-
ឥណ្ឌូនេស៊ីចុះកិច្ចព្រមព្រៀងតម្លៃ 9.8 ពាន់លានដុល្លារដើម្បីផលិតថ្មសម្រាប់រថយន្តអគ្គិសនី

បរទេស៖ យោងតាមការប្រកាសមួយដោយប្រធានគណកម្មការទទួលបន្ទុកកិច្ចការងារវិនិយោគរបស់ឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនយក្សកូរ៉េខាងត្បូង LG Group បានឈានទៅដល់កិច្ចព្រមព្រៀងជាផ្លូវការដែលមានទឹកប្រាក់ប្រមាណជា 9.8 ពាន់លានដុល្លារដើម្បីផលិតថ្មដែលប្រើប្រាស់សម្រាប់រថយន្តអគ្គិសនី។ លោក Bahlil Lahadalia បានថ្លែងប្រាប់ក្រុមអ្នកកាសែតដែរថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាតាំងតែពីថ្ងៃទី18 ខែធ្នូ ហើយវាបានធ្វើឲ្យឥណ្ឌូនេស៊ីបានក្លាយទៅជាប្រទេសដំបូងបំផុតលើលោកដែលចាប់ផ្តើមមានទំនាក់ទំនងក្នុងឧស្សាហកម្មផលិតថ្មអគ្គិសនីសម្រាប់រថយន្តតាមរយៈការជីកយករ៉ែដើម្បីផលិតបានថ្មប្រភេទ lithium ។ គួរឲ្យដឹងដែរថាកន្លងមកប្រទេសឥណ្ឌូនេស៊ីតែងតែបានបង្ហាញពីបំណងរបស់ខ្លួនក្នុងការប្រើប្រាស់ធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់ដែលអាចប្រើប្រាស់សម្រាប់ផលិតថ្ម lithium និងដើម្បីឲ្យអាចក្លាយខ្លួនទៅជាអ្នកនាំំមុខគេនៅក្នុងផលិតកម្មមួយនេះ។ កាលពីដើមខែធ្នូប្រទេសឥណ្ឌូនេស៊ីក៏បានអះអាងដែរថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតលើលោក Telsa បានបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនមកទីនេះម្តងហើយដើម្បីអាចពិនិត្យអំពីលទ្ធភាពក្នុងការវិនិយោគទៅលើការផ្គត់ផ្គង់រថយន្តអគ្គិសនី៕
-
កម្ពុជាកំពុងបន្តស្រាវជ្រាវពូជស្រូវ គឺដើម្បីបង្កើនទិន្នផល និងឆ្លើយតបតម្រូវការទីផ្សារ

ដោយសារតម្រូវការនៃការនាំទិន្នផលស្រូវទៅកាន់ទីផ្សារក្រៅប្រទេសមានការកើនឡើង និងតម្រូវឱ្យប្រាកដមានគុណភាពល្អ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងបន្តការស្រាវជ្រាវរកនូវពូជស្រូវដែលល្អ មានគុណភាព ដែលស្របទៅនឹងតម្រូវការទីផ្សារ។ លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ CARDI បានប្រាប់ AMS ឱ្យដឹងថា៖ អ្នកជំនាញបានធ្វើការស្រាវជ្រាវរាល់ថ្ងៃ ដើម្បីស្វែងរកដំណាំស្រូវល្អប្រសើរ ដើម្បីសម្របទៅនឹងការប្រែប្រួលអាកាសធាតុ។លោកបន្តថា ៖ «ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ កាឌី បានបញ្ចេញពូជស្រូវថ្មីចំនួន 2 គឺផ្កាមាលតី និងសែនក្រអូប01។ ចំពោះទិន្នផលរបស់ស្រូវពូជផ្កាមាលតីនេះគឺអាចទទួលបានចាប់ពី 3.5 ទៅ 5.5 តោនក្នុងមួយហិកតា។ ពូជស្រូវផ្កាមាលតីនេះ គឺជាពូជមួយដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួត ធន់ទ្រាំបានល្អនឹងទឹកជំនន់ និងការដួលដើម ហើយមានគុណភាព និងទិន្នផលខ្ពស់»។ សម្រាប់ពូជស្រូវ “ផ្កាមាលតី” ជាពូជស្រូវកណ្តាលមានក្លិនក្រអូបស្រាល ប្រកាន់រដូវ ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូន កសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដើមឆ្នាំ2018។ ដោយឡែក ពូជស្រូវសែនក្រអូប01ចេញនៅឆ្នាំ2019 ជាស្រូវមិនប្រកាន់រដូវ។ ស្រូវប្រភេទនេះបាន…
-
អតីតប្រធានផ្នែកបច្ចេកទេស នៃសមាគមអ្នកផលិតអំបិលខេត្តកំពត-កែប បញ្ជាក់ថា ដោយសារអាកាសធាតុមិនសូវអំណោយផល ធ្វើអោយកន្លែងផលិតអំបិលមួយចំនួនមានសភាពយឺតយ៉ាវ ប៉ុន្តែកន្លែងខ្លះទៀតជិតចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗដែរហើយ

រដូវកាលចាប់ផ្ដើមផលិតអំបិលឆ្នាំថ្មីនេះ គឺតាំងពីចុងខែតុលាកន្លងមក ប៉ុន្ដែដោយសារអាកាសធាតុមិនសូវអំណោយផល ទើបធ្វើឱ្យកន្លែងផលិតអំបិលមួយចំនួនមានសភាពយឺតយ៉ាវ ប៉ុន្តែកន្លែងខ្លះទៀតជិតចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗដែរហើយ នេះបើតាមការបញ្ជាក់របស់លោក ប៊ុន ណារិន អតីតប្រធានផ្នែកបច្ចេកទេស នៃសមាគមអ្នកផលិតអំបិលខេត្តកំពត-កែប ។ លោកបន្តថា ការងារផលិតអំបិលនេះ គឺពឹងផ្អែកទៅលើអាកាសធាតុ ដោយត្រូវការពន្លឺថ្ងៃល្អ និងគ្មានភ្លៀងធ្លាក់ជាដើម ។ លោកបន្ថែមថា សម្រាប់ឆ្នាំ២០១៩-២០២០នេះ ផលិតផលយើងផ្គត់ផ្គង់ក្នុងស្រុកបាន ដោយសារមាននៅសល់ចុងឆ្នាំ។ ពេលធ្វើស្ថិតិប្រហែលនៅខែ៧ សល់ប្រហែលជាង៣ម៉ឺនតោន ប៉ុន្ដែឥឡូវចុងឆ្នាំនេះ សល់ប្រហែលជាង១ម៉ឺនតោន តែអំបិលថ្មីយើងចាប់ផ្ដើមមានហើយ អ៊ីចឹងតាមខ្ញុំពិនិត្យមើលមេឃឆ្នាំនេះ ផលយើងអាចផ្គត់ផ្គង់បានគ្រប់ក្នុងរដូវកាលបាន ។ លោកបញ្ជាក់ទៀតថា ការផលិតអំបិលឆ្នាំកន្លងទៅនោះ ទទួលបានទិន្នផលខ្ពស់ ដែលអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយសម្រាប់ចុងឆ្នាំនេះសល់ក្នុងឃ្លាំងប្រហែលជាង១ម៉ឺនតោន ដើម្បីបន្ដផ្គត់ផ្គង់ការប្រើប្រាស់ទៅឆ្នាំថ្មីបន្ដទៀត ។ លោកសង្ឃឹមថា ឆ្នាំនេះអ្នកផលិតអាចបានច្រើនជាងឆ្នាំមុន ដោយអ្នកដែលបោះបង់ការផលិតកាលពីឆ្នាំមុន បាន ចាប់ផ្ដើមផលិតវិញ ។ គួរបញ្ជាក់ថា បច្ចុប្បន្នសមាជិកអ្នកផលិតអំបិលខេត្តកំពត-កែប មានជាង១៧០ក្រុម នៅលើផ្ទៃដីផលិតដែលប្រកាសដោយក្រុមអ្នកផលិតមានជាង៤ពាន់ហិកតា ៕
-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ

ព្រះសីហនុ៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា (គ.អ.ឆ.ក) រួមជាមួយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជានុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក, លោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក រួមទាំងសមាជិក គ.អ.ឆ.ក មួយចំនួនទៀត ក្នុងនោះ មាន លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុ។ ការចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុ គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០ភាគរយហើយ និងឈានដល់ដំណាក់កាលអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ បានប្រមាណ ២១% និងបន្តបង្ហើយការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ការងារក្រាលកម្រាលថ្មក្រានីត ការងារដំឡើងស្លាកសញ្ញាចរាចរណ៍…
