Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្មេងប្រុសជប៉ុនអាយុទើប 9 ឆ្នាំរកលុយបានដល់ទៅ 29,5 លានដុល្លារពី YouTube ឆ្នាំ២០២០នេះ

    ក្មេងប្រុសជប៉ុនអាយុទើប 9 ឆ្នាំរកលុយបានដល់ទៅ 29,5 លានដុល្លារពី YouTube ឆ្នាំ២០២០នេះ

    បរទេស ៖ ប្រសិនបើអ្នកនិយមតាមដានវីដេអូក្មេងៗនៅលើយូធូបអ្នកប្រហែលជាធ្លាប់បានឃើញប៉ុស្ត៍យូធូបដែលមានឈ្មោះថា Ryan’s World ហើយអ្នកប្រាកដជាបានស្គាល់​ និងឃើញក្មេងប្រុសជនជាតិជប៉ុនម្នាក់ដែលជាអ្នកដើរតួសំដែងផងដែរ។ ក្មេងប្រុសជប៉ុនម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Ryan Kaji មានវ័យទើបតែ 9 ឆ្នាំប៉ុណ្ណោះ​ ហើយត្រូវបានគេស្គាល់ថាជាអ្នកដែលអាចរកចំណូលបានច្រើនបំផុតពី YouTube អស់រយៈពេលជាយូរមកហើយតាមរយៈវីដេអូដែលគាត់បានផលិត។ សម្រាប់ឆ្នាំ 2020 នេះវិញ Ryan ទើបតែត្រូវបាន Forbes ប្រកាសថាបានជាប់ឈ្មោះជាតារាយូធូបដែលអាចរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំសាជាថ្មីពោលគឺរយៈពេល 3 ឆ្នាំជាប់គ្នាកន្លងមកហើយដោយប្រជែងឈ្នះតារាល្បីៗផ្សេងទៀតដូចជា Jimmy Donaldson, David Dobrik, Jeffree Star និងក្មេងប្រុសអាយុ 6 ឆ្នាំ AnastasiRadzinskaya។ តួលេខដែលត្រូវបានបង្ហាញដោយប្រភពដដែលបានបញ្ជាក់​ថាចាប់រាប់ពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2019 មកដល់ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2020 ក្មេងប្រុស Kaji អាចរកចំណូលបានទៅដល់ 29,5 លានដុល្លារពីអ្នកទស្សនាសរុបចំនួន 12,2 ពាន់លានដង។ គួរឲ្យដឹងដែរថាចាប់ផ្តើមដំបូងកាលពីឆ្នាំ 2015 Kaji បានបង្កើតប៉ុស្តិ៍យូធូបដែលមានឈ្មោះ…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រគម្រោងអង្ករមិត្តភាពសង្គ្រោះសត្វព្រៃ ជួយការពារ និងអភិរក្សធនធានធម្មជាតិ

    រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រគម្រោងអង្ករមិត្តភាពសង្គ្រោះសត្វព្រៃ ជួយការពារ និងអភិរក្សធនធានធម្មជាតិ

