-
សហគ្រិនខ្មែរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម
ភ្នំពេញ៖ សហគ្រិនខ្មែរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន27 ដែលបានទទួលកញ្ចប់ជំនួយ ជុំទី1 និងជុំទី2 ដើម្បីជួយដោះស្រាយបញ្ហាដល់សហគ្រាសមួយចំនួន ដែលកំពុងជួបបញ្ហាដោយសារជំងឺកូវីដ-19 ។ ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងពិធីប្រគល់រង្វាន់សហគ្រិនឆ្នើមនៅថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ 2020ថា សហគ្រិនខ្មែរ ពិតជាដៃគូ សំខាន់ ហើយអាចផ្តល់ការងារ និងផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងផ្សេងទៀតក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ដូច្នេះការបង្កើតឱ្យសហគ្រិនខ្មែរនេះគឺជា ការរៀបចំកម្លាំងមួយសម្រាប់រុញច្រាន កំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍកម្ពុជា ក្នុងការចែករំលែកកម្លាំងចូលរួម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា សហគ្រិនខ្មែរ ជាអង្គភាពចំណុះឱ្យមូលនិធិអភិវឌ្ឍន៍សហគ្រិន ភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមិទ្ធផលដែលក្រុមការងារបានសម្រេចកន្លងមកពីកម្មវិធីរបស់ខ្លួនមានដូចជា កម្មវិធីជំនួយសហគ្រិនខ្មែរ ដែលជួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និង មធ្យមក្នុងបរិការណ៍ជំងឺកូវីដ-19នេះ និងកិច្ចសហប្រតិបត្តិការជាដៃគូនាពេលខាងមុខនេះជាមួយដៃគូ អន្តរជាតិដូចជា៖ 500 Startups សាកលវិទ្យាល័យ Stanford និងសហគ្រិនសិង្ហបុរី (Enterprise Singapore) ជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថា «ទាំងនេះបានបង្ហាញថា គំរូអភិបាលកិច្ច…
-
វិស័យអាកាសចរណ៍ជាសកលនឹងបន្តខាតបង់រហូតទៅដល់ 157 ពាន់លានដុល្លារ
បរទេស ៖ យោងតាមការចុះផ្សាយរបស់ CNN នៅសប្តាហ៍នេះបានបង្ហាញថា ទំហំនៃការខូចខាតទៅលើវិស័យអាកាសចរណ៍ គឺនៅតែបន្តនៅឡើយ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍នានាគឺកាន់តែខ្សោយទៅនៅក្នុងអំឡុងពេលកូវីដ19 នេះក៏ដូចជារហូតដល់ឆ្នាំ2021 ខាងមុខផងដែរ។ របាយការណ៍ព្យាករថ្មីមួយដែលត្រូវបានធ្វើឡើងដោយសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ ឬហៅកាត់ថា IATA បានបង្ហាញថាវិស័យអាកាសចរណ៍នឹងបាត់បង់ប្រាក់រហូតទៅដល់ 157 ពាន់លានដុល្លារសម្រាប់ឆ្នាំ2020 និង2021 ខាងមុខ ហើយតួលេខនេះមានស្ថានភាពអាក្រក់ជាងការព្យាករណ៍ពីមុនឆ្ងាយណាស់។ ប្រធាន IATA លោក Alexandre de Juniac ដែលបានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញនេះផងដែរបាននិយាយថា ៖ វិស័យអាកាសចរណ៍នឹងបាត់បង់ប្រាក់សរុប 118.5 ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ពោលគឺច្រើនជាងគេទស្សន៍ទាយកាលពីខែមិថុនាត្រឹមតែ 84.3 ពាន់លានដុល្លារ ហើយក្នុងនោះផងដែរទំហំខាតបង់នៅឆ្នាំក្រោយអាចមានដល់ទៅ 38.7 ពាន់លានដុល្លារខណៈដែលការទស្សន៍ទាយលើកមុនមានត្រឹមតែ 15.8 ពាន់លានដុល្លារ។ លើសពីនេះផងដែរ បើនិយាយពីទំហំលក់នៅក្នុងវិស័យអាកាសចរណ៍វិញគឺត្រូវបានគេមើលឃើញថាមានចំនួនរហូតទៅដល់ 510 ពាន់លានដុល្លារដែលត្រូវបានបាត់បង់។ដោយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបញ្ចប់ការងាររបស់បុគ្គលិកខ្លួនរាប់ពាន់កន្លែងដោយសារតែចំនួននៃអ្នកធ្វើដំណើរគឺបានធ្លាក់ចុះដល់ទៅ 60 ភាគរយ ពោលគឺមានត្រឹមតែ 1.8 ពាន់លាននាក់ប៉ុណ្ណោះមកដល់ពេលនេះគឺប្រហាក់ប្រហែលទៅនឹងតួលេខដែលមានកាលពីឆ្នាំ2003 ៕
