-
លោក Xi Jinping សន្យាបើកទ្វារសេដ្ឋកិច្ចខ្នាតយក្សរបស់ខ្លួនបន្ថែមទៀត
បរទេស ៖ ក្រោយពេលដែលចិនទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទំហំធំបំផុតលើលោក RCEP ជាមួយនឹងបណ្តាប្រទេសទាំង 14 កាលពីប៉ុន្មានថ្ងៃមុននោះ នៅថ្ងៃនេះប្រធានាធិបតីចិន លោក Xi Jingping ក៏បានលើកឡើងបន្ថែមទៀតថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀតនឹងបន្តធ្វើឡើងជាមួយនឹងបណ្តាប្រទេសជាច្រើនទៀត។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC លោក Xi ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ APEC (Asia-Pacific Economic Cooperation) ដោយមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក និងកាណាដាផងនោះបានមានប្រសាសន៍ថា ចិននឹងបើកទ្វារសេដ្ឋកិច្ចដ៏ធំរបស់ខ្លួនក្នុងការនាំចូលផលិតផល និងសេវាកម្មដែលស្ថិតនៅក្នុងកម្រិតស្តង់ដាគុណភាពខ្ពស់ high-quality ឲ្យកាន់តែច្រើននាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តី ប្រភពដដែលមិនអាចបញ្ជាក់បានទេ ថាតើលោកប្រធានាធិបតីអាមេរិក Donald Trump នឹងអញ្ជើញចូលរួមធ្វើសេចក្តីថ្លែងការណ៍ណាមួយនៅក្នុងកិច្ចប្រជុំនេះដែរ ឬយ៉ាងណានោះទេខណៈដែលកិច្ចប្រជុំនេះនឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ។ ក្នុងស្ថានភាពដែលអាមេរិក និងចិនកំពុងឈ្មោះគ្នារឿងពាណិជ្ជសកលនោះលោក Xi បានបន្តថាទោះបីជាយ៉ាងណាចិននឹងនៅតែរក្សាជំហរបស់ខ្លួនមិនដើរចេញពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចប្រភេទដាច់ដោយឡែកពីគេ ឬជាប្រទេសដែលមានសេដ្ឋកិច្ចបែបការពារនិយមនោះដែរ៕
-
ប្រទេសមួយគត់របស់អាស៊ានរំពឹងថាមានសេដ្ឋកិច្ចកើនឡើងក្នុងឆ្នាំ 2020 នេះ
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានសរសេរថា ប្រទេសវៀតណាមបានក្លាយទៅជាប្រទេសដែលអាចគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ចដោយសារកូវីដ19 បានល្អបំផុត ហើយក៏ជាប្រទេសតែមួយគត់ផងដែរនៅក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ដែលនឹងទទួលបានអត្រាកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ 2020 នេះ។ យោងតាមការបង្ហាញតួលេខចុងក្រោយដោយអង្គការមូលនិធិរូបិយបណ្ណអន្តរជាតិហៅកាត់ថា IMF អាចឲ្យយើងឃើញថាសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងប្រមាណជា 2.4 ភាគរយសម្រាប់ឆ្នាំ 2020 នេះដោយ IMF ក៏បានលើកសរសើរវៀតណាមទៀតថា ការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការថែរក្សាបញ្ហាសុខាមាលភាពសាធារណៈ និងបញ្ហាសេដ្ឋកិច្ចស្របគ្នាក្នុងពេលវិបត្តិកូវីដ19 ទើបធ្វើឲ្យប្រទេសនេះអាចទទួលបានជោគជ័យបែបនេះ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះប្រទេសវៀតណាមមានរបាយការណ៍នៃអ្នកឆ្លងកូវីដ19 សុរបត្រឹមតែ 1288 នាក់និងអ្នកស្លាប់ប្រមាណជា 35 នាក់ហើយតាមការប៉ានស្មានរបស់ IMF បាននិយាយថាសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ 2021 នឹងងើបឡើងវិញខ្លាំងក្នុងអត្រា 6.5 ភាគរយប្រសិនបើសកម្មសេដ្ឋកិច្ចក្នុងស្រុក និងប្រទេសនៅតែបន្តស្ថេរភាពដូចបច្ចុប្បន្ននោះ។ ក្រៅពីនេះអ្វីដែលយើងអាចមើលឃើញមួយរយៈចុងក្រោយនេះក្នុងពេលដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនចំពោះតម្លៃពន្ធលើទំនិញនោះវាបានរុញច្រានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបាននាំគ្នាបង្វែរគោលដៅផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសវៀតណាមវិញជាក់ស្តែងដូចជា Apple និង Samsung ជាដើម៕
-
សឹង្ហបុរីត្រៀមយុទ្ធសាស្ត្រថ្មីមួយនៅឆ្នាំ 2021 ដើម្បីអាចទាក់ទាញអ្នកជំនួញធំៗខាងបច្ចេកវិទ្យា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ Asean Briefing នៅសប្តាហ៍នេះបានសរសេរថាប្រទេសសឹង្ហបុរីបានត្រៀមរៀបចំផែនការមួយរួចទៅហើយសម្រាប់ឆ្នាំ 2021ក្នុងការផ្តល់នូវបណ្ណអនុញ្ញាតការងារបែបថ្មីដែលត្រូវបានហៅថា Tech.Pass Visa ដែលវានឹងក្លាយទៅជាការទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកវិនិយោគធំៗជាពិសេសនៅខាងវិស័យបច្ចេកវិទ្យាតែម្តង។ កម្មវិធី Tech.Pass គឺជាផ្នែកមួយនៃកម្មវិធី Tech @ SG ដែលវាមានគោលបំណងធំក្នុងការជួយដល់ប្រភេទក្រុមហ៊ុនដែលរីកចម្រើនឆាប់រហ័សក្នុងការទទួលបាននូវប្រយោជន៍សំខាន់ៗដែលនឹងអាចពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសសឹង្ហបុរី និងក្នុងតំបន់ទាំងមូលផង។ Tech.Pass ត្រូវបានគេដឹងថាមានលក្ខណៈខុសពីប័ណ្ណអនុញ្ញាតការងារធម្មតា ឬ Employment. Pass ហើយកម្មវិធីនេះនឹងផ្តល់ជូនមនុស្សតែ 500 នាក់ដំបូងដែលនឹងត្រូវធ្វើដំណើរមកដល់ប្រទេសសឹង្ហបុរី និងដាក់ពាក្យស្នើសុំប៉ុណ្ណោះ។ តើពាណិជ្ជករណាខ្លះដែលមានសិទ្ធិក្នុងការស្នើសុំ? ក្នុងចំណោមលក្ខខណ្ឌ3ខាងក្រោមបុគ្គលនោះត្រូវមានយ៉ាងហោចណាស់2លក្ខខណ្ឌដើម្បីអាចស្នើសុំ Tech.Passបាន៖ 1.ប្រាក់ខែចុងក្រោយរបស់គាត់យ៉ាងហោចណាស់ 20.000 ដុល្លារស៊ីងហ្គាពួរ ឬ 14.852 ដុល្លារអាមេរិក។ 2.មានបទពិសោធយ៉ាងហោចណាស់ 5 ឆ្នាំ ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយដែលមានទំហំទីផ្សារយ៉ាងហោចណាស់ 500 លានដុល្លារអាមេរិក ឬក៏ប្រមូលបានវិនិយោគយ៉ាងហោចណាស់ 30 លានដុល្លារអាមេរិក។ 3.មានបទពិសោធយ៉ាងហោចណាស់ 5 ឆ្នាំក្នុងតំណែងជាអ្នកអភវិឌ្ឍក្រុមហ៊ុនបច្ចេកវិទ្យាដែលមានអ្នកប្រើប្រាស់ជាប្រចាំខែយ៉ាងហោចណាស់ 100.000 គណនេយ្យក្នុងមួយខែឬអាចរកបានប្រាក់ចំណូលចូលក្រុមហ៊ុនយ៉ាងហោចណាស់ 100 លានដុល្លារអាមេរិក៕
