Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • Breaking News ៖ វ៉ាក់សាំងរបស់ Pfizer នឹងចាប់ផ្តើមចែកចាយសាកល្បងនៅរដ្ឋចំនួន 4

    Breaking News ៖ វ៉ាក់សាំងរបស់ Pfizer នឹងចាប់ផ្តើមចែកចាយសាកល្បងនៅរដ្ឋចំនួន 4

    បរទេស ៖ នៅព្រឹកថ្ងៃអង្គារនេះក្រុមហ៊ុន Pfizer Inc បានប្រកាសថាខ្លួននឹងចាប់ផ្តើមដំណើរការតេស្តសាកល្បងការចែកចាយវ៉ាក់សាំងកូវីដ19 របស់ខ្លួនទៅកាន់រដ្ឋចំនួន 4 នៅអាមេរិក។ ក្នុងនោះក្រុមហ៊ុនផលិតឧិសថនេះបានបញ្ជាក់ថា ការសាកល្បងនេះនឹងអាចឲ្យក្រុមហ៊ុនអាចប្រឈមមុខ និងដោះស្រាយជាមួយនឹងឧបសគ្គមួយដែលធ្លាប់បានរំពឹងទុកគឺកង្វះឧបករណ៍រក្សាវ៉ាក់សាំងដែលទាមទារសីតណ្ហភាពត្រជាក់ខ្លាំង។ អ្វីដែលយើងអាចដឹងនៅពេលនេះគឺថាវ៉ាក់សាំងកូវីដ19 របស់ Pfizer គឺមានប្រសិទ្ធភាព 90 ភាគរយចំពោះការការពារវិរុស ប៉ុន្តែវាចាំបាច់ទាមទារសិតណ្ហភាពយ៉ាងហោចណាស់ក្រោម 70 អង្សារសេដើម្បីអាចដឹកជញ្ជូនចេញនិងរក្សាវាទុកបាន។ តាមការបញ្ជាក់របស់ Pfizer បានបង្ហាញទៀតថារដ្ឋទាំង 4 ដែលនឹងត្រូវទទួលបានវ៉ាក់សាំងជាលើកដំបូងនោះមានដូចជា Rhode Island រដ្ឋ Texas រដ្ឋ New Mexico និងរដ្ឋ Tennessee ៕

  • កូវីដ19 : ហុងគ្រី និងប៉ូឡូញ រារាំងកញ្ចប់ថវិកាជំនួយរាប់ពាន់លានដុល្លារដោយប្លុកអ៊ឺរ៉ុប

    កូវីដ19 : ហុងគ្រី និងប៉ូឡូញ រារាំងកញ្ចប់ថវិកាជំនួយរាប់ពាន់លានដុល្លារដោយប្លុកអ៊ឺរ៉ុប

