Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • Hot News: សម្តេចតេជោ ហ៊ុន សែន កំពុងស្វែងរកដំណោះស្រាយទិញវ៉ាក់សាំងcovid-19 សម្រាប់ប្រជាជនទូទាំងប្រទេស

    Hot News: សម្តេចតេជោ ហ៊ុន សែន កំពុងស្វែងរកដំណោះស្រាយទិញវ៉ាក់សាំងcovid-19 សម្រាប់ប្រជាជនទូទាំងប្រទេស

    នៅល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចថា: បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា? ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕

  • Brexit ៖ អង់គ្លេស និងសហភាពអ៊ឺរ៉ុបត្រៀមជួបគ្នាឡើងវិញដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

    Brexit ៖ អង់គ្លេស  និងសហភាពអ៊ឺរ៉ុបត្រៀមជួបគ្នាឡើងវិញដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

    បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា កិច្ចពិភាក្សាគ្នារវាងអង់គ្លេស និងសហភាពអ៊ឺរ៉ុបនឹងចាប់ផ្តើមដំណើរការឡើងវិញនាពេលខាងមុខដើម្បីអាចបញ្ចប់ទៅនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយពេលអង់គ្លេសចាកចេញពីប្លុកអ៊ឺរ៉ុបជាផ្លូវការ។ ប្រភពដដែលបានសរសេរទៀតថានៅក្រោយការជួបជុំគ្នាដ៏តានតឹងកាលពីចុងសប្តាហ៍កន្លងមកកិច្ចព្រមព្រៀងស្ទើរតែអាចបញ្ចប់ទាំងស្រុងទៅហើយ ប៉ុន្តែជឿជាក់ថាដោយសារតែភាគីខាងអង់គ្លេសនៅមានបញ្ហាមួយចំនួនតូចដើម្បីពិនិត្យឡើងវិញ។ តំណាងអ្នកពិភាក្សារបស់អង់គ្លេស លោក Lord Frost នឹងត្រូវបានគេដឹងថាបន្តជួបជាមួយលោក Michel Barnier ម្តងទៀតហើយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ក៏នឹងត្រូវទូរស័ព្ទជួបជាមួយនឹងលោកស្រី Ursula von der Leyen ប្រធានគណកម្មការអ៊ឺរ៉ុបផងដែរ។ ប្រភពដ៏គួរឲ្យទុកចិត្តមួយរបស់សហភាពអ៊ឺរ៉ុបដែលថ្លែងប្រាប់ទៅកាន់ក្រុមការងារ BBC បានបញ្ជាក់ដែរថា ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមិនអាចរៀបចំរួចរាល់ជាផ្លូវការមុនពេលចុងឆ្នាំក្តី ប៉ុន្តែគោលការណ៍ត្រួតពិនិត្យនិងកិច្ចការងារបង់ពន្ធគំរូថ្មីនឹងដាក់ឲ្យអនុវត្តន៍សម្រាប់ការចរាចរណ៍ទំនិញនៅតាមព្រំដែនអង់គ្លេសជាមិនខាន៕

