Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • 100 ថ្ងៃដំបូងលោក Biden សន្យាបញ្ចេញវ៉ាក់សាំងឲ្យបាន 100 លានដូស

    100 ថ្ងៃដំបូងលោក Biden សន្យាបញ្ចេញវ៉ាក់សាំងឲ្យបាន 100 លានដូស

    បរទេស៖ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃពុធនេះបានប្រកាសសន្យាថាវ៉ាក់សាំងការពារកូវីដ19ចំនួន100លានដូសនឹងត្រូវប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេល 100 ថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់គាត់។ ទូរទស្សន៍BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះបានចេញផ្សាយទៀតដែរថាទោះបីជាយ៉ាងណាលោកមិនអាចនិយាយបានទេថានឹងបញ្ចប់ទៅនៃការរាតត្បាតនេះទាំងស្រុងនៅប៉ុន្មានខែខាងមុខនោះឡើយប៉ុន្តែនឹងប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយចំនួនដែលនឹងអាចផ្លាស់ប្តូរស្ថានភាពដ៏អាក្រក់របស់វាបាន។ ថ្មីៗនេះក្រៅតែពីបានបង្ហាញមុខក្រុមការងារផ្នែកសុខាភិបាលថ្មីរបស់ខ្លួនហើយនោះលោក Biden ក៏បានអំពាវនាវដែរថាចាប់រាប់ពីថ្ងៃទី 20 មករាទៅពលរដ្ឋទាំងអស់របស់អាមេរិកគួរតែប្រើប្រាស់ម៉ាសឲ្យបាន 100 ថ្ងៃជាប់គ្នា។ គួរឲ្យដឹងដែរថាមកដល់ពេលនេះសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាមានករណីឆ្លងវិរុសកូវីដ 19កើនឡើងទៅដល់ 15 លានករណីមកហើយខណៈដែលចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងទៅដល់ 285.000 នាក់នេះបើយោងតាមតួលេខដែលត្រូវបានចេញផ្សាយដោយសកលវិទ្យាល័យ John Hopkins ៕

  • ជប៉ុនឧបត្ថម្ភបច្ចេកវិទ្យា AI ដើម្បីអាចបង្កើនអត្រាមាតុភាពក្នុងប្រទេសឡើងវិញ

    ជប៉ុនឧបត្ថម្ភបច្ចេកវិទ្យា AI ដើម្បីអាចបង្កើនអត្រាមាតុភាពក្នុងប្រទេសឡើងវិញ

    បរទេស៖មកដល់បច្ចុប្បន្នអត្រានៃការសម្រាលកូននៅក្នុងប្រទេសជប៉ុនមានការធ្លាក់ចុះខ្លាំងមែនទែនជាក់ស្តែងកាលពីឆ្នាំកន្លងទៅតួលេខទារកកើតថ្មីមានត្រឹមតែ 865, 000 នាក់ប៉ុណ្ណោះដែលជាអត្រាទាបបំផុតមិនធ្លាប់មានឡើយសម្រាប់ប្រទេស។ ជាការឆ្លើយតបរដ្ឋាភិបាលប្រទេសជប៉ុននៅសប្តាហ៍នេះបានប្រកាសថានឹងមានផែនការមួយដើម្បីជម្រុញអត្រាមាតុភាពដែលបានដួលរលំនេះមកវិញតាមរយៈការបង្កើតកម្មវិធីវ៉ៃឆ្លាតមួយចំនួនជួយឲ្យពលរដ្ឋរបស់ខ្លួនអាចស្វែងរកដៃគូស្នេហាបានកាន់តែងាយស្រួលហើយការងានេះនឹងចាប់ផ្តើមធ្វើឡើងពីឆ្នាំក្រោយនេះហើយ។ គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលជប៉ុនបានព្យាយាមស្វែងរកវិធីដើម្បីដោះស្រាយបញ្ហាមួយនេះប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យា AI នេះគឺជាកិច្ចខំប្រឹងប្រែងចុងក្រោយមួយរបស់រដ្ឋាភិបាលជប៉ុន។ យោងតាមការចេញផ្សាយរបស់កាសែត AFP បានរាយការណ៍ថាផែនការឆ្នាំក្រោយនេះរដ្ឋាភិបាលជប៉ុននឹងគ្រោងចំណាយប្រមាណជា 19 លានដុល្លារសម្រាប់ការងារជម្រុញអត្រាមាតុភាពខណៈដែលការព្យាករណ៍កន្លងមកបានអះអាងថាចំនួនពលរដ្ឋរបស់ជប៉ុននឹងមានការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន 128 លាននាក់កាលពីឆ្នាំ 2017 ទៅដល់ក្រោម 53 លាននាក់ប៉ុណ្ណោះនៅចុងបញ្ចប់នៃសតវត្សនេះ៕

  • រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១ពាន់លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យវិនិយោគនៅខេត្តកោះកុង

    រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ១ពាន់លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យវិនិយោគនៅខេត្តកោះកុង

    គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ធ្នូឆ្នាំ២០២០ បានបញ្ជាក់ថា គេបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED វិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ មានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ គម្រោងវិនិយោគនោះ មានទុនវិនិយោគប្រមាណ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង៕

  • Breaking News ៖ អង់គ្លេសចាប់ផ្តើមដំណើរការវ៉ាក់សាំងហើយខណៈស្ត្រីអាយុ 90ឆ្នាំម្នាក់ទទួលបានមុនគេ

    Breaking News ៖ អង់គ្លេសចាប់ផ្តើមដំណើរការវ៉ាក់សាំងហើយខណៈស្ត្រីអាយុ 90ឆ្នាំម្នាក់ទទួលបានមុនគេ

    បរទេស ៖ ទីបំផុតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវបានប្រើប្រាស់ជាលើកដំបូងហើយនៅក្នុងប្រទេសអង់គ្លេសខណៈដែលស្ត្រីអាយុ 90 ឆ្នាំម្នាក់មានប្រភពមកពីប្រទេសអៀរឡង់ខាងជើង គឺជាអ្នកដែលបានទទួលបានវ៉ាក់សាំងនេះមុនគេបំផុតផងដែរ។ លោកយាយ Margaret Keenan ដែលទទួលបានវ៉ាក់សាំងនេះនៅវេលាម៉ោងប្រមាណជា 6 និង 30 នាទីម៉ោងសកល បាននិយាយថាគាត់មានអារម្មណ៍ថាដូចជាទទួលបានសិទ្ធិដ៏ពិសេសមួយ។ ប្រភពដដែលបានសរសេរទៀតថា ដំណាក់កាលបន្ទាប់វ៉ាក់សាំងនេះនឹងត្រូវបានបន្តដាក់ឲ្យប្រើប្រាស់ទៅលើមនុស្សដែលមានអាយុច្រើនជាង80 ឆ្នាំ និងក្រុមអ្នកធ្វើការងារនៅក្នុងសេវាសុខភាពសាធារណៈ៕

