-
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការធ្វើតេស្តនិងបង្ការខ្លួនពីជងឺកូវីដ 19
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដោយឡែក អាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ សម្ដេចតេជោបានបញ្ជាក់ថា «បើបងប្អូនមានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ជាមួយនឹងគ្រួសារ14ថ្ងៃសិន។ ជាមួយគ្នានោះ សម្តេចតេជោបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋណាដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-19 សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវាងការចម្លងចូលសហគមន៍។ ជាមួយគ្នានោះដើម្បីការពារជំងឺកូវីដ-19 នោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញឱ្យប្រជាពលរដ្ឋ យើងត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ គឺយើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល»។ រហូតដល់ម៉ោង 08:30 ព្រឹកថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2020 យើងរកឃើញករណីជំងឺកូវីដ-19 ថ្មី 8នាក់ (ជនជាតិខ្មែរឆ្លងក្នុងស្រុកទាំងអស់)។ដូច្នេះចំនួនករណីជំងឺកូវីដ-19សរុបកើន 323 នាក់ ចំនួនសំរាកពេទ្យនៅកើន 22 នាក់ និងចំនួនជាសះស្បើយសរុបកើនចំនួន 301នាក់ ដដែល និងស្លាប់គ្មាន។ ជំងឺកូវីដ-19 នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ19 ដ៏ខ្លាំងក្លានៅឡើយ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា…
-
5 ប្រទេសដែលចំណាយលុយច្រើនបំផុតទៅលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា
បច្ចេកវិទ្យាអនាគត ៖ ទោះបីជាយើងមិនអាចទស្សន៍ទាយបានត្រឹមត្រូវ 100 ភាគរយអំពីអនាគត ប៉ុន្តែបើនិយាយពីសម័យកាល 5.0 នេះទៅប្រសិនបើអ្នកមិនព្រមធ្វើអ្វីថ្មីៗនោះទេ ប្រាកដណាស់អ្នកនឹងមិនអាចដើរទាន់ទីផ្សារនិងតម្រូវការឡើយ ហើយក៏លំបាកក្នុងការសំរេចតាមគោលដៅរបស់ខ្លួននោះដែរ។ តើអ្នកធ្លាប់បានគិតថាតើនៅពេល 10 ឬ 20ឆ្នាំ ឬ 100ឆ្នាំខាងមុខអ្វីដែលជាការចង់បានរបស់ទីផ្សារ និងទំនោររបស់មនុស្សលើលោកឬទេ? បើអ្នកមិនទាន់បានគិតដល់ចំណុចនេះទេនាំគ្នាទៅមើលប្រទេសដែលកំពុងមានសេដ្ឋកិច្ចដ៏រឹងម៉ាំទាំង 5 នេះដែលពួកគេកំពុងបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីវិនិយោគទៅលើវិស័យបច្ចេកវិទ្យាដោយសង្ឃឹមថាសេដ្ឋកិច្ចរបស់ខ្លួននឹងអាចដើរបានមុនគេក្នុងរយៈពេលណាមួយខាងមុខ៖ ការធ្វើចំណាត់ថ្នាក់ដែលត្រូវបានចេញផ្សាយដោយ WeForum ដោយប្រទេសចំនួន 5 ខាងក្រោមនេះគឺជាប្រទេសដែលបានចំណាយលុយច្រើនបំផុតជាងគេលើលោកទៅលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអនាគត៖ ៥.