-
ក្រុមហ៊ុនសឹង្ហបុរីជាច្រើន នឹងមកស្វែករកឱកាសវិនិយោគវិស័យសំណង់នៅកម្ពុជា ក្រោយបញ្ចប់វិបត្តិកូវីដ 19
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបង្ហាញពីភាពកោតសរសើរចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ដែលក្រោយពេលបញ្ចប់វិបត្តិនៃជំងឺកូវីដ19 ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍សឹង្ហបុរីជាច្រើននឹងចូលមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា លោក Michael Tan Keng Siong នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 បាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំវិធានការត្រឹមត្រូវទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃជំងឺរាតត្បាតជាសាកល Covid-19។ លោកបានបញ្ជាក់ថា “មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្ថានទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជាមានមោទនភាពយ៉ាងខ្លាំងក្នុងការបំបេញបេសកកម្មនៅកម្ពុជា ដែលអាចទទួលបាននូវសុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរ និងប្រកបការងារប្រចាំថ្ងៃ ក្នុងខណៈពេលដែលប្រជាជនក្នុងបណ្តាប្រទេសជាច្រើនលើសាកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសាកល Covid-19 នេះ។ អ្វីដែលសំខាន់ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំងឺរាតត្បាតជាសាកល Covid-19 មានភាពធូរស្រាល ស្ថានទូតសឹង្ហបុរីជឿជាក់ថានឹងមានវិនិយោគគិនសឹង្ហបុរីជាច្រើនធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីពិនិត្យមើលឱកាសវិនិយោគពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមសឹង្ហបុរី ដែលបានផ្តល់ជំនួយដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ កាលពីដើមខែតុលា ឆ្នាំ2020។ ជាមួយនេះដែរឯ.ឧបានបន្ថែមថាដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងស្ថាប័នទាំង…
-
កំប្លោកឬត្រកៀតប៉ោងផ្តល់ផលប្រយោជន៍ច្រើនទាំងបរិភោគនិងធ្វើជារបស់ប្រើប្រាស់
