Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

    ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ពីរការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក៏ដោយ។ ការប្តេជ្ញាចិត្តនេះត្រូវបានគូសបញ្ជាក់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសុន្ទរកថានៃ «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» ដែលបានធ្វើឡើងតាមរយៈ Videoconference កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាការពិត ប្រទេសជាច្រើន បានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជាដែលទើបតែរងនូវផលប៉ះពាល់ដោយទឹកជំនន់នាពេលថ្មីៗនេះ។ ទោះបីជាប្រទេសកម្ពុជាចូលរួមចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្ដី កម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និង សមត្ថភាពចូលរួមដោះស្រាយនូវបញ្ហានេះ។ សម្ដេចបានមានប្រសាសន៍ថា៖«ទោះបីប្រទេសកម្ពុជាកំពុងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចនៅ កម្រិតពិភពលោកក៏ដោយ ប្រទេសនេះមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយផ្អែកលើធនធាននិងសមត្ថភាពរបស់ខ្លួន»។ នៅក្នុងរបាយការណ៍ស្តីពីបច្ចុប្បន្នភាពនៃការចូលរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូន លេខាធិការដ្ឋាននៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅចុងឆ្នាំនេះ ប្រទេសកម្ពុជាមានគោលដៅថ្មី និងច្បាស់លាស់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមនប្រមាណ 38.9លានតោន សមមូលឧស្ម័នកាបូនិក ដែលរួមមានវិស័យព្រៃឈើកាក សំណល់ និងកសិកម្ម ឬស្មើនិង 18% បើធៀបនឹងសេណារីយ៉ូធម្មតានៅឆ្នាំ 2030 ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖«គោលដៅថ្មីនឹងរួមបញ្ចូលការផលិតថាមពលអគ្គីសនីពីថាមពលកកើតឡើងវិញ ចំនួន25% នៅក្នុងល្បាយថាមពលនៅឆ្នាំ2030»។ការប្រែប្រួលអាកាសធាតុ ជាបាតុភូត ប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម…

  • ពិភពលោករួមដៃគ្នាធ្វើសកម្មភាពបង្កើនការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីសុវត្ថិភាពផែនដី

    ពិភពលោករួមដៃគ្នាធ្វើសកម្មភាពបង្កើនការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីសុវត្ថិភាពផែនដី

    កិច្ចប្រជុំខួបគម្រប់5ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី12ធ្នូ ក្រោមសហអធិបតីរបស់អ្នកតំណាងអង់គ្លេស និង អ.ស.ប។ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ប្រទេសនេះដាក់ចេញគោលដៅកាត់បន្ថយ 2/3 នៃបរិមាណឧស្ម័នបញ្ចេញចោលក្នុងទសវត្សនេះ ហើយដល់ឆ្នាំ2030នឹងកាត់បន្ថយ 68% នៃបរិមាណឧស្ម័នផ្ទះកញ្ចក់ បើប្រៀបធៀបនឹងកម្រិតនៃឆ្នាំ1990 ឆ្ពោះទៅការបន្សាបឧស្ម័នកាបូនិកនាឆ្នាំ 2050។ កាលពីខែមុន នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសផែនការមួយស្ដីពី “បដិវត្តន៍ឧស្សាហកម្មបៃតង” ដែលក្នុងនោះនឹង បង្កើតឡើងការងារធ្វើចំនួន 25 ម៉ឺនកន្លែង។ ផែនការនេះរួមមានការហាមប្រាមលក់ប្រភេទរថយន្តថ្មីៗ ដើរដោយប្រេង និងសាំង និងប្រេងម៉ាស៊ូត បង្កើនថាមពលវាយោអគ្គីសនីនៅនាយសមុទ្រឡើង4ដង ហើយលើកកំពស់សមត្ថភាពផលិត អ៊ីដ្រូសែនក្នុងមួយទសវត្សខាងមុខនេះ។ ក្រៅពីអង់គ្លេស គឺចិន សហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងក៏បានសន្យាឆ្ពោះទៅរកការបន្សាបឧស្ម័នកាបូនិកផងដែរ។ លោក PetteriTaalasអគ្គលេខាធិការអង្គការឧតុនិយមអន្តរជាតិ ថ្លែងឱ្យដឹងថាពីខែមករាដល់ខែតុលា ឆ្នាំ 2020 សីតុណ្ហភាពសកលបានកើនឡើងជាមធ្យមប្រមាណជា 1,2 អង្សារធៀបនឹងសីតុណ្ហភាព ចន្លោះឆ្នាំ 1850 និងឆ្នាំ 1900។ក្នុងរយៈពេល10ឆ្នាំចុងក្រោយ សីតុណ្ហភាពក្នុងលោកបន្តកើនឡើងជានិច្ច អត្រាកំណើននេះបានរុញឆ្នាំ 2020 ឱ្យចូលក្នុងឆ្នាំដែលមានសីតុណ្ហភាពក្តៅខ្លាំងលំដាប់ទី2 បន្ទាប់ពីឆ្នាំ2016 និងឆ្នាំ 2019។…