-
យុទ្ធសាស្ត្ររៀបចំកិច្ចប្រជុំចំនួន 3 ដែលមហាសេដ្ឋីមានទ្រព្យច្រើនបំផុតលើសាកលលោកម្នាក់តែងតែអនុវត្ត
បរទេស ៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនស្រាវជ្រាវទីអាវកាស SpaceXទើបតែត្រូវបានគេប្រកាសថាបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទី 2 នាំមុខលោក Bill Gates។ មានរឿងរ៉ាវជាច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងបុរសរូបនេះមុនពេលដែលគាត់បានក្លាយទៅជាមនុស្សដ៏ជោគជ័យបែបនេះជាពិសេសបរាជ័យដ៏ច្រើនរាប់មិនអស់ក្នុងរយៈពេល10ឆ្នាំចុងក្រោយ។ ជាធម្មតាមនុស្សជោគជ័យ និងល្បីៗបែបនេះតែងតែមានទំលាប់នៃការរស់នៅធ្វើការងារប្លែកពីគេណាមួយឬច្រើនដែលនឹងអាចបង្រៀនអ្នកដទៃទៀតក្នុងការអនុវត្តតាមបាន។ ថ្ងៃនេះ AMS Economy នឹងនាំអ្នកទាំងអស់គ្នាឲ្យបានដឹងពីទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍របស់ Elon Musk ពាក់ព័ន្ធទៅនឹងការរៀបចំកិច្ចប្រជុំរបស់គាត់ដែលតែងតែបានធ្វើ និងកំពុងបានបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងកិច្ចប្រជុំទាំងឡាយ លោក Elon Musk តែងតែប្រកាន់យកគោលការណ៍ចំនួន 3 សម្រាប់ខ្លួនគាត់ព្រមទាំងមេដឹកនាំតាមផ្នែកនៅក្នុងក្រុមហ៊ុនដើម្បីឲ្យគោរព និងអនុវត្តតាម៖ ទី១.មិនមែនជាកិច្ចប្រជុំដែលមានទំហំធំនោះទេលោក Elon Musk ធ្លាប់បានបញ្ជាក់ហើយថា កិច្ចប្រជុំទាំងអស់នៅ Tesla មិនគួរមានចំនួនលើសពី 4 ទៅ 6 នាក់ឡើយដោយចាប់យកតែមនុស្សសំខាន់ប៉ុណ្ណោះសម្រាប់ប្រធានបទនៃកិច្ចប្រជុំ។ដូចនេះលោកតែងតែប្រើប្រាស់ពេលវេលាពិចារណាថា តើអ្នកណាខ្លះគួរតែចូលរួមកិច្ចប្រជុំនាពេលបន្ទាប់។ ទី២.ប្រសិនបើអ្នកគិតថាមិនអាចផ្តល់ប្រយោជន៍អ្វីក្នុងកិច្ចប្រជុំមួយនេះទេអ្នកអាចដើរចេញបាន លោក Elon Musk ធ្លាប់ពន្យល់ថាសារៈសំខាន់ដែលត្រូវតែកសាងវប្បធម៍នៃកិច្ចប្រជុំបែបនេះគឺវានឹងអាចជួយឲ្យអង្គភាពរបស់លោកទទួលបានភាពត្រឹមត្រូវ និងតម្លាភាពបំផុត។កិច្ចុប្រជុំដែលមានទំហំតូចនិងចូលរួមតែពីមនុស្សដែលសំខាន់ប៉ុណ្ណោះ ប៉ុន្តែបើសមាជិកចូលរួមណាម្នាក់ដែលគិតថាពួកគេគិតថាមិនអាចចូលរួមប្រយោជន៍អ្វីដល់កិច្ចប្រជុំទេនោះលោកតែងតែប្រាប់ថាពួកគេគឺអាចដើរចេញពីកិច្ចប្រជុំនេះបាន។ លោកបន្តថាមិនមានជាសកម្មភាពដ៏ព្រហើននោះទេ ប៉ុន្តែវាគឺជាអ្វីដែលកិច្ចប្រជុំរំពឹងទុក បើពួកគេមិនអាចផ្តល់ប្រយោជន៍ដល់កិច្ចប្រជុំនោះពួកគេមិនគួរចំណាយពេលខ្ជះខ្ជាយឡើយ។…
-
អាមេរិកផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន60ម៉ឺនដុល្លារ ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់នៅកម្ពុជា
តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) សហរដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៌បន្ថែម ចំនួន 600,000 ដុល្លាអាមេរិក សម្រាប់ជួយដល់ការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់ និងភ្លៀងខ្លាំងដែលមានពីដើមខែតុលា ឆ្នាំ2020កន្លងមក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដែលបានធ្វើឡើងកាលពី ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020 ក្នុងកម្មវិធីផ្ដល់ជំនួយបន្ថែមនេះ. ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «យើងមានការអាណិតអាសូរដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើន មានការខ្វះខាតដោយសារតែគ្រោះទឹកជំនន់នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែមក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះ ទឹកជំនន់ទាំងនេះ»។ លោកបានបញ្ជាក់ថា ជាមួយនឹងថវិកាបន្ថែមនេះការិយាល័យផ្តល់ជំនួយមនុស្ស ធម៌របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ដើម្បីជួយគ្រួសារចំនួន 3,725គ្រួសារ ដែលរងផលប៉ះពាល់ដើម្បីឱ្យគេ ទិញស្បៀងអាហារ។ ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន 100,000 ដុល្លារ ដែលទីភ្នាក់ងារ USAID បានផ្តល់ឱ្យដំបូងដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមសម្រាប់ជួយក្នុងការចែក ចាយស្បៀងជាបន្ទាន់ដល់គ្រួសារចំនួនជាង 2560 គ្រួសារនៅខេត្តពោធិ៍សាត់ក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ។ តំណាងអង្គការស្បៀងអាហារពិភពលោក(WFP) លោកស្រី Claire Conan…
-
ថវិកាប្រមាណជាង 91លានដុល្លារ ជាតម្រូវការដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ
ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកាប្រមាណជាង 91លានដុល្លារអាមេរិក ដើម្បីស្ដារ និងជួសជុលផ្លូវជនបទឡើងវិញ ដែលរងការខូចខាតដោយសារទឹកជំនន់នាពេលកន្លងទៅ។ នេះបើតាមរដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពី«យុទ្ធ សាស្ដ្រកែលម្អការខូចខាត ដែលរងផលប៉ះពាល់ដោយសារគ្រោះជំនន់ទឹកភ្លៀង ក្នុងវិស័យអភិវឌ្ឍន៍ជន បទ» នៅព្រឹកថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020។ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខ្សែផ្លូវដែលរងផលប៉ះពាល់ចំនួន 670ខ្សែ ស្មើនឹងប្រវែង 5,389.59គីឡូម៉ែត្រ ក្នុងនោះផ្លូវរងការ ខូចខាត ប្រវែង3,154.42គីឡូម៉ែត្រ និងសំណង់សិល្បការ្យសរុប ចំនួន229ន្លែង។ ឯកឧត្តមបានបន្តថា ក្នុងចំណោមរាជធានី-ខេត្ត ទាំង 25 នេះ ក្រសួងរកឃើញថា មានខេត្តចំនួន 9 ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងនោះមានខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់បាត់ដំបង សៀមរាប ប៉ៃលិន កំពង់ឆ្នាំង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ប៉ុន្ដែក្នុង 9ខេត្តនោះ ក្រសួងបានជ្រើសរើសខេត្ត ចំនួន3…
-
ក្រសួងប្រៃសណីយ៍ប្រកាសលុបចោលអាជ្ញាបណ្ណចំនួន៣ របស់ក្រុមហ៊ុន Chuan Wei
