Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ឥណ្ឌូនេស៊ីចាប់ផ្តើមចាក់វ៉ាក់សាំង ប៉ុន្តែទៅលើតែមនុស្សពេញវ័យប៉ុណ្ណោះ

    ឥណ្ឌូនេស៊ីចាប់ផ្តើមចាក់វ៉ាក់សាំង ប៉ុន្តែទៅលើតែមនុស្សពេញវ័យប៉ុណ្ណោះ

    បរទេស៖ ខណៈដែលឥណ្ឌូនេស៊ីកំពុងរៀបចំខ្លួនត្រៀមធ្វើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះ ត្រូវបានគេដឹងថា រដ្ឋាភិបាលប្រទេសនេះបានដាក់គោលដៅសំខាន់សម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះក្រោមហេតុផលថាមានភាពប្រឈមខ្ពស់ជាងកុមារ និងមនុស្សចាស់ជរា។ បណ្តាញសារព័ត៌មាន WeForum បានចេញផ្សាយថា ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងតែទៅលើក្រុមមនុស្សដែលមានវ័យចន្លោះពី18 ទៅ59 ឆ្នាំប៉ុណ្ណោះ ហើយនឹងប្រើប្រាស់វិធីក្នុងការពន្លឿនការចាក់ឲ្យបានលឿនបំផុតដើម្បីអាចជួយជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញ។ វ៉ាក់សាំងរបស់ឥណ្ឌូនេស៊ីដែលបានប្រកាសទទួលស្គាល់ និងយកមកប្រើប្រាស់នៅក្នុងតំណាក់កាលនេះ គឺជាវ៉ាក់សាំងរបស់ប្រទេសចិនដែលអភិវឌ្ឍដោយក្រុមហ៊ុន Sinovac Biotec ។ បច្ចុប្បន្ន ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចុះកិច្ចព្រមព្រៀងទិញយកវ៉ាក់សាំងរបស់ Sinovac ចំនួន 125.5 លានដូសរួចទៅហើយ ដោយកញ្ចប់វ៉ាក់សាំងទី1 មានចំនួន3 លានដូស ត្រូវបានគេបញ្ជូនមកដល់ប្រទេសរួចរាល់ហើយ។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងវ៉ាក់សាំងរបស់ Pfizer និង AstraZeneca របស់សកលវិទ្យាល័យអង់គ្លេស Oxford ផងដែរ ប៉ុន្តែតាមផែនការវានឹងមិនអាចមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនឡើយរហូតដល់ត្រីមាសទី2 និងត្រីមាសទី3 ឆ្នាំ2021៕

  • រដ្ឋាភិបាលទទួលបានចំណូលប្រមាណ2,889លានដុល្លារពីការប្រមូលពន្ធក្នុងឆ្នាំ2020

    រដ្ឋាភិបាលទទួលបានចំណូលប្រមាណ2,889លានដុល្លារពីការប្រមូលពន្ធក្នុងឆ្នាំ2020

    ភ្នំពេញ ៖ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលសរុបជាង11ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណ2,889លានដុល្លារ ពីការប្រមូលពន្ធអាករគ្រប់ប្រភេទ មានទំហំប្រមាណ101ភាគរយនៃផែនការប្រចាំឆ្នាំដែលបានកំណត់។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម គង់ វិបុល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ2020 នៅថ្ងៃទី11 ខែមករា ឆ្នាំ2020ម្សិលមិញនេះថា ការប្រមូលពន្ធគ្រប់ប្រភេទនៅក្នុងឆ្នាំ2020គឺនៅតែរក្សាបាននូវស្ថានភាពប្រសើរ និងកើនលើសផែនការដែលបានកំណត់។ ឯកឧត្តមបញ្ជាក់ថា “ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលចំណូលពន្ធរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងជាច្រើនរបស់អគ្គនាយកដ្ឋានពន្ធដារ ការប្រមូលចំណូលប្រចាំឆ្នាំ2020 អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង11ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង2,889លានដុល្លារ ស្មើជាង101ភាគរយនៃផែនការប្រចាំឆ្នាំដែលបានកំណត់ដោយច្បាប់”។ ឯកឧត្តមបន្តថា “សម្រាប់តែការប្រមូលចំណូលពន្ធនៅក្នុងខែធ្នូ ឆ្នាំ2020កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណជាង972ប៊ីលាន រៀលត្រូវប្រមាណជាង240 លានដុល្លារត្រូវនឹងប្រមាណជាង101ភាគរយនៃផែនប្រចាំខែដែលបានកំណត់”។ ឯកឧត្តមបញ្ជាក់ថា ជុំវិញនៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទោះបីកម្ពុជាកំពុងប្រឈម និងការរីករាលដាល និងជំងឺកូវីដ19 យ៉ាងណាក្តី ក៏ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទនៅមានលក្ខណៈល្អប្រសើរនៅឡើយ ពោលគឺចំនួនទឹកប្រាក់ដែលប្រមូលបាននៅតែបន្តហក់ឡើងឈរក្នុងស្ថានភាពរឹងមាំដដែល ហើយតាមរយៈការដាក់ទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំបន្ទាប់ចំណូលពន្ធអាចនឹងមានការកើនឡើងបន្ថែមទៀត៕

