-
ផ្លែស្វាយស្រស់ពីកម្ពុជាចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសចិនហើយ
យោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅថ្ងៃទី៣ធ្នូនេះ បានឲ្យដឹងថា ការចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជាទៅកានើប្រទេសចិនត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ លោកថា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧ ។ មកទល់ថ្ងៃទី២ធ្នូឆ្នាំ២០២០ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន។ តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី៣ធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃដូចជាពងរុយជាដើម នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន៧០នាក់ ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេល៣ថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយContainer ។ ក្រុមហ៊ុនបានបង្ហាញក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលាងសំអាត និងវិចខ្ចប់ក្នុងរយៈពេល៣ថ្ងៃកន្លងមក នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។ សូមពញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ដោយឡែក ចំពោះវឌ្ឍនភាពនៃការអនុវត្តពិធីសារនោះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ…
-
ក្រសួងការងារ៖ណែនាំបន្ថែមពីវិធានការបង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រ សហគ្រាស
ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញ៖ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងថ្មីមួយបន្ថែមទៀតស្តីពីវិធានការបង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រ សហគ្រាស។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅរសៀលថ្ងៃទី២ ខែធ្នូឆ្នាំ២០២០នេះបានធ្វើការណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត ម្ចាស់ឬអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ មន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ស្តីពីការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រ សហគ្រាសរបស់ក្រសួងការងារនិងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច។(សូមមើលសេចក្តីណែនាំខាងក្រោម)
-
ម្រេចកំពត កំពុងបង្កើនភាពល្បីនៃម៉ាកសញ្ញាភូមិសាស្ត្រ ស្របពេលការលក់លើទីផ្សារអន្តរជាតិកំពុងកើនឡើងខ្ពស់
កំពត ៖ ម្រេចកំពត the Kampot Pepper Promotion Association (KPPA) កំពុងតែបង្កើនការផ្សព្វផ្សាយពីម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះសម្គាល់ភូមិសាស្ត្រដ៏ល្បីរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ ខណៈដែលការគាំទ្រ និងការបញ្ជាទិញនៅលើទីផ្សារកាន់តែមានភាពទូលំទូលាយ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា “ម្រេចកំពត” បានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ2010 ដោយផ្តើមដំបូងមានផលិតករចំនួន 118គ្រួសារ ក្រុមហ៊ុនចំនួន12 និងផ្ទៃដីដាំដុះចំនួន 10ហិកតា ដែលអាចប្រមូលទិន្នផលបានតែ 10តោនប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ2020នេះ មានផលិតករសរុបចំនួន 455គ្រួសារ ក្រុមហ៊ុនចំនួន 38និងផ្ទៃដីដាំដុះកើនឡើងដល់ 290ហិកតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ចំនួន 82.78តោន និងមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប”។ ឯកឧត្តមបន្តថា “ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយទទួលបានការការពារនៅប្រទេសថៃ វៀតណាម និងសហភាពអឺរ៉ុប ហើយថ្មីៗនេះក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិ សាស្រ្ត ទំនិញ “ម្រេចកំពត” ជាអន្តរជាតិ នៅបណ្តាប្រទេសចំនួន50 ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ…
-
តម្លៃជួញដូរ Bitcoin កើនខ្លាំងបំបែកកំណត់ត្រាជិត 20.000 ដុល្លារ
បរទេស ៖ យោងតាមក្រុមហ៊ុនជំនាញខាងទិន្នន័យដែលមានឈ្មោះថា Coindesk នៅសប្តាហ៍នេះបានបង្ហាញថារូបិយបណ្ណវត្ថុអេឡិចត្រូនិក Bitcoin បានកើនឡើងតម្លៃរបស់ខ្លួនដល់ទៅ 19.920,53 ដុល្លារអាមេរិកទៅហើយ ដែលជាតម្លៃមិនធ្លាប់មានពីមុនមកឡើយ។ Bitcoin បានចំណាយពេលជិតទៅដល់ 3 ឆ្នាំដើម្បីអាចឡើងទៅដល់កំណត់ត្រាចាស់កាលពីលើកមុនគឺតិចជាងតម្លៃបច្ចុប្បន្នប្រមាណជា 137 ដុល្លារអាមេរិក ហើយបើនិយាយពីអត្រាកើនឡើងសម្រាប់ឆ្នាំនេះវិញ Bitcoinបានកើនឡើងតម្លៃរបស់ខ្លួនប្រមាណជា 170 ភាគរយមកហើយ។ ក្រោយកំណត់ត្រានេះ អ្នកវិភាគជាច្រើនបានលើកឡើងថា Bitcoin នៅពេលនេះបានក្លាយទៅជាការវិនិយោគដ៏សុវត្ថិភាពមួយសម្រាប់អ្នកវិនិយោគិនមួយចំនួនបើទោះបីជាស្ថានភាពបច្ចុប្បន្នមិនមានភាពច្បាស់លាស់ក្តីដោយសារតែវិបត្តិកូវីដ19 ឬក៏នឹងអាចមានអស្ថេរភាពមួយចំនួនដែលនឹងអាចកើតឡើង។ គួរឲ្យដឹងដែរថា កាលពីកំណត់ត្រាចាស់កន្លងមក Bitcoin បានធ្លាក់ចុះតម្លៃរបស់វាយ៉ាងខ្លាំងរហូតទៅដល់ក្រោម 3.300 ដុល្លារម្តងដែរ ហើយហេតុការណ៍នេះអាចនឹងកើតឡើងម្តងទៀតខណៈដែលក្រោយពីបានកើនឡើងដល់កំណត់ត្រាចុងក្រោយនេះកាលពីថ្ងៃអង្គារម្សិលមិញ Bitcoin បានធ្លាក់ចុះវិញភ្លាមផងដែរមកត្រឹមតែ 18.300ដុល្លារត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ៕
-
Salesforceចាយជិត 28 ពាន់លានដុល្លារទិញក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Slack
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុន Salesforce បានយល់ព្រមក្នុងការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាយក្សSlack ជាទឹកប្រាក់ប្រមាណជា 27.7 ពាន់លានដុល្លារអាមេរិកដែលវាក៏ត្រូវបានគេមើលឃើញថាគឺជាការទិញលក់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក Marc Benioff ប្រធានប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Salesforce បានហៅកិច្ចព្រមព្រៀងទិញលក់នេះថាជាការប្រកួតប្រជែងមួយនៅលើឋានសួគ៌ ពីព្រោះថាលោកតែងតែបានព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា Software ក្នុងគោលបំណងធំរារាំង និងប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Microsoft។ ការទិញលក់នេះផងដែរក៏ត្រូវបានគេមើលឃើញថាធ្វើឡើងចំពេលដែលស្ថានភាពរាតត្បាតនៃវិរុសកូវីដ១៩បានបន្តជម្រុញឲ្យពិភពលោកផ្លាស់ប្តូរផ្នត់គំនិតមកជាការធ្វើការពីផ្ទះហើយមុខងារដែល Slack មានបច្ចុប្បន្នគឺសាកសមបំផុតសម្រាប់បញ្ចូលគ្នាជាមួយនឹង Salesforce។ គួរឲ្យដឹងដែរថា Slack ត្រូវបានចាប់កំណើតឡើងកាលពីឆ្នាំ 2009 ដោយដើរតួយ៉ាងសំខាន់ជំនួសឲ្យសារអេឡិកត្រូនិក email ក្នុងនាមជាកម្មវិធីជជែកគ្នាជាក្រុមហើយពេលដែលវាបានប្រកាសលក់ហ៊ុនរបស់ខ្លួនជាផ្លូវការកាលពីឆ្នាំ 2019 ក្រុមហ៊ុន Slack មានតម្លៃទីផ្សាររហូតទៅដល់ 20 ពាន់លានដុល្លារអាមេរិក៕
-
គួរពិចារណា ! តើគួរចាប់ផ្តើមអាជីវកម្មជាដៃគូ ឬធ្វើតែម្នាក់ឯង មួយណាប្រសើរជាង?
