-
កំពង់ផែក្រុងព្រះសីហនុ នឹងពង្រីកលទ្ធភាពទទួលវត្តមាននាវាខ្នាតធំផ្ទុកទម្ងន់រហូតដល់6ម៉ឺនតោនចូលចត

ព្រះសីហនុ ៖ កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀតតាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក 14.5ម៉ែត្រ ប្រវែង350ម៉ែត្រដែលនឹងធានាដល់ការចូលចតនាវាដឹកកុងតឺន័រខ្នាតធំៗមានចំណុះរហូតដល់ទៅ6ម៉ឺនតោន ឬស្មើនឹង93ភាគរយនៃចំនួននាវាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅដើមឆ្នាំ2023។ ជាការឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅក្នុងពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ដែលនឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី1លាន TEUsក្នុងមួយឆ្នាំ។ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា នៅក្នុងផែនការនៃការពង្រីកលទ្ធភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុគឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមជំនួយពីរដ្ឋាភិបាលជប៉ុនទាំងថវិកា និងបច្ចេកទេសនៅដើមឆ្នាំ2023។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ជាមួយនឹងកិច្ចដំណើរការកំពង់ផែទឹកជ្រៅខ្នាតមធ្យមនៅក្រុងព្រះសីហនុដែលអនុញ្ញាតឱ្យវត្តមាននាវាដឹកទំនិញធំៗដែលផ្ទុកកុងតឺន័ររាប់ម៉ឺនតោន នឹងត្រូវប្រើប្រាស់ជាមួយប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកថ្មី (Port EDI) បែបទំនើបដែលជាបច្ចេកវិទ្យាបែបជប៉ុន ដែលអាចជួយឱ្យការធ្វើជំនួញតាមផ្លូវទឹកមានប្រសិទ្ធភាព និងតម្លាភាពកាន់តែខ្ពស់»។ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ក្នុងការជួយសម្រួលដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស f
-
តិកនិក 6 យ៉ាងដែលកំពូលមហាសេដ្ឋី Warren Buffett ចង់ឲ្យអ្នកបង្រៀនកូនឱ្យស្គាល់ពីលុយ

លុយ៖អ្នកទាំងអស់គ្នាភាគច្រើនពិតជាបានស្គាល់ហើយអំពីមហាសេដ្ឋីដ៏ល្បីលោក Warren Buffett និងពីមុខជំនួញដ៏ច្រើនលើសលប់របស់គាត់។ ក្រៅតែក្រុមហ៊ុនយក្ស Berkshire Hathawayលោកក៏មានក្រុមហ៊ុនជាច្រើនផ្សេងទៀតផងដែរដែលជាហេតុធ្វើឲ្យអ្នកនឹងគិតថាគាត់ប្រាកដជាមនុស្សដែលពោរពេញទៅដោយភាពមមាញឹកជាមិនខានហើយនឹងមិនដែលមានពេលវេលាណាមកជួយធ្វើការណែនាំផ្តល់ដំបូន្មាន ឬបង្រៀនទៅដល់ក្រុមអ្នកវិនិយោគក្មេងៗជំនាន់ក្រោយៗនោះទេ។ ចម្លើយនោះគឺមិនត្រឹមត្រូវឡើយ!