ប្រទេសជប៉ុន៖ ក្លឹបអ្នកបច្ចេកវិទ្យារបស់ប្រទេសជប៉ុនឬ Tech hub ទទួលបានប្រាក់គាំទ្រដល់ទៅ 3.26 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ដោយក្នុងនោះទៅលើបច្ចេកវិទ្យាផលិតរថយន្តកាម៉េរ៉ាឧបករណ៍បរិក្ខាសុខាភិបាលជាដើម។ ៤.ប្រទេសស៊ុយអែត៖ ជាប្រទេសដែលតែងតែគិតគូរខ្លាំងទៅលើការការពារបិរស្ថានហើយការងារអទិភាពបន្ទាប់នោះគឺវិទ្យសាស្ត្រនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោក។ ៣.ប្រទេសស្វីស៖ មិនត្រឹមចំណាយច្រើនជាងគេលើលោកទី 3 នោះទេស្វីសក៏ត្រូវបានគេទទួលស្គាល់ជាប្រទេសដែលបានចំណាយលុយប្រមាណជា 3.37 ភាគរយនៃ GDP ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាហើយបើនិយាយពីឯកសារស្រាវជ្រាវដែលគេធ្វើបានគឺមានចំនួនច្រើនជាងប្រទេសណាណាទាំងអស់។ ២.ប្រទេសកូរ៉េខាងត្បុង៖ ប្រទេសអាស៊ីមួយនេះគឺបានចំណាយលុយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី 2 ក្នុងចំណោមប្រទេសដែលចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាច្រើនបំផុតលើលោកគឺប្រមាណជា 4.81 ភាគរយនៃ GDP ហើយជាលទ្ធផលបច្ចុប្បន្នកូរ៉េខាងត្បុងបានក្លាយជាអ្នកនាំមុខគេក្នុងការស្វែងរកចំណេះដឹងផ្នែកវិទ្យាសាស្ត្រ។ ១.ប្រទេសអ៊ីស្រាអ៊ែល៖…
-
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ពីសកម្មភាពថ្ងៃប្រជុំរួមជាមួយអគ្គនាយកពន្ធធនាគារដែលបានឆ្លងមេរោគកូវីដ-19
ភ្នំពេញ ៖ ជាថ្មីម្ដងទៀត បន្ទាបពីបានធ្វើការណែនាំដល់មន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសាររបស់លោកអគ្គនាយកនៃអគ្គនាតកដ្ឋានពន្ធនាគារ ដែលពិនិត្យឃើញមានវិជ្ជមាននៃជំងឺកូវីដ-19 កាលពីល្ងាចថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2020 ម្សិលមិញនេះ នៅត្រឹមល្ងាចថ្ងៃទី29 ខែឆ្នាំដដែលនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ពីសកម្មភាពនៃកិច្ចប្រជុំរួមកាលពីថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2020 ដូចខាងក្រោម ៖ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ! ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនថា ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគ កូវីដ-19 ដោយសារតែកាលពីម៉ោង 8 : 30នាទី ថ្ងៃទី24 ខែវិច្ឆិកា កន្លងទៅ ខ្ញុំបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី ។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ ដោយគាត់បានពាក់ម៉ាស់ ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុលសម្លាប់មេរោគ ដូចរូបខ្ញុំ…
-
សូមបង្កើនការប្រុងប្រយ័ត្ន ! កម្ពុជាចាប់ផ្តើមមានឆ្លងជំងឺកូវីដ19 ក្នុងសហគមន៍ថ្ងៃដំបូងចំនួន6នាក់
