Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • សហរដ្ឋអាមេរិក​ស្នើ​អោយ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​ប្រមូល​រថយន្ត​ជាង​១​៥​ម៉ឺន​៨​ពាន់​គ្រឿង​ ​ក្រោយ​រក​ឃើញ​មាន​បញ្ហា​លើ​អេក្រង់​ចុច​បញ្ជា

    សហរដ្ឋអាមេរិក​ស្នើ​អោយ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​ប្រមូល​រថយន្ត​ជាង​១​៥​ម៉ឺន​៨​ពាន់​គ្រឿង​ ​ក្រោយ​រក​ឃើញ​មាន​បញ្ហា​លើ​អេក្រង់​ចុច​បញ្ជា

    ​អាមេរិក​៖​ ​រដ្ឋបាល​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អាមេរិក​ (N​H​T​S​A​) ​ស្នើ​អោយ​ក្រុមហ៊ុន​ ​T​e​s​l​a​ ​ប្រមូល​រថយន្ត​ប្រមាណ​១​៥​ម៉ឺន​៨​ពាន់​គ្រឿង​ ​ដែល​ជា​ ​Model​ S ​និង​ ​Model​ X ​ដែល​ផលិត​មុន​ឆ្នាំ​ ​២​០​១​៩​ ​យកមក​ជួសជុល​បញ្ហា​លើ​អេក្រង់​ចុច​បញ្ជា​ ​នេះ​បើ​តាម​សារ​ព័ត៌មានរ៉យទ័រ ​។​ ភ្លាម​ៗ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​នេះ​ ​នៅ​មិនទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​ចំពោះ​សំណើ​ខាងលើ​នេះ​ទេ​ ​ប៉ុន្តែ​ ​T​e​s​l​a​ ​ត្រូវតែ​ឆ្លើយតប​វិញ​ទៅកាន់​រដ្ឋបាល​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អាមេរិក​ ​នៅ​ត្រឹម​ថ្ងៃ​ទី​២​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​ បើ​តាម​រដ្ឋបាល​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អាមេរិក​ ​បញ្ហា​ខាងលើ​នេះ​ ​វា​មិនបាន​បណ្ដាល​ឱ្យ​មាន​ប៉ះពាល់​ ​ឬ​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​ទេ​ ​គ្រាន់តែ​វា​បង្ក​ឱ្យ​មានផល​ពិបាក​ក្នុង​ការប្រើប្រាស់​ ​ជាពិសេស​វា​គាំង​មិន​អាច​បញ្ជា​ទៅលើ​មុខងារ​ពិសេស​ៗ​មួយ​ចំនួន​ ​ដែល​នាំ​ឱ្យ​អ្នកប្រើប្រាស់​មាន​អារម្មណ៍​មិន​ល្អ​ ​និង​រាយការណ៍​មក​កាន់ខ្លួន​ ​៕

  • ​យន្ដហោះ​ដឹក​អ្នកដំណើរ​ធុន​មធ្យម​ ​AR​J21 ​របស់​ចិន​ ​មាន​ផែន​ការពង្រីក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ទៅកាន់​ទី​ផ្សារ​ក្រៅ​ប្រទេស

    ​យន្ដហោះ​ដឹក​អ្នកដំណើរ​ធុន​មធ្យម​ ​AR​J21 ​របស់​ចិន​ ​មាន​ផែន​ការពង្រីក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ទៅកាន់​ទី​ផ្សារ​ក្រៅ​ប្រទេស

    ​ចិន​៖​ ​យន្ដហោះ​ដឹក​អ្នកដំណើរ​ធុន​មធ្យម​ ​AR​J21 ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ពង្រីក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ទៅកាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​ ​នេះ​បើ​តាម​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ចិន​ កូ​ម៉ាក់​ (​COMA​C) ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ី​ន​ហួ ​។ ​ថ្មីៗ​នេះ​ក្រុមហ៊ុន​ចិន​ ​COMA​C ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ចិន​ ​CA​L​C ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន​ C​E​ ​ស្ដីពី​កា​រលក់​យន្ដហោះ​ ​AR​J21 ​ចំនួន​៦​០​គ្រឿង​ ​។​ ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ ​យន្ដហោះ​ ​AR​J21 ​ចំនួន​៣​០​គ្រឿង​ត្រូវ​បាន​បញ្ជាទិញ​រួចហើយ​ ​និង​ ​៣​០​គ្រឿង​ទៀត​ស្ថិត​ក្នុង​ការពិចារណា​ទិញ​ ​។​ ក្រុមហ៊ុន​ ​CA​L​C ​នឹង​ដាក់​បង្ហាញ​យន្ដហោះ​ ​AR​J21 ​ចូល​ទី​ផ្សារ​អា​ស៊ាន​ ​ហើយ​បង្កើត​មូលដ្ឋាន​ប្រតិបត្តិការ​នៅ​ឯនាយ​សមុទ្រ​សម្រាប់​យន្ដហោះ​ម៉ូឌែ​ល​នេះ​ ​។​ ​បន្ថែម​លើ​នេះ​ ​ក្រុមហ៊ុន​ ​COMA​C ​និង​ក្រុមហ៊ុន​ ​CA​L​C ​ក៏បាន​សន្យា​ដែរ​ថា​ ​នឹង​សហការ​គ្នា​លើ​ការ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ផង​ដែរ​ ​ក្នុង​នោះ​រួម​មាន​ការថែទាំ​យន្ដហោះ​ ​គ្រឿងបន្លាស់​ ​និង​ហិរញ្ញវត្ថុ​ជាដើម​ ​៕

  • ផលិតកម្មប្រេងឆៅកម្ពុជា និងផលប្រយោជន៍សេដ្ឋកិច្ច

    ផលិតកម្មប្រេងឆៅកម្ពុជា និងផលប្រយោជន៍សេដ្ឋកិច្ច

    មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា បច្ចេកទេសនៃការផលិតរបស់អ្នកជំនាញក្នុងផលិតកម្មប្រេង គឺជាផលិតផលមិនទាន់សម្រេច (ប្រេងឆៅ) សម្រាប់លក់នៅលើទីផ្សារអន្តរជាតិដែលនឹងទទួលបានចំណូលវិលត្រឡប់មកវិញសម្រាប់រួមចំណែកដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរបស់ក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍បានប្រាប់ AMSថា ប្រេងដែលអាចយកមកប្រើប្រាស់ជាប្រយោជន៍បាន គឹជាប្រេងដែលចម្រាញ់រួច ប៉ុន្តែប្រេងដែលកម្ពុជាបូមបាននេះជាប្រេងឆៅនៅឡើយ។ ដូច្នេះត្រូវការអភិវឌ្ឍជាដំណាក់ៗច្រើនបន្ថែមទៀត។ លោកថា «ដោយសារបច្ចុប្បន្នតាមគម្រោងក្នុងផ្លាតហ្វមទី1(Platform) យើងត្រូវកាអភិវឌ្ឍអណ្តូងប្រេងចំនួន5 តែយើងទើបបានដំណើរការអណ្តូងតែ 1ប៉ុណ្ណោះ ដូច្នេះ នៅអំឡុង 2ខែខាងមុខនេះ អណ្តូង4ទៀត អាចនឹងបន្តដំណើរការរបស់ខ្លួន»។ សម្រាប់អ្នកសេដ្ឋកិច្ច ក៏បានយល់ថាទោះបីជាផលិតកម្មប្រេងនេះជាប្រេងឆៅ Crude Oil នៅឡើយ តែរដ្ឋាភិបាលបានលក់ចេញប្រេងឆៅនេះ ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ បើទោះបីជាមិនទាន់បានពេញលេញតាមគម្រោងក៏ដោយ ព្រោះថាការផលិតរ៉ែប្រេងឱ្យក្លាយជាប្រយោជន៍សេដ្ឋកិច្ចវាគឺជាអ្វីដែលបណ្តាប្រទេសនៅក្នុងតំបន់មួយចំនួនចង់បាន។ លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិបានប្រាប់ AMSថា៖«ប្រសិនបើការផលិតប្រេង ជាប្រេងឆៅក៏ដោយ សុទ្ធតែមានផលប្រយោជន៍យ៉ាងធំសម្រាប់ប្រទេសកម្ពុជាយើង យើងពីមុនមានតែព័ត៌មាន ឥឡូវយើងយកប្រេងបាន បើការផលិតដូចការគ្រោងទុក យើងបំឡែងឱ្យទៅជាសាច់ប្រាក់ អាចជាកត្តារួមចំណែកខ្លាំងក្នុងសេដ្ឋកិច្ចកម្ពុជា»។ លោកថា ៖ « ប្រសិនបើយើងមានការបន្ធូរបន្ថយពន្ធខ្លះសម្រាប់អ្នកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា តាមរយៈការទទួលបានដំណក់ប្រេងដំបូង ដែលបានលក់ចេញ ដើម្បីទទួលបានថវិកាពីការលក់ប្រេង…

