Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • យូនីសេហ្វ ៖ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកត្រៀម ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា

    យូនីសេហ្វ ៖ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកត្រៀម ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា

    ភ្នំពេញ ៖ អង្គការយូនីសេហ្វ UNICEF បានប្រកាសថាខ្លួននឹងជួយជញ្ជូន និងផ្គត់ផ្គង់ផ្តល់វ៉ាក់សាំងប្រឆាំងនឹងជំងឺរាត្បាត Covid-19 ដល់ប្រទេសកម្ពុជាក្នុងឆ្នាំ2021 ជាមួយនឹងការបង្ហាញពីផែនការដឹកជញ្ជូនវ៉ាក់សាំងការពារ Covid-19 ចំនួន850 តោនក្នុងមួយខែជំនួសឱ្យវ៉ាក់សាំងក្នុងប្រតិបត្តិការដឹកនាំភស្តុភារ និងជាប្រវត្តិសាស្ត្រ។ អង្គការយូនីសេហ្វក្នុងភាពជាដៃគូជាមួយហ្គវី (Gavi) និងអង្គការសុខភាពពិភពលោកក៏កំពុងជួយ ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមដើម្បីត្រៀមទទួលវ៉ាក់សាំងការពារ Covid-19 ក្នុងឆ្នាំ 2021 ដែលក្នុងនោះប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលយូនីសេហ្វ ផ្តល់ថ្នាំបង្ការដល់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងភាពជាដៃគូជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO)។ នៅប្រទេសកម្ពុជាយូនីសេហ្វកំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីរៀបចំប្រទេសសំរាប់ការចាក់វ៉ាក់សាំងនេះ។ ដៃគូកំពុងធ្វើការរួមគ្នាដើម្បីបង្កើតយុទ្ធសាស្រ្ត សម្រាប់ការដាក់ពង្រាយវាយតម្លៃការគ្រប់គ្រងវ៉ាក់សាំង និងសមត្ថភាពខ្សែសង្វាក់ត្រជាក់គាំទ្រដល់ការ ស្នើសុំជំនួយឧបករណ៍ខ្សែសង្វាក់ត្រជាក់ពីហ្គាវី អភិវឌ្ឍផែនការសម្រាប់ការជំនួសឧបករណ៍ ខ្សែសង្វាក់ ត្រជាក់ប៉ាន់ប្រមាណចំណាយប្រតិបត្តិការ និងតំរូវការ និងរៀបចំទំនាក់ទំនង ការតស៊ូមតិនិងការ បង្កើត តម្រូវការ។ ការវាយតម្លៃជាសកលដែលធ្វើឡើងដោយ UNICEF បានពិនិត្យលើសមត្ថភាពដឹកជញ្ជូន តាមផ្លូវអាកាសក្នុងសកលលោកទាំងមូល និងច្រកផ្លូវសម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែ ច្បាស់អំពីបញ្ហាប្រឈមដែលកើតមានក្នុងការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-19 ក្នុងឆ្នាំ2021។ លោកស្រី Henrietta Fore នាយិកាប្រតិបត្តិអង្គការ UNICEF បាននិយាយថា«នេះគឺជាប្រតិបត្តិការដ៏ធំសម្បើមជាប្រវត្តិសាស្ត្រ។ នេះគឺជាកិច្ចការដែលមានទំហំធំហើយនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក។…

  • កាលីហ្វ័រញ៉ាអនុញ្ញាតឲ្យប្រើប្រាស់រថយន្តរ៉ូបូតបម្រើសេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង

    កាលីហ្វ័រញ៉ាអនុញ្ញាតឲ្យប្រើប្រាស់រថយន្តរ៉ូបូតបម្រើសេវាកម្មដឹកជញ្ជូនទំនិញជាលើកដំបូង

    បរទេស​ ៖ ក្រោយការរង់ចាំអស់រយៈពេលជិត 1 ឆ្នាំកន្លងមកទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Nuro ត្រូវបានទទួលអជ្ញាបណ្ណជាផ្លូវការហើយពីសំណាក់ក្រុងកាលីហ្វ័រញ៉ាដើម្បីអាចដំណើរការរ៉ូបូតសម្រាប់ដឹកជញ្ជូនទំនិញរបស់ខ្លួន​ និងក៏ជាលើកដំបូងរបស់ក្រុងនេះផងដែរ។ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថា Nuro នឹងចាប់ផ្តើមដំណើរការរថយន្តដឹកជញ្ជូនខ្នាតតូចដែលគ្មានអ្នកបើកបររបស់ខ្លួនចាប់ពីដើមឆ្នាំក្រោយនេះហើយ។ ការធ្វើតេស្តចុងក្រោយរបស់ក្រុមហ៊ុនទៅលើរ៉ូបូតប្រភេទ R2 គឺបានធ្វើឡើងតាំងតែពីខែមេសាមកម្ល៉េះ។ ទោះបីជាយ៉ាងណាក្តីរថយន្តមួយនេះនឹងត្រូវកំណត់ឲ្យអាចបើកបរក្នុងល្បឿនប្រមាណតែជា 56 គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះក្នុងកម្រិតអតិប្បរិមា​ ហើយនៅក្នុងស្ថានភាពអាកាសធាតុដែលធម្មតាផងដែរ។ លោក Steve Gordon ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការងារទោចក្រយានយន្តបាននិយាយថា​ ៖ ការផ្តល់សិទ្ធិក្នុងការដំណើរការរថយន្តរ៉ូបូតសម្រាប់សេវាដឹកជញ្ជូនទំនិញជាលើកដំបូងនេះនឹងក្លាយទៅជាបដិវត្តនៃការប្រើប្រាស់រថយន្តស្វ័យប្រវត្តិរបស់រដ្ឋកាលីហ្វ័រញ៉ា៕ គួរឲ្យដឹងដែរថា Nuro ត្រូវបានបង្កើតឡើងដំបូងដោយស្ថាបនិក 2 រូបដែលជាអតីតវិស្វកររបស់ក្រុមហ៊ុន Google និងទទួលបានការបណ្តាក់ទុនមួយចំនួនពីសំណាក់ធនាគារជប៉ុន Softbank។ក្រៅតែពីអាចបើកបរដោយខ្លួនឯង R2 រថយន្តរ៉ូបូតមួយនេះអាចប្រើប្រាស់រ៉ាដាដើម្បីកំណត់ទិសដៅព្រមទាំងបំពាក់បច្ចេកវិទ្យាកាម៉េរា 360 ដឺក្រេទៀតផង៕

