-
ចិនមានមហិច្ឆិតាបង្ហោះយានអាវកាសចំនួន 4 ដងទៀតរយៈពេល២ឆ្នាំខាងមុខ
បរទេស ៖ យោងតាមមន្ត្រីរបស់ភ្នាក់ងារជាតិកិច្ចការងារស្រាវជ្រាវទីអាវកាសចិន ឬ CNSA បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ស៊ិនហួកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា គម្រោងផែនការបង្ហោះយានអាវកាសចំនួន 4 ទៀតត្រូវបានអនុម័តរួចរាល់ហើយសម្រាប់បេសកកម្មក្នុងរយៈពេល 2 ឆ្នាំខាងមុខនេះ។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយស្តីអំពីយានអាវកាស Chang’e-5 លោក Wu Yanhua អនុប្រធានផ្នែករដ្ឋបាលរបស់ CNSAបាននិយាយថា កម្មវិធីស្រាវជ្រាវទីអាវកាសរបស់ចិននឹងមានភាពមមាញឹកខ្លាំងនៅក្នុងឆ្នាំ2021-2022 ដោយក្នុងនោះបេសកកម្មចំនួន11 ដែល CNSA នឹងត្រូវរ៉ាប់រង។ លោកបន្តថានៅពាក់កណ្តាលនៃឆ្នាំក្រោយផ្កាយរណបមួយនឹងត្រូវបាញ់បង្ហោះបន្ទាប់មកនឹងមានការបាញ់បង្ហោះមន្ទីរពិសោធន៍ចំនួន2 ការបាញ់បង្ហោះយានមានមនុស្សបើកចំនួន4ដង និងចុងក្រោយគឺការបង្ហោះយានផ្ទុកទំនិញចំនួន 4 ផ្សេងទៀតផងដែរ។ គួរឲ្យដឹងដែរកាលពីខែតុលាកន្លងមកកម្មវិធីស្រាវជ្រាវទីអាវកាសចិនបានប្រកាសថាខ្លួនបានឈានទៅដល់ដំណាក់កាលនៃត្រៀមខ្លួនរួចរាល់ហើយសម្រាប់បេសកកម្មស្រាវជ្រាវអវកាសជាច្រើនដោយក្នុងនោះអាវកាសយានិកបំរុងរបស់ខ្លួនបានកើនឡើងទៅដល់ 18នាក់មកហើយ៕
-
ក្រុមហ៊ុនចំនួន៣ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគ ដែលបានបង្កើតការងារជិត២ពាន់នាក់
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ១៨ធ្នូឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ជាមួយនឹងទុនវិនិយោគ ជាង១៣លានដុល្លារ និងអាចបង្កើតការដល់ពលរដ្ឋជិត២ពាន់កន្លែង។ ក្រុមហ៊ុនទាំង៣រួមមាន៖ ទី១ ក្រុមហ៊ុន LAK SUN (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៧កន្លែង។ ទី២ ក្រុមហ៊ុន SINOKH PERFECT GARMENT CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៥៣៣កន្លែង។ ទី៣ ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារតុបតែងលម្អធ្វើអំពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ…
-
ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ កម្ពុជា
ភ្នំពេញ ៖ រដ្ឋមន្ត្រីគ្រប់ក្រសួងរបស់ចក្រភពអង់គ្លេសរួមទាំងប្រទេសអៀឡង់ខាងជើងបានសម្រេចថានឹងមិនបន្តអនុវត្តព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជានោះទេ។ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី18 ខែថ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថាចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2021 តទៅចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។ នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថាចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។ ជាមួយគ្នានេះ ចក្រភពអង់គ្លេសក៏កំពុងរិះរកវិធីដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាព ផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-19។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាកម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៌ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕
-
ស្ងាត់ៗ Huawei ចាយលុយ 200 លានអឺរ៉ូ បង្កើតរោងចក្រដំបូងរបស់ខ្លួននៅអ៊ឺរ៉ុប