-
សមាជិកសភាអាមេរិកដំបូងម្នាក់ដែលបាត់បង់ជីវិតដោយសារកូវីដ

បរទេស៖ ជាដំណឹងគួរឲ្យសោកស្តាយមួយដែលសមាជិកសភាអាមេរិកម្នាក់មកពីរដ្ឋ Louisiana បានក្លាយទៅជាមនុស្សដំបូងបំផុតនៅក្នុងសភាដែលបានទទួលមរណភាពដោយសារតែវិរុសកូវីដ19កាលពីថ្ងៃអង្គារម្សិលមិញ។ លោក Luke Letlow ក្នុងវ័យ៤១ឆ្នាំមកពីគណបក្សសាធារណៈទើបតែទទួលបានការបោះឆ្នោតគាំទ្រ និងថែមទាំងកំពុងត្រៀមខ្លួនធ្វើសច្ចាប្រណិធានសម្រាប់តំណែងរបស់ខ្លួននៅថ្ងៃអាទិត្យនេះទៅហើយ ប៉ុន្តែដោយសារតែមិនអាចទ្រាំទ្របាន លោក Letlow បានបាត់បង់ជីវិតក្រោយពេលដែលរកឃើញថាគាត់មានផ្ទុកកូវីដតាំងតែពីថ្ងៃទី 18 ខែធ្នូ។ យោងតាមការបញ្ជាក់របស់លោក John Bel Edwards អភិបាលរដ្ឋ Louisiana ទង់ជាតិអាមេរិកនឹងត្រូវបង្ហូតត្រឹមពាក់កណ្តាលនៅក្នុងថ្ងៃបុណ្យសពរបស់លោក Luke Letlow ប៉ុន្តែមកដល់ពេលនេះដោយសារទទួលបានការផ្ញើសាររំលែកទុក្ខក្រៀមក្រំនេះច្រើនពេក ក្រុមគ្រួសាររបស់លោក Letlow បានស្នើសុំឲ្យពួកគេអាចរក្សាភាពស្ងប់ស្ងាត់បន្តិចជាលក្ខណៈឯកជន ហើយនឹងប្រកាសអំពីការរៀបចំបុណ្យសពនៅពេលក្រោយ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះអាមេរិកត្រូវបានគេមើលឃើញថាកំពុងជួបបញ្ហាប្រឈមកាន់តែខ្លាំងជាមួយការឆ្លងរាលដាលនៃជំងឺកូវីដកាន់តែច្រើនឡើងទោះបីជាវ៉ាក់សាំងកូវីដកំពុងចាប់ផ្តើមចែកចាយក្តី ហើយតួលេខចុងក្រោយបានបង្ហាញថានៅសហរដ្ឋអាមេរិកអ្នកស្លាប់បានកើនឡើងដល់ 337,918 នាក់ និងអ្នកឆ្លងមានទៅដល់ 19,526,228 នាក់មកហើយ៕
-
បានដឹង 8 ចំណុចនេះទើបច្បាស់ថាផ្កាយរណបបានជួយដល់សេដ្ឋកិច្ចពិភពលោកកម្រិតណា

បរទេស៖ ជាអត្ថបទដែលត្រូវធ្វើឡើងតាមរយៈការប្រមូលយករបាយការណ៍ចេញពី World Economic Forum ក្នុងគោលបំណងពន្យល់ឲ្យដឹង និងជឿជាក់ថា ផ្កាយរណបរាប់រយគ្រឿងដែលកំពុងហោះហើរជុំវិញភពផែនដីសព្វថ្ងៃនេះមានគុណសម្បត្តិ និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់សេដ្ឋកិច្ចទៅឲ្យប្រទេសទាំងអស់លើលោកដោយរបៀបណា។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗចំនួន 8 ដែលបញ្ជាក់ថាផ្កាយរណបពិតជាបានផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងសម្បើមជូនមនុសុ្សដែលរស់នៅលើភពផែនដីអស់រយៈពេលរាប់សិបឆ្នាំមកហើយ។ ១.ផ្កាយរណបជួយដល់ការបញ្ចប់ទៅនៃការធ្វើនេសាទ និងជួញដូរសត្វព្រៃខុសច្បាប់នៅលើលោក។តាមតួលេខបានបញ្ជាក់ថាប្រាក់ជួញដូរខុសច្បាប់ដល់ទៅ 73 ពាន់លានដុល្លារជារៀងរាល់ឆ្នាំត្រូវបានរារាំង ២.ទូរសព្ទរបស់អ្នកស្ថិតនៅក្នុងចំណោមទូរស័ព្ទដៃជាង 5 ពាន់លានគ្រឿងទៀតដែលបានភ្ជាប់ទៅនឹងផ្កាយរណបនៅក្នុងលំហអាកាសតាមរយៈការប្រើប្រាស់ពីផែនទីការបង្ហាញផ្លូវធ្វើដំណើរ និង GPS ។ ៣.ផ្កាយរណបអាចជួយដល់មនុស្សប្រមាណជា 3 ពាន់លាននាក់ដែលមិនមានអុីនធឺណេតឲ្យអាចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងកៀកកិតតាមរយៈផ្កាយរណបដែលដើរតួជាអ្នកបំពេញចន្លោះប្រហោងមួយនេះ។ ៤.ផ្កាយរណបច្រើនជាង 160 គ្រឿងបច្ចុប្បន្នកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើការវាស់វែង និងព្យាករណ៍ពីបម្រែបម្រូលអាកាសធាតុ។ ៥.ផ្កាយរណបអាចជួយបង្កើនល្បឿនអុីនធឺណេតដល់ទៅ 70 ភាគរយក្នុងអំឡុងពេលគ្រោះមហន្តរាយ និងពេលមានជំងឺរាតត្បាតជាដើម។ ៦.ដោយប្រយោលផ្កាយរណបបានផ្តល់នូវតម្លៃសេដ្ឋកិច្ចប្រមាណជា 10 ទ្រីលានដុល្លារទៅលើវិស័យបច្ចេកវិទ្យាអុីនធឺណេត ហិរញ្ញវត្ថុ និងឧស្សាហកម្មផ្សេងទៀត។ ៧.អស់រយៈពេល 50 ឆ្នាំមកហើយដែលផ្កាយរណបគឺជាអ្នកតាមឃ្លាំមើលទៅលើការបង្កើនកម្លាំងអាវុធប្រល័យលោកដូចជានុយក្លេអ៊ែរជាដើម និងផ្តល់សញ្ញាទាន់ពេលប្រសិនការបំផ្ទុះនុយក្លេអ៊ែរអាចកើតឡើង។ ៨.ស្ទើរគ្រប់គោលបំណងសំខាន់នៃកិច្ចការងារអភិវឌ្ឍប្រកបដោយស្ថិរភាពទាំងអស់របស់អង្គការសហប្រជាជាតិគឺពឹងផ្អែកទៅលើវិស័យបច្ចេកវិទ្យាអាវកាស៕
-
ឯកឧត្ដម ស៊ុន ចាន់ថុល ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស សូមផ្ញើលិខិតអបអរសាទរ និងជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មីនៃនយោបាយឈ្នះឈ្នះ ទទួលបានតំណក់ប្រេងលើកដំបូង។ ភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូង គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អត្តមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពី របបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។ «សន្តិភាព» របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើ សមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស…
-
ក្រសួងទេសចរណ៍អនុញ្ញាឲ្យមានការដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តន៍តាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ នឹងចូលមកដល់នៅថ្ងៃស្អែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន។ ប៉ុន្តែលោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។ ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។ តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងអាចមានចំនួនប្រមាណ ៩ លាននាក់ ដែលថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕

