-
កម្មវិធីថ្មីស្រដៀង Tik Tok របស់ឥណ្ឌាទទួលបានកញ្ចប់វិនិយោគជាង 100 លានដុល្លារពី Google
ឥណ្ឌា ៖ VerSe Innovation ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ឥណ្ឌាដែលបានផលិតកម្មវិធីទូរស័ព្ទថ្មីមួយដែលមានលក្ខណៈស្រដៀងទៅនឹង Tik Tok នោះត្រូវបានគេដឹងថាទើបតែទទួលបានប្រាក់វិនិយោគដល់ទៅជាង 100 លានដុល្លារពីក្រុមអ្នកវិនិយោគល្បីៗដូចជា Google និង Microsoft ជាដើមផងពោលគឺតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពី Tik Tok ត្រូវបានឥណ្ឌាបិទដំណើរការនៅក្នុងប្រទេសរបស់ខ្លួន។ កម្មវិធីដែលត្រូវបានគេស្គាល់ឈ្មោះថា Josh គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីស្រដៀងគ្នាទៅនឹង Tik Tok មួយចំនួនទៀតដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកហើយវាកំពុងបានទទួលការគាំទ្រយ់ាងខ្លាំងដើម្បីជំនួសកម្មវិធី Tik Tok ដែលត្រូវបានរដ្ឋាភិបាលឥណ្ឌាប្រកាសបិទដំណើរការតាំងតែពីខែមិថុនាជុំវិញបញ្ហាព្រំដែនជាមួយគ្នារវាងចិន និងឥណ្ឌា។ ដោយសារតែភាពពេញនិយមបែបនេះទើបធ្វើឲ្យ Josh បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិនិយោគបរទេសជាច្រើនហើយសង្ឃឹមថាកម្មវិធីនេះនឹងអាចបំពេញចន្លោះប្រហោងទីផ្សារដែល Tik Tok ធ្លាប់មានមុនពេលចាកចេញទៅ។ មកដល់ពេលនេះក្រុមហ៊ុន VerSe Innovation ដែលជាក្រុមហ៊ុនមេរបស់ Josh ត្រូវបានគេដឹងថាមានតម្លៃខ្លួនរហូតទៅដល់ 1 ពាន់លានដុល្លាររួចទៅហើយក្រោយការវិនិយោគលើកនេះ។ កាលពីខែកញ្ញាកន្លងមកនេះ កម្មវិធីចែករំលែកវីដេអូមួយទៀតដែលមានឈ្មោះថា Moj ដែលជាផលិតផលរបស់ក្រុមហ៊ុន ShareChat ក៏ទើបតែទទួលបានកញ្ចប់វិនិយោគប្រមាណជា 40 លានដុល្លារផងដែរពីសំណាក់ក្រុមហ៊ុនដូចជា Twitter Inc និង Lightspeed Ventures។ ទាំង…
-
Apple នឹងងាកមកចាប់ផ្តើមទីផ្សារផលិតរថយន្តឲ្យបាននៅឆ្នាំ2024
បរទេស ៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយនៅពេលដែលយើងអាចនឹងដឹងដំណឹងបានថាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បី Appleពេលនេះកំពុងតែមានផែនការងាកមកផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិវិញហើយក្នុងនោះគេជឿជាក់ទៀតថារថយន្តដំបូងរបស់ខ្លួននឹងចាប់ផ្តើមមានវត្តមានចាប់ពីឆ្នាំ2024 ខាងមុខនេះហើយ។ យោងតាមប្រភពដ៏ច្បាស់ការមួយដែលបានផ្តល់ទៅឲ្យក្រុមអ្នកយកព័ត៌មានរបស់រ៉យទ័របានបញ្ជាក់កាលពីពេលថ្មីៗនេះថាកិច្ចខំប្រឹងប្រែងរបស់ Apple សម្រាប់រថយន្តបើកបរស្វ័យប្រវត្តិនេះត្រូវបានគេស្គាល់ឈ្មោះថាជាគម្រោង Titan Project ដែលវាត្រូវបានគេបង្ហើបប្រាប់ដំបូងតាំងតែពីឆ្នាំ2014 មកម្ល៉េះនៅពេលដែល Apple ចាប់ផ្តើមឌីសាញរូបរាងពីគំនូសគូសដោយដៃ។ មកដល់បច្ចុប្បន្ននេះគេជឿជាក់ថា Apple បានកំពុងព្យាយាមយកការងារនេះមកចាប់ផ្តើមវាយតម្លៃឡើងវិញហើយដោយផ្តោតយកចិត្តទុកដាក់ជាពិសេសទៅកម្មវិធីនៃបច្ចេកវិទ្យារបស់រថយន្ត និងជាពិសេសជាមួយនឹងបច្ចេកវិទ្យាថ្មរបស់ខ្លួនដែលមានស្រាប់តែម្តង។ លោក Doug Field បុគ្គលិកចាស់របស់ក្រុមហ៊ុន Apple ដែលធ្លាប់បានធ្វើការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Telsa បានមួយរយៈធំនោះក៏ត្រូវបានគេដឹងដែរថាបានវិលត្រឡប់មកចូលរួមជាមួយនឹង Apple វិញកាលពីឆ្នាំ2018 ហើយនឹងធ្វើជាអ្នកគ្រប់គ្រងគម្រោងនេះតែម្តងផងដែរ ហើយមួយឆ្នាំបន្ទាប់ប៉ុណ្ណោះគាត់បានជម្រុះបុគ្គលិកប្រមាណជា190 នាក់ចេញ។ បើទោះបីជា Apple មិនដែលមានផែនការប្រកាសវាជាសាធារណៈនៅឡើយក្តី ប៉ុន្តែប្រភពមនុស្សពីររូបដែលជិតស្និទ្ធទៅនឹងគម្រោងនេះបានបញ្ជាក់ថាក្រុមហ៊ុនមានមហិច្ចិតាក្នុងការផលិតឲ្យបានរថយន្តនេះដើម្បីអាចប្រកួតប្រជែងទីផ្សារជាមួយនឹងរថយន្ត Waymo របស់ក្រុមហ៊ុន Alphabet Inc’s ព្រមទាំង Tesla ផង៕
-
បារាំងផ្តល់ជំនួយជាង៩១លានដុល្លារ ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន
ភ្នំពេញ ៖ ប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានរហូតដល់ចំនួន៧៥លានអឺរ៉ូ ស្មើនឹងប្រមាណជាង៩១លានដុល្លារ សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ ទីស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រួមជាមួយលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានចំនួន២ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ តាមរយៈសេចក្ដីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ថា គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី…
-
Lockheed ចាយលុយ 4,4 ពាន់លានដុល្លារទិញក្រុមហ៊ុនផលិតម៉ាស៊ីនគ្រាប់រ៉ូកែតមួយ
បរទេស ៖ យោងទៅតាមការប្រកាសជូនដំណឹងពីសំណាក់ក្រុមហ៊ុនផលិតអាវុធដ៏ល្បីរបស់អាមេរិក Lockheed Martin Corp កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះបានឲ្យដឹងថាកិច្ចព្រមព្រៀងគ្នាមួយដើម្បីទិញយកក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់ដំណើរការគ្រាប់រ៉ូកែតដែលមានឈ្មោះថា Aerojet Rocketdyne Holdings Inc ត្រូវបានធ្វើឡើងរួចរាល់ហើយ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងទិញលក់នេះមានតម្លៃប្រមាណជា 4,4 ពាន់លានដុល្លារដែលរាប់បញ្ចូលទាំងបំណុល និងប្រាក់សុទ្ធផង ហើយវាត្រូវបានគេមើលឃើញថាគឺជាកុងត្រាទិញលក់ដ៏ធំបំផុតរបស់ Lockheed ចាប់តាំងតែពីមានវត្តមានរបស់ប្រធានប្រតិបត្តិថ្មីកាលពីខែមិថុនាកន្លងមក។ អ្វីដែលគេអាចមើលឃើញពីគោលបំណងធំរបស់ប្រធានប្រតិបត្តិក្រុមហ៊ុនថ្មីរូបនេះនោះគឺថាលោកមានមហិច្ឆិតាធំក្នុងការប្រកួតប្រជែងនៅក្នុងវិស័យស្រាវជ្រាវ និងដឹកជញ្ជូនទៅកាន់លំហអាកាសជាមួយនឹងក្រុមហ៊ុនយក្សទាំង 2 ទៀតដូចជា SpaceX របស់លោក Elon Musk និង Blue Origin របស់លោក Jeff Bezos ផងដោយរំពឹងទុកយ៉ាងជឿជាក់ថានឹងអាចប្រមូលបានកុងត្រាសំខាន់ៗពីសំណាក់រដ្ឋាភិបាលអាមេរិកនាពេលខាងមុខ។ Lockheed បានបន្តទៀតដែរថាដំណើរការផ្ទេរប្រតិបត្តិការដែលនឹងត្រូវត្រួតពិនិត្យដោយផ្ទាល់ពីក្រុមនិយ័តកររបស់អាមេរិកក្នុងនាមជាក្រុមហ៊ុនដែលនាំមុខគេបំផុតនៅក្នុងវិស័យការពារជាតិហើយរំពឹងទុកថាវានឹងចប់សព្វគ្រប់នៅក្នុងពាក់កណ្តាលឆ្នាំ2021 ខាងមុខនេះជាមិនខាន៕
-
Brexit ៖នាយករដ្ឋមន្ត្រីអង់គ្លេសបដិសេធការអំពាវនាវសុំឲ្យមានការពន្យាពេលចំពោះការចរចាគ្នា
បរទេស៖ នៅដើមសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានធ្វើការប្រកាសបដិសេធមិនទទួលយកការអំពាវនាវដែលនឹងសុំឲ្យមានការពន្យាពេលចំពោះកាលកំណត់ចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit នោះទេ ទោះបីជាពេលនេះទាំងកិច្ចពិភាក្សាគ្នាក៏ជាប់គាំងចំណែកឯប្រទេសក៏កំពុងជួបបញ្ហាប្រឈមមុខនឹងកូវីដ19កាន់តែខ្លាំងផងនោះ។ មេដឹកនាំនៃគណបក្ស SNP គឺលោក Nicola Sturgeon ព្រមទាំងអភិបាលក្រុងឡុងលោក Sadiq Khan ផងបានស្នើសុឲ្យអង់គ្លេសគួរតែចាប់ផ្តើមកិច្ចចរចាជាមួយនឹងអឺរ៉ុបឡើងវិញនៅក្រោយថ្ងៃទី៣១ ខែធ្នូជំនួសវិញដើម្បីអាចឲ្យភាគីទាំងសងខាងមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រេចចិត្តទៅលើកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានឆ្លើយតបវិញថាជំហរបស់គាត់គឺនឹងមិនផ្លាស់ប្តូរឡើយ ហើយលោកចង់ឲ្យអង់គ្លេសសហការគ្នា និងដោះស្រាយបញ្ហាដ៏លំបាកនេះតែម្តងដោយមិនចាំបាច់រងចាំពេលវេលាបន្ថែមទៀតនោះទេ។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងរវាងអង់គ្លេស និងសហភាពអឺរ៉ុបមកដល់ពេលនេះនៅតែបន្តនៅឡើយទាំងដែលកាលកំណត់សម្រាប់ឲ្យអង់គ្លេសចេញពីប្លុកអឺរ៉ុបឬ Brexit នៅសល់តែរយៈពេល១០ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី៣១ខែធ្នូខាងមុខនេះ។ នេះមានន័យថាប្រសិនបើមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយត្រូវបានធ្វើឡើងទេនោះទាំងប្រទេសអង់គ្លេស និងសហភាពអឺរ៉ុបនឹងប្រើប្រាស់គោលការណ៍ដាក់ពន្ធទៅលើទំនិញនិងតម្លៃរៀងៗខ្លួនជាមិនខាន៕
-
ឯកឧត្តមនេត្រភក្រ្តា៖គម្រោងប្លាស្ទិកដូរយកអង្ករជាមួយពលរដ្ឋតាមសហគមន៍គឺដើម្បីការពារបរិស្ថាននិងចូលរួមការពារជីវចម្រុះនៅបឹងទន្លេសាប
ដោយ៖ម៉ាដេប៉ូ សៀមរាប៖គិតរហូតមកដល់ពេលនេះគម្រោងយកប្លាស្ទិកដូរយកអង្ករនិងរបស់បរិភោគផ្សេងទៀតរបស់ពលរដ្ឋរស់នៅសហគមន៍តំបន់បឹងទន្លេសាបគឺជាកិច្ចការដើម្បីការពារបរិស្ថានតាមបឹងទន្លេសាបនិងពិសេសជួយការពារជីវចម្រុះ។ ថ្លែងបញ្ជាក់នៅក្នុងពិធីសម្ពោធជង្រុក ប្លាស្ទិកដែលបានធ្វើឡើងនៅឃុំកែវព័ណ៍ ស្រុកពួកខេត្តសៀមរាបក្នុងសហគមន៍មេជ្រៃកាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថាគម្រោងអង្ករដូរយកប្លាស្ទិកនេះជាគម្រោងដែលបានសហការរវាងក្រសួងបរិស្ថានជាមួយនឹងអង្គការមូលនិធិទំពាំងស្នងឬស្សី ដែលជាអង្គការមួយអនុវត្តគម្រោងក្នុងក្របខណ្ឌនៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាការដែលបង្កើតជង្រុកប្លាស្ទិកនេះគឺជាកន្លែងផ្ទុកប្លាស្ទិកមួយដែលប្រមូលបានពីតំបន់នានាក្នុងសហគមន៍មេជ្រៃនេះដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។ ទាក់ទិននឹងគម្រោងនេះដែរឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថាគោលបំណងសំខាន់ក្នុងការបង្កើតជង្រុកបា្លស្ទិកក៏ដូចជាការអនុវត្តនូវគម្រោងអង្ករដូរប្លាស្ទិកនេះក្នុងទិសដៅមួយគឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈចម្រុះក្នុងបឹងទន្លេសាបជាពិសេសមច្ឆាជាតិ និងជីវចម្រុះផ្សេងៗទៀត។ ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះគឺពលរដ្ឋដែលរើសប្លាស្ទិក៥គីឡូក្រាមពួកគាត់អាចដូរអង្ករបាន១០គីឡូក្រាម។ការអនុវត្តគម្រោងនេះគឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសហគមន៍ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកក៏ដូចជាទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលកាលផងដែរ។គម្រោងនេះបានទទួលជោគជ័យគួរកត់សម្គាល់ដោយក្នុងនេះរួមមានសហគមន៍មេជ្រៃ ។ក្រៅពីនេះក៏មានអនុវត្តនៅឃុំកំពង់ភ្លុក កំពង់ឃ្លាំង និងចុងភ្នាសក្នុងទិសដៅមួយគឺយើងអនុវត្តកាត់បន្ថយប្លាស្ទិកក្នុងខេត្តសៀមរាប។ ឯកឧត្តមបានថ្លែងផងថា“ចំពោះសំណល់ប្លាស្ទិកដែលយើងប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះគឺមួយផ្នែកយើងនឹងយកទៅឱ្យគេផលិតឥដ្ឋសំណង់។ព្រោះថាការដុតសំណល់ប្លាស្ទិកផ្សេងវានឹងនាំឱ្យបំពុលបរិយាកាស”។ ពាក់ព័ន្ធទៅនឹងសារជាតិប្លាស្ទិកនេះឯកឧត្តមនេត្រភក្រ្តាបានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋមិនត្រូវបោះចោលប្លាស្ទិកពាសវាកាលឡើយពីព្រោះថាវាបានជះផលអាក្រក់ដល់មនុស្សសត្វដោយសារប្លាស្ទិកមិនងាយរលាយនិងបើរលាយវាក៏ក្លាយជាមីក្រូប្លាស្ទិកដែលមានន័យថាវានៅតែមានសារជាតិប្លាស្ទិកដែលធ្វើឱ្យមានការបំពុលទឹក បំពុលទៅដល់ត្រីនាំឱ្យត្រីថមថយចំនួនចុះ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ដែរថាក្នុងមួយឆ្នាំៗមានថង់ប្លាស្ទិករាប់សិបថង់បានហូរពីបឹងសៀមរាបចាក់ចូលទៅបឹងទន្លេសាប។ក្នុងឆ្នាំ២០១៩កន្លងមកមានថង់ចំនួនជាង៤ពាន់ការ៉ុងត្រូវបានប្រមូលចេញពីបឹងទន្លេសាប និងក្នុងឆ្នាំ២០២០នេះគេបានធ្វើចែកការ៉ុងជាង៥ពាន់ការ៉ុងនេះមានន័យថាការប្រមូលបា្លស្ទិកពីបឹងទន្លេសាបមានចំនួនកើនឡើង។ ទាក់ទិនទៅនឹងការចោលសំរាមនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យពលរដ្ឋត្រូវចេះបែងចែក សំរាមឱ្យបានច្បាស់លាស់ពិសេសសំរាមដែលគ្រោះថ្នាក់ដូចជាថ្មពិលនិងឱសថមួយចំនួនចូលក្នុងទឹកដែលនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក។ ដោយឡែកលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានឱ្យដឹងថា ប្រជាព លរដ្ឋដែលចូលរួមជាមួយកម្មវិធីនេះនឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ ថវិកា និងគ្រឿងបរិ ភោគនានា។ លោកបានឱ្យដឹងផងថា៖«ប្រជាពលរដ្ឋភូមិពាមតាអួរដែលមានជាង៣០០គ្រួសាររស់តាមផ្ទះបណ្តែតទឹកលើកផ្ទៃបឹងទន្លេរសាប បាន បញ្ឈប់ ការចោលប្លាស្ទិកទៅក្នុងទឹក និងឈប់ដុតប្លាស្ទិក ដោយពួកគាត់ចេះញែកសំណល់ ទុកដាក់ អេតចាយផ្សេងហើយប្រមូ លប្លាស្ទិក ដែលមានពីរប្រភេទ»។ លោកថាតាមរួមកម្មវិធីរបស់អង្កការគឺយើងបានបោះពុម្ពជាការ៉ុង ដែលយើងដា…
-
ក្រុមហ៊ុនចំនួន 4 កំពុងពង្រឹងលទ្ធភាពឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញស្វាយទៅចិន
ក្រុមហ៊ុនចំនួន 4 មានទីតាំងនៅខេត្តកំពង់ស្ពឺ បាននឹងកំពុងត្រៀមលក្ខណៈសម្បត្តិលើការងារបច្ចេកទេសបានត្រឹមត្រូវ ដើម្បីឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ យោងតាមកម្មវិធីវាយតម្លៃលើវឌ្ឍនភាពរបស់ក្រុមហ៊ុនទាំង 4 ទាំងនោះគឺ ៖ទី1- ក្រុមហ៊ុន Green Centric Farm Co., Ltd ទី2- ក្រុមហ៊ុន បឹងកេត ហ្វេសហ៊្រូត ឯ.ក ទី3- ក្រុមហ៊ុន Long Wo Agriculture (Cambodia) និងទី4- ក្រុមហ៊ុនបាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន ឯ.ក ។ រដ្ឋមន្ត្រីកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានស្នើឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលបច្ចេកទេសដល់ម្ចាស់ចម្ការ ដើម្បីឱ្យពួកគាត់ទទួលយកបច្ចេកវិទ្យាទៅអនុវត្តក្នុងចម្ការ ឬអនុវត្តតាមស្តង់ដារ GAP ធ្វើយ៉ាងណាធានាបាននូវស្តង់ដារចម្ការ មានអនាម័យ គុណភាព និងសុវត្ថិភាព ដើម្បិឱ្យផលិតផលស្វាយ អាចធានាបាននូវតម្លៃ លើវត្ថុធាតុដើមនេះ។ ឯកឧត្តម វេង សាខុន ក៏បានប្រាប់ឱ្យក្រុមហ៊ុន ត្រូវសហការជាមួយមន្ទីរកសិកម្ម…
-
ក្រសួងបរិស្ថាននឹងចាត់វិធានការផ្លូវច្បាប់ដល់អ្នកប្រមូលទិញនិងប្រកបអាជីវកម្មទិញលក់ កេសរកូលព្រៃឬផ្កាអ័រគីដេព្រៃទ្រុងទ្រាយធំដែលបង្កឱ្យវិនាសបាត់ពូជ