  • ការពិត !យោធាអាមេរិកបាត់បង់ជីវិតនៅសង្គ្រាមលោកទី2 តិចជាងពលរដ្ឋអាមេរិកបាត់បង់ជីវិតដោយសារកូវីដ19

    ការពិត !យោធាអាមេរិកបាត់បង់ជីវិតនៅសង្គ្រាមលោកទី2 តិចជាងពលរដ្ឋអាមេរិកបាត់បង់ជីវិតដោយសារកូវីដ19

    បរទេស ៖ ជាតួលេខគួរឲ្យភ្ញាក់ផ្អើលដែលត្រូវបានចេញផ្សាយដោយ the Business Insider នៅថ្ងៃសុក្រនេះបានបង្ហាញថា គិតមកត្រឹមពេលនេះចំនួនពលរដ្ឋអាមេរិកដែលបានបាត់បង់ជីវិតដោយសារវិរុសកូវីដ19បានកើនឡើងលើសចំនួនយោធាអាមេរិកដែលបានពលីជីវិតនៅក្នុងសម័យសង្គ្រាមលោកលើកទី 2 ទៅទៀត។ យោងតាមតួលេខដែលមាននៅក្រសួងទទួលបន្ទុកកិច្ចការងារអតីតយុទ្ធជនអាមេរិកបានបង្ហាញថា យោធាអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមលោកទី 2 ដែលជាសង្គ្រាមបង្ហូរឈាមដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោកនោះមានចំនួនប្រមាណជា 291.557នាក់ ប៉ុន្តែបើយើងក្រឡេកទៅមើលតួលេខពលរដ្ឋអាមេរិកដែលស្លាប់ដោយសារកូវីដ19 គិតត្រឹមថ្ងៃព្រហស្បតិ៍វិញគឺមានរហូតទៅដល់ 291,754 នាក់ជាតួលេខដែលបានបង្ហាញដោយសកលវិទ្យាល័យ JohnHopkins ។ កាលពីខែមេសាកន្លងទៅចំនួនអ្នកស្លាប់ដោយសារកូវីដ19 នៅអាមេរិកគឺត្រូវបានគេដឹងដែរថា មានចំនួនច្រើនជាងយោធាអាមេរិកដែលស្លាប់នៅក្នុងសង្គ្រាមវៀតណាម ហើយលើសចំនួនយោធាអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមសំខាន់ៗគិតចាប់តាំងតែពីឆ្នាំ 1945 ផងដែរ។ ប៉ុន្តែវាមានចំនួនប្រហែលទៅនឹងពាក់កណ្តាលនៃចំនួនពលរដ្ឋអាមេរិកស្លាប់នៅក្នុងសង្គ្រាមស៊ីវិលរបស់អាមេរិកដែលត្រូវបានគេដឹងថាមានចំនួនដល់ទៅ 620,000 នាក់កាលពីសម័យអតីតកាល។ គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះតួលេខឆ្លង និងស្លាប់ដោយសារកូវីដរបស់អាមេរិកបានកើនឡើងលើសប្រទេសណាៗទាំងអស់លើសាកលលោកគឺប្រមាណជាង15.5 លានករណីឆ្លងគិតត្រឹមថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ៕

