផ្លូវការក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ក៏ដូចជាការបង្កើននូវសេវាគ្របដណ្ដប់ និងគុណភាពរបស់បច្ចេកវិទ្យា 4G LTE។កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ ទៅលើការប្រើប្រាស់បច្ចេកវិទ្យា 5G ។ គួររំលឹងផងដែរ សែលកាតដែលជាប្រតិបត្តិករគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា និងក៏ជាក្រុមហ៊ុនដែលបម្រើសេវាកម្មយូរបំផុតដែរ ដោយមានរយៈពេលប្រតិបត្តិការរហូតតទៅដល់ ២៤ ឆ្នាំ បានមានគម្រោងជាយូរមកហើយក្នុងការនាំយកនូវបច្ចេកវិទ្យា 5G ហើយទន្ទឹមនឹងនោះក្រុមហ៊ុនក៏ចង់សម្រេចឱ្យបាននូវចក្ខុវិស័យរបស់លោកអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការអភិវឌ្ឍវិស័យឌីជីថលប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជាផងដែរ។ បន្ថែមលើនេះ ចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង គឺគាំទ្រផ្ទាល់ទៅលើគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០ ពោលគឺគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងផលិតផលក្នុងស្រុកសរុប ហើយក្នុងនោះក៏ជួយជម្រុញឱ្យពលរដ្ឋកម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីការរស់នៅក្នុងសម័យឌីជីថលផងដែរ។ក្រុមហ៊ុន Cellcard, Wing…