    បរទេស ៖ BBC ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ប្រទេសហុងគ្រី និងប៉ូឡូញបានធ្វើការរារាំងទៅដល់ការអនុម័តថវិការបស់សហភាពអឺរ៉ុបលើកញ្ចប់មូលនិធិដ៏សំខាន់មួយសម្រាប់ការងើបឡើងវិញពីវិបត្តិកូវីដ19។ កញ្ចប់ថវិកាដែលត្រូវបានគេជឿជាក់ថាមានទំហំដល់ទៅ 750 ពាន់លានអ៊ឺរ៉ូ ឬ 886 ពាន់លានដុល្លារត្រូវបានសមាជិកមកពីបណ្តាប្រទេសអ៊ឺរ៉ុប27 បានបោះឆ្នោតគាំទ្ររួចទៅហើយនៅក្នុងទីក្រុងប៊្រូស៊ែល ប៉ុន្តែបែរជាមិនអាចសម្រេចបានដោយសារតែប្រទេសទាំងពីរនេះទៅវិញ។ ហុងគ្រី និងប៉ូឡូញ ដែលបានធ្វើពហិកាមិនព្រមបោះឆ្នោតគាំទ្រនោះបានលើកឡើង និងរិះគន់ថាកញ្ចប់ថវិកានេះមានលក្ខណៈរំលោភបំពានទៅនឹងស្តង់ដាប្រជាធិបតេយ្យដែលមានចែងនៅក្នុងសន្ធិសញ្ញាបង្កើតប្លុកសហភាពអ៊ឺរ៉ុប។ ជាការឆ្លើយតបពេលនេះសហភាពអឺរ៉ុបកំពុងបើកការស៊ើបអង្កេតទៅលើប្រទេសទាំងពីរពីបទធ្វើឱ្យអន្តរាយដល់ឯករាជ្យភាពរបស់តុលាការឯករាជ្យប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាល។ គួររំលឹកផងដែរថា ប្លុកអ៊ឺរ៉ុបគឺបានព្រមព្រៀងគ្នារួចមកហើយអំពីកញ្ចប់ថវិកាមូលនិធិសម្រាប់ឆ្នាំ 2021-2027 ដែលមានទំហំដល់ទៅ 1.1 ទ្រីលានអ៊ឺរ៉ូ ក៏ដូចជាកញ្ចប់ថវិកាពិសេសសម្រាប់កូវីដ19 បន្ទាប់ពីកិច្ចប្រជុំរយៈពេល 4 ថ្ងៃមួយកាលពីខែកក្កដា៕

  • មន្ត្រីទទូចឱ្យម្ចាស់អាជីវកម្ម នៅក្រុងប៉ោយប៉ែតដាក់តម្លៃជាប្រាក់រៀលលើមុខទំនិញ

    មន្ត្រីទទូចឱ្យម្ចាស់អាជីវកម្ម នៅក្រុងប៉ោយប៉ែតដាក់តម្លៃជាប្រាក់រៀលលើមុខទំនិញ

    បន្ទាយមានជ័យ៖ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជកម្មខេត្តបន្ទាយមានជ័យ បានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាក់តម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវាកម្ម ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ ចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ ផ្សព្វផ្សាយប្រកាសស្តីពីការបិទតម្លៃប្រាក់រៀលលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ នៅតាមម៉ាត (Mart) មួយចំនួនក្នុងតំបន់កាស៊ីណូស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់មន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជកម្មខេត្ត ។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ប្រាប់ថា ក្នុងសកម្មភាពក្រុមមន្ត្រីបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់ អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាក់តម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវាកម្ម ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