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់កសិករនៅក្នុងតំបន់ការពារធម្មជាតិ ឱ្យចូលរួមអនុវត្ត និងជួយគាំទ្រគម្រោងអង្ករមិត្តភាពសង្គ្រោះសត្វព្រៃឱ្យបានកាន់តែសកម្មថែមទៀត ដែលជាការចូលរួមជួយការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធជាផ្លូវការក្រុម អាយប៊ីសរ៉ាយស៍ ខន់សេវេសិន ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ និងពិនិត្យមើលខ្សែសង្វាក់វេចខ្ចប់អង្គការមិត្តភាពសង្គ្រោះសត្វព្រៃរបស់ក្រុមហ៊ុន។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃជាឧត្តមានុវត្តមួយនៃយន្តការការទូទាត់សេវាបរិស្ថាន ដែលមានការចូលរួមពីសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ ដោយបានរួមចំណែក ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា»។ឯកឧត្តមក៏បានស្នើឱ្យអង្គការ WCS និងអង្គការ SMP ពង្រីកគម្រោងនេះទៅកាន់តំបន់ផ្សេងៗទៀត និងសំណូមពរឱ្យ ប្រជាពលរដ្ឋ ជួយគាំទ្រ ដល់គម្រោង អង្ករមិត្តភាពសង្គ្រោះសត្វព្រៃនេះ។ ឯកឧត្តមបានបង្ហាញការគាំទ្រចំពោះលក្ខខណ្ឌដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ឬស្រូវត្រយងយក្ស ឬស្រូវអាយប៊ីស) ដែលអនុវត្តតាមគោលការណ៍សរីរាង្គសំខាន់ៗ ផ្សារភ្ជាប់ជាមួយនឹងការគោរពបទដ្ឋានបរិស្ថាន និងការការពារធនធានធម្មជាតិ។ជាមួយគ្នានេះក៏បានលើកទឹកចិត្តដល់អង្គការ WCS អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ និងដៃគូដែលបានយកគម្រោងនេះមកអនុវត្តជាមួយប្រជាកសិករ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងឱ្យគម្រោងបន្តពង្រីកសកម្មភាពទៅតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការបង្កើនកេរ្ត៍ឈ្មោះផលិតផលស្រូវត្រយងនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិកាន់តែច្រើន។ ឯកឧត្តម សាយ សំអាល់ បានថ្លែងយ៉ាងដូច្នេះថា៖ «ផលិតផលដែលផលិតឡើងដោយគិតគូរដល់ការអភិរក្សសត្វព្រៃផង និងផ្អែកលើគោលការណ៍សរីរាង្គផង គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការទទួលបាននូវតម្លៃទីផ្សារខ្ពស់ យើងគួរតែទិញផលិតផលទាំងនេះពីកសិករ…

  • រថយន្តដឹកទំនិញជិត 3,000 គ្រឿងជាប់គាំងក្បែរព្រំដែនអង់គ្លេស និងបារាំង

    រថយន្តដឹកទំនិញជិត 3,000 គ្រឿងជាប់គាំងក្បែរព្រំដែនអង់គ្លេស និងបារាំង

    បរទេស៖ខណៈដែលបារាំងទើបតែបានប្រកាសបិទព្រំដែនជាមួយនឹងអង់គ្លេសមិនដល់ 48 ម៉ោងផងគិតចាប់តាំងតែពីថ្ងៃអាទិត្យកន្លងមកដោយសារការព្រួយបារម្ភអំពីការរាតត្បាតនៃកូវីដ19 នោះមកដល់ថ្ងៃអង្គារម្សិលមិញរថយន្តដឹកទំនិញអង់គ្លេសប្រមាណជា 3.000 គ្រឿងត្រូវបានជាប់គាំងនៅក្នុងតំបន់ក្បែរព្រំដែន។ ទូរទស្សន៍ BBC បានចេញផ្សាយថាក្រុមអ្នកនយោបាយរបស់បារាំងនៅកំពុងតែបន្តការពិភាក្សាគ្នានៅឡើយថាតើគួរបើកច្រកធ្វើដំណើរនិងពាណិជ្ជកម្មវិញជាមួយនឹងអង់គ្លេសឬយ៉ាងណាខណៈដែលរថយន្តដឹកទំនិញរបស់អង់គ្លេសប្រមាណជា 2,850 គ្រឿងកំពុងជាប់គាំងនៅក្នុងទីក្រុង Kentនៅឡើយ។ យោងតាមអ្នកឆ្លើយឆ្លងរបស់ទូរទស្សន៍ BBC គឺលោក Hugh Schofield ដែលមានវត្តមាននៅទីនោះផ្ទាល់បានអះអាងថាមកដល់ពេលនេះដំណោះស្រាយបណ្តោះអាសន្ននោះគឺមានតែការធ្វើតេស្តទៅលើអ្នកបើកបររថយន្តដឹកទំនិញធន់ធំទាំងអស់នោះប៉ុណ្ណោះ។ សូមរំលឹកដែរថាចាប់តាំងតែពីមានការភ្ញាក់ផ្អើលអំពីវត្តមានរបស់កូវីដពូជក្លាយថ្មីមួយបានកើតឡើងនៅក្នុងប្រទេសអង់គ្លេសរួចមកបណ្តាប្រទេសចំនួន 50 មកហើយដែលបានប្រកាសហាមប្រាមការមកដល់នៃពលរដ្ឋអង់គ្លេស ហើយក្នុងនោះមានទាំងការបិទព្រំដែនជាមួយនឹងអង់គ្លេសផងដែរ៕

