Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ណាសានឹងបង់លុយ1ដុល្លារសម្រាប់រាល់ការយកថ្ម1ដុំពីឋានព្រះច័ន្ទ

    ណាសានឹងបង់លុយ1ដុល្លារសម្រាប់រាល់ការយកថ្ម1ដុំពីឋានព្រះច័ន្ទ

    បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថា ទីភ្នាក់ងារស្រាវជ្រាវទីអាវកាសអន្តរជាតិណាសាត្រូវបានគេដឹងថានឹងបង់លុយចំនួន 1ដុល្លារសម្រាប់ដុំថ្មមួយដុំដែលត្រូវបានប្រមូលយកមកពីឋានព្រះច័ន្ទ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញទីភ្នាក់ងារស្រាវជ្រាវអាវកាសរបស់អាមេរិកមួយនេះបានប្រកាសផ្តល់កុងត្រាទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាចំនួន 4 ដែលត្រូវបានជ្រើសរើសដោយកម្មវិធីប្រមូលធនធានពីភពព្រះច័ន្ទក្នុងតម្លៃទាបដែលក្នុងនោះគេសង្កេតឃើញមានផងដែរនូវក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងកាលីហ្វ័រញ៉ា Masten Space Systems និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូ Ispace។ តាមប្រភពដដែលបានបញ្ជាក់ទៀតថា ណាសានឹងធ្វើការបង់ប្រាក់លើកទឹកចិត្តចំនួន 1 ដុល្លារក្នុងមួយដុំទៅឲ្យក្រុមហ៊ុនដែលប្រមូលដុំថ្មពីឋានព្រះច័ន្ទ មានទំងន់ចន្លោះពី 50ក្រាមទៅ 500ក្រាម។ យោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យរបស់ណាសាបាននិយាយថា៖ក្រុមហ៊ុនទាំងនោះនឹងត្រូវប្រមូលយកធនធានទាំងនោះមកផែនដីវិញព្រមជាមួយនឹងភស្តុតាងច្បាស់លាស់ព្រមទាំងទិន្នន័យដែលខ្លួនអាចប្រមូលបានផងដែរ៕ គួរឲ្យដឹងដែរថាការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីយានអាវកាសរបស់ចិន Chang’e-5 បានប្រកាសជោគជ័យក្នុងការធ្វើដំណើរទៅដល់ភពនេះ និងប្រមូលបានធនធានគំរូមួយចំនួនដោយជោគជ័យ និងកំពុងធ្វើដំណើរត្រឡប់មកផែនដីវិញ៕