កាលពីឆ្នាំ 2011 បុរសដែលមានរហ័សនាម Oracle of Omaha រូបនេះបានជួយការងារមួយចំនួនដើម្បីបង្កើតនូវរឿងភាគគំនូរជីវចលរបស់ក្មេងៗដែលមានឈ្មោះថា Secret Millionaires Club ដែលក្នុងនោះតួអង្គរបស់លោកគឺជាអ្នកបង្វឹកផ្នែកគំនិតដល់ក្រុមក្មេងៗដែលជាសហគ្រិន ហើយមិនត្រឹមតែប៉ុណ្ណោះលោកក៏បានជួយបញ្ចូលសម្លេងផ្ទាល់ខ្លួនទៅក្នុងរឿងភាគតុក្តតានេះអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ លោកគឺជាមនុស្សដែលមានទស្សនៈវិស័យវែងឆ្លាយទៅលើការអប់រំក្មេងៗដោយក្នុងនោះមានឃ្លាចំនួន 6 ដែលលោកធ្លាប់បានលើកឡើងដើម្បីជួយណែនាំក្មេងៗជំនាន់ក្រោយឲ្យយល់កាន់តែច្បាស់អំពីតម្លៃរបស់លុយ និងការវិនិយោគហើយវាអាចនឹងយកមកប្រើប្រាស់សម្រាប់កូនរបស់អ្នកបាន៖ ១.គ្មានពាក្យថាលឿនពេកនោះទេ ដើម្បីរៀនសូត្រអំពីលុយ។ លោក Buffett បាននិយាយថា ឪពុកម្តាយភាគច្រើននៅរង់ចាំរហូតដល់កូនរបស់គេមានអាយុច្រើនបន្តិចដើម្បីបង្រៀនពីរបៀបគ្រប់គ្រងលុយ ប៉ុន្តែជាក់ស្តែងគួរតែចាប់ផ្តើមតាំងតែពីពេលមុនកូនៗចូលរៀននៅសាលានោះទៅទៀត។ ២.ចាប់ផ្តើមបង្រៀនអំពីតម្លៃនៃការសន្សំលុយក្នុងចំនួនដែលតូចបំផុតមួយ។ ការសន្សំលុយក្នុងទំហំណាក៏ដោយ តិចបំផុតក៏ដោយ នោះវានឹងត្រឡប់មកវិញនូវទំហំដ៏គួរឲ្យរីករាយមួយនៅពេលបន្ទាប់។ លោកនិយាយថា ជំនួសឲ្យការទិញទឹកសូដាមួយកែវដែលមិនចាំបាច់សោះសម្រាប់អាហារប្រចាំថ្ងៃអ្នក ហើយយកវាទៅសន្សំនោះអ្នកនឹងទទួលបានលុយយ៉ាងច្រើនមកវិញនាពេលក្រោយ ហើយអាចយកវាទៅធ្វើរឿងផ្សេងដែលអាចទាញយកលុយបន្ថែមទៀតផង។ ៣.ធ្វើខ្លួនឲ្យជាគំរូវិរៈបុរសដល់កូនៗរបស់អ្នក។ លោក Buffett ធ្លាប់និយាយថាឪពុករបស់គាត់គឺជាគំរូដ៏ល្អបំផុតរបស់គាត់តាំងតែពីពេលគាត់មានអាយុ 6 ឆ្នាំ។ គាត់តែងលើកទឹកចិត្តនៅគ្រប់រឿងរ៉ាវទាំងអស់។នេះគឺជាមូលហេតុដែលបាននាំឲ្យលោកមានទំលាប់មួយដ៏ត្រឹមត្រូវសម្រាប់ជីវិតរបស់ខ្លួន។ ៤.ព្យាយាមពន្យល់ឲ្យច្បាស់លាស់ពីភាពខុសគ្នារវាងតម្រូវការ និងការចង់បានធ្វើបទសំភាសមួយជាមួយនឹង CNBC លោក Buffett បាននិយាយថាអ្នកគួរតែនិយាយទៅកាន់កូនរបស់អ្នកឲ្យរៀបជាបញ្ជីនូវត្ថុចំនួន 10 ដែលពួកគេចង់ទិញ ហើយអ្នកគួរតែឲ្យពួកគេពន្យល់អ្នកថា…
-
ក្រុមហ៊ុន Visa ស្វាគមន៍រាល់បណ្តាធុរកិច្ចឈានមុខនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការចូលរួម និងទទួលយកឱកាសបង្ហាញនូវសក្តានុពលរបស់ខ្លួនជាសកល

ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បាននិងកំពុងប្រកាសអំពី “កម្មវិធី accelerator” សម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ។ Visa នឹងជ្រើសរើសបណ្តារអ្នកបង្កើតធុរកិច្ចថ្មីដ៏ចំណានរហូតដល់ទៅ០ ៦ អាជីវកម្ម ដើម្បីចូលរួមជាមួយកម្មវិធី cohort ដំបូងគេ ។ កម្មវិធី Visa Accelerator នឹងផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់បណ្តាធុរកិច្ចបង្កើតថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់ ។ កម្មវិធី Visa Accelerator ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្មដែលបានបង្កើតឡើងជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ចបង្កើតថ្មី ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ ។ លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ “ នៅក្នុងដំណើរការងារប្រចាំថ្ងៃដែល Visa កំពុងធ្វើការជាមួយសហគមន៍ធុរកិច្ចបង្កើតថ្មី យើងបានសម្គាល់ឃើញជាញឹកញាប់ថា ក្រុមហ៊ុនទាំងនោះតែងតែប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន នៅពេលដែលពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត។ តាមរយៈជំនាញជាសកលរបស់ក្រុមហ៊ុន Visa…
-
កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងនៅក្នុងស្រុកព្រៃនប់ កំពុងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្រោមការថែទាំពីក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ

ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានបើកកសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្ននេះកំពុងដំណើរការចិញ្ចឹមចៀម ពូជយកសាច់ ចំនួន ៦១៥មេពូជ មេបណ្ដើរកូន ១៥០ក្បាលនិងកូនតូច ចំនួន ២១៩ក្បាល ដែលទើបនឹងចាប់ផ្ដើមចិញ្ចឹមបានចំនួន ៦ ខែ ហើយជាលទ្ធផលទទួលបានសរុប ចៀម កើនឡើងរហូតទៅដល់ជាង ៩០០ ក្បាលហើយ។ កញ្ញា ព្រំ ផល្លី ប្រធានផ្នែកទីផ្សារ នៃក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្នក្រុមនិស្សិតមកពីបណ្ដាលរាជធានីខេត្ត រួមជាមួយ ខេត្តបន្ទាយមានជ័យបានសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមចៀម នៅក្នុងស្រុកព្រៃនប់នេះឡើង ដោយមានការជួយជ្រោមជ្រែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានផ្ដល់ទីតាំងកសិដ្ឋាននេះ ដល់ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ដើម្បីបង្កើន ប្រាក់ចំណូលនៅក្នុងសហគមន៍របស់ខ្លួន ដែលក្នុងនោះមានផ្ទៃដីចំនួន ២ ហិកតាសម្រាប់ធ្វើរោង និងផ្ទៃដីសម្រាប់ឲ្យចៀមដើរ ស៊ីស្មៅតាមធម្មជាតិលើផ្ទៃដី ជាង ៣៤ ហិកតា។ កញ្ញាក៏បានបញ្ជាក់ផងដែរថា ការចិញ្ចឹម ចៀម របស់ក្រុមយុវនិស្សិតនៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ ក្នុងគោល បំណងបង្កើតឲ្យទៅជាការចិញ្ចឹម ជាលក្ខណៈ កសិទេសចរណ៍ ព្រោះក្រុមយុវនិស្សិតបាននិងកំពុងចិញ្ចឹម ដូចជា…
-
អតីតភរិយាបុរសមានទ្រពសម្បត្តិច្រើនបំផុតលើលោកបរិច្ចាគលុយជាង 4 ពាន់លានដុល្លារត្រឹម 4 ខែចុងក្រោយ

