-
សមាគមទេសចរណ៍ថៃរំពឹងថា នៅត្រីមាសទី៣ ឆ្នាំ២០២១ នឹងមានភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសថៃកាន់តែច្រើន
ថៃ៖ សមាគមភ្នាក់ងារទេសចរណ៍ថៃ ATTA កំពុងអំពាវនាវអោយរដ្ឋាភិបាលលុបចោលការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ សម្រាប់ការមកដល់របស់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងនៅត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះបើតាមសារព័ត៌មាន The Thaiger ។ ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ ATTA លោក វីឈីត ប្រាកប់ហ្គោសុល និយាយថា ដើម្បីជួយក្រុមហ៊ុនទេសចរណ៍ រដ្ឋាភិបាលត្រូវតែផ្តោតលើការគ្រប់គ្រងរលកទី ២ នៃការឆ្លងជំងឺកូវីដ១៩ឲ្យបាននៅខែក្រោយ និងធ្វើយ៉ាងណាឲ្យករណីឆ្លងធ្លាក់ចុះមកត្រឹមខ្ទង់ដប់ ហើយថា បើសិនចំនួនឆ្លងបានថយចុះពីរាប់រយមកខ្ទង់ដប់នោះ វាគួរតែបង្កើតការជឿទុកចិត្ត និងបរិយាកាសទេសចរណ៍ល្អប្រសើរ ។ លោក វីឈីត បានអះអាងថា វាត្រូវបានគេជឿជាក់ថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២១ នឹងមានភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសថៃកាន់តែច្រើន ហើយវិស័យទេសចរណ៍នឹងងើបឡើងវិញជាង៨០ភាគរយក្នុងឆ្នាំ២០២២ខាងមុខ ខណៈបញ្ហានេះនឹងដោះស្រាយសេដ្ឋកិច្ចដែលកំពុងមានការលំបាករបស់ប្រទេសថៃជាបណ្តើរៗ ៕
-
អ្នករចនាម៉ូតអង់គ្លេស ផលិតសម្លៀកបំពាក់លូតតាមកម្ពស់កុមារ
អង់គ្លេស៖ លោក Ryan Yasin ជាស្ថាបនិកយីហោសម្លៀកបំពាក់កុមារឈ្មោះ Petit Pli មានមូលដ្ឋាននៅក្នុងទីក្រុងឡុង បានប្រើជំនាញរចនាម៉ូតសម្លៀកបំពាក់របស់ខ្លួន ច្នៃជាភ្លីលើខោអាវកុមារឱ្យយឺតតាមកម្ពស់កុមារ។ គំនិតអាជីវកម្មថ្មីនេះ បង្កើតឡើងក្នុងបំណងកាត់បន្ថយវត្តមានសំរាមនៅក្នុងភពផែនដី។ នេះបើតាមការចុះផ្សាយរបស់ WEForum ក្នុងពេលថ្មីៗនេះ។ សម្លៀកបំពាក់ម៉ូឌែលថ្មីសម្រាប់កុមារអាយុចន្លោះ ៦ខែដល់ឆ្នាំ ៣ឆ្នាំនេះ អាចទាញចេញតាមរូបរាងនិងមាឌរបស់កុមារ ហើយវិលទៅរករូបរាងដើមវិញនៅពេលដោះចេញពីខ្លួន។ Petit Pli អាចប្រើប្រាស់បានយូរឆ្នាំ មិនត្រឹមតែកាត់បន្ថយបរិមាណនៃផលិតក្រណាត់ក្នុងឧស្សាហកម្មនោះទេ តែអាចជួយសន្សំសំចៃលុយកាក់របស់ឪពុកម្តាយថែមទៀតផង។ លោក Ryan Yasin បានឱ្យដឹងថា គំនិតច្នៃប្រឌិតប្លែកនេះកើតចេញពីគំរូបច្ចេកទេសបត់ក្រដាសបែបបុរាណរបស់ជប៉ុន ឈ្មោះថា Origami ។ សម្រាប់សម្លៀកបំពាក់កុមារដែលលោកផលិតឡើងទាំងនោះ មានប្រាំពីរទំហំផ្សេងគ្នា