-
ព័ត៌មានចុងក្រោយអំពីវ៉ាក់សាំងដែលបានចាក់នៅអាមេរិក
បរទេស៖ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមជ្ឈមណ្ឌលគ្រប់គ្រងឱសថរបស់សហរដ្ឋអាមេរិក ឬ CDC ទើបតែបានដាក់បង្ហាញទិន្នន័យជាលើកដំបូងអំពីដំណើរការនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេស។ មនុស្សតែ 29 នាក់ប៉ុណ្ណោះដែលទទួលរងបញ្ហាបន្តិចបន្តួចក្នុងចំណោមមនុស្សទាំង 5 លាននាក់ដែលបានទទួលវ៉ាក់សាំងហើយមូលហេតុសំខាន់ដែលគេអាចសង្កេតឃើញនោះគឺដោយសារពួកគេទាំង 29 នាក់សុទ្ធតែជាមនុស្សដែលមានជំងឺអាឡាក់ហ្ស៊ីជាប់ខ្លួន។ លោកស្រី Nancy Messonnier មន្ត្រីជំនាញរបស់ CDC បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ប្រព័ន្ធសុវត្ថិភាពនៃការចាក់វ៉ាក់សាំង គឺមានភាពល្អប្រសើរ ហើយមិនអាចបង្កទៅជាការព្រួយបារម្ភនោះឡើយ។ លោកស្រីបញ្ជាក់ដែរថា ប្រតិកម្មនេះគឺកើតចំពោះតែមនុស្សទាំងឡាយណាដែលមានបញ្ហាប្រតិកម្មអាណាហ្វីឡាក់ទិច (anaphylaxis)ប៉ុណ្ណោះ ដែលត្រូវរង់ចាំរយៈពេលយ៉ាងហោចណាស់ 30 នាទីមុនពេលធានាថាអាចត្រឡប់ទៅផ្ទះវិញបានក្រោយពេលទទួលយកវ៉ាក់សាំង។ គួរបញ្ជាក់ដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពលរដ្ឋអាមេរិកប្រមាណជា 350,000 នាក់ហើយដែលបានបាត់បង់ជីវិតដោយសារតែកូវីដ ហើយការចាក់វ៉ាក់សាំងទើបតែបានដំណើរការកាលពីចុងខែធ្នូ ឆ្នាំ2020 កន្លងទៅតែប៉ុណ្ណោះ៕
-
ឯកឧត្ដម សុខ ចិន្តាសោភា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ដោយ -រ៉ាវុធ
-
វ័យទើប 21 ឆ្នាំក្លាយជាអភិបាលក្រុងវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ឥណ្ឌា
បរទេស៖ អ្នកនយោបាយវ័យដែលទើបតែមានអាយុត្រឹម21ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសកលវិទ្យាល័យ បានក្លាយជាអភិបាលក្រុង និងជាប់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌាកាលពីចុងខែធ្នូ ឆ្នាំ2020កន្លងទៅនេះ។ អភិបាលក្រុងជាស្ត្រីវ័យក្មេងរូបនេះមានឈ្មោះArya Rajndran បានទទួលសម្លេងគាំទ្រចំនួន 54 សម្លេង ពីសំណាក់សមាជិកក្រុមប្រឹក្សាក្រុងក្នុងចំណោមចំនួនសរុបចំនួន100នាក់ ហើយបច្ចុប្បន្ននាងគឺជាអភិបាលក្រុងThiruvananthapuram Corporation នៃរដ្ឋ Kerala ប្រទេសឥណ្ឌាជំនួសឲ្យអតីតអភិបាលក្រុងគឺលោក K. Sreekumar។ នាង Arya ជាសមាជិកក្រុមប្រឹក្សាបក្ស LDF ដោយជីវិតជាអ្នកនយោបាយរបស់នាងចាប់ផ្តើមតាំងតែពីពេលនាងនៅជាកុមារភាពមកម្ល៉េះដោយសារនាងមានឪពុកជាអ្នកនយោបាយរបស់បក្ស Marxist រួចទៅហើយ។ ពាក់ព័ន្ធទៅនឹងការរៀនសូត្រត្រូវបាននាង Arya និយាយប្រាប់ថា ៖ បើទោះជានាងបានក្លាយជាអភិបាលក្រុង ប៉ុន្តែនាងមិនបញ្ឈប់ការសិិក្សារបស់នាងឡើយ ហើយនឹងបន្តយកសញ្ញាបត្រជាន់ខ្ពស់ទៅលើមុខវិជ្ជារដ្ឋបាលសាធារណៈ។ ជាមួួគ្នានេះ ចំពោះគ្រួសាររបស់នាងបានគាំទ្រយ៉ាងពេញទំហឹង និងសប្បាយចិត្តទៅនឹងលទ្ធផលដែលទទួលបាន រួមជាមួយនឹងរាល់ការសម្រេចចិត្តរបស់នាងផងដែរ ៕