បរទេស៖ នាង MacKenzie Scott ត្រូវបានគេគ្រប់គ្នាស្គាល់ថាជាអតីតភរិយាបុរសមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក Jeff Bezosស្ថាបនិកក្រុមហ៊ុនយក្ស Amazon។ ក្រោយការប្រកាសលែងលះគ្នាកាលពីពេលកន្លងមកនាង Scott បានទទួលប្រាក់មួយចំណែកធំនៃទ្រព្យសម្បត្តិរបស់លោក Bezos និងជាប់ឈ្មោះជាមហាសេដ្ឋីពាន់លានដុល្លារផងដែរ។ ជាមួយនឹងលុយដែលនាងមានប្រមាណជា 60,7 ពាន់លានដុល្លារបច្ចុប្បន្ននាងបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទី18 និងជាស្ត្រីដែលមានទ្រពសម្បត្តិច្រើនបំផុតទី3 ផងដែរ។ នៅថ្ងៃពុធនេះសារព័ត៌មានបរទេសបានចេញផ្សាយថាក្នុងរយៈពេល 4 ខែចុងក្រោយនេះនាង MacKenzie Scott បានបរិច្ចាគលុយរបស់នាងប្រមាណជា 4,2 ពាន់លានដុល្លារមកហើយជាផ្នែកមួយនៃការសន្យារបស់នាងទៅឲ្យអង្គការសរុបចំនួន 384 នៅក្នុងរដ្ឋទាំង 50 របស់អាមេរិក។កញ្ចប់លុយជំនួយភាគច្រើនរបស់នាងត្រូវបានប្រើប្រាស់សម្រាប់កិច្ចការងារស្រោចស្រង់ក្នុងពេលវិបត្តិកូវីដជាពិសេសបញ្ហាអស្ថិរភាពក្នុងប្រទេស។ បន្ទាប់ពីការលែងលះគ្នាកាលពីខែមិនាឆ្នាំ2019 នាង Scott ធ្លាប់បានប្រកាសសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិរបស់នាងពាក់កណ្តាលទៅឲ្យអង្គការសុប្បរសធម៍ដែលមានឈ្មោះថា Giving Pledge ។វាជាអង្គការដែលបានបង្កើតឡើងកាលពីឆ្នាំ2010 ដោយមហាសេដ្ឋីពាន់លានលោក Bill Gates និងលោកស្រី Melinda Gates ព្រមទាំងលោក Warren Buffett ផងដើម្បីជំរុញឲ្យមហាសេដ្ឋីលើលោកក្នុងការបរិច្ចាគលុយពាក់កណ្តាលរបស់ខ្លួនឲ្យបានគ្រប់គ្នាដើម្បីកិច្ចការងារសុប្បរសធម៌៕
-
EU រឹតបន្តឹងច្បាប់ឌីជីថលចំនួន 2 ដើម្បីអាចគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ

បរទេស ៖ សេចក្តីព្រាងច្បាប់ថ្មីចំនួន 2 របស់សហភាពអ៊ឺរ៉ុប ឬ EU ដែលទើបតែបានប្រកាសនោះត្រូវបានគេមើលឃើញថាបានទាមទារឲ្យមានការត្រួតពិនិត្យជាប្រចាំឆ្នាំមួយទៅលើក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គមយក្សជាច្រើនទៅលើវិធីដែលពួកគេគ្រប់គ្រងព័ត៌មានក្លែងក្លាយ និងហានិភ័យដោយរបៀបណា។ ការរឹតបន្តឹងចុងក្រោយនេះត្រូវបានគេដឹងដែរថាគឺស្ថិតនៅក្នុងផែនការមួយរបស់រដ្ឋាភិបាលទាំងអស់នៅក្នុងបណ្តាប្រទេសតំបន់អ៊ឺរ៉ុបដើម្បីអាចប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រងទៅលើទិន្នន័យអតិថិជនដែលមាននៅក្នុងដៃរបស់ក្រុមហ៊ុនទាំងនោះធ្វើយ៉ាងណាដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នាពីសំណាក់ក្រុមហ៊ុនទាំងឡាយផ្សេងទៀតដែលបានប្រើប្រាស់សេវាកម្មរបស់ពួកគេ។ ការកំណត់ថ្មីនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃការពង្រឹងច្បាប់ដែលពាក់ព័ន្ធទៅនឹងច្បាប់គ្រប់គ្រងទីផ្សារឌីជីថលដែលត្រូវបានធ្វើសេចក្តីព្រាងរួចទៅហើយ ហើយក្រៅតែពីការដាក់ពិន័យធ្ងន់ធ្ងរ រដ្ឋាភិបាលរបស់អ៊ឺរ៉ុបក៏អាចមានសិទ្ធិក្នុងការបញ្ចប់ដំណើរការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះផងដែរក្នុងករណីណាមួយដែលគេបានរកឃើញថាបានប្រព្រឹត្តកំហុស។ សេចក្តីព្រាងច្បាប់ថ្មីបានកំណត់យ៉ាងច្បាស់ថា ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាធំណាមួយដែលបានប្រព្រឹត្តខុសទៅនឹងគោលការណ៍ដែលមានចែងនោះពួកគេនឹងត្រូវទទួលរ៉ាប់រងប្រាក់ពិន័យរហូតទៅដល់ 10 ភាគរយនៃផលរបរពួកគេនៅក្នុងតំបន់អ៊ឺរ៉ុបទាំងមូល។ គួរឲ្យដឹងដែរថាសេចក្តីព្រាងច្បាប់ថ្មីចំនួន 2 មានដូចជា Digital Sevices Act និង Digital Markets Act ត្រូវបានកែប្រែឡើងដោយមានគោលដៅរឹតបន្តឹងទៅលើអាជីវកម្មរបស់ក្រុមហ៊ុនយក្សធំៗលើសកលលោកដូចជា Amazon, Google និង Facebook ជាដើមបើទោះបីជាមិនទាន់ត្រូវបានអនុម័តឲ្យចូលជាធរមានក្តី ប៉ុន្តែវានឹងត្រូវចាប់អនុវត្តពីពេលដែលព្រឹត្តិការណ៍ Brexit ឬអង់គ្លេសចាកចេញពីប្លុកអឺរ៉ុប និងបញ្ចប់ទៅចុងឆ្នាំនេះ៕
-
អ្នកជំនាញព្រមានពីបញ្ហាមួយចំនួនពេលសេវាកម្មហោះហើរចាប់ដំណើរការឡើងវិញ

បរទេស៖ជាអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC នៅថ្ងៃអង្គារម្សិលមិញនេះដោយបានសរសេរថាដើម្បីឲ្យការវិលត្រឡប់មកប្រតិបត្តិការ និងដំណើរការសេវាកម្មហោះហើរវិញទទួលបានប្រសិទ្ធភាពអ្នកជំនាញបានព្រមានថាក្រុមហ៊ុនអាកាសចរត្រូវតែពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ទៅលើយន្តហោះដែលបានរក្សាទុកចោលអស់រយៈពេលជាច្រើនខែមកហើយនោះ។ អ្នកជំនាញទាំងនោះបានបញ្ជាក់លំអិតទៀតថា បញ្ហាច្រែះចាប់នៃតួរបស់យន្តហោះ បញ្ហាថែរក្សាម៉ាស៊ីនឲ្យបានទៀងទាត់ឡើងវិញបូករួមទាំងបញ្ហាសត្វល្អិតដែលអាចកើតមានឡើងនៅក្នុងតួយន្តហោះសុទ្ធតែជាកត្តាប្រឈមមុខសម្រាប់ក្រុមហ៊ុនអាកាសចរចាំបាច់ត្រូវដោះស្រាយនិងធ្វើឲ្យច្បាស់លាស់មុនពេលចាប់ផ្តើមធ្វើការហោះហើររបស់ខ្លួនឡើងវិញ។ លោក Greg Waldron អ្នកជំនាញមកពីកាសែតអាកាសចរ FlightGlobal បាននិយាយថា៖យន្តហោះទាំងនោះត្រូវតែដាក់បញ្ចូលទៅក្នុងដំណើរការត្រួតពិនិត្យឡើងវិញដែលមិនធ្លាប់បានធ្វើពីមុនពីព្រោះថាយន្តហោះទាំងអស់សុទ្ធតែត្រូវបានរក្សាទុកចោលនៅក្នុងឃ្លាំងអស់រយៈពេលជិត 1 ឆ្នាំមកហើយ។ លោកបន្តទៀតថាបញ្ហាធំមួយទៀតនោះគឺថានៅពេលដែលមនុស្សត្រឡប់មកទទួលយកសេវាកម្មនេះវិញនោះពួកគេនឹងមកវិញទាំងប្រញាប់ប្រញ៉ាល់ផងដែរ ជាក់ស្តែងកន្លងមកកាលពីខែឧសភាយន្តហោះមួយរបស់ប៉ាគីស្ថានបានធ្លាក់សម្លាប់អ្នកដំណើរ 97 នាក់ហើយនៅឥណ្ឌាកាលពីខែសីហាជើងហោះហើររបស់ Air India Express ក៏បានជួបបញ្ហាពេលចុះចតសម្លាប់មនុស្ស 18 នាក់ផងដែរ៕
-
ប្រធានាធិបតីរុស្សីចេញសារអបអរជ័យជំនះជាផ្លូវការរបស់លោក Joe Biden

មូស្គូ៖វិមានក្រមឡាំងនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០នេះបាននិយាយថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការផ្ញើសារអបអរមួយជូនទៅដល់លោក Joe Biden នៅក្នុងជ័យជំនះរបស់គាត់ជាផ្លូវការនៅតាមរដ្ឋទាំងអស់របស់អាមេរិក។ កន្លងមកវិមានក្រមឡាំងធ្លាប់បានបញ្ជាក់ហើយថាខ្លួននឹងនៅរង់ចាំរហូតដល់លទ្ធផលជាផ្លូវការនៃការរាប់សន្លឹកឆ្នោតទាំងអស់ជាមុនសិនដើម្បីធ្វើការសេចក្តីថ្លែងការណ៍មួយទោះបីជារដ្ឋ និងប្រទេសជាច្រើនលើលោកបាននាំគ្នាធ្វើការអបអរដល់លោក Joe Biden ទៅហើយក្តីនៅក្នុងជ័យជំនះនៃការបោះឆ្នោតកាលពីថ្ងៃទី 3 ខែវិច្ឆិកាកន្លងមក។ នៅក្នុងសារអបអររបស់លោក Putin បានសរសេរថា៖ ជូនពរដល់លោកប្រធានាធិបតីអាណិត្តថ្មីរបស់អាមេរិកឲ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ចហើយរុស្សីមានទំនុកចិត្តថាអាមេរិក និងរុស្សីដែលជាអ្នកដែលមានទំនួលខុសត្រូវដ៏ធំមួយចំពោះបញ្ហាសន្តិសុខ និងស្ថិរភាពសកលលោកនោះនឹងបន្តដោះស្រាយបញ្ហានិងការប្រឈមមុខទាំងនោះជាមួយគ្នាទោះបីជាកន្លងមកមានការយល់ឃើញផ្ទុយគ្នាមួយចំនួនក្តី៕
-
កម្ពុជាបានត្រៀមថវិកាទិញវ៉ាកសាំង 26លានដូសសម្រាប់ចាក់ជូនប្រជាជន 13លាននាក់ដោយឥតគិតថ្លៃ

សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងការផ្សាយផ្ទាល់ពិសេសស្តីពីជំងឺកូវីដ-19 និងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-19 កម្ពុជាត្រូវការចាក់វ៉ាកសាំងឱ្យពលរដ្ឋប្រមាណ 80% ឡើងទៅ ដើម្បីឱ្យមានភាពស៊ាំ គឺស្មើក្នុងរង្វង់ពលរដ្ឋ13លាននាក់ ឬស្មើនឹង 26លានដូស។ សប្បុរសជនចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ-19 មានចំនួន 38411 នាក់។ ថវិកាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានទទួលពីសប្បុរសជននានាដើម្បីទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ-19 គិតត្រឹមល្ងាចថ្ងៃទី14 ខែធ្នូ ឆ្នាំ2020 សរុបទាំងអស់ 48,093,905.13 ដុល្លារ និងប្រាក់រៀលជាង 3,900លានរៀល (39,505,525,197) ។ រហូតមកដល់ពេលនេះរដ្ឋាភិបាលនៅមិនទាន់អាចកំណត់ថាអាចយកមកដល់នៅពេលណាទិញមកពីប្រទេសណានោះទេ? មកដល់ពេលនេះប្រទេសមួយចំនួនបានផលិតនិងបានដាក់ឱ្យប្រើប្រាស់វ់ាក់សាំងជាច្រើនប៉ុន្តែមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក WHO ទេ។ ប្រទេសមួយនៅអាស៊ី បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិន Sinovac Biotech Ltdតែវ៉ាក់សាំងរបស់ប្រទេសចិនមិនទាន់បានការទទួលស្គាល់ពី WHOហើយប្រទេសរុស្ស៊ីក៏បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនហើយដែរ ប៉ុន្តែ WHO ក៏មិនទាន់បានទទួលស្គាល់ដូចគ្នា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សហរដ្ឋអាមេរិក អង់គ្លេសក៏បានអនុម័តឱ្យប្រើតែមិនទាន់ទទួលស្គាល់ជាផ្លូវការពី WHO។ ដូច្នេះតើយើងត្រូវទិញមកសារតាមវិធីណា? យើងបានធ្វើកិច្ចការនេះរួចហើយ ព្រោះតែមិនទាន់បានមកដល់ វ៉ាក់សាំងដែលយើងត្រូវប្រើ គឺយើងជាប្រទេសសមាជិកដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលវ៉ាក់សាំងសកលរបស់កម្មវិធី COVAX ជាផ្នែកដែលគាំទ្រដំណើរការ…
-
Amazon បង្ហាញរថយន្តអគ្គិសនីគ្មានអ្នកបើកបរជាលើកដំបូង

បរទេស ៖ រំលឹកឡើងវិញកាលពីដើមឆ្នាំ2020កន្លងមកនេះ ក្រុមហ៊ុន Amazon បានចុះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនអាជីវកម្មថ្មីដែលមានឈ្មោះថា Zoox ដែលជាក្រុមហ៊ុនទើបមានអាយុ6ឆ្នាំ និងមានទស្សនៈវិស័យចម្បងគឺការបង្កើតរថយន្តដែលគ្មានអ្នកបើកបរដែលមានតម្លៃដល់ទៅ 1,2 ពាន់លានដុល្លារគឺជាការចំណាយលុយទិញដ៏ច្រើនបំផុតរបស់ Amazon។ មកដល់ត្រឹមថ្ងៃចន្ទម្សិលមិញនេះ Amazon បានធ្វើការដាក់បង្ហាញជាផ្លូវការនូវគំរូរថយន្តថ្មីដែល Zoox ទើបតែបានជោគជ័យផលិតបាន។ ជារថយន្តដើរដោយថាមពលអគ្គិសនីមានរូបរាងតូចហើយមិនត្រឹមតែប៉ុណ្ណោះគឺជារថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិផងដែរ។ រថយន្តរបស់ Zoox គឺជាផ្នែកមួយនៃផែនការមួយរបស់ Amazon ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តរបស់ Uber Technologies និង Lyft ផងដើម្បីចាប់យកសេវាកម្មរថយន្តតាក់ស៊ីដែលគ្មានមនុស្សបើកនាពេលអនាគត។ រថយន្តអគ្គិសនីនេះអាចផ្ទុកអ្នកធ្វើដំណើរបាន 4 នាក់ និងអាចធ្វើដំណើរទៅទិសណាជាក្បាលរថយន្តក៏បានដោយមិនមានចង្កូតឡើយ ហើយវាអាចធ្វើដំណើរក្នុងល្បឿនប្រមាណជា 75 ម៉ាលក្នុងមួយម៉ោងឬ 120 គីឡូម៉ែត្រក្នុងមួយម៉ោង។ចំណែកថ្មដ៏ខ្លាំងក្លារបស់វាវិញអាចមានថាមពលឲ្យរថយន្តធ្វើដំណើរបានរហូតទៅដល់ទៅ16 ម៉ោងក្នុងការសាកពេញម្តង។ គួរឲ្យដឹងទៀតដែរថា ក្រុមហ៊ុនបានត្រៀមផែនការរួចមកហើយដើម្បីអាចដាក់ដំណើរការសេវាកម្មកក់តាក់ស៊ីជាមួយនឹងរថយន្តប្រភេទនេះនៅក្នុងបណ្តាទីក្រុងធំៗមួយចំនួនរបស់អាមេរិក ដូចជាសាន់ហ្វ្រាន់ស៊ីស្គូ ទីក្រុងឡាសវឺហ្គាស និងអាចបន្តទៅកាន់បណ្តាទីក្រុងផ្សេងទៀតនៅបរទេសផងដែរ៕