  • អង់គ្លេសបាត់រូបិយបណ្ណជាលុយសុទ្ធតម្លៃ 50 ពាន់លានផោនមិនទាន់រកឃើញវិញនៅឡើយ

    អង់គ្លេសបាត់រូបិយបណ្ណជាលុយសុទ្ធតម្លៃ 50 ពាន់លានផោនមិនទាន់រកឃើញវិញនៅឡើយ

    បរទេស៖នៅសប្តាហ៍នេះសមាជិកសភារបស់អង់គ្លេសជាច្រើនរូបបាននាំគ្នាធ្វើការលើកឡើងដូចគ្នាដើម្បីជំរុញឲ្យធនាគារជាតិក្នុងការព្យាយាមតាមដានស្វែងរកនូវក្រដាសលុយសុទ្ធប្រមាណជា 50 ពាន់លានផោនដែលបានបាត់កាលពីពេលកន្លងនោះមកវិញ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃសុក្រនេះបានឲ្យដឹងថា តាមការស្រាវជ្រាវកន្លងមកលុយសុទ្ធដែលបានបាត់ទាំងនោះគឺមិនត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការណាមួយឡើយ ឬសូម្បីតែសម្រាប់កម្ចីតាមធនាគារ ប៉ុន្តែមានការសង្ស័យថាទំនងជាត្រូវបានយកទៅប្រើប្រាស់ដោយមិនបានរាយការណ៍ ឬស្ថិតនៅក្រោមសកម្មភាពសេដ្ឋកិច្ចដែលលាក់បាំង និងគេចវេសពន្ធជាដើម។ ប្រភពដដែលបានឲ្យដឹងដែរថា តាមពិតបញ្ហានេះត្រូវបានការិយាល័យសវនកម្មជាតិរបស់អង់គ្លេស ឬ NAO (National Audit Office) កំណត់រកឃើញតាំងតែពីខែកញ្ញាម្ល៉េះ ប៉ុន្តែមកដល់ពេលនេះខាងធនាគារនៅមិនទាន់អាចកំណត់បានមូលហេតុពិតប្រាកដនៃការបាត់បង់នេះនៅឡើយ។ ទោះបីជាយ៉ាងណាក្តីចក្រភពអង់គ្លេសគឺមិនមែនជាប្រទេសតែមួយនោះទេដែលបានជួបប្រទះទៅនឹងបញ្ហានេះក្នុងនោះក៏មានបណ្តាប្រទេសសេដ្ឋកិច្ចធំៗជាច្រើនផ្សេងទៀតលើសាកលលោកដែលទទួលរងបញ្ហាស្រដៀងគ្នា ឬធ្ងន់ធ្ងរជាងផង។ សមាជិកសភាដែលមកពីគណកម្មការទទួលបន្ទុកកិច្ចការងារគណនេយ្យសាធារណៈក៏បានអំពាវនាវឲ្យធនាគារជាតិក្នុងការដោះស្រាយបញ្ហាបាត់បង់រូបិយបណ្ណជាតិនេះឲ្យបានល្អប្រសើរជាងនេះផងដែរ ខណៈដែលអ្នកនាំពាក្យរបស់ធនាគារជាតិបានឆ្លើយតបវិញថា៖ប្រាកដណាស់វាគឺជាទំនួសខុសត្រូវរបស់ធនាគារជាតិដើម្បីតបតាមការទាមទាររបស់សាធារណៈជនទៅលើបញ្ហានេះ ហើយជារឿយៗយើងតែងតែបានឆ្លើយតបបានយ៉ាងត្រឹមត្រូវនឹងប្តេជ្ញាចិត្តធ្វើវាបន្តទៀតផងដែរ៕

  • សេដ្ឋីជប៉ុនរូបនេះចាប់យកយុទ្ធសាស្ត្រមួយកើបលុយរាប់ពាន់លានដុល្លារក្នុងសម័យកូវីដ

    សេដ្ឋីជប៉ុនរូបនេះចាប់យកយុទ្ធសាស្ត្រមួយកើបលុយរាប់ពាន់លានដុល្លារក្នុងសម័យកូវីដ

    បរទេស ៖សប្តាហ៍នេះកំពូលបុរសដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសជប៉ុន លោក Tadashi Yanaiដែលជាមនុស្សនៅពីក្រោយយីហោម៉ូតសម្លៀកបំពាក់ដ៏ល្បី Uniqlo ត្រូវបានគេមើលឃើញថាបានកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលវាបានធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់ពេលនេះបានកើនឡើងទៅដល់ 41.6 ពាន់លានដុល្លារ។ The Forbes នៅថ្ងៃនេះបានសរសេរថា ទ្រព្យសម្បត្តិរបស់លោក Yanai បានហក់ឡើងជាបន្តបន្ទាប់ ហើយគិតចាប់តាំងតែពីខែមីនាមក ភាគហ៊ុនរបស់គាត់បានកើនឡើងដល់ទៅ 114 ភាគរយ ហើយត្រូវបានគេទទួលស្គាល់ថាជាអាជីវកម្មលក់រាយរឹងមាំជាងគេបំផុតខណៈដែលអាជីវកម្មដូចគ្នានៅទូទាំងពិភពលោកបានដួលរលំស្ទើរគ្រប់ទីកន្លែងបូករួមទាំងទំហំលក់នៅទូទាំងជាសកល។ សរុបមកវិញ លោក Yanai ដែលមានភាគហ៊ុនសរុបដល់ទៅ 47 ភាគរយនៃក្រុមហ៊ុន Uniqlo បច្ចុប្បន្នគឺជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ធំបំផុតទី 3 នៅលើពិភពលោកនោះបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានការកើនឡើងដល់ទ្វេដង។ នៅក្នុងតួលេខដែលធ្លាប់បានចេញផ្សាយដោយ the Forbes កន្លងមកបង្ហាញថា លោក Yanai គឺជាមហាសេដ្ឋីពាន់លានចំណាត់ថ្នាក់ទី 41 លើពិភពលោក និងធ្លាប់មានទ្រព្យប្រមាណតែជា 19.7 ពាន់លានដុល្លារប៉ុណ្ណោះ។ ក្រៅតែពីម៉ាកយីហោ Uniqlo នោះលោកក៏មានយីហោផ្សេងទៀតដូចជា Theory, Helmut Lang, J Brand និង GU ផងដែរ ហើយបើតាមការលើកឡើងដោយក្រុមអ្នកវិភាគសេដ្ឋកិច្ចល្បីៗនាពេលកន្លងមកបានជឿជាក់ថាយុទ្ធសាស្ត្រមួយគត់ដែលស្ថិតនៅពីក្រោយភាពជោគជ័យរបស់លោក…

  • តាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ 100 ភាគរយចាប់ផ្តើមចរាចរណ៍ក្នុងប្រទេសចិន

    តាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ 100 ភាគរយចាប់ផ្តើមចរាចរណ៍ក្នុងប្រទេសចិន

    បរទេស៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលពិភពលោកបាននាំគ្នាព្យាយាមយ៉ាងខ្លាំងដើម្បីឲ្យរថយន្តដែលបើកបរដោយស្វ័យប្រវត្តិអាចដំណើរការជាធម្មតាបាន ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះនៅក្នុងប្រទេសចិនឯណោះវិញគេសង្កេតឃើញថាមានក្រុមហ៊ុនមួយរួចទៅហើយដែលស្ទើរតែអាចធ្វើឲ្យសុបិននេះក្លាយទៅជាការពិត។ យោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃនេះបានឲ្យដឹងថាក្រុមហ៊ុនដែលមានឈ្មោះថា AutoX និងត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលមានការគាំទ្រពីក្រោយដោយក្រុមហ៊ុនយក្សចិន Alibaba (BABA) នោះគឺបានប្រកាសថារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួនគឺបានចាប់ផ្តើមដំណើរការជាសាធារណៈហើយនៅក្នុងទីក្រុង Shenzhen ហើយអះអាងទៀតថាខ្លួនបានក្លាយទៅជាក្រុមហ៊ុនដំបូងបង្អស់នៅចិនដែលទទួលបានអជ្ញាបណ្ណនេះ។ ជាក់ស្តែងកាលពីមុនក៏មានក្រុមហ៊ុនជាច្រើនដែរដែលបានធ្វើការសាកល្បង និងដំណើរការថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ប៉ុន្តែគឺអាចធ្វើឡើងនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ហើយចាំបាច់ត្រូវបានអ្នកបើកបរម្នាក់ផងនៅពីខាងក្នុងរថយន្តផងដែរប៉ុន្តែសម្រាប់ AutoX លើកនេះវិញគឺខុសគ្នាស្រឡះ។ រថយន្តរបស់ AutoX ប្រមាណជា 25 គ្រឿងគឺនឹងដំណើរការដោយមិនមានអ្នកបើកបរឡើយហើយអាចធ្វើចរាចរណ៍នៅគ្រប់ទីតាំងជាច្រើនរបស់ទីក្រុង Shenzhenដោយមិនមានការហាមប្រាមពីសំណាក់រដ្ឋាភិបាលឡើយប៉ុន្តែតាមរយៈការបញ្ជាក់របស់ក្រុមហ៊ុនខ្លួនបច្ចុប្បន្នគឺផ្តោតសំខាន់តែទៅលើទីប្រជុំជនដែលមានមនុស្សរស់នៅច្រើនប៉ុណ្ណោះ។ គួរឲ្យដឹងដែរថា AutoX បានកើតឡើងកាលពីឆ្នាំ 2016 ដោយអតីតជំនួយការគ្រូបង្រៀនម្នាក់មានឈ្មោះថាលោក Jianxiong Xiao ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen និងផ្តោតសំខាន់ទៅលើបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ។បច្ចុប្បន្នក្រៅតែពីទទួលបានការគាំទ្រផ្នែកហរិញ្ញវត្ថុពីសំណាក់ Alibaba ហើយនោះខ្លួនក៏បានទទួលការសហការជាមួយនឹងក្រុមហ៊ុនរថយន្តFiat Chrysler៕