  • វិស័យឯកជនចង់ឱ្យរាជរដ្ឋាភិបាលពន្លឿនការសាងសង់ព្រលានយន្តហោះភាគឦសាន

    វិស័យឯកជនចង់ឱ្យរាជរដ្ឋាភិបាលពន្លឿនការសាងសង់ព្រលានយន្តហោះភាគឦសាន

    នៅក្នុងទសវត្សរ៍នេះ ការដឹកជញ្ជូនតាមផ្លូវអាកាស គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេសតាមរយៈវិស័យដឹកជញ្ជូនតាមការហោះហើរមួយនេះ នឹងជួយជំរុញឱ្យមានកំណើនទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបង្កើនទំហំនៃការវិនិយោគដែលជាខឿនសេដ្ឋកិច្ចយ៉ាងប្រសើរ ខណៈដែលនៅតាមបណ្តាប្រទេសនានាក្នុងតំបន់ក៏កំពុងពង្រឹងវិស័យមួយនេះដូចគ្នា។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំគោលនយោបាយសាងសង់ព្រលានយន្តហោះថ្មីស្ថិតតំបន់ភាគឦសាននៃប្រទេស ជាមួយនឹងក្ដីរំពឹងអាចនឹងចាប់ផ្តើមនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ2021ខាងមុខនេះ ដើម្បីជំរុញភាពទាក់ទាញក្នុងវិស័យទេសចរណ៍ និងការវិនិយោគពាណិជ្ជកម្មនៅក្នុងខេត្តមួយនេះ។ បច្ចុប្បន្នគម្រោងសាងសង់ព្រលានយន្តហោះនេះកំពុងស្ថិតនៅក្នុងការសិក្សាជិតបញ្ចប់ និងត្រូវការរយៈពេលសម្រាប់សិក្សាពីផលចំណេញ និងផលប្រយោជន៍សេដ្ឋកិច្ចមួយចំនួនទៀត ដើម្បីឱ្យការសាងសង់ព្រលានក្លាយទៅជាសមិទ្ធផលថ្មី ដែលអាចបំពេញនូវសេចក្តីត្រូវការជាចាំបាច់ដល់ប្រជាពលរដ្ឋតំបន់ និងបម្រើដល់វិស័យទេសចរណ៍ផងដែរ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់ AMSថា ផែនការនៃការសាងសង់ព្រលានយន្តហោះថ្មីខេត្តមណ្ឌលគីរី គឺស្របទៅតាមផែនការអន្តរក្រសួងដែលបានរៀបចំ ដោយរាជរដ្ឋាភិបាលចង់ជំរុញខេត្តនៃតំបន់ភាគឦសាននេះ ក្លាយទៅជាទីតាំងនៃពហុបំណង ដោយសារខេត្តមានសក្ដានុពលក្នុងវិស័យទេសចរណ៍ និងមានវិសាលភាពធំ ក្នុងការធ្វើពិពិធកម្មកសិកម្ម និងឧស្សហកម្មផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា៖« ការសាងសង់ព្រលានយន្តហោះនេះ ពិតជាល្អសម្រាប់គម្រោងការថ្មី ដើម្បីផ្សារភា្ជប់ខេត្តមណ្ឌលគីរី ជាមួយខេត្តផ្សេងទៀត។ បើវិស័យទេសចរណ៍ខ្លាំង មានភ្ញៀវទេសចរទៅដល់ទីណា ទីនោះនឹងមានការវិនិយោគទៅដល់។ នៅពេលមានព្រលានយន្តហើយ មនុស្សអាចធ្វើដំណើរបានលឿន ព្រោះការធ្វើដំណើរបច្ចុប្បន្នត្រូវប្រើរយៈពេលយ៉ាងហោចណាស់6ម៉ោងទើបទៅដល់។ បើមានព្រលានយើងអាចធ្វើដំណើរលឿនជាង ដោយយើងអាចផ្សារភ្ជាប់ជាមួយខេត្តដទៃ ដូចជាខេត្តព្រះសីហនុ ដែលគាត់ធ្វើដំណើរក្នុងថ្ងៃតែមួយ គាត់អាចទៅបាន2-3កន្លែង”។ លោកជំទាវបន្តថា…