  • ហុងដាប្រកាសបិទទ្វាររោងចក្រមួយក្នុងចំណោម 2 កន្លែងដែលកំពុងដំណើរនៅឥណ្ឌា

    ហុងដាប្រកាសបិទទ្វាររោងចក្រមួយក្នុងចំណោម 2 កន្លែងដែលកំពុងដំណើរនៅឥណ្ឌា

    បរទេស ៖យោងតាមសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន Honda Motor Co កាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថារោងចក្រមួយរបស់ខ្លួនក្នុងប្រទេសឥណ្ឌាដែលស្ថិតនៅក្នុងចំណោមរោងចក្រទាំង2 កន្លែងមានវត្តមាននៅក្នុងប្រទេសឥណ្ឌានឹងបិទទ្វារដោយសារតែទីផ្សារប្រកួតប្រជែងបានធ្វើឲ្យសំពាធកាន់តែធ្ងន់ធ្ងរឡើងចំពោះក្រុមហ៊ុន។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា រោងចក្រមួយរបស់ខ្លួនដែលមានឈ្មោះថា Greater Nodia មានទីតាំងស្ថិតនៅក្បែរទីក្រុង New Delhi និងត្រូវបិទទ្វារជាផ្លូវការ ហើយផ្ទេរយកប្រតិបត្តិការរបស់ខ្លួនទាំងអស់ដែលនៅសេសសល់ទៅឲ្យរោងចក្រមួយទៀតរបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់ភាគខាងលិចនៃរដ្ឋ Rajasthan ។ ដោយឡែកក្រុមហ៊ុនក្នុងស្រុក Honda Cars India Ltd (HCIL) វិញក៏នឹងត្រូវរុញដំណើរការផលិតរថយន្ត និងគ្រឿងបន្លាស់របស់ខ្លួនផងដែរទៅកាន់រោងចក្រ Tapukara ដែលស្ថិតនៅភាគខាងលិចរដ្ឋ Rajasthan នេះផងដែរ ដើម្បីអាចបន្តដំណើរការលក់ និងនាំចេញនៅក្នុងប្រទេសដូចធម្មតា។ យោងតាមតួលេខដែលត្រូវបានបង្ហាញថាគិតត្រឹមចុងបញ្ចប់ឆ្នាំសារពើពន្ធថ្ងៃទី 31 ខែមីនា ឆ្នាំ2020 កន្លងទៅរោងចក្រ Tapukara អាចតម្លើង និងផលិតរថយន្តសរុបបានទៅដល់ 180,000 គ្រឿងក្នុងមួយឆ្នាំខណៈដែល 102,000 គ្រឿងត្រូវបានលក់នៅក្នុងស្រុកហើយ 4,000 គ្រឿងទៀតត្រូវបាននាំចេញទៅលក់ខាងក្រៅប្រទេស៕

  • ក្រុមហ៊ុន២ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជាដែលអាចបង្កើតការងារបានជាង២ពាន់៥០០នាក់

    ក្រុមហ៊ុន២ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជាដែលអាចបង្កើតការងារបានជាង២ពាន់៥០០នាក់

    គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៤ធ្នូឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ក្នុងទុនវិនិយោគ៦លាន៤សែនដុល្លារ និងអាចបង្កើតការងារបានជាង២ពាន់៥០០កន្លែង។ ក្រុមហ៊ុនទាំង២នោះ គឺទី១ក្រុមហ៊ុន NS INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៣៦កន្លែង។ ចំណែកក្រុមហ៊ុនទី២ មានឈ្មោះ LONSO (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ពាន់៤៣៥កន្លែង៕កឹម ទៀង

  • ចិនបើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba ក្នុងយុទ្ធនាការប្រឆាំងនឹងអាជីវកម្មបែបទីផ្សារផ្តាច់មុខ

    ចិនបើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba ក្នុងយុទ្ធនាការប្រឆាំងនឹងអាជីវកម្មបែបទីផ្សារផ្តាច់មុខ

    បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលនៃទីក្រុងប៉េកាំងបានប្រកាសថាខ្លួនទើបតែចាប់ផ្តើមបើកការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនយក្ស Alibaba ក្រោមបទចោទប្រកាន់ថាបានប្រើប្រាស់សកម្មភាព និងវិធីសាស្ត្របែបការប្រកួតប្រជែងទីផ្សារផ្តាច់មុខនិយមនៅក្នុងក្រុមហ៊ុនរបស់ខ្លួន។ អង្គភាពទទួលបន្ទុកកិច្ចការងារដ្ឋបាលសម្រាប់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សាររបស់ប្រទេសចិនបាននិយាយថាការស៊ើបអង្កេតដែលធ្វើឡើងចំពោះក្រុមហ៊ុន Alibaba ដែលជាភាសាចិន er xuan yi មានន័យថាក្រុមហ៊ុនបានបង្ខំឲ្យក្រុមប្រតិបត្តិករលក់រាយក្នុងការលក់ទំនិញរបស់ខ្លួននៅលើតែវេបសាយមួយប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីខ្លួនមិនបានធ្វើការបញ្ជាក់លំអិតបន្ថែមនោះទេអំពីករណីនេះ។ ឆ្លើយតបទៅនឹងករណីស៊ើបអង្កេតនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Alibaba ម្នាក់បានអះអាងថាក្រុមហ៊ុននឹងចូលរួមសហការការងារនេះឲ្យបានសកម្មបំផុតជាមួយនឹងក្រុមអ្នកច្បាប់ ហើយទោះបីជាយ៉ាងណាក្តីអាជីវកម្មរបស់ខ្លួនគឺនៅតែដំណើរការជាធម្មតាដដែល។ គួរឲ្យដឹងដែរថាក្រោយការប្រកាសអំពីករណីស៊ើបអង្កេតនេះភ្លាម ភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Alibaba មួយនេះបានធ្លាក់ចុះប្រមាណជា 8 ភាគរយភ្លាមនៅក្នុងទីផ្សារនៃក្រុងហុងកុង។ រដ្ឋាភិបាលនៃប្រទេសចិនកន្លងមកធ្លាប់បានបញ្ជាក់ហើយថា យុទ្ធនាការលើកនេះធ្វើឡើងក្នុងគោលបំណងធំដើម្បីប្រឆាំងទៅនឹងអាជីវកម្មរបស់ក្រុមហ៊ុនធំៗរបស់ចិនក្នុងការប្រកួតប្រជែងដែលមិនមានភាពស្មើគ្នា និងបែបផ្តាច់មុខនិយមដោយការបង្ខំឲ្យអ្នកលក់រាយក្នុងការលក់ទំនិញរបស់ខ្លួនផ្តាច់មុខមកឲ្យក្រុមហ៊ុនជាមួយនឹងតម្លៃដែលទាបជាងតម្លៃដើមនៃការផលិត៕

