-
BMW គ្រោងផលិតរថយន្តអគ្គិសនីឲ្យបាន 20 ភាគរយត្រឹមឆ្នាំ2023
បរទេស៖ យោងតាមការប្រកាសរបស់លោកប្រធានប្រតិបត្តិ Oliver Zipse ថ្លែងប្រាប់ទៅកាន់ក្រុមកាសែតAugsburger Allgemeine នៅសប្តាហ៍នេះ ថាក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់លោកគឺ BMW បានដាក់ចេញនូវផែនការដ៏ធំមួយក្នុងការផលិតរថយន្តអគ្គិសនីឲ្យបានទៅដល់ 20 ភាគរយឲ្យបានត្រឹមឆ្នាំ2023ខាងមុខនេះ។ លោក Zipse បាននិយាយថា៖ «ពួកយើងបានកំពុងតែធ្វើការបង្កើនចំនួនរថយន្តអគ្គិសនីបានយ៉ាងច្រើនគួរឲ្យកត់សំគាល់ហើយចាប់ពីឆ្នាំ2021 ទៅដល់ឆ្នាំ2023 ក្រុមហ៊ុននឹងមានផែនការក្នុងការផលិតរថយន្តអគ្គិសនីឲ្យបានទៅដល់កន្លះលានគ្រឿងបន្ថែមទៀត ដែលច្រើនជាងផែនការចាស់។ លោកបានបន្តទៀតថា BMW នឹងបង្កើនការផលិតរថយន្តអគ្គិសនីឲ្យបាន1 គ្រឿងក្នុងចំណោម 5 គ្រឿងនៅត្រឹមឆ្នាំ2023 ខាងមុខ ជាពិសេសក៏ចាំបាច់ត្រូវពន្លឿនការកសាងហេដ្ឋរចនាសម្ព័ន្ធនៃទីតាំងសាកថ្មឲ្យបានច្រើនទៀតផងដែរ។ លោក Zipse បញ្ជាក់ថាក្រុមហ៊ុនទាមទារឲ្យមានទីតាំងសាកថ្មជាលក្ខណៈឯកជនដល់ទៅ 15,000 និងទីតាំងសាធារណៈ1,300 ដែលអាចប្រើប្រាស់បានជាប្រចាំសប្តាហ៍ប៉ុន្តែមកដល់ពេលនេះ BMW នៅមានកង្វះខាតច្រើនទៀតណាស់ចំពោះបញ្ហានេះ៕
-
ក្រុងឌុបៃអនុម័តកញ្ចប់ថវិកាជាង 15 ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ
បរទេស៖ យោងតាមសេចក្តីប្រកាសរបស់មេដឹកនាំនៃទីក្រុងឌុបៃដែលជាក្រុងបណ្តុំទៅដោយហិរញ្ញវត្ថុ និងអាជីវកម្មចម្រុះដ៏ធំបំផុតរបស់សហភាពអារ៉ាប់រួមនោះបានបង្ហាញថាកញ្ចប់ថវិកាជាង 15,5 ពាន់លានដុល្លារត្រូវបានអនុម័តរួចរាល់ហើយសម្រាប់ការប្រើប្រាស់នៅក្នុងឆ្នាំ2021 ខាងមុខ។ ទោះបីជាយ៉ាងណាក្តីសេចក្តីថ្លែងការណ៍នេះគឺមិនបានផ្តល់ព័ត៌មានលំអិតក្នុងការប្រៀបធៀបទៅនឹងខ្ទង់ចំណាយជាក់ស្តែងដែលបានប្រើប្រាស់នៅក្នុងឆ្នាំ 2020 នេះទេ ប៉ុន្តែគេអាចដឹងបានថាទំហំថវិកានេះមានចំនួនតិចជាងកញ្ចប់ថវិកាដែលធ្លាប់បានគ្រោងសម្រាប់ឆ្នាំ2020 ដល់ទៅ 14 ភាគរយ។ មកដល់ពេលនេះនៅមិនទាន់មានការឆ្លើយឆ្លងណាបន្ថែមពីសំណាក់រដ្ឋាភិបាលនៃទីក្រុងឌុបៃនៅឡើយទេ។ កញ្ចប់ថវិកានេះត្រូវបានអនុម័តដោយមេដឹកនាំរបស់ក្រុងឌុបៃ គឺលោក Sheikh Mohammed bin Rashid Al Maktoum និងជានាយករដ្ឋមន្ត្រីរបស់សហភាពអារ៉ាប់រួមផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយមេដឹកនាំរូបនេះបានបញ្ជាក់ទៀតដែរថា ៖ កន្លងមកថ្មីៗនេះ ទីក្រុងឌុបៃដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នោះបានរងផលប៉ះពាល់យ៉ាងខ្លាំងព្រមទាំងការជាប់គាំង និងការផ្អាកជើងហោះហើរផងដែរគិតតាំងតែពីដើមឆ្នាំ។ ដោយឡែកសម្រាប់សេដ្ឋកិច្ចនឹងត្រូវព្យាករថាមានការធ្លាក់ចុះ 6,2 ភាគរយនៅឆ្នាំ 2020 មុនពេលដែលវាអាចកើនឡើងវិញ 4 ភាគរយក្នុងឆ្នាំ2021 ដែលចាំបាច់ត្រូវការគាំទ្រ និងបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញជាមួយគ្នាផងដែរ៕
-
លោកបណ្ឌិត តេង រិទ្ធី ៖ ភាពប្រកួតប្រជែងលើទីផ្សារកាន់តែខ្លាំង ធ្វើឱ្យគម្រោងលំនៅដ្ឋាន និងបុរី មានការផ្លាស់ប្តូរ
ដោយសារតែមានតម្រូវការ និងស្តង់ដារនៃការរស់នៅកាន់តែមានលក្ខណៈប្រសើរឡើង វិស័យអចលនទ្រព្យផ្នែកលំនៅដ្ឋាន និងបុរីនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកបណ្ឌិត តេង រិទ្ធីដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន R’Investment Group អ្នកជំនាញវិស័យអចលនទ្រព្យភាពរីកចម្រើននៃវិស័យលំនៅដ្ឋាន នឹងជំរុញឱ្យមានភាពប្រកួតប្រជែងក្នុងទីផ្សារកាន់តែខ្លាំង និងកាន់តែផ្តល់ការអភិវឌ្ឍបន្ថែមនៅក្នុងវិស័យនេះ លោកបណ្ឌិត តេង រិទ្ធី បានប្រសាសន៍ប្រាប់ភ្នាក់ងារ AMSថា កម្ពុជាមានអំណោយស្រាប់សម្រាប់ការអភិវិឌ្ឍវិស័យលំនៅដ្ឋាន បើទោះជាបច្ចុប្បន្ននេះ វាបានថមថយចុះបន្តិចដោយសារតែវិបត្តិកូវីដ-19ក្ដី ប៉ុន្តែវានៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរដដែល។ លោកបន្តថា «ក្នុងវិស័យអចលនទ្រព្យ ជាពិសេសការអភិវឌ្ឍត្រូវបានគេចែកចេញជាផ្នែកសំណង់ច្រើនប្រភេទលើការវិនិយោគ រួមមានប្រភេទសណ្ឋាគារ ខុនដូ ផ្ទះលំនៅដ្ឋាន ជាឯកជនធម្មតាៗ និងបុរី ហើយប្រភេទសំណង់ដែលប៉ះពាល់ខ្លាំង គឺផ្នែកសណ្ឋាគារអាចឈានដល់ការបិទខ្លះទៀត។ ដោយឡែកផ្នែកខុនដូមិនប៉ះពាល់ប៉ុន្មានទេ ភាគច្រើនគាត់សង់រួច គាត់បានលក់ចេញខ្លះ ហើយបន្តការសាងសង់របស់គាត់ទៀត គ្រាន់តែការលក់ដូរ វាយឺតបន្តិច ហើយខុនដូ 50% ឡើងទៅគឺច្រើនផ្តោតលើជនបរទេស ឬក្មេងៗស្រករក្រោយគាត់ចង់រស់នៅស្រុកខ្មែរ និងក្មេងៗក្នុងស្រុកដែលគាត់ចង់រស់នៅបែបទំនើប»។ លោកបណ្ឌិត តេង រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា៖ «ការសង្កេតមើលរបស់ខ្ញុំ សំណង់លំនៅដ្ឋានដាច់ដោយឡែក និងបុរី មិនជាមានផលប៉ះពាល់ទេ គឺនៅមានគម្រោងបើកជាបន្តច្រើនដែរ នៅតាមជាយក្រុង…
-
មហាយក្សចិនអាចនឹងហក់ឡើងកាន់តំណែងជាមហាអំណាចសេដ្ឋកិច្ចជំនួសអាមេរិក
បរទេស៖ យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថាប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកនៅក្នុងឆ្នាំ 2028បើទោះបីជាការព្យាករណ៍លើកមុនគឺរហូតទៅដល់ឆ្នាំ2033។ វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មនិងសេដ្ឋកិច្ចដែលមានឈ្មោះថា CEBR មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសបាននិយាយថាដោយសារប្រសិទ្ធភាពនៃការគ្រប់គ្រងបញ្ហាវិបត្តិកូវីដ19 វាបានជម្រុញឲ្យសេដ្ឋកិច្ចចិនពិតជាបានដើរយ៉ាងលឿនលើសពីអ្វីដែលអាមេរិកនិងអ៊ឺរ៉ុបអាចធ្វើបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ CEBR ដែលជារៀងរាល់ឆ្នាំនឹងធ្វើការបង្ហាញពីតួលេខព្យាករណ៍របស់ខ្លួននៅថ្ងៃទី 26 ខែធ្នូ ក៏បានបង្ហាញដែរថាសេដ្ឋកិច្ចឥណ្ឌានឹងក្លាយទៅជាមហាអំណាចទី 3 លើលោកផងដែរក្នុងរយៈពេលដូចគ្នានេះ។ ទោះបីជាមានឈ្មោះជាប្រទេសដែលបានទទួលរងការវាយប្រហារដោយសារកូវីដដំបូងគេក្តីប៉ុន្តែចិនអាចគ្រប់គ្រងស្ថានភាពបានល្អបំផុតដោយបូករួមទាំងការបិទទីក្រុងជាច្រើនផងហើយជាលទ្ធផលចិនមិនបានប្រឈមមុខទៅនឹងវិបត្តិសេដ្ឋកិច្ចដូចបណ្តាប្រទេសផ្សេងឡើយហើយថាថែមទាំងអាចឃើញមានកំណើនសេដ្ឋកិច្ចដល់ទៅ 2 ភាគរយផងដែរសម្រាប់ឆ្នាំ 2020 នេះ៕
-
ប្រធាន JCIអាណត្តិថ្មីនឹងជំរុញគម្រោងឆ្នាំ2021 ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ជោគជ័យ
ដោយមើលឃើញពីភាពជឿជាក់ និងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំដែលអាចជំរុញសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា កាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត លោក ប៉ាក ចន្ទលីណូ ត្រូវបានជ្រើសតាំងជាប្រធានក្នុងអាណត្តិថ្មីនេះ នឹងត្រូវដឹកនាំសមាជិកក្នុងការបន្តសកម្មភាពគម្រោង និងបេសកកម្មក្នុងឆ្នាំ2021 រួមជាមួយនឹងការជំរុញរាល់គម្រោង និងសកម្មភាពសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា JCI ឱ្យផ្តល់ជាផលវិជ្ជមានទៅកាន់សង្គមជាតិ និងភាពរីកចម្រើនរបស់ JCI ទាំងមូលផងដែរ ។ លោក ឧកញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិ នៃ JCI Cambodia ឆ្នាំ2020 បានប្រាប់ AMSថា៖ «នៅឆ្នាំ2020យើងបានរៀបចំផែនការ និងយុទ្ធសាស្ត្រប្រចាំឆ្នាំ តែអ្វីដែលបានគ្រោងទុកគឺកិច្ចប្រជុំថ្នាក់តំបន់បានត្រូវអាក់ខានដោយសារតែកូវីដ ទើបធ្វើឱ្យយើងងាកទៅជួយលើសហគមន៍របស់យើងវិញ ដោយក្នុងនោះJCI បានចូលរួមការងារសង្គមជួយដល់ជនរងគ្រោះជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ លោកឧកញ៉ា ឡេង សុខគា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ2020 យើងធ្វើផែនការ ដោយបានផ្តោតទៅលើ4វិស័យគឺ៖ សហគមន៍ ទំនាក់ទំនងធុរកិច្ច ទំនាក់ទំនងការបរទេស និងការអភិវឌ្ឍបុគ្គល បានន័យថាយើងបង្រៀន បង្ហាត់បង្ហាញ បណ្តុះបណ្តាលសមាជិកនឹងពាណិជ្ជករកម្ពុជា។ ពេលកូវីដរាលដាល គម្រោងទាំងអស់ត្រូវធ្វើតាមអនឡាញ មានគម្រោងជាង10ដែលអាចធ្វើដោយផ្ទាល់។ លោកឧកញ៉ា ឡេង សុខគា…
-
វៀតណាមទទួលបានកញ្ចប់កម្ចី 2 ពាន់លានដុល្លារពីស៊ុយអែតសម្រាប់គម្រោងអាកាសយានដ្ឋានធំបំផុតនៅអាស៊ីអាគ្នេយ៍
បរទេស ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន the Scandasia បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសស៊ុយអែតដែលជាសម្ព័ន្ធដ៏យូរអង្វែងមកហើយជាមួយនឹងវៀតណាមបានអនុម័តកញ្ចប់ប្រាក់កម្ចីដល់ទៅ 2ពាន់លានដុល្លារក្នុងការជួយគាំទ្រដល់គម្រោងកសាងអាកាសយានដ្ឋានជាច្រើនក្នុងប្រទេសវៀតណាមដែលក្នុងនោះមានរួមទាំងអាកាសយានដ្ឋាន Long Thanh ដែលត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាអាកាសយានដ្ឋានដែលធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រភពដដែលបានសរសេរទៀតថា គម្រោងផ្តល់ប្រាក់ជំនួយនេះនឹងអាចជួយទៅដល់ការពង្រីកសមត្ថភាពគ្រប់គ្រងចរាចរណ៍តាមផ្លូវអាកាសរបស់វៀតណាម ជាពិសេសជួយក្នុងការជួយចំណាយទៅលើការដ្ឋានសាងសង់អាកាសយានដ្ឋាន Long Thanh ដែលនៅសេសសល់ព្រមទាំងច្រកចេញចូលទី3 របស់អាកាសយានដ្ឋាន Tan Son Nhat ខណៈដែលអាកាសយានដ្ឋានទាំងពីរនេះនឹងជួយដល់វិស័យធ្វើដំណើរតាមអាកាសរបស់ទីក្រុងហូជីមិញ ដោយការដ្ឋានសាងសង់ដំណាក់កាលទី 1 របស់អាកាសយានដ្ឋាន Long Thanh នឹងចាប់ផ្តើមដំណើរការចាប់ពីខែធ្នូនេះតទៅ ហើយកញ្ចប់ប្រាក់ប្រមាណជា 4,8 ពាន់លានដុល្លារនឹងត្រូវការប្រើប្រាស់នៅក្នុងដំណាក់កាលនេះហើយវៀតណាមចាំបាច់ត្រូវតែចំណាយលុយ 1 ភាគ 3 នៃកម្ចីនេះដើម្បីទិញយកសំភារៈ និងឧបករណ៍ដែលចាំបាច់ពីប្រទេសស៊ុយអែត។ គួរឲ្យដឹងថាវិស័យធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសវៀតណាមបានហក់ឡើងយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះដោយសារតែចំនួនតួលេខនៃអ្នកទេសចរកាលពីឆ្នាំទៅមានចំនួនសរុបដល់ 16,3 លាននាក់ កើនឡើងប្រមាណជា 15 ភាគរយ៕