ប៉ារីស៖នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាដោយអជ្ញាធរក្នុងតំបន់នៃប្រទេសបារាំង និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសថា រោងចក្រមួយរបស់ Huawei នឹងត្រូវបង្ហាញរូបរាងឡើងនៅក្នុងទីក្រុង Brumath ស្ថិតនភាគឥសាននៃតំបន់ Grant-Est។ រោងចក្រនេះផងដែរក៏ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជារោងចក្រដំបូងបំផុតរបស់ Huawei នៅក្នុងតំបន់អឺរ៉ុបហើយវានឹងចំណាយលុយប្រមាណជា 200 លានអឺរ៉ូដែលអាចបង្កើតការងារជំនាញដំណាក់កាលដំបូងប្រមាណជា 300 កន្លែង និងប្រមាណជា 500 កន្លែងទៀតសម្រាប់ដំណាក់កាលបន្ទាប់។ នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ដែរថា រោងចក្រនេះគឺមានផែនការក្នុងការផលិតបច្ចេកវិទ្យាសម្រាប់ដំណោះស្រាយប្រព័ន្ធដំណើរការចល័តដែលមានតម្លៃរហូតទៅដល់ 1 ពាន់លានអឺរ៉ូក្នុងមួយឆ្នាំជូនអតិថិទាំងឡាយនៅក្នុងប្លុកអ៊ឺរ៉ុប។ គួររំលឹកដែរថាកាលពីឆ្នាំ 2019 កន្លងមក Huawei ធ្លាប់បានប្រកាសអំពីបំណងក្នុងការសាងសង់រោងចក្ររបស់ខ្លួនជាលើកដំបូងនៅក្នុងតំបន់អឺរ៉ុបដែលមានទីតាំងនៅក្នុងប្រទេសបារាំងដែលជាទីផ្សារធំបំផុតរបស់ខ្លួននៅក្រៅប្រទេសចិន៕
-
អាជ្ញាធរខេត្តពីរបស់កម្ពុជា ស្នើ៣ចំណុចទៅកាន់ ភាគីថៃ
បន្ទាយមានជ័យ៖ កិច្ចប្រជុំពិភាក្សា ការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុង គ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ រវាងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្រះកែវ ប្រទេសថៃ ភាគីកម្ពុជាបានស្នើចំនួន៣ចំណុច ទៅកាន់ភាគីថៃ ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីដោះស្រាយដំណើរ ការសេដ្ឋកិច្ច នៅក្នុងតំបន់។ កិច្ចប្រជុំពិភាក្សាការងារ ធ្វើឡើងនៅច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដោយឡែងភាគីថៃ ដឹកនាំដោយលោក កៀត ពិស័ក្កិ ចាន់ថ្រា អភិបាលខេត្តស្រះកែវ។ ឯកឧត្តម អ៊ុ រាត្រី ឱ្យដឹងថា កិច្ចប្រជុំនេះគោលបំណងសំខាន់ គឺពិភាក្សាការងារពិគ្រោះយោបល់ ការបន្ធូរបន្ថយច្បាប់ ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ដែលក្នុងនោះភាគីកម្ពុជា បានស្នើទៅកាន់ភាគីចំនួន៣ចំណុចរួមមាន៖ ស្នើឱ្យពលករកម្ពុជា ចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ, ស្នើឱ្យអាជីវករកម្ពុជា ចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ, ស្នើឱ្យបើកប្រើប្រាស់…
-
ព័ត៌មានវ៉ាក់សាំងប្រឆាំងកូវីដ-19 ជំរុញឱ្យអ្នកវិនិយោគមានជំនឿចិត្តលើទីផ្សារអចលនទ្រព្យឡើងវិញ
ការប្រកាសពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលក្នុងការនាំយកវ៉ាក់សាំងប្រឆាំងការរីករាលដាល់នៃជំងឺឆ្លងកូវីដ19 កាលពីពេលថ្មីៗនេះបានជំរុញឱ្យបណ្តាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យមានជំនឿចិត្តនិងត្រៀមខ្លួនក្នុងការធ្វើសកម្មភាពទីផ្សារឡើងវិញនៅក្នុងឆ្នាំ2021 ខាងមុខនេះ។ លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានប្រាប់AMSថា ៖« ខ្ញុំមើលទៅទីផ្សារអចនទ្រព្យស្ងប់ស្ងាត់ប្រហែលអត់ទាន់មានលំហូរពីខាងក្រៅមកទេនៅឆ្នាំ2021 រីឯអ្នកវិនិយោគក្នុងស្រុក គាត់បានវិនិយោគមួយចំនួនធំហើយ នៅសល់លុយបម្រុងខ្លះគាត់ត្រៀមទុកសម្រាប់សម្លឹងមើលទីផ្សារបន្តទៀត។ លោក សន សៀប បានបញ្ជាក់ថា ៖« វាជាសញ្ញាល្អមួយសម្រាប់ទីផ្សារអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចរបស់យើង ព្រោះអចលនទ្រព្យដើរតាមគន្លងសេដ្ឋកិច្ចដែរ បើសេដ្ឋកិច្ចធ្លាក់ចុះអចលនទ្រព្យ ក៏ស្រុតចុះ ពេលសេដ្ឋកិច្ចងើបឡើងអចលនទ្រព្យក៏ចាប់ផ្ដើមងើបឡើងដែរ។ នៅក្នុងរបាយការណ៍មួយស្តីពីកំណើនទុនវិនិយោគកើនឡើងកំណើនសាងសង់លំនៅដ្ឋានមានការកើនឡើង ទិន្នន័យនេះខ្ញុំមិនច្បាស់ទេ។ ខ្ញុំសំដៅទៅលើការទិញដូរជាក់ស្ដែង។ ខ្ញុំជឿថាពេលវេលានៃការអនុវត្តគម្រោង អ្នករៀបចំគម្រោងវិនិយោគ គេបានរៀបចំទុកមុន ព្រោះគម្រោងមិនមែនធ្វើថ្ងៃហ្នឹងចប់ថ្ងៃនឹងទេ អាចប្រើពេល 1-2ឆ្នាំ»។ លោកសន សៀប បានបញ្ជាក់ដែរថា «ខ្ញុំបានមើលទៅរបាយការណ៍វិស័យសំណង់ គឺមានការធ្លាក់ចុះ 15%។ តាមពិតកូវីដមិនបានឈប់ការសាងសង់ទាំងស្រុងទេ គ្រាន់តែវាប៉ះពាល់គម្រោងមួយចំនួន គម្រោងធំៗ ផ្លូវ រចនាសម្ព័ន្ធ នៅដំណើរការធម្មតា គម្រោងដែលមានកញ្ចប់ថវិកាគ្រប់ចំនួន មានទុនបម្រុងគ្រប់ចំនួន គាត់ធ្វើបញ្ចប់គម្រោងរបស់គាត់។ ដូចជាផ្លូវល្បឿនលឿនគាត់ធ្វើលឿន តាមរបាយការណ៍ក្រសួងសាធារណការ អាចហើយមុនពេលកំណត់…