  • Pop Mart ប្រើយុទ្ធសាស្ត្រមួយក្លាយជាក្រុមហ៊ុនមានតម្លៃរាប់ពាន់លានដុល្លារ

    Pop Mart ប្រើយុទ្ធសាស្ត្រមួយក្លាយជាក្រុមហ៊ុនមានតម្លៃរាប់ពាន់លានដុល្លារ

    បរទេស ៖ នៅថ្ងៃសុក្រនេះក្រុមហ៊ុនផលិតតុក្កតាដ៏ល្បីមួយរបស់ប្រទេសចិន Pop Mart បានដាក់លក់ភាគហ៊ុនរបស់ខ្លួនជាផ្លូវការលើផ្សារភាគហ៊ុន ហើយវាត្រូវបានគេមើលឃើញថាមានការកើនឡើងតម្លៃខ្លួនយ៉ាងខ្លាំងគឺដល់ទៅប្រមាណ 7 ពាន់លានដុល្លារទៅហើយក្នុងពេលនេះ។ Pop Mart ដែលមានលោក Wang Ning ជាស្ថាបនិកបានចាប់កំណើតឡើងតាំងតែពីឆ្នាំ 2010 ផ្តោតសំខាន់ទៅលើតុក្កតាបែបប្រពៃណី និងទំនើបបញ្ចូលគ្នា ដោយងមានមូលដ្ឋានធំនៅក្នុងរដ្ឋធានីប៉េកាំង។ Pop Mart ទើបតែបានប្រកាសលក់បានភាគហ៊ុនប្រមាណជា 674 លានដុល្លារកាលពីពេលថ្មីៗនេះមុនពេលដែលខ្លួនបានបង្ហាញវត្តមាននៅលើទីផ្សារភាគហ៊ុនជាលើកដំបូង ដោយក្នុងរយៈពេលដ៏ខ្លីហ៊ុនរបស់ Pop Mart បានកើនឡើង 100 ភាគរយផងដែរ។ លោក Ning ដែលបច្ចុប្បន្នមានអាយុទើបតែ 33 ឆ្នាំត្រូវបានគេដឹងថាមានភាគហ៊ុនដល់ទៅ 50 ភាគរយនៃហ៊ុនរបស់ក្រុមហ៊ុន ហើយគិតត្រឹមថ្ងៃសុក្រនេះទ្រព្យសម្បតិ្តរបស់គាត់បានកើនឡើងទៅដល់ 3.2 ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខដែលបង្ហាញដោយ Forbes។ គួរឲ្យដឹងដែរថាប្រាក់ចំណេញរបស់ Pop Mart បានកើនឡើង 3 ដងកាលពីឆ្នាំ ហើយអ្វីដែលគេអាចមើលឃើញពីយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទទួលបានផលចំណេញដ៏ច្រើនបែបនេះនោះគឺថា Pop Mart បានប្រើប្រាស់វិធីលក់ដ៏ចម្លែកមួយដែលត្រូវបានគេហៅថា Mystery Toy Boxes។…

  • Starbucks មានផែនការបើកសាខាឲ្យបានជាង 22.000 កន្លែងទៀត ក្នុងរយៈ ពេល10ឆ្នាំខាងមុខ

    Starbucks មានផែនការបើកសាខាឲ្យបានជាង 22.000 កន្លែងទៀត ក្នុងរយៈ ពេល10ឆ្នាំខាងមុខ

    បរទេស៖ទោះបីជាអាជីវកម្មរបស់ខ្លួនកំពុងដំណើរការនៅស្ទើរគ្រប់ទីកន្លែងលើពិភពលោកទៅហើយក្តី ប៉ុន្តែក្រុមហ៊ុន Starbucks នៅតែបង្ហាញពីផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនរាប់ពាន់កន្លែងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃសុក្រនេះបានឲ្យដឹងថា Starbucks បានប្រកាសថាខ្លួនបានត្រៀមរៀបចំផែនការរួចទៅហើយក្នុងការបើកដំណើរការសាខារបស់ខ្លួនសរុបឲ្យបានចំនួនដល់ទៅ 55, 000 កន្លែងខណៈដែលបច្ចុប្បន្ននេះខ្លួនមានសាខាកំពុងតែដំណើរការស្រាប់ 33, 000 កន្លែងទៅហើយក្តី។ សាខាថ្មីទាំងនោះនឹងប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយចំនួនបូករួមទាំងប្រតិបត្តិការសេវាកម្មថ្មីទីតាំងតូចជាងមុនទីតាំងខ្លះអាចជិះរថយន្តឆ្លងកាត់បាននិងទីតាំងខ្លះទៀតអាចចតចាំយកតែម្តងក៏មានដោយក្រុមហ៊ុនបានសង្ឃឹមថាវិធីទាំងនេះខ្លួននឹងអាចឆក់យកទីផ្សារអតិថិជនបានកាន់តែច្រើនពីទីផ្សារប្រកួតប្រជែង។ លោកស្រី Roz Brewer ប្រធានប្រតិបត្តិរបស់ Starbucks បាននិយាយថា៖ក្រុមហ៊ុនកន្លងមកបានរីកលូតលាស់បានតែជាមួយនឹងបណ្តាទីតាំងដែលមានទីផ្សារខ្លាំង ប៉ុន្តែជាក់ស្តែងនៅក្នុងតំបន់ផ្សេងទៀតដែលយីហោរបស់យើងបានជ្រៀតចូលទីផ្សារបានតិចតួចនោះក៏នៅតែមានសក្តានុពលជាច្រើនទៀតដែលយើងបានសម្លឹងឃើញ៕