  • ចិននឹងឡើងកាន់តំណែងលេខ1 ខាងសេដ្ឋកិច្ចជំនួសអាមេរិក លឿនជាង5 ឆ្នាំមុនការព្យាករណ៍

    ចិននឹងឡើងកាន់តំណែងលេខ1 ខាងសេដ្ឋកិច្ចជំនួសអាមេរិក លឿនជាង5 ឆ្នាំមុនការព្យាករណ៍

    បរទេស៖ យោងតាមតួលេខនៃការព្យាករណ៍ថ្មីរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាជីវកម្ម និងសេដ្ឋកិច្ច CEBR (Centre for Economic and Business Research) កាលពីថ្ងៃចន្ទម្សិលមិញនេះបានអះអាងថា ចិននឹងវ៉ាដាច់អាមេរិកឡើងទៅកាន់តំណែងជាមហាអំណាចសេដ្ឋកិច្ចទី1 លើសាកលលោកត្រឹមឆ្នាំ2028 ខាងមុខនេះប៉ុណ្ណោះ។ ការសិក្សាស្រាវជ្រាវ និងព្យាករណ៍ទុកលើកនេះត្រូវបានគេមើលឃើញថាកំណើនសេដ្ឋកិច្ចចិនមានសន្ទុះខ្លាំង ជាពិសេសនៅក្នុងអំឡុងពេលកូវីដនេះដែលវាបានធ្វើឲ្យល្បឿនសេដ្ឋកិច្ចរបស់ខ្លួនមានល្បឿនខ្លាំង ហើយបើប្រៀបធៀបទៅនឹងការព្យាករណ៍ទុកគ្រាមុន ចិនគឺល្បឿនលឿនជាងការព្យាករណ៍ទុកមុនរយៈពេល 5ឆ្នាំ។ មជ្ឈមណ្ឌល CEBR បានលើកឡើងទៀតថាការរឹតបន្តឹង និងបំរាមក្នុងប្រទេសដូចជាការបិទទីក្រុងជាច្រើននាពេលកន្លងមករបស់ចិនគឺ នៅតែអាចបន្តកំណើនសេដ្ឋកិច្ច ដដែលបើប្រៀបធៀបទៅនឹងស្ថានភាពរបស់លោកខាងលិចនាពេលបច្ចុប្បន្នដែលកំពុងជួបបញ្ហាជាច្រើន។ តួលេខបានបង្ហាញទៀតថាកំណើនសេដ្ឋកិច្ចចិននឹងកើនឡើងជាមធ្យម 5.7 ភាគរយក្នុងមួយឆ្នាំចន្លោះពីឆ្នាំ2021 ទៅដល់ឆ្នាំ2025 មុនពេលដែលវានឹងថយល្បឿនបន្តិចមកត្រឹមតែ 4.5 ភាគរយក្នុងមួយឆ្នាំពីឆ្នាំ2026 ដល់ឆ្នាំ2030។ បន្ទាប់ពីអាមេរិកដែលឈរនៅលេខរៀងទី២ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោក តាមការព្យាករណ៍ដដែលបានបញ្ជាក់ទៀតថា ជប៉ុននឹងបន្តស្ថិតនៅក្នុងលេខរៀងទី 3 ជាមហាអំណាចសេដ្ឋកិច្ចរហូតដល់ដើមឆ្នាំ2030មុនពេលដែលត្រូវបានឥណ្ឌាដណ្តើម ហើយនឹងរុញច្រានអាល្លឺម៉ង់ពីលេខរៀងទី 4 ទៅឈរនៅលំដាប់លេខរៀងទី 5 ជំនួសវិញ ខណៈដែលអង់គ្លេសដែលឈរនៅលេខរៀងទី 5 នោះនឹងធ្លាក់ទៅលេខរៀងទី6 វិញចាប់ពីឆ្នាំ2024ខាងមុខនេះទៅ ៕