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖បើទោះបីរុក្ខជាតិប្រភេទកំប្លោក ឬត្រកៀតប៉ោងសំបូរដុះតាមទឹកនៅក្នុងប្រទេសកម្ពុជានិងមានដុះស្ទើរគ្រប់ទីកន្លែងក្តីប៉ុ ន្តែយើងម្នាក់ៗពុំសូវបានចាប់អារម្មណ៍ពីគុណតម្លៃវាច្រើនឡើយ។តាមពិតរុក្ខជាតិប្រភេទនេះផ្តល់ផលប្រយោជន៍ដល់ទាំងមនុស្សនិងសត្វ។ វាជាប្រភេទស្មៅទឹក។ពពួកត្រកៀត ភិនភាគដូចត្រកៀត ប៉ុន្ដែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង បន្ទាប់មកទើបបែកចេញពន្លកជាស្លឹក ព្រោះហេតុនោះទើបហៅថា ត្រកៀតប៉ោង ។ ក្នុងផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០នេះបានបញ្ជាក់ពី ការស្រាវជ្រាវដោយគេបានរកឃើញថាត្រកៀតមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាដែលអ្នកខ្លះយកធ្វើជាអន្លក់ ចំនែកឯធាងវាគេប្រើជាបន្លែក៏បាន។ ធាង និងស្លឹកស្រស់គេប្រើជាចំណីឲ្យគោ ក្របីស៊ី។ ធាងវាបើកាត់ហាលថ្ងៃឲ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង ខ្សែចែវ ធ្វើអង្រឹង ធ្វើកន្ទេល ធ្វើសំពៀត ។ល។ កំប្លោកមានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើពេញស្រះតែម្តង ។ ក្រៅពីនេះបើគេនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតមែនទែនតែម្តង៕
-
កូរ៉េ-កម្ពុជា បើកកិច្ចចរចា FTA លើកទី 4 ជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគ
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានថ្លែងឱ្យដឹងថាប្រទេសរបស់ខ្លួននឹងធ្វើកិច្ចចរចាពាណិជ្ជកម្មសេរីលើកទី4ជាមួយប្រទេសកម្ពុជានៅសប្តាហ៍នេះដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដោយកិច្ចប្រជុំតាមអនឡាញនឹងផ្តោតលើច្បាប់ទូទៅ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ការលុបបំបាត់របាំងពន្ធគយ ការនាំចូលទំនិញទៅកាន់ទីផ្សារ និងបញ្ហាផ្សេងទៀត។ រដ្ឋាភិបាលប្រទេសកូរ៉េ-កម្ពុជាបានធ្វើកិច្ចចរចាចំនួន3 លើករួចមកហើយស្តីពីកិច្ចព្រមព្រៀងលើករួចមកហើយស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) នៅក្នុងឆ្នាំនេះ ដោយមានគោលដៅបញ្ចប់នៅចុងឆ្នាំ2020 ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកម្ពុជានឹងផ្តល់ឱ្យក្រុមហ៊ុនកូរ៉េខាងត្បូងនូវការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលកំពុងរីកចម្រើន។ ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (FTA) ពេល FTA ចូលជាធរមានវានឹងជួយធ្វើឱ្យការនាំយកផលិតផលខ្មែរទៅកាន់ទីផ្សារកូរ៉េមានចំនួនកើនឡើងលំហូរពាណិជ្ជកម្មប្រសើរជាងមុននិងលក្ខខណ្ឌទីផ្សារសម្រាប់ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង2ហើយក៏ជាឱកាសសម្រាប់វិនិយោគិនប្រទេសទាំង 2ក្នុងការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។ ឯកឧត្តម ស៊ាង ថៃ អ្ននាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ៖ «ខ្ញុំជឿថា បន្ទាប់ពីមាន FTA ការនាំចេញទំនិញរបស់កម្ពុជានឹងកើនឡើង ខណៈកម្ពុជាមានផលិតផលសក្តានុពលនាំចេញជាច្រើនដូចជា ម្រេច ដំណាប់ស្វាយ ស្វាយស្រស់ និងស្វាយចន្ទី។ យើងក៏មានផលិតផលកសិកម្មមួយចំនួនបានចូលទីផ្សារកូរ៉េរួចទៅហើយខណៈបច្ចុប្បន្នក្រុមការងារស្ថានទូតកំពុងខិតខំក្នុងការទាក់ទាញវិនិយោគិនកូរ៉េមកវិនិយោគនៅកម្ពុជា»។ ឯកឧត្តមថ្លែងថា ៖ «យើងកំពុងខំអូសទាញអ្នកវិនិយោគកូរ៉េឱ្យមកសហការជាមួយវិនិយោគិនក្នុងស្រុករបស់យើង។ ខ្ញុំយល់ឃើញថា កិច្ចសហការគ្នារវាងអ្នកវិនិយោគកូរ៉េ និងកម្ពុជាពិតជាមានសារៈសំខាន់លើគ្រប់វិស័យទាំងអស់»។ កូរ៉េខាងត្បូងមាន FTA ជាមួយសមាគមអាស៊ានដែលមានសមាជិក10 ប្រទេស ប៉ុន្តែកូរ៉េ ខិតខំប្រឹងប្រែង ដើម្បីពង្រីកការនាំចេញរបស់ខ្លួនដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីថ្ងៃ15-11-20 ជាមួយសមាជិកអាស៊ាន10ប្រទេសចិន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ផងដែរ ។ ក្រសួងកសិកម្ម…
-
Apple យល់ព្រមបង់ប្រាក់ពិន័យថ្មីមួយទៀតហើយ 113 លានដុល្លារ ករណីស្មាតហ្វូនស៊េរីចាស់ដំណើរការកាន់តែយឺត
បរទេស ៖ ទីបំផុតនៅសប្តាហ៍នេះ Apple បានយល់ព្រមក្នុងការបង់ប្រាក់ពិន័យថ្មីប្រមាណជា 113 លានដុល្លារទៀតទៅលើរឿងក្តីមួយដែលត្រូវបានគេដាក់ឈ្មោះថា Batterygate ។ ភាគីដើមបណ្តឹងដែលជារដ្ឋរបស់អាមេរិកចំនួន 33 បានចោទប្រកាន់ Apple ថា បានប្រើប្រាស់បច្ចេកទេសដែលបានធ្វើឲ្យម៉ូដេល iPhone ស៊េរីចាស់ៗដំណើរការកាន់តែយឺតទៅៗ និងក្នុងគោលបំណងបង្ខំឲ្យអ្នកប្រើប្រាស់ចាយលុយទិញយកស៊េរីថ្មីរបស់ក្រុមហ៊ុនជំនួសវិញ។ ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថា ករណីដែលបានកើតឡើងតាំងតែពីឆ្នាំ 2016 ដោយក្នុងនោះវាបានធ្វើឲ្យអ្នកប្រើប្រាស់ម៉ូដេល iPhone 6 និងiPhone 7ព្រមទាំង iPhone SE រាប់លាននាក់បានជួបបញ្ហានេះខណៈដែលការឆ្លើយតបកន្លងមក Apple បានត្រឹមនិយាយថាស្មាតហ្វូនដែលដំណើរការយឺត គឺដើម្បីអាចរក្សាជីវិតថាមពលថ្មរបស់វាឲ្យបានយូរតាមតែអាចធ្វើទៅបាន។ គួរឲ្យដឹងដែរថា កាលពីខែមីនា ឆ្នាំ2020 កន្លងមកជាករណីដាច់ដោយឡែកផ្សេងទៀត Apple ក៏បានទទួលស្គាល់កំហុសរបស់ខ្លួនម្តងដែរចំពោះបញ្ហាបច្ចេកទេស ហើយក៏បានយល់ព្រមបង់ប្រាក់ពិន័យរហូតទៅដល់ 500 លានដុល្លារ៕
-
ទឹកប្រាក់ប្រមាណ 100 លានដុល្លារ នឹងត្រូវចំណាយសម្រាប់ការស្តារស្ទឹងព្រែកត្នោត បញ្ចប់ការជន់លិចក្រុងភ្នំពេញ
