Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ស្វែងយល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងភាពប្រឈមក្នុងស្ថានភាពកូវីដ-19 កាលពីឆ្នាំ2020

    ស្វែងយល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងភាពប្រឈមក្នុងស្ថានភាពកូវីដ-19 កាលពីឆ្នាំ2020

    ជំងឺរាតត្បាតកូវីដ-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅក្នុងឆ្នាំ2020 ហើយសេដ្ឋកិច្ចពិភពលោកក៏បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយក្នុងនោះ បញ្ហាសំខាន់ៗចំនួន4 ត្រូវបានរដ្ឋាភិបាលនៃប្រទេសបង្ខំចិត្តអនុវត្ត និងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ 1- ការបិទប្រទេស និងការបិទព្រំដែន ៖ ដើម្បីទប់ស្កាត់ការរីករាលដាល រដ្ឋាភិបាលនៃប្រទេសនីមួយៗបានបង្ខំចិត្តសម្រេចបិទព្រំដែន បិទប្រទេស ដែលបង្កឱ្យមានការជាប់គាំងនៅក្នុងវិស័យពាណិជ្ជកម្ម ធ្វើឱ្យមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យមានរលកនៃការក្ស័យធនជំនួញនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងវិស័យអាកាសចរណ៍ ទេសចរណ៍ និងផ្នែកលក់រាយ។ បន្ថែមពីនេះ បណ្តាប្រទេសនានាបានដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានទឹកប្រាក់សរុបរាប់ពាន់លានដុល្លារអាមេរិក ក៏ដូចជាវិធានការរូបិយវត្ថុមិនធ្លាប់មាន និងប្រាក់កម្ចីបន្ទាន់ផងដែរ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា GDP សកលលោកនៅក្នុងឆ្នាំ2020 នឹងមានការធ្លាក់ចុះចំនួន 4.4% ។ 2- វិបត្តិនៅក្នុងទីផ្សារការងារសកលលោក ៖ ទីផ្សារការងារសកលលោកបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-19 ដែលបណ្តាលឱ្យបាត់បង់ការងារ ឬមានការកាត់បន្ថយប្រាក់ខែនៅជុំវិញពិភពលោក។ នៅក្នុងរបាយការណ៍ស្តីពី «ជំងឺកូវីដ-19 និងពិភពការងារ» របស់អង្គការពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា ការងារជាង 81លាននៅអាស៊ី និងប៉ាស៊ីហ្វិក រួមនឹងការងារចំនួន30លានផ្សេងទៀតនៅអាមេរិកឡាទីនត្រូវបានបាត់បង់នៅក្នុងឆ្នាំ2020។ នៅក្នុងរយៈពេល3ត្រីមាសដំបូងនៃឆ្នាំ2020 ប្រាក់ចំណូលបានធ្លាក់ចុះ 10.7% ឬស្មើនឹង 3.5ទ្រីលានដុល្លារអាមេរិកនៅលើមូលដ្ឋានសកលលោក។ វិបត្តិនៅក្នុងទីផ្សារការងារអាចមានផលវិបាករយៈពេលវែងក្នុងទម្រង់នៃភាពក្រីក្រ និងភាពមិនប្រាកដប្រជាផ្នែកសង្គមសេដ្ឋកិច្ច។…

