Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ​សេដ្ឋកិច្ច​សិង្ហបុរី​ធ្លាក់ចុះ​៥​.​៨​ភាគរយ​នៅ​ឆ្នាំ​២​០​២​០​ ​ដោយសារតែ​វិបត្តិ​ ​Co​v​i​d​-19

    ​សេដ្ឋកិច្ច​សិង្ហបុរី​ធ្លាក់ចុះ​៥​.​៨​ភាគរយ​នៅ​ឆ្នាំ​២​០​២​០​ ​ដោយសារតែ​វិបត្តិ​ ​Co​v​i​d​-19

    ​ស​ង្ហិ​បុរី​៖​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ស​ង្ហិ​បុរី​បាន​ធ្លាក់ចុះ​៥​.​៨​ភាគរយ​ ​ដោយសារតែ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​បើ​ទោះបីជា​រោងចក្រ​ភាគច្រើន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មាន​ភាព​ប្រសើរ​ឡើងវិញ​នៅ​ក្នុង​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២​០​២​០​ ​ខណៈ​ការ​រឹតត្បិត​ដើម្បី​ទប់​ស្កាត់​វី​រុ​សត្រូវ​បាន​បន្ធូរបន្ថយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ នាពេលថ្មីៗ ​។​ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​របស់​សិង្ហបុរី​បាន​ជួប​កំណើន​អវិជ្ជមាន​ប្រចាំ​ឆ្នាំ​អាក្រក់​បំផុត​នៅ​ឆ្នាំ​២​០​២​០​ ​នៅ​ពេល​ជំងឺឆ្លង​កូ​វី​ដ​១​៩​រំខាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​ ​ទេសចរណ៍​របស់​ប្រទេស​មួយ​នេះ​ ​។​ ​តែ​ការ​ដើរថយក្រោយ​៥​.​៨​ភាគរយ​ ​វា​មិន​ធ្ងន់ធ្ងរ​ដូច​ការ​ព្រួយបារម្ភ​នោះ​ទេ​ ​ដោយសារ​ការ​ព្យាករណ៍​ផ្លូវការ​និយាយ​ថា​ ​សិង្ហបុរី​ត្រូវ​ជួប​កំណើន​អវិជ្ជមាន​ដល់ទៅ​៦​.​៥​ភាគរយ​ ​នៅ​ពេល​សកម្មភាព​សេដ្ឋកិច្ច​កក្រើក​ឡើងវិញ​ ​ក្រោយ​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ ​ដើម្បី​ទប់​ស្កាត់​វី​រុ​ស​ ​។​ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​បាន​ធ្លាក់​ចូលក្នុង​ឳ​នភា​ព​ដំបូង​របស់​ខ្លួន​ ​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២​០​២​០​ ​ចាប់តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​២​០​០​៨​ ​នៅ​ពេល​រដ្ឋាភិបាល​បិទ​ទី​កន្លែងធ្វើការ​ភាគច្រើន​ ​ជា​ផ្នែក​នៃ​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​វី​រុ​ស​ ​។​ ​តែ​ការ​រឹតត្បិត​ត្រូវ​បាន​ដកចេញ​ភាគច្រើន​នៅ​ឆមាស​ទី​២​ ​នៃ​ឆ្នាំមុន​ ​ហើយ​វិ​ស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច​ ​ដូចជា​ក​មន្ត​សាល​ (​ឧ​ស្សា​ហ​ម្ម​ផលិត​ចេញពី​រោងចក្រ​) ​បាន​ចាប់ផ្តើម​ងើបឡើង​វិញ​ ​៕

  • ឆ្នាំ 2023 រដ្ឋាភិបាល និងដៃគូសហការ គ្រោងបញ្ចប់អគ្គិសនីភាវូបនីយកម្មជនបទ

    ឆ្នាំ 2023 រដ្ឋាភិបាល និងដៃគូសហការ គ្រោងបញ្ចប់អគ្គិសនីភាវូបនីយកម្មជនបទ

    ក្រសួងរ៉ែ និងថាមពលបានប្រកាសកាលបរិច្ឆេទកំណត់គោលដៅឆ្នាំ2023 សម្រាប់ការធ្វើអគ្គិសនីដល់ភូមិជនបទរបស់កម្ពុជា ដោយចាប់ពីឆ្នាំ2020 រហូតដល់ឆ្នាំ 2023 ក្រសួងនឹងព្យាយាមផ្គត់ផ្គង់អគ្គិសនីយ៉ាងហោចណាស់ 99.4% នៃភូមិដែលមិនមានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស។ សម្រាប់ប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីនៅតាមជនបទនៅក្នុងប្រទេសកម្ពុជា គឺជាគម្រោងការធ្វើឱ្យប្រសើរឡើងនៃការពង្រីកបណ្ដាញអគ្គិសនីនៅតាមជនបទនៅកម្ពុជា ដើម្បីរួមចំណែកសម្រេចគោលដៅធំៗរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយការភាយចេញឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងការទទួលបានថាមពលប្រើប្រាស់ជាសកលនៅឆ្នាំ2030 ។ ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ AMSថា ៖«ឆ្នាំគោលដៅ ដែលបានទទួលសិទ្ធិពីឆ្នាំ2000មក តាមរយៈការសិក្សារបស់ធនាគារពិភពលោក និងក្រសួងយើងបានសន្មត់ថានៅឆ្នាំ2020 ជាឆ្នាំគោលដៅ ដែលយើងត្រូវសម្រេចបានគោលដៅ100%នៃភូមិទទួលបានការផ្គត់ផ្គង់អគ្គិសនី។ ឯកឧត្តម វិចទ័រ ហ្សូនា បានបញ្ជាក់ថា៖« ដោយឡែកឆ្នាំ2020 ការអនុវត្ត20 ឆ្នាំនេះយើងធ្វើបានតែ 97.4% អ្វីដែលនៅសល់ 2.6% យើងនឹងអនុវត្តបន្តពីឆ្នាំ 2021នេះតទៅ។ ខ្ញុំគិតថា ឆ្នាំ2023 បើថាវាខិតទៅ100% តែបើមិនបាន100% កាលបរិច្ឆេទគោលដៅឆ្នាំ2023 នឹងឃើញថាអគ្គិសនីត្រូវបានបញ្ជូនទៅយ៉ាងហោចក៏វាបានជាង99.% ដែរ»។ តួលេខឆ្នាំ2020 បង្ហាញថាភូមិចំនួន 13,798 នៃភូមិដែលមានអគ្គិសនីប្រើប្រាស់ក្នុងចំណោម14,168 ភូមិនៅទូទាំងប្រទេស។ ចំនួនភូមិដែលនៅសល់សម្រាប់ប្រើប្រាស់អគ្គិសនីមានចំនួន 370…

  • ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិកដដែល

    ចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិកដដែល

    បរទេស៖ អស់រយៈពេល 2 ខែជាប់គ្នាមកហើយដែលតួលេខបានបង្ហាញថាប្រទេសចិនបានជាប់ឈ្មោះជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេបំផុតរបស់អាមេរិកដដែល ហើយក្នុងនោះដៃគូពាណិជ្ជកម្មធំជាងគេទី 2 គឺប្រទេសមុិកស៊ិកូ និងទី3 ប្រទេសកាណាដា។ យោងតាមទិន្នន័យរបស់ការិយាល័យជំរឿនរបស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនបានបង្ហាញថាទំហំពាណិជ្ជកម្មរវាងអាមេរិក និងចិនមានចំនួនដល់ទៅ 59 ពាន់លានដុល្លារកាលពី ខែវិច្ឆិកា គឺស្ថិតនៅក្នុងអត្រាកើនឡើង 30 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ2019។ ក្នុង ខែវិច្ឆិកា ដូចគ្នាពាណិជ្ជកម្មរវាងអាមេរិក និងមិកស៊ិកូមានប្រមាណជា49 ពាន់លានដុល្លារកើនឡើងប្រមាណជា 1,8 ភាគរយធៀបទៅនឹង ខែវិច្ឆិកា ដូចគ្នាកាលពីឆ្នាំ2019 ហើយគ្រានោះមុិកស៊ិកូគឺ ជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិក។ ក្រៅពីនេះសម្រាប់ខែវិច្ឆិកាឆ្នាំ 2020 ពាណិជ្ជកម្មរវាងអាមេរិក និងកាណាដាមាន47 ពាន់់លានដុល្លារខណៈដែលពាណិជ្ជកម្មរវាងអាមេរិក និងជប៉ុនមាន 17 ពាន់លានដុល្លារ។ ជារួម ប្រទេសចិន និងអាមេរិកគឺនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតដដែលទោះបីជារដ្ឋាភិបាលនៃប្រទេសទាំងពីរតែងតែមានបញ្ហារកាំរកូសជាមួយគ្នាជាច្រើនមកហើយក្តីដោយគិតចាប់តាំងតែពីខែមករាដល់ខែវិច្ឆិកាឆ្នាំ 2020 ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិកមានចំនួនសរុបដល់ទៅ504 ពាន់លានដុល្លារច្រើនជាងគេបំផុត បន្ទាប់ប្រទេសមិកស៊ិកូឈនៅលំដាប់ទី 2 មានទំហំទឹកប្រាក់ 489 ពាន់លានដុល្លារ ហើយកាណាដាមានទំហំ 478 ពាន់លានដុល្លា ខណៈ ដែលជប៉ុន 167…

  • កកស្ទើរគ្រប់យ៉ាងនៅអេស្បាញក្រោយសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម 25 អង្សារ

    កកស្ទើរគ្រប់យ៉ាងនៅអេស្បាញក្រោយសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម 25 អង្សារ

    បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថាពលរដ្ឋអេស្បាញដែលកំពុងរស់នៅភាគកណ្តាលនៃប្រទេសនៅពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកខណៈដែលសីតុណ្ហភាពធ្លាក់ចុះខ្លាំងក្រោយពេលដែលព្យុះព្រិលទឹកកកបានវាយប្រហារកាលពីចុងសប្តាហ៍កន្លងមកនេះ។ ជាលទ្ធផលអាកាសធាតុនេះបានធ្វើឲ្យមនុស្សបាត់បង់ជិវិតប្រមាណជា 7 នាក់ហើយ ដោយក្នុងនោះ 2 នាក់ចុងក្រោយត្រូវបានគេដឹងថាជាមនុស្សដែលគ្មានផ្ទះសម្បែងនៅក្នុងទីក្រុង Barcelona។អជ្ញាធរបានធ្វើការប្រកាសព្រមានដល់មនុស្សចាស់ទាំងឡាយមិនត្រូវធ្វើដំណើរចេញក្រៅផ្ទះឡើយក្នុងអំឡុងពេលនេះ។ សីតុណ្ហភាពបានធ្លាក់ចុះទៅដល់ -25 អង្សារនៅក្នុងទីក្រុងជាច្រើនដូចជា Molina de Aragón និង Teruel ជាដើម ហើយវាគឺជាអាកាសធាតុដែលអាក្រក់បំផុតមិនធ្លាប់កើតមាននៅក្នុងប្រទេសអស់រយៈពេល 20ឆ្នាំចុងក្រោយនេះ។ ក្រុមការងារពេទ្យបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីបាក់ទឹកកកតូចធំជាង 1200 ករណីកាលពីថ្ងៃចន្ទត្រូវបានរាយការណ៍ និងបញ្ចូនទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Madridហើយផ្លូវធ្វើដំណើរជាច្រើនត្រូវបានជាប់គាំងបូករួមទាំងផ្លូវដែក និងផ្លូវអាកាសផង។ របាយការណ៍ដែលបានចេញផ្សាយដោយអជ្ញាធរនៃប្រទេសអេស្បាញក៏បានបញ្ជាក់ដែរថា រថយន្តសំអាតទឹកកកប្រមាណជា 1,300 គ្រឿងបានចេញប្រតិបត្តិការត្រឹមរយៈពេល 24 ម៉ោង ហើយពួកគេបានកំទេចដុំទឹកកក និងព្រិលបានប្រវែងរហូតទៅដល់ 12,100 គីឡូម៉ែត្រចេញពីផ្លូវធ្វើដំណើរទាំងឡាយ៕

  • ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងការត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

    ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងការត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ហើយកិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា (១)កិច្ចប្រជុំអាស៊ី-អឺរ៉ុបផ្តល់ឲ្យកម្ពុជានូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ (២)វេទិកានេះផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម (៣)កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានរួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន (៤)ការតភ្ជាប់នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាទិដ្ឋភាពដ៏រស់រវើកបំផុតសម្រាប់កម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន…

  • ក្រុមហ៊ុន២ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង៥០០កន្លែង

    ក្រុមហ៊ុន២ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង៥០០កន្លែង

    គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ១២មករាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន២ ជាងមួយនឹងទុនវិនិយោគជាង៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន៥៦៤កន្លែង។ ក្រុមហ៊ុនទាំងពីររួមមាន ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ២លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៤កន្លែង។ ក្រុមហ៊ុនមួយទៀត ឈ្មោះ POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានទុន វិនិយោគប្រមាណ ៣លាន៩សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០០កន្លែង៕

  • ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​របស់​លោក​ ​E​l​on ​Musk​ ​កំពុង​ស្វែងរក​នាយក​ផ្នែក​រចនា​រថយន្ត​នៅ​ក្នុង​ប្រទេស​ចិន

    ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​របស់​លោក​ ​E​l​on ​Musk​ ​កំពុង​ស្វែងរក​នាយក​ផ្នែក​រចនា​រថយន្ត​នៅ​ក្នុង​ប្រទេស​ចិន

    ​ចិន​៖​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ ​T​e​s​l​a​ ​Inc​ ​របស់​កំពូល​មហាសេដ្ឋី​ពិភពលោក​ ​គឺ​លោក​ ​E​l​on ​Musk​ ​ប្រកាស​ស្វែងរក​នាយក​ផ្នែក​រចនា​នៅ​ក្នុង​ប្រទេស​ចិន​ ​ដើម្បី​រចនា​រថយន្ត​សម្រាប់​លក់​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ចិន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​ ការស្វែងរក​ប្រធាន​ផ្នែក​រចនា​ខាងលើ​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​លក្ខខណ្ឌ​ច្រើន​គួរសម​ ​ក្នុង​នោះ​អ្វី​ដែល​ទាមទារ​ខ្លាំង​ ​គឺជា​មនុស្ស​ដែល​មាន​ជំនាញ​ខាង​រចនា​ ​និង​យល់​ដឹង​ច្បាស់​ពី​វប្បធម៌​ ​ទំនៀមទម្លាប់​ ​និង​ប្រពៃណី​រវាងប្រទេស​ចិន​-​សហរដ្ឋអាមេរិក​ ​ដោយសារតែ​ ​T​e​s​l​a​ ​ចង់​បង្កើត​រថយន្ត​ដែល​ជា​តម្រូវ​ការ​ ​និង​ការ​ចង់បាន​របស់​ប្រជាជន​ចិន​ ​តាមរយៈ​បច្ចេកវិទ្យា​របស់​អាមេរិក​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​T​e​s​l​a​ ​មាន​ផែនការ​បង្កើត​រោ​ចក្រ​ ​ឬ​ការិយាល័យ​ថ្មី​មួយ​នៅ​ក្នុង​ទីក្រុង​ស៊ា​ង​ហៃ​ ​ឬ​ ​ប៉េកាំង​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដំណើរការ​សង្វាក់​ផលិតកម្ម​ ​និង​ស្វែងយល់​ពី​តម្រូវ​ការ​ ​និង​អារម្មណ៍​របស់​ជនជាតិ​ចិន​ ​ដោយ​គិត​មកទល់​ពេលនេះ​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​បាន​ចំណាយ​ពេល​ប្រមាណ​០​៤​ខែ​មក​ហើយ​ ​ក្នុង​ការស្វែងរក​ ​ប៉ុន្តែ​មិនទាន់​រក​អ្នក​ដែល​មាន​សមត្ថភាព​អាច​កាន់កាប់ការ​ងារ​នេះ​បានទេ​ ​៕

  • ភាគ​ហ៊ុន​របស់​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ធ្លាក់ចុះ​៨​ភាគរយ​នៅ​អាល្លឺម៉ង់​ ​និង​៦​.​៨​ភាគរយ​នៅ​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​បិទ​គណនី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ

    ភាគ​ហ៊ុន​របស់​បណ្តាញ​សង្គម​ ​T​wit​t​e​r ​ធ្លាក់ចុះ​៨​ភាគរយ​នៅ​អាល្លឺម៉ង់​ ​និង​៦​.​៨​ភាគរយ​នៅ​សហរដ្ឋអាមេរិក​ ​បន្ទាប់ពី​បិទ​គណនី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ

    ​អាល្លឺម៉ង់​៖​ ​ភាគ​ហ៊ុន​របស់​ ​T​wit​t​e​r ​ដែល​ចុះបញ្ជី​នៅ​ប្រទេស​អាល្លឺម៉ង់​ ​បាន​ធ្លាក់ចុះ​ដល់ទៅ​៨​ភាគរយ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ជា​ថ្ងៃ​ជួញ​ដូរ​ដំបូង​ ​ក្រោយ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​នេះ​ ​បាន​បិទ​គណនី​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជាអចិន្ត្រៃយ៍​ ​កាលពី​យប់​ថ្ងៃសុក្រ​ស​ប្តាហ៍​មុន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ ​។​ ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ភាគ​ហ៊ុន​របស់​ ​T​wit​t​e​r ​ដែល​បាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក​ ​ក៏បាន​ធ្លាក់ចុះ​៦​.​៨​ភាគរយ​ផង​ដែរ​ ​មក​នៅ​ត្រឹម​តម្លៃ​៤​៧​.​៩​៤​ដុល្លារ​ក្នុង​មួយ​ហ៊ុន​ ​នៅ​ក្នុង​ការ​ជួញ​ដូរ​មុន​ទី​ផ្សារ​ ​។​ សូម​ជម្រាប​ថា​ ​នេះ​គឺ​ជាលើកដំបូង​ហើយ​ ​ដែល​ ​T​wit​t​e​r ​បាន​ហាមឃាត់​គណនី​របស់​ប្រមុខ​ ​រដ្ឋ​ ​ខណៈ​សកម្មភាព​នេះ​កំពុង​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​នៅ​ទូទាំង​ពិភពលោក​ ​ជុំវិញ​ឥទ្ធិពល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ​ ​ដែល​អាច​មាន​លើ​ការ​បញ្ចេញមតិ​ ​និង​ប្រជាធិបតេយ្យ​ដោយសេរី​ ​៕

  • ប្រធាន​សមាគម​ម្រេច​កំពត​បញ្ជាក់​ថា​ ​ដើម​ឆ្នាំ​២​០​២​១​នេះ​ ​ម្រេច​កំពត​នឹង​មាន​ទី​ផ្សារ​ល្អ​ ​(Video)

    ប្រធាន​សមាគម​ម្រេច​កំពត​បញ្ជាក់​ថា​ ​ដើម​ឆ្នាំ​២​០​២​១​នេះ​ ​ម្រេច​កំពត​នឹង​មាន​ទី​ផ្សារ​ល្អ​ ​(Video)

    ​ភ្នំពេញ​៖​ ​ដើម​ឆ្នាំ​២​០​២​១​នេះ​ ​ម្រេច​កំពត​នឹង​មាន​ទី​ផ្សារ​ល្អ​ ​ស្រប​ពេល​ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធំ​ៗ​កំពុង​ចាប់ដៃ​គូ​ជាមួយ​កសិករ​ផ្ទាល់​នៅ​តាម​សមាគម​ផលិត​ ​នេះ​បើ​តាម​លោក​ ​ងួន​ ​ឡាយ​ ​ប្រធាន​សមាគម​ម្រេច​កំពត​ ​។​​លោក​បន្ត​ថា​ ​សម្រាប់​ចុង​ឆ្នាំ​២​០​២​០​ ​និង​ដើម​ឆ្នាំ​២​០​២​១​នេះ​ឃើញ​ថា​ ​កសិករ​ខ្នាត​តូច​ធំ​ទាំងអស់​ ​ដែល​ស្ថិតនៅ​ក្នុង​សមាគម​ ​គឺ​សុទ្ធសឹងតែ​មានដៃ​គូ​រួចហើយ​ដែរ​ ​ដូច្នេះ​ម្រេច​នៅ​ពេល​ខាងមុខ​ទៀ​តនឹង​មាន​ស្ថានភាព​ល្អ​ ​ព្រោះថា​ ​យើង​មាន​នីតិវិធី​ថ្មី​ ​ដែល​ក្រុមហ៊ុន​ទទួល​ទិញ​ផលិតផល​របស់យើង​ ​គឺ​ពួកគេ​ទិញ​នៅ​ក្នុង​លក្ខណៈ​សមធម៌​ ​មានន័យ​ថា​ ​ក្រុមហ៊ុន​ទាំងនោះ​ ​បាន​ចាប់ដៃ​ជាមួយ​កសិករ​ផ្ទាល់​ ​សម្រាប់​កា​រលក់​ចេញទៅ​សហ​គម​អឺរ៉ុប​ ​និង​អាមេរិក​ ​ព្រោះ​គេ​ពេញចិត្ត​ ​និង​ទិញ​នូវ​ផលិតផល​ដែល​ជា​លក្ខណៈ​សមធម៌​នេះ​ ​។​ ​លោក​បន្ថែម​ថា​ ​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​ទិន្នផល​មានការ​ធ្លាក់ចុះ​បន្តិច​ ​ដោយ​កម្ពុជា​ផលិត​ម្រេច​បានជា​ង​៨​២​តោន​ ​មិន​មានការ​លក់​នៅ​ទី​ផ្សារ​ទេសចរណ៍​ក្នុងស្រុក​ទេ​ ​ដោយ​លក់​ចេញ​ទៅក្រៅ​ជាង​៦​៨​តោន​ ​តែ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​កម្ពុជា​លក់​បានជា​ង​៧​២​តោន​ ​ក្នុង​នោះ​លក់​នៅ​ទី​ផ្សារ​ទេសចរណ៍​ក្នុងស្រុក​ជាង​៣​០​ភាគរយ​ ​។​ ​លោក​បញ្ជាក់​ថា​ ​បើ​ទោះបីជា​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក​ ​រួម​ទាំង​កម្ពុជា​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ក្ដី​ ​តែ​សម្រាប់​ការនាំចេញ​ផលិតផល​ម្រេច​កំពត​ ​នា​ពេល​កន្លងមក​ឃើញ​ថា​ ​មានដំណើរ​ការ​ជា​ធម្មតា​ ​ដោយ​អ្នក​ផលិត​នៅតែ​ផលិត​ ​និង​អ្នកទទួល​ទិញ​នៅតែ​ទទួល​ទិញ​ ​លោក​ថា​ ​តម្រូវ​ការ​សម្រាប់​ទី​ផ្សារ​ម្រេច​កំពត​ជា​រៀងរាល់​ឆ្នាំ​ ​ជាមធ្យម​មាន​រង្វង់​អាច​តិច​ជាង​៧​០​តោន​ ​ឬ​អាច​លើស​៧​០​តោន​ ​។​ ​ លោក​បន្ត​ថា​ ​ដំណើរការ​ផលិត​ម្រេច​កំពត​នា​ពេល​កន្លងមក​ឃើញ​ថា​ ​កាលពី​ឆ្នាំ​២​០​១​៧​ ​កម្ពុជា​ផលិត​ម្រេច​បានជា​ង​១​០​០​តោន​…

  • ប្រធានាធិបតីប៉ទុយហ្គាល់វ័យ 72 ឆ្នាំឆ្លងជំងឺកូវីដ19

    ប្រធានាធិបតីប៉ទុយហ្គាល់វ័យ 72 ឆ្នាំឆ្លងជំងឺកូវីដ19

    បរទេស៖ យោងតាមសេចក្តីប្រកាសមួយដោយការិយាល័យប្រធានាធិបតីបានឲ្យដឹងថាលោក Marcelo Rebelo de Sousa ប្រធានាធិបតីនៃប្រទេសប៉ទុយហ្គាល់ដែលត្រៀមខ្លួនក្នុងការដណ្តើមយកតំណែងជាមេដឹកនាំប្រទេសអាណត្តិទី2 របស់ខ្លួននាថ្ងៃទី24 ខែមករាខាងមុខនេះនោះគឺត្រូវបានគេតេស្តរកឃើញវិជ្ជមានកូវីដ19កាលពីថ្ងៃម្សិលមិញ។ បុរសវ័យ72 ឆ្នាំរូបនេះនឹងត្រូវចូលរួមក្នុងពិធីដេញដោលមតិគ្នាមួយនៅថ្ងៃអង្គារនេះដែលជាកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីព្រមទាំងអ្នកជំនាញខាងសុខាភិបាលជាច្រើនរូបដើម្បីពិភាក្សាទៅលើផែនការបិទទ្វារប្រទេសដែលនឹងត្រៀមធ្វើការប្រកាសជាផ្លូវការនៅថ្ងៃ ពុធ ស្អែកនេះ ប៉ុន្តែជាលទ្ធផលលោកប្រធានាធិបតីនឹងលុបចោលរាល់កម្មវិធីបង្ហាញខ្លួនជាសាធារណៈទាំងអស់។ សេចក្តីថ្លែងការណ៍ដដែលបាក៏បានបញ្ជាក់ដែរថា លោក Rebelo បានធ្វើការជូនដំណឹងនេះទៅកាន់លោកនាយករដ្ឋមន្ត្រី Antonio Costa និងលោករដ្ឋមន្ត្រីក្រសួងការបរទេស Marta Temido រួចហើយអំពីស្ថានភាពរបស់គាត់ ដែលមកទល់ពេលនេះលោកប្រធានាធិបតី គឺត្រូវបានគេដឹងថានឹងចាប់ផ្តើមដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងអគារសម្រាប់ប្រធានាធិបតីដែលស្ថិតនៅក្នុងទីក្រុង Lisbon។ គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី Antonio Costa បានប្រកាសហើយថាចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដនៅទូទាំងប្រទេសពិតជាបានធ្វើឲ្យរដ្ឋាភិបាលគ្មានជម្រើសក្រៅតែពីប្រកាសបិទទ្វារប្រទេសនោះទេ។ នៅថ្ងៃអង្គារនេះផងដែរ កិច្ចប្រជុំពិភាក្សាជាមួយនឹងក្រុមអ្នកជំនាញសុខាភិបាលនឹងនៅតែបន្តធ្វើឡើង ហើយការសម្រេចចិត្តនឹងធ្វើឡើងតាមកិច្ចប្រជុំដែលនឹងត្រូវបន្ថែម ឬពង្រឹងទៅលើបំរាមរឹតបន្តឹងដែលរដ្ឋាភិបាលធ្លាប់បានប្រកាសឲ្យអនុវត្តតាំងតែពីខែវិច្ឆិកាឆ្នាំ2020កន្លងមកនោះ៕