  • អង់គ្លេសអាចប្រឈមមុខជាមួយបំរាមធ្វើដំណើរចូលតំបន់អ៊ឺរ៉ុបចាប់ពីថ្ងៃទី 1 ខែមករាខាងមុខនេះទៅ

    អង់គ្លេសអាចប្រឈមមុខជាមួយបំរាមធ្វើដំណើរចូលតំបន់អ៊ឺរ៉ុបចាប់ពីថ្ងៃទី 1 ខែមករាខាងមុខនេះទៅ

    បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃសុក្រនេះបានសរសេរថារាល់ពលរដ្ឋអង់គ្លេសទាំងអស់ដែលនឹងត្រូវធ្វើដំណើរចូលទៅកាន់បណ្តាប្រទេសនៅប្លុកអ៊ឺរ៉ុបនឹងមិនអាចធ្វើទៅបានឡើយក្រោមបំរាមធ្វើដំណើរចាប់ពីថ្ងៃទី1 ខែមករាតទៅ។ មន្ត្រីម្នាក់របស់សហភាពអ៊ឺរ៉ុបដែលបានថ្លែងទៅកាន់ក្រុមអ្នកយកសារព័ត៌មានរបស់ CNN បានបញ្ជាក់ថាចាប់ពីថ្ងៃនោះតទៅរាល់អ្នកធ្វើដំណើរជាជនជាតិអង់គ្លេសនឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងបញ្ជីត្រូវរឹតត្បិតនៃប្រទេសដែលមិនមែនជាសមាជិករបស់ខ្លួនទៀតឡើយ។ ស្ថានការណ៍ដំណើរការដកខ្លួនចេញពីប្លុកអ៊ឺរ៉ុបរបស់អង់គ្លេស ឬ Brexit គឺនឹងត្រូវបញ្ចប់ទៅជាធរមាននៅថ្ងៃទី31 ខែធ្នូ ឆ្នាំ 2020 ខាងមុខនេះហើយដែលនេះមានន័យថាអង់គ្លេសនឹងក្លាយជាប្រទេសមិនមែនជាសមាជិករបស់អ៊ឺរ៉ុបទៀតឡើយ ហើយបើទោះបីជាភាគីទាំងសងខាងនៅបន្តពិភាក្សាដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្តី។ គួរឲ្យដឹងដែរថា ជាទូទៅក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុបបានកំណត់យកប្រទេសដែលមានស្ថានភាពគ្រប់គ្រងការរាតត្បាតនៃកូវីដ19 ទាបធៀបទៅនឹងកម្រិតជាមធ្យមរបស់ខ្លួនដើម្បីអាចដាក់បញ្ចូលប្រទេសមិនមែនសមាជិកទាំងនោះទៅក្នុងបញ្ជីប្រទេសដែលត្រូវហាមឃាត់មិនឲ្យធ្វើដំណើរចូលប្លុកនេះ។ កាលពីខែតុលាកន្លងមកសមាជិករបស់សហភាពអ៊ឺរ៉ុបទាំងអស់បានសម្រេចចិត្តអនុញ្ញាតឲ្យប្រទេសមិនមែនជាសមាជិកចំនួនតែ 8 ប្រទេសប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាជាប្រទេសដែលមានសុវត្ថិភាពខ្លាំងពីកូវីដអាចធ្វើដំណើរចូលទ្វីបអ៊ឺរ៉ុបបានមានដូចជាអូស្ត្រាលី ជប៉ុន និងញូវហ្សឺលេនជាដើម៕