-
ទីបំផុត Airbus ក្លាយជាក្រុមហ៊ុនផលិតយន្តហោះបានច្រើនជាងគេបំផុតលើពិភពលោក សម្រាប់រយៈពេល០២ឆ្នាំជាប់គ្នា
បារាំង៖ យោងតាមការប្រមូលទិន្នន័យ និងប្រភពពីឧស្សាហកម្មអាកាសចរណ៍បានអោយដឹងថា ក្រុមហ៊ុនផលិតយន្តហោះ Airbus បានចែកចាយយន្តហោះជាង៥៦០គ្រឿងនៅក្នុងឆ្នាំ២០២០ ខណៈតួលេខនេះ បានយកឈ្នះលើក្រុមហ៊ុន Boeing ដើម្បីក្លាយជាក្រុមហ៊ុនផលិតយន្តហោះបានច្រើនជាងគេបំផុតលើពិភពលោក សម្រាប់រយៈពេល០២ឆ្នាំជាប់គ្នា នេះបើតាមសារព័ត៌មានរ៉យទ័រ ។ ស្របពេលជាមួយគ្នានោះដែរ ការចែកចាយយន្តហោះសរុបរបស់ក្រុមហ៊ុនផលិតយន្តហោះរបស់សហភាពអឺរ៉ុបមួយនេះ ត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ចុះប្រមាណ១ភាគ៣ នៅក្នុងឆ្នាំ២០២១នេះ ដោយសារតែផលប៉ះពាល់ពីការរីករាលដាល នៃវីរ៉ុស COVID-19 ទៅលើការធ្វើដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាសចរណ៍ ។ យ៉ាងណាមិញ ក្រុមហ៊ុនផលិតយន្តហោះ Airbus អាចយកឈ្នះលើក្រុមហ៊ុន Boeing ដែលចែកចាយយន្តហោះបានត្រឹមតែ១១៨គ្រឿងប៉ុណ្ណោះ ចម្លោះពីចាប់ផ្តើមឆ្នាំ២០២០ រហូតដល់ចុងខែវិច្ឆិកាឆ្នាំដដែលនេះ ជាមួយនឹងយន្តហោះ 737 MAX ត្រូវបានផ្អាកការហោះហើរនៅពេលនោះ ៕
-
ចាយលុយ Boost អស់ជិត 46លានដុល្លារ ចុងក្រោយ Facebook ធ្វើស៊ី Page អស់
បរទេស ៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយដោយ the Business Insider នៅថ្ងៃពុធនេះដោយបានបញ្ជាក់ថាវេបសាយផលិតអត្ថបទដ៏ល្បីដែលមានឈ្មោះថា Shared ត្រូវបាន Facebook លុបចោល Page របស់ខ្លួនអស់ជាច្រើនដោយមិនមានការពន្យល់ ឬព្រមានជាមុននោះឡើយ។ លោក Jordan Nabigon ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Shared ដែលទទួលរងនូវការខាតបង់ និងបាត់ Page បាននិយាយថា លោកបានចំណាយលុយអស់ជិ 46 លានដុល្លារទៅលើ Facebook ដើម្បី Boost ឬផ្សព្វផ្សាយ Page របស់ខ្លួន ប៉ុន្តែចុងក្រោយបែរជាត្រូវ Facebook បានលុបចោលទៅវិញ។ លោកថា Facebook បានត្រឹមនិយាយថា Pages ទាំងនោះបានធ្វើខុសទៅនឹងគោលការណ៍ និងខុសលក្ខខណ្ឌមួយចំនួនដែលខ្លួនបានផ្តល់ឲ្យ ជាពិសេសក្រុមហ៊ុនមិនបានចូលរួមសហការក្នុងការដោះស្រាយបញ្ហាសុវត្ថិភាព និងសន្តិសុខជាមួយគ្នាបន្ថែមទៀតនោះដែរ ហើយជាលទ្ធផល Page មួយចំនួនរបស់ Shared ត្រូវបានបិទចោលតាំងតែពីថ្ងៃទី26 ខែតុលា ឆ្នាំ2020មកម្ល៉េះ។ លោក Nabigon បាននិយាយថា ៖ពួកយើងមិនបានធ្វើអ្វីខុសនោះទេ ហើយខ្ញុំមានទំនុកចិត្តបំផុតចំពោះរឿងនេះ។…
-
លោក ឃាង ពុទ្ធី ៖ ទីផ្សារអចលនទ្រព្យឆ្នាំ2021 នឹងចាប់ដំណើរការល្អវិញនៅត្រីមាសទី2
ភ្នំពេញ ៖ នៅដើមឆ្នាំ2021នេះ បណ្តាអ្នកជំនួញ និងអ្នកជំនាញជាច្រើនបានបង្ហាញពីក្ដីរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងចាប់ផ្តើមកម្រើកឡើងវិញ ដែលក្នុងនោះវិស័យចលនទ្រព្យក៏អាចមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗផងដែរ។ ជាមួយនឹងក្ដីរំពឹងទុកដូចការលើកឡើងខាងលើនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ លោក ឃាង ពុទ្ធី ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រពញយកម្ពុជា បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យ អាចល្អ ឬមិនល្អ គឺវាអាស្រ័យទៅលើស្ថានការណ៍ជាក់ស្ដែងនៃភាពប្រឈមទៅនឹងវិបត្តិនៃជំងឺ ប៉ុន្តែអចលនវត្ថុនៅតំបន់ខ្លះដែលមានសក្ដានុពល គឺនៅតែបន្តមានទីផ្សារ និងមានការទិញលក់ធម្មតា ជាពិសេសដូចជាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាដើម។ លោក ឃាង ពុទ្ធី បានបញ្ជាក់ប្រាប់ AMSថា ៖ «សម្រាប់ខ្ញុំ វិស័យអចលនទ្រព្យនៅដើមឆ្នាំ2021នេះ មានដំណើរការល្អ ឬមិនល្អ គឺត្រូវមើលទៅលើភាពថមថយនៃជំងឺកូវីដ-19 ដែលអ្នកវិទ្យាសាស្ត្រកំពុងរកឃើញវ៉ាក់សាំង ហើយប្រទេសធំៗជាច្រើនក៏កំពុងតែអនុម័តឱ្យប្រជាជនគេប្រើប្រាស់”។ លោកបន្តថា ៖«សម្រាប់វិស័យចលនទ្រព្យនៅដើមឆ្នាំនេះ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលប្រកាសបញ្ចប់ព្រឹត្តិការណ៍ចុងក្រោយថ្ងៃទី28 វិច្ឆិកា យើងឃើញថាបានជំរុញឱ្យមានការទិញលក់ និងបង្កើនសង្វាក់ផលិតកម្មមួយចំនួនមានដំណើរការឡើងវិញជាបណ្ដើរៗនៅក្នុងប្រទេសរបស់យើង ដូច្នេះរូបភាពនេះជាសញ្ញាបង្ហាញចរន្តសេដ្ឋកិច្ចមានសកម្មភាពឡើងវិញ។ ទោះជាយ៉ាងណាលោកបានលើកឡើងថា វិស័យអចលនទ្រព្យអាចល្អប្រសើរឡើងវិញបាន គឺត្រឹងពឹងផ្អែកទៅលើវិស័យផ្សេងៗផងដែរ ពោលគឺទាល់តែមានសកម្មភាពទិញ លក់ ជួលជាដើម»។ លោក ឃាង ពុទ្ធី បានបញ្ជាក់ថា ៖ «នៅប៉ែកខាងត្បូងរាជធានីភ្នមពេញ ដែលមានគម្រោងអភិវឌ្ឍន៍ធំបង្ហាញខ្លួន…
-
ជិតនឹងចេញពីតំណែងទៅហើយ Trump ដាក់បំរាមកម្មវិធីចិន 8 ទៀតដែលមានទាំង Alipay ផងដែរ
បរទេស ៖ ទូរទស្សន៍ BBC បានចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃពុធនេះថា ប្រធានាធិបតីអាមេរិកដែលត្រៀមនឹងចេញពីតំណែងលោក Donald Trumpបានចុះហត្ថលេខាជាផ្លូវការមួយដើម្បីបញ្ជាឲ្យមានការដាក់បំរាមទៅលើកម្មវិធីរបស់ចិនចំនួន 8 បន្ថែមទៀតដែលក្នុងនោះក៏មាន Alipay ផងដែរ។ ក្រៅតែពីកម្មវិធីទូទាត់លុយដ៏ល្បី Alipay ហើយនោះ លោក Trump ក៏បានដាក់បំរាមទៅលើកម្មវិធីទូទាត់លុយផ្សេងទៀតរបស់ចិនដូចជា QQ Wallet និង WeChat Pay ផងដែរ ហើយបំរាមនេះនឹងចូលជាធរមានក្នុងរយៈពេល 45 ថ្ងៃខាងមុខនេះ។មូលហេតុតែមួយគត់ដែលអាមេរិកដាក់បំរាមទៅលើកម្មវិធីចិនទាំងនោះក៏ព្រោះតែគិតថា បច្ចេកវិទ្យាទាំងនោះបានផ្តល់នូវភាពគំរាមកំហែងទៅដល់វិស័យសន្តិសុខជាតិរបស់អាមេរិក។ អាមេរិកធ្លាប់បានបញ្ជាក់ទៀតថា កម្មវិធីបច្ចេកវិទ្យាទាំងនោះគឺនឹងអាចមានលទ្ធភាពក្នុងការប្រើប្រាស់ និងត្រួតពិនិត្យទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់ជាជនជាតិអាមេរិករបស់ខ្លួន ជាពិសេសគោលដៅគឺមន្ត្រីរបស់រដ្ឋាភិបាលអាមេរិកតែម្តង។ កម្មវិធីផ្សេងទៀតដែលនឹងត្រូវរងនូវបំរាមរួមមានដូចជា Tencent QQ, CamScanner, SHAREit, VMate និង WPS Office ផងដែ រ បន្ទាប់ពីកម្មវិធីសំខាន់ៗចំនួន២របស់ចិនដែលត្រូវបានដាក់បំរាមដូចជា TikTok និង Huawei ជាដើម៕
-
អុីស្រាអ៊ែល និងឥណ្ឌា ជោគជ័យអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មីសម្រាប់ការពារដែនអាកាស MRSAM
បរទេស៖ ទីបំផុតអស់រយៈពេល 3 ឆ្នាំមកហើយក្រោយកិច្ចព្រមព្រៀងរវាងអុីស្រាអ៊ែល និងឥណ្ឌា ដើម្បីអភិវឌ្ឍ និងផលិតប្រព័ន្ធខែលការពារដែនអាកាសថ្មីដែលមានឈ្មោះថា MRSAM (Medium range surface to air missile system) ដោយនៅសប្តាហ៍នេះភាគីទាំងពីរបានប្រកាសអំពីការធ្វើតេស្តជោគជ័យមីស៊ីលថ្មីមួយនេះ។ MRSAM គឺជាមីស៊ីលសម្រាប់ការពារដែនអាកាសក្នុងកម្រិតចំងាយមធ្យម ហើយវាគឺជាសមិទ្ធផលដែលជាកិច្ចខំប្រឹងប្រែងឡើងដោយសហគ្រាសស្រាវជ្រាវអវកាសរបស់អុីស្រាអ៊ែលដែលហៅកាត់ថា IAI និងទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យការពារជាតិរបស់រដ្ឋាភិបាលឥណ្ឌា ឬ DRDO តាំងតែពីឆ្នាំ2017 ជាពេលដែលកិច្ចព្រមព្រៀងតម្លៃ 1.6 ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ។ យោងតាមសេចក្តីប្រកាសរបស់ IAI បានឲ្យដឹងថាការធ្វើតេស្តដែលបានធ្វើឡើងជោគជ័យគឺបានប្រព្រឹត្តទៅកាលពីសប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ2020 កន្លងទៅ ហើយកិច្ចការងារស្រាវជ្រាវអភិវឌ្ឍនេះផងដែរក៏មានវត្តមានចូលរួមពីសំណាក់ក្រុមហ៊ុនរបស់ឥណ្ឌាជាច្រើនផ្សេងទៀតផងដែរដូចជា Bharat Electronics Limited, Larsen & Toubro និងក្រុមហ៊ុន Bharat Dynamics Limited ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយោធាអុីស្រាអ៊ែល Rafael Advanced Defense System។ គួរឲ្យដឹងដែរថាកិច្ចខំប្រឹងប្រែងមួយនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការគិតគូរដ៏ខ្លាំងក្លានៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ( Make in India) ដោយផ្តោតសំខាន់ទៅលើកិច្ចការងារអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់វិស័យការពារជាតិហើយក្នុងនោះកុងត្រាជាច្រើន…
-
ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន (YAMATO GREEN) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្ម
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិត ផលកសិ-ពាណិជ្ជកម្ម ។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។ ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នារវាងវិស័យសាធារណៈនិងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹងចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម បានបន្តថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម…
-
បណ្តាញសារព័ត៌មានបរទេសសរសេរពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅខេត្តសៀមរាបបានក្លាយជាផលិតផលទេសចរណ៍ទាក់ទាញបំផុត
ទីភ្នាក់ងារសារព័ត៌មាន South China Morning Post បានសរសេរចេញផ្សាយថា ខេត្តសៀមរាបមួយរយៈចុងក្រោយនេះត្រូវបានគេមើលឃើញបានក្តោបយកគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដែលមានន័យថាក្រៅតែពីប្រាសាទអង្គរដ៏ល្បីល្បាញ ខេត្តមួយនេះនឹងបង្ហាញវត្តមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញជាច្រើនទៀតនាពេលខាងមុខ ដោយមួយក្នុងចំណោមនោះគឺជាគម្រោងសួនឧទ្យានកំសាន្តអង្គរដែលទើបតែបានប្រកាសអំពីទីតាំងផ្លូវការរបស់ខ្លួនស្ថិតនៅជិតនឹងបរិវេណឧទ្យានជាតិអង្គរ។ ក្រៅពីនោះ គម្រោងយក្សដ៏ធំមួយទៀតដែលស្ថិតនៅជាយខេត្តសៀមរាបឯណោះវិញកំពុងបានព្យាយាមធ្វើយ៉ាងណាឲ្យគោលដៅប្រាសាទបន្ទាយស្រីកាន់តែមានភាពស្រស់ស្រាយ និងរស់រវើកថែមទៀតតាមរយៈផែនការអភិវឌ្ឍន៍បែបអេកូទេសចរណ៍របស់កោះសង្សារ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីឲ្យសៀមរាបអាចទាក់ទាញបានភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់កម្រិតនោះ រដ្ឋាភិបាលកម្ពុជាក៏កំពុងចាប់ផ្តើមផែនការចំនួន 3 ផ្សេងទៀតផងដែរ។ គម្រោងធំបំផុតសម្រាប់ខេត្តសៀមរាបនៅបច្ចុប្បន្ននេះគឺជាគម្រោងសាងសង់ទីក្រុងរណបដែលវានឹងផុសរូបរាងឡើងនៅក្នុងចំងាយប្រមាណជា 60 គីឡូម៉ែត្រពីទីក្រុងអង្គរត្រង់ចំណុចភាគខាងកើតនៃខេត្តស្ថិតក្នុងស្រុកសូទ្រនិគមដែលនឹងក្លាយទៅជាទីកន្លែងប្រមូលផ្តុំទៅដោយអគារមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់ៗ ដោយតាមផែនការមេរបស់រដ្ឋាភិបាលវានឹងប្រើប្រាស់រយៈពេលសរុបដល់ទៅ 15 ឆ្នាំគិតចាប់ពីដើមឆ្នាំ2021 នេះទៅដល់ឆ្នាំ2035។ គម្រោងអាកាសយានដ្ឋានថ្មីរបស់ខេត្តសៀមរាបដែលស្ថិតនៅចំងាយ 40 គីឡូម៉ែត្រនាភាគអាគ្នេយ៍ក៏នឹងត្រូវបញ្ចប់ទៅនៅក្នុងខែមីនា ឆ្នាំ2023 ស្ថិតនៅក្រោមការសាងសង់របស់ក្រុមហ៊ុនចិន Yunnan Investmeng ។ ដោយឡែកគម្រោងអភិវឌ្ឍដ៏ធំមួយទៀតដែលជាតំបន់កម្សាន្តចំរុះមានតម្លៃដល់ទៅប្រមាណ 350 លានដុល្លាររបស់ក្រុមហ៊ុន NagaCorp មានឈ្មោះថា Angkor Lake of Wonder ក៏នឹងលេចចេញជារូបរាងផងដែរ។ គម្រោងមួយនេះអាចនឹងមានទំហំស្មើទៅនឹង មណ្ឌលកម្សាន្ត Disneyland ដែលមានរួមបញ្ចូលទាំងសណ្ឋាគារកម្រិតផ្កាយប្រាំ កន្លែងសួនទឹក ទីក្រុងចិន ឬ chinatown ព្រមទាំងមណ្ឌលផ្តល់សេវាកម្មកម្សាន្តដ៏សម្បូរបែបផ្សេងទៀតដែលនឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2025ខាងមុខនេះ៕