ការចាប់ផ្តើមគំនិតនៃការបើកអាជីវកម្មថ្មីមួយគឺត្រូវមានការគិតធ្វើពីផែនការ រួមជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវលទ្ធផល។ មានកត្តាច្រើនណាស់ដែលអ្នកត្រូវគិតពិចារណាតាំងតែពីដំណាក់កាលដំបូង ដែលក្នុងនោះ ការសម្រេចចិត្តជ្រើសយកដៃគូសហការអាជីវកម្មរួម ឬការធ្វើអាជីវកម្មតែម្នាក់ឯងក៏ជាកត្តាដែលត្រូវពិចារណាផងដែរ។ មនុស្សភាគច្រើននិយាយថាចង់លឿនទៅម្នាក់ឯងចង់រឹងម៉ាំទៅគ្នាច្រើន។មិនថាអាជីវកម្មបែបជាដៃគូ ឬអាជីវកម្មតែម្នាក់ឯងនោះទេ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា ប៉ុន្តែសំខាន់ត្រង់ថា តើទស្សនៈវិស័យរបស់អ្នកសម្រាប់អាជីវកម្មដែលអ្នកចង់បើកដំណើរការមានរូបរាងយ៉ាងណា ហើយថាតើអ្នកគួរតែដើរម្នាក់ឯង ឬស្វែងរកដៃគូដែលមានទស្សនៈវិស័យដូចគ្នា! ប្រាកដណាស់ថា ការធ្វើអាជីវកម្មតែម្នាក់ឯងពិតជានឹងផ្តល់ឱ្យអ្នកនូវស្វ័យភាពពេញលេញគ្មានសំពាធពីអ្នកណាម្នាក់ឡើយទាំងការគ្រប់គ្រងការងារនិងការគ្រប់គ្រងពេលវេលា ប៉ុន្តែបើនិយាយពីការគ្រប់គ្រងអាជីវកម្មជាដៃគូវិញក៏មានប្រយោជន៍ច្រើនដែរ ដោយវានឹងអាចអនុញ្ញាតឱ្យអ្នកពង្រីកអាជីវកម្មរបស់អ្នកប្រកបដោយយុទ្ធសាស្ត្រនិងមានភាពស្វាហាប់ជាងមុន។ ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្មដោយខ្លួនឯង និងការធ្វើអាជីវកម្មជាដៃគូ៖ អាជីវកម្មជាដៃគូ ១.ចែករំលែកហានិភ័យ៖មានដៃគូមានន័យថាអ្នកនឹងមានប្រភពធនធានច្រើនច្រកជាងមុន ដូចនេះហានិភ័យនៃការវិនិយោគ គឺត្រូវបែងចែកទៅឲ្យគ្រប់គ្នាមិនមែនតែអ្នកម្នាក់ឯងនោះឡើយ២.មានធនធានជំនាញកាន់តែច្រើន និងចម្រុះគ្នា៖មនុស្សច្រើនគំនិតច្រើនជំនាញច្រើន ដូចនេះអាជីវកម្មរបស់អ្នកនឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅលើតម្រូវការរបស់អតិថិជន៣.ការត្រួតពិនិត្យនិងធ្វើឲ្យមានតុល្យភាពច្បាស់ជាងមុន៖រឿងមួយសំខាន់ផងដែរក្នុងការធ្វើអាជីវកម្មគឺជាការសម្រេចចិត្ត។ វាដូចជាចង្កូតដែលនាំអាជីវកម្មរបស់អ្នកទៅកាន់ផ្លូវត្រូវឬផ្លូវខុសដូច្នេះដែរ អាជីវកម្មតែម្នាក់ឯង ១.រត់តាមទស្សនៈវិស័យរបស់អ្នកពេញទំហឹង៖គ្មានសំពាធគ្មានការសម្រេចចិត្តរួមគ្នា និងសម្រេចចិត្តបានលឿនដើម្បីនាំយកអាជីវកម្មរបស់អ្នកដើរទៅរកអ្វីដែលអ្នកប៉ងប្រាថ្នាចង់បាន២.បង្កើនចំនួនផលិតកម្ម៖មិនមែនមានន័យថាអ្នកម្នាក់ឯងអាចធ្វើការងារបានច្រើននោះទេ ប៉ុន្តែអ្នកមានសិទ្ធិសម្រេចចិត្តលឿនដោយមិនចាំបាច់រង់ចាំការប្រជុំការបោះឆ្នោត ឬសហការណាមួយឡើយ៣.ភាពងាយស្រួល និងបត់បែន៖ផ្នែកមួយដែលពិសេសបំផុតសម្រាប់អ្នកធ្វើអាជីវកម្មតែម្នាក់ឯងនោះគឺថាអ្នកអាចរៀបចំម៉ោងធ្វើការដោយខ្លួនឯងប្រើប្រាស់ការគ្រប់គ្រងការងារប្រកបដោយការច្នៃប្រឌិតខ្លួនឯង ហើយបត់បែនកាន់តែមានភាពងាយស្រួល និងអាចធ្វើការងារបានច្រើនប្រភេទផ្សេងទៀតក្នុងពេលដំណាលគ្នា៕
-
កុំអាលគិតថាការចាប់ផ្តើមអាជីវកម្ម ឬបើកក្រុមហ៊ុនថ្មីអំឡុងកូវិដ19 ជារឿងមិនល្អឲ្យសោះ!