ភ្នំពេញ ៖ យ៉ាងហោចណាស់ទឹកប្រាក់ប្រមាណ 100 លានដុល្លារ ត្រូវបានគ្រោងនឹងចំណាយទៅលើការស្តារឱ្យប្រសរឡើងវិញនូវស្ទឹងព្រែកត្នោត ដែលទទួងរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងទៅនេះ ដើម្បីធានាបាននូវសុវត្ថិភាពបញ្ចប់ការជន់លិចនៅទាំងស្រុងនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។ គិតត្រឹមព្រឹកថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 នេះ មន្ត្រីជំនាញក្រសួងធនធានទឹក សហការជាមួយក្រុមហ៊ុនចិន បានបញ្ចប់ការសិក្សាបឋមទៅលើគម្រោងនៃការស្តារ និងធ្វើឱ្យប្រសើរឡើងវិញនូវស្ទឹងព្រែកត្នោត ដែលអាងស្តុកទឹកដ៏ធំ និសំខាន់បំផុត សម្រាប់បញ្ចៀសការជន់លិច ស្ថិតនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ រួមនឹងខេត្តកណ្តាលផងដែរ។ អ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានមានប្រសាសន៍ថា ពេលនេះក្រុមអ្នកជំនាញក្រុមហ៊ុនចិន រួមជាមួយនឹមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធ បានបញ្ចប់ការសិក្សាលើការស្ដារស្ទឹងព្រែកត្នោតក្នុងដំណាក់ដំបូងរួចហើយ នៅចាំតែការសិក្សាលម្អិតបន្ថែមចុងក្រោយ ដើម្បីឈានទៅរកដំណាក់កាលចាប់ផ្តើមចុះអនុវត្តបើកការដ្ឋានតែម្ដង។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍បញ្ជាក់ថា “ព្រឹត្តិការណ៍នៃការជន់លិចតំបន់ខ្លះក្នុងក្រុងភ្នំពេញកាលពីខែតុលា កន្លងទៅនេះ ដោយសារកម្រិតទឹកជំនន់មានទំហំធំដែលមិនធ្លាប់ក្នុងចន្លោះពី 1300 – 1350 ម៉ែត្រគូប ក្នុងមួយវិនាទី ដែលធ្វើឱ្យប្រព័ន្ធរំដោះទឹកនាពេលបច្ចុប្បន្នមិនអាចធានាបាន។ ហេតុដូចនេះហើយរដ្ឋាភិបាលត្រូវតែស្តារស្ទឹងព្រែកត្នោតឡើងវិញបន្ទាប់ពីអខានតាំងពី60 ឆ្នាំមុនមកម៉្លេះ”។ លោក ចាន់ យុត្ថា បានបញ្ជាក់ប្រាប់ឱ្យដឹងផងដែរថា តាមគម្រោងដែលបានបញ្ចប់សិក្សាកាលពីពេលថ្មីៗនេះ គ្រោងចំណាយថវិកាប្រមាណ 100 លានដុល្លារ លើការស្តារ និងធ្វើឱ្យប្រសើរឡើងវិញ…
-
MeowTalk ៖ កម្មវិធីទូរស័ព្ទដែលអាចបកប្រែភាសាសត្វឆ្មា
បរទេស ៖ កម្មវិធីទូរស័ព្ទដ៏ថ្មីស្រឡាងមួយដែលត្រូវបានរចនា និងអភិវឌ្ឍឡើងដោយអតីតវិស្វករព័ត៌មានវិទ្យាកម្មវិធី Alexa នៃក្រុមហ៊ុន Amazon មានសមត្ថភាពដ៏អស្ចារ្យក្នុងការបកប្រែភាសាសត្វឆ្មារបស់អ្នក។ កម្មវិធីដែលមានឈ្មោះថា MeowTalk ដែលមានមុខងារថតសម្លេងសត្វឆ្មា និងបន្ទាប់មកព្យាយាមបកប្រែវាដោយប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត AI (Artifical Intelligence) ក៏ត្រូវបានចូលរួមការងារផលិតជាមួយនឹងម្ចាស់ឆ្មាជាច្រើននាក់ផងដែរ ដើម្បីអាចឲ្យអ្នកបង្កើតទិន្នន័យមានភាពច្បាស់លាស់អំពីអត្តចរិតរបស់សត្វប្រភេទនេះ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះកម្មវិធីនេះអាចបកប្រែបានឃ្លាប្រមាណជា 13 ប៉ុណ្ណោះ ដែលរួមមានទាំងការដាក់ចំណីឱ្យខ្ញុំ´ខ្ញុំកំពុងខឹង´´ទុកឱ្យខ្ញុំនៅម្នាក់ឯង´។ យោងតាមការស្រាវជ្រាវកន្លងមកក៏ធ្លាប់បញ្ជាក់ដែរថា សត្វឆ្មាមានលក្ខណៈខុសពីសត្វចិញ្ចឹមដទៃទៀត ពីព្រោះថាវាមិនសូវជាចង់និយាយ ឬចែករំលែកភាសាជាមួយនឹងម្ចាស់វានោះទេ។ រាល់ភាសាសត្វឆ្មាមានភាពប្លែកពីគ្នាដែលសត្វនេះវាធ្វើឡើងដើម្បីតែម្ចាស់របស់វា ហើយពេលខ្លះវាមានសម្លេងលឺជាងគ្នាដូចនេះការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីថតសម្លេង និងបកប្រែចាំបាច់ត្រូវធ្វើវាឡើងឲ្យបានច្រើនដង។ តាមការបញ្ជាក់ពីអ្នកផលិត MeowTalk បានអះអាងថា “ពេលដែលយើងប្រើកម្មវិធីនេះកាន់តែច្រើននោះភាពច្បាស់លាស់នៃការបកប្រែគឺមានកើនឡើងថែមមួយកម្រិតទៀតជាមិនខាន”។ បើសិនជាអ្នកចង់សាកល្បងប្រើប្រាស់កម្មវិធី MeowTalk នៅពេលនេះអ្នកអាចទាញវាចេញពីកម្មវិធី Play Storeនិង App Store បានហើយ៕
-
Facebook កំពុងរងការចោទប្រកាន់ថាបានបង្ខំបុគ្គលិកមួយចំនួនចូលធ្វើការវិញទាំងកូវីដ19 កំពុងរាតត្បាត
បរទេស៖ BBC ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានសរសេរថា បុគ្គលិកផ្នែក Content Moderator របស់ក្រុមហ៊ុន Facebook ប្រមាណជាង 200 នាក់មកពីជុំវិញពិភពលោកបាននាំគ្នាធ្វើការចោទប្រកាន់ថាពួកគេត្រូវបានក្រុមហ៊ុនបង្ខំឲ្យត្រឡប់ចូលទៅធ្វើការវិញទាំងដែលស្ថានភាពកូវីដ19នៅកំពុងបន្តរាតត្បាតនៅឡើយ។ នៅក្នុងសំបុត្រជាសាធារណៈមួយដែលបានសរសេ និងអះអាងថាក្រុមហ៊ុនមិនបានខ្វាយខ្វល់ទៅនឹងភាពប្រថុយប្រថាននេះឡើយ ពោលគឺដើម្បីតែអាចធានាបានថាខ្លួននៅតែអាចរក្សាប្រាក់ចំណេញឲ្យបានជាមុនសិន។ក្រៅពីនេះផងដែរក្រុមមនុស្សទាំងនោះក៏បានធ្វើការអំពាវនាវឲ្យ Facebook ក្នុងការផ្លាស់ប្តូរចិត្តនិងអនុញ្ញាតឲ្យពួកគេអាចធ្វើការពីផ្ទះរបស់គេវិញទោះបីជាក្នុងប្រាក់ចំណូលផ្សេងណាជំនួសមកវិញក្តី។ ជាការឆ្លើយតប Facebook បាននិយាយថាក្រុមបុគ្គលិកដែលធ្វើការផ្នែក Content គឺសុទ្ធតែកំពុងធ្វើការងារតាមផ្ទះរបស់គេទាំងអស់។ អ្នកនាំពាក្យរបស់ Facebook ក៏បានបន្ថែមដែរថា ការពិភាក្សាផ្ទៃក្នុងគឺត្រូវបានធ្វើឡើងដោយបើកចំហ ហើយយើងចាំបាច់ត្រូវតែរក្សាភាពស្មោះត្រង់រវាងគ្នា។ ជាចុងក្រោយអ្នកនាំពាក្យដដែលបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមបុគ្គលិកផ្នែក Content ដែលមានចំនួនប្រមាណជា 15000 នៅជុំវិញពិភពលោកគឺបានធ្វើការពីផ្ទះរបស់គេតាំងតែពីពេលកើតឡើងនៃជំងឺរាតត្បាតកូវីដ19មកម្ល៉េះហើយពួកគេនឹងនៅតែបន្តធ្វើបែបនេះដដែលនាពេលខាងមុខដោយគ្មានការផ្លាស់ប្តូរនៅឡើយ៕