និងចម្រុះពណ៌តាមចំណង់ចំណូលចិត្តរបស់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងចាប់ផ្តើមសាកល្បងផលិតឈុតសម្រាប់មនុស្សពេញវ័យ។ គួរបញ្ជាក់ថា ឧស្សាហកម្មផលិតសម្លៀកបំពាក់នៅទូទាំងពិភពលោកកំពុងបំពុលបរិស្ថានយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំ បានបញ្ចេញកាកសំណល់និងឧស្ម័នពុលប្រមាណ 1.2 ពាន់លានតោន អាក្រក់ជាងការបំពុលដោយវិស័យអាកាសចរណ៍ និងការដឹកជញ្ជូនតាមនាវា។ សម្លៀកបំពាក់ចាស់ៗសរុប 57 ភាគរយនៃចំនួនផលិតបានក្លាយជាសំណល់សំរាម៕
-
អារ៉ាប៊ីសាអូឌីតគ្រោងបោះទុន 6ទ្រីលានដុល្លារលើគម្រោងវិនិយោគថ្មីជំនួសការពឹងផ្អែកពីចំណូលប្រេងតែមួយមុខ
បរទេស៖ ជាផ្នែកមួយនៃទស្សនវិស័យដ៏វែងឆ្ងាយរបស់ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salmanដែលនៅត្រឹមឆ្នាំ2030 ខាងមុខនេះ គ្រោងបោះទុនប្រមាណ 6ទ្រីលានដុល្លារដើម្បីបង្កើតគម្រោងវិនិយោគថ្មីធ្វើជាឆ្អឹងខ្នងសេដ្ឋកិច្ចប្រទេស ជំនួសឱ្យការរំពឹងតែទៅលើចំណូលដែលទទួលបានពីវិស័យផលិតប្រេងឆៅដូចពេលបច្ចុប្បន្ន។ យោងតាមការសារព័ត៌មាន Saudi Press បានសរសេរថា កញ្ចប់ទុនវិនិយោគ 6ទ្រីលានដុល្លារនេះនឹងប្រើប្រាស់ពាក់កណ្តាលទៅលើគម្រោងវិនិយោគថ្មី ហើយទំហំសាច់ប្រាក់ដែលនៅសល់នឹងត្រូវប្រើប្រាស់ជាមួយនឹងគម្រោងដែលកំពុងដំណើរការស្រាប់។ ជាមួយគ្នានេះ ក្រៅពីមានមហិច្ឆិតាក្នុងការបង្កើតគម្រោងវិនិយោគថ្មីនាពេលខាងមុខនេះ អារ៉ាប៊ីសាអូឌីតនឹងរំពឹងថាអាចបង្កើតឱ្យកាសការងាររាប់លានកន្លែងជូនដល់ពលរដ្ឋរបស់ខ្លួនផងដែរ។ គួរឲ្យដឹងដែរថាកញ្ចប់ថវិកាសម្រាប់ធ្វើការវិនិយោគនេះ អាចនឹងដាក់ឱ្យដំណើរការតាមច្រកវិនិយោគសាធារណៈ ឬ PIF(Public Investment Fund) ប្រមាណជា 85 ភាគរយ ហើយចំនួនដែលនៅសេសសល់គ្រោងនឹងដាក់អនុវត្តតាមការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក។ នេះបើយោងតាមការបញ្ជាក់របស់ព្រះអង្គម្ចាស់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Saudi Press។ តាមរយៈ PIF ទុនវិនិយោគភាគច្រើននឹងត្រូវប្រើប្រាស់ទៅលើគម្រោងធំៗដូចជាតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវបានគេស្គាល់ឈ្មោះថា NEOM ដែលមានផ្ទៃដីស្ទើរតែស្មើទៅនឹងប្រទេសប៊ែលហ្ស៊ិកទាំងមូល គម្រោងសួនកំសាន្តយក្សនៅខាងក្រៅទីក្រុង Riyadh ដែលមានឈ្មោះថា Qiddiya ដែលមានទំហំធំជាង Disney World ដល់ទៅ 2.5 ដង ជាពិសេសគម្រោងរមណីយដ្ឋាននៅក្នុងសមុទ្រក្រហមដែលមានរូមបញ្ចូលគ្នាទៅដោយកោះចំនួន 50 នោះផងដែរ៕
-
ដំណក់ប្រេងដំបូង អាចនឹងធ្វើឱ្យតម្លៃប្រេងក្នុងទីផ្សារកម្ពុជាប្រែប្រួលឬទេ?
ភ្នំពេញ ៖ ចំពោះមុខដំណឹងល្អនៃការទទួលបានដំណក់ប្រេងនៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួនហាក់កំពុងរង់ចាំមើលថា តើផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីដំណក់ប្រេងលើកដំបូងរបស់កម្ពុជាមានលក្ខណៈបែបណា? តើតម្លៃប្រេងនៅលើទីផ្សារកម្ពុជាអាចនឹងចុះថោកដែរឬទេ? ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា តាមពិតទៅនៅដំណាក់កាលនេះកម្ពុជាមិនទាន់អាចមានលទ្ធភាពក្នុងការកែច្នៃប្រេងឆៅទៅជាផលិតផលសម្រេចសម្រាប់ប្រើប្រាស់បាននោះទេ តែទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលនៅតែអាចទាញយកប្រយោជន៍ជាច្រើនពីប្រេងឆៅទៅជួយសេដ្ឋកិច្ចជាតិបានដែរ។ ចំណុចសំខាន់ដែលរដ្ឋអាចទាញយកប្រយោជន៍ក្នុងដំណាក់កាលនេះ គឺការលក់ប្រេងឆៅឱ្យទៅជាលុយ ហើយបង្វែរលុយនេះទៅចាក់ចូលក្នុងសេដ្ឋកិច្ចជាតិវិញ។ ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងក្នុងស្រុកវិញ លោកបណ្ឌិតបានបញ្ជាក់ថា ៖ «បើទោះបីជាយើងមិនទាន់អាចកែច្នៃប្រេងឆៅឱ្យទៅជាប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងប្រទេសបានក៏ដោយ ក៏យើងទំនងជាមានវិធីជាច្រើនទៀតដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ»។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា ៖ «ការកំណត់តម្លៃប្រេងបច្ចុប្បន្នគឺផ្អែកលើទីផ្សារអន្តរជាតិ បូកបន្ថែមជាមួយតម្លៃពន្ធដែលត្រូវបង់ចូលរដ្ឋ។ ហេតុនេះនៅពេលរដ្ឋទទួលបានចំណូលច្រើនពីប្រេងឆៅ នោះរដ្ឋអាចនឹងកាត់បន្ថយតម្លៃប្រេងតាមរយៈការយកតម្លៃសាច់ប្រាក់ពីការលក់ប្រេងឆៅបានមួយចំនួនមកជួយទប់តម្លៃពន្ធដែលអាចនឹងធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះបានខ្លះ ហើយប្រសិនបើកម្រៃពីការលក់ប្រេងឆៅនេះមានចំនួនច្រើន នោះរដ្ឋនឹងអាចកាត់ពន្ធបានទាំងស្រុងដែលអាចធ្វើឱ្យពលរដ្ឋទទួលបានតម្លៃសមរម្យបំផុតទៅតាមទីផ្សារអន្តរជាតិ»។ លោកបណ្ឌិត ហុង វណ្ណៈ បាននិយាយាថា ៖ « ឧបមាថា ប្រេងសាំងបច្ចុប្បន្នមានតម្លៃ 3,000រៀល ក្នុងនោះគឺគិតរួចជាស្រេចនូវតម្លៃប្រេងពីទីផ្សារអន្តរជាតិ និងតម្លៃពន្ធអាករបន្ថែម (VAT) ហេតុនេះប្រសិនបើរដ្ឋយកថវិកាដែលបានពីចំណូលក្នុងវិស័យប្រេងមកជួយបន្ថយតម្លៃពន្ធអាករបន្ថែមនេះ តម្លៃប្រេងសាំងអាចនឹងធ្លាក់ចុះខ្លះ»។ ទោះជាយ៉ាងនេះក្តី បើតាមអ្នកជំនាញខាងលើបានបញ្ជាក់ថា ការទទួលបានប្រេងឆៅនៅពេលនេះ មិនអាចធ្វើឱ្យតម្លៃប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនាពេលបច្ចុប្បន្នប្រែប្រួល ឬអាចទទួលបានផលប្រយោជន៍ចាក់ចូលក្នុងសេដ្ឋកិច្ចច្រើនភ្លាមៗនោះទេ ព្រោះកម្ពុជាទើបតែអាចទាញយកបានពីប្លុកមួយក្នុងចំណោមប្លុកប្រមាណ 5ទៀតនៅកម្ពុជា។ ហេតុនេះវាត្រូវការពេលវេលាដើម្បីធ្វើផែនការ និងការរៀបចំជាច្រើនទៀតដើម្បីធានាថាផលប្រយោជន៍អាចត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ គួរបញ្ជាក់ផងដែរថា…
-
ទីផ្សារខុនដូនៅថៃនៅតែបន្តធ្លាក់ដាំក្បាលចុះ ទាំងតម្លៃ និងតម្រូវការ
បាងកក៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ត៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា តម្លៃជាមធ្យមនៃខុនដូថ្មីដែលទើបដាក់បញ្ចូលក្នុងទីផ្សាររួម និងខុនដូចាស់នៅក្នុងទីផ្សារប្រទេសថៃសម្រាប់ដើមឆ្នាំ២០២១នៅតែបន្តធ្លាក់ចុះនៅឡើយខណៈដែលចំនួនខុនដូដែលសាងសង់រួចរាល់ក៏ចេះតែបន្តកើនឡើងជាលំដាប់។ យោងតាមការបញ្ជាក់របស់លោកស្រី Nalinrat Chareonsuphong អ្នកចាត់ការទូទៅនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Nexus Property Marketing Co, បាននិយាយថា តម្លៃជាមធ្យមនៅទូទាំងព្រះរាជាណាចក្រថៃ សម្រាប់ខុនដូថ្មីបានធ្លាក់ចុះប្រមាណ 5 ភាគរយនៅក្នុងឆ្នាំនេះ។ ដោយឡែកកំណើននៃការដាក់បញ្ចូលចំនួនថ្មីនៅលើទីផ្សារបានបន្តកើនឡើងដោយក្នុងនោះមានប្រមាណជាង 33,000 យូនីតដែលទើបតែសាងសង់រួចរាល់គឺនៅជាប់គាំងមិនទាន់អាចលក់ចេញបានឡើយ។ កាលពីថ្ងៃពុធម្សិលមិញ Nexus បានរាយការណ៍ថា តម្លៃជាមធ្យមនៃខុនដូបានធ្លាក់មកត្រឹមតែ 126,909 បាតក្នុងមួយម៉ែត្រការ៉េពោលគឺ 11 ភាគរយគិតត្រឹមត្រីមាសទី 4 ឆ្នាំ2020 ខណៈដែលតម្លៃរបស់វាកាលពីឆ្នាំ2019 គឺមានប្រមាណជា 141,900 បាតក្នុងម៉ែត្រការ៉េ។ តួលេខនេះក៏បានបង្ហាញដែរថាតម្លៃនេះបានធ្លាក់ចុះតាំងតែពីត្រីមាសទី2 និងទី3 នៃឆ្នាំ២០១៩មកម៉្លេះ។ ដោយឡែកសម្រាប់ឆ្នាំ2021 នេះតម្លៃជាមធ្យមនៃខុនដូនៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា អាចនឹងបន្តធ្លាក់ចុះទៅដល់ 120,564 បាតប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េមុនពេលដែលវាអាចឡើងវិញបានបន្តិច 122,975 ម៉ែត្រការ៉េសម្រាប់ឆ្នាំ2022ខាងមុខនេះ៕
-
ការពិតមួយចំនួនអំពីបុរសខ្លាំងរបស់រុស្សី Vladimir Putin ដែលមានឥទ្ធិពលលើពិភពលោក
ការពិត៖ ឆ្លងកាត់ឆាកនយោបាយអស់ជាច្រើនឆ្នាំប្រធានាធិបតីរុស្សី លោក Vladimir Putin នាពេលបច្ចុប្បន្នត្រូវបានអ្នកដឹកនាំនៅតាមបណ្តាប្រទេសជាច្រើនផ្តល់រហស្សនាមឱ្យថា ជាបុរសដែលមានឥទ្ធិពលនៅលើពិភពលោក។ ក្រៅតែពីកិច្ចការដឹកនាំប្រទេសបានយ៉ាងរឹងម៉ាំទាំងសេដ្ឋកិច្ច និងនយោបាយហើយនោះ លោក Putin ថែមទាំងត្រូវបានគេមើលឃើញថា គឺជាអ្នកដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាអន្តរជាតិជាច្រើនផងដែរ។បុរសខ្លាំងរូបនេះបានប្រឡូកចូលក្នុងឆាកនយោបាយរបស់គាត់ដំបូងតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ប៉ុន្តែមានរឿងរ៉ាវខ្លះប្រហែលជាយើងមិនទាន់បានដឹងអំពីគាត់៖ លោកមានការលូតលាស់ធំដឹងក្តីឡើងនៅក្នុងអគារស្នាក់នៅបែបសហគមន៍មួយរបស់រដ្ឋាភិបាលក្នុងសម័យសហភាពសូវៀតដោយគ្រានោះគាត់ត្រូវរស់នៅជាមួយនឹងគ្រួសារចំនួន៣ផ្សេងទៀតក្នុងអគាររួមគ្នា លោកក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅកីឡាយូដូតាំងតែពីអាយុ១៨ឆ្នាំ ហើយលោកនៅតែហ្វឹកហាត់កីឡានេះដដែលមកទល់បច្ចុប្បន្ន លោក Putin ចូលចិត្តមើលសៀវភៅរឿងបែបចារកម្ម លោកធ្លាប់បានចូលរួមជាមួយនឹងទីភ្នាក់ងារស៊ើបការពិសេសរបស់សហភាពសូវៀត KGB តាំងពីឆ្នាំ១៩៨០ ហើយធ្លាប់ជួយការងាររបស់សហភាពសូវៀតក្នុងការងារចារកម្មទៅលើប្រទេសក្នុងតំបន់អ៊ឺរ៉ុប លោក Putin ជាអ្នកចូលចិត្តសត្វចិញ្ចឹម ហើយពេលខ្លះថែមទាំងនាំសត្វទាំងនោះទៅចូលរួមកិច្ចប្រជុំធំៗជាមួយនឹងមេដឹកនាំលើពិភពលោកទៀតផង លោកបានសិក្សាភាសាអាល្លឺម៉ង់ និងភាសាអង់គ្លេសក្នុងពេលតែមួយ ប៉ុន្តែការប្រើប្រាស់ភាសាអាល្លឺម៉ង់គឺបានយ៉ាងស្ទាត់ជំនាញខណៈដែលភាសាអង់គ្លេសហាក់មិនសូវច្បាស់លាស់ឡើយ លោកបានប្រកាសសុំលែងលះជាមួយនឹងភរិយាដើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៣កំឡូងពេលដែលចូលរួមក្នុងកម្មវិធីរាំរបាំបាឡេ កូនស្រីបង្កើតរបស់លោកចំនួន២នាក់ត្រូវបានរក្សាការសំងាត់យ៉ាងអាថ៌កំបាំងអំពីការរស់នៅរបស់ពួកគេ ហើយថែមទាំងលាក់បាំងឈ្មោះ និងប្រវត្តិពិតប្រាកដដើម្បីធ្វើការសិក្សានៅសកលវិទ្យាល័យ។ អ្វី ទាំងអស់ ដូចដែលបានរៀបរាប់ខាងលើនេះគ្រាន់តែរឿងរាវផ្ទាល់ខ្លួនខ្លះៗរបស់កំពូលមេដឹកនាំនៃប្រទេសមហាអំណាចយោធារុស្សុី លោក Vladimir Putin ដែលលោកអ្នកមិនធ្លាប់បានដឹង ប៉ុន្តែ នៅមានបុព្វហេតុជាច្រើនទៀតដែលកើតមានក្នុងពេលដែលលោកដឹកនាំ និងគ្រប់គ្រងប្រទេស ដែល AMS នឹងលើកយកមកជម្រាបជូនបន្តទៀតនៅឱកាសក្រោយ៕
-
ធនាគារធំៗមួយចំនួនចាប់ផ្តើមលុប Trump ចេញពីបញ្ជីអតិថិជនរបស់ខ្លួន
បរទេស ៖ ទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានចេញផ្សាយថា ក្រៅតែពីធនាគារ Signature Bank គិតមកដល់ថ្ងៃនេះ ក៏មានធនាគារធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ Deutsche Bank បានប្រកាសពីការផ្តាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយនឹងប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក Donald Trump ដែរ។ ការសម្រេចចិត្តនេះត្រូវបានប្រភពដ៏គួរឲ្យទុកចិត្តម្នាក់របស់ធនាគារបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNN ។ ក្រៅពីនេះក៏មានការចេញផ្សាយដោយកាសែត New York Times ផងដែរ ដោយបញ្ជាក់ពីមូលហេតុសំខាន់នៃការផ្ដាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយប្រធានាធិបតីចប់អាណត្តិខាងលើនេះដោយសារតែព្រឹត្តិការណ៍វាយប្រហារទៅលើអគាររដ្ឋាភិបាលអាមេរិកកាលពីសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យរបស់ធនាគារ Deutsche Bank បានបដិសេធមិនបញ្ចេញព័ត៌មានលម្អិតនោះទេ ដោយត្រឹមតែនិយាយថា នេះគឺជាការរក្សាការសំងាត់ជូនអតិថិជនរបស់ខ្លួន។ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ ធនាគារ Signature Bank បានប្រកាសថា ខ្លួនបានបិទគណនេយ្យរបស់លោក Trump ហើយថែមទាំងបានអំពាវនាវឲ្យលោកចុះចេញពីតំណែងផងដែរ។ បន្ថែមពីនេះ ធនាគារក៏បានសម្រេចបញ្ឈប់ការធ្វើអាជីវកម្មជាមួយនឹងសមាជិកសភារូបណាដែលមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនាពេលកន្លងមក។ ក្រៅពីនេះលោក Trump ក៏ត្រូវបានគេដឹងដែរមានគណនេយ្យនៅតាមបណ្តាធនាគារសំខាន់ៗមួយចំនួនទៀតផងដែរដូចជា Capital One ជាគណនេយ្យសន្សំចន្លោះពី 5 ទៅ 25 លានដុល្លារនៅធនាគារ JPMorgan អាចចន្លោះពី 500,000 ទៅ…
-
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ2020 កើនលើសផែនការ 35.2ភាគរយ
ភ្នំពេញ៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ2020 កន្លងទៅនេះ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ និងមានកំណើនជាងឆ្នាំកន្លងទៅដោយនៅក្នុងឆ្នាំ2020 ទិន្នន័យចំណូលពន្ធបានមកពីយានយន្តចំនួន 733,549 គ្រឿង ក្នុងនោះ រថយន្តចុះបញ្ជីថ្មី មានចំនួន 69,994 គ្រឿង នេះជាប្រភេទរថយន្តថ្មី បើប្រៀបទៅនឹងឆ្នាំ2019 មានការកើនឡើងចំនួនប្រមាណ 72 ម៉ឺនគ្រឿង។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញឱ្យដឹងថា ទោះបីកម្ពុជាកំពុងប្រឈម និងការរីករាលដាល និងជំងឺកូវីដ19 យ៉ាងណាក្តី ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ ពិសេសពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅតែមានលក្ខណៈល្អប្រសើរនៅឡើយ ពោលគឺចំនួនទឹកប្រាក់ដែលប្រមូលបានលើសច្បាប់កំណត់។ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅឆ្នាំ2020 សរុបប្រមាណ 366,424 ប៊ីលានរៀល បើគិតទៅនឹងតួលេខឆ្នាំ2019 មានការកើនឡើងប្រមាណ 36 ពាន់លាន ស្មើនឹងប្រមាណ105.2% និងកើនលើសផែនការរំពឹងទុកចំនួន35.2% ។ សូមជម្រាបជូនផងដែរថានៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធនឹងចុះត្រួតពិនិត្យបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន លើយានយន្ត ដែលមិនទាន់បានបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ត្រូវមកបង់ពន្ធឱ្យបានរួសរាន់តាមធនាគារដែលមាន ចុះ…
-
Breaking News៖ប្រធានាធិបតីឥណ្ឌូនេស៊ីក្លាយជាមនុស្សដំបូងក្នុងប្រទេសចាក់វាក់សាំងរបស់ចិន
បរទេស៖ នាព្រឹកថ្ងៃពុធទី13 ខែមករានេះប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ដូសដំបូង គេនៅក្នុងប្រទេសដែលបានទទួលវ៉ាក់សាំងការពារកូវីដរ។ ប្រធានាធិបតីដែលត្រូវបានគេនិយមហៅក្រៅឈ្មោះថា Jokowi រូបនេះបានទទួលយកវ៉ាក់សាំងចិន CoroacVacនៅវិមានប្រធានាធិបតីក្នុងទីក្រុង Jakarta ។ក្នុងឧិកាសនោះផងដែរ ក៏មានវត្តមានរបស់សមាជិកសភាជាច្រើនរូបដែលតាមផែនការក៏នឹងអាចទទួលបានវ៉ាក់សាំងនេះដូចគ្នាក្នុងថ្ងៃជាមួយគ្នា។ លោក Jokowi បានមានប្រសាសន៍ថា ៖វ៉ាក់សាំងពិតជាមានសារៈសំខាន់ណាស់ដើម្បីអាចលុបចោលនូវការរាតត្បាតទាំងស្រុង និងផ្តល់ជូននូវសុខុមាលភាពជូនពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់គ្នា។លោកបន្ថែមទៀតថា៖ជាមួយនឹងការនាំយកវ៉ាក់សាំងរបស់ចិននៅពេលនេះ វានឹងអាចជួយជម្រុញដល់កំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរឡើងវិញ។ គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសអនុញ្ញាតឲ្យប្រើវ៉ាក់សាំង CoronaVac ជាបន្ទាន់នៅក្នុងប្រទេសបើទោះបីជាការធ្វើតេស្តដំណាក់ចុងក្រោយបានបង្ហាញថាវាទទួលបានប្រសិទ្ធភាពតែត្រឹម 65.3 ភាគរយក៏ដោយ៕
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា កម្ពុជាមានតម្រូវការបន្លែជាង១លានតោនក្នុងឆ្នាំ២០២០
ភ្នំពេញ៖ យោងតាមការប៉ាន់ស្មានតម្រូវការបន្លែនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ មានចំនួនសរុប១លាន៤ម៉ឺន៥ពាន់៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់ត្រឹមតែ៧១ម៉ឺន៦ពាន់១១៣តោន ស្មើនឹង៦៨% ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន៣២ម៉ឺន៩ពាន់៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ឯកឧត្តមបន្តថា កំណើនសេដ្ឋកិច្ចបានក្លាយជាដើមចមមួយយ៉ាងសំខាន់ នៃដំណើរការវិវត្តន៍រីកចម្រើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍គិតគូរពីការរស់នៅស្អាត បញ្ហាសុខភាព និងមាននិន្នាការប្រកាន់យករបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់ ។ ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទូចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្ត នៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាពឈានទៅកាត់បន្ថយការនាំចូល ។ ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលាពីរាជរដ្ឋាភិបាល តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិ វឌ្ឍន៍វិស័យកសិកម្មបាននិងកំពុងជំរុញគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោងកម្មវិធី ASPIRE,…