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយស្តី ពីការសម្រេចលុបអាជ្ញាបណ្ណចំនួន៣ របស់ក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី២៤ ខែវិច្ឆិកានេះបញ្ជាក់ថាអាជ្ញាបណ្ណទាំងនោះរួមមាន ១) អាជ្ញាបណ្ណសេវាសំឡេងតាមរយៈពិធីការអ៉ីនធឺណិត, ២) អាជ្ញាបណ្ណសេវាទូរសព្ទចល័ត 4G និង ៣) អាជ្ញាបណ្ណសេវាបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ។ យ៉ាងណាក្តីក្រសួងប្រៃសណីយ៍ក៏បានបញ្ជាក់ដែរថាក្រសួងនឹងរក្សាទុកអាជ្ញាបណ្ណសេវាអ៉ីនធឺណិត (ISP) ឱ្យក្រុមហ៊ុន Chuan Wei (Cambodia) Co., Ltd បន្តធ្វើអាជីវកម្មដដែល ប្រសិនបើក្រុមហ៊ុនសងបំណុលដែលជំពាក់រដ្ឋ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ដដែលនេះបញ្ជាក់ដែរថាគិតរហូតមកដល់ពេលនេះ កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន រួចមកហើយ។ ក្រសួងនឹងបន្តចាត់វិធានការលុបអាជ្ញាបណ្ណ របស់ប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយណា ដែលគេចវេះមិនអនុវត្តតាមច្បាប់ និងមិនគោរពតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ដូចជាមិនមានប្រតិបត្តិការ មិនបានធ្វើស្វ័យប្រកាសបង់ចំណូលត្រឹមត្រូវ មិនផ្តល់ឯកសារហិរញ្ញវត្ថុនិងបច្ចេកទេសគ្រប់គ្រាន់ មិនសងបំណុល ឬមិនបង់ចំណូលជូនរដ្ឋ ជាដើម។ ក្រសួងប្រៃសណីយ៍បានជំរុញឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អនុវត្តឱ្យបានពេញលេញតាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណ៕
-
អាល្លឺម៉ង់ត្រៀមជំនួសរថភ្លើងប្រើប្រាស់ថាមពលអុីដ្រូសែននាពេលអនាគត
បរទេស ៖ នៅថ្ងៃនេះក្រុមហ៊ុន Banh ដែលជាប្រតិបត្តិករអយស្ម័យានរបស់ប្រទេសអាល្លឺម៉ង់ព្រមជាមួយនឹងក្រុមហ៊ុន Siemens បានប្រកាសអំពីផែនការធ្វើតេស្តរថភ្លើងដើរដោយថាមពលអុីដ្រូសែនដែលអាចនឹងធ្វើដំណើរបានក្នុងចំងាយដល់ទៅ 370 ម៉ាយ។ ក្រុមហ៊ុនក៏បានអះអាងដែរថានឹងប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតឲ្យបានច្រើនបំផុត និងក្នុងផែនការដើម្បីបញ្ចប់ការប្រើប្រាស់រថភ្លើងដែលប្រើប្រាស់ថាមពលម៉ាស៊ូតទាំង 1300 គ្រឿងឲ្យបាននាពេលអនាគត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ទៀតថាការធ្វើតេស្តរថភ្លើងបច្ចេកវិទ្យាថ្មីនេះនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំ2024 ក្នុងរយៈពេល 1 ឆ្នាំ។ រថភ្លើងដែលមានទូចំនួន 2 នេះក៏ត្រូវបានគេដឹងដែរថាអាចធ្វើដំណើរបានក្នុងល្បឿនដល់ទៅ 160 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសមត្ថភាពជាពិសេសគឺអាចសាកថាមពលពេញប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។ តាមផែនការរថភ្លើងដែលត្រូវបានគេស្គាល់ឈ្មោះថា Mireo Plus H នឹងត្រូវធ្វើដំណើររវាងទីក្រុងចំនួន 3 របស់អាល្លឺម៉ង់នៅក្នុងរដ្ឋ Baden-Wurttemberg ហើយតាមលើកឡើងរបស់ក្រុមហ៊ុនបានបង្ហាញដែរថារថភ្លើងប្រើប្រាស់អុីដ្រូសែននឹងអាចជួយឲ្យអាល្លឺម៉ង់កាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតដល់ទៅ 330 តោនក្នុងមួយឆ្នាំ៕
-
តើកត្តាអ្វីខ្លះអាចជួយជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែច្រើន ?