ភ្នំពេញ ៖ រលកសញ្ញានៃបញ្ហារីករាលដាលនៃជំងឺឆ្លងកូវីដ19 នៅក្នុងប្រទេសកម្ពុជា ជាពិសេសកើតមាននៅក្នុងសហគមន៍ដែលមិនធ្លាប់កើតមាន បានចាប់ផ្តើមមានហើយ ដោយនៅក្នុងថ្ងៃដំបូងមានចំនួនអ្នកឆ្លងរហូតដល់6នាក់ នៅក្នុងក្រុមគ្រួសាររបស់លោកអគ្គនាយកនៃអគ្គនាយកដ្ឋានធនាគារ លោក ឆែម សាវុធ មន្ត្រីជាន់ខ្ពស់រដ្ឋាភបាល ខណៈដែលថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាជាច្រើននាក់ទៀតកំពុងទទួលបានការធ្វើតេស្តរកមេរោគជំងឺឆ្លងនេះជាជំហានបឋម ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2020 នេះបានបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ19 ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2020ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ19 លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប 6នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ19នេះនៅឡើយ។ ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន បិទសាលារៀនអន្តរជាតិ AIS សាខាចាក់អង្រែក្រោម រួមជាមួយនឹងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគចាប់ពីព្រឹកថ្ងៃទី29 ខែវិច្ចិកា ឆ្នាំ2020នេះតទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលដដែលបានអំពាវនាវយ៉ាងដូច្នេះ «ពេលនេះជាដំណាក់កាលសំខាន់បំផុត ដែលប្រជាជនទាំងអស់ សូមចូលរួមសាមគ្គីគ្នាក្នុងការអនុវត្តវិធានការសុខាភិបាល ដ៏មានសារៈសំខាន់នេះ ដើម្បីទប់ស្កាត់ការចម្លងរាលដាលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ និងដើម្បីបងប្អូនអាចបន្តការរស់នៅជាធម្មតាតាមបែបគន្លងថ្មី»។ ក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា «សូមកុំភ្លេចវីរុសកូវីដ19 ព្រោះវីរុសកូវីដ19 មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយ…
-
ក្រសួងសុខាភិបាលសម្រេចបិទសណ្ឋាគារភ្នំពេញ ដោយសារស្ត្រីអ្នកជំងឺ Covid-19 បានទៅហាត់ប្រាណកាលពីប៉ុន្មានថ្ងៃមុន
ក្រសួងសុខាភិបាល នៅមុនបន្តិចបានបញ្ជាក់ថា តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះរយ:ពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ ឲ្យបានគ្រប់ៗគ្នា៕
-
គម្រោងទស្សនាទាន«សាលាបរិស្ថានស្អាត»បានបិទបញ្ចប់ជាមួយទិសស្លោក«ស្អាត ជាទម្លាប់ថ្មី»
កម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ 2020 និងពិធីប្រកាសពានរបស់គម្រោងទស្សនទាន «សាលា ស្អាត» បានត្រូវបិទបញ្ចប់នាព្រឹកថ្ងៃសៅរ៍ទី 28 ខែវិច្ឆិកាឆ្នាំ 2020 ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុនម៉ានី បន្ទាប់ពីឆ្នាំយុទ្ធនាការនេះបានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យជាមួយនឹង សមិទ្ធ ផល