Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • នៅក្នុងខែធ្នូខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងហោះមកកាន់រាជធានីភ្នំពេញចំនួន6ជើង

    នៅក្នុងខែធ្នូខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងហោះមកកាន់រាជធានីភ្នំពេញចំនួន6ជើង

    ភ្នំពេញ ៖ ជាមួយនឹងការប្រកាសពីជាផ្លូវការអំពីគម្រោងនៃការបើកជើងហោះហើរត្រង់ពីទីក្រុងតូក្យូ (ណារីតា) ប្រទេសជប៉ុន មកកាន់រាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA កាលពីម្សិលមិញនេះ ស្ថានទូចជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា សម្រាប់ខែធ្នូ ឆ្នាំ2020 ការហោះហើរត្រង់រវាងប្រទេសទាំង2 នឹងត្រូវធ្វើឡើងចំនួន6ជើង។ ដំណឹងនៃការហោះហើរឡើងវិញនេះ ត្រូវបានស្ថានទូតជប៉ុនប្រចាំកម្ពុជា បង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួនថា នៅថ្ងៃទី25 ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងភ្នំពេញ នៅថ្ងៃទី2 ទី5 ទី9 ទី12 ទី16 ទី19 ខែធ្នូ ឆ្នាំ2020 និងថ្ងៃទី9 និងថ្ងៃទី23 ខែមករា ឆ្នាំ2021។ ការសម្រេចហោះហើរឡើងវិញនេះគឺជាដំណឹងល្អមួយដែលបង្ហាញពីការទុកចិត្តពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ក៏ដូចជាប្រជាជនជប៉ុន លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការគ្រប់គ្រងបញ្ហាជំងឺកូវីដ19 យ៉ាងល្អប្រសើរ រហូតដល់អន្តរជាតិ វាយតម្លៃថាកម្ពុជាជាប្រទេសលេខ1 ក្នុងអាស៊ី និងលេខ3 លើពិភពលោកលើការងារគ្រប់គ្រងបញ្ហាកូវីដ19 បានល្អប្រសើរ។ យ៉ាងណាមានការបារម្ភពីប្រតិបត្តិការហោះហើរឡើងវិញរបស់ក្រុមហ៊ុននេះប្រសិនបើមិនអាចទ្រទ្រង់សុខភាពសេដ្ឋកិច្ចរបស់ខ្លួនបាន ក្រុមហ៊ុននេះប្រហែលជាអាចនឹងពិចារណាឡើងវិញ លើប្រតិបត្តិការហោះហើរនេះ៕

  • ចិនកំពុងប្រញាប់ប្រញ៉ាល់សុំសិទ្ធិដាក់លក់វ៉ាក់សាំងជាសាធារណៈ ព្រោះខ្លាចបាត់ទីផ្សារ