  • រយៈពេល3ឆ្នាំ Tesla បង្កើនតម្លៃខ្លួនពី 60 ពាន់លានដុល្លារមកជិតដល់ 600 ពាន់លានដុល្លារ

    រយៈពេល3ឆ្នាំ Tesla បង្កើនតម្លៃខ្លួនពី 60 ពាន់លានដុល្លារមកជិតដល់ 600 ពាន់លានដុល្លារ

    បរទេស ៖ ប្រើពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុដ៏អាក្រក់នៃក្រុមហ៊ុនដែលមានផលិតផលចម្លែកខុសពីគេគឺរថយន្តដើរដោយថាមពលអគ្គិសនីបានធ្វើឲ្យ Telsa ដែលធ្លាប់មានតម្លៃត្រឹមតែ 60 ពាន់លានដុល្លារកាលពីឆ្នាំ2017 ពេលនេះមានតម្លៃរហូតទៅដល់ជិត 600ពាន់លានដុល្លារ។ លោក Elon Musk បានធ្វើការរំលឹកឡើងវិញបន្តិចគ្រាមួយកាលពីឆ្នាំនោះក្នុងពេលដែល Tesla បានបាត់បង់អ្វីៗស្ទើរតែគ្រប់យ៉ាង ហើយក៏បានប្រកាសចង់លក់ក្រុមហ៊ុនទាំងអស់ទៅឲ្យក្រុមហ៊ុនយក្ស Apple ទៀតផង។ លោក Musk បាននិយាយថា ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Tim Cook នៅឆ្នាំនោះបានធ្វើការបដិសេធមិនព្រមចាយលុយ 60 ពាន់លានដុល្លារដើម្បីទិញយក Tesla ឡើយ។ ផែនការសម្រាប់លក់គឺបានត្រៀមរួចទៅហើយនៅលើតុដើម្បីជួបជាមួយនឹងលោក Tim Cook ប៉ុន្តែបែរជាត្រូវបានគាត់បដិសេធមិនព្រមសូម្បីតែជួបពិភាក្សាគ្នាក្នុងពេលដែល Tesla កំពុងជួបបញ្ហាហិរញ្ញវត្ថុដ៏អាក្រក់ដែលលោកបានហៅវាថា Darkest Day ដើម្បីដំណើរការផលិតកម្មម៉ូដែល Model 3 របស់ខ្លួន។ មកដល់បច្ចុប្បន្ន Apple បែរជាត្រូវបានព័ត៌មានចុះផ្សាយថាកំពុងសម្ងំធ្វើការងារនៅលើគម្រោងផលិតរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តិរបស់ខ្លួនទៅវិញដោយមានទាំងការប្រមូលយកបុគ្គលិកជាន់ខ្ពស់របស់ Telsa ជាច្រើននាក់ផងមកធ្វើការជាមួយគ្នាធ្វើយ៉ាងណាឲ្យ Apple អាចហក់ចូលទីផ្សាររថយន្តនេះបាននៅក្នុងឆ្នាំ2024៕

  • អាជីវកម្មហ្គេមនៅម៉ាកាវរំពឹងងើបឡើងវិញដោយផ្អែកទៅលើបច្ចេកវិទ្យា

    អាជីវកម្មហ្គេមនៅម៉ាកាវរំពឹងងើបឡើងវិញដោយផ្អែកទៅលើបច្ចេកវិទ្យា

    បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះឲ្យដឹងថាទីក្រុងម៉ាកាវដែលត្រូវបានគេស្គាល់ថាជាទីប្រជុំដោយអាជីវកម្មហ្គេមធំបំផុតលើលោកនោះនឹងត្រូវបានគេជឿជាក់ថានឹងងាកទៅពឹងផ្អែកលើវិស័យបច្ចេកវិទ្យាវិញដើម្បីអាចឲ្យខ្លួនងើបចេញពីវិបត្តិសេដ្ឋកិច្ចដោយសារតែកូវីដ19។ ប្រភពដដែលបានសរសេរដែរថា កន្លងមកចុងក្រោយនេះ ទឹកដីម៉ាកាវបានគ្របដណ្តប់ទៅដោយឥទ្ធិពលដ៏អវិជ្ជមានដោយសារបម្រាមធ្វើដំណើរត្រូវបានធ្វើឡើងនៅស្ទើរគ្រប់ទីកន្លែងលើសកលលោកហើយជាពិសេសនោះគឺថាសេដ្ឋកិច្ចរបស់ក្រុងមួយនេះគឺពឹងផ្អែកទាំងស្រុងទៅលើអាជីវកម្មហ្គេមនិងភ្នាល់។ នៅក្នុងខែមិថុនាខាងមុខនេះតាមផែនការក្រុងម៉ាកាវនឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បច្ចេកវិទ្យាមួយដែលមានឈ្មោះថា Beyond និងត្រូវបានស្គាល់ថាជាកម្មវិធីដែលមានលក្ខណៈស្រដៀងទៅនឹងព្រិត្តិការណ៍ពាណិជ្ជកម្មដ៏ល្បី CES នៅក្នុងទីក្រុងឡាសវេហ្គាស។យោងតាមការបញ្ជាក់របស់ក្រុមអ្នករៀបចំបានអះអាងថា Beyond នឹងក្លាយទៅជាវិធីសាស្ត្រដើម្បីបង្ហាញពិភពលោកថាក្រុងម៉ាកាវគឺជាច្រកចូលថ្មីមួយទៀតដែលអាចជំនួសទីក្រុងហុងកុងបាននាពេលខាងមុខ។ កាលពីខែសីហាកន្លងទៅអជ្ញាធរក្រុងម៉ាកាវបានប្រកាសថាអាជីវកម្មហ្គេមនឹងងើបឡើងវិញយ៉ាងយឺតយ៉ាវបំផុតហើយគិតត្រឹមខែវិច្ឆិកាអាជីវកម្មនេះនៅតែអាចទាញយកប្រាក់ចំណេញប្រមាណជា 6,6 ពាន់លានដុល្លារប៉ុន្តែជាចំនួនដែលមានអត្រាធ្លាក់ចុះដល់ទៅ 80,5 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2020។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បច្ចេកវិទ្យាធំៗបែបនេះបានក្លាយទៅជាឧទាហរណ៍ជាក់ស្តែងដែលអាចបង្ហាញបានថាសេដ្ឋកិច្ចរបស់ក្រុងម៉ាកាវនឹងនៅតែមានឧិកាសងើបឡើងវិញព្រមទាំងប្រាក់ចំណេញដដែលទោះបីជាក្នុងស្ថានភាពកូវីដ19ក្តី៕

  • ឧកញ៉ា នួន រិទ្ធី ៖ កូវីដ បានផ្ដល់មេរៀនជាច្រើនសម្រាប់អ្នកអភិវឌ្ឍវិស័យអចនទ្រព្យ

    ឧកញ៉ា នួន រិទ្ធី ៖ កូវីដ បានផ្ដល់មេរៀនជាច្រើនសម្រាប់អ្នកអភិវឌ្ឍវិស័យអចនទ្រព្យ

    ភ្នំពេញ ៖ នៅក្នុងសម័យកាលនៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ19 បានធ្វើឱ្យការវិនិយោគ និងអាជីវកម្មក្នុងវិស័យជាច្រើនទទួលរងនូវផលប៉ះពាល់រហូតដល់ក្រុមហ៊ុនខ្លះត្រូវបង្ខំចិត្តបិទទ្វាដោយសារតែមិនអាចទប់ទល់នឹងវិបត្តិបាន។ ដោយឡែកសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមួយចំនួនអាចគេចផុតពីវិបត្តិសាកលមួយនេះ ហើយថែមទាំងអាចឆក់យកឱកាសចំណេញត្រឡប់មកវិញថែមទៀតផង។ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ( Khmer Foundation Appraisal) បានប្រាប់ AMSថា ពាក់ព័ន្ធនឹងស្ថានការណ៍កូវីដ យើងទទួលបានបទពិសោធន៍ថ្មីៗច្រើន ពាក់ព័ន្ធនឹងឱកាស និងហានិភ័យនៅចំពោះមុខ។ បើយើងមិនគិតអំពីសុវត្ថិភាពក្រុមហ៊ុន ឬក៏សុវត្ថិភាពនៃខ្ទង់ចំណាយ នោះយើងនឹងមានការខាតបង់។ លោកឧកញ៉ាបានមានប្រសាសន៍ថា៖« មកទល់នឹងពេលនេះក្រុមហ៊ុនខ្ញុំចាប់យកឱកាសបានពីហានិភ័យក្នុងពេលសម័យកូវីដ គឺ៖ទី1- យើងចាប់ឱកាសបាននៅលើអចនទ្រព្យ និងលក់ដូរបាន ហើយវាងាយស្រួលលក់។ ទី 2- ពាក់ព័ន្ធនឹងការប្រមូលទិញគឺយើងបានឆក់ឱកាសទិញអចលនទ្រព្យ កន្លែងល្អៗបានច្រើន និងមានតម្លៃ ទាបជាងទីផ្សារ។ ទី3- គឺយើងទទួលបានការទិញវត្ថុធាតុដើមបានធូរថ្លៃ»។ លោកកឧកញ៉ាបានបញ្ជាក់ថា «ការផ្តល់សេវាកម្មនៅពេលមានវិបត្តិក៏ជាឱកាស ពេលវាកំពុងឡើងក៏វាជាឱកាស លើកលែងក្នុងលក្ខខណ្ឌមួយវានៅទ្រឹង ឬការកើតកលយុគ ក្នុងហេតុផលវិបត្តិនយោបាយ ឬកើតមានសង្គ្រាម។ តែក្នុងពេលកូវីដនេះ វាជាកាសទៅវិញសម្រាប់អ្នកធ្វើសេវាកម្ម ហើយក៏ស្ទើរតែគ្មានក្រុមហ៊ុនផ្តល់សេវាកម្មណាមួយមានបញ្ហានោះទេ គឺមានតែឱកាសក្នុងការកើនឡើង»។ ចំពោះអ្នកមានផែនការមិនសូវជាមានផលប៉ះពាល់ទេ មានបញ្ហាតែលើអ្នកអភិវឌ្ឍន៍មួយចំនួន ដែលគ្មានផែនការប៉ុណ្ណោះ។ អ្នកវិនិយោគប៉ះពាល់ដូចជាអ្នកវិនិយោគនៅកំពង់សោម និងតាមជាយដែនមួយចំនួនដោយគាត់មានការផ្ដោត និងរំពឹងលើការលើវិនិយោគទុននៃទីផ្សារក្រៅប្រទេសខ្លាំងពេក។នេះបើតាមលោកឧកញ៉ាបានបញ្ជាក់។…

  • ស្ថានភាពកូវីដនៅថៃ ៖នាយករដ្ឋមន្ត្រីព្រមានរឹតបន្តឹងការធ្វើដំណើរសាជាថ្មី និងបិទកម្មវិធីបុណ្យឆ្លងឆ្នាំ

    ស្ថានភាពកូវីដនៅថៃ ៖នាយករដ្ឋមន្ត្រីព្រមានរឹតបន្តឹងការធ្វើដំណើរសាជាថ្មី និងបិទកម្មវិធីបុណ្យឆ្លងឆ្នាំ

    បាងកក ៖ យោងតាមសេចក្តីប្រកាសព័ត៌មានដោយកាសែតបាងកកប៉ុស្ត៍នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានធ្វើការប្រកាសថារដ្ឋាភិបាលនឹងលុបចោលនូវភាពបន្ធូរបន្ថយការធ្វើដំណើរ និងធ្វើការពិនិត្យមើលឲ្យបានកាន់តែតឹងរឺងសាជាថ្មីដែលបូករួមទាំងលទ្ធភាពក្នុងការបិទកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មីផង។ ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពីយប់ថ្ងៃអង្គារម្សិលមិញលោកនាយករដ្ឋមន្ត្រីបានមានប្រសាសថា ៖ «ការផ្ទុះវិរុសរាតត្បាតលើកនេះគឺ ពិតជាការក្រើនរំលឹកដ៏សំខាន់ថាតើកូវីដ19ពិតជានៅតែបានបន្តគម្រាមកំហែងដល់ប្រទេសជាតិរបស់យើងទំហំណា។ ក្នុងពេលជាមួយគ្នានេះសកលលោកស្ថានភាពកូវីដក៏បែរទៅជាកាន់តែអាក្រក់ផងដែរ»។ លោក Prayut បានបន្តទៀតថា «នៅក្នុងខែធ្នូនេះចំនួននៃអ្នកស្លាប់ជាប្រចាំសប្តាហ៍បានកើនឡើងពីរាប់រយនាក់ទៅដល់រាប់ពាន់នាក់នៅក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ស្ថានភាពកាន់តែអាក្រក់បែបនេះពិតជាបានធ្វើឲ្យមានកត្តាប៉ះពាល់ជាអវិជ្ជមានដល់ប្រទេសថៃ ដូច្នេះយើងត្រូវតែត្រៀមរៀបចំខ្លួនឲ្យបានរួចជាស្រេច»។ នាយករដ្ឋមន្ត្រីនិងជាមេបញ្ជាការយោធារូបនេះក៏បានបញ្ជាក់ដែរថាលោកនឹងជួបពិភាក្សាគ្នាជាមួយនឹមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការងារកូវីដឬ CCSA នៅសប្តាហ៍នេះមុនពេលដែលគាត់នឹងសម្រេចជាផ្លូវការណាមួយអំពីរបៀបនៃការគ្រប់គ្រងប្រទេសក្នុងពេលបច្ចុប្បន្ននិងក៏ដូចជាពេលបុណ្យចូលឆ្នាំថ្មីផង។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអង្គារម្សិលមិញ CCSA បានរាយការណ៍ករណីឆ្លងថ្មី 427 ដែលក្នុងនោះជនចំណាកស្រុក 397 នាក់ដែលវាបានធ្វើឲ្យចំនួនឆ្លងកូវីដសរុបក្នុងប្រទេសកើនដល់ 5.716នាក់៕