  • ដាណឺម៉ាកសុខចិត្តខាតលុយជាង 1 ពាន់លានដុល្លារលុបចោលគម្រោងរុករកហ្គាស និងប្រេងព្រោះ

    ដាណឺម៉ាកសុខចិត្តខាតលុយជាង 1 ពាន់លានដុល្លារលុបចោលគម្រោងរុករកហ្គាស និងប្រេងព្រោះ

    បរទេស៖កាលពីចុងសប្តាហ៍កន្លងទៅប្រទេសដាណឺម៉ាកបានក្លាយទៅជាគំរូប្រទេសដ៏ឆ្នើមមួយក្នុងការបោះបង់ចោលនូវគម្រោងធំៗជាច្រើនដែលនឹងត្រូវធ្វើការរុករកឧស្ម័នធម្មជាតិព្រមទាំងប្រេងនៅក្នុងសមុទ្រភាគខាងជើងប្រទេសរបស់ខ្លួន។ ក្រៅតែពីគម្រោងថ្មីៗទាំងនេះ រដ្ឋាភិបាលដាណឺម៉ាកក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថានឹងដកអជ្ញាបណ្ណចុងក្រោយជាច្រើនទៀតពីក្រុមហ៊ុនមួយចំនួនដែលកំពុងបន្តការងាររុករកប្លុកថ្មី និងផលិតប្រេង ហ្គាសនៅក្នុងប្រទេសមួយនេះផងដែរ។ គួរឲ្យដឹងដែរថា ដាណឺម៉ាកគឺជាប្រទេសដែលផលិតប្រេងបានច្រើនជាងគេបំផុតនៅក្នុងតំបន់អ៊ឺរ៉ុបប៉ុន្តែមិនច្រើនដូចជាប្រទេសមិនមែនសមាជិកដូចជានរវេស ឬអង់គ្លេស នោះទេ។ យោងតាមតួលេខដែលចេញផ្សាយដោយក្រុមហ៊ុនវិភាគរបស់អង់គ្លេស BP បានបង្ហាញថាដាណឺម៉ាកអាចបូមប្រេងបានរហូតទៅដល់ 103,000 បារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ 2019 ហើយបច្ចុប្បន្នដាណឺម៉ាកមានម៉ាស៊ីនជីករុករករ៉ែនេះដល់ទៅ 55នៅទូទាំងតំបន់រុករកទាំង20 របស់ខ្លួន។ BBC ចេញផ្សាយថាការសម្រេចចិត្តរបស់រដ្ឋាភិបាលដាណឺម៉ាកលើកនេះបានធ្វើឲ្យប្រទេសរបស់ខ្លួនខាតប្រង់ប្រាក់កម្រៃដល់ទៅជាង 1.1 ពាន់លានផោន ប៉ុន្តែហេតុអ្វីបានជាដាណឺម៉ាកហាក់ដូចជាមិនរុញរាក្នុងការអនុវត្តការងារនេះ? យោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារបម្រែបម្រូលអាកាសធាតុ Dan Jorgensen បាននិយាយថា ចាប់តាំងតែពីឆ្នាំ 1970 មកប្រទេសរបស់លោកបានប្រមូលបានប្រាក់ចំណូលបានរាប់ពាន់លានដុល្លាររួចមកហើយពីរ៉ែទាំងនេះនៅសមុទ្រភាគខាងជើងរបស់ខ្លួន ប៉ុន្តែជាផ្នែកមួយនៃផែនការយក្សរបស់ដាណឺម៉ាកដើម្បីបញ្ចប់ទៅនៃការប្រើប្រាស់ថាមពលឥន្ធនៈ និងហ្វូស៊ីលទាំងស្រុងឲ្យបានត្រឹមឆ្នាំ2050ដូចនេះរដ្ឋាភិបាលគឺសម្រេចចាប់ផ្តើមអនុវត្តការងារនេះចាប់ពីឆ្នាំនេះតទៅតែម្តង។ ដាណឺម៉ាកកន្លងមក និងបច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលគោរពសន្យាបំផុតចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនទៅលើបញ្ហាបម្រែបម្រូលអាកាសធាតុដោយក្នុងនោះខ្លួនធ្លាប់បានដាក់ផែនការថានឹងបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបានត្រឹមកម្រិត 70 ភាគរយនៃប្រើប្រាស់កាលពីឆ្នាំ 1990 ឲ្យបានត្រឹមឆ្នាំ2030 និងលុបចោលទាំងស្រុងឲ្យបាននៅត្រឹមឆ្នាំ 2050 ហើយសេចក្តីព្រាងច្បាប់ទាំងពីរគឺការបញ្ចប់ការរុករករ៉ែ និងការបំភាយឧស្ម័នផ្ទះកញ្ចក់នេះគឺត្រូវបានចូលជាធរមានទៅហើយផងដែរ៕