  • ក្រសួងកសិកម្ម បង្ហាញពីសន្ទុះរីកចម្រើននៃការចិញ្ចឹមសត្វ

    ក្រសួងកសិកម្ម បង្ហាញពីសន្ទុះរីកចម្រើននៃការចិញ្ចឹមសត្វ

    ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវសន្ទុះរីកចម្រើនៃការចិញ្ចឹមសត្វរបស់កសិករជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា បាននិងកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវិដ-១៩។ ឯកឧត្តម វេង សាខុន លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង។ ជាក់ស្តែងផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧.៦០% ពី ៤២ ០២២ ១៣៧ក្បាលនៅឆ្នាំ២០១៩ កើនឡើងដល់ ៤៩ ៤២៣ ៥៥៨ក្បាល នៅឆ្នាំ២០២០នេះ។ ឯកឧត្តម បញ្ជាក់ថា ទន្ទឹមនឹងនេះ កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន ១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន…

  • តើការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពិតជាផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មមែន ឬទេ?

    តើការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពិតជាផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មមែន ឬទេ?

    បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ ៖បច្ចុប្បន្នការប្រមូលទិន្នន័យត្រូវបានមនុស្សភាគច្រើននិយាយថានឹងធ្វើឲ្យអាជីវកម្មមានភាពកាន់តែងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនព្រមទាំងដំណើរការសង្វាក់ផលិតកម្ម ឬសេវាកម្មប្រព្រឹត្តទៅបានយ៉ាងរលូន ប៉ុន្តែក៏នឹងអាចក្លាយទៅជាបញ្ហាដែរ ប្រសិនបើទិន្នន័យដែលអ្នកប្រមូលបានវាច្រើនជាងទំហំអាជីវកម្មរបស់អ្នកពេកដែលនឹងបែរជាបណ្តាឲ្យពិបាកក្នុងការធ្វើការដោះស្រាយវាទៅវិញ។ មានអ្នកជំនាញម្នាក់ខាងផ្នែកវិភាគទិន្នន័យមានឈ្មោះថា Bernard Marr ធ្លាប់បាននិយាយបែបនេះថា ៖ អាជីវកម្មធន់មធ្យមជាធម្មតាអាចបង្កើតទិន្នន័យបានតិចជាងទិន្នន័យដែលអាជីវកម្មខា្នតធំគួរតែមានប៉ុន្តែនេះមិនមែនមានន័យថាទិន្នន័យរបស់ក្រុមហ៊ុនធំនឹងមិនអាចប្រើប្រាស់បានជាមួយនឹងអាជីវកម្មខ្នាតមធ្យមឬតូចជាងនោះជាក់ស្តែងទិន្នន័យកាន់តែច្រើននោះនឹងធ្វើឲ្យអាជីវកម្មអាចធ្វើសកម្មភាពនិងការសម្រេចចិត្តបានកាន់តែលឿននិងប្រសិទ្ធភាពទៅវិញ។ នៅក្នុងការស្រាវជ្រាវមួយដោយវេបសាយ Deloitte និងចេញផ្សាយដោយ the Forbes កាលពីដើមឆ្នាំ 2020 ពីមនុស្សដែលបានចូលរួមសរុបក្នុងនោះប្រមាណជា 49 ភាគរយបាននិយាយថាការវិភាគទិន្នន័យពិតជាបានជួយពួកគេឲ្យអាចធ្វើការសម្រេចចិត្តដ៏ល្អប្រសើរខណៈដែល 16 