គួរជាទីមោទនៈបន្ទាប់ពីបានដំណើរការ1ខែកន្លងមក។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី7 នៃរដ្ឋសភា និងជាស្ថាបនិកគម្រោងស្អាត បាន ថ្លែង ថា យុទ្ធនាការភ្នំពេញ ស្អាត បានសម្រេចនូវកម្មវិធីមួយចំនួនគួរជា ទីមោទនៈ ដើម្បីចូលរួមចំណែក លើក កម្ពស់ ដូចជា ផ្សព្វផ្សាយបញ្ជ្រាបនូវចំណេះដឹងផ្នែកបរិស្ថានលើបញ្ហា នៃការទុកដាក់សំរាម ផ្សារភ្ជាប់ ទៅនឹង ការ ប្រកាន់ខ្ជាប់ក្បួនអនាម័យស្អាតក្នុងបរិបទកូវីដ-19ក្រោមទិសស្លោក«ស្អាត ជាទម្លាប់ថ្មី» ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ យុទ្ធនាការភ្នំពេញ ស្អាត ក៏មាននូវសកម្មភាពមួយចំនួនទៀត ដូចជាការបញ្ជ្រាបសារ តាមរយៈ ការថត វីដេអូខ្លីៗនៅក្នុងបណ្ដាញសង្គម ការធ្វើបទសម្ភាសន៍ នៅ តាម ស្ថានីយទូរទស្សន៍ ការថត…
-
មនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុ 6រូប បង្ហើបពីគន្លឹះដើម្បីសន្សំលុយ និងវិនិយោគឲ្យបានត្រឹមត្រូវ
បរទេស ៖ តើអ្នកធ្លាប់បានស្គាល់ពីមនុស្សល្បីៗដូចជា Warren Buffet ឬ Oprah Winfrey ដែរ ឬទេ? ពួកគេសុទ្ធតែជាកំពូលមនុស្សនៅក្នុងវិស័យវិនិយោគ និងហិរញ្ញវត្ថុ ហើយក៏សុទ្ធតែជាមនុស្សដែលមានទម្លាប់គួរឲ្យចាប់អារម្មណ៍ និងគួរតែយកគំរូតាមប្រសិនបើអ្នកចង់ធ្វើឲ្យខ្លួនក្លាយទៅជាអ្នកវិនិយោគ និងសន្សំលុយដ៏ត្រឹមត្រូវម្នាក់។ ប្រាកដណាស់ដែលអ្នកនឹងមិនអាចធ្វើបានគ្រប់សព្វទៅនឹងអ្វីដែលជាទម្លាប់ទាំងអស់ដែលកំពូលមនុស្សទាំងនោះធ្វើបាននោះទេប៉ុន្តែអ្នកក៏នឹងមិនអាចក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ឬមានស្ថិរភាពផ្នែកហិរញ្ញវត្ថុល្អដែរ ប្រសិនបើអ្នកមិនមានទម្លាប់ដ៏វ៉ៃឆ្លាតខ្លះព្រមទាំងវិន័យផ្ទាល់ខ្លួនដ៏តឹងរឹងណាមួយទេនោះ។ ខាងក្រោមនេះគឺជាទម្លាប់ចាយលុយ សន្សំលុយ ឬវិនិយោគលុយមួយចំនួនដែលកំពូលមនុស្សទាំង 6នាក់ធ្លាប់បានធ្វើ និងនៅតែបន្តធ្វើដើម្បីឲ្យហិរញ្ញវត្ថុរបស់គេជោគជ័យមកដល់បច្ចុប្បន្ន៖ ១.លោក Jim Cramer . ស្គាល់ខ្លួនឯងឲ្យច្បាស់៖ លោកពន្យល់ថា ការវិនិយោគជោគជ័យមិនមែនចាំបាច់ព្យាយាមស្វែងរកយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះសម្រាប់គម្រោងនោះទេ ប៉ុន្តែគួរតែធ្វើយុទ្ធសាស្ត្រដែលល្អបំផុតសម្រាប់អ្នកខ្លួនឯង។ ២.Warren Buffet . កុំងាកក្រោយ ៖ លោក Buffet ធ្លាប់និយាយថា អ្នកវិនិយោគបច្ចុប្បន្នគឺមិនមែនរកចំណូលបានច្រើនដោយសារតែការរីកចម្រើនពីអតីតកាលរបស់ខ្លួនឡើយ។ ពួកគេភាគច្រើនបានផ្តោតខ្លាំងតែទៅលើប្រវត្តិការងារដែលធ្លាប់បានធ្វើកាលពីមុនដើម្បីវិនិយោគនៅថ្ងៃ។ព័ត៌មានពីអតីតកាលពីជាមានប្រយោជន៍ប៉ុន្តែលោក Buffet បាននិយាយថាទំនោរទីផ្សារកាលពីអតីតកាលគឺមិនសំខាន់ដូចទៅនឹងអ្វីដែលយើងអាចមើលឃើញឧិកាសនាពេលអនាគតនោះឡើយ។ ៣.Bill Gate . ជម្រុញខ្លួនឯងឲ្យចាប់ផ្តើមឲ្យបានឆាប់បំផុតនិងមុនគេ ៖ រំលឹកដែរថា លោក Gate បានចាប់ផ្តើមសរសេរកម្មវិធីកំព្យុទ័ររបស់ខ្លួនតាំងតែពីអាយុ១៣ឆ្នាំ ហើយលោកធ្លាប់និយាយថាតាំងតែពីពេលអាយុបាន២០ឆ្នាំលោកមិនដែលសម្រាកនោះឡើយសូម្បីតែម្តង។ពេលនេះអ្នកអាចសម្រាកបានប៉ុន្តែលុយរបស់អ្នកមិនអាចនោះទេហើយវាត្រូវចាប់ផ្តើមធ្វើការឲ្យបានមុនគេដែរ។ដូចនេះវិនិយោគទៅលើលុយរបស់អ្នកឲ្យបានទាន់ពេលវេលាទាន់ឧិកាសមកដល់។ ៤.Mark Cuban…
-
សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម តម្លៃ 30លានដុល្លារបើកការដ្ឋានសាងសង់
កណ្តាល ៖ សួនបណ្តុំសហគ្រាសធុនតូច និងមធ្យមដំបូងបង្អស់នៅកម្ពុជា បានចាប់ផ្តើមបើកការដ្ឋានសាង សង់ហើយនៅថ្ងៃទី27 ខែវិច្ឆិកាឆ្នាំ2020 នៅទីក្រុងតាខ្មៅដោយរំពឹងថានឹងជំរុញផលិតកម្មក្នុងស្រុកដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញនៅពេលចាប់ផ្តើមដំណើរការ។ ស្ថិតនៅលើផ្ទៃដី 6 ហិកតាគម្រោងសួនបណ្តុំសហគ្រាសខ្នាតតូច និងមធ្យមត្រូវបានវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក Worldbridge Industrial Development អភិវឌ្ឍន៍ដោយមានដើមទុនវិនិយោគសរុបចំនួន 30លានដុល្លារអាមេរិក ដោយការស្ថាបនានេះនឹងចំណាយពេលប្រហែល 8 ខែដើម្បីបញ្ចប់។ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកការបង្កើតក្រុមហ៊ុន Worldbridge 14.0 SME Clusterជាអាទិភាពសម្រាប់រដ្ឋាភិបាលក្នុងការបើកទីផ្សារពិភពលោកតាមរយៈការនាំចេញផលិតផលកម្ពុជា។ សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលឈានចូលសួននេះនឹងផលិតនូវផលិតផលដែលមានគុណភាព និងផលិតផលពិតដែលមិនចម្លងពីអ្នកដទៃនិងដាក់ស្លាកការការពារកម្មសិទ្ធិបញ្ញាដើម្បីធានាបាននូវគុណភាពផលិតផលកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមបានបន្ថែមថា ក្រសួងបាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ដូចជាអង្គ ការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីជួយសម្រួលដល់ការបង្កើតឧទ្យានចង្កោមខ្នាតតូច។ ក្រោមការវិនិយោគដោយក្រុម ហ៊ុនអភិវឌ្ឍន៍ វើលដ៍ប្រ៊ីដ នឹងចូលរួមយ៉ាងសំខាន់នៅក្នុងសកម្មភាពអភិវឌ្ឍន៍ និងលើកម្ពស់វិស័យ SME ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៏ប្រ៊ីដ…
-
អាមេរិកត្រៀមដំណើរការ App មួយអាចបញ្ជូនសញ្ញាប្រាប់ប្រសិនបើមនុស្សនៅក្បែរអ្នកឆ្លងកូវីដ19