  • ចិនប្រើយុទ្ធសាស្ត្រវែងឆ្ងាយមួយដើម្បីឲ្យប្រាក់យ័នអាចផ្តួលប្រាក់ដុល្លារចេញពីតំណែង

    ចិនប្រើយុទ្ធសាស្ត្រវែងឆ្ងាយមួយដើម្បីឲ្យប្រាក់យ័នអាចផ្តួលប្រាក់ដុល្លារចេញពីតំណែង

    CNN៖អ្នកណាក៏បានដឹងហើយថា ចិនតែងតែមានបំណងចង់បំបែកឥទ្ធិពល និងភាពរឹងម៉ាំរបស់រូបិយវត្ថុអាមេរិកគឺលុយដុល្លារចេញពីប្រព័ន្ធរូបិយប័ណ្ណជាសកលដើម្បីអាចឲ្យលុយយ័នរបស់ខ្លួនមានលទ្ធភាពកាន់តែខ្លាំងឡើងក្នុងការគ្រប់គ្រងលើទីផ្សារ ។ បន្ទាប់ពីបានត្រៀមខ្លួនអស់រយៈពេលជាច្រើនឆ្នាំរួចមក នៅក្នុងពេលនេះអ្នកជំនាញបានមើលឃើញថាចិនគឺកំពុងចាប់ផ្តើមធ្វើតេស្តទៅលើមហិច្ឆតាដំធំមួយនេះ ហើយតាមរយៈការដំណើរការច្របាច់លុយយ័នរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាឌីជីថល ហើយវាបានកើតឡើងតាំងតែពីដើមឆ្នាំ2020 មកម្ល៉េះដោយសង្ឃឹមថាលុយយ័ននឹងក្លាយទៅជារូបិយបណ្ណដ៏មានឥទ្ធិពលខ្លាំងលើសដុល្លារទាំងប្រព័ន្ធឌីជីថលនិងប្រព័ន្ធមិនឌីជីថល។ ប្រភពដដែលបានអះអាងទៀតថា ការតេស្តសាកល្បងខ្នាតយក្សនេះគឺត្រូវបានធ្វើឡើងនៅក្នុងទីក្រុងធំៗរបស់ខ្លួនចំនួន4 ខណៈដែលទំហំប្រតិបត្តិការទៅលើសេវាកម្មឌីជីថលនេះគឺមានទំហំរហូតទៅដល់ 2000លានយ័ន ឬប្រមាណជា 300 លានដុល្លារអាមេរិករួចទៅហើយ។ អ្នកវិភាគមើលឃើញទៀតដែរថា ប្រសិនបើជោគជ័យផែនការនេះហើយចិនអាចដំណើរការប្រព័ន្ធលុយឌីជីថលមួយនេះទៅទូទាំងប្រទេសរបស់ខ្លួននោះវានឹងមិនមានប្រទេសណាមហាអំណាចសេដ្ឋកិច្ចមួយណាមានកម្លាំងខ្លាំងដូចចិននោះឡើយពាក់ព័ន្ធទៅនឹងរូបិយបណ្ណវត្ថុបែបឌីជីថលនេះខណៈដែលបច្ចុប្បន្នធនាគារកណ្តាលរបស់អ៊ឺរ៉ុបទើបតែបានត្រៀមខ្លួនសម្រាប់ដំណើរការឌីជីថលលុយអ៊ឺរ៉ូនៅឡើយ។ មន្ត្រីរដ្ឋាភិបាលចិនបានស្រែកផ្សព្វផ្សាយខ្លាំងៗថា អនាគតរបស់លុយយ័ន ក្នុងប្រព័ន្ធឌីជីថលគឺនឹងធ្វើឲ្យការទិញទំនិញ និងការចាយវាយកាន់តែងាយស្រួល និងសុវត្ថិភាពហើយបើទោះបីអ្នកប្រើប្រាស់មិនមានគណនេយ្យធនាគារ ឬសេវាកម្មហិរញ្ញវត្ថុណាក្តី។ ក្រៅតែពីនេះយើងអាចមើលឃើញទៀតថាប្រតិបត្តិការលុយស្ទើរតែនៅទូទាំងប្រទេសចិនគឺបានដំណើរការតាមប្រព័ន្ធឌីជីថលរួចទៅហើយ ហើយកាន់តែច្បាស់នោះគឺថាក្រុមហ៊ុនរ៉ាប់រងការចាយវាយទាំងនោះក៏សុទ្ធតែជាក្រុមហ៊ុនរបស់រដ្ឋទាំងអស់ផង។ លោក Frank Xie សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មនៅសកលវិទ្យាល័យ South Carolina Aiken បានមានប្រសាសន៍ថា ៖ ក្រៅតែពីអាចគ្រប់គ្រងទៅលើចំនួនព័ត៌មានដ៏លើសលប់មិនដែលធ្លាប់បានធ្វើពីមុនមក និងអំពីរបៀបដែលមនុស្សប្រើប្រាស់លុយរបស់គេហើយនោះឌីជីថលសម្រាប់លុយយ័នក៏នឹងអាចរារាំងលុយឌីជីថលផ្សេងទៀតដូចជា Bitcoin ផងដើម្បីអាចក្លាយទៅជាអង្គភាពតែមួយគត់ដែលនឹងគ្រប់គ្រងទៅលើប្រព័ន្ធនៃការប្រមូលផ្តុំទិន្នន័យបែបវិមជ្ឈកាល ឬប្រមូលផ្តុំទិន្នន័យតែម្នាក់ឯង (Decentralized Blockchain System)។ លោកបន្តថា ៖សារៈសំខាន់ដ៏ធំមួយទៀតសម្រាប់ចិនសម្រាប់កម្មវិធីប្រព័ន្ធឌីជីថលលើប្រាក់យ័ននោះគឺនឹងអាចអនុញ្ញាតិឲ្យរដ្ឋាភិបាលមានអំណាចកាន់តែខ្លាំងក្នុងការធ្វើការឃ្លាំមើលទៅលើសេដ្ឋកិច្ចនិងសង្គមទាំងមូល។ នេះហើយដែលជាមូលដ្ឋានគ្រឺះកន្លងមកចិនតែងតែបានព្យាយាមប្រញាប់ប្រញ៉ាល់ក្នុងការរុញច្រានពាណិជ្ជកម្ម និងអាជីវកម្មទាំងឡាយឲ្យក្លាយទៅជាអង្គភាពក្រោមចំណុះរបស់រដ្ឋ៕

  • អ្នកជំនាញសេដ្ឋកិច្ចប្រាប់ពីប្រភេទកសិផលដែលពលរដ្ឋខ្មែរគួរបង្កើនការដាំដុះសម្រាប់ទីផ្សារនាំចេញក្នុងរយៈពេល 2-3ឆ្នាំខាងមុខ

    អ្នកជំនាញសេដ្ឋកិច្ចប្រាប់ពីប្រភេទកសិផលដែលពលរដ្ឋខ្មែរគួរបង្កើនការដាំដុះសម្រាប់ទីផ្សារនាំចេញក្នុងរយៈពេល 2-3ឆ្នាំខាងមុខ

    ភ្នំពេញ ៖ ក្នុងខណៈពេលដែលវីរុសកូវីដ-19 កំពុងតែរាតត្បាតលើពិភពលោកធ្វើឱ្យវិស័យជាច្រើនកំពុងតែរងគ្រោះ ប៉ុន្តែវិស័យកសិកម្មមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ហើយថែមទាំងអាចជំរុញវិស័យនេះឱ្យបង្កើនសង្វាក់ផលិតកម្មបន្ថែមទៀត ដែលការអភិវឌ្ឍវិស័យកសិកម្មដែលអាចជួយស្តារសេដ្ឋកិច្ចបានទៀតផង។ បច្ចុប្បន្ន វិស័យកសិកម្មកម្ពុជា ដែលមានផលិតផលកសិ-ឧស្សហកម្មនាំមុខរួមមានអង្ករ-ស្រូវ កៅស៊ូ ដំឡូងមី ម្រេច ស្ករជាដើមដែលបាននឹងកំពុងនាំចេញ តែមិនទាន់អាចប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសជិតខាងបាននៅឡើយ ដោយសារផលិតផលទាំងនោះ ភាគច្រើនជាផលិតផលសម្គាល់ភូមិសាស្ត្រនៃប្រទេសកម្ពុជា និងមិនអាចធ្វើពាណិជ្ជកម្មក្នុងទ្រង់ទ្រាយធំបាននៅឡើយ។ ទីប្រឹក្សាឯករាជ្យនៃក្រុមហ៊ុនផ្លាស-អេជ លោក សម វិទូ បានប្រាប់ភ្នាក់ងារ AMSដែរថា៖ «ផលិតផលកសិកម្មកម្ពុជាដែលនាំចេញរបស់យើងមានដូចជាកៅស៊ូ ដំឡូង ដូង ស្រូវ (កែច្នៃជាអង្ករ) ដែលជាដំណាំកសិ-ឧស្សហកម្ម និងមួួចំនួនតូចជាប្រភេទបន្លែមិនទាន់កែច្នៃ ដែលយើងបាននាំចេញជាផលិតផលវត្ថុធាតុដើមនៅឡើយ»។ លោកថា «បើយើងនិយាយពីការនាំចេញ យើងគួររកផលិតផលអីសម្រាប់ទីផ្សារ ឧទាហរណ៍ គឺផលិតផលណាដែលមានលក្ខណៈពិសេសសម្រាប់ប្រទេសខ្មែរយើងតាមតំបន់ដូចជា អង្ករក្រអូប ក្រយា ក្រចកចាបជាពូជពីដើម ជាពូជពិសេសដែលមានតាមតំបន់ និងអាចនាំចេញបាន តែក៏ចាំបាច់យើងត្រូវធ្វើការផ្សព្វផ្សាយ បើយើងមិនផ្សាយពីភាពល្អរបស់ផលិតផលយើង ក៏មិនអាចធ្វើការប្រកួតប្រជែងបានដែរ។ដើម្បីឱ្យមានការប្រកួតប្រជែងបានល្អ បើយើងចង់ដាំបន្លែធ្វើម៉េច ឱ្យមានការប្រកួតប្រជែងបាន បើមើលពីតម្លៃ ផលិតផលបន្លែយើងដែលលក់ក្នុងស្រុកមានតម្លៃ ថ្លៃជាងបន្លែនាំចូលផងនោះ?។ លោកសម វិទូ បានបញ្ជាក់ទៀតថា «យើងអាចគិតថាផលិតណាខ្លះដែលជាផលិតផលពិសេសដូចម្រេចកំពតរបស់យើង ទោះបីមានតម្លៃធ្លាក់ចុះនៅលើពិភពលោក…

