-
ធនាគារកណ្តាលឥណ្ឌូនេស៊ីជួយទិញមូលបត្ររដ្ឋសរុបដល់ទៅ 24.2 ពាន់លានដុល្លារ
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ទី២១ខែវិច្ឆិកានេះបានសរសេរថា ធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ីបានទិញយកមូលបត្ររបស់រដ្ឋាភិបាលដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា24.2ពាន់លានដុល្លារចេញពីទីផ្សារ។ ប្រភពដដែលបានសរសេរទៀតថាការទិញដូរនេះគឺជាផ្នែកមួយនៃការជួយគាំទ្រដល់សកម្មភាពរបស់រដ្ឋាភិបាលនិងផែនការងើបឡើងវិញពីវិបត្តិកូវីដ19។ យោងតាមការបញ្ជាក់របស់ប្រធានធនាគារកណ្តាលឥណ្ឌូនេស៊ីលោក Perry Warjiyo បានឲ្យដឹងទៀតដែរថា ចាប់តាំងពីខែមេសា ធនាគារកណ្តាលឥណ្ឌូនេស៊ីបានបញ្ជាទិញយកមូលបត្រប្រមាណជា 5.1 ពាន់លានដុល្លារម្តងហើយ បន្ទាប់មកដល់ខែកក្កដាម្តងទៀតធនាគារក៏បានទិញយកមូលបត្ររបស់រដ្ឋប្រមាណជា 19.07 ពាន់លានដុល្លារដែរ។ គួរឲ្យដឹងដែរថា រដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាសរុបចំនួន 49,09 ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីស្តារសេដ្ឋកិច្ចជាតិឡើងវិញពីវិបត្តិកូវីដ19 ហើយជាលទ្ធផលវាបានធ្វើឱ្យឱនភាពថវិកាជាតិឆ្នាំ 2020 កើនឡើងដល់ 6,34 ភាគរយ។ គិតមកត្រឹមថ្ងៃទី9 ខែវិច្ឆិកានេះកញ្ចប់ថវិកាសម្រាប់កម្មវិធីស្តាសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីបានកើនឡើងដល់ 27.04 ពាន់ដុល្លារបូករួមទាំងការទិញដូរមូលបត្រទាំងពីរលើកនោះផងហើយវាគឺប្រហែលជា 55.1 ភាគរយនៃផែនការថវិកានេះ៕
-
ក្រុមហ៊ុន Pfizer នៅអាមេរិកកំពុងដាក់ពាក្យស្នើសុំចែកចាយវ៉ាក់សាំងកូវីដ19 របស់ខ្លួនយ៉ាងបន្ទាន់បន្ទាប់ពីបានធ្វើតេស្ត 4 រដ្ឋរួចមក
បរទេស៖ក្រោយការធ្វើតេស្តសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងកូវីដ19 នៅក្នុងរដ្ឋចំនួន 4 របស់សហរដ្ឋអាមេរិករួចមកគិត មកត្រឹមថ្ងៃសុក្រម្សិលមិញនេះ ក្រុមហ៊ុនផលិតឧិសថ Pfizer បានដាក់ពាក្យយ៉ាងប្រញ៉ាប់ប្រញ៉ាល់មួយទៅកាន់រដ្ឋបាលកិច្ចការងារអាហារនិងឧិសថ FDA ដើម្បីអាចធ្វើការចែកចាយជាបន្ទាន់នូវវ៉ាក់សាំង BNT162b2។ យោងតាមការចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន Pfizer បាននិយាយថា ជាក់ស្តែងវ៉ាក់សាំងនៅក្នុងស្តុកបានត្រៀមរួចរាល់អស់ហើយនៅរង់ចាំតែការអនុម័តយល់ព្រមពី FDA ភ្លាមខ្លួននឹងចាប់ផ្តើមចែកចាយភ្លាមនៅប៉ុន្មានម៉ោងបន្ទាប់ដែលក្នុងនោះតាមផែនការបណ្តាប្រទេសជាច្រើនលើលោកបានកម្ម៉ង់ទិញ BNT162b2 នេះរួចទៅហើយដូចជាអូស្ត្រាលីកាណាដាជប៉ុនអង់គ្លេសព្រមទាំងប្លុកអ៊ឺរ៉ុបផង។ ផែនការបច្ចុប្បន្នសម្រាប់ Pfizer ក្រុមហ៊ុននឹងធ្វើការចែកចេញវ៉ាក់សាំងកូវីដ19 ចំនួន 50 លានដូសឲ្យបានមុនផុតឆ្នាំ2020 និងចំនួន1.3 ពាន់លានដូសនៅត្រឹមចុងឆ្នាំ 2021។ ក្រៅពីនេះផងដែរ Pfizer ក៏បានអះអាងដែរថាខ្លួននឹងចែកចាយវ៉ាក់សាំងកូវីដ១៩ទៅកាន់មនុស្សដែលងាយរងគ្រោះទាំងអស់នៅទូទាំងអាមេរិកឲ្យបានត្រឹមពាក់កណ្តាលខែធ្នូខាងមុខនេះប៉ុណ្ណោះ៕