បរទេស៖ខណៈដែលករណីឆ្លងកូវីដ19 នៅទូទាំងពិភពលោកនៅតែបន្តរីករាលដាលឥតឈប់ឈរនៅឡើយនោះ មន្ត្រីសុខាភិបាលរបស់អាមេរិក កំពុងតែព្យាយាមស្វែងរកវិធីធ្វើយ៉ាងណាដើម្បីឲ្យមានការថមថយនៃការឆ្លង។ នៅសប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានរកឃើញបច្ចេកវិទ្យាថ្មីមួយដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនទាំងអស់នឹងអាចទទួលបានសញ្ញាជូនដំណឹង (Notification) ប្រសិនបើពួកគេធ្លាប់ ឬមានប្រវត្តិនៅក្បែរនឹងអ្នកដែលមានឆ្លងកូវីដ19។ ទោះបីជាយ៉ាងណាក្តី កម្មវិធីទូរស័ព្ទថ្មីមួយនេះនឹងមិនអាចការពារអ្នកមិនឲ្យឆ្លងកូវីដនោះឡើយ ប៉ុន្តែវានឹងអាចទប់ស្កាត់មិនឲ្យមានការរីករាលដាលប្រសិនបើករណីអ្នកបានឆ្លងវាដោយប្រការណាមួយ។កម្មវិធីនេះនឹងអាចធ្វើឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នទុកជាមុន ដូចជាការធ្វើចត្តាឡីស័កជាដើមក្រោយទទួលបានសញ្ញាជូនដំណឹង (Notification)។ តើសញ្ញាជូនដំណឹងនេះ (Notification) ដំណើរការយ៉ាងណា ? កម្មវិធីនេះនឹងអាចដោនឡូតទាំងពពួក iPhone និង Android ហើយវានឹងធ្វើការកត់ត្រារបាយការណ៍ទីតាំងដែលអ្នកធ្លាប់ធ្វើដំណើរទៅតាមរយៈមុខងារ Bluetooth។ អ្នកប្រើប្រាស់ត្រូវចាំបាច់ចុះឈ្មោះទាំងទូរស័ព្ទ និងព័ត៌មានផ្ទាល់ខ្លួនជាមួយនឹងកម្មវិធីនេះ ហើយវានឹងត្រូវបញ្ចូលទៅកាន់ទិន្នន័យធំដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល។ មកដល់ពេលនេះមានមនុស្សរាប់លាននាក់មកហើយដែលបានចុះឈ្មោះប្រើប្រាស់សកម្មវិធីនេះ។ដូច្នេះនៅពេលដែលអ្នកប្រើប្រាស់ណាម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីដ19 នោះកម្មវិធីនឹងមានតួនាទីដើម្បីបញ្ចូនសញ្ញាជូនដំណឹងទៅដល់ស្មាតហ្វូនផ្សេងទៀតដែលប្រើប្រាស់កម្មវិធីដូចគ្នានេះប្រសិនបើពួកគេធ្លាប់មានប្រវត្តិនៅក្បែរគ្នាយ៉ាងហោចណាស់ 2 សប្តាហ៍មុនក្នុងកំឡុងរវាងចំងាយពី6ហ្វីត ឬយ៉ាងហោចណាស់ 15នាទី ដើម្បីឲ្យពួកគេអាចចាប់ផ្តើមធ្វើការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬទាក់ទងទៅកាន់សេវាសុខាភិបាលដើម្បីធ្វើតេស្ត។ តើគេអាចស្វែងរកវាដោយរបៀបណា ? មកដល់ពេលនេះ អ្នកចុះឈ្មោះមានចំនួនរាប់លាននាក់មកហើយដូចដែរបានរៀបរាប់ខាងលើ ដែលក្នុងនោះមានរដ្ឋយ៉ាងហោចណាស់ចំនួន 15 ដែលនឹងអាចប្រើប្រាស់វាមានប្រសិទ្ធភាពបានដូចជា ៖ Alabama, Colorado, Connecticut, Delaware, Michigan, Minnesota, Maryland, Nevada, New Jersey, New York,…
-
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការអបអរសាទរ និងស្វាគមន៍ការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយ “កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានល្អបំផុត”។ តាមព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការបើកហោះហើរឡើងវិញនេះ គឺកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ក្នុង និងក្រោយដំណាក់កាលនៃវិបត្តិកូវីដ-១៩ ក៏ដូចជាបង្ហាញឲ្យឃើញពីសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។ បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ…