-
ផ្កាយរណបធ្វើពីឈើដំបូងបំផុតលើលោកនឹងបង្ហាញខ្លួនក្នុងឆ្នាំ2023
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់ជប៉ុនព្រមទាំងសកលវិទ្យាល័យ Kyoto ត្រូវបានគេដឹងថាបានសម្រេចចិត្តក្នុងការចូលរួមសហការគ្នាទៅលើផែនការមួយដែលនឹងអាចផលិតបានផ្កាយរណបជាលើកដំបូងបំផុតលើលោកដែលធ្វើឡើងពីឈើឲ្យបាននៅក្នុងឆ្នាំ 2023។ ក្រុមហ៊ុន Sumitomo Forestry បានប្រកាសថាខ្លួនបានចាប់ផ្តើមសិក្សាស្រាវជ្រាវរួចមកហើយអំពីកម្រិតនៃការលូតលាស់របស់ដើមឈើ និងជាពិសេសអំពីវិធីក្នុងការប្រើប្រាស់វត្ថុធាតុដើមជាសាច់ឈើនៅក្នុងលំហអាកាស។ កិច្ចការងារសហការគ្នារវាងភាគីទាំងពីរត្រូវបានគេដឹងទៀតដែរថានឹងអាចចាប់ផ្តើមការពិសោធន៍ទៅលើប្រភេទឈើជាច្រើនទៅក្នុងមជ្ឈដ្ឋានដែលមានសំពាធខ្លាំងនៅលើភពផែនដីជាមុនសិន។ គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលកាកសំណល់នៅលំហអាកាសដោយសារផ្កាយរណបចាស់ៗមានការកើនឡើងកាន់តែខ្លាំងខណៈដែលបណ្តាប្រទេសនានាបានធ្វើការបាញ់បញ្ជូនពីផែនដីជាបន្តបន្ទាប់រហូតមក ដូចនេះផ្កាយរណបធ្វើពីឈើនឹងក្លាយទៅជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ។ផ្កាយរណបដែលធ្វើពីសាច់ឈើនឹងអាចឆាបឆេះដោយមិនបានបង្កហានិភ័យនៅក្នុងបរិយាកាស ឬធ្លាក់ជាកំទេចកំទីរបស់វាមកលើផែនដីឡើយ។ យោងតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Takao Doi នៃសកលវិទ្យាល័យ Kyoto បានបញ្ជាក់ថា៖អ្វីដែលយើងតែងតែមានការព្រួយបារម្ភនោះគឺជាការពិតដែរថាផ្កាយរណបដែលចាស់ៗនឹងអាចត្រឡប់មកផែនដីវិញ និងឆេះទៅកំទេចកំទី ហើយអាចបង្កើតទៅជាភាគល្អិតនៃសារជាតុអាលុយមីញ៉ូមអុកស៊ីត Al2O3 ដែលវានឹងអណ្តែតវិលវល់នៅក្នុងបរិយាកាសលើភពផែនដីរបស់យើងរាប់សិបឆ្នាំដែលវានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់បរិស្ថានធម្មជាតិនៅលើភពផែនដី៕
-
ខណៈដែលកម្ពុជាទទួលបានតំណក់ប្រេងដំបូង តើដឹងទេថាប្រទេសណាដែលផលិតប្រេងបានច្រើនជាងគេលើលោក?
បរទេស៖ នាព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ 2020 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការហើយថាកម្ពុជាចាប់ផ្តើមទទួលបានតំណក់ប្រេងជាលើកដំបូងពីប្លុក A ដោយក្រុមហ៊ុន Kris Energy។ យោងតាមទិន្នន័យដែលធ្លាប់បានបង្ហាញដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារព័ត៌មានស្តីពីថាមពលហៅកាត់ថា EIA ចុងក្រោយនេះបានឲ្យដឹងថា កាលពីឆ្នាំ2019 ការផលិតប្រេងនៅទូទាំងពិភពលោកគឺអាចធ្វើបានរហូតទៅដល់ 100.61 លានបារ៉ែលក្នុងមួយថ្ងៃជាមធ្យមក្នុងនោះប្រទេសមហាអំណាចចំនួន 5 ដែលជាអ្នកផលិតប្រេងបានច្រើនជាងគេគឺស្មើទៅនឹងពាក់កណ្តាលនៃការផលិតប្រេងលើសកលលោក។ 5 ប្រទេសខាងក្រោមនេះគឺជាប្រទេសដែលផលិតប្រេងបានច្រើនបំផុតជាងគេកាលពីឆ្នាំ2019 ហើយតួលេខនេះគិតត្រឹមដើមខែធ្នូកន្លងទៅ និងចេញផ្សាយដោយវេបសាយ Investopedia៖ 1.ចិន៖ផលិតប្រេងបាន 4.89 លានបារ៉ែលក្នុងមួយថ្ងៃគឺមានទំហំប្រមាណជា 5 ភាគរយនៃផលិតកម្មសរុបលើលោក2.កាណាដា៖ផលិតប្រេងបាន 5.50 លានបារ៉ែលក្នុងមួយថ្ងៃ ហើយតាមការព្យាករណ៍របស់ EIA កាណាដានឹងអាចផលិតបានទំហំគុណនឹង 2 ដងនៅត្រឹមឆ្នាំ 20503.រុស្សី៖ផលិតបាន 11.49 លានបារ៉ែលក្នុងមួយថ្ងៃគឺប្រមាណជា 11 ភាគរយនៃផលិតកម្មសរុបលើលោក4.អារ៉ាប៊ីសាអូឌីត៖ផលិតបាន 11.62 លានបារ៉ែលក្នុងមួយថ្ងៃគឺប្រមាណជា 12 ភាគរយនៃផលិតកម្មសរុបលើលោក។អារ៉ាប៊ីសាអូឌីតគឺសមាជិកតែមួយគត់របស់អង្គការ OPEC ដែលមានឈ្មោះក្នុងបញ្ជីនេះ5.អាមេរិក៖ផលិតបានទៅដល់ 19.47 លានបារ៉ែលក្នុងមួយថ្ងៃគឺ 19 ភាគរយនៃការផលិតប្រេងសរុបលើលោកហើយអាមេរិកកាន់តំណែងនេះជាប់គ្នាអស់រយៈ…
-
ដំណឹងរីករាយ ៖ តំណក់ប្រេងលើកដំបូងរបស់កម្ពុជាបូមបានហើយ
ភ្នំពេញ៖ ក្ដីរំពឹងជាច្រើនឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជា និងក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សហការជាមួយក្រុមហ៊ុនអន្តរជាតិ kris Energy នៅត្រឹមព្រឹកថ្ងៃ29 ខែធ្នូ ឆ្នាំ2020 នេះ តំណក់ប្រេងលើកដំបូងនៅក្នុងប្លុកA ចាប់ផ្តើមដំណើរការហើយ។ តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកនៅព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា ៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A…
-
ក្រុមហ៊ុន៣គ្រោងនឹងបោះទុនវិនិយោគជាង១៥លានដុល្លារនៅកម្ពុជា ដែលអាចបង្កើតការងារជាង៥០០កន្លែង
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៩ធ្នូឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ជាមួយនឹងទុនវិនិយោគ១៥លាន២សសែនដុល្លារ។ ក្រុមហ៊ុនទាំង៣រួមមាន ក្រុមហ៊ុន H.R ENTERPRISE CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកេសកាតុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។ ជាមួយគ្នានោះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៩ធ្នូនេះដែរ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN NEW JUIHUAN TRADING CO., LTD លើគម្រោងបង្កើតរោងចក្រកែច្នៃដែក និងផលិតបំពង់បឺតខ្យល់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៥លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង និងក្រុមហ៊ុន PINNACLE HOME COLLECTION CO., LTD លើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៦លាន៩សែនដុល្លារអាមេរិក…
-
អាជីវកម្ម Startup របស់ឥណ្ឌាទទួលបានប្រាក់វិនិយោគសរុប 9,3 ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ
បរទេស៖ បញ្ហារាតត្បាតនៃវិរុសកូវីដ19 ពិតជាបានធ្វើឲ្យវិស័យជាច្រើននៅក្នុងប្រទេសឥណ្ឌាមានការថយចុះពិតមែនហើយសូម្បីតែប្រភេទអាជីវកម្ម Startup ថ្មីថ្មោងផងដែរសម្រាប់ឆ្នាំ2020 នេះ។ យោងតាមតួលេខដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនផ្នែកប្រឹក្សាមួយដែលមានឈ្មោះថា Tracxn បានបញ្ជាក់ថាប្រៀបធៀបទៅនឹងវិនិយោគដែលឥណ្ឌាទទួលបានសម្រាប់អាជីវកម្ម Startup កាលពីឆ្នាំ2019កន្លងទៅគឺមានរហូតទៅដល់ 14,5 ពាន់លានដុល្លារខណៈដែលឆ្នាំ2020នេះវិញបានធ្លាក់ចុះមកត្រឹមតែ 9,3 ពាន់លានដុល្លារប៉ុណ្ណោះ ហើយក៏ជាលើកទី 1 ផងដែរដែលឥណ្ឌាប្រមូលបានប្រាក់វិនិយោគតិចជាង10 ពាន់លានដុល្លារក្នុង1ឆ្នាំ។ កិច្ចព្រមព្រៀងវិនិយោគក៏មានចំនួនធ្លាក់ចុះពី 1,185 កាលពីឆ្នាំទៅមកនៅត្រឹមតែ 1,088 សម្រាប់ឆ្នាំ 2020 នេះដោយកិច្ចព្រមព្រៀងខ្លះអាចមានតម្លៃទៅដល់អតិបរិមា 100 លានដុល្លារ។ ប៉ុន្តែទោះបីជាមានការធ្លាក់ចុះបែបនេះក្តី គេអាចមើលឃើញថានៅក្នុងពាក់កណ្តាលឆ្នាំនេះសន្ទុះនៃអាជីវកម្ម Startup គឺមានការកើនឡើងវិញបន្តិច។ កូវីដ19 បានធ្វើឲ្យអាជីវកម្ម Startup ជាច្រើនមានការធ្លាក់ចុះ ប៉ុន្តែក៏មានអាជីវកម្ម Startup ខ្លះកំពុងទទួលបានផលប្រយោជន៍ជាច្រើនក្នុងស្ថានភាពនេះ ជាក់ស្តែងដូចជា Byju ដែលបច្ចុប្បន្នមានតម្លៃទីផ្សាររហូតទៅដល់ 11 ពាន់លានដុល្លារ ដែលប្រែប្រួលពី 8 ពាន់លានដុល្លារកាលពីខែមករាដើមឆ្នាំ។ អាជីវកម្ម Startup មួយទៀតដែលមានឈ្មោះថា Unacadmy បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនដែលមានតម្លៃលើទីផ្សារដល់ទៅ 2 ពាន់លានដុល្លារខណៈដែលកាលពីខែកុម្ភៈដើមឆ្នាំនេះខ្លួនមានទំហំត្រឹមតែ 500…
-
ក្រសួងរ៉ែនិងថាមពល ផ្ញើសារគោរពអបអរសាទរ ជូនចំពោះសម្តេចតេជោ ចំពោះតំណក់ប្រេងដំបូងនៃប្រវត្តិសាស្ត្រនាថ្ងៃនេះ និងស្របពេលជាមួយគ្នានៃខួបលើកទី២២ នៃនយោបាយ ឈ្នះ-ឈ្នះ
ក្រសួងរ៉ែនិងថាមពល ផ្ញើសារគោរពអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះតំណក់ប្រេងដំបូងនៃប្រវត្តិសាស្ត្រនាថ្ងៃនេះ និងស្របពេលជាមួយគ្នានៃខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
-
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងដំណើរការនៅថ្ងៃនេះ
បើយោងតាមគេហទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងដំណើរការនៅថ្ងៃនេះខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន។ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩…
-
ឆ្នាំ2020 កម្ពុជាមានវឌ្ឍភាពលើ ផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំខាន់ៗចំនួន06មុខ
ផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជាត្រូវបានបង្ហាញតាមរយៈស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកសិផលទាំងនោះ មានវឌ្ឍនភាពយ៉ាងខ្លាំងនៅក្នុងឆ្នាំ2020នេះ។ កសិផលទាំង6មុខនោះរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច។នេះបើផ្អែកលើរបាយការណ៍ក្រសួងកសិកម្ម។ 1-ដំណាំដំឡូងមី មានផ្ទៃដីដាំដុះ ចំនួន 656,868 ហិកតា ក្នុងផ្ទៃដីប្រមូលផលប្រមាណ 582,055 ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន19.22តោន/ហិកតា ( បរិមាណផលប្រមាណជា 11,185.069តោន) ។ គិតត្រឹមថ្ងៃទី15 ខែធ្នូ ឆ្នាំ2020 បរិមាណនាំចេញមានចំនួន 7,075,494តោន ដែលមានតម្លៃប៉ាន់ស្មានសរុបចំនួនប្រមាណជា 1,026,232,000ដុល្លារ (តម្លៃបានពីការគណនា តម្លៃនាំចេញផ្លូវការ ក្រៅផ្លូវការ និងផលិតផលប្រើប្រាស់ក្នុងស្រុក)។សម្រាប់កសិផលដំឡុងមីនេះមានរោងចក្រកែច្នៃមានចំនួន 9 និងក្រុមហ៊ុននាំចេញចំនួន38 ក្នុងនោះការប៉ាន់ស្មានផ្ទៃដីផលិតកម្មសម្រាប់ឆ្នាំ2021 មានចំនួនប្រមាណ 660,338 ហិកតា (កើនប្រមាណជា 5%)។ 2-ដំណាំស្វាយចន្ទីមានផ្ទៃដីដាំដុះចំនួន 236,471ហិកតា ដែលបានប្រមូលផល លើផ្ទៃដីចំនួន 165,670ហិកតា ក្នុងនោះទិន្នផលជាមធ្យម ចំនួន 1,462តោន/ហិកតា ក្នុងបរិមាណផល…
-
អ្នកវិទ្យាសាស្ត្រអង់គ្លេសរកឃើញវិធីថ្មីទាញយកចំហេះ CO2 ជំនួសប្រេងឥន្ធនៈសម្រាប់យន្តហោះបាន
បរទេស៖ ជាដំណឹងដ៏ល្អមួយ យោងតាមការចេញផ្សាយរបស់គេហទំព័រ Weird នៅថ្ងៃច័ន្ទនេះបានសរសេរថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានប្រភពមកពីសកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសទើបតែបានប្រកាសថា ពួកគេបានរកឃើញវិធីសាស្ត្រដ៏អស្ចារ្យមួយដែលអាចឲ្យយន្តហោះនៅតែអាចដំណើរការបានជាធម្មតាជាមួយនឹងចំហេះឧស្ម័នកាបូនឌីអុកស៊ីត C02ជំនួសឲ្យការប្រើប្រាស់ប្រេងឥន្ធនៈ។ មានន័យថាពិភពលោកនឹងពិតជាអាចកាត់បន្ថយការបំពុលអាកាសមកត្រឹមសូន្យបានពិតមែននាពេលអនាគត។ បច្ចេកវិទ្យាថ្មីតាមរយៈការដុតយកចំហេះសរីរាង្គ ក្រុមអ្នកស្រាវជ្រាវអង់គ្លេសទាំងនោះបានយកអាស៊ីតស៊ីឌ្រីកមកដុតជាមួយនឹងអ៊ីដ្រូសែនដោយមានការចូលរួមពីសំណាក់កាតាលីករដែលមានសារជាតិម៉ង់ហ្គាណែស ប៉ូតាស្យូម។ ជាលទ្ធផលវាអាចប្រែឧស្ម័នកាបូនឌីអុកស៊ីតទៅជាសារធាតុរាវថ្មីម្យ៉ាងដែលអាចមានចំហេះគ្រប់គ្រាន់ក្នុងការដំណើរការម៉ាស៊ីនយន្តហោះបាន។ ប្រភពដដែលបានបញ្ជាក់ទៀតថាវិធីថ្មីនេះមិនត្រឹមតែមិនចំណាយថ្លៃនោះទេហើយមានដំណើរការងាយស្រួល ជាពិសេសគឺប្រើប្រាស់វត្ថុធាតុដើមធម្មតាទាំងអស់ហើយកាន់តែពិសេសនោះគឺនឹងទាមទារការចំណាយថោកជាងដំណើរការយកជាតិទឹកចិត្តពីអ៊ីដ្រូសែនថែមទៀតផង៕