-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានការបន្តរចនាសម្ព័ន្ធរៀបចំប្រាក់កម្ចីឡើងវិញដល់ឆ្នាំ2021
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Cambidia Microfinance Association CMA(ស៊ីអិមអេ) កំពុងអំពាវនាវឱ្យធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យសមាជិករបស់ខ្លួនបន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជនដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតVirusCovid-19 ដល់ឆ្នាំ2021 ។ ដោយយោងសេចក្តីប្រកាស (សេចក្តីណែនាំ) របស់ធនាគារជាតិនៃកម្ពុជា បានចេញនៅក្នុងខែមីនា ដែលមានសុពលភាពរហូតដល់ចុងខែធ្នូបានណែនាំឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់រៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីរបស់អតិថិជនឡើងវិញ ដើម្បីជួយឱ្យពួកគេរក្សាស្ថិរភាពហិរញ្ញវត្ថុ។សេចក្តីប្រកាសបានបន្ថែមថាការពង្រីករចនាសម្ព័ន្ធនឹងជួយដល់សកម្មភាពសេដ្ឋកិច្ចនិងសម្រួលដល់ម្ចាស់បំណុល ដែលប្រឈមនឹងការថយចុះប្រាក់ចំណូលដ៏ច្រើនក្នុងការសងប្រាក់កម្ចីក្នុងកំឡុងពេលមានបញ្ហាសេដ្ឋកិច្ចដែលកំពុងបន្តគ្របដណ្តប់ដោយវីរុស Covid-19 ។ លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងរបស់ CMA បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ AMSថា ៖ «ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជន ដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត Virus Covid-19 របស់ធនាគារជាតិនៃកម្ពុជាបានចេញនៅក្នុងខែមីនា មានសុពលភាពត្រឹមចុងខែធ្នូឆ្នាំ2020 ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យយើងត្រូវការឱ្យធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យសមាជិកសមាគមបន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជនដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត VirusCovid-19 ដល់ឆ្នាំ2021»។ លោកបានមានប្រសាសន៍ថា ៖ « ជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់សមាជិករបស់យើងត្រូវបានទទួលរងនូវផលប៉ះពាល់ជាពិសេសនៅក្នុងត្រីមាសទី4 នេះនៅទូទាំងប្រទេសក៏ដូចជាឧប្បត្តិហេតុថ្ងៃទី3 ខែវិច្ឆិកាដែលបណ្តាលឱ្យមានការកើនឡើងនៃការរឹតត្បិតផ្នែកសង្គមការលុបចោលព្រឹត្តិការណ៍ និងការបិទអាជីវកម្មជាបណ្តោះអាសន្ន»។ លោក កាំង តុងងី ក៏បានបន្ថែមថា ៖ «ជាការឆ្លើយតបយើងទទួលបានចម្លើយតប ជាវិជ្ជមានពីធនាគារជាតិនៃកម្ពុជា និងទទួលបានការចេញសេចក្តីប្រកាសជាថ្មី ដែលអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីរបស់អតិថិជនឡើងវិញ ដល់ថ្ងៃទី…