-
ប្រមុខការទូតកម្ពុជា និងវៀតណាម ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨
ភ្នំពេញ៖ ឯឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើជាសហប្រធានជាមួយ ឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ កាលពីឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ព្រមទាំងរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ។ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ តាមប្រព័ន្ធវីដេអូ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ភាគីទាំងពីរ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមដើម្បីថែរក្សាមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និង ស្ថិរភាព យូរអង្វែង រួមទាំងជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
-
មេដឹកនាំអ៊ឺរ៉ុបចាប់ផ្តើមធ្វើចត្តាឡីស័កក្រោយពេលដែលលោក Macron តេស្តវិជ្ជមានកូវីដ19
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាមេដឹកនាំអ៊ឺរ៉ុបទាំងឡាយព្រមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់បារាំងផងបាននាំគ្នាធ្វើការឃុំខ្លួនហើយនៅក្រោយពេលបានទទួលដំណឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron តេស្តឃើញវិជ្ជមានកូវីដ19។ នៅក្នុងសេចក្តីប្រកាសមួយដោយរដ្ឋាភិបាលក្រុងប៉ារីសបានបញ្ជាក់ថាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញថាលោក Macron ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដនិងកំពុងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល៧ថ្ងៃហើយភរិយារបស់លោកក៏ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដូចគ្នាដែរទោះបីជាមិនមានការចេញរោគសញ្ញាក្តី។ ទោះបីជាយ៉ាងមកដល់ពេលនេះបារាំងមិនទាន់ហ៊ានអះអាងថាតើលោក Macron បានឆ្លងកូវីដមកពីប្រភពណានោះនៅឡើយទេ ប៉ុន្តែអះអាងថាខ្លួនបានចាប់ផ្តើមបើកការស្រាវជ្រាវជាពិសេសទៅលើទំនាក់ទំនងជិតស្និទ្ធទាំងអស់កាលពីពេលថ្មីនេះ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារលោកប្រធានាធិបតីបានធ្វើជាគណអធិបតីនៅក្នុងកិច្ចប្រជុំសភារបស់បារាំងហើយមុននោះមួយថ្ងៃពោល គឺនៅថ្ងៃចន្ទលោកបានចូលរួមកិច្ចប្រជុំអន្តរក្រសួងរបស់ក្រុម OECD ហើយជាពិសេសកាលពីសប្តាហ៍មុនលោកនឹងមេដឹកនាំអ៊ឺរ៉ុបជាច្រើនបាននាំគ្នាចូលរួមកិច្ចប្រជុំមួយនាទីក្រុងប្រ៊ូស៊ែលប្រទេសប៊ែលហ្សិកទៀតផង៕
-
នៅឆ្នាំ២០២១ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាចនឹង ដំណើរការ តាម Online
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២១ខាងមុខ ពន្ធដារនឹងដាក់ឲ្យដំណើរការ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមប្រព័ន្ធ Online (APP) ដើម្បីសម្រួលដល់ការបង់ពន្ធ ដែលតែងតែកកស្ទះ នៅកៀកកាលបរិច្ឆេទបិទបញ្ចប់។ ការបញ្ជាក់យ៉ាងដូចេ្នះរបស់ឯកឧត្តម គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីពិសេស ស្តីពីការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។ ឯកឧត្តម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំបានណែនាំ ទៅខាង IT ត្រូវអភិវឌ្ឍន៍ App មួយ សម្រាប់បង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ នៅពេលចុងទឹក [ជិតផុតថ្ងៃបញ្ចប់ការបង់ពន្ធ] ឲ្យបង់តាម App នេះ…ហើយរើសមន្ដ្រី ដើម្បីឲ្យធ្វើការដឹកជញ្ជូន សាលាកប័ត្រឲ្យទៅដល់ផ្ទះ»។ ឯកឧត្តម គង់ វិបុល…