  • អូស្ត្រាលីងើបរួចពីវិបត្តិសេដ្ឋកិច្ចបន្តិចតែកំពុងប្រឈមមុខបញ្ហាធំមួយទៀត

    អូស្ត្រាលីងើបរួចពីវិបត្តិសេដ្ឋកិច្ចបន្តិចតែកំពុងប្រឈមមុខបញ្ហាធំមួយទៀត

    បរទេស៖ទីបំផុតសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីគឺត្រូវបានគេមើលឃើញថាបានហក់ឡើងបន្តិចវិញហើយក្រោយពេលដែលកូវីដ19បានរុញច្រានឲ្យប្រទេសនេះធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេល 3 ទសវត្សមកហើយនោះ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បានបង្ហាញថាថាគិតត្រឹមចុងខែកញ្ញាកន្លងទៅសេដ្ឋកិច្ចរបស់អូស្ត្រាលីបានកើនឡើងប្រមាណជា 3.3 ភាគរយធៀបទៅនឹងត្រីមាសមុន។ ការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិជាតិក៏បានបញ្ជាក់ដែរថាការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើឡើងដោយសារតែការធ្វើឲ្យប្រសើរឡើងនៃការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋនិងជាពិសេសការដកបម្រាមការធ្វើដំណើរដ៏តឹងរ៉ឹងកាលពីប៉ុន្មានខែចុងក្រោយនេះចេញពីផ្នែកសំខាន់ជាច្រើននៅក្នុងប្រទេស។ ទេសាភិបាលនៃធនាគារជាតិអូស្ត្រាលីធ្លាប់បាននិយាយកាលពីដើមសប្តាហ៍មកថាអូស្ត្រាលីបានបត់ក្បាលចេញពីវិបត្តិសេដ្ឋកិច្ចហើយកំពុងស្ថិតនៅក្នុងតំណាក់កាលងើបឡើងវិញនៅឡើយ ប៉ុន្តែជឿជាក់ថានឹងនៅតែមានបញ្ហាប្រឈមសំខាន់ជាច្រើនទៀតដើម្បីដោះស្រាយស្របពេលដែលប្រទេសជាច្រើននៅលើលោកក៏កំពុងបន្តការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃវិរុសហើយនិងចាប់ផ្តើមពិចារណាឡើងវិញដើម្បីអាចបើកទ្វាប្រទេសឡើងវិញជាធម្មតាផង។ ហិរញ្ញិកនៃរតនាគារជាតិអូស្ត្រាលីលោក Frydenberg ទោះបីជាយ៉ាងណាក្តីក៏បានលើកឡើងពីបញ្ហាដ៏ធំមួយទៀតសម្រាប់ត្រៀមដោះស្រាយនៅក្រោយពេលដែលសេដ្ឋកិច្ចបានងើបបន្តិចមែន។ លោកកត់សំគាល់ថាបញ្ហាតានតឹងរវាងរដ្ឋាភិបាលក្រុង Canberra និងក្រុង Beijing មកដល់ពេលនេះគឺបានឈានចូលទៅដល់កម្រិតធ្ងន់ធ្ងរមួយ។ លោកបន្ថែមទៀតថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេស។ការងាររបស់អូស្ត្រាលីជាច្រើនដែលពឹងផ្អែកទៅលើពាណិជ្ជកម្មទ្វេភាគីនេះ។អូស្ត្រាលីជាប្រទេសដែលតែងតែព្យាយាមក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្តាប្រទេសទាំងឡាយលើលោកដោយមិនប្រកាន់និន្នាកាអ្វីឡើយសូម្បីតែសហភាពអ៊ឺរ៉ុបដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយហនិភ័យឲ្យបានកម្រិតខ្ពស់បំផុត។ គួររំលឹកដែរថា ចាប់តាំងតែពីនាយករដ្ឋមន្ត្រីអូស្ត្រាលីបានអំពាវនាវឲ្យតុលាការអន្តរជាតិក្នុងការចាប់ផ្តើមស្រាវជ្រាវបញ្ហារីករាលដាលកូវីដ19ចេញពីទីក្រុងវូហានមករដ្ឋាភិបាលចិនបានសំដែងភាពមិនពេញចិត្តឡើយហើយឆ្លើយតបវិញជាការដាក់បន្ថែមពន្ធដ៏ធ្ងន់ធ្ងរនិងរឹតបន្តឹងការនាំចូលពីអូស្ត្រាលីដូចទៅលើទំនិញសាច់ និងស្រាក្រហមផងដែលអ្នកជំនាញបានមើលឃើញថាគឺជាចំណុចដ៏អាចនឹងធ្វើឲ្យឈឺចាប់បំផុតសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយលើសពីនេះចិនមកដល់ពេលបច្ចុប្បន្នក៏នឹងមិនទំនងជានឹងបញ្ចប់ត្រឹមនេះដែរនិងអាចបន្តទៅដល់វិស័យផ្សេងៗទៀតដូចជាការជីកយករ៉ែជាដើមផង៕