-
ស្ករត្នោតសរីរាង្គ ខេត្តកំពង់ស្ពឺ កំពុងតម្រូវការខ្ពស់ និងឈ្មោះនៅលើទីផ្សារអន្តរជាតិ
តម្រូវការស្ករត្នោតដែលផលិតនៅខេត្តកំពង់ស្ពឺក្រោមស្លាកសមាគម បាន និងកំពុងមានតម្រូវការខ្ពស់នៅក្នុងស្រុក ជាពិសេសថែមទាំងអាចទទួលបានចំណែកទីផ្សារថ្មីបន្ថែមទៀតនៅប្រទេសឥណ្ឌា។ លោក សំ សារឿន ប្រធានសមាគមបានឱ្យដឹងថា បរិមាណស្ករត្នោត ដែលនឹងត្រូវនាំចេញក្នុងរដូវកាលខាងមុខ នឹងមានកំណើនខ្ពស់ព្រោះសមាគមរកបានទីផ្សារថ្មី នៅក្នុងប្រទេសឥណ្ឌា ដែលទើបដាក់បញ្ជាទិញក្នុងបរិមាណរហូតដល់ 1000 តោន។ លោកបានបញ្ជាក់ថា “សព្វថ្ងៃនេះ យើងមាន 170 គ្រួសារដែលជាសមាជិកសមាគម បានជួយលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺយ៉ាងល្អ ដែលយ៉ាងហោចណាស់អាចផលិតស្ករត្នោតបានប្រហែល 350 តោនក្នុងមួយរដូវ ដោយចាប់ផ្តើមពីខែធ្នូ ដល់ខែឧសភា ហើយចំនួនពាក់កណ្តាលនៃស្ករដែលផលិតបានគឺត្រូវបានសមាគមធ្វើការនាំចេញ។ ស្ករត្នោតខ្មែរទទួលបានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុបដូចជាអង់គ្លេស អាឡឺម៉ង់ អេស្បាញ និងដោយឡែកបារាំងបាននាំចូលស្ករស20 តោនជារៀងរាល់ឆ្នាំពីសមាគម”។ ទោះជាយ៉ាងណាក៏ដោយ លោក សំ សារឿន បានមើលឃើញថា ចំនួនស្ករដែលសមាគមផលិតបានក្នុងមួយឆ្នាំៗនៅមិនទាន់អាចបំពេញតម្រូវការក្នុងស្រុក និងក្រៅស្រុកបាននៅឡើយទេ ពោលគឺតម្រូវការក្នុងស្រុកត្រូវការស្ករយ៉ាងហោចណាស់ក៏ជាង100 ទៅ 200តោនក្នុងមួយឆ្នាំៗ។ ចំណែកឯការនាំចេញទៅក្រៅប្រទេសវិញនៅមិនទាន់អាចបំពេញតាមតម្រូវការបានពេញលេញនៅឡើយដែរ។ សមាគមបានលក់ស្ករត្នោតទៅកាន់ក្រុមហ៊ុនកែច្នៃ និងនាំចេញក្នុងតម្លៃប្រហែល 1325 ដុល្លារក្នុងមួយតោន ហើយស្ករទាំងនោះ ត្រូវបានប្រមូល និងកែច្នៃនៅស្រុកចំនួន3 គឺស្រុកឧដុង្គ ស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលក្នុងខេត្តកណ្តាល។ ក្រុមហ៊ុនកែច្នៃ…
-
បន្ទាប់ពី RCEP ជប៉ុនប្តេជ្ញាចិត្តពង្រឹងកិច្ចព្រមព្រៀងក្នុងតំបន់មួយទៀតនៅឆ្នាំក្រោយ
តូក្យូ ៖ ថ្លែងនៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានប្រកាសថាជប៉ុនមានគោលបំណងក្នុងការធ្វើឲ្យរឺងម៉ាំនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំធំមួយទៀតដែលមានឈ្មោះថា CPTPPខណៈដែលចិន និងអង់គ្លេសក៏នឹងត្រៀមខ្លួនចូលខ្លួនក្លាយជាសមាជិកនៃកតិកាសញ្ញានេះផងដែរ។ កិច្ចព្រមព្រៀង CPTPP (The Comprehensive and Progressive Agreement for Trans-PacificPartnership) មកដល់ពេលនេះមានប្រទេសដែលចូលរួមប្រមាណជា 11 មកហើយបូករួមទាំង កាណាដា អូស្ត្រាលី និងប្រទេសជប៉ុន។ លោក Suga បាននិយាយថា៖ជប៉ុននឹងយកក្តីរំពឹងដែលមានទាំងប៉ុន្មាននៅក្នុងកិច្ចព្រមព្រៀង RCEP ព្រមជាមួយនឹងការពង្រឹងទៅលើកិច្ចព្រមព្រៀង CPTPP មកបន្តធ្វើបន្ថែមទៀតក្នុងនាមជាប្រធាននៃកិច្ចព្រមព្រៀងនេះនៅឆ្នាំក្រោយ។ រំលឹកដែរថា កាលពីថ្ងៃព្រហស្បតិ៍អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបាននិយាយថាប្រទេសរបស់ខ្លួនបានបើកទ្វារជាចំហដើម្បីចូលរួមជាមួយនឹងCTCPP ខណៈដែលនៅអង់គ្លេសវិញក៏ធ្លាប់បានបញ្ជាក់ច្បាស់កាលពីដើមឆ្នាំកន្លងមកថានឹងធ្វើការតាមដានបន្តិចទៀតចំពោះការចូលរួមនៅក្នុងកតិកាសញ្ញាមួយនេះ៕
-
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន 3 នឹងចូលរួមកម្លាំងប្រយុទ្ធនឹងព័ត៌មានមិនពិតអំពីកូវីដ19
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលើលោកចំនួន 3 បានសន្យាក្នុងការចូលរួមជាមួយនឹងក្រុមការងារត្រួតពិនិត្យរបស់ឯកជន រដ្ឋាភិបាល ព្រមទាំងក្រុមស្រាវជ្រាវផង ដើម្បីអាចធ្វើការស្វែងរកវិធីក្នុងទប់ស្កាត់ទៅលើព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាកូវីដ19 ឲ្យកាន់តែមានប្រសិទ្ធភាព។ គិតមកដល់ពេលនេះព័ត៌មានមិនពិតអំពីបញ្ហាកូវីដ19 បានកំពុងតែវាយលុកយ៉ាងខ្លាំងទៅលើបណ្តាញសង្គម Facebook, Twitter ព្រមទាំង YouTube ផងដែរ ខណៈដែលពេលជាមួយគ្នានេះបណ្តាប្រទេសជាច្រើនលើលោកកំពុងខិតខំយ៉ាងខ្លាំងក្នុងការធ្វើការងារដើម្បីអាចបញ្ចប់ទៅនៃការរាតត្បាតរបស់វិរុសនេះ។ ប្រភពដដែលបានសរសេរទៀតថា ក្រៅតែពី Facebook, Twitter និង YouTube ហើយនោះ ក្នុងកិច្ចខំប្រឹងប្រែងនេះក៏មានការចូលរួមពីសំណាក់អង្គភាពសំខាន់ៗផ្សេងទៀតផងដែរ ដូចជាក្រសួងទទួលបន្ទុកកិច្ចការងារឌីជីថលវប្បធន៍ និងសារព័ត៌មានរបស់អង់គ្លេស វិទ្យាសា្ថនអ្នកកាសែតរបស់រ៉យទ័រ ក្រុមការងារស្រាវជ្រាវរបស់អាហ្វ្រិក ការិយាល័យក្រុមប្រឹក្សាឯកជនភាពរបស់កាណាដា និងអង្គភាពដើម្បីត្រួតពិនិត្យការពិតអន្តរជាតិចំនួន 5 ទៀត។ គួរឲ្យដឹងដែរថាថវិកាជំនួយរបស់ក្រុមហ៊ុន Facebook គឺនឹងត្រូវប្រើប្រាស់ដំបូងគេទៅលើកិច្ចការងារសំខាន់មួយនៅដើមខែមករាគឺការរៀបចំស្តង់ដានៃការត្រួតពិនិត្យព័ត៌មានក្លែងក្លាយព្រមទាំងវិធីនៃការឆ្លើយតបទៅនឹងព័ត៌មានបែបនេះផងដែរ៕
-
IMF ប៉ាន់ស្មានថាសេដ្ឋកិច្ចសកលអាចនឹងធ្លាក់ចុះក្នុងកម្រិតមិនធ្លាប់មានរយៈពេល90ឆ្នាំចុងក្រោយនេះ