  • កម្ពុជារៃអង្គាសថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ជំរុញក្តីសង្ឃឹមសម្រាប់វិស័យទេសចរណ៍

    កម្ពុជារៃអង្គាសថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ជំរុញក្តីសង្ឃឹមសម្រាប់វិស័យទេសចរណ៍

    អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាបានបង្ហាញក្តីសង្ឃឹមថា វិស័យដែលរងគ្រោះពីជំងឺកូវីដ-19 ធ្ងន់ធ្ងរជាងគេនេះ អាចនឹងងើបឡើងវិញ អាស្រ័យលើភាពវ័យឆ្លាត ស្របនឹងសេណារីយូ2 នៃយុទ្ធសាស្ត្រស្តារឡើងវិញនៃវិស័យទេសចរណ៍នាពេលថ្មីៗនេះ ខណៈដែលកម្ពុជាកំពុងរៃអង្គាសថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ។ នេះបើតាមសមាគមទេសចរណ៍កម្ពុជា។ លោក ហូរ វណ្ឌី ជាទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានអះអាងប្រាប់ AMSនៅថ្ងៃទី10 ខែធ្នូ ថា ការមានវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 នោះជារឿងការជួយជ្រោមជ្រែងគ្នានៅក្នុងសង្គម តាមការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលជាវប្បធម៌ចែករំលែកខ្ពស់ក្នុងសង្គមខ្មែរ ហើយក៏នឹងជួយដល់វិស័យផ្សេងៗ ទទួលបានផលប្រយោជន៍ពីការរៃអង្គាសដ៏សំខាន់នេះ។ លោក បានមានប្រសាសន៍ថា «ប្រសិនបើករណីមិនមានការឆ្លង មិនមានការរាលដាល ហើយមានការទប់ស្កាត់បានល្អមានន័យថាសង្វាក់វិស័យទេសចរណ៍នឹងមានការកើនឡើងវិញ តែការងើបឡើងវិញនៃវិស័យនេះ មិនលឿនដូចពេលមិនទាន់មានកូវីដ-19នោះទេ វានឹងទៅម្តងបន្តិចៗ។ ពេលមានវ៉ាក់សាំងកូវីដ-19យកមកការពារសួរថា តើយើងចាក់បានគ្រប់គ្នា ឬអត់? មានដំណាក់កាលទី1 ទី2 ទី3។ ហើយការចាក់វ៉ាក់សាំងនោះមានប្រសិទ្ធភាព ឬអត់? ជាការបារម្ភផងដែរ ក្នុងករណីបើក្រសួងជំនាញមិនទាន់បានបញ្ជាក់ថា ការចាក់ហើយ វាមិនឆ្លង100%នោះ»។ តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសបើកទ្វារទទួលភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ដើម្បីស្តារវិស័យទេសចរណ៍ដែលលិចលង់ស្ទើរដល់ចំណុចសូន្យទៅហើយនោះ ដោយមិនខ្វល់ពីស្ថានភាពជំងឺកូវិដ-19នោះឡើយ តាមរយៈកម្មវិធីផ្តល់ទិដ្ឋិការស្នាក់នៅរយៈពេលវែង។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក Rachada Dhnadirek បានបញ្ជាក់ថា…

  • រៀនជំនាញអ្វីខ្លះដែលអាចចាប់យកឱកាសការងារបានល្អបំផុតក្រោយចប់សម័យកូវីដ19?

    រៀនជំនាញអ្វីខ្លះដែលអាចចាប់យកឱកាសការងារបានល្អបំផុតក្រោយចប់សម័យកូវីដ19?