-
អ្នកជំនាញនិយាយពីស្ថានភាព និងពេលវេលាហិរញ្ញវត្ថុអាចមានលំនឹងឡើងវិញ
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាននឹងកំពុងរៀបចំធ្វើឥណទាននៃការសងត្រឡប់ឡើងវិញ ថ្វីបើអាចទទួលបានការអនុញ្ញាតឱ្យបន្តការងាររៀបចំឥណទាននេះតាមរយៈធនាគារកណ្តាលឱ្យបន្តដំណើរការបានរហូតដល់ពាក់កណ្តាលឆ្នាំ2021។ លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិការនៃធនាគារអេស៊ីលីដាបានប្រាប់ AMS ថា ស្ថានភាពហិរញ្ញវត្ថុនៃការសងត្រឡប់នូវកម្ចីចំពោះធនាគារ និងស្ថាប័នមីក្រូហិញ្ញវត្ថុទាំងអស់ យើងមានការគាំទ្រពីរាជរដ្ឋាភិបាល គឺធនាគារជាតិដែលគាត់បានឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ មានវិធានការបន្ធូរបន្ថយជាបន្តបន្ទាប់ ហើយយើងក៏មានការធ្វើឥណទានឡើងវិញកន្លងមកដែរ។ លោកស្រីបណ្ឌិតបានឱ្យបញ្ជាក់ថា ៖«ភាពនឹងនរនៃគ្រឹះស្ថានហិរញ្ញវត្ថុ បានមកពីការសងត្រឡប់ជាធម្មតារបស់អតិថិជន។ ក្នុងស្ថានការណ៍កូវីដនេះអតិថិជនក៏គាត់មិនចង់ដែរ ព្រោះទាក់ទងប្រាក់ចំណូលគាត់ក៏ថយចុះដែរ ក្នុងស្ថានការណ៍ជួបនឹងការរាតត្បាតនៃជំងឺកូវីដនេះ ប្រជាពលរដ្ឋមិនចង់ទេ គាត់យល់ ពីព្រោះកម្ចីត្រូវតែសង ពេលដែលគាត់អាចធ្វើការរកស៊ីជាប្រក្រតីឡើងវិញ គាត់មានចំណូល គាត់អាចសងត្រឡប់ពេញលេញ ហើយគាត់នឹងអាចខ្ចីបន្ថែមទៀតដើម្បីនិរន្តរភាពអាជីវកម្មរបស់គាត់ដែរ»។ លោកស្រីបណ្ឌិត សូ ផនណារី បានមានប្រសាសន៍ថា៖«យើងមានការវិវត្តនៃវ៉ាក់សាំងការពារជំងឺកូវីដ ដែលកម្ពុជាអាចនឹងធ្វើការចាក់វ៉ាក់សាំងការពារនៅឆ្នាំ2021។ ដូច្នេះប្រសិនបើការចាក់វ៉ាកសាំងការពារ អាចដំណើរការទៅដោយរលូននៅក្នុងឆ្នាំ2021នោះ ភាពនឹងនរនៃហិរញ្ញវត្ថុនឹងមានសភាពជាប្រក្រតីឡើងវិញ ហើយស្ថានភាពហិរញ្ញវត្ថុអាចនឹងមានភាពរលូនដូចគ្នាដែរ »។ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ AMS ថា៖ ជាការពិតការសងត្រឡប់មកធនាគារនៅតែដំណើការធម្មតា គ្រាន់តែមានគោលការណ៍មួយហៅថាការរៀបចំឥណទានឡើងវិញ ចំពោះអ្នកដែលរងផលប៉ះពាល់ជំងឺពីកូវីដ-19 និងអ្នករងផលប៉ះពាល់ពីទឹកជំនន់កាលពីពេលកន្លងទៅថ្មីៗនេះ។ ដោយការរៀបចំនឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រវត្តិឥណទានរបស់អតិថិជនទេ។ កន្លងមកធនាគារបានឱ្យអតិថិជនត្រឹមដំណាច់ឆ្នាំ2020 តែឥឡូវក៏បានបន្តគោលការណ៍រៀបចំឥណទានឡើងវិញដល់ពាក់កណ្តាលឆ្នាំ2021។ តែក៏ឃើញអ្នករងផលប៉ះពាល់នៅតែមាន…
-
តួកគីនិយាយថា Sinovac របស់ចិនជោគជ័យ 91.25 ភាគរយក្នុងប្រទេសរបស់ខ្លួន
អង់ការ៉ា៖ នៅថ្ងៃសុក្រនេះសារព័ត៌មានរ៉យទ័របានប្រកាសថាវ់ាក់សាំងការពារកូវីដ19 ដែលជាផលិតផលរបស់ប្រទេសចិនមានឈ្មោះថា Sinovac ត្រូវបានតួកគីអះអាងថាធ្វើតេស្តទទួលបានភាពជោគជ័យដល់ទៅ 91.25 ភាគរយនៅក្នុងប្រទេសរបស់ខ្លួន។ តួលេខជោគជ័យនេះមានន័យថា Sinovac មានប្រសិទ្ធភាពខ្លាំងជាងការធ្វើតេស្តដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសប្រេស៊ីលដែលធ្លាប់បានអះអាងទទួលបានត្រឹមតែ 50 ភាគរយកាលពីថ្ងៃពុធកន្លងទៅ។ យោងតាមក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសតួកគីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាមិនមានផលប៉ះពាល់អ្វីឡើយនៅក្នុងការធ្វើតេស្តដំណាក់កាលទី 3 នេះលើកលែងតែអ្នកជំងឺម្នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿជាក់ថាមានបញ្ហាប្រតិកម្មអាឡាក់ស៊ី។ អ្នកស្រាវជ្រាវដដែលបាននិយាយទៀតថាផលប៉ះពាល់ជាធម្មតាដែលបណ្តាលមកពីការចាក់វ៉ាក់សាំងមួយនេះគឺកើតចេញជាគ្រុនក្តៅឈឺចាប់តិចតួច និងអស់កម្លាំងបន្តិចផងដែរ។ គួរឲ្យដឹងដែរថាដំណាក់កាលទី3ដែលបានធ្វើតេស្តនៅក្នុងប្រទេសតួកគីគឺត្រូវបានចាប់ផ្តើមតាំងតែពិថ្ងៃទី14 ខែកញ្ញាដោយក្នុងនោះរួមមានបញ្ចូលអ្នកស្ម័គ្រចិត្តប្រមាណជា 7,000 នាក់ហើយលទ្ធផលដែលទទួលបានពេលនេះគឺបានមកពីអ្នកធ្វើតេស្តរួចរាល់ប្រមាណជា 1,322 នាក់៕
-
ជប៉ុនគ្រោងបញ្ចប់ការផលិតរថយន្តប្រើប្រាស់ប្រេងឥន្ធនៈឲ្យបាននៅឆ្នាំ 2035 ខាងមុខ
បរទេស ៖ កាលពីថ្ងៃព្រហស្បត្ដិ៍ម្សិលមិញនេះប្រទេសជប៉ុនបានប្រកាសអំពីមហិច្ឆិតាដ៏ធំមួយរបស់ខ្លួនក្នុងការបញ្ចប់ទៅនៃការផលិតរថយន្តប្រភេទប្រើប្រាស់ថាមពលប្រេងឥន្ធនៈទាំងអស់ឲ្យបានក្នុងរយៈពេលយ៉ាងហោចណាស់ 15 ឆ្នាំខាងមុខ។ ក្នុងផែនការនោះផងដែរ រដ្ឋាភិបាលជប៉ុនក៏នឹងរំពឹងទុកដែរថានឹងអាចឈានទៅដល់ការបំភាយសារធាតុកាបូនមកត្រឹមតែកម្រិតសូន្យព្រមទាំងអាចបង្កើតប្រាក់ចំណូលមកវិញបានទៅដល់ 2 ទ្រីលានដុល្លារក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ 2050 ។ យោងតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga កាលពីខែតុលាកន្លងមកធ្លាប់បានបញ្ជាក់ច្បាស់ម្តងហើយអំពីផែនការមួយនេះនិងត្រូវបានហៅឈ្មោះថា Green Growth Strategy