ភាគរយនិយាយថាវាបានជួយឲ្យពួកគេអាចរៀបចំយុទ្ធសាស្ត្របានល្អជាងមុននិងប្រមាណជា 10 ភាគរយទៀតបានធ្វើឲ្យពួកគេមានទំនាក់ទំនងកានតែល្អជាមួយនឹងអតិថិជន។ ដូចនេះនៅពេលដែលអ្នកមានទិន្នន័យធំនៅក្នុងដៃអ្នកត្រូវតែប្រាកដថាអ្នកអាចចេះប្រើប្រាស់វាបានត្រឹមត្រូវនិងយល់ដឹងពីតម្លៃពីទិន្នន័យនីមួយៗនិងយកវាទៅប្រើប្រាស់ចំគោលបំណងដែលអ្នកចង់បាន។ខាងក្រោមនេះគឺជាអ្វីដែលទិន្នន័យទាំងឡាយដែលអ្នកមាននឹងអាចជួយដល់អាជីវកម្មរបស់អ្នកបាន៖ ១.ទិន្នន័យជួយឲ្យអ្នកអាចយល់ដឹងពីអត្តចរិតអតិថិជនកាន់តែច្បាស់៖តើមានវិធីមួយណាដែលអ្នកអាចដឹងអំពីទំនោររបស់អតិថិជនភេទអាយុចំណង់ចំណូលចិត្តរបស់អតិថិជនជាងទិន្នន័យដែលប្រមូលបាន?ចំណុចទាំងនេះនឹងអាចធ្វើឲ្យមើលឃើញកាន់ច្បាស់ពីតម្រូវការរបស់អតិថិជន ដូចនេះការផ្គត់ផ្គង់ផលិតផល និងសេវាកម្មនឹងក្លាយទៅជារឿងដ៏ងាយស្រួល។ ២.ទិន្នន័យជួយឲ្យអ្នកបង្កើតការសម្រេចចិត្តដែលល្អប្រសើរ ៖រាល់ការសម្រេចចិត្តទាំងអស់ដែលអ្នកធ្វើគឺក្នុងគោលបំណងតែមួយគត់គឺទទួលបានការគាំទ្រពីអតិថិជន។ដូចនេះទិន្នន័យដែលអ្នកប្រមូលបានពីអតិថិជននឹងជួយឲ្យអ្នកមានភាពវ៉ៃឆ្លាតក្នុងការសម្រេចចិត្តដ៏ល្អមួយមិនឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន ជាពិសេសមិនឲ្យប៉ះពាល់ដល់អតិថិជនរបស់ខ្លួនឡើយ។ ៣.ទិន្នន័យជួយឲ្យអ្នកអាចកែប្រែសមត្ថភាពបំពេញការងារនៅក្នុងអាជីវកម្ម៖ចំណុចនេះយើងអាចយកកីឡាបាល់ទាត់មកជាឧទាហរណ៍ដើម្បីងាយស្រួលយល់។ រាល់កីឡាករនីមួយៗត្រូវបានគេដកស្រង់សូម្បីតែចំងាយរត់របស់គេនៅក្នុងការប្រកួតនីមួយៗព្រមទាំងអត្រានៃការបោះបាល់ឲ្យគ្នាបានជោគជ័យការគ្រប់គ្រងបាល់បានប៉ុន្មានភាគរយនិងជាច្រើនទៀត។ទិន្នន័យដែលទទួលបាននឹងអាចធ្វើឲ្យគ្រូបង្វឹកយកទៅប្រើប្រាស់ដើម្បីពង្រឹងនិងកែលំអចំណុចខ្សោយរបស់ក្រុមសម្រាប់ការប្រកួតក្រោយ។ ៤.ទិន្នន័យជួយឲ្យដំណើរការអាជីវកម្មកាន់តែរឹងម៉ាំឡើង៖អាជីវកម្មដែលដំណើរការរឹងម៉ាំ និងប្រសើរឡើងមានន័យថាសកម្មភាពដែលអត់ប្រយោជន៍ និងមិនចាំបាច់មួយចំនួនគឺត្រូវបានលប់ចោលឬផ្អាកជាបណ្តោះអាសន្នដោយផ្អែកទៅលើការស្រាវជ្រាវនិងទិន្នន័យដែលទទួលបាន។ ៥.ទិន្នន័យជួយឲ្យអ្នកដោះស្រាយបញ្ហាមានប្រសិទ្ធភាពនិងលឿន៖តួលេខលក់ប្រចាំតួលេខដំណើរការអាជីវកម្មជារៀងរាល់ខែនឹងអាចធ្វើឲ្យអ្នកមើលឃើញបញ្ហាយ៉ាងច្បាស់និងពីមូលហេតុដែលត្រូវតែយកមកដោះស្រាយ។ ដូចនេះការដោះស្រាយដោយប្រើប្រាស់ទិន្នន័យគឺមានប្រសិទ្ធភាពជាងការដោះស្រាយបញ្ហាដោយការសន្និដ្ឋានដែលគ្មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់៕

  • ធ្វើយ៉ាងណាទើបឧស្សាហកម្មផលិតកម្មកែឆ្នៃអាចឈរជើងក្នុងទីផ្សារបច្ចុប្បន្នបាន?