  • តើប្រទេសណាដែលមានអត្រាចាក់វ៉ាក់សាំងបានច្រើនជាងគេនៅពេលនេះ?

    តើប្រទេសណាដែលមានអត្រាចាក់វ៉ាក់សាំងបានច្រើនជាងគេនៅពេលនេះ?

    បរទេស៖ កិច្ចខំប្រឹងប្រែងរបស់ប្រទេសជាច្រើនក្នុងចាក់វ៉ាក់សាំងការពារជំងឺផ្លូវដង្ហើមកូវីដ-19 បានចាប់ផ្តើមតាំងពីដើមខែធ្នូមកម្ល៉េះ ហើយរហូតដល់ពេលនេះមានប្រទេសចំនួន 40 បានចាប់ផ្តើមដំណើរការចុះឈ្មោះ និងចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ The Business Insider នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា គិតជាមធ្យមប្រទេសអ៊ីស្រាអ៊ែលបានចែកចាយនិងចាក់វ៉ាក់សាំងទៅដល់ពលរដ្ឋរបស់ខ្លួនបានច្រើនជាងគេ ក្នុងនោះមនុស្សប្រមាណជា 20 នាក់ក្នុងចំណោម 100នាក់បានចុះឈ្មោះនិងទទួលយកវ៉ាក់សាំង។ ប្រភពដដែលបានបង្ហាញទៀតថា សហភាពអារ៉ាប់រួម អាចទទួលបានវ៉ាក់សាំងក្នុងអត្រា 8.98 នាក់ក្នុងចំណោម 100នាក់ជាប្រទេសលេខ2 (អត្រាជាមធ្យម) ហើយប្រទេសបារ៉ែន បានទទួលចំណាត់ថ្នាក់លេខរៀងទី3 ដែលចាក់វ៉ាក់សាំងទៅលើមនុស្សប្រមាណជា 4.25 នាក់ក្នុងចំណោមមនុស្ស 100នាក់។ និយាយដល់ប្រទេសអង់គ្លេសវិញ ទោះបីជាប្រទេសនេះ បានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋរបស់ខ្លួនមុនគេ ក្តី ប៉ុន្តែអង់គ្លេសអាចធ្វើបានក្នុងអត្រា 1.91នាក់ប៉ុណ្ណោះ​ ក្នុងចំណោមប្រជាពលរដ្ឋ 100នាក់ស្ថិតនៅក្នុងចំណាតថ្នាក់លេខរៀងទី4។ ដោយឡែកប្រទេសដែលទទួលរងការរិះគន់ខ្លាំងជាងគេអំពីល្បឿននៃការចែកចាយនិងចាក់វ៉ាក់សាំងនៅតំបន់អ៊ឺរ៉ុប​នោះ គឺប្រទេសបារាំង។ បារាំងខ្លួនឯងអាចចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួន បានត្រឹមតែ 516 នាក់ប៉ុណ្ណោះក្នុងរយៈពេលប្រាំមួយថ្ងៃដំបូងនៃការដំណើរការចាក់វ៉ាក់សាំង ហើយប្រទេសជាបន្តបន្ទាប់ទៀត រួមមាន ប្រទេសដាណឺម៉ាក អ៊ីឡដន៍ អ៊ីតាលី និងកាណាដា៕ ប្រភព៖ Business Insider