ដែលមានគោលបំណងធំគឺផ្តោតទៅលើឧស្សាហកម្មផលិតរថយន្ត និងឧស្សាហកម្មប្រើប្រាស់ថាមពលអ៊ីដ្រូសែន។ លោក Suga ក៏ធ្លាប់បញ្ជាក់ទៀតថាការវិនិយោគបៃតងគឺជាការងារអាទិភាពបំផុតមួយដើម្បីជួយស្តារសេដ្ឋកិច្ចដែលកំពុងរងគ្រោះដោយជំងឺរាតត្បាតកូវីដ19 និងនាំឲ្យជប៉ុនអាចឈានជើងចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុបចិន និងសេដ្ឋកិច្ចដទៃទៀតដែលក៏ជាអ្នកកំណត់គោលដៅលប់បំបាត់បំភាយឧស្ម័ននេះដូចគ្នា។ ក្រៅពីនេះរដ្ឋាភិបាលជប៉ុនម្សិលមិញនេះក៏បានបង្ហាញប្រាប់ផងដែរអំពីគម្រោងជំនួយផ្នែកហិរញ្ញវត្ថុនិងពន្ធចំពោះក្រុមហ៊ុនទាំងអស់ដែលធ្វើការនេះជាមួយគ្នានិងដើម្បីអាចកំណត់គោលដៅយកប្រាក់ចំណេញប្រមាណជា 870 ពាន់លានដុល្លារក្នុងមួយឆ្នាំឲ្យបានត្រឹមឆ្នាំ 2030 និងប្រមាណជា 1.8 ទ្រីលានដុល្លារក្នុងមួយឆ្នាំត្រឹមឆ្នាំ 2050៕
-
ថៃរកឃើញ 26 ករណីថ្មីពាក់ព័ន្ធការឆ្លងសហគមន៍ក្នុងខេត្តសមុទ្រសាខន
បរទេស ៖ គិតត្រឹមព្រឹកថ្ងៃសុក្រទី25 ខែធ្នូ ឆ្នាំ2020 នេះករណីឆ្លងក្នុងសហគមន៍នៅក្នុងខេត្តសមុទ្រសាខននៃប្រទេសថៃត្រូវបានគេរាយការណ៍បានរកឃើញករណីឆ្លងថ្មីចំនួន26 នាក់ទៀតហើយហើយប្រមាណជា 11 នាក់កំពុងស្ថិតនៅក្នុងលក្ខខណ្ឌសង្ស័យនៅឡើយ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថាក្នុងថ្ងៃជាមួយគ្នានេះករណីថ្មីចំនួន 35 ទៀតដែលរកឃើញទៅលើក្រុមកម្មករចំណាកស្រុក ហើយ 9 ករណីផ្សេងទៀតមានទៅលើអ្នកដំណើរដែលបានធ្វើដំណើរមកដល់ប្រទេស និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន។ ពាក់ព័ន្ធទៅនឹងករណីឆ្លងក្នុងសហគមន៍នេះផងដែរ លោកសាស្ត្រាចារ្យ Taweesilp Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការងាររដ្ឋបាលនៃស្ថានការណ៍កូវីដ19បាននិយាយថាអ្នកឆ្លងភាគច្រើនគឺជាអ្នកលក់ដូរមន្ត្រីរដ្ឋាភិបាលក្រុមកម្មករធ្វើការនៅកន្លែងដឹកជញ្ជូនអាហារសមុទ្រ និងបុគ្គលិកធនាគារផងដែរគឺសុទ្ធតែបានបង្ហាញរោគសញ្ញាទាំងអស់គ្នាហើយការឆ្លងបានរីករាលដាលទៅដល់ខេត្តទាំងអស់ចំនួន 31 មកហើយរបស់ថៃ។ លោក Taweesilop បានបញ្ចាក់ទៀតថាក្នុងចំណោមមនុស្សប្រមាណជា 8,810 នាក់ដែលបានធ្វើតេស្តនៅក្នុងខេត្តសមុទ្រសាខនគេអាចរកឃើញមានករណីវិជ្ជមានដល់ទៅ 1,308 នាក់ពោលគឺ 15 ភាគរយនៃចំនួនសរុបហើយតាមផែនការខ្លួននឹងបន្តធ្វើការតេស្តទៅលើមនុស្សប្រមាណជា 10,000 នាក់ទៀតដើម្បីធានាថាខ្លួនអាចគ្រប់គ្រងទៅលើករណីឆ្លងក្នុងសហគមន៍មួយនេះ៕