  • រដ្ឋបាល Trump ប្តឹង Facebook ករណីផ្តល់ការងារឲ្យជនអន្តោប្រវេសច្រើនជាងជនជាតិអាមេរិក

    រដ្ឋបាល Trump ប្តឹង Facebook ករណីផ្តល់ការងារឲ្យជនអន្តោប្រវេសច្រើនជាងជនជាតិអាមេរិក

    បរទេស៖ រដ្ឋបាលរបស់លោក Trump កាលពីសប្ដាហ៍កន្លងទៅបានធ្វើការចោទប្រកាន់ និងប្តឹងក្រុមហ៊ុនយក្ស Facebook ថាបានផ្តល់ឱកាសជាច្រើនជូនទៅដល់ជនអន្តោប្រវេសសម្រាប់ការងាររាប់ពាន់កន្លែងជាជាងពលរដ្ឋអាមេរិក។ បណ្តឹងដែលបានផ្ញើទៅដល់តុលាការអាមេរិកបានអះអាងថា ចាប់តាំងតែពីឆ្នាំ 2018 រហូតដល់ខែកញ្ញា ឆ្នាំ 2019 ក្រុមហ៊ុន Facebook មានទំនោររើសអើងបុគ្គលិកដែលជនជាតិអាមេរិក ហើយផ្តល់ការងារអចិន្ត្រៃយ៍ទៅឲ្យជនអន្តោប្រវេសក្នុងប្រទេសដែលកាន់វិសាប្រភេទ H-1B វិញ។ ជាការឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់ Facebook លោក Andy Stone បាននិយាយថា៖ Facebook បានសហការជាមួយនឹងតុលាការអាមេរិករួចហើយ និងកំពុងត្រួតពិនិត្យទៅលើការចោទប្រកាន់នេះ ប៉ុន្តែមកដល់ពេលនេះយើងនឹងមិនទាន់ធ្វើការបកស្រាយអ្វីបន្ថែមនៅឡើយដែរ។ បណ្តឹងដែលមានទាំងការស៊ើបអង្កេតដោយតុលាការរយៈពេល២ឆ្នាំមកហើយផងនោះ រដ្ឋបាលលោក Trump គឺកំពុងតែស្វែងរកការពិន័យផ្នែករដ្ឋប្បវេណីប្រឆាំងនឹង Facebook និងព្រមទាំងការសងប្រាក់វិញចំពោះអ្វីដែល តុលាការបានហៅថាជាការជំពាក់លុយកម្មករអាមេរិកដែលត្រូវបានក្រុមហ៊ុនបដិសេធមិនឱ្យធ្វើការជាមួយខ្លួននាពេលកន្លងមកផង៕

  • កំណើន និងមានតម្រូវការ ជំរុញឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាមានភាពល្អប្រសើរ

    កំណើន និងមានតម្រូវការ ជំរុញឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាមានភាពល្អប្រសើរ

    ក្នុងរយៈពេល11ខែដើមឆ្នាំ2020នេះ លទ្ធផលនៃការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្រៅពីអង្ករមានចំនួន 5,057,181.54តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ។ នៅក្នុងរបាយការណ៍ដែលផ្សព្វផ្សាយដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រៅពីអង្ករ បរិមាណដំឡូងមីដែលកម្ពុជានាំចេញទៅក្រៅប្រទេសនៅក្នុងរយៈពេល11 ខែ ឆ្នាំ2020 គឺមានចំនួន រហូតដល់ទៅ 1,312,913.30តោន គឺមានកំណើន8.26% ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ2019 កន្លងទៅ ។ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ AMSថា៖ « មូលហេតុដែលនាំឱ្យមានការកើនឡើងនូវទិន្នន័យផលិតផលកសិកម្ម គឺមកពីតម្រូវការពីខាងក្រៅប្រទេស នៅតែមានត្បិតតែក្នុងស្ថានភាពកូវីដមែន តែមនុស្សយើងនៅតែត្រូវការហូប។ ដូច្នេះអង្ករ និងផលិតផលកសិកម្មមួយចំនួន ក៏មានតម្រូវការ នៅអឺរ៉ុបនិងប្រទេសចិនជាដើម នៅតែមានតម្រូវការជាធម្មតា និងមានតម្រូវការកាន់តែច្រើនទៀតផង។គាត់មានតម្រូវការដោយគាត់បានស្គាល់ថាអង្ករយើងឆ្ងាញ់ ធ្វើឱ្យផលិតផលរបស់យើងដំណើរការតម្រូវការទីផ្សារ និងតម្រូវការនៃការផ្គត់ផ្គង់នៅដដែល»។ ឯកឧត្តមបានបន្តថា ថ្វីត្បិតតែជួបប្រទះនឹងគ្រោះទឹកជំនន់ តែយើងធ្វើបាននិងមានកំណើនច្រើនផងដែរ បើមិនមានគ្រោះទឹកជំនន់ វាកើនខ្លាំងដែរ អាចខ្ពស់ជាងតួលេខ ដែលបញ្ជាក់ក្នុងទិន្នន័យខាងលើផង។ កំណើននេះ ខ្ញុំយល់ថាអាចនឹងបន្តទៀតបាន ព្រោះនិយាយពីកំណើនទិន្នផលច្រើន គឺវាមានការពាក់ព័ន្ធ ពីកំណើនទិន្នផលដែលកើនពីមួយឆ្នាំទៅមួយឆ្នាំ។…

  • សម្តេចតេជោ គ្រោងនឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត

    សម្តេចតេជោ គ្រោងនឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩ និងកិច្ចប្រជុំមួយចំនួនទៀត

    យោងតាមសសេចក្ដីប្រកាសព័ត៌មានរបស់ក្រសសួងការបរទេសកម្ពុជានៅថ្ងៃទី៧ធ្នូនេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ ដែលនឹងធ្វើឡើងនៅថ្ងៃសទី៩ធ្នូឆ្នាំ២០២០តាមប្រពន្ធ័វីដេអូ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏គ្រោងអញ្ជើញចូលរួមផងដែរក្នុងកិច្ចប្រជុំព្រមទាំងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTV) លើកទី១១ ដែលនឹងរៀបចំឡើងស្របពេលជាមួយកិច្ចប្រជុំកំពូល(ACMECS) លើកទី៩ ហើយកិច្ចប្រជុំកំពូលទាំង២នោះ នឹងត្រូវដឹកនាំដោយលោកបណ្ឌិត ថងកុន ស៊ូសុលីត នាយករដ្ឋមន្ត្រីឡាវ។ អញ្ជើញអមសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំនោះរួមមាន លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, បណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ , លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ៕ដោយ៖ កឹម ទៀង

  • ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូដ_19 ថ្មីចំនួន2នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆ្ឆិកា

    ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូដ_19 ថ្មីចំនួន2នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍  28 វិច្ឆ្ឆិកា

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី7 ខែធ្នូ ឆ្នាំ2020នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ_19 ថ្មីចំនួន2នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ 28វិច្ឆិកា»។ អ្នកទាំង2នាក់ដែលរកឃើញឆ្លងកូវីដ_19 នេះ រួមមានបុរសឈ្មោះ អ៉ី តារា អាយុ21ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ29ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020 នៅម៉ោង8:30នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។ បច្ចុប្បន្នអ្នកទាំង2នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍ 28វិច្ឆិកា ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី2 នៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2020 នេះ នៅបរិវេណក្រសួងមហាផ្ទៃ…