  • ​ប្រធានមន្ទីរ​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ខេត្ត​កំពត​បញ្ជាក់​ថា​ ​ទិន្នផល​អំបិល​ដែល​ផលិត​បាន​ក្នុង​ឆ្នាំ​២​០​២​០​ ​អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​គ្រប់គ្រាន់

    ​ប្រធានមន្ទីរ​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ខេត្ត​កំពត​បញ្ជាក់​ថា​ ​ទិន្នផល​អំបិល​ដែល​ផលិត​បាន​ក្នុង​ឆ្នាំ​២​០​២​០​ ​អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​គ្រប់គ្រាន់

    ​កំពត​៖​ ​លោក​ ​សុខ​ ​គឹម​ជឿន​ ​ប្រធានមន្ទីរ​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ខេត្ត​កំពត​ ​មានប្រសាសន៍ថា​ ​ថ្វីត្បិត​ការ​ផលិត​អំបិល​តាម​សហគមន៍​និមួយៗ​ធ្វើ​មិនបាន​គ្រប់​ផ្ទៃដី​ ​នៃ​ផែនការ​ក៏​ពិតមែន​ ​ប៉ុន្តែ​ទិន្នផល​ដែល​ទទួល​បាន​ប្រចាំ​ឆ្នាំ​មិនបាន​ថយ​ចុះ​នោះ​ឡើយ​ ​ហើយ​អំបិល​ដែល​ផលិត​បាន​អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​គ្រប់គ្រាន់​ ​។​ លោក​ ​សុខ​ ​គឹម​ជឿន​ ​បាន​ឱ្យ​ដឹង​ថា​ ​ផ្ទៃដី​សម្រាប់​ផលិត​អំបិល​មាន​សរុប​ជាង​៣​ពាន់​៧​២​១​ហិកតា​ ​មាន​ក្រុម​ផលិត​១​៧​៩​ក្រុម​ ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២​០​២​០​ ​ផលិត​បាន​ត្រឹម​ជាង​២​ពាន់​៨​៥​៧​ហិកតា​ ​និង​មាន​ក្រុម​ផលិត​តែ​១​៣​៩​ក្រុម​ ​ដោយ​ទទួល​បាន​ទិន្នផល​សរុប​៨​៣​លាន​៩​៦​ម៉ឺន​៩​ពាន់​៦​៣​ ​តោន​ ​និង​បាន​ចែកចាយ​ជាបន្តបន្ទាប់​ ​ហើយ​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ចំនួន​១​២​លាន​៦​០​ម៉ឺន​១​ពាន់​៥​៧​៣​តោន​ ​។​ ​លោក​ប្រធាន​បន្ថែម​ថា​ ​ក្នុងចំណោម​ផ្ទៃដី​ផលិត​អំបិល​សរុប​ខាងលើ​ ​ត្រូវ​បាន​បែងចែក​ជា​៦​មណ្ឌល​ ​រួម​មាន​៖​ ​ទី​១​-​មណ្ឌល​បឹង​រូង​១​ ​ទី​២​-​មណ្ឌល​បឹង​រូង​២​ ​ទី​៣​-​មណ្ឌល​សេះ​ស​ ​ទី​៤​-​មណ្ឌល​បឹង​ទូក​ ​ទី​៥​-​មណ្ឌល​ត្រើយ​កោះ​ ​និង​ ​ទី​៦​-​មណ្ឌល​កំពង់​ត្រាច​ ​។​ ​ប្រធានមន្ទីរ​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ខេត្ត​កំពត​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​បើ​ទោះបី​ការ​ផលិត​អំបិល​មិនបាន​គ្រប់​ទំហំផ្ទៃ​ដី​សរុប​ក៏​ពិតមែន​ ​តែ​ទិន្នផល​អំបិល​មានការ​កើន​ឡើង​លើស​ពី​ឆ្នាំ​២​០​១​៩​ ​ហើយ​ការ​ផលិត​អំបិល​នេះ​ ​គឺ​សម្រាប់​យកទៅ​ផ្គត់ផ្គង់​ទី​ផ្សារ​ទូទាំង​ប្រទេស​ ​ដោយ​ពុំ​មានការ​ខ្វះខាត​ ​ថែមទាំង​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ ​ដើម្បី​ត្រៀម​បង្ការ​ផ្គត់ផ្គង់​បន្ត​ ​ដោយ​មិនបាន​ទិញ​ពី​បរទេស​មក​ស្តុក​ទុក​ឡើយ​ ​៕