  • ​ក្រុមហ៊ុន​ តូ​តា​ល់​កម្ពុជា​ ​នាំ​យក​បច្ចេកវិទ្យា​លាង​ស​ម្អា​ត​រថយន្ត​ទំនើប​បំផុត​លំដាប់​ ព្រី​មៀម​ ​ពី​អឺរ៉ុប​ ​មកកាន់​ប្រទេស​កម្ពុជា

    ​ក្រុមហ៊ុន​ តូ​តា​ល់​កម្ពុជា​ ​នាំ​យក​បច្ចេកវិទ្យា​លាង​ស​ម្អា​ត​រថយន្ត​ទំនើប​បំផុត​លំដាប់​ ព្រី​មៀម​ ​ពី​អឺរ៉ុប​ ​មកកាន់​ប្រទេស​កម្ពុជា

    ​ភ្នំពេញ​៖​ តូ​តា​ល់​កម្ពុជា​ ​គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឈាន​មុខ​គេ​លំដាប់​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​ ​ដែល​កំពុងតែ​ធ្វើ​ទី​ផ្សារ​លើ​ផលិតផល​ ​និង​សេវាកម្ម​ ​ដែល​ផ្តោត​សំខាន់​លើ​ប្រេងឥន្ធនៈ​ ​និង​ប្រេងរំអិល​នោះ​ ​បាន​បើក​សម្ពោធ​សេវាកម្ម​លាង​រថយន្ត​ដោយស្វ័យប្រវត្តិ​ដំបូង​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​TOTAL​ ​Wash​ ​មាន​០​២​ទីតាំង​ដំបូង​គេ​ ​កំពុង​បើក​ដំណើរការ​នៅ​ស្ថានីយ​ តូ​តា​ល់ ​ពោធិចិនតុង​ទល់មុខ​អគារ​អ៊ែ​ត​វូ​ត​ ​និង​មួយ​ទីតាំង​ទៀត​នៅ​ស្ថានីយ​ តូ​តា​ល់​សា​តូដូ ​ក្បែរ​អាង​ទឹក​ស្តា​ត​អូ​ឡាំ​ពិ​ច​ ​។​ ​អ្វី​ដែល​ពិសេស​បំផុត​នៅ​ ​TOTAL​ ​Wash​ ​គឺ​ផ្តល់​ជូន​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​ៗ​ជាច្រើន​ដូចជា​៖​ ​លាង​រថយន្ត​ឥត​គិតថ្លៃ​ ​និង​ការ​បញ្ចុះតម្លៃ​ពិសេស​ជូន​អតិថិជន​ទាំងអស់​ ​កំឡុង​ពេល​បើក​សម្ពោធ​នេះ​រហូតដល់​អស់ពី​ស្តុក​ ​។​ នៅ​ក្នុង​ពិធី​នេះ​ ​លោក​ ​អាស៊ី​ស​ ​អ៊ី​បាល់​ (​As​if​ ​I​QB​A​L​) ​អគ្គនាយក​ក្រុមហ៊ុន​ តូ​តា​ល់​កម្ពុជា​ ​បាន​សម្តែង​ការ​រំភើប​របស់​លោក​ ​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ចុងក្រោយ​នេះ​ ​ហើយ​លោក​ក៏​កំពុង​ទន្ទឹង​រង់ចាំ​នូវ​ការ​រីក​ចម្រើន​ទៅមុខ​ជា​បន្ត​ទៀត​ ​។​ ​លោក​បន្ត​ថា​ ​យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​អតិថិជន​ទាំងអស់​ ​ដែល​តែងតែ​គាំទ្រ​ ​ជឿជាក់​លើ​ ​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​ ​តាមរយៈ​ប្រេងឥន្ធនៈ​សម្រាប់​រថយន្ត​ ​និង​តម្រូវ​ការ​ប្រេងរំអិល​ ​។​ ​ហើយ​ឥឡូវនេះ​ ​យើង​កំពុងតែ​ធ្វើ​ការពង្រីក​វិសាលភាព​សេវាកម្ម​របស់យើង​ឱ្យ​ឈាន​ដល់ក​ម្រិ​ត​ល្អ​បំផុត​ ​សម្រាប់​អតិថិជន​ទាំងអស់​ ​ដោយ​ផ្តល់​ជូន​នូវ​សេវាកម្ម​លាង​រថយន្ត​ស្វ័យ​ ​ប្រវត្តិ​ដ៏​ទំនើប​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ ​។​ ​យើង​ពិតជា​ចង់​ឃើញ​រថយន្ត​របស់​អតិថិជន​ទាំងអស់​មើលទៅ​ថ្មី​ ​និង​មាន​ផាសុកភាព​ក្នុងរយៈពេល​តែមួយ​ប៉ព្រិ​ច​ភ្នែក​ប៉ុណ្ណោះ​…

  • នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

    នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

    ភ្នំពេញ៖ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិកគណៈកម្មការជាតិកែទម្រង់ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ។  នាយឧត្តមសេនីយ៍ ម៉ឹង សំផនថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានផ្តល់នូវថវិកា សម្រាប់សម្រួលទៅតាមតម្រូវការ របស់ក្រសួងការពារជាតិ ដើម្បីធានានូវសុខភាពដល់ ខ.ភ.ម ក្នុងការហ្វឹកហ្វឺនបង្កើនសមត្ថភាព សម្រាប់ការបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីឲ្យបានគង់វង្ស។ ឯកឧត្តម ម៉ឹង សំផន បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រសួងការពារជាតិ បានអនុវត្តទទួលបានជោគជ័យ លើការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២០ ហើយកងទ័ពបានទទួលការយកចិត្តទុកដាក់គិតគូរខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាលលើជីភាពរស់នៅប្រចាំថ្ងៃ និងការកសាងអង្គភាព ជំរុំជំរកស្នាក់ ។

  • បារាំងផ្តល់សញ្ជាតិដល់ជនចំណាកស្រុកដែលធ្វើការជួរមុខសម្រាប់កិច្ចការងារប្រឆាំងកូវីដ19

    បារាំងផ្តល់សញ្ជាតិដល់ជនចំណាកស្រុកដែលធ្វើការជួរមុខសម្រាប់កិច្ចការងារប្រឆាំងកូវីដ19

    បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ពលរដ្ឋចំណាកស្រុករាប់រយនៅក្នុងប្រទេសបារាំងដែលកំពុងតែធ្វើការងារជួរមុខដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃវិរុសកូវីដ19នោះគឺត្រូវបានរដ្ឋាភិបាលប្រកាសផ្តល់សញ្ជាតិបារាំងចាត់ទុកជារង្វាន់នៃកិច្ចខំប្រឹងប្រែងនាពេលកន្លងមក។ កាលពីថ្ងៃពុធម្សិលមិញនេះក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងបានធ្វើការអញ្ជើញពលរដ្ឋជាជនចំណាកស្រុកដែលកំពុងធ្វើកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដទាំងនោះដើម្បីឲ្យមកជួបជុំគ្នា និងពន្លឿននៃដំណើរការស្នើសុំចូលសញ្ជាតិរបស់ពួកគេ ខណៈដែលជនចំណាកស្រុកប្រមាណជាជាង700 នាក់មកហើយដែលត្រូវបានផ្តល់សញ្ជាតិបារាំង និងកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការទទួលបានសញ្ជាតិ។ ក្រុមជនចំណាកស្រុកទាំងនោះរាប់មានតាំងតែពីអ្នកជំនាញខាងសេវាសុខាភិបាលសាធារណៈក្រុមអ្នកអនាម័យព្រមទាំងក្រុមអ្នកធ្វើការងារនៅក្នុងហាងលក់ទំនិញផ្សេងៗផង។ គួរឲ្យដឹងដែរថា ជាធម្មតាដើម្បីអាចទទួលបានសញ្ជាតិបារាំងបានបេក្ខភាពជាជនចំណាកស្រុកទាមទារចាំបាច់ឲ្យមានប្រវត្តិនៃការរស់នៅក្នុងប្រទេសបារាំងឲ្យបានយ៉ាងតិច5ឆ្នាំ មានប្រាក់ចំណូលសមស្រប និងស្ថិតស្ថេរមួយ ជាពិសេសគឺមានសកម្មភាពដែលស្របទៅតាមសង្គមនៃប្រទេសបារាំង៕

  • អ្នកលក់ចាប់ហួយបែបប្រពៃណីនឹងបាត់បង់ទេ ក្រោយផ្សារទំនើប និងផ្សារ Mart កាន់តែរីកដុះដាល

    អ្នកលក់ចាប់ហួយបែបប្រពៃណីនឹងបាត់បង់ទេ ក្រោយផ្សារទំនើប និងផ្សារ Mart កាន់តែរីកដុះដាល

    ភ្នំពេញ ៖ តាមធម្មតាអ្នកដែលចាប់ផ្តើមប្រកបមុខរបរជាអ្នកលក់ដូរ តែងតែមានគំនិតច្រើនក្នុងការគិតលើវិធីសាស្រ្តណាមួយ ដែលធ្វើឱ្យមុខរបររបស់ខ្លួនកាន់តែដំណើរការបានល្អ។ តួយ៉ាងសម្រាប់ការប្រកបអាជីវកម្មលក់រាយដូចជាការលក់ចាប់ហួយបែបប្រពៃណីគ្រួសារ ដែលពេញនិយមក្នុងស្រទាប់ ប្រជាពលរដ្ឋខ្មែរនោះ បច្ចុប្បន្នត្រូវបានកត់សម្គាល់ថាកំពុងជួបភាពប្រឈម ខណៈដែលកំណើននៃផ្សារទំនើប ជាពិសេសវត្តមានមីនីម៉ាតមកជំនួស។ នាយក Camazoon លោក ប៊ុន ផាក បានផ្តល់ជាទស្សនៈផ្ទាល់ខ្លួនប្រាប់ AMSថា ៖ «ខ្ញុំគិតថា ក្នុងការប្រមើលមើលទៅលើអាជីវកម្មលក់រាយ ឬការលក់ចាប់ហួយបែបប្រពៃណីគ្រួសារនេះ ខ្ញុំគិតថានឹងមិនបាត់បង់ទេ តែវានឹងប្តូររូបរាងទៅជាម៉ូឌែលមួយថ្មី»។ លោក ប៊ុន ផាក បានបញ្ជាក់ថា ៖ «ទី1- ការលក់អនឡាញ មានការកើតឡើង និងជាទិសដៅធំ ព្រោះវាត្រូវទៅហើយ ចង់មិនចង់ក៏គេតម្រូវឱ្យលក់តាមអនឡាញ មិនមែនដោយសារកូវីដទេ។ ទី2-ចំពោះផ្សារទំនើបខ្នាតធំ អ្នកដើរផ្សារមិនមែនគាត់ទៅសំដៅទិញទំនិញដែរ គឺគាត់ចង់កំសាន្ត ទី3-ការលក់ចាប់ហួយនៅស្រុកខ្មែរមានច្រើន បើប្រៀបទៅស្រុកចិន អឺរ៉ុប តែបើធៀបទៅថៃ វៀតណាមហ្វីលីពីន គឺប្រហាក់ប្រហែលគ្នា ព្រោះប្រពៃណី និងបរិបទរស់នៅស្រដៀងគ្នា»។ លោកបានមានប្រសាសន៍បញ្ជាក់ថា « បើការរីកចម្រើនមានកើនឡើង និងត្រូវការរៀបចំរចនាសម្ព័ន្ធ នោះការលក់ចាប់ហួយ និងត្រូវកែប្រែ មិនលក់បែបបច្ចុប្បន្នទៀតទេ ព្រោះដៃគូប្រកួតប្រជែងរបស់គាត់គឺម៉ាត…