  • សេដ្ឋកិច្ចប្រទេសថៃបន្តធ្លាក់ចុះ 6.4 ភាគរយនៅក្នុងត្រីមាសទី 3 នេះ

    សេដ្ឋកិច្ចប្រទេសថៃបន្តធ្លាក់ចុះ 6.4 ភាគរយនៅក្នុងត្រីមាសទី 3 នេះ

    បរទេស ៖យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារផែនការសេដ្ឋកិច្ចនៃប្រទេសថៃកាលពីថ្ងៃចន្ទម្សិលមិញនេះបានបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសខ្លួននៅតែមានការធ្លាក់ចុះបន្តិចនៅត្រីមាសទី 3 នេះ ប៉ុន្តែរដ្ឋាភិបាលកំពុងដាក់វិធានការជាបន្តបន្ទាប់ដើម្បីឲ្យស្ថានភាពត្រឡប់ល្អប្រសើរឡើងវិញ។ ផលិតផលក្នុងស្រុកសរុប ឬ GDP បានធ្លាក់ចុះប្រមាណជា 6.4 ភាគរយគិតចាប់ពីខែកក្កដាដល់ខែកញ្ញា បើធៀបទៅនឹងតួលេខកាលពីឆ្នាំទៅ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេអាចមើលឃើញថាវាមានការកើនឡើងបន្តិចឡើងវិញបើធៀបទៅនឹងត្រីមាសទី 2 ឆ្នាំ 2020 នេះជាមួយគ្នាដែលគឺជាពេលវេលាកូវីដ19 កំពុងរាតត្បាតខ្លាំងដោយ GDP បានធ្លាក់ចុះដល់ទៅ 12.1 ភាគរយ។ មកដល់ពេលនេះទីភ្នាក់ងារដដែលនេះអាចធ្វើការរំពឹងទុកសាជាថ្មីថា សេដ្ឋកិច្ចរបស់ថៃនឹងធ្លាក់ចុះត្រឹមតែ 7.5 ភាគរយប៉ុណ្ណោះសម្រាប់ពេញមួយឆ្នាំ 2020 នេះខណៈដែលការប៉ានស្មានពីដំបូងគឺមានទៅដល់ 10 ភាគរយ។ យោងតាមការបញ្ជាក់របស់លោកអគ្គលេខាធិកានៃទីភ្នាក់ងារកិច្ចការងារផែនការសេដ្ឋកិច្ច Danucha Pichayanan បាននិយាយថាវិស័យសេដ្ឋកិច្ចដែលលោកសង្ឃឹមថានឹងអាចងើបឡើងវិញមុនគេនៅក្នុងត្រីមាសទី 3 នេះហើយទស្សទាយថាវានឹងមានអត្រាកំណើនក្នុងចន្លោះពី 3.5 ទៅ 4.5 ភាគរយនាឆ្នាំ 2021 ខាងមុខ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកក៏បានព្រមានដែរថា បញ្ហាកម្លាំងនៃរូបិយបណ្ណប្រាក់បាតរបស់ថៃ ក៏ដូចជាអត្រាអ្នកអត់មានការងារធ្វើនៅទូទាំងប្រទេសគឺនៅតែជាកត្តាដ៏សំខាន់ដែលនឹងរារាំងដល់ដំណើរការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំក្រោយ៕

  • រយៈពេល10 ខែឆ្នាំ2020នេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុក

    រយៈពេល10 ខែឆ្នាំ2020នេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុក

    ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បាន បញ្ជាក់ពីរបាយការណ៍ផលប៉ះពាល់នៃកូវីដ-19 លើវិស័យអាកាសចរស៊ីវិលកម្ពុជាថា រយៈពេល10 ខែឆ្នាំ2020នេះ អ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា មានចំនួន 2099 812នាក់ ធ្លាក់ចុះ78% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ2019 មានរហូតដល់ 9 689 934នាក់។ របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល10ខែ ឆ្នាំ2020អាកាសយាន ដ្ឋានអន្តរជាតិ ទាំង 3របស់កម្ពុជា ទទួលអ្នកដំណើរធ្លាក់ចុះយ៉ាងគំហុក ដោយជំងឺកូវីដ-19។ ក្នុងនោះរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន1 271 245នាក់ ធ្លាក់ចុះ 74%, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរ618 459នាក់ ធ្លាក់ចុះ81% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលអ្នកដំណើរចំនួន 210 108នាក់ ធ្លាក់ចុះ86%។ ដោយឡែកផលប៉ះពាល់ជាសកលដែលបណ្តាលមកពីជំងឺកូវីដ-19ដល់វិស័យអាកាសចរណ៍ ស៊ីវិល ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចក៏បានធ្លាក់ចុះផងដែររួមមាន៖ ចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាស៖ការធ្លាក់ចុះជាសកលនៃចំនួនអ្នកដំណើរតាមផ្លូវអាកាស(ទាំងអន្តរជាតិ និងក្នុងស្រុក ) ពី59%ទៅ 60%ក្នុងឆ្នាំ…