  • ​វិបត្តិ​ ​Co​v​i​d​-19 ​ធ្វើ​អោយ​មនុស្ស​១​.​៣​លាន​នាក់​នៅ​វៀតណាម​បាត់បង់​ការងារ​ធ្វើ​ក្នុង​ឆ្នាំ​២​០​២​០

    ​វិបត្តិ​ ​Co​v​i​d​-19 ​ធ្វើ​អោយ​មនុស្ស​១​.​៣​លាន​នាក់​នៅ​វៀតណាម​បាត់បង់​ការងារ​ធ្វើ​ក្នុង​ឆ្នាំ​២​០​២​០

    ​វៀតណាម​៖​ ​ចំនួន​អ្នក​មានការងារ​ធ្វើ​ចាប់ពី​អាយុ​១​៥​ឆ្នាំ​ឡើង​ទៅ​នៅ​វៀតណាម​ ​ត្រូវ​បាន​កត់ត្រា​ថា​ ​មាន​ចំនួន​៥​៣​.​៤​លាន​នាក់​ក្នុង​ឆ្នាំ​២​០​២​០​ ​ពោល​គឺ​ធ្លាក់ចុះ​១​.​៣​លាន​នាក់​ ​ឬ​ស្មើនឹង​២​.​៣​៦​ភាគរយ​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​វៀតណាម​ ​អ៊ី​ន​សាយ​ឌើ ​នា​ពេល​ថ្មីៗ​ ​។​ មន្ត្រី​នៅ​ការិយាល័យ​ស្ថិតិ​វៀតណាម​ ​G​SO​ ​លោក​ វ៊ូ ​ធី​ធូ​ធុ​យ​ ​និយាយ​ថា​ ​ក្នុងចំណោម​មនុស្ស​១​.​៣​លាន​នាក់​ដែល​គ្មាន​ការងារ​ធ្វើ​ ​ក្នុង​នោះ​មាន​៥​១​.​៦​ភាគរយ​ជា​ស្ត្រី​ ​ហើយ​ ​ប្រហែល​១​.​២​លាន​នាក់​នៃ​ពួកគេ​ ​គឺជា​មនុស្ស​មាន​អាយុ​ធ្វើការ​ ​ពោល​គឺ​កើន​ឡើង​៤​៥​ម៉ឺន​៦​ពាន់​៧​០​០​នាក់​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២​០​១​៩​ ​។​ លោក​បន្ត​ថា​ ​ការ​បាត់បង់​ការងារ​ភាគច្រើន​បាន​កើតឡើង​នៅ​ត្រីមាស​ទី​២​ ​និង​ទី​៣​ ​ឆ្នាំ​២​០​២​០​ ​។​ ​បើ​ទោះបីជា​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ ​បាន​បង្កើន​អត្រា​ការងារ​ធ្វើ​នៅ​ក្នុង​ត្រីមាស​ទី​៤​ក្តី​ ​ក៏​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ប្រចាំ​ឆ្នាំ​នៅតែ​ខ្ពស់​ ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​បើ​គ្មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ទេ​នោះ​ ​ការងារ​ថ្មី​ប្រហែល​១​.​៦​លាន​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​២​០​២​០​កន្លងទៅ​ ​៕