    ចិនកំពុងប្រញាប់ប្រញ៉ាល់សុំសិទ្ធិដាក់លក់វ៉ាក់សាំងជាសាធារណៈ ព្រោះខ្លាចបាត់ទីផ្សារ

    បរទេស៖ក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិតវ៉ាក់សាំងកូវីដ19 ដែលនាំមុខគេបំផុតមួយរបស់ប្រទេសចិននៅសប្តាហ៍នេះបានដាក់ពាក្យស្នើសុំអជ្ញាបណ្ណពីអាជ្ញាធរហើយ ដើម្បីអាចដាក់ឲ្យវ៉ាក់សាំងរបស់ខ្លួនចាប់ផ្តើមដំណើរការលក់នៅលើទីផ្សារបានប្រជែងទៅនឹងគូប្រជែងរបស់ខ្លួនដែលជាក្រុមហ៊ុនដែលមានប្រភពមកពីតំបន់អ៊ឺរ៉ុប និងអាមេរិក។ ក្រុមហ៊ុនរបស់ចិន Biotec Group Co. ត្រូវបានកាសែតស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា បានបញ្ជូនសំណើរបស់គេរួចរាល់ហើយទៅកាន់ក្រុមអ្នកតាក់តែងច្បាប់របស់ប្រទេសចិន ដែលក្នុងនោះខ្លួនបានដាក់រួមបញ្ចូលទាំងទិន្នន័យបណ្តោះអាសន្នមួយចំនួនអំពីការធ្វើតេស្តដំណាក់កាលទី 3 ទៅលើមនុស្សដែល Biotec បានតែកំពុងធ្វើនៅក្នុងប្រទេសជាច្រើននៅតំបន់មជ្ឈឹមបូពា៌ព្រមទាំងនៅអាមេរិកខាងត្បូងផង។ ក្រោយលេចឮដំណឹងនេះភ្លាម ស្តុកហ៊ុនរបស់ក្រុមហ៊ុន Sinopharm Group ដែលជាក្រុមហ៊ុនមេរបស់ Biotec បូករួមទាំងក្រុមហ៊ុនរបស់ខ្លួនជាច្រើនទៀតនៅក្រុងហុងកុងត្រូវបានគេមើលឃើញថាមានការកើនឡើងភ្លាមកាលពីថ្ងៃពុធម្សិលមិញ។ យោងតាមការបញ្ជាក់របស់អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sinopharm លោក Shi Shengyi បានបញ្ជាក់ថាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនគឺដើម្បីអាចក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ក្នុងពេលនេះ និងអាចចែកចាយវ៉ាក់សាំងទៅកាន់គ្រប់តំបន់ទាំងអស់នៅលើពិភពលោក។ Biotec ក៏បាននិយាយដែរថាចំពោះវ៉ាក់សាំងរបស់ក្រុមហ៊ុនប្រជែងរបស់ខ្លួនដូចជា Pfizer Inc. និង AstraZeneca Plc ក្តីពួកគេគឺកំពុងស្ថិតនៅក្នុងដំណាក់កាលសុំសិទ្ធិចែកចាយក្នុងលក្ខខណ្ឌបន្ទាន់ពីរដ្ឋាភិបាល ខណៈដែលវ៉ាក់សាំងរបស់ខ្លួនបានទទួលបានការយល់ព្រមបែបនេះរួចរាល់ពីរដ្ឋាភិបាលចិនជាច្រើនខែមកហើយ៕

  • តើអាជីវកម្មទាំង 5 ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ19 ត្រូវបានបញ្ចប់?

    តើអាជីវកម្មទាំង 5 ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ19 ត្រូវបានបញ្ចប់?

    អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់ដែលអាជីវកម្មរបស់ខ្លួនបានទទួលរងផលប៉ះពាល់ពីបញ្ហាវិបត្តិកូវិដ19។ ផែនការនានាបូករួមទាំងការពង្រីកគំនិតថ្មីៗផងផងដែរនោះ ត្រូវបោះបង់ចោលស្ទើរតែទាំងអស់មួយអន្លើសិន ហើយរឿងដែលសំខាន់នៅពេលនេះគឺធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់គេអាចបន្តរស់បានរហូតដល់ចប់កូវីដ19 ឬពេលមានវត្តមានវ៉ាក់សាំងការពារអាចទទួលបានយ៉ាងទូលំទូលាយ។ កូវីដ19 ជាលទ្ធផលបានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លាមួយដែលអាចធ្វើឲ្យអត្តចរិត និងផ្នត់គំនិតរបស់រដ្ឋាភិបាលមួយអង្គភាពមួយព្រមទាំងប្រជាជនទាំងឡាយលើលោកជាពិសេសអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មបានផ្លាស់ប្តូរដោយគិតចាប់រាប់តាំងពីការដើរផ្សារមកជាការបញ្ជាទំនិញតាមអនឡាញការធ្វើដំណើរដោយសារសេរីមកជាការរក្សាគម្លាតសង្គមហើយវាពិតជាមិនងាយស្រួលទេដែលអាចធ្វើឲ្យជីវិតរបស់ពួកគេអាចវិលត្រឡប់ជាធម្មតាដូចពីមុននោះ។ ដូចនេះ តើអាជីវកម្មប្រភេទថ្មីគួរតែចាំបាច់ពិចារណាទៅលើបញ្ហាទាំងនេះ ឬយ៉ាងណា? ចម្លើយគឺប្រាកដណាស់ ពីព្រោះថាតម្រូវការទីផ្សារនឹងប្រាកដជាមានទំរង់ប្រែប្រួលខុសពីមុនជាមិនខាន។ សាកល្បងគិតទាំងអស់គ្នាមើលថា តើអាជីវកម្មថ្មីខាងក្រោមនេះ អាចនឹងចាប់យកទីផ្សារបានដល់កម្រិតណានៅពេលដែលកូវីដ19នឹងត្រូវបញ្ចប់៖ ១.ការអប់រំបែបតិចណូឡូជី ឬED-TECH៖ថ្នាក់រៀនអនឡាញការបង្រៀនអនឡាញវគ្គអនឡាញសុទ្ធតែមានអត្រាកើនឡើងនៃតម្រូវការហើយ ហាក់ដូចជាមិនមានការថមថយឡើយទោះបីជាក្រោយកូវីដក្តី ២.អាជីវកម្មដឹកជញ្ជូន និងទិញតាមអនឡាញឬ E-Commerce and Delivery៖ទម្លាប់នៃការរស់នៅក្នុងផ្ទះក្នុងពេលកូវីដបានធ្វើឲ្យមនុស្សរាប់លាននាក់បានស្គាល់ពីសេវាកម្មម្ហូបអាហារអនឡាញ និងការបញ្ជាទំនិញអនឡាញព្រមទាំងសេវាកម្មដឹកជញ្ជូនផង។ ភាពងាយស្រួលនៃសេវាកម្មទាំងនេះក៏នឹងមិនអាចថយក្រោយវិញបានដែរទោះបីកូវីដរលត់បាត់ទៅវិញក្តី ៣.សេវាកម្មគ្រប់គ្រង់ទីតាំងសម្រាប់ការិយាល័យ ឬ Office Spaces Management៖របៀបនៃការកាតបន្ថយប្រាក់ចំណាយនៃម្ចាស់អគារ និងអ្នកដឹកនាំអាជីវកម្មក្នុងពេលបញ្ហាកូវីដនឹងក្លាយទៅជាវិធីថ្មីក្នុងការអនុវត្តពេលដែលស្ថានភាពវិលវិញជាធម្មតាក្តី។ ដូចនេះការគ្រប់គ្រងអគារការិយាល័យពីផ្ទះ ឬដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប នឹងក្លាយទៅជាជម្រើសដ៏ល្អបំផុតនាពេលខាងមុខ ៤.សេវាកម្មហិរញ្ញវត្ថុឬ Financial Services៖សេវាកម្មហិរញ្ញវត្ថុជាសេវាកម្មដែលមានតម្លៃថ្លៃជាធម្មតា ប៉ុន្តែក្នុងសម័យកូវីដសេវាកម្មមួយនេះបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងគួរឲ្យរីករាយបំផុតសម្រាប់ម្ចាស់អាជីវកម្ម។ ដូចនេះក្រោយកូវីដសេវាកម្មនេះនឹងទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងជាមិនខាន ៥.សុខភាព និងសេចក្តីសុខផ្លូវចិត្តឬ Health and Wellness៖ខណៈដែលពិភពលោកកំពុងត្រូវការជំនួយផ្នែកសុខាភិបាលយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងបញ្ហាកូវីដនោះវាពិតជាបានធ្វើឲ្យបញ្ហាសុខភាពប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់បានក្លាយទៅជារឿងសំខាន់បំផុត ដើម្បីពួកគេយកចិត្តទុកដាក់។ អ្នកជំនាញណែនាំខាងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តបានក្លាយជាគោលដៅសម្រាប់មនុស្សរាប់លាននាក់ក្នុងពេលកូវីដហើយវានឹងបន្តរហូតក្រោយកូវីដជាមិនខាន៕

  • រាជរដ្ឋាភិបាលនឹងបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេសជាង 2ពាន់លានដុល្លារក្នុងឆ្នាំ2021

    រាជរដ្ឋាភិបាលនឹងបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេសជាង 2ពាន់លានដុល្លារក្នុងឆ្នាំ2021

    ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា សម្រាប់ឆ្នាំ2021 រាជរដ្ឋាភិបាល បានស្នើបង្កើនគម្រោងកម្ចីហិរញ្ញប្បទានពីបរទេស ដើម្បីយកមកជួយស្តារសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-19 ដែលកំពុងរាតត្បាតជាសកល។ នៅក្នុងឱកាសនៃកិច្ចការពារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ2021 ក្នុងសម័យប្រជុំរដ្ឋសភានាថ្ងៃ25 ខែវិច្ឆិកា ឆ្នាំ202០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គម្រោងកម្ចីហិរញ្ញប្បទានពីបរទេស ដែលត្រូវស្នើបង្កើននោះ មានទឹកប្រាក់សរុប1.500លាន អេសឌីអ (SDR) ស្មើនឹងទឹកប្រាក់ប្រមាណជាង2ពាន់លានដុលា្លរ ខណៈគម្រោងចំណាយថវិកាជាតិត្រូវបានប៉ាន់ប្រមាណ ក្នុងទឹកប្រាក់ជាង7.900លានដុល្លារ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា៖«កម្រិតនៃការខ្ចីបំណុលពីបរទេសមកដល់នឹងពេល បច្ចុប្បន្ននេះ មិនទាន់ធ្វើឱ្យកម្ពុជាជំពាក់គេវ័ណ្ឌកនោះទេ ដោយមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះក្នុងអត្រាការប្រាក់ទាបបំផុត ដែលកម្ចីនេះស្ថិតក្នុងបន្ទាត់ពិដានតាមទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន និងក៏ជាកម្ចីឥណទាន »។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2021 ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលអនុវត្តការងារតាមផែនការគ្រោងទុក ដែលគម្រោងចំណាយថវិកាជាតិ មានទឹកប្រាក់ជាង 32 ទ្រីលានរៀល ឬជាង 7.900លានដុល្លារអាមេរិក ។ ឯកឧត្តមបានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ2021 បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ឆ្នាំ 2021សន្ទុះសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ ខណៈការនាំចេញមានទំហំ 22ពាន់លានដុល្លារ

    សម្ដេចតេជោ ហ៊ុន សែន ៖ ឆ្នាំ 2021សន្ទុះសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ ខណៈការនាំចេញមានទំហំ 22ពាន់លានដុល្លារ

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំពឹងទុកថាសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញនៅឆ្នាំ2021 ខណៈដែលការនាំចេញរបស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ 22 ពាន់លានដុល្លារអាមេរិក មានការកើនឡើង18%។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្តសម្តេច តេជោសែន ថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ202០ ថា ទោះបីជាឆ្នាំ 202០ នេះសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះដល់ចំណុចអវិជ្ជមានដោយសារវិបត្តិកូវីដ-19 ក៏ដោយចុះ ប៉ុន្តែនៅឆ្នាំ2021 នឹងមានភាពល្អប្រសើរឡើងវិញជាមិនខាន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំគិតថាសន្ទុះ(កំណើនសេដ្ឋកិច្ច) នៅឆ្នាំ 2021នឹងមានឡើងវិញ ។ ឆ្នាំនេះបើទោះបីជាចំណូល មានការបាត់បង់ក៏ប៉ុន្តែមកដល់ពេលនេះចំណូល ដែលយើងទទួលបាន គឺមានប្រមាណជាង 4.500 លានដុល្លារ រួចស្រេចទៅហើយក្នុងនោះចំណូលបានមកពី ពន្ធដារប្រមាណ2.500លានដុល្លារ ចំណូលបានមកពីគយបានប្រមាណ2.100លានដុល្លារ ។ អីចឹងវាអាចទៅគៀកនឹង 5.000លានដុល្លារនៃចំណូល ថវិកាចរន្តនៅក្នុងឆ្នាំនេះ ឯសាច់ប្រាក់ដែលយើងសល់សន្សំយើងបានយកទៅចំណាយក្នុងចំនួនតិចតួចឥឡូវបន្តឱ្យយើងនៅសល់ក្នុងដៃប្រមាណ3.000លានដុល្លារ »។ សម្ដេចបន្តថា “ទោះបីយ៉ាងណាក៏ដោយ ឆ្នាំនេះយើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាកច្រើន កូវីត ទឹកជំនន់ និងព្រឹត្តិការណ៍…

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បដិវត្តឧស្សាហកម្ម 4.0 នឹងជំរុញការធ្វើពាណិជ្ជកម្មកាន់តែមានឧត្តមភាព

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បដិវត្តឧស្សាហកម្ម 4.0 នឹងជំរុញការធ្វើពាណិជ្ជកម្មកាន់តែមានឧត្តមភាព

    ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបទបដិវត្តឧស្សាហកម្ម 4.0 បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរៀបចំដោយក្រសួងពាណិជ្ជកម្ម ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្របខ័ណ្ឌរួមមួយ ដោយវិស័យនេះ ជាវិស័យថ្មីទើបនឹងលេចឡើង ប៉ុន្តែជាវិស័យប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើត ប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា នៅក្នុងបរិបថនេះ ត្រូវតែរៀបចំខ្លួន សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹង បដិវត្តឧស្សាហកម្ម4.0ក្នុងមុំទី3 ចតុកោណទី2 នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី4។ ឯកឧត្តមបញ្ជាក់ថា យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បានរៀបចំឡើងក្នុងពេលវេលាដ៏ត្រឹមត្រូវមួយ ស្របពេល ដែលកម្ពុជាមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបាន ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី02ខែវិច្ឆិកា ឆ្នាំ2019 កន្លងទៅ។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក បម្រើជាមូលដ្ឋានគតិយុត្តិដ៏មានសារៈសំខាន់ ដល់ការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់ អ្នកប្រើប្រាស់ក្នុងវិស័យវិស័យពាណិជ្ជកម្ម ក៏ដូចជាទាក់ទាញ វិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។ បច្ចុប្បន្ន នៅក្នុងតំបន់ និងពិភពលោក…

  • វេបសាយលក់ឡានមួយទឹករបស់ឥណ្ឌាមួយនៅតែមានហាងឆេងខ្លាំង ទោះកូវីដ19 ក៏ដោយ បច្ចុប្បន្នមានតម្លៃដល់ទៅ 1 ពាន់លានដុល្លារ

    វេបសាយលក់ឡានមួយទឹករបស់ឥណ្ឌាមួយនៅតែមានហាងឆេងខ្លាំង ទោះកូវីដ19 ក៏ដោយ បច្ចុប្បន្នមានតម្លៃដល់ទៅ 1 ពាន់លានដុល្លារ

    បរទេស ៖ខណៈដែលអាជីវកម្មភាគច្រើនត្រូវបានបិទទ្វារ ឬផ្អាកដំណើរការនៅក្នុងប្រទេសឥណ្ឌាដោយសារបញ្ហារីករាលដាលនៃកូវីដ19ប៉ុន្តែគេបានមើលឃើញថាមានវេបសាយជំនួញរថយន្តមួយទឹកមួយដែលកំពុងសម្ងំកើបលុយយ៉ាងច្រើន ហើយពេលនេះបានជាប់ឈ្មោះជាប្រភេទអាជីវកម្មថ្មីមានតម្លៃខ្លួនលើសពី 1 ពាន់លានដុល្លារ ឬ Unicorn។ Cars24 នៅថ្ងៃពុធនេះត្រូវបានទូរទស្សន៍ BBC ចេញផ្សាយថា កំពុងទទួលបានការទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាទោះបីជាស្ថិតនៅក្នុងអំឡុងពេលកូវីដ19ក្តី ដោយសារតែមូលហេតុសំខាន់គឺមនុស្សជាច្រើននាំគ្នាគេចចេញពីការធ្វើដំណើរដោយមធ្យោបាយសាធារណៈ និងជំនួសមកវិញដោយយានជំនះខ្លួនឯង។ ក្រៅតែពីសេវាកម្មធ្វើដំណើរសាធារណៈហើយនោះ សូម្បីតែការធ្វើដំណើរតាមផ្លូវរថភ្លើងដ៏ពេញនិយមបំផុតរបស់ឥណ្ឌាក៏ត្រូវបានប្រកាសបិទដំណើរទាំងអស់ផងដែរក្នុងពេលនេះ ដោយជាក់ស្តែងតួលេខនៃអ្នកកូវីដ19នៅឥណ្ឌាបានកើនឡើងទៅដល់ជាង 9 លាននាក់មកហើយ។ យោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិនៃវេបសាយ Cars24 លោក Vikram Chopra បានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលឆ្នាំ តួលេខនៃការលក់រថយន្តមួយទឹករបស់ខ្លួនបានកើនឡើងទៅដល់ 20 ភាគរយ ហើយតួលេខនេះបានកើនឡើងបន្តបន្ទាប់ឥតឈប់ឈរ ពីព្រោះមនុស្សភាគច្រើននៅតែមានការភ័យខ្លាចក្នុងការធ្វើដំណើរជាមួយនឹងមធ្យោបាយសាធារណៈ ហើយក្នងនោះមនុស្សកាន់តែច្រើនបានងាកមកចាយលុយដើម្បីមានរថយន្តផ្ទាល់ខ្លួនជំនួសវិញ។ តម្លៃក្រុមហ៊ុនលក់រថយន្តមួយទឹក Cars24 បានកើនឡើងចុងក្រោយនេះដោយសារតែខ្លួនទើបតែទទួលបានការវិនិយោគដល់ទៅ 200 លានដុល្លារពីក្រុមហ៊ុន DST Globalកាលពីថ្ងៃអង្គារម្សិលមិញ។ គួរឲ្យដឹងដែរថា អាជីវកម្មកើតថ្មីដែលមានតម្លៃលើសពី 1 ពាន់លានដុល្លារឬ Unicorn នេះមានចំនួនត្រឹមតែ 500 ក្រុមហ៊ុនប៉ុណ្ណោះនៅទូទាំងពិភពលោកបច្ចុប្បន្ន៕