បដិវត្តន៍ឧស្សាហកម្មទី 4 ជាយុគសម័យថ្មីមួយ ដែលកំពុងវិវឌ្ឍន៍បន្តលើមូលដ្ឋាននៃបដិវត្តន៍ឧស្សាហកម្ម ខណៈដែលពិភពលោកកំពុងតែស្ថិតក្នុងបរិបទបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដ៏ធំបំផុតនៃប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ។ ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា បាន នឹងកំពុងផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងនៅក្នុងសង្គមជាតិ រួមទាំងរបៀប និងវិធីសាស្ត្រនៃការអប់រំ រៀនសូត្ររបស់មនុស្សផងដែរ។ នៅក្នុងបរិបទនៃចរន្តយ៉ាងខ្លាំងក្លាក្នុងសកលភាវូបនីយកម្ម កម្ពុជាពិតជាមិនអាចចៀសផុតនៃឥទ្ធិពល នៃនិន្នាការឌីជីថល និងអភិវឌ្ឍន៍ឧស្សាហកម្មជំនាន់ទី 4 បានឡើយ ។ ប្រការនេះតម្រូវឱ្យកម្ពុជាត្រៀមរៀបចំខ្លួនសំរាប់យុគសម័យឌីជីថល ពិសេសក្នុងវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនិងឧស្សាហកម្មទី 4 បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងនៅក្នុងទិវាសប្តាហ៍សកលនៃសហគ្រិនភាព ស្តីពីការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យម ដោយគូសបញ្ជាក់ថា ដើម្បីឆ្លើយតបតម្រូវការការអភិវឌ្ឍន៍កម្ពុជាក្នុងដំណាក់កាលថ្មីនិងសម្រាប់គាំទ្រដល់ការសម្រេចនូវចក្ខុវិស័យរយៈពេលវែងកម្ពុជាមាន៖ ទី1- ការអភិវឌ្ឍធនធានមនុស្ស ពិសេសតាមរយៈបន្តផ្ដល់ពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបណ្តុះបណ្ដាលជំនាញបច្ចេកទេស ពិសេសផ្នែកឌីជីថល Digital ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ រួមទាំងវិស័យសេដ្ឋកិច្ចឌីជីថល។ទី2- លើកកម្ពស់ការតភ្ជាប់ ផ្នែកដឹកជញ្ជូន ផ្នែកថាមពល និងឌីជីថលទី3- ការពង្រឹងការប្រកួតប្រជែងលើកស្ទួយសហគ្រាសធុនតូច និងមធ្យម (SMEs)…
-
Breaking News ៖ ទីបំផុត Trump ប្រកាសឲ្យចាប់ផ្តើមការផ្ទេរអំណាចតាមផ្លូវច្បាប់ហើយ
បរទេស ៖ ក្រោយការទទួលស្គាល់លទ្ធផលចុងក្រោយមួយនៅរដ្ឋ Michigan ដែលបានបង្ហាញថា លោក Bidenគឺនៅតែជាអ្នកទទួលជ័យជំនះដដែលនោះ វាបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រធានាធិបតីលោកTrump។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានសរសេរថា ទីបំផុតលោក Trump បានប្រកាសទទួលយកការផ្ទេរអំណាចទៅតាមគោលការណ៍ច្បាប់ហើយទៅឲ្យលោក