    ធ្វើយ៉ាងណាទើបឧស្សាហកម្មផលិតកម្មកែឆ្នៃអាចឈរជើងក្នុងទីផ្សារបច្ចុប្បន្នបាន?

    ភ្នំពេញ ៖ បើទោះបីជា សេដ្ឋកិច្ចពិភពលោកកំពុងរងឥទ្ធិពល ដែលបានកើតឡើងដោយសារតែការរីករាលដាលនៃកូរុណាវីរុសយ៉ាងណាក្ដី បើយើងក្រឡេកទៅមើលទិន្នន័យការនាំចេញផលិតផលរបស់កម្ពុជា ការនាំចេញផលិតផលកសិកម្ម រួមជាមួយនឹងផលិតផលកែឆ្នៃសរុបមានចំនួន 5.8លានតោនទៅកាន់ទីផ្សារបរទេសនានាក្នុងរយៈពេល 9 ខែឆ្នាំនេះ គឺសម្រេចបានលទ្ធផលល្អ ទោះបីសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិដែលបណ្ដាលមកពីករណីនៃវីរុសកូវីដ-19 ក៏ដោយ។ ជាក់ស្តែងផលិតកម្មកែឆ្នៃរបស់លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលី លីលី លើការបញ្ជាទិញនំស្រួយ លីលី សម្រាប់ការនាំចេញ និងដឹកជញ្ជូនទៅទីផ្សារក្រៅប្រទេស សហគ្រាសលោកស្រីពុំមានបញ្ហាអ្វីនោះទេ តែទីផ្សារក្នុងប្រទេសមានបញ្ហាធ្លាក់ចុះច្រើនគួរសមដែរ នៅក្នុងស្ថានភាពកូវីដដែលកំពុងរាតត្បាតនៅទូទាំងពិភពលោកនេះ។ លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី( LY LY Food Industry Co., LTD) បានមានប្រសាសន៍ប្រាប់AMSថា៖« ការនាំចេញផលិតផលនំស្រួយ លីលី ទៅកាន់ទីផ្សារអន្តរជាតិបានចាប់ផ្តើមមានបញ្ហា កាលពីអំឡុងជំងឺកូវីដ-19 ផ្ទុះឡើងខ្លាំង ដោយមានការលំបាកតឹងតែង និងត្រួតពិនិត្យមានរយៈពេលយូរបន្ទាប់មកការនាំចេញបានដំណើរការជាធម្មតាវិញ តាំងពីចុងខែឧសភាឆ្នាំ2020មក។ លោកស្រីឧកញ៉ាថ្លែងថា ៖ «ជាធម្មតាក្នុងស្ថានភាពកូវីដ ក្រុមហ៊ុនជាច្រើនបានទទួលរងផលប៉ះពាល់ដូចគ្នា តែសម្រាប់សហគ្រាសនំស្រួយលីលីនៅតែរក្សាបានការនាំចេញធម្មតា ហើយតម្លៃក៏នៅរក្សាតម្លៃដដែល តែក្នុងទីផ្សារក្នុងស្រុកយើងមានការធ្លាក់ចុះដល់ទៅប្រហែល 40%។ ដោយសារមូលហេតុមកពីស្ថានភាពកូវីដមានការបិទសាលា និងបិទទីតាំងកំសាន្តមួយចំនួនធ្វើឱ្យមានការកាត់បន្ថយទីផ្សារលក់រាយ។…

  • ភាគហ៊ុន Zoom ធ្លាក់ចុះបន្តិច ស្ថាបនិកលោក Yuan បាត់បង់ទ្រព្យដល់ទៅ 3.1 ពាន់លានដុល្លារ

    ភាគហ៊ុន Zoom ធ្លាក់ចុះបន្តិច ស្ថាបនិកលោក Yuan បាត់បង់ទ្រព្យដល់ទៅ  3.1 ពាន់លានដុល្លារ

    បរទេស៖ទីបំផុតស្តុកហ៊ុនរបស់ក្រុមហ៊ុន Zoom Video Communication បានធ្លាក់ចុះប្រមាណជា 15 ភាគរយហើយកាលពីថ្ងៃអង្គារទោះបីជាកន្លងមកមានការកើនឡើងខ្លាំងនិងទស្សទាយថានឹងនៅតែបន្តកើនឡើងទៀតនៅត្រីមាសទី 4 ក្តី។ យោងតាមការចេញផ្សាយរបស់ the Forbes បានបង្ហាញដែរថា តួលេខធ្លាក់ចុះនេះបានធ្វើឲ្យទ្រព្យសម្បតិ្តរបស់ស្ថាបនិកលោក Eric Yuan បានបាត់បង់ប្រមាណជា 3.1 ពាន់លានដុល្លារអាមេរិកពោលគឺធ្លាក់មកនៅត្រឹមតែ 17.9 ពាន់លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី 1 ខែធ្នូវេលាម៉ោង 4 រសៀល។ គួរឲ្យដឹងដែរថា Zoom បានរាយការណ៍ប្រាក់ចំណូលប្រមាណជា 777.2 លានដុល្លារនៅក្នុងត្រីមាសទី 3 ដែលគិតត្រឹមថ្ងៃទី 31 ខែតុលាហើយអត្រានេះគឺមានការកើនឡើងប្រមាណជា 367 ភាគរយប្រៀបធៀបទៅនឹងឆ្នាំមុនខណៈដែលហ៊ុននីមួយៗបានទទួលផលចំនេញដល់ទៅ 66 សេនក្នុងមួយហ៊ុន។ ក្រោយលទ្ធផលធ្លាក់ចុះកាលពីថ្ងៃអង្គារនោះមកវាបានធ្វើឲ្យអ្នកវិនិយោគទាំងឡាយទៅលើភាគហ៊ុនរបស់ Zoom បានបង្ហាញក្តីអាក់អន់ចិត្តយ៉ាងខ្លាំងពីព្រោះថាកន្លងមក Zoom ធ្លាប់បានទស្សទាយថាប្រាក់ចំណូលនឹងមិនអាចថមថយល្បឿននៅក្នុងត្រីមាសនេះនោះទេ។ ក្រុមហ៊ុនបានព្យាករណ៍ថាប្រាក់ចំណូលនៅក្នុងត្រីមាសទី 4 នឹងមានការកើនឡើងប្រមាណជា 329 ភាគរយឬត្រូវជា 806 លានដុល្លារទៅ 811 លានដុល្លារ៕

  • អាមេរិកងាកទៅចាប់អារម្មណ៍ទីផ្សាររថយន្តអគ្គិសនីកាន់តែខ្លាំងខណៈ Lucid Motor ចាយលុយ 700លានដុល្លារផលិតរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន

    អាមេរិកងាកទៅចាប់អារម្មណ៍ទីផ្សាររថយន្តអគ្គិសនីកាន់តែខ្លាំងខណៈ Lucid Motor ចាយលុយ 700លានដុល្លារផលិតរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន

    បរទេស ៖ យើងបានស្គាល់មកហើយអំពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ Tesla ដែលបច្ចុប្បន្នកំពុងតែនាំមុខគេយ៉ាងខ្លាំងនៅក្នុងទីផ្សារលក់រថយន្តអគ្គិសនីនៅទូទាំងសហរដ្ឋអាមេរិកហើយក៏កំពុងវាយលុកទៅកាន់ទីផ្សារអ៊ឺរ៉ុបនិងចិនផងដែរ។ តម្រូវការរថយន្តអគ្គិសនីនាពេលនេះហាក់កំពុងកើនឡើងកាន់តែខ្លាំង ជាក់ស្តែងនៅត្រីមាសទី 3 ឆ្នាំ 2020 នេះ Tesla បានលក់ដាច់រថយន្តរបស់ខ្លួនលើសកំណត់ត្រាចាស់កាលពីឆ្នាំ 2019 ដែលមានត្រឹមតែ 112,000 គ្រឿងទៅដល់ 139,300 គ្រឿង។ ទំនោររបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកក៏មានការកើនឡើងខណៈដែលសកម្មភាពរបស់ក្រុមហ៊ុនផលិតរថយន្តនានាក៏ងាកមកចាប់អារម្មណ៍កាន់តែខ្លាំងទៅលើសង្វាក់ផលិតកម្មផលិតរថយន្តអគ្គិសនី ហើយនៅសប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់អាមេរិកដែលមានឈ្មោះថា Lucid Motors ទើបតែបានប្រកាសរួចរាល់នូវដំណាក់កាលទី 1 នៃរោងចក្រផលិតរថយន្តដែលមានតម្លៃរហូតដល់ទៅ 700 លានដុល្លាររបស់ខ្លួនផងដែរ។ តាមផែនការ Lucid Motors នឹងអាចចាប់ផ្តើមផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានចាប់ពីនិទាឃរដូវនេះហើយដែលរោងចក្រនេះនឹងមានសមត្ថភាពផលិតរថយន្តបានទៅដល់ 30,000 គ្រឿងក្នុងមួយឆ្នាំ។ យោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិលោក Peter Rawlinson បានឲ្យដឹងថារោងចក្របានសាងសង់រួចរាល់ក្នុងទំហំផ្ទៃដី 999,000 ហ្វីតការ៉េ ឬប្រមាណជា 92,810.13ម៉ែតការ៉េប៉ុន្តែនឹងបន្តពង្រីករហូតទៅដល់5 លានហ្វីតការ៉េហើយនៅពេលដែលរោងចក្ររួចរាល់ពេញលេញនោះ Lucid Motors នឹងអាចផលិតរថយន្តអគ្គិសនីបានទៅដល់ 400,000 គ្រឿងក្នុងមួយឆ្នាំ។ Lucid បានបែកចែកការកសាងរោងចក្រតម្លៃ 700 លានដុល្លារនេះទៅជា 4 ដំណាក់កាលខណៈដែលដំណាក់កាលទី 2…

  • អង់គ្លេស ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Pfizer ជាង 80 ម៉ឺនដូសលើកដំបូងជាសាធារណៈ

    អង់គ្លេស ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង  Pfizer ជាង 80 ម៉ឺនដូសលើកដំបូងជាសាធារណៈ

    បរទេស ៖ ទីបំផុតប្រទេសអង់គ្លេសនៅសប្តាហ៍នេះបានក្លាយទៅជាប្រទេសដំបូងបំផុតលើលោកដែលអនុម័តក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BionTech ជាសាធារណៈទោះបី FDA អាមេរិកមិនទាន់ផ្តល់អជ្ញាប័ណ្ណក្តី។ ក្រុមអ្នកតាក់តែងច្បាប់របស់អង់គ្លេសបានប្រកាសថា វ៉ាក់សាំងទាំងនេះមានប្រសិទ្ធដល់ទៅ95 ភាគរយប្រឆាំងទៅនឹងវិរុសកូវីដ19 ដូចនេះអង់គ្លេសសម្រេចនឹងចាប់ផ្តើមធ្វើការប្រើប្រាស់វាចាប់ពីសប្តាហ៍ក្រោយនេះហើយហើយមនុស្ដែលអទិភាពបំផុតនឹងអាចទទួលបានវ៉ាក់សាំងនេះគឺមានដូចជាមនុស្សចាស់ និងអ្នកស្ម័គ្រចិត្ត។ គួរឲ្យដឹងដែរថា មកដល់ពេលនេះផងដែរអង់គ្លេសបានធ្វើការបញ្ជាទិញវ៉ាក់សាំងរបស់ Pfizer ប្រមាណជា 40 លានដូសមកហើយដែលវាគ្រប់គ្រាន់សម្រាប់ចាក់ទៅលើពលរដ្ឋប្រមាណជា 20 លាននាក់ដោយក្នុងនោះ 10 លានដូសនឹងអាចនឹងត្រូវប្រើប្រាស់ក្នុងពេលឆាប់ៗនេះហើយសំខាន់បំផុតនោះគឺវ៉ាក់សាំងប្រមាណជា 80 ម៉ឺនដូសនឹងត្រូវមកដល់ប្រទេសក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