  • Telsa កំពុងតាមប្រមាញ់រកប្រធានផ្នែកឌីសាញម្នាក់សម្រាប់ផលិតរថយន្តឲ្យទីផ្សារចិន

    Telsa កំពុងតាមប្រមាញ់រកប្រធានផ្នែកឌីសាញម្នាក់សម្រាប់ផលិតរថយន្តឲ្យទីផ្សារចិន

    ប៉េកាំង៖ យោងតាមការចេញផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្ស Telsa ត្រូវបានគេដឹងថាកំពុងតែធ្វើការស្វែងរកបុគ្គលិកដ៏សំខាន់ម្នាក់មកកាន់តំណែងជាប្រធានផ្នែកឌីសាញរថយន្តសម្រាប់ទីផ្សារនៃប្រទេសចិន។ ប្រភពដដែលបានសរសេរទៀតថា ការព្យាយាមនេះគឺស្ថិតនៅក្នុងផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ Telsa ដែលធ្វើយ៉ាងណាដើម្បីអាចដំណើរការពេញប្រតិបត្តិការ 100 ភាគរយនៅក្នុងរោងចក្ររបស់ខ្លួននៅក្រុងសៀងហៃ និងទីក្រុងប៉េកាំងប្រទេសចិន ជាពិសេសគឺការបញ្ចេញគំរូរថយន្តដែលនឹងអាចចាប់យកទំនោរចំំណង់ចំណូលចិត្តនៃអតិថិជនជាជនជាតិចិនតែម្តង។ ក្រៅពីនេះ Telsa បានប្រើប្រាស់ពេលវេលាអស់ 4 ខែមកដើម្បីធ្វើការងារទៅលើបញ្ហានេះដោយក្នុងនោះទាំងប្រធានផ្នែកគ្រប់គ្រងបុគ្គលិក និងប្រធានផ្នែកផ្សេងៗទៀតបាននាំគ្នាជួយប្រកាសរកតាមរយៈបណ្តាញរបស់ខ្លួនយ៉ាងខ្លាំងក្លាផងដែរ។ បេក្ខភាពដែលអាចមានសមត្ថភាពមកបំពេញការងារនេះបាន Telsa តម្រូវឱ្យមានបទពិសោធយ៉ាងហោចណាស់ 20ឆ្នាំ មានបទពិសោធ និងស្គាល់ច្បាស់ចំណង់ចំណូលចិត្ត ជាមួយនឹងទីផ្សារជាជនជាតិចិន ជាពិសេសអាចមានគំនិតច្នៃប្រឌិតក្នុងការផ្សារភ្ជាប់ចន្លោះប្រហោងរវាងទីផ្សារចិន និងអាមេរិកផងដែរ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនប្រឹក្សាផ្នែករថយន្តដែលមានឈ្មោះថា LMC Automotive បានបញ្ជាក់ថា ចិនជាទីផ្សារទិញរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ Telsa ក៏ដូចជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីផ្សេងទៀតលើសាកលលោកផងដែរ។ ទីផ្សារប្រទេស ស្ថិតនៅលំដាប់ទី1 របស់ Tesla ខណៈដែលអាមេរិកគឺជាទីផ្សារលក់រថយន្តធំបំផុតទី2របស់ខ្លួន៕

  • ទីក្រុងគ្មានផ្សែងកាបូនមួយទៀតត្រៀមបង្ហាញវត្តមាននៅក្នុងប្រទេសនាំចេញប្រេងដ៏ធំបំផុតលើសាកលលោក

    ទីក្រុងគ្មានផ្សែងកាបូនមួយទៀតត្រៀមបង្ហាញវត្តមាននៅក្នុងប្រទេសនាំចេញប្រេងដ៏ធំបំផុតលើសាកលលោក