  • ម៉ាសបច្ចេកវិទ្យាជប៉ុនមិនត្រឹមតែការពារកូវីដទេតែអាចជួយបកប្រែបាន 8 ភាសាទៀត

    ម៉ាសបច្ចេកវិទ្យាជប៉ុនមិនត្រឹមតែការពារកូវីដទេតែអាចជួយបកប្រែបាន 8 ភាសាទៀត

    បរទេស៖ក្នុងគ្រាដែលម៉ាសការពារមុខបានក្លាយទៅជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពិភពលោកនោះក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ប្រទេសជប៉ុនដែលមានឈ្មោះថា Donut Robotics បានសម្លឹងឃើញឧិកាសមួយភ្លាមតាមរយៈការបង្កើតម៉ាសវ៉ៃឆ្លាត Smart Mask ដ៏អស្ចារ្យមួយប្រភេទ។ ម៉ាសវ៉ៃឆ្លាតប្រភេទនេះមិនត្រឹមតែជាម៉ាសការពារវិរុសកូវីដ19 ដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែវាក៏ត្រូវបានបំពាក់បច្ចេកវិទ្យាថ្មីលើសពីស្តង់ដាផងដែរអាចទាំងការពាររក្សាគម្លាតសង្គមផងព្រមទាំងអាចផ្តល់ទំនាក់ទំនងកាន់តែល្អរវាងមនុស្សលោកមកពីច្រើនជាតិសាសន៍ផងដែរ។ CNN បានចេញផ្សាយនៅថ្ងៃនេះបានចេញផ្សាយនិងសរសេរយ៉ាងលំអិតពីម៉ាសបច្ចេកវិទ្យាដ៏អស្ចារ្យនេះ។ វាត្រូវបានគេស្គាល់ឈ្មោះថា C-Face ហើយត្រូវបានច្របាច់បញ្ចុលគ្នាជាមួយនឹងកម្មវិធីបកប្រែភាសាបានទៅដល់ 8 ភាសាផ្សេងគ្នាផងដែរ។ យោងតាមការបញ្ជាក់របស់លោក Taisuke Ono ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Donut Robotics បានបញ្ជាក់ថា នៅផ្នែកខាងមុខនៃម៉ាសគឺជាប្រហោងដែលអាចអនុញ្ញាតឲ្យខ្យល់ដង្ហើមចេញចូលបាន ប៉ុន្តែជាក់ស្តែង C-Face អាចការពារកូវីដបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមជាម៉ាសស្តង់ដា។ ទោះបីយ៉ាងណាក៏ដោយ ម៉ាស C-Face នេះត្រូវបានធ្វើពីប្លាស្ទិកពណ៍ស និងជាសារធាតុស៊ីលីកូន ហើយបំពាក់ជាមួយនឹងមីក្រូហ្វូនដ៏តួចមួយដែលវាមានមុខងារភ្ជាប់ទៅនឹងទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ហើយប្រព័ន្ធនេះនឹងអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបកប្រែភាសាបានរហូតដល់ 8 សាសន៍ផ្សេងគ្នាដូចជា ភាសាជប៉ុន ចិន កូរ៉េ វៀតណាម ឥណ្ឌូនេស៊ី អង់គ្លេស អេស្បាញ និងភាសាបារាំង៕

  • 7 ឃ្លានេះដែលបុរសមានទ្រព្យបំផុតលើពិភពលោក Bezos ទន្ទេញ និងចាំទុកក្នុងខួរក្បាលគាត់ជាប់រហូតមក

    7 ឃ្លានេះដែលបុរសមានទ្រព្យបំផុតលើពិភពលោក Bezos ទន្ទេញ  និងចាំទុកក្នុងខួរក្បាលគាត់ជាប់រហូតមក

    បរទេស ៖ លោក Jeff Bezos ជាបុរសដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក និងជាអ្នកដឹកនាំក្រុមហ៊ុនដែលជោគជ័យបំផុត Amazon អោយឈានមកដល់ចំណុចនេះដែរ។ តើគាត់អាចរក្សាជំហរបស់គាត់បានយ៉ាងណាដូចម្តេចដើម្បីឲ្យខ្លួនអាចប្រមូលផ្តុំចិត្តគំនិត បង្កើតយុទ្ធសាស្ត្រមហិច្ឆិតានិងការច្នៃប្រឌិតក្នុងការដឹកនាំបែបនេះ? វាគឺជារឿងគួរឲ្យចង់ដឹងចង់ឮបំផុតហើយខាងក្រោមនេះគឺជាឃ្លាទាំង 7 ដែលលោក Bezos តែងតែទន្នេញ និងចងចាំបំផុតក្នុងខួរក្បាលរបស់លោក៖ ១.ដំណោះស្រាយទាំងអស់នឹងអាចធ្វើបានតាមរយៈការពិចារណា និងភាពប៉ិនប្រសប់៖ Bezos តែងតែរំលឹករឿងមួយកាលពីគ្រាដំបូងដែលគាត់នៅពីក្មេង និងចូលចិត្តចំណាយពេលរដូវក្តៅដែលជារដូវវិស្សមកាលទាំងអស់ជាមួយនឹងលោកតារបស់ខ្លួននៅរដ្ឋតិចសាសជួយជួសជុលអ្វីគ្រប់យ៉ាងដែលខូចហើយពេលខ្លះមានទាំងពីការរៀបចំតម្លើងត្រាក់ទ័រចាស់ឡើងវិញផង។ ២.អតិថិជនតែងតែជាត្រូវជានិច្ច៖ អតីតប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Amazon លោក Tom Alberg និងអ្នកវិភាគលើទំនិញលក់រាយ Natalie Berg បានធ្វើការពិពណ៍នាដូចគ្នាថាលោក Bezos ជាមនុស្សដែលផ្តោតទៅលើអតិថិជនជារឿងសំខាន់បំផុតពីព្រោះថាពេលដែលអតិថិជនសប្បាយចិត្តនោះអ្នកនឹងអាចប្រមូលលុយចំណេញបានហើយអាចធ្វើអ្វីៗបានទាំងអស់ ៣.ថ្ងៃណាក៏ជាថ្ងៃទី១ និងថ្ងៃដំបូង៖ នៅក្នុងសំបុត្រមួយដែលលោក Bezos បានផ្ញើទៅកាន់ដៃគូពាណិជ្ជកម្មរបស់ខ្លួនទាំងអស់លោកបានសរសេរថា ថ្ងៃទី២នៃអាជីវកម្មគឺមិនមានការពាក់ព័ន្ធឡើយសម្រាប់អាជីវកម្មរបស់អ្នក។ វាគឺជាថ្ងៃសម្រាប់ធ្វើការវាស់វែង ការបដិសេធ ឬជាការកាត់សេចក្តីចំពោះអាជីវកម្មរបស់អ្នកដូចនេះថ្ងៃណាក៏ជាថ្ងៃទី1របស់អ្នកទាំងអស់គ្នាដែរ។ ៤.បរាជ័យម្តងហើយបរាជ័យម្តងទៀតតែត្រូវតែប្រសើរជាងមុន៖ មានអ្នកអាជីវករជាច្រើនបានរៀបរាបអំពីអត្តចារិតរបស់ Bezos ថាជាមនុស្សដែលមានៈ និងប្រថុយទៅនឹងភាពបរាជ័យយ៉ាងខ្លាំង។ Bezos ធ្លាប់និយាយថា ពួកយើងបរាជ័យច្រើនដង ប៉ុន្តែខ្ញុំគិតថាពួកយើងបរាជ័យក្នុងកម្រិតមួយដែលល្អជាងគេហើយលើសពីនេះគឺយើងបានអនុវត្តវាបានច្រើនដងជាមុន។ ៥.កុំសោកស្តាយនឹងអ្វីដែលអ្នកធ្លាប់បានព្យាយាម៖ ក្នុងពេលដែលអ្នកមានអាយុ៨០ឆ្នាំ តើអ្នកអ្វីនឹងគិតដល់រឿងសោកស្តាយណាមួយមុនគេ?…

  • អ្នកសេដ្ឋកិច្ចបង្ហាញពីផលប៉ះពាល់ ប្រសិនបើមានការឆ្លៀតឱកាសតម្លើងថ្លៃទំនិញក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ Covid-19

    អ្នកសេដ្ឋកិច្ចបង្ហាញពីផលប៉ះពាល់ ប្រសិនបើមានការឆ្លៀតឱកាសតម្លើងថ្លៃទំនិញក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ Covid-19

    នៅពេលដែលជំងឺ Covid-19 ត្រូវបានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា គេក៏សង្កេតឃើញថាទំនិញមួយចំនួន ដូចជាគ្រឿងបរិភោគបានឡើងថ្លៃ ជាពិសេសម៉ាស អាល់កុល និងទឹកលាងដៃជាដើម ដែលមានជនឆ្លៀតឱកាសមួយចំនួនកើបយកប្រាក់ចំណេញសន្ធឹកសន្ធាប់ពីការរងគ្រោះរបស់ប្រជាពលរដ្ឋដោយការលក់តម្លើងតម្លៃទៅវិញ។ ស្ថិតនៅក្នុងគ្រាដែលកំពុងមានអាសន្នប្រឈមទៅនឹងហានីភ័យនៃវិបត្តិជំងឺកូវីដ-19 ក្នុងសហគមន៍នាពេលបច្ចុប្បន្ន រារដ្ឋាភិបាលកម្ពុជាមានក្ដីបារម្ភជាខ្លាំង ជាមួយនឹងការសំណូមឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។រួមជាមួយគ្នានេះ គេក៏សង្កេតឃើញមានបណ្តាសប្បុរសជនមួយចំនួនចេះជួយគ្នាក្នុងគ្រាអាសន្នទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដោយការលះបង់ទាំងកម្លាំងកាយចិត្ត និងសម្ភារៈជួយដល់អ្នករងគ្រោះនិងមិនត្រូវបានកេងចំណេញនោះទេ។ លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិបានប្រាប់ AMSថា៖ « ខ្ញុំជឿជាក់ថា ក្នុងវិធានការរយៈពេលខ្លីនេះមិនទាន់ជះឥទ្ធិពល ឬមានជនមួយក្តាប់តូចណាឈានដល់ការដំឡើងថ្លៃទំនិញលើទីផ្សារនៅឡើយទេ។ នេះបើតាមការអង្កេតរបស់ខ្ញុំទៅលើទីផ្សារទូទៅ និងទីផ្សារទំនើបក្តី។ ប្រសិនបើមានការដំឡើងថ្លៃហួសហេតុនោះ វានឹងអាចមានហានីភ័យធំសម្រាប់ប្រទេសទាំងមូល អ្នកប្រព្រឹត្តក៏មានការប្រឈមទៅនឹងមុខច្បាប់ផងដែរ។ រដ្ឋាភិបាលយើងប្រាកដជាមានការប្រុងប្រយ័ត្នជៀសវាងមានជនមួយក្តាប់តូចបង្កបញ្ហាទាំងអស់ហ្នឹង»។ បើតាមលើកឡើងរបស់លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ទាក់ទងស្ថានភាពរលកថ្មីនៃជំងឺកូវីដ-19 នៃការឆ្លងចូលសហគមន៍បានធ្វើឱ្យកើតជាបញ្ហាធំសម្រាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ព្រោះការរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍នេះបានបង្កបញ្ហា និងផលលំបាកដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសាកលលោករួចមកហើយ។ លោកបញ្ជាក់ទៀត «យើងគ្រប់គ្នាគួរចាប់អារម្មណ៍នៅក្នុងការតម្លើងថ្លៃម៉ាស អាល់កុល និងទឹកលាងដៃ ដែលមានតម្រូវការខ្ពស់ក្នុងស្ថានការណ៍បច្ចុប្បន្ននេះមាន2ប្រភេទ។ ប្រភេទទី1-ពេលមានតម្រូវការគាត់ តម្លើងថ្លៃ (គាត់ទិញស្តុកទុក ពេលមានតម្រូវការគាត់លក់យកចំណេញ ដោយតម្លើងថ្លៃខ្ពស់តែម្តង)។ ប្រភេទទី2-យើងពិបាកបន្ទោសគាត់ ដោយអ្នកលក់ទាំងនោះគាត់ទិញពីគេដែរ…

  • សម្តេចតេជោ ហ៊ុន សែន៖ ក្រុមគ្រូពេទ្យគឺជាជម្រើសអាទិភាពទី1 សម្រាប់ទទួលវ៉ាក់សាំង

    សម្តេចតេជោ ហ៊ុន សែន៖ ក្រុមគ្រូពេទ្យគឺជាជម្រើសអាទិភាពទី1 សម្រាប់ទទួលវ៉ាក់សាំង

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចថា រដ្ឋា ភិ បាល បានត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ដំណាក់កាលដំបូងចំនួន1លានដូស ដើម្បី ចាក់ ជូនប្រជាជន ដោយឥតគិតថ្លៃ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមាន ហានិភ័យ។ ប៉ុន្តែពុំទាន់កំណត់ថា នឹងទិញពីប្រទេសណានៅ ឡើយនោះទេ ហើយសម្តេចបានស្នើ យោបល់ថា ក្រុមគ្រូពេទ្យគួរតែជា ជម្រើសអាទិភាពទីមួយសម្រាប់ការទទួលវ៉ាក់សាំង បន្ទាប់មកគឺគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ ។ តាមរយៈសារជាសម្លេងដែលបានចែករំលែកនៅយប់ថ្ងៃទី7 ខែធ្នូ ឆ្នាំ 2020 សម្តេចតេជោបានគូសបញ្ជាក់ថា៖ « ឥឡូវនេះ មួយលានដូស យើងចាក់បានត្រឹមតែ 50ម៉ឺននាក់ប៉ុណ្ណោះ។ ដូចនេះត្រូវ តែផ្ដល់អាទិភាពទៅឱ្យអ្នកណាដែលត្រូវបានមុន ដែលខ្ញុំគ្រាន់តែលើកជាយោបល់នៅក្នុង 1លានដូសនេះ អ្នកដែលបានមុន គេគឺគ្រូពេទ្យ ព្រោះអ្នកទាំងហ្នឹងជាអ្នកដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ជួរមុខ»។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ « បន្ទាប់មកគឺយើងត្រូវផ្ដល់ឱ្យគ្រូបង្រៀនរបស់ យើង ដែលមានប្រមាណ 12ម៉ឺននាក់ កងកម្លាំងប្រដាប់អាវុធ រួមមានកងទ័ព មានអាវុធហត្ថ…

  • ក្រុមហ៊ុនរបស់លោក Bezos ជាអ្នករ៉ាប់រងផលិតម៉ាស៊ីនយានអាវកាសបញ្ចូនស្ត្រីដំបូងបំផុតលើពិភពលោកទៅភពព្រះច័ន្ទ

    ក្រុមហ៊ុនរបស់លោក Bezos ជាអ្នករ៉ាប់រងផលិតម៉ាស៊ីនយានអាវកាសបញ្ចូនស្ត្រីដំបូងបំផុតលើពិភពលោកទៅភពព្រះច័ន្ទ

    បរទេស៖កន្លងមកយើងធ្លាប់បានដឹងហើយថាណាសាធ្លាប់បានប្រកាសអំពីផែនការបញ្ជូនមនុស្សស្រីដំបូងបំផុតទៅកាន់ភពព្រះច័ន្ទឲ្យបាននៅត្រឹមឆ្នាំ 2024 ប៉ុន្តែនៅថ្ងៃនេះអ្វីដែលយើងអាចដឹងបន្ថែមទៀតនោះគឺថាក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋីទ្រព្យច្រើនបំផុតលើលោក Jeff Bezos គឺជាអ្នកទទួលរ៉ាប់រងក្នុងការផលិតម៉ាស៊ីនរបស់យានអាវកាសមួយនេះ។ ម៉ាស៊ីនយានអាវកាសដែលត្រូវបានគេស្គាល់ឈ្មោះថា BE-7 នឹងត្រូវយកទៅប្រើប្រាស់សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រមួយនេះខណៈដែលកាលពីចុងសប្តាហ៍កន្លងទៅ។ លោក Bezos ក៏បានធ្វើការបង្ហោះនូវវិដេអូអំពីការធ្វើតេស្តជាលើកដំបូងរបស់ក្រុមហ៊ុនផងដែរដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Huntsville រដ្ឋ Alabama។ យោងតាមការប្រកាសបញ្ជាក់បន្ថែមពីសំណាក់ក្រុមហ៊ុន Blue Origin បានបង្ហាញដែរថាម៉ាស៊ីនដែលមានកម្លាំងរុញច្រានដល់ទៅ ១០, ០០០ផោននឹងត្រូវធ្វើការជាមួយនឹងប្រព័ន្ធដឹកជញ្ជុនមនុស្សលោកឬ (Human Landing System) ដែលជាការបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុនយក្សដូចជា Blue Origin, Lockheed Martin(LMT),Northroop Grumman (NOC)និង Draper ផង។ គួរឲ្យដឹងដែរថាបេសកកម្មដែលណាសាបានដាក់ឈ្មោះថាជាកម្មវិធី Artemis នឹងត្រូវបញ្ចូនអាវកាសយានិកចំនួន 2 រូបទៅកាន់ភពព្រះច័ន្ទដែលក្នុងនោះមានម្នាក់ជាមនុស្សប្រុសនិងម្នាក់ទៀតជាមនុស្សស្រីហើយវានឹងក្លាយទៅជាការធ្វើដំណើរជាប្រវត្តិសាស្ត្រម្តងទៀតរបស់មនុស្សលោកទៅដល់ភពនេះចាប់តាំងតែពីពេលលើកដំបូងដែលធ្លាប់ធ្វើបានដោយយានអាប៉ូឡូកាលពីឆ្នាំ 1972៕

  • តោះ! តាមដានបញ្ហា TikTok និងរដ្ឋាភិបាលអាមេរិកដំណើរការដល់ណាហើយ?

    តោះ! តាមដានបញ្ហា TikTok និងរដ្ឋាភិបាលអាមេរិកដំណើរការដល់ណាហើយ?

    បរទេស៖ ព័ត៌មានចុងក្រោយស្តីអំពីបញ្ហា TikTok និងរដ្ឋាភិបាលអាមេរិកដែលត្រូវបានចេញផ្សាយដោយ CNN កាលពីចុងសប្តាហ៍កន្លងទៅបានបញ្ជាក់ហើយថាដំណើរនៃការចរចាគ្នាគឺនឹងនៅតែត្រូវបន្តធ្វើដដែលទោះបីជាកាលកំណត់សម្រាប់កម្មវិធីចិនមួយនេះបានផុតទៅហើយក្តីត្រឹមថ្ងៃទី 4 ខែធ្នូ។ ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលនៃប្រទេសអាមេរិកនឹងមិនបន្តពេលវេលាកំណត់សម្រាប់ TikTok ឡើយលើសពីថ្ងៃទី4 ខែធ្នូដើម្បីឲ្យកម្មវិធីមួយនេះសម្រេចចិត្តលក់ក្រុមហ៊ុនទាំងអស់របស់ខ្លួនទៅឲ្យអាមេរិកដែលនេះមានន័យថាកិច្ចចរចាគ្នានឹងនៅតែត្រូវបន្តធ្វើបន្ថែមទៀតនាពេលខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចុងក្រោយរបស់រតនាគារជាតិអាមេរិកបាននិយាយថា៖អាមេរិកនិងក្រុមហ៊ុនរដ្ឋចិន ByteDance ដែលត្រូវជាក្រុមហ៊ុនមេរបស់ TikTokបានបញ្ចប់ជំហានដ៏សំខាន់ជាច្រើនរួចមកហើយដើម្បីដោះស្រាយបញ្ហាបារម្ភរបស់អាមេរិកពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពនិងសន្តិសុខផ្នែកអុីនធឺណេតរបស់អាមេរិកដោយកម្មវិធី TikTok។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថារដ្ឋាភិបាលរបស់លោក Trump ក៏នឹងមិនមានបំណងបន្តដាក់ពិន័យឬការកំណត់សាជាថ្មីឡើយហើយកិច្ចពិភាក្សាប៉ុន្មានសប្តាហ៍ចុងក្រោយនេះទទួលបានដំណើរការល្អប៉ុន្តែនៅសេសសល់បញ្ហាមួយចំនួនតូចប៉ុណ្ណោះដែលត្រូវជួបគ្នាសាជាថ្មីដើម្បីដោះស្រាយ៕