    ជំនាញអនាគត៖ក្នុងស្ថានភាពរាតត្បាតដោយវិរុសកូវិដ19 បានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំងទៅលើរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្ស ជាពិសេស គឺកន្លែងធ្វើការងារតែម្តង ដោយទាំងបុគ្គលិកប្រតិបត្តិការងារចាំបាច់ត្រូវតែសម្របខ្លួនឲ្យបានលឿនដើម្បីឲ្យពួកគេអាចថែរក្សាអាជីវកម្ម និងការងារឲ្យមានស្ថេរភាព។ ដំណើរនៃប្រតិបត្តិការអាជីវកម្មបែបថ្មីនេះ ក៏នឹងត្រូវការចាំបាច់ឲ្យបុគ្គលិកផ្លាស់ប្តូរទំលាប់ការងារ ជាពិសេសបន្ថែមជំនាញរបស់ខ្លួនដែរ។ ជំនាញការងារជាធម្មតាគឺត្រូវបានប្រែប្រួលតាំងតែពីមុនបញ្ហារាតត្បាតទៅទៀត ប៉ុន្តែស្ថិតនៅក្នុងអត្រាដ៏ថេរមួយ។ យោងតាមការប្រមូល និងស្រាវជ្រាវទិន្នន័យដោយ Gartner កន្លងមកបានបញ្ជាក់ថាអត្រាដែលតម្រូវឲ្យមានជំនាញថ្មីប្រចាំឆ្នាំអាចកើនឡើងចន្លោះ 10 ភាគរយ ហើយក្នុងនោះជំនាញមួយក្នុងចំណោម3 ដែលមាននៅក្នុងឆ្នាំ2017 គឺនឹងមិនអាចពាក់ព័ន្ធទៅនឹងជំនាញចាំបាច់ដែលត្រូវប្រើប្រាស់សម្រាប់ឆ្នាំ2021 នោះឡើយ។ មានការជជែកវែកញែកគ្នាជាច្រើនមកហើយពីសំណាក់ក្រុមអ្នកជំនាញវិភាគ ប៉ុន្តែក្នុងចំណោមនោះ AMS Economy សូមលើកយកប៉ុន្មានចំណុចដែលជឿជាក់ថាវានឹងក្លាយជាជំនាញចាំបាច់ដែលបុគ្គលិកម្នាក់ៗគួរតែមាននៅក្រោយចប់វិបត្តិកូវីដ៖ 1.កំណត់គោលដៅដោយខ្លួន៖ ក្នុងនាមជាបុគ្គលិកទោះបីជាមិនមានថៅកែ ប៉ុន្តែនាពេលខាងមុខអ្នកគួរតែរៀនអំពីរបៀបនៃការសម្រេចចិត្តដោយខ្លួនឯងចំពោះទំហំការងារដែលខ្លួនកំពុងមានទំនួលខុសត្រូវដោយមិនចាំបាច់រង់ចាំការណែនាំគ្រប់ពេលពីថ្នាក់គ្រប់គ្រងឡើយ។ 2.យល់ដឹងពីប្រព័ន្ធឌីជីថល៖ ក្រុមហ៊ុនអាជីវកម្មកាន់តែច្រើននឹងពន្លឿនប្រព័ន្ធឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួនជាពិសេសអំឡុងពេលកូវីដ និងក្រោយកូវីដ។ ដូច្នេះប្រសិនបើអ្នកមិនយល់ទេថាឌីជីថលជាអ្វីហើយអ្វីដែលគួរតែយល់ដឹងអំពីវាទេនោះអ្នកនឹងមិនអាចប្រកួតប្រជែង ឬធ្វើការងារបានល្អប្រសើរឡើយ។ 3.យល់ដឹងពីទឹកចិត្តអ្នកដទៃ៖ យល់ថាអ្វីដែលថ្នាក់គ្រប់គ្រងចង់បាន និងយល់ដឹងអំពីអ្វីដែលការលំបាករបស់បុគ្គលិកផ្សេងទៀតក្នុងកន្លែងធ្វើការងាររបស់អ្នកគឺនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ខ្លួនអ្នកបើទោះបីជាជាក់ស្តែងចុងក្រោយនោះគឺជាថៅកែទេដែលចង់បាននូវបុគ្គលិកដែលមានជំនាញបែបនេះ។ 4.គ្រប់គ្រងវិធីទំនាក់ទំនង ៖ ការជួបប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនឹងមិនមែនជារឿងសំខាន់តែមួយគត់ទៀតទេសម្រាប់អាជីវកម្មនាពេលអនាគត។សួរខ្លួនអ្នកមើលថាតើអ្នកបានយល់ពីរបៀបប្រើប្រាស់វិធីទំនាក់ទំនងថ្មីដូចជាការខលវីដេអូប្រជុំ កម្មវិធីបង្រៀន ឬហ្វឹកហាត់តាមអនឡាញ ការប្រើប្រាស់បច្ចេកវិទ្យានានានៅកន្លែងធ្វើការរបស់អ្នកហើយ ឬនៅ?បើនៅទេនោះ អ្នកគួរតែពិចារណាស្វែងរកឱកាស ឬវិធីដើម្បីយល់ដឹងអំពីវិធី និងការគ្រប់គ្រងទៅលើប្រព័ន្ធទំនាក់ទំនងទាំងនោះ។ 5.សម្របខ្លួនជាមួយនឹងការងារ៖ គ្មានកន្លែងធ្វើការទាំងឡាយណាដែលនឹងមានមជ្ឈដ្ឋានធ្វើការដូចគ្នារហូតនោះឡើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺធ្វើខ្លួនឲ្យជាមនុស្សដែលមានផលិតកម្មល្អទោះបីជាអ្នកទើបតែនឹងចូលរួមជាមួយនឹងការងារថ្មីណាក៏ដោយ។ 6.ការលើកទឹកចិត្ត៖ អាចនិយាយបានប្រសិនបើ 5ចំណុចខាងលើសុទ្ធតែជំនាញថ្មីនោះប្រាកដណាស់ថាអ្នកនឹងត្រូវការចាំបាច់ធ្វើការជម្រុញទឹកចិត្តរបស់ខ្លួន។ ដូចនេះការលើកទឹកចិត្តខ្លួនឯងហ្វឹកហាត់ខ្លួនឯងគឺត្រូវតែមានប្រសិនបើអ្នកចង់ប្រែក្លាយខ្លួនទៅជាមនុស្សដែលមានតម្រូវខ្ពស់សម្រាប់ឧិកាសការងារនាពេលអនាគត៕