  • ក្មេងប្រុសជប៉ុនអាយុទើប 9 ឆ្នាំរកលុយបានដល់ទៅ 29,5 លានដុល្លារពី YouTube ឆ្នាំ២០២០នេះ

    ក្មេងប្រុសជប៉ុនអាយុទើប 9 ឆ្នាំរកលុយបានដល់ទៅ 29,5 លានដុល្លារពី YouTube ឆ្នាំ២០២០នេះ

    បរទេស ៖ ប្រសិនបើអ្នកនិយមតាមដានវីដេអូក្មេងៗនៅលើយូធូបអ្នកប្រហែលជាធ្លាប់បានឃើញប៉ុស្ត៍យូធូបដែលមានឈ្មោះថា Ryan’s World ហើយអ្នកប្រាកដជាបានស្គាល់​ និងឃើញក្មេងប្រុសជនជាតិជប៉ុនម្នាក់ដែលជាអ្នកដើរតួសំដែងផងដែរ។ ក្មេងប្រុសជប៉ុនម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Ryan Kaji មានវ័យទើបតែ 9 ឆ្នាំប៉ុណ្ណោះ​ ហើយត្រូវបានគេស្គាល់ថាជាអ្នកដែលអាចរកចំណូលបានច្រើនបំផុតពី YouTube អស់រយៈពេលជាយូរមកហើយតាមរយៈវីដេអូដែលគាត់បានផលិត។ សម្រាប់ឆ្នាំ 2020 នេះវិញ Ryan ទើបតែត្រូវបាន Forbes ប្រកាសថាបានជាប់ឈ្មោះជាតារាយូធូបដែលអាចរកចំណូលបានច្រើនបំផុតប្រចាំឆ្នាំសាជាថ្មីពោលគឺរយៈពេល 3 ឆ្នាំជាប់គ្នាកន្លងមកហើយដោយប្រជែងឈ្នះតារាល្បីៗផ្សេងទៀតដូចជា Jimmy Donaldson, David Dobrik, Jeffree Star និងក្មេងប្រុសអាយុ 6 ឆ្នាំ AnastasiRadzinskaya។ តួលេខដែលត្រូវបានបង្ហាញដោយប្រភពដដែលបានបញ្ជាក់​ថាចាប់រាប់ពីថ្ងៃទី 1 ខែមិថុនាឆ្នាំ 2019 មកដល់ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2020 ក្មេងប្រុស Kaji អាចរកចំណូលបានទៅដល់ 29,5 លានដុល្លារពីអ្នកទស្សនាសរុបចំនួន 12,2 ពាន់លានដង។ គួរឲ្យដឹងដែរថាចាប់ផ្តើមដំបូងកាលពីឆ្នាំ 2015 Kaji បានបង្កើតប៉ុស្តិ៍យូធូបដែលមានឈ្មោះ…