Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ​ក្រុមហ៊ុន​ ​Apple​ ​សហការ​ជាមួយ​ ​H​y​un​d​a​i​ ​គ្រោងផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២​០​២​៤

    ​ក្រុមហ៊ុន​ ​Apple​ ​សហការ​ជាមួយ​ ​H​y​un​d​a​i​ ​គ្រោងផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២​០​២​៤

    អាមេរិក​៖​ ​ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​Motor​ ​និង​ ​Apple​ ​Inc​ ​មានផែនការ​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សហការ​ ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ក្នុង​អំឡុង​ខែ​មីនា​ឆ្នាំ២០២១នេះ​ ​ខណៈ​​សង្វាក់​ផលិតកម្ម​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២​០​២​៤ខាងមុខ​នៅ​​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យទ័័​រនាពេលថ្មីៗ​ ​។​ ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​Motor​ ​និង​ក្រុមហ៊ុន​ ​Apple​ ​បាន​ពិភាក្សាគ្នា​លើ​គម្រោង​មួយ​នេះ​អស់​រយៈ​ជាយូរមកហើយ​ ​ខណៈ​ដែល​សារ​ព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថា​ ​Apple​ ​គ្រោង​នឹង​បង្កើត​រថយន្ត​ដោយខ្លួនឯង​នៅ​ឆ្នាំ​២​០​២​៤​ ​នេះបើតាម​សារ​ព័ត៌មាន​ K​ore​a​ ​IT​ ​News​ ​។ ​ជាមួយគ្នានេះ​ ​សារ​ព័ត៌មាន​ K​ore​a​ ​IT​ ​News​ ​បាន​ចេញផ្សាយ​ដោយ​បញ្ជាក់​ទាំង​ទីតាំង​ ​និង​ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​ ​ប៉ុន្តែ​ក្រោយ​ពី​ចេញផ្សាយ​ ​បាន​ ​ប៉ុន្មាន​ ​ក៏​លុបចោល​ទីតាំង​ ​និង​ទំហំ​ទឹកប្រាក់​វិញ​ ​ដោយ​រក្សាទុក​ត្រឹមតែ​កាលបរិច្ឆេទ​ប៉ុណ្ណោះ​ ​ព្រមទាំង​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹង​ដាក់​ឱ្យ​សាកល្បង​រថយន្ត​អគ្គ​ស​នី​បើកបរ​ដោយស្វ័យប្រវត្តិ​នេះ​នៅ​ឆ្នាំក្រោយ​ ​៕

  • អ្នកជំនាញនិយាយពីកត្តាដែលបង្កឱ្យគម្រោងដីឡូតិ៍មួយចំនួនត្រូវជាប់គាំង

    អ្នកជំនាញនិយាយពីកត្តាដែលបង្កឱ្យគម្រោងដីឡូតិ៍មួយចំនួនត្រូវជាប់គាំង

    ការពុះដីឡូត៍លក់នៅជាយក្រុងភ្នំពេញ ពិសេសនៅតាមផ្លូវក្រវ៉ាត់ក្រុងទី3 តភ្ជាប់ពីគល់ស្ពានព្រែកភ្នៅ ផ្លូវទំបន់កប់ស្រូវ ផ្លូវជាតិលេខ4 តភ្ជាប់មកសង្កាត់ព្រែកកំពិសខណ្ឌដង្កោ ឆ្ពោះទៅផ្លូវជាតិលេខ1 ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងតែមានសកម្មភាពគួរឱ្យកត់សម្គាល់។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺគម្រោងពុះដីឡូត៍មួយចំនួនស្ថិតនៅក្នុងសភាពទ្រឹងមិនអាចលក់ចេញដូចការព្រៀងទុកនោះទេ។ បើតាមលោក វិន ឈុនហ៊ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដីថ្មីរៀលអ៊ីស្ទេត បានប្រាប់ AMSថា ការអភិវឌ្ឍទៅលើដីឡូត៍ដែលមានសក្តានុពល និងអាចមានទីផ្សារល្អត្រូវមើលទៅទិដ្ឋិភាពខាងក្រៅ ទីតាំង ដែលរដ្ឋាភិបាលបានកំណត់ក្នុងការអភិវឌ្ឍ មានហេដ្ឋារចនាសម្ពន្ធ តំបន់រោងចក្រ ឧស្សហកម្ម សាលារៀន ទីប្រជុំជន និងទីផ្សារជាដើម។ លោក ឈុនហ៊ាត បានមានប្រសាសន៍ថា ៖ «ទាក់ទងការអភិវឌ្ឍខាងក្នុងវិញ ត្រូវតែអភិវឌ្ឍឱ្យស្របទៅតាមអ្វីដែលរដ្ឋាភិបាលបានកំណត់។ ឧទាហរណ៍ការធ្វើផ្លូវត្រូវកាត់10ម៉ែត្រ មានការចាក់ផ្លូវបេតុង ដាក់អំពូលភ្លើង ប្រព័ន្ធទឹក លូ ដែលយើងត្រូវធ្វើសម្រាប់អតិថិជន»។ លោកបានបញ្ជាក់ថា «មកដល់សម័យនេះ វិនិយោគិន ចាំបាច់ត្រូវតែរៀបចំអាជីវកម្មរបស់ខ្លួនឱ្យស្របទៅតាមច្បាប់កំណត់ និងមានការទទួលស្គាល់ពីអជ្ញាធរមូលដ្ឋាន ត្រូវមានប្លង់រឹង និងប្លង់ទន់ដែលបញ្ជាក់ពីកម្មសិទ្ធិដីធ្លី។ ករណីប្លង់រឹងយើងត្រូវបំបែកក្បាលដីជាមុន និងត្រូវសុំច្បាប់អភិវឌ្ឍពីអាជ្ញាធរ។ ចំណែកអតិថិជនក៍បានក្តាប់យកឱកាសនេះ ទិញដីឡូត៍ទុកសាងសង់លំនៅដ្ឋាន ឬលក់បន្តយកប្រាក់ចំណេញវិញនៅពេលខាងមុខដែរ»។ លោក ឈុនហ៊ាត បានបន្តឱ្យដឹងថា ដីនៅតំបន់ខ្លះ…

  • ប្រាក់កម្ចីអាជីវកម្មជិត២០ពាន់លានដុល្លារត្រូវបានរដ្ឋាភិបាលសិង្ហបុរីបញ្ចេញត្រឹមរយៈពេល9ខែចុងក្រោយឆ្នាំ2020

    ប្រាក់កម្ចីអាជីវកម្មជិត២០ពាន់លានដុល្លារត្រូវបានរដ្ឋាភិបាលសិង្ហបុរីបញ្ចេញត្រឹមរយៈពេល9ខែចុងក្រោយឆ្នាំ2020

    បរទេស៖ គិតចាប់តាំងពីខែមីនារហូតមកដល់ខែធ្នូ ឆ្នាំ2020កន្លងទៅនេះ កម្ចីអាជីវកម្មនៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងរហូតជិតដល់20ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខដែលត្រូវបានបង្ហាញដោយអជ្ញាធរនៃប្រទេសសិង្ហបុរីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងតារាងទិន្នន័យដដែលបានបញ្ជាក់ថា ទំហំកម្ចីអាជីវកម្មរបស់ក្រុមហ៊ុនគ្រប់ប្រភេទនៅទូទាំងប្រទេសសរុបប្រមាណជិត 20,000 ដុល្លារនេះត្រូវបានចុះឈ្មោះនៅក្រោមកម្មវិធីជំនួយសហគ្រាសដែលជាជំនួយរបស់រដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សហកម្មរបស់សិង្ហបុរីលោក Chan Chun Sing កាលពីថ្ងៃចុងសប្តាហ៍មុននេះបាននិយាយថាទំហំកម្ចីនេះមានចំនួនធំជាងអ្វីដែលកម្មវិធី ESG ធ្លាប់បានធ្វើកាលពីឆ្នាំ2019 កន្លងមករហូតទៅដល់13ដង ដែលមានត្រឹមតែប្រមាណ 1.3 ពាន់លានដុល្លារប៉ុណ្ណោះ។ ថ្លែងបន្ថែមលើសពីនេះលោក Chan បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា គម្រោងប្រាក់កម្ចីទាំងនេះនឹងត្រូវបន្តធ្វើនៅក្នុងអំឡុងពេលកូវីដក្នុងគោលបំណងធំដើម្បីធានាឲ្យក្រុមហ៊ុនទាំងឡាយអាចបន្តប្រតិបត្តិការរបស់ខ្លួនព្រមទាំងរក្សាស្ថិរភាពអាជីវកម្ម សមត្ថភាព ក៏ដូចជាបរិមាណជាធម្មតាផងដែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារជាក់ស្ដែង។ ក្រៅពីនេះលោក Chan បានរៀបរាប់បញ្ជាក់ទៀតថាទំហំកម្ចីប្រមាណជាង20ភាគរយនៃទំហំខាងលើនេះគឺត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអ្នកលក់បោះដុំទំនិញប្រមាណជា16ភាគរយ កម្ចីក្រុមហ៊ុនសំណង់ប្រមាណ13ភាគរយ ហើយក្ដីពីនេះជាកម្ចីរោងចក្រសង្វាក់ផលិតកម្ម ហើយនៅសេសសល់ពីនេះគឺជាកម្ចីសម្រាប់ក្រុមហ៊ុនផលិតសេវាកម្ម និងលក់រាយជាដើម៕

  • ​លោក​ ​កុសល​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​និយាយថា ក្រុមហ៊ុនខ្លួនចង់​ក្លាយ​ជា​ផ្នែក​មួយ​ផ្ដល់​ព័ត៌មាន​ពី​ការងារ​ល្អ​ៗ​ ​ប្រាក់ខែ​ខ្ពស់​ដល់​អ្នកមាន​សមត្ថភាព ​ប៉ុន្តែ​ខ្វះ​ព័ត៌មាន​ ​និង​ការ​ត្រៀម​ខ្លួន (Video)

    ​លោក​ ​កុសល​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​និយាយថា ក្រុមហ៊ុនខ្លួនចង់​ក្លាយ​ជា​ផ្នែក​មួយ​ផ្ដល់​ព័ត៌មាន​ពី​ការងារ​ល្អ​ៗ​ ​ប្រាក់ខែ​ខ្ពស់​ដល់​អ្នកមាន​សមត្ថភាព ​ប៉ុន្តែ​ខ្វះ​ព័ត៌មាន​ ​និង​ការ​ត្រៀម​ខ្លួន (Video)

    ​ភ្នំពេញ​៖​ ​ការងារ​មាន​ប្រាក់ខែ​ខ្ពស់​ជា​អ្វី​ដែល​មនុស្សជា​ច្រើន​ចង់បាន​ ​។​ ​ផ្ទុយពី​លោក​ ​កុសល​ ច័ន្ទ​ស័ក្តិ​វិទូ ​ដែល​លោក​អាច​ទ​ទូល​បាន​ប្រាក់ខែ​ជាង​ពាន់​ដុល្លារ​ ​បែរជា​បោះបង់​ការងារ​ចោល​ដោយ​គ្មាន​សោកស្ដាយ​មក​បង្កើត​ក្រុមហ៊ុន​ខ្លួនឯង​។​ ​រហូត​មានការ​ទទួលស្គាល់​ពី​អ្នកជំនាញ​ធនធានមនុស្ស​ជាច្រើន​។​ ​«​ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​ផ្ដល់​ព័ត៌មាន​ពី​ការងារ​ល្អ​ៗ​ ​ប្រាក់ខែ​ខ្ពស់​ដល់​អ្នកមាន​សមត្ថភាព​ប៉ុន្តែ​ខ្វះ​ពត៌មាន​ ​និង​ការ​ត្រៀម​ខ្លួន​»​។​ ​នេះ​ជា​ការ​តាំងចិត្ត​របស់​ម្ចាស់ក្រុមហ៊ុន​វ័យក្មេង​រូប​នេះ​ ​។​ ​លោក​ ​កុសល​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ជា​ម្ចាស់ក្រុមហ៊ុន​ ​នទី​ (​NOT​i​ ​H​R ​Solution​s) ​ជំ​នៈ​បង្កើត​ក្រុមហ៊ុន​ដោយខ្លួនឯង​ ​ទោះ​ការ​ចាប់ផ្ដើម​ក្រុមហ៊ុន​មួយ​មិន​មែន​ជា​ការ​ងាយស្រួល​យ៉ាងណាក្ដី​ ​។​ ​លោក​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ជឿ​ថា ​ក្រុមហ៊ុន​របស់​លោក​នឹង​អាច​សម្រួល​ដល់​ការស្វែងរក​បុគ្គលិក​របស់​ក្រុមហ៊ុន​នីមួយៗ​ ​ជាពិសេស​អាច​ជួយ​បំពេញ​បន្ថែម​ដល់​ ​បុគ្គលិក​មាន​ចំណុច​ខ្វះខាត​ក្នុង​ការស្វែងរក​ការងារ​ល្អ​និង​ ​ប្រាក់ខែ​ខ្ពស់​ ​ក្នុង​សម័យ​ឧស្សាហកម្ម​៤​.​០​នេះ​ ​។​ ​បើ​តាម​ម្ចាស់ក្រុមហ៊ុន​វ័យក្មេង​រូប​នេះ​ ​នទី​ ​ត្រូវ​បាន​ប្រើ​ពេល​ ​១​ឆ្នាំ​ក្នុង​ការ​បង្កើត​ឡើង​។​ ​លោក​ ​ច័ន្ទ​ស័ក្តិ​វិទូ​ ​ក៏បាន​លើកឡើង​ពី​មូលហេតុ​ដែល​បង្កើត​ ​នទី​ ​ដូច្នេះ​ថា​៖​ ​«​ ​ការស្វែងរក​បុគ្គលិក​ ​សាក​សម​សម្រាប់​បម្រើ​រកា​រ​ក្នុង​ក្រុមហ៊ុន​មិនមែន​ជា​រឿង​ ​ងាយស្រួល​នោះ​ទេ​។​ ​ទន្ទឹម​ហ្នឹង​នេះ​ ​សម្រាប់​បុគ្គលិក​មាន​សមត្ថភាព​ ​និង​ចង់បាន​ប្រាក់ខែ​ខ្ពស់​មួយ​ចំនួន​ក៏បាន​បាត់បង់​ឱកាស​នៅ​ពេល​មិនបាន​ត្រៀម​ខ្លួន​ផង​ដែរ ​។​ ​ ដូច្នេះ​ខ្ញុំ​ក៏​បង្កើត​នទី​ ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ធនធាន​សាក​សម​សម្រាប់​ក្រុមហ៊ុន​ ​និង​…

  • ធនាគារពិភពលោកមើលឃើញថាប្រទេសកម្ពុជាមានកំណើន 4% នៅឆ្នាំ2021

    ធនាគារពិភពលោកមើលឃើញថាប្រទេសកម្ពុជាមានកំណើន 4% នៅឆ្នាំ2021

    ភ្នំពេញ ៖ ធនាគារពិភពលោកបានព្យាករកំណើន 4%សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានៅឆ្នាំ2021នេះ បន្ទាប់ពីមានការប៉ាន់ស្មានកន្លងមកត្រឹមតែ 2%ប៉ុណ្ណោះ ។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ខ្លួនដែលចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោនក៏បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើនដល់ 5.2% នៅឆ្នាំក្រោយ ខណៈដែលឆ្នាំ2021នេះមានកំណើនសេដ្ឋកិច្ច 4% ដែលស្របតាមការរំពឹងទុករបស់ធនាគារជាតិនៃកម្ពុជា NBC។ នៅក្នុងសេចក្តីថ្លែងការណ៍មួយធនាគារបានព្រមានថា ការស្ទុះងើបឡើងវិញនៃពិភពលោកនឹង “អាចនឹងត្រូវធ្លាក់ចុះ ដរាបណាអ្នកធ្វើគោលនយោបាយ មិនហ៊ានសម្រេចចិត្ត ទប់ស្កាត់ការរាតត្បាត និងអនុវត្តកំណែទម្រង់លើកកម្ពស់ការវិនិយោគ” ។ លោក David Malpass ប្រធានធនាគារពិភពលោកបានមានប្រសាសន៍ថា អ្នកធ្វើគោនយោបាយប្រឈមនឹងបញ្ហាប្រឈមជាច្រើន នៅក្នុងសុខភាពសាធារណៈ ការគ្រប់គ្រងបំណុលគោលនយោបាយថវិកា ធនាគារកណ្តាល និងកំណែទម្រង់រចនាសម្ព័ន្ធ។ លោក Malpass បានមានប្រសាសន៍ថា “ ដើម្បីជំនះផលប៉ះពាល់នៃជំងឺរាតត្បាត និងទប់ទល់នឹងការវិនិយោគ វាចាំបាច់ត្រូវមានការជំរុញដ៏ធំមួយដើម្បីកែលំអ បរិយាកាសអាជីវកម្ម បង្កើនភាពបត់បែនទីផ្សារការងារនិងផលិតផលនិងពង្រឹងតម្លាភាពនិងអភិបាលកិច្ច”។ សេចក្តីថ្លែងការណ៍ដដែលបាន ឱ្យដឹងថាការធ្លាក់ចុះដែលបានប៉ាន់ប្រមាណថាមាន 4.3%នៅក្នុងសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន គឺ«ធ្ងន់ធ្ងរបន្តិច»ដូចការព្យាករលើកមុន។ បញ្ហានេះភាគច្រើនកើតឡើងដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចជឿនលឿន និងការងើបឡើងវិញរឹងមាំនៅក្នុងប្រទេសចិន។ ផ្ទុយទៅវិញការរំខានដល់សកម្មភាពនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនភាគច្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍គឺមានសភាពធ្ងន់ធ្ងរជាងការរំពឹងទុកទៅទៀត។ លោក Carmen Reinhart ប្រធានសេដ្ឋវិទូធនាគារពិភពលោកបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីដោះស្រាយភាពទន់ខ្សោយផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសជាច្រើនដោយសារតែការកើនឡើងនៃកំណើននេះធ្វើឱ្យប៉ះពាល់ដល់តុល្យភាពគ្រួសារនិងអាជីវកម្មដែលងាយរងគ្រោះ។សេដ្ឋកិច្ច និងទីផ្សារកំពុងរីកចម្រើន កំពុងត្រូវបានគេព្យាករថា…

  • Breaking News ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីចាក់វ៉ាក់សាំងរបស់ Pfizer ជាលើកដំបូង

    Breaking News ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីចាក់វ៉ាក់សាំងរបស់ Pfizer ជាលើកដំបូង

    បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត CNA នៅព្រឹកថ្ងៃសុក្រនេះនាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរី លោក Lee Hsien Loong ត្រូវបានគេដឹងថាបានទទួលយកវ៉ាក់សាំងជាលើកដំបូងរបស់ក្រុមហ៊ុន Pfizer ហើយ។ លោក Lee បានចាក់វ៉ាក់សាំងនៅឯមន្ទីរពេទ្យ SGH (Singapore General Hospital) ព្រមជាមួយនឹងបុគ្គលិកនៃមន្ទីរពេទ្យ ហើយបន្តចាប់ផ្តើមនៃប្រតិបត្តិការចាក់វ៉ាក់សាំងជាបន្ទាន់ទៅលើក្រុមការងារសេវាសុខាភិបាលនៅទូទាំងប្រទេស។ ចាប់ពីថ្ងៃសុក្រនេះតទៅ នៅតាមវិទ្យាស្ថានសុខាភិបាលមន្ទីរពេទ្យ និងក្លីនិកនានានឹងចាប់ផ្តើមចាក់វ៉ាក់សាំងទៅលើបុគ្គលិករបស់ខ្លួន ដោយក្នុងនោះបុគ្គលិកនៃមន្ទីរពេទ្យ SGH ប្រមាណជា 90 នាក់ក៏នឹងត្រូវបានទទួលការចាក់វ៉ាក់សាំងនៅថ្ងៃដំបូងនេះផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Lee បានមានប្រសាសថា លោកពិតជាមានក្តីរីករាយខ្លាំងណាស់ដែលអាចបានមើលឃើញពីដំណើរការចាក់វ៉ាក់សាំងនៅក្នុងប្រទេសជាពិសេសដំបូងទៅលើក្រុមការងារជួរមុខរបស់ខ្លួន។ លោកបន្តទៀតថា ៖«ខ្ញុំក៏បានទទួលយកវ៉ាក់សាំងជាលើកដំពូងផងដែរនៅក្នុងឧិកាសនេះហើយខ្ញុំបានរងចាំអស់រយៈពេល 30 នាទីក្រោយការចាក់ដើម្បីធានាថា វានឹងមិនមានប្រតិកម្ម»។ លោក Lee ក៏បានបង្ហើបដែរថា ៖ «ខ្ញុំបានទទួលកាតនៃការចាក់វ៉ាក់សាំងរួចរាល់ផងដែរ ដែលបានកំណត់ឲ្យខ្ញុំត្រូវត្រឡប់មកចាក់វ៉ាក់សាំងលើកទី2 ម្តងទៀតនៅក្នុងរយៈពេល 3 សប្តាហ៍ក្រោយ។ ការចាក់វ៉ាក់សាំងមិនមានភាពឈឺចាប់អ្វីឡើយ ប៉ុន្តែវាគឺជារឿងដែលសំខាន់ដែលត្រូវតែធ្វើ និងដោយមានប្រសិទ្ធភាពបំផុត៕

  • Samsung កើនប្រាក់ចំណេញសុទ្ធលើសរំពឹងទុកដល់ទៅជាង 8ពាន់លានដុល្លារ

    Samsung កើនប្រាក់ចំណេញសុទ្ធលើសរំពឹងទុកដល់ទៅជាង 8ពាន់លានដុល្លារ

    បរទេស៖ គិតត្រឹមថ្ងៃសុក្រទី8 ខែមករានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បុង Samsung បានប្រកាសអំពីតួលេខប្រាក់ចំណេញសុទ្ធរបស់ខ្លួនដែលមានការកើនឡើងរហូតទៅដល់ 25.7 ភាគរយសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងត្រីមាសទី4 កាលពីឆ្នាំ2020 កន្លងទៅនេះ។ ការធ្វើការងារពីផ្ទះដោយសារតែបំរាមរឹតត្បិត និងគម្លាតសង្គមបានធ្វើឲ្យមនុស្សទាំងឡាយនៅលើលោកបានបង្វែរការប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្ទះកាន់តែច្រើនដែលនេះគឺជាមូលហេតុដែលបានធ្វើឲ្យកំណើននៃការលក់ឧបករណ៍បច្ចេកវិទ្យាជាពិសេសឈីបរបស់ Samsung មានការផ្ទុះឡើងខ្លាំង។ បន្ទះឈីបសម្រាប់អង្គចង ចាំនិងស្មាតហ្វូនគឺជាផលិតផលដែល Samsung អាចប្រមូលប្រាក់ចំណេញបានច្រើនបំផុតហើយយោងតាមតួលេខជាក់ស្តែងបានបញ្ជាក់ថាចន្លោះពីខែតុលាដល់ខែធ្នូក្រុមហ៊ុនអាចប្រមូលបានប្រាក់ចំណេញសុទ្ធរហូតទៅដល់ 9 ទ្រីលានវ៉ុនឬព្រមាណជា 8.23 ពាន់លានដុល្លារដែលចំនួនកើនឡើងពីតួលេខក្នុងពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ 7.16 ទ្រីលានវ៉ុន។ ទោះបីជាយ៉ាងណាក្តីតួលេខនេះត្រូវបានគេមើលឃើញថាមានទំហំតិចជាងបន្តិចទៅនឹងតួលេខដែលធ្លាប់ត្រូវបានព្យាករណ៍ដោយក្រុមអ្នកស្រាវជ្រាវមកក្រុមហ៊ុន FnGuideដែលមានទៅដល់ 9.34 ទ្រីលានវ៉ុន ហើយវាតែត្រូវបានដាក់បង្ហាញជាសាធារណៈនៅក្រោយពេល 2 ខែប៉ុណ្ណោះដែលស្ថាបនិកក្រុមហ៊ុនលោក Lee Kun Heeបានទទួលមរណៈភាព។ គួរឲ្យដឹងដែរថាកន្លងមកការព្យាករណ៍ប្រាក់ចំណេញ និងទំហំលក់សរុបប្រមាណជា 61 ទ្រីលានវ៉ុនគឺមានចំនួនតិចជាងតួលេខនៅត្រីមាសទី 3 ប៉ុណ្ណោះដោយសារតែក្រុមហ៊ុនមានការព្រួយបារម្ភខ្លាំងអំពីបញ្ហាកូវីដ ប៉ុន្តែផ្ទុយទៅវិញដោយសារតែបម្រាមពាណិជ្ជកម្មរបស់អាមេរិកទៅលើក្រុមហ៊ុនគូប្រជែងធំបំផុតរបស់ខ្លួនគឺ Huawei បានធ្វើឲ្យតួលេខជាក់ស្តែងទាំងប្រាក់ចំណេញនិងទំហំលក់មានការកើនឡើងខ្លាំងលើសការរំពឹងទុកទៅវិញ៕

  • រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណ100លានដុល្លារ សម្រាប់គម្រោងព្រលានយន្ដហោះខេត្តមណ្ឌលគីរី

    រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណ100លានដុល្លារ សម្រាប់គម្រោងព្រលានយន្ដហោះខេត្តមណ្ឌលគីរី

    មណ្ឌលគីរី ៖ គម្រោងសាងសង់ព្រលានយន្តហោះក្នុងតំបន់នៅខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសានប្រទេសកម្ពុជាអាចនឹងចាប់ផ្តើមនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2021ខាងមុខនេះ ដើម្បីជំរុញភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងការវិនិយោគពាណិជ្ជកម្មនៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ AMS ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានដឹកនាំ និងរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន Powerchina International Group ដែលជាក្រុមហ៊ុនតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន public–private partnership (PPP)។ ក្រុមហ៊ុននេះនឹងទទួលខុសត្រូវរាល់ការចំណាយលើការសិក្សាអំពីលទ្ធភាពដែលត្រូវអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដោយផ្តល់សិទ្ធិសាងសង់ឱ្យគាត់ផ្តល់ដីប្រមាណជាង300 ហិកតាសម្រាប់ការសាងសង់។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានមានប្រសាសន៍ថា ៖ «ទី1 ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តន៍ គឺស្របទៅតាមគោលនយោបាយនៃការអភិវឌ្ឍតំបន់ភាគឦសាន គោលនយោបាយនៃការអភិវឌ្ឍវិស័អាកាសចរណ៍និងវិស័យទេសចរណ៍។ ទី2-យើងបានធ្វើការសិក្សាជិតចប់ ហើយការសិក្សាពីសមិទ្ធិ-លទ្ធភាពយើងជ្រើសយកជម្រើសមួយដែលសមរម្យ ស្របទៅតាម ការរីកចម្រើនវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ រួមជាមួយនឹងលក្ខខណ្ឌនៃកិច្ចអភិវឌ្ឍន៍នៅតំបន់នោះ»។ យន្តហោះលំដាប់ 4C នឹងត្រូវដាក់ឱ្យប្រើប្រាស់ដែលព្រលាននេះមានចម្ងាយផ្លូវរត់ Runway ប្រមាណ1800-2800 ម៉ែត្រ ផ្អែកទៅលើការរីកចម្រើននៃបច្ចេកវិទ្យាព្រលាន។ ក្នុងនោះមានយន្ដហោប្រភេទធុនមធ្យម Boing737 និងAirbus320 និងស៊េរីរបស់វាមាន…

  • ភាគហ៊ុនរបស់ Hyundai កើនឡើង20 ភាគរយភ្លាមៗបន្ទាប់ពីប្រកាសប្រកាសសហការផលិតរថយន្តអគ្គិសនីជាមួយនឹង Apple

    ភាគហ៊ុនរបស់ Hyundai កើនឡើង20 ភាគរយភ្លាមៗបន្ទាប់ពីប្រកាសប្រកាសសហការផលិតរថយន្តអគ្គិសនីជាមួយនឹង Apple

    បរទេស៖ គិតត្រឹមថ្ងៃសុក្រនេះក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង Hyundai ត្រូវបានគេមើលឃើញថាមានការកើនឡើងនូវភាគហ៊ុនរបស់ខ្លួនភ្លាមប្រមាណជា20 ភាគរយក្រោយមានព័ត៌មានថាក្រុមហ៊ុននេះនឹងសហការជាមួយនឹងក្រុមហ៊ុនយក្សអាមេរិក Apple ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនីម៉ូដេលថ្មី និងបើកបរដោយស្វ័យប្រវត្តិ។ គួរឲ្យដឹងដែរថា មុននេះបន្តិចក្រុមហ៊ុន Hyundai បានប្រកាសថាខ្លួនបានចាប់ផ្តើមបើកកិច្ចពិភាក្សាគ្នាមួយជាមួយនឹង Apple ដើម្បីពិនិត្យមើលគម្រោងនៃការផលិត និងអភិវឌ្ឍរថយន្តអគ្គិសនីដែលអាចបើកបរដោយខ្លួនឯង ។ ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះវាគឺកំពុងតែស្ថិតនៅក្នុងតំណាក់កាលចាប់ផ្តើមតែប៉ុណ្ណោះ ពោលគឺមិនទាន់មានការសម្រេចចិត្តរួមគ្នាណាមួយនៅឡើយ។ កាលពីខែមុនមានលេចឮដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលថា ក្រុមហ៊ុន Apple បានចាប់ផ្តើមវិវត្តន៍ខ្លួនទៅមុខបន្តិចទៀតជាមួយនឹងបច្ចេកវិទ្យារថយន្តអគ្គិសនីដែលអាចបើកបរដោយស្វ័យប្រវត្តិ ព្រមទាំងមានផែនការជាក់លាក់ក្នុងការធ្វើវាឲ្យបានជោគជ័យផងដែរនៅត្រឹមឆ្នាំ 2024 ខាងមុខទៀតផង។ រថយន្តអគ្គិសនី ឬ EV (electronic vehicle) បានក្លាយទៅជាទីផ្សារដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ចិត្តយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរដ្ឋាភិបាលប្រទេសនៃប្រទេសកូរ៉េ បានគាំទ្រទៅដល់ឧស្សាហកម្មមួយនេះ ខណៈពេលដែលក្រុមហ៊ុន Telsa ដែលជាអ្នកនាំមុខគេសម្រាប់ផលិតរថយន្តប្រភេទនេះកំពុងកើបលុយយ៉ាងខ្លាំងក្លារហូតក្លាយជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើសាកលនៅថ្ងៃ៕

  • ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក

    ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក

    បរទេស៖ ក្រោយពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Telsa បានហក់ឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញរួចមកបានធ្វើឲ្យស្ថាបនិកក្រុមហ៊ុនលោក Elon Musk កើនទ្រព្យសម្បត្តិជាច្រើនរហូតក្លាយទៅជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក វ៉ាដាច់ស្ថាបនិក Amazon លោក Jeff Bezos នោះទៅទៀត។ តំណែងជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោករបស់លោក Jeff Bezos ត្រូវបានគេដឹងថាមានទំហំទឹកប្រាក់ប្រមាណជា 184 ពាន់លានដុល្លារ ដែលបន្តគ្រប់គ្រងតាំងតែពីឆ្នាំ2017 មកម្ល៉េះ ប៉ុន្តែពេលនេះទ្រព្យសម្បតិ្តរបស់លោក Elon Musk បានកើនឡើងទៅដល់ 185 ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk ត្រូវបានគេមើលឃើញថាគឺជាតួអង្គដ៏សំខាន់ដែលបានជួយបង្កើនទ្រព្យសម្បត្តិឲ្យលោក Elon Musk ជាពិសេសនៅក្នុងឆ្នាំនេះដោយបច្ចុប្បន្នក្រុមហ៊ុនមានតម្លៃរហូតទៅដល់ 700 ពាន់លានដុល្លារនៅក្នុងទីផ្សារដែលជាទំហំច្រើនដែលសូម្បីតែក្រុមហ៊ុន Toyota, Volkswagen, Hyndai, GM និង Ford អាចបូកបញ្ចូលគ្នាក៏មិនស្មើ។ គួរឲ្យចាប់អារម្មណ៍ផងដែរថា នៅពេលកន្លងមកនេះ លោក Musk ធ្លាប់បានបញ្ជាក់ថា លោកនឹងប្រើប្រាស់លុយពាក់កណ្តាលរបស់ខ្លួនទៅជួយដោះស្រាយបញ្ហានៅលើភពផែនដីហើយពាក់កណ្តាលទៀតនឹងប្រើប្រាស់សម្រាប់បង្កើតទីក្រុងថ្មីនៅលើភពអង្គារដើម្បីធានាបានថា ជីវិតមនុស្សសត្វនៅលើលោកនឹងនៅតែអាចរស់រានមានជីវិតទោះបីជាក្នុងករណីដែលនឹងត្រូវរងការវាយប្រហារដោយដុំអាចន៍ផ្កាយដូចសម័យដាយណូស័រ ឬក៏សង្គ្រាមលោកលើកទី3ក្តី៕