  • មុនចាកចេញពីតំណែង Trump អាចនឹងរៀបចំផែនការឈឺក្បាលមួយចំនួនទៀតទុកឲ្យ Biden

    មុនចាកចេញពីតំណែង Trump អាចនឹងរៀបចំផែនការឈឺក្បាលមួយចំនួនទៀតទុកឲ្យ Biden

    បរទេស ៖យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលនឹងអាចនៅតែបន្តការងារក្រោមរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតីអាណត្តិក្រោយ Joe Biden បានរៀបរាប់ប្រាប់ទៅកាន់កាសែត the Bloomberg ថា ប្រធានាធិបតីបច្ចុប្បន្ន លោក Donald Trump គឺកំពុងមានផែនការមួយចំនួនដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិកលំបាកក្នុងការត្រឡប់ថយក្រោយវិញទាំងដែលលោកនឹងនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះមុនចុះចេញពីតំណែង។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា វាគឺជាផែនការដូចម្តេចខ្លះនោះ ប៉ុន្តែមន្ត្រីរូបនេះបានអះអាងថាសកម្មភាពចុងក្រោយរបស់លោក Trump អាចនឹងមាននោះដូចជាការការពារទៅលើបច្ចេកវិទ្យាអាមេរិកពីយោធាចិនការប្រឈមមុខនឹងការនេសាទខុសច្បាប់របស់ចិនការបន្ថែមទណ្ឌកម្មលើមន្ត្រីបក្សកុម្មុយនីសចិនព្រមទាំងលើកយកបញ្ហារបស់ក្រុងហុងកុងក៏ដូចជាបញ្ហានៅខាងលិចប្រទេសចិនខេត្ត Xinjiang ជាដើម។ អ្នកនាំពាក្យរបស់គណកម្មការក្រុមប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកលោក John Ullyot បានថ្លែងនៅក្នុងសន្ទរកថារបស់ខ្លួនថាលុះត្រាណាតែចិននឹងដាក់ចិត្តដើម្បីក្លាយទៅជាតួអង្គដ៏មានទំនួលខុសត្រូវម្នាក់ចំពោះសកលលោកបើមិនដូច្នេះទេបញ្ហាទាំងអស់នេះនឹងក្លាយទៅជារឿងដ៏ឈីក្បាលសម្រាប់ប្រធានាធិបតីថ្មីលោក Joe Biden ជាមិនខានដើម្បីដោះស្រាយ។ ជាក់ស្តែងដូចទៅនឹងរបាយការណ៍ដែលចេញដោយមន្ត្រីជាន់ខ្ពស់រូបនេះកាលពីម្សិលមិញយោងតាមវេបសាយ Axois បានចេញផ្សាយហើយថា Trump កំពុងត្រៀមរួចរាល់ហើយក្នុងការប្រកាសដាក់ទណ្ឌកម្មនិងរឹតត្បិតទៅលើក្រុមហ៊ុនព្រមនទាំងមន្ត្រីចិនជាច្រើនទៀតក្រោមឡេសនៃបញ្ហាប្រឆាំងសិទ្ធិមនុស្សឬក៏អំពើរំលោភបំពានិងគម្រាមកំហែងទៅលើសន្តិសុខជាតិរបស់អាមេរិក៕

  • សាស្ត្រាចារ្យអង់គ្លេសមួយរូបកំពុងទាមទារកាន់កាប់ដីលើភពអង្គារពីអង្គការសហប្រជាជាតិ

    សាស្ត្រាចារ្យអង់គ្លេសមួយរូបកំពុងទាមទារកាន់កាប់ដីលើភពអង្គារពីអង្គការសហប្រជាជាតិ

    បរទេស ៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយដោយ BBC បានសរសេរថា សាស្ត្រាចារ្យជនជាតិអង់គ្លេសម្នាក់បានប្រកាសធ្វើការទាមទារកាន់កាប់ដីមួយផ្នែករបស់ភពអង្គារពីអង្គការសហប្រជាជាតិ ឬហៅកាត់ថាយូអិន។ Dr. Phil Davies សាស្ត្រាចារ្យផ្នែកភូមិសាស្ត្រនៃទីក្រុង Hampshire ចក្រភពអង់គ្លេសបានព្យាយាមធ្វើយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីអាចឲ្យគាត់មានសិទ្ធិក្នុងការកាន់កាប់ទឹកដីមួយភាគរបស់ភពក្រហមនេះនៅក្រោយពេលដែលគាត់បានប្រើប្រាស់ឧបករណ៍ឡាស៊ែរដ៏មានថាមពលបំផុតមួយរបស់គាត់ក្នុងការជួយឲ្យភពនេះកាន់តែមានលក្ខណៈសមស្របសម្រាប់ជីវិតមនុស្សលោក។ លោក Davies បាននិយាយថា ឧបករណ៍ឡាស៊ែរដែលមានកម្លាំងដល់ទៅ 3,500 វ៉ាត់របស់គាត់មានសមត្ថភាពក្នុងការបញ្ចេញភាគដ៏តូចល្អិតនៃកាបូនឌីអុកស៊ីតទៅកាន់ភពព្រះអង្គារដែលវាបានក្លាយទៅជាផ្នែកមួយនៃការផ្លាស់ប្តូរបរិយាកាសឲ្យកាន់តែងាយស្រួលសម្រាប់ជីវិតមនុស្សនាពេលអនាគត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍លើសពីនេះនោះគឺថា លោក Phil Davies បានប្រើប្រាស់ពេលវេលារបស់គាត់ច្រើនជាងមួយទសវត្សមកហើយដើម្បីធ្វើសកម្មភាពបាញ់ឡាស៊ែរទៅកាន់ភពអង្គារនិងក៏ដូចជាការរិះគន់ទៅនឹងសន្ធិសញ្ញាអវកាសមួយដែលមានឈ្មោះថា Outer Space Treaty របស់អង្គការសហប្រជាជាតិដែលបានចែងតាំងតែពីឆ្នាំ 1967 ពោលគឺ 43 ឆ្នាំមុនក្នុងការប៉ុនប៉ងធ្វើយ៉ាងណាសុំឲ្យមានការផ្លាស់ប្តូរគោលការណ៍ និងអនុញ្ញាតឲ្យគាត់អាចទទួលបានសិទ្ធិកាន់កាប់ផ្នែកមួយនៃភពនេះ៕

  • កម្ពុជាចុះកិច្ចព្រមព្រៀង RCEP ជាមួយអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា

    កម្ពុជាចុះកិច្ចព្រមព្រៀង RCEP ជាមួយអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា

    កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) RCEP ដែលជាកតិកា សញ្ញាពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យដោយមេដឹកនាំនៃប្រទេសចំនួន15 បន្ទាប់ពីការចរចាអស់រយៈពេល8 ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទូទាំងតំបន់ដែលពាក់ព័ន្ធនឹងប្រទេសអាស៊ានចំនួន10 ក៏ដូចជា ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ នឹងចូលរួមចំណែកជិត 30% នៃ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកដែលមានចំនួន 26.2 ពាន់ពាន់លានដុល្លារអាមេរិក ដែលជាទីផ្សារមួយដ៏ធំ គ្របដណ្តប់ជិតមួយភាគបីនៃចំនួនប្រជាជនពិភពលោក។ សម្រាប់កម្ពុជា ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)RCEP នៅចំពោះមុខប្រមុខ ដឹកនាំកំពូលសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានជួបប្រជុំលើកទី4 តាមប្រព័ន្ធវីដេអូ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2020ម្សិលមិញនេះ។ ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP នាពេលនេះ ជាសមិទ្ធផលដ៏មាន សារសំខាន់ជា ប្រវត្តិសាស្រ្តសម្រាប់កម្ពុជា និងតំបន់ ដែលនឹងចូលរួមចំណែកក្នុងការគាំពារ និងលើកកម្ពស់សកលភា វូបនីយកម្ម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយផ្អែកលើច្បាប់ ដែលជាបុរេលក្ខខណ្ឌមិន អាចខ្វះបាន ស្របតាមគោលការណ៍នៃការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP…

  • គម្រោងវិនិយោគថ្មីចំនួន 5 មានទំហំទឹកប្រាក់សរុប 24 លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអនុម័ត

    គម្រោងវិនិយោគថ្មីចំនួន 5 មានទំហំទឹកប្រាក់សរុប 24 លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអនុម័ត