  • វ៉ាក់សាំងរុស្សីមានប្រសិទ្ធភាពទាមទារឱ្យអ្នកប្រើប្រាស់ហាមផឹកស្រាយ៉ាងហោចណាស់ 2 ខែ

    វ៉ាក់សាំងរុស្សីមានប្រសិទ្ធភាពទាមទារឱ្យអ្នកប្រើប្រាស់ហាមផឹកស្រាយ៉ាងហោចណាស់ 2 ខែ

    បរទេស ៖យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះមានការលើកឡើងគួរឲ្យចាប់អារម្មណ៍មួយពីសំណាក់មន្ត្រីផ្លូវការរបស់ក្រសួងសុខាភិបាលនៃប្រទេសរុស្សីថាពលរដ្ឋរបស់រុស្សីទាំងឡាយណាដែលនឹងត្រូវទទួលបានការចាក់វ៉ាកសាំង Sputnik V នោះចាំបាច់ត្រូវតែផ្អាកការទទួលជាតិសុរាយ៉ាងហោចណាស់ 2 សប្តាហ៍មុនការចាក់វ៉ាក់សាំងនិង៦សប្តាហ៍ទៀតក្រោយទទួលបានការចាក់វ៉ាក់សាំងរួចរាល់។ ថ្លែងនៅក្នុងកម្មវិធីប៉ុស្ត៍វិទ្យុមួយរបស់ជាតិលោកស្រី Anna Popova ប្រធានផ្នែកអ្នកឃ្លាំមើលសុខមាលភាពរបស់អ្នកប្រើប្រាស់បានប្រាប់ថាពលរដ្ឋរុស្សីមិនគួរប្រើប្រាស់ជាតិស្រវឹងនោះទេមុនការចាក់វ៉ាក់សាំង Sputnik V ដូសដំបូងក្នុងរយៈពេលយ៉ាងហោចណាស់ 2 សប្តាហ៍និងបន្តផ្អាកទទួលទានគ្រឿងស្រវឹងយ៉ាងហោចណាស់ 6 សប្តាហ៍ទៀតនៅក្រោយបញ្ចប់ការចាក់វ៉ាក់សាំងដូសចុងក្រោយខណៈដែលដូសទាំងពីរត្រូវការរយៈពេល 21 ថ្ងៃគម្លាតពីគ្នាក្នុងការចាក់។ ទោះបីជាយ៉ាងណាក្តីជាការឆ្លើយតបទៅលើបញ្ហានេះអ្នកជំនាញវ៉ាក់សាំងទាំងរុស្សី និងអាមេរិកបាននិយាយថាការលើកឡើងរបស់លោកស្រី Popova ដូចជាមានភាពហួសហេតុបន្តិចហើយ។ ក្នុងនោះលោក Alexander Gintsburg សមាជិកនៃក្រុមអភិវឌ្ឍវ់ាក់សាំងរបស់រុស្សីដែលបានសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ៖ ត្រឹមតែស្រាសាំប៉ាញមួយកែវដូចជាមិនអាចធ្វើឲ្យមនុស្សម្នាក់ឈឺនោះទេ។ លោកបន្តទៀតថាជាធម្មតាក្នុងការចាក់វ៉ាក់សាំងមិនថាប្រភេទណាឡើយឬសូម្បីតែវ៉ាក់សាំង Sputnik V អ្នកប្រើប្រាស់ចាំបាច់គួរតែផ្អាកជាតិស្រវឹងឲ្យបានត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះហើយដោយឡែកអ្នកជំនាញម្នាក់របស់អាមេរិកវិញគឺលោក William Moss ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលចែកចាយវ៉ាក់សាំងអន្តរជាតិនៃសកលវិទ្យា Johns Hopkins វិញបានឆ្លើយតបថាលោកមិនឃើញមានទិន្នន័យ ឬឯកសារយោងណាដែលទាមទារបែបនេះនោះទេ៕