  • គោលនយោបាយជាតិ ៖ ដំឡូងមីនឹងជំរុញកម្ពុជាទៅកាន់ខ្សែសង្វាក់ទីផ្សារពិភពលោក

    គោលនយោបាយជាតិ ៖ ដំឡូងមីនឹងជំរុញកម្ពុជាទៅកាន់ខ្សែសង្វាក់ទីផ្សារពិភពលោក

    ដំណាំដំឡូងមីនឹងផ្ដល់ឱកាសដ៏ធំធេង ដើម្បីឱ្យកម្ពុជាឈានជើងចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាក់តំបន់ក្នុងនាមជាអ្នកផ្គត់ផ្គង់ដោយផ្ទាល់ផង និងជាអ្នកកែច្នៃផលិតផលពាក់កណ្ដាលសម្រេចផង ព្រមទាំងផលិតផលសម្រេចសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារសកលលោក។ នេះបើតាមការប្រកាសផ្សព្វផ្សាយជាផ្លូវការគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ2020-2025 របស់ក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ដំណាំដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់កម្ពុជាដែលបានរួមចំណែកពី3ទៅ4%នៃផលិតផលសរុប(ផ.ស.ស)។ គោលនយោបាយជាតិស្តីពីដំឡូងមីបង្កើតឡើងក្នុងបំណង និងគោលដៅធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិត និងកែច្នៃដំឡូងមី និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។ នៅក្នុងឆ្នាំ2020 ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ចូលទីផ្សារពិភពលោកមានចំនួនរហូតទៅដល់ 12 លានតោន នៅក្នុងតំបន់អាស៊ីខាងកើត។ ក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិតដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី4 នៅក្នុងតំបន់អាស៊ី និងលំដាប់ទី10 នៅក្នុងពិភពលោក។ ដំឡូងមីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃសម្រាប់ការនាំចេញ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា៖« ក្នុងមួយឆ្នាំៗ វិស័យដំឡូងមីបានទទួលការវិនិយោគជា ទឹកប្រាក់ប្រមាណ 300 លានដុល្លារអាមេរិក ដោយមានផ្ទៃដីដាំដុះជាង 6ម៉ឺនហិកតា។ ក្នុងឆ្នាំ2019 កម្ពុជាបាននាំចេញដំឡូងមីស្រស់ ក្រៀម និងម្សៅប្រមាណ 3.30 លានតោន ដែលគិតជាទឹកប្រាក់មាន តម្លៃជាង…

  • ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត នាំមុខគេក្នុងការចែកចាយអង្ករដែលមានគុណភាពខ្ពស់ ក្នុងប្រទេសកម្ពុជា

    ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត នាំមុខគេក្នុងការចែកចាយអង្ករដែលមានគុណភាពខ្ពស់ ក្នុងប្រទេសកម្ពុជា

    លោកជំទាវសុខ កែវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត បានថ្លែងថា ក្នុងនៅឆ្នាំ២០២០នេះ ក្រុមហ៊ុនសុខ កែវ អ៊ីមផត អិចផត បានទទួលទិញស្រូវពីប្រជាកសិករប្រមាណជាង ១ម៉ឺន២ពាន់តោន ក្នុងនោះមានប្រភេទស្រូវ សែនក្រអូប អ៊ីអ៊ែ នាងមិញ ផ្កាខ្ចី ស្រូវផ្ការមៀត និងស្រូវផ្ការំដួល ។ ដោយឡែក ប្រភេទស្រូវផ្ការំដួលឆ្នាំនេះ យើងធ្វើការប្រមូលទិញបានតែជាង៤ពាន់តោនតែប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១៩ឃើញថា ការទិញចូលនេះ មានការថយចុះបន្តិចបន្តួច ។ ហើយការថយចុះឆ្នាំ២០២០នេះ ដោយសារកត្តាគ្រោះធម្មជាតិ បណ្តាលមកពីបញ្ហាគ្រោះជំនន់ទឹកភ្លៀង ដែលធ្វើអោយផលស្រូវពាក់កណ្តាលប្រកាន់រដូវ ប្រភេទផ្ការំដួលមានការខូចខាតច្រើន។ កន្លងមកក្រុមហ៊ុនបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចែកពូជស្រូវជូនប្រជាពលរដ្ឋផងដែរ។ លោកជំទាវបានបន្តថា កន្លងមកយើងមានកិច្ចសហការណ៍ជាមួយបណ្តាសហគមន៍កសិករ ដែលជាអ្នកផលិតស្រូវនៅក្នុងខេត្តតាកែវ ដើម្បីអោយពួកគាត់យកស្រូវមកលក់នៅរោងម៉ាស៊ីនយើងផ្ទាល់តែម្តង ហើយយើងបាន នឹងកំពុងធ្វើសកម្មភាពសហការណ៌ដៃគូរជាមួយសហគមន៏បន្ថែមទៀត នៅក្នុងស្រុកត្រាំកក់ និងស្រុកមួយចំនួនទៀតនៅខេត្តតាកែវផងដែរ ។ ប្រភេទអង្ករដែលយើងចរាចរលក់នៅលើទីផ្សារក្នុងស្រុករួមមាន ប្រភេទអង្ករផ្ការំដួល ផ្ការមៀត សែនក្រអូប ផ្កាខ្ចី នាងមិញ ហើយយើងចែកចាយទៅតាមបណ្តាខេត្ត ក្រុង មួយចំនួនដូចជា រាជធានី ភ្នំពេញ…

  • ប្រធានាធិបតីថ្មីលោក Biden បង្ហាញកញ្ចប់ជំនួយសេដ្ឋកិច្ចទំហំ 1.9 ទ្រីលានដុល្លារ

    ប្រធានាធិបតីថ្មីលោក Biden បង្ហាញកញ្ចប់ជំនួយសេដ្ឋកិច្ចទំហំ 1.9 ទ្រីលានដុល្លារ

    បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាប្រធានាធិបតីអាណិត្តថ្មីលោក Joe Biden បានធ្វើការប្រកាសបង្ហាញពីផែនការកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចថ្មីមួយដែលមានទំហំរហូតទៅដល 1.9 ទ្រីលានដុល្លារ។ ប្រភពដដែលបានបញ្ជាក់ដែរថាប្រសិនបើសំណើដែលបានបញ្ជូនទៅសភានេះត្រូវបានអនុម័តនោះវាក៏នឹងមានបញ្ចូលជាមួយនឹងកញ្ចប់ថវិកាសម្រាប់ចំណាយរបស់ពលរដ្ឋអាមេរិកប្រមាណជាង 1ទ្រីលានដុល្លារផងដែរ ដែលវានឹងត្រូវប្រើប្រាស់ដោយការផ្តល់ជូនជាសាច់ប្រាក់ផ្ទាល់ដល់ពលរដ្ឋអាមេរិកទាំងអស់គឺ 1,400 ដុល្លារក្នុងម្នាក់។ កញ្ចប់ជំនួយក៏ត្រូវបានគេដឹងដែរថាមានរួមទាំងកញ្ចប់ថវិកាសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងវិរុសកូវីដប្រមាណជា 415 ពាន់លានដុល្លារព្រមទាំងកញ្ចប់ជំនួយសម្រាប់អាជីវកម្មខ្នាតតូចប្រមាណជា 440 ពាន់លានដុល្លារផង។ សំណើកញ្ចប់ជំនួយនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលតួលេខរីករាលដាលនៃវីរុសបានកើនឡើងបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតនៅរដូវរងានេះ។ គិតមកដល់ពេលនេះអ្នកបាត់បង់ជីវិតដោយសារកូវីដនៅអាមេរិកបានកើនឡើងដល់ទៅ 385,000 នាក់មកហើយខណៈដែលតួលេខឆ្លងជាមធ្យមមានទៅដល់ 200,000 នាក់ជារៀងរាល់ថ្ងៃ ហើយចំនួនអ្នកស្លាប់ជាមធ្យមមានទៅដល់ 4,000 នាក់ក្នុងមួយថ្ងៃ។ លោក Biden ក៏ធ្លាប់បានបញ្ជាក់អំពីផែនការរបស់លោកដែលនឹងប្រើប្រាស់កញ្ចប់ប្រាក់ដល់ទៅ 20 ពាន់លានដុល្លារសម្រាប់តែការងារចាក់វ៉ាក់សាំងជូនពលរដ្ឋអាមេរិក និងមានទាំងការពន្លឿនការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតទាំងនៅក្នុងក្រុង និងនៅតាមទីជនបទខណៈដែលអាមេរិកបានទទួលស្គាល់វ៉ាក់សាំងចំនួនពីរមកហើយដល់ពេលនេះ ប៉ុន្តែអ្នកជំនាញកំពុងអំពាវនាវឲ្យមានការបង្កើនល្បឿនការងារថែមទៀត។ ដំណើរការចាក់វ៉ាក់សាំងក្រោមរដ្ឋបាលលោក Donald Trump នៅពេលនេះគឺបានត្រឹមបរាជ័យប៉ុណ្ណោះ ខណៈដែលការសន្យាបានរំពឹងថានឹងចាក់វ៉ាក់សាំងឲ្យបាន 100 លានដូសត្រឹមរយៈពេល 100 ថ្ងៃ៕

  • សេដ្ឋកិច្ចអាល្លឺម៉ង់ដើរថយក្រោយ 5 ភាគរយសម្រាប់ឆ្នាំ 2020

    សេដ្ឋកិច្ចអាល្លឺម៉ង់ដើរថយក្រោយ 5 ភាគរយសម្រាប់ឆ្នាំ 2020

    បរទេស៖ លទ្ធផលជាផ្លូវការដែលត្រូវបានប្រកាសដោយអជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់គឺបានធ្លាក់ចុះប្រមាណជា 5 ភាគរយសម្រាប់ឆ្នាំ2020 កន្លងទៅនេះដែលក្នុងនោះគេអាចមើលឃើញថាផលប៉ះពាល់បានកើតឡើងនៅគ្រប់វិស័យទាំងអស់ដោយសារតែកូវីដ។ វាគឺជាការធ្លាក់ចុះយ៉ាងខ្លាំងក្លាមួយក្នុងនាមជាប្រទេសនាំមុខគេសេដ្ឋកិច្ចនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែទោះបីជាយ៉ាងណាក្តីតួលេខនេះគឺមានភាពល្អប្រសើរជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចវិទូជាច្រើននៅឡើយទេដែលពួកគេបានព្យាករណ៍ថាវានឹងអាចអាក្រក់ខ្លាំងជាងនេះទៀត។ ការធ្លាក់ចុះនេះនៅតែមានកម្រិតតិចជាងកាលពីសម័យឆ្នាំ2009 ដែលពិភពលោកទាំងមូលកំពុងជួបវិបត្តិសេដ្ឋកិច្ចនៅឡើយទេហើយបើទោះបីជាអាល្លឺម៉ង់អាចធ្វើការកែប្រែការគណនាឡើងវិញដោយប្រើប្រាស់ចំនួនតែថ្ងៃធ្វើការក្តីសេដ្ឋកិច្ចអាល្លឺម៉ង់ធ្លាក់ចុះអតិបរមាត្រឹម 5.3 ភាគរយ ដែលវានៅតែជាចំនួនទាបជាងឆ្នាំវិបត្តិសេដ្ឋកិច្ចពិភពលោក 2009 ។ អាល្លឺម៉ង់ដែលជាអ្នកនាំមុខគេ ជាពិសេសការនាំចេញទៅលើមុខទំនិញនោះត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះត្រឹមតែ 10 ភាគរយប៉ុណ្ណោះនៃផលិតផលរោងចក្រ ក៏ដូចជាការលក់នៅក្រៅប្រទេសផងដែរ ដោយសារតែមានអត្រាកើនឡើងនៃវិស័យសំណង់អគារអាចជួយទប់ទល់ខ្លះផង។ ស្ថានភាពបច្ចុប្បន្នរបស់អាល្លឺម៉ង់ហាក់ដូចជាមិនទាន់ធូរស្រាលឡើយ ផ្ទុយទៅវិញគឺកាន់តែធ្ងន់ធ្ងរក្នុងរយៈចុងក្រោយនេះ។ គួរឲ្យដឹងដែរថាអាល្លឺម៉ង់គឺជាអ្នកដែលអាចបង្ហាញតួលេខសេដ្ឋកិច្ចជាផ្លូវការមុនគេក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍខ្លាំងលើពិភពលោក ដូចជា អង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ដែលនឹងអាចធ្វើការប្រកាសជាផ្លូវការនាពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយត្រូវគេជឿជាក់ថានឹងមានការថយចុះខ្លាំងជាងអាល្លឺម៉ង់ទៀតផង៕

  • ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនប្រមូលផលលក់បានជាង100ពាន់លានដុល្លារក្នុងសម័យកាលកូវីដ19

    ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនប្រមូលផលលក់បានជាង100ពាន់លានដុល្លារក្នុងសម័យកាលកូវីដ19

    បរទេស៖ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Evergrande Group ដែលជាក្រុមហ៊ុនអចលទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិនកាលពីដើមសប្តាហ៍កន្លងទៅបានបង្ហាញថា តួលេខលក់របស់ខ្លួនគឺមានចំនួនកើនឡើងលើសពីការរំពឹងទុកដោយនៅក្នុងឆ្នាំ2020 ក្រុមហ៊ុនអាចបញ្ចប់កុងត្រាលក់បានប្រាក់ចំណូលសរុប 723.25 ពាន់លានយ័ន ឬជាង 112 ពាន់លានដុល្លារ ខណៈដែលគោលដៅលក់របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ2020 គឺមានត្រឹមតែ 650 ពាន់លានយ័នប៉ុណ្ណោះ។ តាមរយៈទិន្នន័យដដែលបានបញ្ជាក់ថា ចំនួនតួលេខដែលក្រុមហ៊ុនអាចលក់បានគិតជាផ្ទៃក្រឡាបានឈានទៅដល់ 80.86 លានម៉ែត្រការ៉េ មានន័យថាវាស្ថិតនៅក្នុងអត្រាកើនឡើងខ្ពស់ក្នុងរង្វង់ប្រមាណជា 38.3 ភាគរយធៀបទៅនឹងឆ្នាំចាស់។ ដោយឡែកចំនួនប្រាក់បំណុលរបស់ក្រុមហ៊ុនគិតត្រឹមចុងឆ្នាំ2020បានធ្លាក់ចុះមកនៅត្រឹមតែ 716.5 ពាន់លានយ័នប៉ុណ្ណោះ ដោយសារប្រាក់បំណុលប្រមាណជា 157.8 ពាន់លានយ័នត្រូវបានដោះរួចរាល់។ នៅក្នុងផែនការមេរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិនមួយនេះបានរំពឹងថា នៅក្នុងឆ្នាំ2021 ការលក់អាចនឹងសម្រេចបានប្រមាណ 750 ពាន់លានយ័ន ហើយនឹងអាចដោះបំណុលបានប្រមាណជា 150 ពាន់លានយ័នបន្ថែមទៀតក្នុងរយៈពេលមួយឆ្នាំ៕

  • ​វិបត្តិ​កូ​វី​ដ​១​៩​ធ្វើ​អោយ​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ចិន​ធ្លាក់ចុះ​​២​០​.​៤​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​០

    ​វិបត្តិ​កូ​វី​ដ​១​៩​ធ្វើ​អោយ​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ចិន​ធ្លាក់ចុះ​​២​០​.​៤​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​០

    ​ចិន​៖​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​តួលេខ​នៃ​កា​រលក់​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស​ចិន​ ​បាន​ធ្លាក់ចុះ​២​០​.​៤​ភាគរយ​ ​ពោល​គឺ​ធ្លាក់ចុះ​មក​នៅ​ត្រឹម​២​៩​៦​លាន​គ្រឿង​ ​ខណៈ​កាលពី​ឆ្នាំ​២​០​១​៩​ ​មាន​ចំនួន​៣​៧​២​លាន​គ្រឿង​ ​នេះ​បើ​តាម​បណ្ឌិតសភា​ព័ត៌មាន​ ​និង​គមនាគមន៍​ចិន​ ​ដែល​ហៅ​កាត់​ថា​ ​CA​I​C​T​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ ​។​ ប្រភព​ខាងលើ​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ ​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ចំនួន​លក់​ធ្លាក់ចុះ​នេះ​ ​គឺ​មកពី​បញ្ហា​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ផ្ទុះឡើង​នៅ​ចិន​ ​និង​បញ្ហា​មួយទៀត​ ​គឺ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ទាំងអស់​បាន​ពន្យារពេល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ថ្មីៗ​ ​ទើប​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ត្រូវ​រង់ចាំ​ ​ខណៈ​តួលេខ​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​មាន​ចំនួន​២​៥​.​៣​លាន​គ្រឿង​ ​។​ ទោះជាយ៉ាងណា​ ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​ទាំងអស់​បាន​រំពឹង​ថា​ ​ទី​ផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ចិន​នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ថ្មីៗ​ត្រូវ​បាន​ប្រកាស​បង្ហាញ​ ​ជាពិសេស​គឺ​ភ្ជាប់​មក​នូវ​បច្ចេកវិទ្យា​ 5​G​ ​៕

  • Google បិទព័ត៌មានក្នុងស្រុកមួយចំនួនរបស់អូស្ត្រាលីចេញពីម៉ាស៊ីនស្វែងរករបស់ខ្លួន

    Google បិទព័ត៌មានក្នុងស្រុកមួយចំនួនរបស់អូស្ត្រាលីចេញពីម៉ាស៊ីនស្វែងរករបស់ខ្លួន

    ស៊ីដនី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានកាសែត CNA ចេញផ្សាយថា បានចាប់ផ្តើមធ្វើការបិទសារព័ត៌មានក្នុងស្រុករបស់អូស្ត្រាលីមួយចំនួនចេញពីការស្វែងរករបស់អ្នកប្រើប្រាស់ជាជនជាតិអូស្ត្រាលី។ ការសម្រេចចិត្តធ្វើបែបនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលនៃទីក្រុង Canberra បាននឹងកំពុងបង្ខំឲ្យក្រុមហ៊ុបច្ចេកវិទ្យា និងបណ្តាញសង្គមល្បីៗលើសាកលលោកដូចជា Facebook និង Google នេះក្នុងការបង់ប្រាក់នៅពេលដែលពួកគេយកអត្ថបទរបស់សារព័ត៌មានក្នុងស្រុកមកចែករំលែកលើវេបសាយរបស់ខ្លួន។ ផែនការរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការទាមទារឲ្យមានការបង់ប្រាក់ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះព្រមជាមួយនឹងប្រាក់ពិន័យដល់ទៅរាប់លានដុល្លារផងដែរបើពួកគេមិនព្រមអនុវត្តទៅតាមច្បាប់ថ្មីនេះ។ ច្បាប់ថ្មីដែលត្រូវបានគេស្គាល់ថា World First ត្រូវបានគេដឹងទៀតថានឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ2021 នេះ ដោយមានគោលដៅសំខាន់ផ្តោតទៅលើមុខងារចំនួន2 គឺ News Feed របស់ Facebook និង Google Search របស់ Google ។ អាចជាការឆ្លើយតបរបស់ Google ក្នុងនោះគេជឿជាក់ថាសារព័ត៌មានក្នុងស្រុកធំៗមួយចំនួនដូចជា News Corp និង Guardian Australia នឹងត្រូវបានបិទមិនឲ្យឃើញព័ត៌មានឡើយសូម្បីតែ links ចាស់ៗដែល Google បានហៅវាថា ជាផ្នែកមួយនៃការធ្វើពិសោធន៍របស់ខ្លួន។ យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ Google បានឲ្យដឹងថា ការផ្លាស់ប្តូរនេះគឺជាការងារពិសោធន៍ដ៏តួចមួយរបស់ Google ក្នុងចំណោមបទពិសោធន៍ផ្សេងរាប់ពាន់ទៀតប៉ុណ្ណោះ…