Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ធនាគារជាតិថៃត្រៀមជួបធនាគារក្នុងស្រុកទាំងអស់ពិភាក្សាការងារបំណុលទាំងឡាយ

    ធនាគារជាតិថៃត្រៀមជួបធនាគារក្នុងស្រុកទាំងអស់ពិភាក្សាការងារបំណុលទាំងឡាយ

    បាងកក៖ ធនាគារជាតិនៃព្រះរាជាណាចក្រថៃគ្រោងនឹងជួបជុំគ្នាជាមួយនឹងសមាគមធនាគាររបស់ថៃ TBAដើម្បីពិភាក្សាពីការបន្តការផ្តល់ជំនួយ និងសម្រួលដល់អាជីវកម្មដល់ពលរដ្ឋដែលជាអតិថិជនខ្ចីប្រាក់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃនេះ។ ប្រភពដដែលបានសរសេរទៀតថាធនាគារជាតិថៃព្រមទាំង TBA ធ្លាប់បានគ្រោងជួបគ្នាម្តងហើយតាំងតែពីចុងឆ្នាំកន្លងទៅម្ល៉េះដើម្បីអាចពិភាក្សាគ្នាទៅលើដំណើរការរៀបចំកញ្ចប់ប្រាក់បំណុលឡើងវិញ ប៉ុន្តែដោយសារតែការផ្ទុះនៃការរីករាលដាលកូវីដសាជាថ្មីទើបធ្វើឲ្យផែនការជួបជុំនេះត្រូវបានពន្យាពេល។ លោក Thaweelarp Rittapirom អនុប្រធានប្រតិបត្តិនៃធនាគារ Bangkok Bank(BBL) បាននិយាយថាធនាគាររបស់គាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការវាស់វែងសាជាថ្មីទៅលើទំហំប៉ះពាល់ដោយសារការរាតត្បាតលើកនេះហើយគឺវាអាស្រ័យទៅលើផែនការអាជីវកម្មបន្តរបស់ក្រុមហ៊ុននីមួយៗនិងស្ថិតនៅក្រោមគោលការណ៍ច្បាប់ដែលចែងដោយធនាគារជាតិរបស់ថៃ។ យោងតាមការស្ថិតិដែលប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ Kasikorn បានបញ្ជាក់ថាបំណុលលក្ខណៈគ្រួសារសមមាត្រទៅនឹងអត្រាផលិតផលក្នុងស្រុកសរុប GDP អាចនឹងកើនឡើងទៅដល់ 91 ភាគរយនៅឆ្នាំនេះប្រសិនបើកំណើនសេដ្ឋកិច្ចនឹងមានចំនួនតិចជាង 2.6ភាគរយពោលគឺដោយសារតែការអូសបន្លាយនៃការរាតត្បាតរបស់កូវីដ19៕

  • អាជីវកម្មខ្នាតតូចនៅរដ្ឋកាលីហ្វ័រញ៉ានឹងទទួលបានកញ្ចប់ជំនួយដល់ទៅ 25,000 ដុល្លារ

    អាជីវកម្មខ្នាតតូចនៅរដ្ឋកាលីហ្វ័រញ៉ានឹងទទួលបានកញ្ចប់ជំនួយដល់ទៅ 25,000 ដុល្លារ

    បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសកាលពីចុងខែធ្នូកន្លងទៅបានបញ្ជាក់ថា អាជីវកម្មខ្នាតតូចទាំងឡាយព្រមទាំងមីក្រូហរិញ្ញវត្ថុផងដែរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នឹងអាចដាក់ពាក្យស្នើសុំកញ្ចប់ប្រាក់ជំនួយដែលមានទំហំចាប់ពី 5,000 ដុល្លាររហូតទៅដល់ 25,000ដុល្លារ។ កញ្ចប់ជំនួយនេះគឺមិនមែនជាកញ្ចប់ជំនួយដែលពាក់ព័ន្ធទៅនឹងកម្មវិធី Paycheck Protection Program ឬជំនួយដោយសារតែគ្រោះធម្មជាតិ និងជំនួយផ្សេងៗពីរដ្ឋាភិបាលនោះទេ ប៉ុន្តែវាគឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលនៃការិយាល័យទទួលបន្ទុកកិច្ចការងារអាជីវកម្មខា្នតតូចរបស់រដ្ឋកាលីហ្វ័រញ៉ា។ ប្រភពដដែលបានបញ្ជាក់ទៀតថាកញ្ចប់ជំនួយនេះនឹងផ្តល់ឲ្យទៅអាជីវកម្មទាំងនោះដោយផ្អែក និងធៀបទៅលើផលចំណេញដែលពួកគេអាចទទួលបានចុងក្រោយបំផុត ហើយដំណាក់ដំបូងនៃការផ្តល់កញ្ចប់ជំនួយនេះនឹងបញ្ចប់ទៅត្រឹមថ្ងៃទី13 ខែមករា ឆ្នាំ2021 ខាងមុខនេះ។ ជារង្វាស់ និងដើម្បីងាយស្រួលគណនា រដ្ឋបាលរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញថាអាជីវកម្មទាំងឡាយណាដែលទទួលបានប្រាក់ចំណេញចន្លោះពី 100,000 ដុល្លារទៅដល់ 1,000,000ដុល្លារនឹងអាចទទួលបានកញ្ចប់ប្រាក់ប្រមាណជា 15,000 ដុល្លារពីកម្មវិធីនេះ៕

  • ប្រទេសនាំចេញអង្ករធំបំផុតទី 3 លើពិភពលោកវៀតណាមបានបញ្ជាទិញអង្ករពីប្រទេសគូប្រជែងរបស់ខ្លួន

    ប្រទេសនាំចេញអង្ករធំបំផុតទី 3 លើពិភពលោកវៀតណាមបានបញ្ជាទិញអង្ករពីប្រទេសគូប្រជែងរបស់ខ្លួន

    បរទេស៖ នេះគឺជាលើកដំបូងមិនធ្លាប់មានឡើយអស់រយៈពេលជាច្រើនទសវត្សមកហើយដែលប្រទេសវៀតណាមក្នុងនាមជាប្រទេសនាំចេញអង្ករធំបំផុតទី3 លើពិភពលោកបែរជាបានធ្វើការបញ្ជាទិញអង្គរមួយចំនួនពីប្រទេសឥណ្ឌាដែលជាប្រទេសគូប្រជែងរបស់ខ្លួននៅក្នុងទីផ្សារទៅវិញ។ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ 4 រូបដែលមិនបានបង្ហាញអត្តសញ្ញាណទៅកាន់សារព័ត៌មានរ៉យទ័របានបញ្ជាក់ថាមូលហេតុដ៏សំខាន់នៅពីក្រោយការសម្រេចចិត្តរបស់វៀតណាមលើកនេះគឺធ្វើឡើងដោយសារតែតម្លៃអង្ករក្នុងស្រុកកំពុងហក់ឡើងខ្ពស់ពេកមិនធ្លាប់មានក្នុងរយៈពេល 9 ឆ្នាំចុងក្រោយ ព្រមទាំងការផ្គត់ផ្គង់ក្នុងស្រុកមានចំនួនកំណត់ផងដែរ។ ការបញ្ជាទិញនេះក៏អាចបង្ហាញឲ្យគេឃើញផងដែរអំពីភាពតានតឹងខ្លាំងនៃការផ្គត់ផ្គង់នៅទូទាំងតំបន់អាស៊ីទាំងមូល ដែលធ្វើឲ្យតម្លៃអង្ករអាចឡើងថ្លៃបន្ថែមទៀតសម្រាប់ឆ្នាំ2021 នេះ ជាពិសេសវានឹងធ្វើឲ្យក្រុមឈ្មួញទិញអង្កររបស់ថៃ និងវៀតណាមចាប់ផ្តើមនាំគ្នាងាកទៅមើលការបញ្ជាទិញអង្ករពីឥណ្ឌាវិញជាមិនខាន។ ប្រភពរ៉យទ័រដដែលបានបញ្ជាក់ទៀតថាក្រុមអ្នកជំនួញរបស់ឥណ្ឌាបានទទួលកុងត្រាក្នុងការនាំចេញប្រភេទអង្ករបាក់ ឬ Broken Riceកម្រិត 100ភាគរយ និងអង្ករស្តង់ដាតម្លៃ 310 ដុល្លារក្នុងមួយតោន ប្រមាណជា70,000 តោនសម្រាប់ខែមករា។ អ្នកជំនាញជាច្រើនបានអះអាងថា បញ្ហារាតត្បាតនៅលើសកលលោកដោយសារកូវីដបានបង្ខំឲ្យប្រទេសជាច្រើនបូករួមទាំងវៀតណាមផងដែរ សុទ្ធតែបានធ្វើការបញ្ជាទិញថែម ឬបង្កកអង្ករដើម្បីស្តុកទុករៀងៗខ្លួន។ជាក់ស្តែងវៀតណាមធ្លាប់បានប្រកាសហើយកាលពីឆ្នាំទៅថា ឃ្លាំងស្តុកអង្កររបស់ខ្លួននឹងអាចមានទំហំដល់ទៅ 270,000តោនដែលត្រៀមរួចរាល់ និងធ្វើឲ្យប្រាកដថាប្រទេសនឹងមានស្ថេរភាព និងតុល្យភាពម្ហូបអាហារក្នុងពេលដែលកូវីដកំពុងបន្តវាយប្រហារប្រព័ន្ធផ្គត់ផ្គង់អង្ករនៅទូទាំងពិភពលោក៕

  • ​វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ ​លើកដំបូង​​ក្នុង​ពេល​រាប់​សិប​ឆ្នាំ

    ​វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ ​លើកដំបូង​​ក្នុង​ពេល​រាប់​សិប​ឆ្នាំ

    ​វៀតណាម​ដែល​ជា​ប្រទេស​នាំចេញ​អង្ករ​លំដាប់​ទី​៣​ ​លើ​ពិភពលោក​នោះ ​បាន​ចាប់ផ្តើម​បញ្ជាទិញ​អង្ករ​ពី​គូប្រជែង​របស់​ខ្លួន​ ​គឺឥណ្ឌា​ ​ជាលើកដំបូង​ក្នុងរយៈពេល​រាប់​សិប​ឆ្នាំ​មកនេះ​ ​ពោល​គឺ​បន្ទាប់ពី​តម្លៃ​អង្ករ​ក្នុងស្រុក​របស់​ប្រទេស​ទាំងពីរ​ទាំងពីរ​បាន​ហក់​ឡើង​ខ្លាំង​បំផុត​ក្នុង​ពេល​៩​ឆ្នាំ​មកនេះ​ ​ហើយការ​ផ្គត់ផ្គង់​ក្នុងស្រុក​ត្រូវ​បាន​កំណត់​នោះ​។​ ​«​ជាលើកដំបូង​ហើយ​ ​ដែល​ពួកយើង​នាំចេញ​ទៅ​វៀតណាម​»​ ​នេះ​បើ​តាម​លោក​ B.​V​. Kr​i​s​h​n​a​ R​a​o ​ប្រធាន​សមាគម​ន៍​នាំចេញ​អង្ករ​ឥណ្ឌា​ ​ប្រាប់​សារ​ព័ត៌មាន​រយ​ធឺ​ ​កាលពី​ថ្ងៃចន្ទ​ ​ទី​៤​ ​មករា​ ​ដោយ​លោក​បន្ថែម​ទៀត​ថា​«​តម្លៃ​ (​អង្ករ​) ​របស់​ឥណ្ឌា​គឺ​ទាក់ទាញ​ខ្លាំង​ណាស់​ ​ភាព​ខុសគ្នា​នៃ​តម្លៃ​ធ្វើឲ្យ​ការនាំចេញ​អាច​ធ្វើ​បាន​»​ ​។​ ​ក្រុមហ៊ុន​នាំចេញ​អង្ករ​នៅ​ឥណ្ឌា​ចំនួន​៤​បាន​ចុះ​កុងត្រា ចាប់ផ្តើម​នាំចេញ​៧​ម៉ឺន​តោន​នៃ​អង្ករ​ទៅ​វៀតណាម​ ​នៅ​ខែ​មករា​ ​និង​ខែ​កុម្ភះ ​ក្នុង​តម្លៃ​ប្រមាណ​៣​១​០​ដុល្លារ​ ​ក្នុង​១​តោន​ ​នេះ​បើ​តាម​ស​មា​គ​ម៍​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

  • អារ៉ាប៊ីសាអូឌីតប្រកាសដកបំរាមចេញពីប្រទេសកាតាវិញក្រោយពេលអនុវត្តបានជាង3ឆ្នាំ

    អារ៉ាប៊ីសាអូឌីតប្រកាសដកបំរាមចេញពីប្រទេសកាតាវិញក្រោយពេលអនុវត្តបានជាង3ឆ្នាំ

    បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ទីបំផុតអារ៉ាប៊ីសាអូឌីតបានប្រកាសដកបំរាមដោយការបើកទ្វាទាំងដែនគោកសមុទ្រ និងដែនអាកាសជាមួយប្រទេសកាតាវិញហើយបន្ទាប់ពីជម្លោះដ៏យូរ និងធ្វើឱ្យប្រទេសកាតានៅឃ្លាតឆ្លាយពីប្រទេសមួយចំនួនស្ថិតនៅក្បែរខាង។ ការសម្រេចចិត្តចុងក្រោយនេះគឺត្រូវបានធ្វើឡើងនៅមុនពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ឈូងសមុទ្រហ្គោល្វ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាព្រឹកថ្ងៃអង្គារនេះ ដោយក្នុងនោះមន្ត្រីជាន់ខ្ពស់មួយរូបរបស់អាមេរិកក៏បានគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ អស់រយៈពេលជាង3 ឆ្នាំកន្លះមកហើយដែលប្រទេសកាតាត្រូវបានទទួលរងនូវបំរាមជាច្រើនពីសំណាក់ប្រទេសក្បែរខាងដោយបានចោទប្រកាន់ថាប្រទេសកាតាគឺជាអ្នកនៅពីក្រោយនៃការឧបត្ថម្ភគាំទ្រដល់ក្រុមភេវរកម្មអន្តរជាតិដែលកំពុងមានសកម្មភាពយោធានៅក្នុងតំបន់ជាច្រើនដូចជាហ្គាហ្សាស្ទ្រីប និងក្នុងប្រទេសលីប៊ីជាដើម។ ជាការឆ្លើយតបកន្លងមកប្រទេសកាតាតែងតែបានធ្វើការប្រកាសបដិសេធថាខ្លួនមិនដែលគាំទ្រដល់ក្រុមសកម្មយោធារបស់ជីហាដ ឬភេវរកម្មណាមួយឡើយ។ ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងកាទូតអំឡុងពេលនេះបានធ្វើឲ្យមានការខូចខាតទាំងសេដ្ឋកិច្ចរបស់កាតាផងនិងទំនាក់ទំនងសាមគ្គីភាពគ្នារវាងប្រទេសក្នុងតំបន់ផងដែរ៕

  • សេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះមិនធ្លាប់មាន 5.8 ភាគរយក្នុងឆ្នាំ2020

    សេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះមិនធ្លាប់មាន 5.8 ភាគរយក្នុងឆ្នាំ2020

    បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា សេដ្ឋកិច្ចនៃប្រទេសសិង្ហបុរីត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះដល់ទៅ 5.8 ភាគរយនៅក្នុងឆ្នាំ2020 ដែលជាតួលេខអាក្រក់បំផុតមិនធ្លាប់មាន។ តាមរយៈទិន្នន័យដែលត្រូវបានបង្ហាញជាផ្លូវការក៏បានបញ្ជាក់ដែរថា ការធ្លាក់ចុះនេះដោយសារបញ្ហាកូវីដ19 ជាកត្តាសំខាន់ដែលបានធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ខ្លួនបែបនេះ ប៉ុន្តែការវិវត្តន៍ជាវិជ្ជមានត្រូវបានធ្វើឡើងបានបន្តិចវិញនៅក្នុងត្រីមាសទី 4 ឆ្នាំ2020 ពោល គឺនៅក្នុងពេលដែលការរឹតបន្តឹងនានាត្រូវបានលុបចោលទៅវិញ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការធ្លាក់ចុះលើកនេះគឺត្រូវបានគេដឹងថាជាតួលេខធ្លាក់ចុះលើកដំបូងចាប់តាំងតែពីឆ្នាំ2001 ហើយក៏ជាបញ្ហាសេដ្ឋកិច្ចដែលសិង្ហបុរីមិនដែលធ្លាប់ជួបឡើយតាំងតែពីការទទួលបានឯករាជ្យពេញលេញ។ ក្រៅតែពីវិស័យទេសចរណ៍ សិង្ហបុរីក៏ត្រូវបានទទួលរងផលប៉ះពាល់ទៅលើវិស័យផ្សេងទៀតផងដែរ ដូចជាវិស័យសាងសង់ និងអាកាសចរណ៍ដោយសារតែកូវីដ និងការបិទព្រំដែនរបស់ខ្លួន ហើយរដ្ឋាភិបាលបានធ្វើការព្យាករណ៍ដែរថា ចំនួនផលិតផលក្នុងស្រុកសរុប ឬ GDP ក៏នឹងធ្លាក់ចុះប្រមាណជា 6 ទៅ6.5 ភាគរយផងដែរសម្រាប់ឆ្នាំ2020។ គួរឲ្យដឹងដែរថា មកដល់ពេលនេះរដ្ឋាភិបាលបានចំណាយលុយប្រមាណជា 100 ពាន់លានដុល្លារមកហើយដើម្បីដោះស្រាយបញ្ហាកូវីដ ជាពិសេសដើម្បីជាជំនួយដល់ពលរដ្ឋ និងអាជីវកម្មតូចធំនៅក្នុងប្រទេស។ទោះជាយ៉ាងណា មានការរំពឹងទុកថាសេដ្ឋកិច្ចអាចនឹងមានកំណើនឡើងវិញសម្រាប់ឆ្នាំ2021នេះក្រោយស្ថានភាពនៃការរាតត្បាតត្រូវបានកាត់បន្ថយ៕

  • ការពិត 11 យ៉ាងដែលអ្នកប្រហែលជាពុំធ្លាប់បានដឹងអំពីតំណក់ប្រេងឆៅ

    ការពិត 11 យ៉ាងដែលអ្នកប្រហែលជាពុំធ្លាប់បានដឹងអំពីតំណក់ប្រេងឆៅ

    ចំណេះដឹងទូទៅ ៖ យើងបានដឹងហើយថា កម្ពុជាគឺទើបតែបានប្រកាសថាបានទទួលតំណក់ប្រេងឆៅជាលើកដំបូងបំផុតរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។ពលរដ្ឋកម្ពុជាមួយចំនួនប្រហែលជានៅមិនទាន់បានយល់ និងទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងប្រេងឆៅនៅឡើយទេ។ នៅថ្ងៃនេះ AMS សូមធ្វើការចែករំលែកចំណេះដឹងខ្លះៗអំពីប្រេងឆៅដែលពិភពលោក និងបណ្តាប្រទេសជាច្រើនលើពិភពលោកធ្លាប់ទទួលបានបទពិសោធ និងបានដឹងរួចមកហើយអំពីវា។ទោះបីវាជាទិន្នន័យចាស់ៗក្តី ប៉ុន្តែសង្ឃឹមថាអ្នកតាមដានអាននឹងអាចយល់ដឹងបានខ្លះថែមទៀតអំពីប្រេងឆៅដែលជារ៉ៃថាមពលដ៏មានតម្លៃនិងសារៈសំខាន់បំផុតមួយរបស់សកលលោក៖ ១.រង្វាល់របស់ប្រេងឆៅជាអន្តរជាតិគេគិតខ្នាតជាបារ៉ែលដែល 1 បារ៉ែលស្មើនឹង42 ហ្គាឡុងខ្នាតរបស់អាមេរិក ឬប្រមាណជា 159 លីត្រ ២.អាមេរិកគឺធ្លាប់មានឈ្មោះជាប្រទេសដែលផលិតដែលមានធនធានប្រេងឆៅបម្រុងធំបំផុតទី10 លើលោកប្រមាណជា 33 ពាន់លានបារ៉ែលខណៈដែលវេណេស៊ុយអេឡាជាប្រទេសដែលមានធនធានបម្រុងធំបំផុតលើលោក 298.35 ប៉ារ៉ែល ៣.សហរដ្ឋអាមេរិកជាប្រទេសដែលប្រើប្រាស់ប្រេងច្រើនបំផុតលើលោកដល់ទៅ 1.85 ពាន់លានបារ៉ែលក្នុងមួយថ្ងៃ ៤.ប្រេងសាំងមានបរិមាណ 45 ភាគរយនៃប្រេងឆៅ ៥.សារធាតុគិមីម្យ៉ាងដែលមាននៅក្នុងប្រេងឆៅគឺត្រូវយកមកដើម្បីផលិតជាឧបករណ៍អេឡិចត្រូនិក ដូចជាទូរស័ព្ទដៃនិងកំព្យូទ័រជាដើម ៦.ប្រេងឆៅក៏អាចយកមកប្រើប្រាស់ក្នុងការផលិតជាថ្នាំពេទ្យ សំភារៈកីឡាព្រមទាំងគ្រឿងថែរក្សាសម្ផស្សផងដែរ ៧.នៅអាមេរិកគេហៅប្រេងឆៅថាជាតែតិចសាស់ Texas Tea ឬមាសខ្មៅ Black Gold ៨.ដំណើរការនៃការផលិតប្រេងឆៅដំបូងគឺគេទម្លុះ ដីចូលទៅដល់ទីតាំងប្រេងបន្ទាប់មកប្រើប្រាស់កម្លាំងខ្យល់បាញ់ទៅចំទីតាំងនោះហើយអនុញ្ញាតឲ្យប្រេងឆៅនោះអាចបាញ់ត្រឡប់មកផ្ទៃខាងលើវិញក្នុងកំពស់ជាច្រើនម៉ែត្រពីបាតដី ៩.ក្នុងរយៈពេលជិត 3 ទសវត្សរ៍ចុងក្រោយ អាមេរិកបានជួបហេតុការណ៍កំពប់ប្រេងជាច្រើនដង ១០.ប្រេង និងហ្គាសបានដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោកតាំងតែពីសម័យបុព្វបុរសមកម្ល៉េះ ១១.ពិភពលោកបានប្រើប្រាស់ប្រេងប្រមាណជា 36 ពាន់លានបារ៉ែលក្នុងមួយឆ្នាំ ឬ 100 លានបារ៉ែលក្នុងមួយថ្ងៃ៕

  • ការនាំចេញផលិតផលកៅស៊ូកម្ពុជាក្នុងឆ្នាំ2020 ទទួលបានចំណូលជិត 479 លានដុល្លារអាមេរិក

    ការនាំចេញផលិតផលកៅស៊ូកម្ពុជាក្នុងឆ្នាំ2020 ទទួលបានចំណូលជិត 479 លានដុល្លារអាមេរិក

    ភ្នំពេញ ៖ នៅក្នុងឆ្នាំ2020 កន្លងទៅនេះ សម្រាប់តែផ្នែកផលិកម្មកៅស៊ូ កម្ពុជាបានធ្វើការនាំចេញក្នុងបរិមាណសរុបចំនួន 340,000 តោន ដែលមានតម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478 ,660,000 ដុល្លារអាមេរិក។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានដាំកៅស៊ូនៅលើផ្ទៃដីដាំដុះចំនួន 401,914 ហិកតា ក្នុងនេះមាន ៖1-កៅស៊ូឧស្សាហកម្មចំនួន 240,811 ហិកតា ស្មើនឹង 60% ។ 2-កៅស៊ូគ្រួសារចំនួន 161,103 ហិកតា ស្មើនឹង40%។ នៅក្នុងនោះផ្ទៃដីចៀរជ័រចំនួន 290,013 ហិកតាស្មើនឹង 72% នៃផ្ទៃដីដាំដុះកៅស៊ូសរុប ដែលទិន្នផលជាមធ្យមមានចំនួន 1,207 តោនក្នុងមួយហិកតា និងមានបរិមាណផលសរុបចំនួន 350,000 តោន។  ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញទៀតថា តម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478,660,000 ដុល្លារអាមេរិក។ ក្នុងនោះតម្លៃសរុបនៃផលិតជ័រកៅស៊ូចំនួន 472, 500,000 ដុល្លារអាមេរិក និងតម្លៃសរុបនៃដើមកៅស៊ូចំនួន 6,160,000 ដុល្លារអាមេរិក។ …

  • កម្ពុជាទទួលបានចំណូលជាង 538លានដុល្លារពីការនាំចេញអង្ករក្នុងឆ្នាំ2020

    កម្ពុជាទទួលបានចំណូលជាង 538លានដុល្លារពីការនាំចេញអង្ករក្នុងឆ្នាំ2020

    ជាមួយនឹងការកើនឡើងនូវទំហំនាំចេញរបស់កម្ពុជាប្រមាណ១៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ សម្រាប់តែការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកម្ពុជាទទួលបានចំណូលជាង 538 លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ផលិតផលសរុប និងស្ថានភាពស្បៀងកម្ពុជា បានសម្រេចនូវផលិតកម្មស្រូវសរុបនៅឆ្នាំ2020 ទិន្នផលទទួលបានគឺចំនួន 10,935,618 តោន ខណៈដែលអតិរេកស្បៀងសរុប គិតជាស្រូវចំនួន 5,922,138 តោន ហើយបើគិតជាអង្ករគឺមាន ចំនួន 3,790,168 តោន។ ដោយក្នុងនោះកម្ពុជាមានផ្ទៃដីដាំដុះស្រូវសរុបចំនួន 3, 404.131ហិកតា ឯផ្ទៃដីប្រមូលផលចំនួន3,268,968ហិកតា ដោយទទួលបានទិន្នផលមធ្យម ចំនួន 3,345 តោន/ហិកតា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ៖ «តម្លៃផលិតផលសរុបស្រូវ និងអង្ករមានតម្លៃចំនួន 3,823 ,434 .080ដុល្លារអាមេរិក ដោយនៅក្នុងនោះការនាំចេញអង្ករសរុប ចំនួន690,829 តោន មានកំណើនប្រមាណ 11.40%ធៀបទៅនឹងឆ្នាំ2019»។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ៖ «តម្លៃសរុបនៃការនាំចេញអង្ករចំនួន 538,846,620 ដុល្លារអាមេរិក ។ ក្រៅពីអង្ករ បរិមាណនៃការនាំចេញស្រូវសរុបមាន ចំនួន2,893,951 តោនមាន…

  • វៀតណាមសម្រេចទិញវ៉ាក់សាំងរបស់អង់គ្លេសចំនួន 30 លានដូស និងកំពុងចរចាវ៉ាក់សាំងផ្សេងទៀត

    វៀតណាមសម្រេចទិញវ៉ាក់សាំងរបស់អង់គ្លេសចំនួន 30 លានដូស និងកំពុងចរចាវ៉ាក់សាំងផ្សេងទៀត

    បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយនៅព្រឹកថ្ងៃចន្ទនេះ រដ្ឋាភិបាលក្រុងហាណូយបានបញ្ជាក់ថាខ្លួនបានឈានទៅដល់កិច្ចព្រមព្រៀងជាផ្លូវការហើយក្នុងការទិញយកកញ្ចប់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន AstraZeneca Plc, ប្រមាណជា 30 លានដូស និងកំពុងបន្តចរចាជាមួយក្រុមហ៊ុនផ្សេងទៀតផងដែរដូចជា Pfizer Inc. ដើម្បីបន្ថែមចំនួនវ៉ាក់សាំងប្រើប្រាស់ក្នុងប្រទេស។ ប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះកាលពីគ្រាមុនធ្លាប់បានពិចារណាក្នុងការទិញយកវ៉ាក់សាំងរបស់រុស្សី ប៉ុន្តែក្រោយពីពិភាក្សាថ្នាក់ដឹកនាំរបស់ខ្លួនរួចមកក៏សម្រេចជ្រើសរើសវ៉ាក់សាំងរបស់អង់គ្លេសវិញ។ AstraZeneca គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់សកលវិទ្យាល័យអង់គ្លេស Oxfordនិងត្រូវបានគេជឿជាក់ថាមានតម្លៃធូរថ្លៃជាងគេបើធៀបទៅនឹងវ៉ាក់សាំងផ្សេងទៀត ជាពិសេសមានភាពងាយស្រួលក្នុងការរក្សាទុក ក៏ដូចជាការដឹកជញ្ជូនផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Truong Quoc Cuong បានថ្លែងនៅក្នុងកិច្ចប្រជុំថា ៖ «ពួកយើងបានចុះហត្ថលេខារួចរាល់ហើយដើម្បីធានាថាអាចឲ្យពលរដ្ឋរបស់វៀតណាមចំនួន 15 លាននាក់អាចទទួលបានវ៉ាក់សាំងរបស់ AstraZeneca ហើយយើងក៏កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតដូចជា Pfizerរបស់អាមេរិក និង Sputnik V របស់រុស្សី រួមជាមួយនឹងវ៉ាក់សាំងរបស់ចិនផងដែរ។ លោក Cuong ក៏បានបញ្ជាក់ដែរថា វៀតណាម បានទទួលសិទ្ធិផងដែរក្នុងការបញ្ជាទិញវ៉ាក់សាំងពីកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO ដែលមានទំហំប្រមាណជា 16 ភាគរយនៃពលរដ្ឋរបស់ខ្លួន ឬអាចចាក់ទៅលើមនុស្សប្រមាណជា 15.6 លាននាក់ ប៉ុន្តែជឿជាក់ថាព័ត៌មានលំអិតនឹងអាចធ្វើឡើងនៅក្នុងត្រីមាសទី1 ខាងមុខនេះ៕