Bidenទាំងដែលប្រធានាធិបតីបច្ចុប្បន្នរូបនេះនៅតែប្រកាសថានឹងនៅតែបន្តប្រឆាំងទៅនឹងបរាជ័យលើកនេះក្តី។ ការិយាល័យទទួលបន្ទុកកិច្ចការងារសេវាកម្មទូទៅ ឬហៅកាត់ថា GSA បានប្រកាសថានេះគឺជាការទទួលស្គាល់ជ័យជំនះជាផ្លូវការរបស់លោក Joe Biden ហើយចាប់ពីការប្រកាសនេះរួចមក ប៉ង់តាហ្គោនក៏បាននិយាយថាខ្លួនក៏នឹងចាប់ផ្តើមផ្តល់ការគាំទ្រដល់ក្រុមការងាររបស់លោក Biden ក្នុងការផ្ទេរការងារប្រកបដោយវិជ្ជាជិវៈ និងតាមលំដាប់លំដោយបំផុត។ គួរឲ្យដឹងដែរថាមុននេះបន្តិច លោក Biden ធ្លាប់បានបង្ហើបហើយថារដ្ឋមន្ត្រីការបរទេសរបស់លោកគឺនឹងប្រគល់ទៅឲ្យលោកAnthony Blinken ខណៈដែលអតីតរដ្ឋមន្ត្រីការបរទេសលោក John Kerry នឹងត្រូវក្លាយជាប្រេសិតពិសេសទទួលបន្ទុកកិច្ចការងារប្រឆាំងនឹងបម្រើបម្រួលអាកាសធាតុហើយក្នុងនោះផងដែរលោកស្រី Janet Yellen គឺនឹងត្រៀមខ្លួនក្លាយទៅជាប្រធានរតនាគាជាតិជាស្ត្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕
-
ដាក់ទោសប្រធានផ្នែកសន្តិសុខរបស់ Apple ក្រោយរកឃើញពាក់ព័ន្ធករណីពុករលួយ
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះបានសរសេរថាលោក Thomas Moyer ដែលមានតួនាទីជាប្រធានផ្នែកសនិ្តសុខរបស់ក្រុមហ៊ុន Appleត្រូវបានរងការចោទប្រកាន់ថាបានផ្តល់ជាប្រាក់សំណូកដល់ទៅ 70 000 ដុល្លារអាមេរិក ដើម្បីអាចទទួលបានលិខិតកាន់កាប់អាវុធមួយ។ ការកាត់ទោសដែលត្រូវបានធ្វើឡើងដោយតុលាការនៃរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទម្សិលមិញ ប៉ុន្តែមកដល់ពេលនេះ Apple នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយដើម្បីឆ្លើយតបអំពីបញ្ហានេះនៅឡើយខណៈដែលករណីពុករលួយនេះក៏ត្រូវបានគេដឹងដែរថាមានការចូលរួមពីសំណាក់ប៉ូលីសក្នុងតំបន់ចំនួន 2 រូបផងដែរ។ ប៉ូលីសទាំង 2 នាក់ដែលមានលោក Rick Sung និង James Jenson ត្រូវបានតុលាការដាក់ការចោទប្រកាន់ថាបានផ្តល់នូវលិខិតអនុញ្ញាតលាក់បាំងអាវុធទៅឲ្យលោក Moyer ជាថ្នូរទៅនឹង iPads ដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា 70 000 ដុល្លារអាមេរិក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាឯកសារស្តីពីការចោទប្រកាន់នេះបានបញ្ជាក់ថាតាំងតែពីថ្ងៃកើតហេតុការណ៍នាខែសីហា ឆ្នាំ ២០១៩ មកម្ល៉េះដែលលោក Sung និងលោក Moyer បានដឹងពីដីកាចាប់ខ្លួន ដើម្បីរឹបអូសអាវុធ និងឯកសារអាជ្ញាប័ណ្ណលាក់បាំងអាវុធនោះមកវិញ៕