បរទេស ៖យោងតាមការសេចក្តីប្រកាសព្រមានសាជាថ្មីពីសំណាក់អង្គការមូលនិធីរូបិយបណ្ណអន្តរជាតិ IMF នៅសប្តាហ៍នេះបាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពិភពលោកនឹងទំនងជាបាត់បង់សន្ទុះដោយសារតែផ្ទុះរលកទី2នៃការរីករាលដាលកូវីដ19។ ប្រធានអង្គការ IMF លោកស្រី Kristalina Georgieva បាននិយាយផងដែរថា បណ្តាប្រទេសជាច្រើននឹងចាំបាច់ត្រូវការជំនួយ ដូចនេះលោកស្រីបានព្រមានថាពួកគេមិនគួរសម្រេចចិត្តចាកចេញពីកញ្ចប់ជំនួយឆាប់ៗពេកនោះទេក្នុងដំណាក់កាលពេលនេះ។ គួរឲ្យដឹងដែរថាយោងតាមការទស្សន៍ទាយរបស់ IMF បានបង្ហាញថា សេដ្ឋកិច្ចសកលនឹងអាចធ្លាក់ចុះទៅដល់ 4.4 ភាគរយសម្រាប់ឆ្នាំឆ្នាំ 2020 នេះគឺជាសន្ទស្សន៍ធ្លាក់ចុះដែលមិនធ្លាប់មានឡើយតាំងតែពីទសវត្សឆ្នាំ 1930 ប៉ុន្តែរំពឹងថានឹងអាចមានកំណើនមកវិញនៅឆ្នាំក្រោយជាមួយនឹងអត្រាកំណើន 5.2 ភាគរយទៅតាមតំបន់។ លើសពីនេះ IMF ក៏បានបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងឡាយលើលោកនឹងនៅតែបន្តមានភាពយឺតយ៉ាវប្រសិនបើពួកគេនៅតែបន្តដាក់បម្រាមគម្លាតសង្គមយូរជាងការរំពឹងទុក ខណៈដែលមកដល់បច្ចុប្បន្ននេះមានប្រទេសមួយចំនួនប៉ុណ្ណោះដែលបានងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្តិចបន្តួចដូចជាអាមេរិក ជប៉ុន និងតំបន់អ៊ឺរ៉ុប ជាដើម៕
-
កម្ពុជានឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មប្រព័ន្ធ GSP របស់អង់គ្លេសឆ្នាំ2021
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2021 ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍន៍ នឹងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។ ប្រព័ន្ធ GSP របស់អង់គ្លេសនេះ ដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូច GSP របស់សហភាពអឺរ៉ុប ដែរ ដោយនឹងមានក្របខ័ណ្ឌចំនួន3៖ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2020 បានចេញសារណែនាំ សម្រាប់សមាជិកសមាគម ស្តីពីកម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេសនេះដែលជាវិធានថ្មីសម្រាប់អនុវត្ត នៅឆ្នាំ2021ខាងមុខ ។ ក្នុងសារណែនាំរបស់ GMAC បានឱ្យដឹងថា យោងទៅលើផ្នែកនៃអន្តរកាល នៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស (Brexit) វិធានថ្មីសម្រាប់ ឆ្នាំ2021 ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ របស់អង់គ្លេស កាលពីថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2020។ ប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ សមាគម កំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេស ដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្តូរមួយចំនួន នៅក្នុងនីតិវិធីរដ្ឋបាល…
-
ទំហំទឹកប្រាក់នៃការនាំចេញ នាំចូល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កើនឡើង31.1%
ព្រះសីហនុ ៖ ទំហំទឹកប្រាក់នៃការនាំចេញ នាំចូលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ2020 របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនកើនឡើង31.1% បើធៀបនឹងឆ្នាំមុន ដែលនេះបង្ហាញឱ្យឃើញពីសមត្ថភាពអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ នេះបើយោងតាមរបាយការណ៍ ។ របាយការណ៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុបានបង្ហាញថា ក្នុងរយៈពេលគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ2020 បរិមាណកុងតឺន័រនាំចេញ និងនាំចូលសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចំនួន 36206 បានកើនឡើង 29.22 បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលសរុបមានចំនួន 1273 លានដុល្លារអាមេរិក បានកើនឡើង31.1% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ស្មើនឹង103% នៃទំហំនៃការនាំចេញ និងនាំចូលសរុបនាឆ្នាំ2019។ នេះបើយោងតាមស្ថិតិថ្មីបំផុតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ចំពោះការកើនឡើងទាំងនេះគឺជាសមទ្ធផលដ៏គួរឱ្យរំភើបចិត្តដែលទទួលបានក្នុងស្ថានភាពធ្ងន់ធ្ងរខណៈពេលដែលជំងឺវីរុសCOVID-19 កំពុងតែរាត្បាតពាសពេញសកលលោក។ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាត់វិធានការ អំពាវនាវឱ្យរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធ្វើការប្រាស្រ័យទាក់ទងជាមួយដៃគូវិនិយោគតាមប្រព័ន្ធអនឡាញ រួមគ្នាកសាងខ្សែការពារដ៏រឹងមាំមួយ ទើបអាចធានាគ្មានការឆ្លងពីជំងឺ COVID-19នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយធានាដល់ការដំណើរការជាធម្មតារបស់រោងចក្រ សហគ្រាសនិងបន្តរក្សាឱកាសការងារដល់ប្រជាពលរដ្ឋ។ទោះបីជាការរីករាលដាលនៃជំងឺកូវី-19បាននាំមកនូវបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ក្រុមហ៊ុន សហគ្រាស និងធ្វើឱ្យក្រុមហ៊ុនសហគ្រាសមួយចំនួនមានការធ្លាក់ចុះនូវសមត្ថភាពផលិតក៏ដោយ ប៉ុន្ដែដោយបានពឹងផ្អែកលើតួនាទីវេទិការបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សហគ្រាសនៅក្នុងតំបន់នៅតែប្រកាន់ខ្ជាប់នូវទំនុកចិត្តរបស់ខ្លួនជានិច្ច។ ទន្ទឹមននឹងការខិតខំដោះស្រាយបញ្ហាប្រឈម និងស្តារឡើងវិញនូវសមត្ថភាពផលិតបន្តិចម្តងៗ ហើយសហគ្រាសខ្លះបានប្រែក្លាយឱកាសគ្រោះថ្នាក់ឱ្យទៅជាឱកាសអាជីវកម្ម និងសម្រេចបានកំណើនទ្វេដងនៃលទ្ធភាពផលិតបើប្រៀបធៀបនឹងឆ្នាំមុន។ការអភិវឌ្ឍដំណាក់កាល2.0 នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញការបង្កើនល្បឿនក្នុងការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតកម្មនិងជីវភាពរស់នៅក្នុងតំបន់ ផ្តល់ការធានាផ្នែករឹង…