  • ដំណឹងល្អសម្រាប់បដិវត្តរថយន្តអគ្គិសនី!បច្ចេកវិទ្យាថ្មីមួយប្រើពេលត្រឹមពាក់កណ្តាលនៃ Telsa ដើម្បីសាកថ្មរថយន្ត

    ដំណឹងល្អសម្រាប់បដិវត្តរថយន្តអគ្គិសនី!បច្ចេកវិទ្យាថ្មីមួយប្រើពេលត្រឹមពាក់កណ្តាលនៃ Telsa ដើម្បីសាកថ្មរថយន្ត

    បរទេស៖នៅសប្តាហ៍នេះប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា QuantumScape លោក Jagdeep Singh បានប្រកាសថាក្រុមហ៊ុនរបស់លោកទើបតែបានធ្វើការងារស្រាវជ្រាវ និងអភិវឌ្ឍបានជោគជ័យនូវថ្មរថយន្តដែលមានកម្លាំងខ្លាំង និងប្រសិទ្ធភាពជាងអ្វីដែល Telsa និងក្រុមហ៊ុនរថយន្តអគ្គិសនីផ្សេងទៀតកំពុងមាន។ លោកបានបញ្ជាក់ទៀតថាថ្មរថយន្តបច្ចេកវិទ្យាថ្មីនេះមានសមត្ថភាពសាកបានដល់ទៅ 80 ភាគរយដោយប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ ហើយជាពិសេសទោះបីជាក្នុងស្ថានភាពដែលអាកាសធាតុត្រជាក់ក្តីក៏សមត្ថភាពសាកថ្មរបស់វាគឺនៅរក្សាកម្រិតដដែលដែរ។ លោក Singh បានទាំងអះអាងទៀតថាបច្ចេកវិទ្យាថ្មីនេះនឹងអាចប្រកួតប្រជែងជាមួយនឹង Telsa បានយ៉ាងងាយប្រសិនលក្ខខណ្ឌផលិតមានកម្រិតដូចគ្នានោះ។ QuantumScape ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីនេះត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទីផ្សារផលិតរថយន្តអគ្គិសនី ហើយមានការលើកឡើងថាវានឹងក្លាយទៅជាដៃគូប្រជែងជាមួយនឹង Tesla នាពេលខាងមុខជាមិនខានខណៈដែលបច្ចុប្បន្នខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនមេដូចជា Microsoft និង Volkswagen ផងនោះហើយបច្ចេកវិទ្យាសាកថ្មរបស់ខ្លួននេះគឺប្រើពេលត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃបច្ចេកវិទ្យាសាកថ្មល្បឿនលឿនចុងក្រោយបំផុតរបស់ Tesla។ គួរឲ្យដឹងដែរថា QuantumScape បានដាក់លក់លើទីផ្សារហ៊ុនជាផ្លូវការកាលពីដើមឆ្នាំដោយទទួលបានទុនវិនិយោគសរុប 700 លានដុល្លារហើយចាប់តាំងតែពីថ្ងៃទី 27 ខែវិច្ឆិកាមកហ៊ុនរបស់វាបានកើនឡើងដល់ទៅ 2 ដង ហើយក្រោយការប្រកាសដំណឹងថ្មីនេះវាបានកើនឡើងបន្ថែម 52 ភាគរយទៀតផងដែរ៕