  • ឥណ្ឌាបន្តដាក់បំរាមកម្មវិធីទូរស័ព្ទរបស់ចិនកើនឡើងជាង 220 ហើយ

    ឥណ្ឌាបន្តដាក់បំរាមកម្មវិធីទូរស័ព្ទរបស់ចិនកើនឡើងជាង 220 ហើយ

    បរទេស ៖នៅក្នុងស្ថានភាពព្រួយបារម្ភខ្លាំងទៅលើបញ្ហាសន្តិសុខតាមប្រព័ន្ធអុីនធឺណេត ប្រទេសឥណ្ឌាមកដល់ពេលបច្ចុប្បន្ននេះបានដាក់បំរាមទៅលើកម្មវិធីទូរស័ព្ទរបស់ចិនចំនួន 43 បន្ថែមទៀតហើយ ដោយក្នុងចំណោមនោះមានមួយជាកម្មវិធីដ៏ពេញនិយមបំផុតលើពិភពលោកគឺ  AliExpress ផងដែរ។ យោងតាមការចេញផ្សាយរបស់ CNN បានបញ្ជាក់ថាសរុបមកដល់ថ្ងៃនេះកម្មវិធីទូរស័ព្ទរបស់ប្រទេសចិនចំនួនជាង 220 មកហើយដែលត្រូវបានរដ្ឋាភិបាលឥណ្ឌាដាក់បំរាមមិនឲ្យអាចដំណើរការបាននៅក្នុងប្រទេសរបស់ខ្លួនហើយឥណ្ឌាបាននិយាយចំៗថា សកម្មភាពរបស់កម្មវិធីទាំងនោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងខ្លាំង។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំនៅប្រទេសឥណ្ឌាបានលើកឡើងអំពីបញ្ហាសន្តិសុខជាតិនោះគឺជាឡេសដ៏ពេញនិយម និងដដែលៗហើយបន្ថែមថារដ្ឋាភិបាលប៉េកាំងរំពឹងថាមានការដោះស្រាយដោយយុត្តិធម៌ និងក្នុងបរិយាកាសអាជីវកម្មមិនលំអៀង និងមិនរើសអើងណាមួយឡើយ។ គួរឲ្យដឹងដែរថា សកម្មភាពទាំងនេះបានកើតឡើងនៅក្រោយពេលដែលមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកាលពីខែមិថុនាកន្លងមកនេះ ដែលបានធ្វើឲ្យមានទាហានឥណ្ឌាបាត់បង់ជីវិតដល់ទៅ 20 នាក់។ នៅមុននោះបន្តិច ពោលគឺក្នុងខែមេសា ប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះបានធ្វើការដាក់ពង្រាយកងទ័ពនៅតាមព្រំដែនរបស់ពួកគេ ប៉ុន្តែស្ថានការណ៍បានកើនឡើងកំដៅនៅក្នុងខែមិថុនានៅពេលដែលជម្លោះដ៏សាហាវមួយបានផ្ទុះឡើងនៅជ្រលងដងទន្លេ Galwan និងនៅ Ladakh ដែលជាតំបន់ព្រំដែនជម្លោះក្បែរជួរភ្នំ Himalayan ៕

  • ថៃនិយាយថា “កំហុសបច្ចេកទេស” ក្រោយច្រឡំរឹបអូសម្សៅសាប៊ូថាជាសារធាតុញៀនតម្លៃជាង 1 ពាន់លានដុល្លារ

    ថៃនិយាយថា “កំហុសបច្ចេកទេស” ក្រោយច្រឡំរឹបអូសម្សៅសាប៊ូថាជាសារធាតុញៀនតម្លៃជាង 1 ពាន់លានដុល្លារ

    បរទេស ៖ នៅថ្ងៃពុធនេះក្រសួងយុត្តិធម៌របស់ប្រទេសថៃបានប្រកាសថាសារធាតុញៀនកាតាមីនតម្លៃជាង 1 ពាន់លានដុល្លារដែលអជ្ញាធរបានរឹបអូសនាពេលកន្លងមកគឺគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថាជំនួសមកវិញនៅក្រោយការធ្វើតេស្តក្នុងមន្ទីរពិសោធន៍គេបានរកឃើញថា សារធាតុទាំងនោះគឺគ្រាន់តែជាពពួកផូស្វាតទ្រីសូដ្យូមដែលវាត្រូវបានប្រើប្រាស់ភាគច្រើននៅក្នុងម្សៅសាប៊ូសម្រាប់សំអាតប៉ុណ្ណោះ ហើយលោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានហៅករណីនេះថាជា “កំហុសបច្ចេកទេស”។ គួររំលឹកដែរថា កាលពីដើមខែកន្លងមកនេះ ថៃបានប្រកាសថាខ្លួនបានរឹបអូសនូវសារធាតុញៀនកាតាមីនដែលមានទំហំធំបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចមានតម្លៃរហូតទៅដល់ជិត 1 ពាន់លានដុល្លារជាមួយនឹងទំងន់ដល់ទៅ 11.5 តោន៕

  • ក្នុងរយៈពេល9ខែ ទីផ្សារធានារ៉ាប់រងទូទៅបន្តកើនឡើងជាវិជ្ជមាន

    ក្នុងរយៈពេល9ខែ ទីផ្សារធានារ៉ាប់រងទូទៅបន្តកើនឡើងជាវិជ្ជមាន

    ភ្នំពេញ ៖ គិតត្រឹមត្រីមាសទី3 នៃឆ្នាំ2020 បុព្វលាភទីផ្សារធានារ៉ាប់រងសរុបបានឡើងដល់ 201.7 លានដុល្លារ កើនឡើង 8.2% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2019។ នេះបើយោងតាមរបាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា ស្តីពីបច្ចុប្បន្នភាពទីផ្សារធានារ៉ាប់រងរបស់កម្ពុជាក្នុងរយៈពេល9ខែ ឆ្នាំ2020។ កំណើននេះត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារធានារ៉ាប់រងទូទៅដែលបានកើនឡើង 18.2% ទីផ្សារធានារ៉ាប់រងអាយុជីវិត 2.8% ប៉ុន្តែការធានារ៉ាប់រងខ្នាតតូចមានការធ្លាក់ចុះ22%។ បើតាមសេចក្តីប្រកាសរបស់សមាគមធានារ៉ាប់រងកម្ពុជា ចំពោះទីផ្សារធានារ៉ាប់រងទូទៅបានបន្តកើនឡើងគួរឱ្យកត់សម្គាល់ ដោយបុព្វលាភដុលមានសរុបប្រហែល 87.9 លានដុល្លារនៅត្រីមាសទី3 ឆ្នាំ 2020 កើនឡើងពី 74.4 លានដុល្លារនៅត្រីមាសទី3 ឆ្នាំ 2019។ ការកើនឡើងនៃបុព្វលាភធានារ៉ាប់រងទូទៅ បានមកពីផលិតផលធានារ៉ាប់រងទូទៅស្ទើរតែទាំងអស់ រួមទាំងការធានារ៉ាប់រងផ្នែកវិស្វកម្មមាន 74.2 ការធានារ៉ាប់រងលើយន្តហោះ ដឹកជញ្ជូនតាមនាវា (MAT) មានកំណើន35.3% ការធានារ៉ាប់រងសុខភាពកើន21.5% ធានារ៉ាប់រង ទ្រព្យសម្បត្តិ (អគ្គីភ័យ) 15.9% ធានារ៉ាប់រងយានយន្តកើន 7% និងធានារ៉ាប់រងផ្សេងកើន15.1%ទៀត។ ប៉ុន្តែធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលមានការថយចុះ7.5%។ ដោយឡែកសម្រាប់ទីផ្សារធានារ៉ាប់រងអាយុជីវិតបានកើនឡើងបន្តិច 2.8 នៅត្រីមាសទី3 ឆ្នាំ2020 ខណៈពេលដូចគ្នាក្នុងឆ្នាំ2019 វាបានកើនឡើង 49%។ នេះបង្ហាញពីផលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីជំងឺរាតត្បាតកូវីដ-19នៅលើពិភពលោក។…