    ភ្នំពេញ៖ គម្រោងវិនិយោគចំនួន 5 បន្ថែមទៀត ដែលមានទំហំទឹកប្រាក់សរុបចំនួន 24 លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តគាំទ្រ និងចុះបញ្ជីវិនិយោគជាផ្លូវការ ដែលបានបង្កើតឱកាសការងារជិត 3,000 កន្លែង។ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2020នេះ បានបញ្ជាក់ថា តបតាមការស្នើសុំវិនិយោគពីវិស័យឯកជន រាជរដ្ឋាភិបាលបានសម្រេចគាំទ្រ និងអនុម័តទាំងស្រុង ដោយគម្រោងទាំង 5 នេះ មានឈ្មោះដូចខាងក្រោម ៖ 1- គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ 2.1 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 291 កន្លែង។ 2-គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ 3.9 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 579 កន្លែង។ 3-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលធំ (ទី6) ឃុំ…

  • ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ សន្យាជួយថវិកា 669លានដុល្លារ ដល់អាស៊ាន

    ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ សន្យាជួយថវិកា 669លានដុល្លារ ដល់អាស៊ាន

    កែ ផុស ៖ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានសន្យាផ្តល់ប្រាក់ 669លានដុល្លារសម្រាប់ជាការឆ្លើយតបទៅនឹងអាស៊ានក្នុងការប្រឆាំងកូវីដ-19 ក្រោមគោលនយោបាយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមដទៃទៀត។ នេះបើតាមព័ត៌មានជំនួបកំពូលអាស៊ានតាមប្រព័ន្ធអនឡាញចំនួន2 កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងជំនួបកំពូលអាស៊ាន-អូស្ត្រាលីលើកទី1 នាយករដ្ឋមន្ត្រីវៀតណាម ដែលជាប្រធានអាស៊ានបានកោតសរសើរប្រទេសអូស្ត្រាលី ចំពោះការសន្យាជួយប្រាក់1ពាន់លានដុល្លារអូស្ត្រាលី (727លានដុល្លារអាមេរិក) សម្រាប់មូលនិធិឆ្លើយតបរបស់អាស៊ានចំពោះជំងឺកូវីដ-19 និងថវិកាចំនួន 60លានដុល្លារអូស្ត្រាលីទៀតសំរាប់សមាហរណកម្មសេដ្ឋកិច្ចរបស់តំបន់។ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ក៏បានសរសើរដល់ប្រទេសអូស្ត្រាលីចំពោះការសន្យាជួយនូវទឹកប្រាក់2សែនដុល្លារអូស្ត្រាលី ដើម្បីគាំទ្រស្ត្រីនិងក្មេងស្រីអាស៊ានក្រោយសម័យកូវីដ-19 សំរាប់ឆ្នាំ2020 – 2021 ។ ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលីបានរួមវិភាគទានជាច្រើនក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2025។ថ្នាក់ដឹកនាំទាំងឡាយបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ថវិកាជំនួយ ដើម្បីជួយអាស៊ានធានាសន្តិសុខសុខាភិបាល ជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការស្ដារឡើងវិញ បង្កើនការតភ្ជាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សមត្ថភាពទប់ទល់នឹងជំងឺរាតត្បាតសំរាប់ប្រទេសនានាក្នុងតំបន់។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន បានមានប្រសាសន៍ថា អូស្ត្រាលីបានសន្យាជួយថវិកាចំនួន 21លានដុល្លារអូស្ត្រាលីសំរាប់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លង(AC-PHEED) និង 70លានដុល្លារអូស្ត្រាលីទៀត សំរាប់បង្កើនសមត្ថភាពផ្តល់អំណាចខ្លួនឯងរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយផ្តល់អាទិភាពលើវិស័យកិច្ចសហប្រតិបត្តិការសមុទ្រ និងសេដ្ឋកិច្ច។ លោកបានបន្ថែមថា អូស្ត្រាលីបានសន្យាជួយថវិកា 230លានដុល្លារសំរាប់កិច្ចសហប្រតិបត្តិការមេគង្គនៅក្នុងវិស័យដូចជា បរិស្ថាន ហេដ្ឋារចនាសម្ពន្ធនិងបច្ចេកវិទ្យា…