ដោយ៖ម៉ាដេប៉ូ សៀមរាប៖ដើម្បីថែរក្សានិងកិច្ចការពារនូវប្រភេទកេសរកូលរបស់កម្ពុជាឱ្យបានគង់វង្សពិសេសថែរក្សាបាននូវរុក្ខជាតិប្រភេទនេះជារបស់អត្ថសញ្ញាណជាតិផងនោះក្រសួងបរិស្ថានប្រកាសពីការចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលនៅបន្តសកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទក្នុងទំហំធំពីតំបន់ការពារធម្មជាតិនៅកម្ពុជាដែលអាចធ្វើឱ្យគំរាមកំហែង ដល់ប្រភេទពូជកេសរកូលព្រៃ។ ការប្រកាសពីការចាត់វិធានការផ្លូវច្បាប់បែបនេះធ្វើឡើងដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងខណៈដែលឯកឧត្តមបានដឹកនាំក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី១៩ ធ្នូឆ្នាំ២០២០កន្លងមក។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថាកេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រ និងជាកម្មសិទ្ធិរបស់កម្ពុជា ដែលចាំបាច់ត្រូវថែរក្សា និងអភិរក្ស។ ការហាមឃាត់ ឬការទប់ស្កាត់ការធ្វើអាជីវកម្មកេសរកូលនេះ ក៏ធ្វើឡើងស្របពេលដែលអ្នកជំនាញ បាននិងកំពុងធ្វើការសិក្សារកចំនួនប្រភេទកេសរកូលព្រៃ ដែលមានវត្តមាននៅកម្ពុជាឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងថា៖«ក្រសួងបរិស្ថានសូមប្រកាសពីវិធានការផ្លូវច្បាប់ទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញនៅកេសរកូលព្រៃ។ យើងនឹងអនុវត្តទៅហ្នឹងវិធានការច្បាប់ ព្រោះក្រសួងបរិស្ថានបានព្រមានរួចហើយចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃដែលហួសប្រមាណ ដែលឈានទៅដល់កម្រឹតបំផ្លិចបំផ្លាញនេះ យើងមិនយោគយល់ចំពោះពួកគាត់ទេ»។ ទាក់ទិនទៅនឹងកេសរកូលនៅកម្ពុជានេះដែរឯកឧត្តមមានប្រសាសន៍ថា ប្រភេទកេសរកូល ប្រមាណ ៤០ ភាគរយត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញនិងរួមទាំងតំបន់ភ្នំបូកគោ។ចំណែក ៣៥ ភាគរយត្រូវបានគេរកឃើញនៅតំបន់ឆ្នេរនិង ១៣ ភាគរយព្រៃរបោះស្ងួតហើយ១០ភាគរយទៀតត្រូវបានគេរកឃើញនៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ ទោះបីយ៉ាងណាឯកឧត្តមនេត្រភក្ត្រាបានមានប្រសាសន៍ដែរថានៅពេលនេះមន្ត្រីជំនាញយើងកំពុងសិក្សាអំពីកេសរកូលនៅកម្ពូជាប៉ុន្តែចំនួនពិតប្រាកដ យើងមិនទាន់មានចំនួនប្រភេទកេសរកូលឱ្យច្បាស់លាស់នៅឡើយ ដូច្នេះបើមានការប្រមូល ឬធ្វើអាជីវកម្មកេសរកូលព្រៃ វាអាចធ្វើឲ្យបាត់បង់នូវប្រភេទកេសរកូលរបស់យើង…
-
ខេត្តទាំង៧នៅជាប់ព្រំដែនថៃ រឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័ក
តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តទាំង7 ស្ថិតនៅតំបន់ព្រំដែន បានធ្វើការរឹតបន្តឹង និងពង្រឹងការអនុវត្តការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លងដែលកំពុងកើតមាននៅក្នុងខេត្តសាមុតសាខបប្រទេសថៃ។ សម្តេចតេជោ បានបញ្ជាឱ្យរាល់ពលករទាំងអស់ដែលត្រឡប់មកពីប្រទេសថៃពេលនេះ ត្រូវធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃពេញ ពេលចូលមកកម្ពុជា។សម្តេចតេជោ ក៏បានជំរុញ ឱ្យអភិបាលខេត្តទាំង7 ដែលនៅជាប់ព្រំដែនថៃ រឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័ក ឱ្យបានរយៈពេល14ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃនិងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លង កូវីដ-19 ហើយការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើឡើងនៅព្រំដែនតែម្តង។ ខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេស កម្ពុជា ប្រហែលជា 300 គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញ-ចូលជាមួយប្រទេសថៃ ដូចជា ខេត្តកោះ កុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បី ការពារ ការចម្លង វីរុសកូវីដ-19 ចូលមកក្នុងប្រទេសកម្ពុជាជាយថាហេតុ ដោយសារ ការចល័ត របស់បុគ្គល ឬរបស់អ្នកដំណើរដែលមានផ្ទុកនូវវីរុសកូវីដ-19 ។ យប់ថ្ងៃទី20 ខែធ្នូឆ្នាំ2020 សម្ដេចតេជោ ថ្លែងថា៖« ទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-19…
-
Tesla ម៉ូឌែលស្វ័យប្រវត្តិ 100 ភាគរយនឹងចាប់ផ្តើមការបញ្ជាទិញបានចាប់ពីដើមឆ្នាំក្រោយ
បរទេស៖ពេលវេលាកំណត់ដែលធ្លាប់បានប្រកាសរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិ 100 ភាគរយនៃក្រុមហ៊ុន Tesla គឺកាន់តែខិតជិតមកដល់ហើយ ប៉ុន្តែនៅថ្ងៃនេះប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនគឺលោក Elon Musk បានសរសេរសារបង្ហោះនៅលើគណនី បណ្ដាញ Twitter របស់លោកដោយបញ្ជាក់អំពីពេលវេលាថ្មីមួយទៅវិញ។ លោក Musk បានបញ្ជាក់ថា ការចុះឈ្មោះដើម្បីអាចបញ្ជាទិញ និងបង់ប្រាក់ប្រចាំខែសម្រាប់ម៉ូឌែលថ្មីរបស់ Tesla នេះគឺ អាចនឹងចាប់ផ្តើមធ្វើឡើងនៅដើមឆ្នាំក្រោយនេះ ហើយលើសពីនេះសម្រាប់អ្នកដែលបានបង់ប្រាក់ប្រចាំខែសម្រាប់រថយន្តពាក់កណ្តាលស្វ័យប្រវត្តិទៅហើយនោះគឺនឹងនៅតែអាចមានសិទ្ធិក្នុងការបញ្ជាទិញម៉ូដេលថ្មីនេះដដែលក្នុងទំហំបង់ដដែលដោយគ្រាន់តែចំណាយការបង់ច្រើនខែបន្ថែមប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាកាលកំណត់ដំបូងឡើយដែល Tesla ធ្លាប់បានសន្យានោះគឺនៅចុងឆ្នាំ2020 ប៉ុន្តែច្បាស់ណាស់នៅពេលនេះគឺ Tesla នឹងមិនអាចធ្វើបានតាមការព្រៀងទុកឡើយប៉ុន្តែវាក៏អាចអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនមានពេលវេលាកាន់តែច្រើនក្នុងការសម្រេចចិត្តទិញម៉ូឌែលថ្មីនេះផងដែរ។ ក្រៅតែពីនោះសម្រាប់អ្នកដែលកំពុងប្រើប្រាស់រថយន្តពាក់កណ្តាលស្វ័យប្រវត្តិរបស់ Tesla នឹងនៅតែអាចមានឱកាសក្នុងការសាកល្បងនូវមុខងារថ្មីមួយចំនួនដែលរថយន្តស្វ័យប្រវត្តិ 100 ភាគរយបានបំពាក់ផងដែរប្រសិនបើអតិថិជនរបស់ខ្លួនមិនចង់ចំណាយលុយប្រមាណជា100.000 ដុល្លារសម្រាប់ម៉ូឌែលថ្មីនេះទេនោះ៕