  • ប៉ាគីស្ថាននឹងសង់បំពង់បង្ហូរហ្គាសប្រវែងជាង 1 ពាន់គីឡូម៉ែត្រភ្ជាប់ទៅដល់រុស្សី

    ប៉ាគីស្ថាននឹងសង់បំពង់បង្ហូរហ្គាសប្រវែងជាង 1 ពាន់គីឡូម៉ែត្រភ្ជាប់ទៅដល់រុស្សី

    បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត the Bloomberg នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសប៉ាគីស្ថាននឹងចាប់ផ្តើមសាងសង់បំពង់បង្ហូរហ្គាសមួយនៅក្នុងខែកក្កដា ឆ្នាំ2021ខាងមុខនេះ ដែលមានប្រវែងដល់ទៅ 1,100 គីឡូម៉ែត្រតភ្ជាប់ទៅដល់ប្រទេសរុស្សី។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីខែធ្នូកន្លងទៅ លោក Nadeem Babar ដែលជាប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានទទួលបន្ទុកកិច្ចការងារថាមពលឥន្ធនៈបានបញ្ជាក់ថា ប្រទេសអាស៊ីខាងត្បូងមួយនេះនឹងអាទទួលបានផលចំណែកចន្លោះពី 51 ទៅដល់ទៅ 74 ភាគរយខណៈដែលរុស្សីនឹងទទួលបានចំណែកដែលនៅសេសសល់។ ប្រភពដដែលបានសរសេរទៀតថា ក្រុមហ៊ុនចែកចាយហ្គាសរបស់ប៉ាគីស្ថាន Sui Southern Gas Co. និង Sui Northern Gas Pipelines Ltd.,ដែលបានចាប់ផ្តើមដើរទិញដីសម្រាប់គម្រោងនេះក៏នឹងក្លាយទៅជាផ្នែកមួយនៃគម្រោងយក្សនេះដែរ ហើយក្នុងនោះក្រុមហ៊ុនសម្ព័ន្ធរបស់រុស្សីនឹងក្លាយទៅជាអ្នកដឹកនាំការដ្ឋានសាងសង់។ គួរឲ្យដឹងដែរថា ប្រទេសប៉ាគីស្ថាននៅប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេមើលឃើញថាបានក្លាយទៅជាទីផ្សារដ៏ធំសម្រាប់ធនធាននេះដោយសារតែតម្រូវការក្នុងស្រុកដ៏ច្រើនលើសលប់ ហើយថែមទាំងបានបង្ខំឲ្យរដ្ឋាភិបាលប៉ាគីស្ថានសម្រេចចិត្តទិញជាច្រើនរួចមកហើយ។ ប៉ាគីស្ថានក៏បានអនុញ្ញាតឲ្យមានការដេញថ្លៃទៅលើប្លុករុករកប្រេងនិងហ្គាសចំនួន20 កន្លែងផងដែរដោយសង្ឃឹមថាអាចបង្កើនចំនួននៃការផ្គត់ផ្គង់បន្ថែមទៀតបានពេញលេញ៕

  • ​កម្ពុជា​រកចំណូល​បានជា​ង​១​៨​លាន​ដុល្លារ​ ​ពី​កា​រលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​ចំនួនជា​ង​៤​០​ម៉ឺន​នាក់​ ​ក្នុងរយៈពេល​១​២​ខែ ​ឆ្នាំ​២​០​២​០

    ​កម្ពុជា​រកចំណូល​បានជា​ង​១​៨​លាន​ដុល្លារ​ ​ពី​កា​រលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​ចំនួនជា​ង​៤​០​ម៉ឺន​នាក់​ ​ក្នុងរយៈពេល​១​២​ខែ ​ឆ្នាំ​២​០​២​០