អាជីវកម្មថ្មី ៖គ្មានក្បួនច្បាប់ណា ឬទ្រឹស្តីណាដែលអាចកំណត់ទេថាពេលវេលាណាមួយដែលល្អឥតខ្ជោះសម្រាប់ការបើកអាជីវកម្ម ឬក្រុមហ៊ុនថ្មីនោះទេ ប៉ុន្តែបើអ្នកមានបំណងចង់បើកអាជីវកម្មថ្មីអំឡុងពេលវិបត្តិកូវីដ19 អ្នកប្រាកដជាយល់ឃើញថាគឺជាពេលវេលាដែលមិនអាចទៅរួចនោះឡើយ។ កុំទាន់បញ្ចប់ក្តីសុបិន្តរបស់អ្នកអី ហើយអាន 3 ចំណុចខាងក្រោមនេះសិនប្រហែលជាអាចជួយឲ្យអ្នកពិចារណាឡើងវិញថាតាមពិតការបើកអាជីវកម្មក្នុងអំឡុងពេលនេះមិនអាក្រក់ពេកនោះឡើយ។ តើអ្នកដឹងទេក្រុមហ៊ុនធំៗលើលោកដូចជា General Motors (GM), IBM និង Disney ជាដើមត្រូវបានបង្កើតឡើងដំបូងគឺនៅក្រោយបន្តិចនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ពិភពលោកប៉ុណ្ណោះដោយឡែក Google, Salesforce, eBayនិង Amazon គឺបានចាប់ផ្តើមឡើងក្នុងពេលចាប់ផ្តើមដំបូងនៃបច្ចេកវិទ្យា .comដែលស្ទើរតែមិនមានអ្នកស្គាល់ទាល់តែសោះហើយបើនិយាយពី Facebook និង Twitter វិញគឺចាប់កំណើតឡើងចំពេលដែលវិបត្តិសេដ្ឋកិច្ចនាទសវត្សឆ្នាំ 2008។ ទោះបីជាយ៉ាងណាក្តីមុននឹងពិចារណាទៅនឹងមូលហេតុទាំង 3 នេះអ្នកត្រូវចាំថាបើចង់ចាប់ផ្តើមអាជីវកម្មទោះបីស្ថិតក្នុងពេលវេលាណាក៏ដោយមុនវិបត្តិអំឡុងពេលវិបត្តិ ឬក្រោយវិបត្តិក្តី អ្នកចាំបាច់ត្រូវតែមានផែនការមេដ៏ច្បាស់លាស់មួយនិងជាពិសេសផែនការហិរញ្ញវត្ថុ៖ ១.ចាប់ផ្តើមអាជីវកម្មថ្ងៃនេះនឹងធ្វើឲ្យអ្នករឹងម៉ាំបំផុតនៅថ្ងៃស្អែក៖អាជីវកម្មដែលអាចផ្តល់គុណប្រយោជន៍ដល់អ្នកប្រើប្រាស់នៅពេលនេះនឹងធ្វើឲ្យពួកគេមិនអាចភ្លេចអ្នកឡើយនៅក្រោយចប់កូវីដ19។ដូច្នេះក្រោយចប់វិបត្តិអាជីវកម្មរបស់អ្នកនឹងចាប់ផ្តើមកើបលុយមកវិញជាមិនខាន។ ២.សំបូរទៅដល់មនុស្សដែលមានសមត្ថភាពកំពុងស្វែងរកការងារធ្វើនៅពេលនេះ៖ក្រៅតែពីមិនសូវមានភាពប្រកួតប្រជែងខ្លាំងហើយ លើសពីនោះអ្នកនឹងអាចប្រមូលបាននូវសហស្ថាបនិកខ្លាំងនិងក៏ដូចជាបុគ្គលិកដែលមានស្នាដៃផងដែរពីព្រោះថាក្រុមហ៊ុនធំៗមិនតិចនោះទេដែលបានបិទក្រុមហ៊ុនរបស់ខ្លួននៅពេលនេះនិងបោះចោលមនុស្សល្អៗ។ ៣.អាជីវកម្មដែលដោះស្រាយបញ្ហាក្នុងពេលវិបត្តិបែបនេះនឹងលូតលាស់រីកចម្រើនលឿនបំផុត៖ជាទូទៅអាជីវកម្មថ្មីដែលពាក់ព័ន្ធទៅនឹងសេវាកម្មនិងឌីជីថលនិងការអប់រំគឺជាអាជីវកម្មដែលសាកសមបំផុតនៅក្នុងមជ្ឈដ្ឋានបែបនេះពីព្រោះថាវាសុទ្ធតែជាតម្រូវការបែបចាំបាច់ ទោះបីជាយ៉ាងណាក្តីអ្នកត្រូវចាំថាមិនមែនអាជីវកម្មទាំងអស់សុទ្ធតែនឹងអាចដំណើរការបានជោគជ័យនោះទេ ក្នុងស្ថានភាពបែបនេះដូចដែរបានរៀបរាប់ខាងលើដែលអ្នកចាំបាច់ត្រូវមានផែនការមេច្បាស់លាស់ជាពិសេសផែនការហិរញ្ញវត្ថុនិងចុងក្រោយគឺចងចាំគោលការណ៍2ចំណុចក្នុងនាមជាសហគ្រិនភាពម្នាក់៖ទី1៖ប្រសិនបើមានបញ្ហាអ្វីកើតឡើងកុំចុះចាញ់បន្តងើបឡើងដោះស្រាយឲ្យអស់ពីលទ្ធភាពទី2៖ត្រឡប់ទៅមើលចំណុចទី 1 វិញ ៕
-
ព្រលានយន្តហោះអន្តរជាតិកម្ពុជា ទទួលបានការសរសើរពីការអនុវត្តន៍វិធានអនាម័យ និងសុខភាពបានល្អ
ព្រលានយន្តហោះអន្តរជាតិទាំង3 នៃព្រះរាជាណាចក្រកម្ពុជា រួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ថា បានអនុវត្តន៍វិធានការអនាម័យ សុខភាពបានល្អ ក្នុងបរិបទជំងឺកូវីដ-19 បន្ទាប់ពីមានការធ្វើសវនកម្មកាលពីខែវិច្ឆិកា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports។ ព្រលានយន្តហោះអន្តរជាតិទាំង 3ត្រូវបានក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ទទួលស្គាល់ថាបានអនុវត្តតាមឧត្តមានុវត្តន៍របស់ឧស្សាហកម្មព្រលានយន្តហោះលើផ្នែកសុខភាពរួមមានការលាងសម្អាត ការបាញ់ថ្នាំសម្លាប់មេរោគ ការរក្សាគម្លាតសុវត្ថិភាព ការកំណត់ទីតាំងឈរ ការការពារបុគ្គលិក ទំនាក់ទំនងរវាងអ្នកដំណើរ និងកន្លែងសម្រាប់អ្នកដំណើរនៅតាមព្រលានយន្តហោះ។ សេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ថាសវនកម្មនោះក៏ផ្ដោតផងដែរទៅលើដំណើរការការពារអ្នកដំណើរ និងបុគ្គលិកបម្រើការនៅព្រលានក្នុងពេលពួកគេទំនាក់ទំនងគ្នាដូចជាពេលចុះឈ្មោះ ពេលឡើងជិះ ឬពេលចុះពីយន្តហោះ។ សវនកម្មក៏បានវាយតម្លៃលើទំនាក់ទំនងរវាងភ្ញៀវជាមួយនឹងអ្នកបម្រើការនៅតាមហាងលក់ទំនិញមិនជាប់ពន្ធ កន្លែងលក់អាហារ និងភេសជ្ជៈ និងបន្ទប់សម្រាប់អ្នកជំនួញផងដែរ។ ក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនគ្រប់គ្រងលើក្រុមហ៊ុន Cambodia Airports បានបង្កើតយុទ្ធនាការមួយឈ្មោះថា «ការពារគ្នាទៅវិញទៅមក» ដែលវិធានការទាំងនោះ ត្រូវបានធ្វើឡើង ផ្អែកលើអនុសាសន៍អនាម័យរបស់អង្គការសុខភាពពិភពលោក WHO និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិហៅកាត់ថា ICAO ដើម្បីឱ្យព្រលានយន្តហោះអន្តរជាតិដែលស្ថិតក្នុងបណ្ដាញរបស់ខ្លួននៅលើពិភពលោកអនុវត្តតាម។ លោក Stefano Baronci អគ្គនាយកក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក បានថ្លែងថា៖ «យើងសូមអបអរសាទរព្រលានយន្តហោះដែលដំណើរការដោយក្រុមហ៊ុន…
-
ចិនរឹតបន្តឹងច្បាប់ស្តីពីប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្តង
បរទេស៖ប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងចាប់ផ្តើមធ្វើការរឹតបន្តឹងទៅលើច្បាប់គ្រប់គ្រងប្លាស្ទិកនៅក្នុងប្រទេសហើយដោយក្នុងនោះខ្លួនបានដាក់កំហិតទៅលើភោជនីយដ្ឋានអាជីវកម្មលក់រាយព្រមទាំងសេវាកម្មដឹកជញ្ជូនទំនិញអនឡាញផងដែរ ដើម្បីធ្វើការរាយការណ៍ពីការប្រើប្រាស់បាស្ទិកដែលប្រើបានតែម្តង (single-use plastic)របស់ខ្លួនជារៀងរាល់ថ្ងៃ។ យោងតាមការប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថាខ្លួនបានបង្កើតនូវប្រព័ន្ធគ្រប់គ្រងរបាយការណ៍នេះឡើងសម្រាប់ដំណើរការនៅទូទាំងប្រទេស។ កាលពីខែកញ្ញាកន្លងទៅក្រសួងក៏បានបញ្ជាក់ហើយថា ទាំងថង់ប្លាស្ទិក និងប្រដាប់ប្រដាប្រើប្រាស់ធ្វើពីប្លាស្ទិកគឺនឹងត្រូវហាមឃាត់ទាំងអស់ចេញពីទីក្រុងធំៗរបស់ខ្លួនឲ្យបាននៅបំណាច់ឆ្នាំខណៈទុយោប្លាស្ទិកដែលប្រើប្រាស់បានតែម្តងនឹងត្រូវហាមប្រាមនៅទូទាំងប្រទេស។ច្បាប់ថ្មីដែលបានចែងកាលពីខែកញ្ញានេះផងដែរក៏បានបង្កើនប្រាក់ពិន័យគុណនឹង 10 ដងផងដែរសម្រាប់ជនណាដែលល្មើស។ សូមរំលឹកដែរថាកាលពីខែមករាគណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិរបស់ចិនបានប្រកាសឲ្យប្រើប្រាស់គោលនយោបាយបង្ហាញផ្លូវ ឬ roadmapរយៈពេល5ឆ្នាំរបស់ខ្លួនពាក់ព័ន្ធទៅនឹងផែនការកាត់បន្ថយកាកសំណល់។ គោលនយោបាយនេះបានកំណត់យកឆ្នាំ2022ជាឆ្នាំចុងក្រោយដើម្បីធ្វើឲ្យប្រទេសលែងមានការប្រើប្រាស់ថង់ប្លាស្ទិក និងកាត់បន្ថយប្លាស្ទិកដែលប្រើបានតែម្តងដោយភោជនីយដ្ឋានឲ្យបាន 30 ភាគរយ ហើយសម្រាប់សណ្ឋាគារវិញគឺចាំបាច់បញ្ចប់ការប្រើប្រាស់ប្លាស្ទិកប្រើប្រាស់បានតែម្តងឲ្យបាននៅត្រឹមឆ្នាំ 2025៕
-
ពិព័រណ៍ផលិតផលខ្មែរ ជំរុញការប្រើប្រាស់ផលិតផលខ្មែរតាមបណ្តាខេត្ត
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានចេញផ្សាយសេចក្តីជូនដំណឹងអំពីការរៀបចំពិព័រណ៍ផលិតផលខ្មែរនៃយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី5 ដែលនឹងបន្តដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចជាតិដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-19។ កម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរនេះនឹងត្រូវរៀបចំនៅថ្ងៃទី24 