    បរទេស ៖ ព្រះអង្គម្ចាស់ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានបង្ហាញព្រះវត្តមានយ៉ាងកម្រនៅក្នុងកញ្ចក់ទូរទស្សន៍ដើម្បីប្រកាសបើកការដ្ឋាននៃគម្រោងសាងសង់ទីក្រុងគ្មានផ្សែងកាបូនដ៏អស្ចារ្យមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងដ៏ធំនៃតំបន់សេដ្ឋកិច្ចពិសេស NEOM។ គម្រោងសាងសង់ទីក្រុងគ្មានផ្សែងកាបូន ឬ zero-carbon city បានក្លាយទៅជាការដ្ឋានដំបូងគេបង្អស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានតម្លៃរហូតទៅដល់500 ពាន់លានដុល្លារ ហើយក៏ត្រូវបានគេមើលឃើញថាគឺជាផែនការដ៏មានមហិច្ឆិតារបស់អារ៉ាប៊ីសាអូឌីតក្នុងការធ្វើឲ្យខ្លួនក្លាយទៅជាប្រទេសសេដ្ឋកិច្ចចម្រុះទោះបីជាមានឈ្មោះជាប្រទេសដែលនាំប្រេងឆៅធំបំផុតលើសកលលោករួចទៅហើយក្តី។ ព្រះអង្គម្ចាស់ជារាជទាយាទអង្គនេះបានបញ្ជាក់ថា ទីក្រុងគ្មានផ្សែងកាបូននេះមានឈ្មោះថា The Line នឹងលាតសន្ធឹងនៅលើផ្ទៃដីដែលមានប្រវែងរហូតទៅដល់ 170គីឡូម៉ែត្រ និងមានសមត្ថភាពក្នុងការផ្តល់ជម្រកដល់ពលរដ្ឋរហូតទៅដល់ 1 លាននាក់ និងផ្គត់ផ្គង់ទៅដោយថាមពលស្អាត Clean Energy 100 ភាគរយ ស្ថិតនៅក្នុងទីតាំងនៃសមុទ្រក្រហម ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ2025។ គួរឱ្យដឹងថែរដា សម្រាប់តែគម្រោងនៃការកសាងតំបន់សេដ្ឋកិច្ចពិសេសដែលពោរពេញទៅដោយបច្ចេកវិទ្យាទំនើបបំផុត NEOM ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ 26,500 គីឡូម៉ែត្រការ៉េ។ តំបន់សេដ្ឋកិច្ចពិសេសមួយនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត៕

  • លោក Joe Biden ត្រូវចាក់វ៉ាក់សាំងលើកទី2 នៅថ្ងៃចន្ទនេះ

    លោក Joe Biden ត្រូវចាក់វ៉ាក់សាំងលើកទី2 នៅថ្ងៃចន្ទនេះ

    វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិកអាណត្តិថ្មី Joe Biden នឹងត្រូវចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ជាលើកទី 2 របស់គាត់នៅថ្ងៃចន្ទទី11 ខែមករា នេះហើយ។ នេះបើយោងតាមការប្រកាសរបស់ការិយាល័យផ្ទាល់ខ្លួនរបស់លោក។ ការចាក់វ៉ាក់សាំងលើកទី2 នេះគឺធ្វើឡើងបន្ទាប់ពីលោក Biden បានទទួលយកវ៉ាក់សាំងលើកដំបូកាលពី3សប្តាហ៍មុនជាមួយនឹងការបង្ហាញពីជំនឿជឿជាក់ទៅលើគុណភាពនៃវ៉ាក់សាំងតាំងពីគ្រាធ្វើតេស្ត។ ទោះបីជាយ៉ាងណា ការិយាល័យរបស់លោក Biden មិនបានបញ្ជាក់លំអិតទេថា តើការចាក់វ៉ាក់សាំងទី2នេះនឹងត្រូវធ្វើនៅកន្លែងណា ម៉ោងប៉ុន្មាននោះទេ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះពលរដ្ឋអាមេរិកប្រមាណជា 374,000 នាក់ហើយដែលបានបាត់ជីវិតដោយសារតែកូវីដ។ ដោយឡែក កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ លោក Biden បានប្រើពាក្យស្តីបន្ទោសធ្ងន់ៗទៅលើដំណើរការចែកចាយវ៉ាក់សាំងក្រោមការដឹកនាំរបស់លោក Donald Trump ។ គិតមកត្រឹមពេលនេះពលរដ្ឋអាមេរិកប្រមាណជា 6.7 លាននាក់ប៉ុណ្ណោះដែលបានទទួលបានការចាក់វ៉ាក់សាំងដំបូងរបស់ពួកគេ ប៉ុន្តែវាគឺជាទំហំដែលមានចំនួនខុសគ្នាឆ្ងាយពីការរំពឹងទុកថានឹងអាចចាក់បានទៅដល់ 20លាននាក់នៅត្រឹមចុងឆ្នាំ 2020៕