  • ព័ត៌មានចុងក្រោយអំពីស្ថានភាពកូវីដនៅអង់គ្លេស និងអាមេរិក

    ព័ត៌មានចុងក្រោយអំពីស្ថានភាពកូវីដនៅអង់គ្លេស និងអាមេរិក

    បរទេស ៖ ស្ថានភាពកូវីដ19 កាន់តែអាក្រក់ឡើងនៅក្នុងប្រទេសអាមេរិក និងអង់គ្លេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះទោះបីជាវ៉ាក់សាំងចាប់ផ្តើមធ្វើការចែកចាយទៅហើយក្តី។ ខាងក្រោមនេះគឺជាព័ត៌មានចុងក្រោយដែលអង់គ្លេស និងអាមេរិកកំពុងប្រឈមមុខយោងតាមការចេញផ្សាយរបស់ CNN នៅត្រឹមថ្ងៃអង្គារម្សិលមិញនេះ៖ ប្រទេសជាច្រើនបានដាក់បម្រាមហោះហើរជាមួយនឹងអង់គ្លេសក្រោយពេលដែលប្រទេសនេះបានអះអាងពីប្រភេទកូវីដពូជក្លាយថ្មីមួយទៀត កូវីដពូជក្លាយថ្មីបានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសសម្រេចចិត្តបិទទីក្រុងឡុង និងតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេស អាមេរិកអនុម័តកញ្ចប់ប្រាក់ជំនួយសេដ្ឋកិច្ចប្រមាណជា 900 ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញកាលពីថ្ងៃអាទិត្យ FDA អាមេរិកប្រកាសទទួលស្គាល់វ៉ាក់សាំងទី 2 គឺ Moderna សម្រាប់ការប្រើប្រាស់បន្ទាន់នៅក្នុងប្រទេស Pfizer និង Moderna ចាប់ផ្តើមតេស្តសមត្ថភាពរបស់ខ្លួនប្រឆាំងនឹងកូវីដពូជក្លាយថ្មី ចំនួនក្មេងៗឆ្លងកូវីដ 19 នៅអាមេរិកមានការកើនឡើងដល់ទៅ 25 ភាគរយហើយក្នុងរយៈពេល 2 សប្តាហ៍ចុងក្រោយ៕

  • កម្ពុជារំពឹងថានឹងទទួលបាន 1,771 ដុល្លារអាមេរិកនៃផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នៅឆ្នាំ2021

    កម្ពុជារំពឹងថានឹងទទួលបាន 1,771 ដុល្លារអាមេរិកនៃផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់នៅឆ្នាំ2021

    ក្នុងឆ្នាំ2021ខាងមុខនេះ ប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងទទួលបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ មានចំនួន 1,771 ដុល្លារ គឺកើនឡើងពី1600 ដុល្លារ ក្នុងឆ្នាំ2020 ។ ការព្យាករនេះត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅពេលឯកឧត្តម ដឹកនាំក្រុមរបស់គាត់ដើម្បីការពារសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ2021 នៅព្រឹទ្ធសភា។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នបានបញ្ជាក់ឱ្យដឹងទៀតថាកំណើននេះអាចធ្វើទៅបានតាមរយៈការខិតខំផ្សេងៗរបស់រាជរដ្ឋាភិបាលរួមមានការផ្តល់ការលើកទឹកចិត្តពន្ធដល់សហគ្រាសធុនតូច និងមធ្យមក៏ដូចជាឧស្សាហកម្មសំខាន់ៗដូចជាទេសចរណ៍ និងបដិសណ្ឋារកិច្ចជាដើម។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញថវិកាជាតិជាង 200 លានដុល្លារអាមេរិករួចហើយ ដើម្បីឧបត្ថម្ភធន ដល់អ្នកដែលរងផលប៉ះពាល់ពីវិបត្ដិកូវីដ-19 ហើយនឹងរក្សាទុកថវិកាបន្ថែមទៀត ដើម្បីជួយដល់ពួកគេ ប្រសិនបើមានវិបត្តិនៅបន្តកើតមាន។ ទោះបីជាយើងបានមើលឃើញថា ការនាំចេញផលិតកម្មជាទូទៅ ត្រូវបានរងគ្រោះដោយរោគរាតត្បាតកូវីដ -19 ក៏ដោយ ក៏ការនាំចេញកង់គ្រឿងបន្លាស់អគ្គិសនី និងគ្រឿងបន្លាស់រថយន្តកំពុងតែមានការកើនឡើង។ ការនាំចេញអង្ករ និងទំនិញកសិកម្មផ្សេងទៀត ក៏បានកើនឡើងផងដែរ ខណៈដែលភ្ញៀវទេសចរក្នុងស្រុក បានគាំទ្រដល់ការងើបឡើងវិញមួយផ្នែក នៃឧស្សាហកម្មទេសចរណ៍ និងឧស្សាហកម្ម។ ជាមួយនឹងការផ្លាស់ប្តូរនេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ត្រូវបានព្យាករថា…

  • World Bank ព្យាករសេដ្ឋកិច្ចវៀតណាមនឹងកើន 6.8 ភាគរយក្នុងឆ្នាំ2021

    World Bank ព្យាករសេដ្ឋកិច្ចវៀតណាមនឹងកើន 6.8 ភាគរយក្នុងឆ្នាំ2021

    បរទេស ៖ យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយធនាគារពិភពលោក World Bank កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ជាលទ្ធផលសម្រាប់ឆ្នាំ2020 នេះប្រទេសវៀតណាមត្រូវបានគេមើលឃើញថាមានកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ប្រមាណជា 3 ភាគរយទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងការវាយប្រហារដោយកូវីដ19 ក្តី។ World Bank បានសរសេរទៀតថា ដោយសារតែការគ្រប់គ្រងទៅលើការរីករាលដាននៃកូវីដបានល្អទើបធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់វៀតណាមនៅតែមានកំណើនវិជ្ជមានបែបនេះហើយក្នុងនោះខ្លួនក៏បានព្យាករណ៍ទៀតដែរថាសម្រាប់ឆ្នាំ2021 ខាងមុខ GDP របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះនឹងមានកំណើន GDP ប្រមាណជា 6.8 ភាគរយផងដែរ។ គួរឲ្យដឹងដែរថា ក្រៅតែពីការទប់ស្កាត់ការរីករាលដាលនៃរោគរាតត្បាតដោយមានប្រសិទ្ធភាពតាំងដំបូងហើយនោះព្រមជាមួយនឹងការបត់បែនបានល្អផងរដ្ឋាភិបាលវៀតណាមក៏បានប្រើគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុរបស់ខ្លួនជាច្រើនដើម្បីទុកឲ្យវិស័យឯកជននិងអាជីវកម្មកើតថ្មីអាចរស់រាននិងអាចងើបឡើងវិញបាន។ ប្រទេសវៀតណាម មិនត្រឹមតែជាប្រទេសដែលមានចរចរណ៍ពាណិជ្ជកម្មទំនិញខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសដែលមានប្រាក់បម្រុងអន្តរជាតិកើនឡើងខ្លាំងផងដែរ។ របាយការណ៍របស់ World Bank បានបញ្ជាក់ថាការវិនិយោគបរទេសបានកំពុងតែបន្តធ្វើច្រើនឡើងហើយជាពិសេស គឺវៀតណាកំពុងចាប់ផ្តើមទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាគោលដៅបង្កើតសង្វាក់ផលិតកម្មដ៏មានសក្តានុពល៕