ដល់ថ្ងៃទី27 ខែធ្នូ ឆ្នាំ 2020 នៅទីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការរៀបចំព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាងរាជធានី-ភ្នំពេញជាមួយនឹងបណ្តាខេត្តទូទាំងប្រទេស។ ការរៀបចំពិព័រណ៍នេះក៏នឹងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2020។ សេចក្តីជូនដំណឹងនេះបន្តថា ក្រសួងពាណិជ្ជកម្មនឹងប្រមូលកៀរគរផលិតផលខ្មែរដែលមានគុណភាពខ្ពស់ សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់បានល្អត្រឹមត្រូវដោយអនុលោមតាមស្តង់ដារផលិតកម្មមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូទៅលក់បន្ត។ លោក-លោកស្រីដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះសូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនមានកំណត់។ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ AMSថា ដោយសារការរាតត្បាតកូវីដ-19 ក្រសួងបានកម្រិតចំនួនស្តង់សមល្មមដែលអាចគ្រប់គ្រងភ្ញៀវចូលទស្សនាដើម្បីរក្សានូវគម្លាតសុវត្ថិភាពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។ ការរៀបចំពិព័រណ៍ផលិតផលខ្មែរក្នុងយុទ្ធនាការទិញផលិតផលខ្មែរ គឺធ្វើឡើងដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋខ្មែរឱ្យងាកមកប្រើប្រាស់ផលិតផលរបស់ខ្មែរដែលកំពុងមានការលូតលាស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ឯកឧត្តម ថ្លែងថា៖ «ក្រសួងតែងណែនាំឱ្យផលិតករយកចិត្តទុកដាក់ផលិតនូវទំនិញដែលមានគុណភាព សុវត្ថិភាព សោភណភាព និងតម្លៃសមរម្យអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីក្រៅប្រទេស។ នេះគឺជានយោបាយដ៏សំខាន់មួយជួយផលិតផលខ្មែរទទួលបានការគាំទ្រដោយប្រជាជនខ្មែរ ហើយជំហានបន្ទាប់ក្រសួងពាណិជ្ជកម្មនឹងជំរុញការនាំចេញ»។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់AMS ថា ៖ «ពិព័រណ៍នេះសភាពាណិជ្ជកម្មថ្នាក់ខេត្ត និងចូលរួមគាំទ្រក្រសួងពាណិជ្ជកម្មក្នុងយុទ្ធនាការ ដែលនឹងប្រព្រឹត្តឡើងនាពេលខាងមុខ។ ពិព័រណ៍នេះ ក៏នឹងជួយជំរុញឱ្យផលិតផលខ្មែរមានការទទួលស្គាល់ពីប្រជាជនខ្មែរយើង ព្រោះជាធម្មតាការដែលយើងផលិតផលថ្មី ជារបស់ខ្មែរយើងផលិតផ្ទាល់ ត្រូវតែមានការតាំងបង្ហាញផលិតផលថ្មីនោះ»។ លោកឧកញ៉ាបានមានប្រសាសន៍ថា៖ ខ្ញុំគិតថាការក្នុងយុទ្ធនាការទិញផលិតផលខ្មែរ…