    ​ភ្នំពេញ​៖​ ​រយៈពេល​១​២​ខែ​ ​ឆ្នាំ​២​០​២​០​ ​មាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ចំនួន​៤​០​ម៉ឺន​៨​៨​៩​នាក់​ ​បាន​ទិញ​ប​ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​ដែល​ចំនួន​នេះ​មានការ​ថយ​ចុះ​៨​១​.​៨​២​ភាគរយ​ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២​០​១​៩​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​រយៈពេល​នេះ​កម្ពុជា​អាច​​​រកចំណូល​បាន​សរុប​ចំនួន​១​៨​លាន​៦​៥​ម៉ឺន​៤​ពាន់​៨​២​៨​ដុល្លារ​ ​។​ ចំណែក​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប​ណ្ណ​ចូល​ទស្សនា​រមណី​ ​យ​ដ្ឋា​ន​អង្គរ​សរុប​ចំនួន​១​ពាន់​១​៦​៩​នាក់​ ​ថយ​ចុះ​៩​៩​.​៤​៤​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​ឆ្នាំ​២​០​១​៩​ ​និង​ទទួល​បាន​ចំណូល​៥​ម៉ឺន​២​ពាន់​៥​៤​៣​ដុល្លារ​ ​ថយ​ចុះ​៩​៩​.​៤​៥​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២​០​១​៩​ ​។​ ​សម្រាប់​ឆ្នាំ​២​០​២​០​ដែរ​ ​រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​មូលនិធិ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កម្ពុជា​ ​ចំនួន​សរុប​៨​ម៉ឺន​១​ពាន់​៧​៧​៨​ដុល្លារ​ ​ដែល​បាន​មកពី​ការ​រួមចំណែក​ ​នៃ​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេស​ ​ចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​នេះ​បើ​តាម​របាយ​ការ​ណ​៏​របស់​គ្រឹះស្ថាន​អង្គរ​ ​។​ យ៉ាងណាមិញ​ ​របាយការណ៍​ខាងលើ​នេះ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ ​និង​ចំណូល​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​កត់សំគាល់​នោះ​ ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ ​ក៏ដូចជា​ចំណូល​ពី​កា​រលក់​ប​ណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ​ ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​នៅ​លើ​ពិភពលោក​ ​។​ ​ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​គ្រប់​វិ​ស​័​យ​ទាំងអស់​ ​ជាពិសេស​វិ​ស័យ​ទេសចរ​របស់​កម្ពុជា ​៕

  • ​ក្នុងរយៈពេល​១​១​ខែ​ឆ្នាំ​២​០​២​០​ ​កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជិត​៣​០​ម៉ឺន​តោន​ ​និង​ ​រក​បាន​ចំណូល​ជាង​៣​៨​០​លាន​ដុល្លារ

    ​ក្នុងរយៈពេល​១​១​ខែ​ឆ្នាំ​២​០​២​០​ ​កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ជិត​៣​០​ម៉ឺន​តោន​ ​និង​ ​រក​បាន​ចំណូល​ជាង​៣​៨​០​លាន​ដុល្លារ

    ​ភ្នំពេញ​៖​ ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​អោយ​ដឹង​ថា​ ​ក្នុងរយៈពេល​១​១​ខែ​ ​ឆ្នាំ​២​០​២​០​នេះ​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បាន​២​៨​ម៉ឺន​៥​ពាន់​៥​៨​៩​តោន​ ​កើន​ឡើង​២​២​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​ឆ្នាំ​២​០​១​៩​ ​។​ របាយការណ៍​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ ​ក្នុងរយៈពេល​១​១​ខែ​ឆ្នាំ​២​០​២​០​មកនេះ​ ​តម្លៃ​ជ័រកៅស៊ូ​ជាមធ្យម​មាន​តម្លៃ​១​ពាន់​៣​៤​១​ដុល្លារ​ក្នុង​១​តោន​ ​។​ ​ដូច្នេះ​ចំណូល​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​ក្នុងរយៈពេល​១​១​ខែ​ ​ឆ្នាំ​២​០​២​០​ ​មាន​ជាង​៣​៨​០​លាន​ដុល្លារ​ ​។​ ​អគ្គនាយកដ្ឋាន​កៅស៊ូ​បានឲ្យ​ដឹង​ទៀត​ថា​ ​បច្ចុប្បន្ន​កម្ពុជា​មានផ្ទៃ​ដី​ផលិតផល​ជ័រកៅស៊ូ​ចំនួន​៤​០​ម៉ឺន​១​ពាន់​៦​៩​៩​ហិកតា​ ​ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន​២​៨​ម៉ឺន​៩​ពាន់​៨​៣​៧​ហិកតា​ ​ស្មើនឹង​៧​២​ភាគរយ​ ​និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​១​១​ម៉ឺន​១​ពាន់​៨​៦​៣​ហិកតា​ ​ស្មើនឹង​២​៨​ភាគរយ​ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត​៣​០​ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជិត​៤​០​០​លាន​ដុល្លារ​ ​។​ ​ជ័រកៅស៊ូ​របស់​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ ​វៀតណាម​ ​ស​ង្ហឹ​បុរី​ ​និង​ម៉ាឡេស៊ី​ ​៕

  • ​ពេញ​មួយ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ ​T​e​s​l​a​ ​លក់​រថយន្ត​បាន​ចំនួន​៤​៩​ម៉ឺន​៩​ពាន់​៥​៥​០​គ្រឿង

    ​ពេញ​មួយ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ ​T​e​s​l​a​ ​លក់​រថយន្ត​បាន​ចំនួន​៤​៩​ម៉ឺន​៩​ពាន់​៥​៥​០​គ្រឿង

    ​អាមេរិក​៖​ ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ ​T​e​s​l​a​ ​បាន​ឱ្យ​ដឹង​ថា​ ​រយៈពេល​ពេញ​មួយ​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​កា​រលក់​រថយន្ត​របស់​ខ្លួន​មាន​ចំនួន​៤​៩​ម៉ឺន​៩​ពាន់​៥​៥​០​គ្រឿង​ ​ខណៈ​តួលេខ​នេះ​ ​គឺ​ពិតជា​ល្អ​សម្រាប់​ក្រុមហ៊ុន​ ​ប៉ុន្តែ​វា​មិនបាន​បំពេញ​តាម​គោលដៅ​ដែល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​ ​គឺ​លោក​ ​E​l​on ​Musk​ ​បាន​កំណត់​នោះ​ទេ​ ​ពោល​គឺ​នៅខ្វះ​ ​៤​៥​០​គ្រឿង​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១ ​។​ យ៉ាងណាមិញ​ ​ជាមួយនឹង​លទ្ធផល​ខាងលើ​នេះ​ ​លោក​ ​E​l​on ​Musk​ ​បាន​បង្ហោះ​សារ​នៅ​លើ​ ​T​wit​t​e​r ​ថា​ ​លោក​​​មាន​មោទនភាព​ណាស់​ ​ចំពោះ​ក្រុមហ៊ុន​ការងារ​ ​T​e​s​l​a​ ​ដែល​បាន​ប្រឹងប្រែង​រហូតដល់​សម្រេច​បាន​នូវ​កា​រលក់​ដ៏​អស្ចារ្យ​មួយ​នេះ​ ​។​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​រូប​នេះ​ ​បាន​អរគុណ​ដល់​អតិថិជន​ ​និង​ដៃគូ​វិនិយោគ​ទាំងអស់​ ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ ​និង​ទុកចិត្ត​ចំពោះ​ផលិតផល​របស់​ ​T​e​s​l​a​ ​។​ បន្ថែម​លើ​នេះ​ ​លោក​ ​E​l​on ​Musk​ ​ក៏បាន​សន្យា​ផង​ដែរ​ថា​ ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​ ​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៀត​ ​តាមរយៈ​ផលិតផល​ថ្មីៗ​បន្ថែម​ទៀត​ ​ខណៈ​បើ​តាម​ការ​គ្រោងទុក​នោះ​ ​T​e​s​l​a​ ​នឹង​វាយលុក​ទី​ផ្សារ​អឺរ៉ុប​ ​និង​អាស៊ី​ក្នុងពេលឆាប់ៗខាងមុខនេះ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ទី​ផ្សារ​រថយន្ត​ ​និង​ការ​វិនិយោគ​បន្ថែម​ទៀត​ ​៕

  • ​ចិន​ ​និង​សហភាព​អឺរ៉ុប​ឈាន​ដល់​កិច្ចព្រមព្រៀង​វិនិយោគ​ធំ​មួយ​ ​ខណៈ​កិច្ចព្រមព្រៀង​នេះ​កំពុង​គំរាមកំហែង​ដល់​ទំនាក់ទំនង​រវាង​អឺរ៉ុប​-​សហរដ្ឋអាមេរិក

    ​ចិន​ ​និង​សហភាព​អឺរ៉ុប​ឈាន​ដល់​កិច្ចព្រមព្រៀង​វិនិយោគ​ធំ​មួយ​ ​ខណៈ​កិច្ចព្រមព្រៀង​នេះ​កំពុង​គំរាមកំហែង​ដល់​ទំនាក់ទំនង​រវាង​អឺរ៉ុប​-​សហរដ្ឋអាមេរិក

    ​បរទេស​៖​ ​សហភាព​អឺរ៉ុប​ទើប​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​មួយ​ចិន​ ​ខណៈ​ក្រុម​អ្នកវិភាគ​មើលឃើញ​ថា​ ​វា​កំពុង​បង្ក​ការ​គំរាមកំហែង​ដល់​ទំនាក់ទំនង​រវាង​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​ប្រភព​ពីសា​រ​ព័ត៌មាន​ ​V​O​A​ ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​ ទន្ទឹមគ្នា​ ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​នេះ​ ​មានឈ្មោះ​ថា​ ​កិច្ចព្រមព្រៀង​វិនិយោគ​គ្រប់ជ្រុងជ្រោយ​រវាង​សហភាព​អឺរ៉ុប​-​ចិន​ ​ហៅ​កាត់​ ​CA​I​ ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ធ្វើ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ជាង​មុន​ ​ជាមួយ​ក្រុមហ៊ុនរដ្ឋ​នៅ​ចិន​ ​ដែល​ឥឡូវ​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ទី​២​របស់​សហភាព​អឺរ៉ុប​ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ ​។​ ​យ៉ាងណាមិញ​ ​កិច្ចព្រមព្រៀង​វិនិយោគ​ខាងលើ​នេះ​ ​នៅ​ត្រូវ​ឆ្លងកាត់​ការ​ផ្តល់​សច្ចាប័ន​ពី​សភា​អឺរ៉ុប​ ​ដែល​អាច​ប្រើ​ពេល​ជាច្រើន​ខែ​ទៀត​ ​។​ សូម​ជម្រាប​ថា​ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​សម្រេច​បាន​កាលពី​ស​ប្តាហ៍​កន្លងទៅ​ ​បន្ទាប់ពី​កិច្ច​ចរចា​អស់​រយៈពេល​ប្រមាណ​០​៧​ឆ្នាំ​ ​។​ ​កិច្ចព្រមព្រៀង​នេះ​ដែរ​ ​អាច​ជា​ជ័យ​ជម្នះ​យ៉ាង​ធំធេង​មួយ​សម្រាប់​ចិន​ ​ដែល​កំពុង​ព្យាយាម​ស្វែងរក​ការ​វិនិយោគ​ថ្មី​ពី​បរទេស​ ​ចំ​ពេល​ក្រុមហ៊ុន​ជាច្រើន​បាន​ផ្លាស់​ប្រតិបត្តិការ​ចេញពី​ប្រទេស​ចិន​ ​ដោយសារតែ​ស​ង្រ្គា​ម​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​ ​សហរដ្ឋអាមេរិក​ ​៕

  • CEO របស់ Ericsson ព្រមានចាកចេញពីស៊ុយអែតបើរដ្ឋាភិបាលមិនលុបបំរាមចេញពី Huawei និង ZTE

    CEO របស់ Ericsson ព្រមានចាកចេញពីស៊ុយអែតបើរដ្ឋាភិបាលមិនលុបបំរាមចេញពី Huawei និង ZTE

    បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ស៊ុយអែត Dagens Nyheterបានសរសេរថា លោក Borje Ekholm ប្រធានប្រតិបត្តិនៃក្រុមហ៊ុនយក្ស Ericsson និងជាក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសស៊ុយអែតនោះបានកំពុងតែព្យាយាមក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលនៃប្រទេសស៊ុយអែតដើម្បីលុបចោលបំរាមក្នុងការប្រើប្រាស់បច្ចេកវិទ្យាអ៊ិនធឺណេត 5G របស់ក្រុមហ៊ុន Huawei និង ZTE ។ នៅក្នុងសារជាច្រើនដែលលោកប្រធានប្រតិបត្តិរូបនេះផ្ញើរទៅកាន់លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសAnna Hallberg បានអំពាវនាវសុំឲ្យរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការដកបំរាមរបស់រដ្ឋាភិបាលស៊ុយអែតដែលកន្លងមកបានប្រកាសច្បាស់ថា នឹងទាមទារចាំបាច់ឲ្យប្រតិបត្តិករក្នុងស្រុកទាំងអស់ក្នុងការដកខ្លួនឲ្យបានដាច់ចេញពីការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនទាំងអស់ឲ្យបានត្រឹមខែមករាឆ្នាំ2025។ នៅក្នុងសារមួយដែលត្រូវបានចេញផ្សាយដោយកាសែតដដែលក៏បានអះអាងទៀតថា លោក Ekholm បានធ្វើការព្រមានថា ក្រុមហ៊ុន Ericsson នឹងសម្រេចចិត្តចាកចេញពីក្នុងប្រទេសស៊ុយអែត ប្រសិនបើអាជ្ញាធរនៅតែបន្តដាក់បំរាមបែបនេះទៅលើក្រុមហ៊ុន Huawei និង ZTE។ ទោះបីជាយ៉ាងណាក្តីឆ្លើយតបទៅនឹងកាសែត Dagens លោក Hallberg បាននិយាយថា លោកស្រីនឹងមិនជ្រៀតជ្រែកទៅនឹងការសម្រេចចិត្តណាមួយពាក់ព័ន្ធទៅនឹងបំរាមទាំងនេះឡើយ ហើយបានបញ្ជាក់ទៀតថា លោកស្រីមិនទាន់បានជួបជាមួយនឹងលោក Ekholm នៅឡើយទេ៕

  • ដឹងទេថា ហេតុអ្វីបានជាអូស្ត្រាលីកែតម្រូវបទភ្លេងជាតិ?

    ដឹងទេថា ហេតុអ្វីបានជាអូស្ត្រាលីកែតម្រូវបទភ្លេងជាតិ?

    បរទេស៖ ពលរដ្ឋអូស្ត្រាលីទាំងអស់ត្រូវបានគេដឹងថានឹងត្រូវធ្វើការប្រើប្រាស់បទចម្រៀងភ្លេងជាតិក្នុងគំរូកំណែទម្រង់ថ្មីចាប់តាំងតែពីដើមខែមករា ឆ្នាំ2021នេះ នៅក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានប្រកាសកែតម្រូវនិងផ្លាស់ប្តូរពាក្យពេជមួយចំនួននៅក្នុងបទចម្រៀងភ្លេងជាតិនេះតាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទូរទស្សន៍ BBC បានចេញផ្សាយអំពីព័ត៌មានមួយនេះបានសរសេរថាភ្លេងជាតិថ្មីរបស់អូស្ត្រាលីដែលជាយូរមកហើយបានច្រៀងសំដៅលើអត្ថន័យថា ពលរដ្ឋវ័យក្មេង និងសេរីភាព (young and free) នោះនឹងត្រូវប្តូរអត្ថន័យដែលសំដៅគោរពដល់ជនជាតិដើមរបស់ខ្លួនដែលមានដើមកំណើតអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះជំនួសវិញ។ ទោះបីជាយ៉ាងណាក្តីការប្រកាសផ្លាស់ប្តូរអត្ថន័យភ្លេងជាតិនេះគឺត្រូវបានស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់មន្ត្រីគ្រប់ជាន់ថ្នាក់នៃរដ្ឋាភិបាលអូស្ត្រាលី ហើយក្នុងនោះផងដែរលោក Morrison បាននិយាយផងដែរថា លោករំពឹងទុកថាអត្ថន័យថ្មីនៃភ្លេងជាតិនឹងអាចជួយបង្កើតឲ្យបាននូវការសាមគ្គីភាពគ្នា ឬ “spirit of unity”។ គួរឲ្យដឹងដែរថា ពលរដ្ឋជាជនជាតិដើមអូស្ត្រាលីមានដើមកំណត់នៅទឹកដីនេះអស់រយៈរាប់ពាន់ឆ្នាំមកហើយ ពោលគឺមុនពេលដែលពលរដ្ឋអង់គ្លេសស្បែកសបានធ្វើដំណើរចូលមករស់នៅកាលពីអំឡុងសតវត្សរ៍ទី 18 ម្ល៉េះ។ ភ្លេងជាតិរបស់អូស្ត្រាលីដែលមានចំណងជើងថា Advance Australia Fair នឹងត្រូវផ្លាស់ប្តូរឃ្លាដ៏សំខាន់មួយពី For we are young and free ទៅជា For We are one and free និងក៏ដូចជាពាក្យពេជមួយចំនួនផ្សេងទៀតផងដែរ។ លោក Morrison បានសង្កត់ធ្ងន់ដែរថា អត្ថន័យថ្មីនឹងក្លាយទៅជាការទទួលស្គាល់ថាអូស្ត្រាលីគឺជាប្រជាជាតិដែលបានធ្វើដំណើរអស់រយៈពេលជាយូរមកហើយ។ ប្រវត្តិដូនតាដល់ទៅ 300…

  • សមាគមអ្នកគាំទ្រសន្តិភាព ប្រកាសសុពលភាពគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានសាខាខេត្ត និងសាខារដ្ឋកាលីហ្វ័រញ៉ា

    សមាគមអ្នកគាំទ្រសន្តិភាព ប្រកាសសុពលភាពគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានសាខាខេត្ត និងសាខារដ្ឋកាលីហ្វ័រញ៉ា

    ភ្នំពេញ ៖ សមាគមអ្នក គាំទ្រសន្តិភាព បានរៀបចំពិធីប្រកាសសុពលភាព គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងប្រធានសាខាខេត្ត និងសាខារដ្ឋកាលីហ្វ័រញ៉ា ក្រោមអធិបតីភាពលោក វ៉ាន កាម៉ុល ប្រធានសមាគម និងមានការចូលរួមពីសមាជិក-សមាជិកាសមាគមជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ។ លោក វ៉ាន កាម៉ុល ប្រធានសមាគមអ្នកគាំទ្រសន្តិភាព មានប្រសាសន៍ក្នុងពិធីនេះថា «សមាគមអ្នកគាំទ្រសន្តិភាព» ដែលមានឈ្មោះជាភាសាអង់គ្លេសថា «SUPPORTERS FOR PEACE ASSOCIATION» ត្រូវបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។ «សមាគមអ្នកគាំទ្រសន្តិភាព»បង្កើតឡើងក្នុងគោលបំណង ការពារសន្តិភាពកម្ពុជា ពង្រឹង និងពង្រីកទំនាក់ទំនងក្នុងតំបន់ និងពិភពលោក ដើម្បីជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជាប្រកបដោយចីរភាព។ ក្នុងនោះដែរសមាគមអ្នកគាំទ្រសន្តិភាព មានគោលដៅដូចជា៖ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិ ស្របតាម គោលនយោបាយ យុទ្ធសាស្ដ្រ និង ផែនការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ជំរុញការប្រព្រឹត្តទៅរបស់សមាគម អ្នកគាំទ្រសន្តិភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព…

  • រដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃឆ្លងឆ្នាំសកល កម្ពុជាទទួលបានទេសចរជិត ៧០ម៉ឺននាក់, រាជធានីភ្នំពេញទទួលបានច្រើនជាងគេ

    រដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃឆ្លងឆ្នាំសកល កម្ពុជាទទួលបានទេសចរជិត ៧០ម៉ឺននាក់, រាជធានីភ្នំពេញទទួលបានច្រើនជាងគេ

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះថា នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ យើងទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៩៩,៧២៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៩៧,០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៦៥៨ នាក់»។លោក ថោង ខុន បានឱ្យដឹងអំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនដែលភ្ញៀវទេសចរបានទៅទស្សនា ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ៖ ៥០០,១៦៦ នាក់ ខេត្តព្រះសីហនុ៖ ៥១,៥៧០ នាក់ ខេត្តកែប៖ ៥១,១៦៨ នាក់ ខេត្តសៀមរាប៖ ២៥,២០៤ នាក់ ខេត្តកំពត៖ ១៨,៨៧០ នាក់ ខេត្តកំពង់ស្ពឺ៖ ១១,៧៨៧…