Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ក្នុងពេលមានវិបត្តិ អ្នកជំនាញហិរញ្ញវត្ថុណែនាំវិធីសាស្ត្រ 3យ៉ាងដើម្បីទប់អាជីវកម្មកុំឱ្យរលំ

    ក្នុងពេលមានវិបត្តិ អ្នកជំនាញហិរញ្ញវត្ថុណែនាំវិធីសាស្ត្រ 3យ៉ាងដើម្បីទប់អាជីវកម្មកុំឱ្យរលំ

    ផលលំបាកដែលកើតចេញពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ នេះមិនមែនជារឿងថ្មីដែលធ្វើឱ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចនោះទេ។ តាមពិតទៅ រហូតមកដល់ពេលនេះពិភពលោក បានជួបវិបត្តិសេដ្ឋកិច្ចជាច្រើនលើកច្រើនសាររួចមកហើយ ដែលវាបានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ម្ចាស់អាជីវកម្ម។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ថា ពិភពលោកអាចនឹងប្រឈមជាមួយបញ្ហាជាច្រើនផ្សេងទៀតដែលនឹកស្មានមិនដល់។ ហេតុនេះ ទាមទារឱ្យម្ចាស់អាជីវកម្មនីមួយៗ ត្រៀមខ្លួនឱ្យបានល្អដើម្បីធានាថាអាជីវកម្មរបស់ខ្លួនអាចឈរជើងបាន ហើយថែមទាំងអស់មានឱកាសពង្រីខ្លួនបានថែមទៀតផងក្នុងដំណាក់កាលពិភពលោកមានវិបត្តិ។ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងដំណាក់កាលនៃវិបត្តិម្តងៗ ម្ចាស់អាជីវកម្មត្រូវតែមានភាពបត់បែន និងរៀបចំយុទ្ធសាស្រ្តឱ្យបានល្អបំផុត។ នៅក្នុងដំណាក់កាលបែបនេះ លោកបានណែនាំ​យុទ្ធសាស្រ្តសំខាន់ៗចំនួន 3 ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពលំបាក ហើយបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន។ 1.យុទ្ធសាស្រ្តខ្លួន ដើម្បីបន្តនិរន្តរភាព សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគដែលមិនបានត្រៀមខ្លួន សម្រាប់ប្រឈមនឹងហានិភ័យ នៅគ្រាដែលមានវិបត្តិដូចពេលបច្ចុប្បន្ន ត្រូវធ្វើយ៉ាងណាខិតខំគ្រប់គ្រងចរន្តសាច់ប្រាក់អោយបានល្អ។ ក្នុងករណីដែល ចំណូលធ្លាក់ចុះខ្លាំងត្រូវព្យាយាមកាត់បន្ថយចំណាយ និងពន្យាការសងបំណុលនានាដូចជាតាមរយៈ ចរចាជាមួយម្ចាស់អាគារដែលអ្នកជួលធ្វើអាជីវកម្មនិងធនាគារដែលអ្នកជំពាក់។ល។ បន្ថែមលើនេះ ត្រូវពិចារណាថា តើនៅមានទ្រព្យសម្បត្តិអ្វីខ្លះ ដែលអ្នកអាចនឹងលក់ហើយមិត្តភក្រ័សាច់ញាតិ ណាដែលអ្នកអាចខ្ចីប្រាក់ដើម្បីយកមកស្រោចស្រង់អាជីវកម្មរបស់អ្នកបាន។ ឧទាហរណ៍ មហាសេដ្ឋីជនជាតិ អង់គ្លេស លោក រីឆាតប្រេនសុន បានប្រកាសលក់កោះផ្ទាល់ខ្លួន ដើម្បីយកប្រាក់ស្រោចស្រង់អាជីវកម្ម។ 2. យុទ្ធសាស្រ្តពង្រឹងកម្លាំងត្រៀមពង្រឹងទីផ្សារ និងចាប់ឱកាសថ្មីៗ ក្នុងខណៈដែលអាជីវកម្មឬការវិនិយោគរបស់អ្នកដំណើការធម្មតាឬជួបបញ្ហាខ្លះៗក្តី ប៉ុន្តែអ្នកបានត្រៀម…

  • មីយ៉ាន់ម៉ា លុបចោលគម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំមួយរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនប្រទេសថៃ

    មីយ៉ាន់ម៉ា លុបចោលគម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំមួយរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនប្រទេសថៃ

    បរទេស៖ ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានប្រកាសលុបចោលនូវកិច្ចព្រមព្រៀងលើគម្រោងយក្សមួយជាមួយនឹងក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់ថៃនៅក្នុងការសាងសង់កំពង់ផែសមុទ្រទឹកជ្រៅនៅក្នុងប្រទេសរបស់ខ្លួន។ គម្រោងដែលត្រូវបានប្រកាសលុបចោលនេះមានឈ្មោះថា Dawei mega មានតម្លៃប្រមាណ៦០ពាន់លានដុល្លារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីអាចទាក់ទាញអ្នកវិនិយោគបរទេសឲ្យចាប់អារម្មណ៍មកលើប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្រោយសម័យរបបយោធា ប៉ុន្តែរហូតមកដល់ពេលនេះវាត្រូវបានទទួលរងផលប៉ះពាល់ជាច្រើនតាមរយៈបញ្ហាពន្យាពេលព្រមទាំងបញ្ហានៃការប្រឆាំងពីពលរដ្ឋក្នុងស្រុកផងដែរ។ គួរឲ្យដឹងដែរថា ក្រៅតែពីគម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅដែលត្រូវបានគេរង់ចាំជាយូរមកហើយនោះ ទីក្រុង Dawei ក៏ត្រៀមបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទីតាំងព័ទ្ទជុំវិញក្នុងទំហំ 200 គីឡូម៉ែត្រការ៉េផងដែលនឹងត្រូវបន្តដំណើរការបន្ទាប់គ្នា ប៉ុន្តែយោងតាមការបញ្ជាក់របស់គណៈកម្មការគ្រប់គ្រងគម្រោងបានបញ្ជាក់ថាខ្លួនបានបាត់បង់ទំនុកចិត្តពីក្រុមហ៊ុនថៃ Italian-Thai Development (ITD) បន្ទាប់ពីបញ្ហាបានកើតឡើងដដែលៗ។ នៅក្នុងសេចក្តីប្រកាសនោះផងដែរគណៈកម្មការគ្រប់គ្រងគម្រោងបាននិយាយថា ITD បានបន្តធ្វើការពន្យាពេលជាច្រើនដង ការបន្តធ្វើឲ្យមានព័ត៌មានបែកធ្លាយស្តីអំពីហិរញ្ញវត្ថុប្រឆាំងទៅនឹងកាតព្វកិច្ចនៃកុងត្រាជាពិសេសគឺមិនបានធ្វើការបង្ហាញគម្រោងហិរញ្ញវត្ថុរបស់ខ្លួនក្នុងការដំណើរការសាងសង់តាមកាលកំណត់ឡើយ។ លោក Tun Naing ប្រធានគម្រោងរបស់ Dawei បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាចាប់ពីពេលនេះនឹងប្រកាសស្វែងរកក្រុមហ៊ុនដៃគូថ្មីមកធ្វើការងារលើគម្រោងនេះជំនួសវិញខណៈដែល ITD មកដល់ពេលនេះគឺមិនទាន់បានចេញការឆ្លើយតបណាមួយនៅឡើយ។ ក្រុមហ៊ុន ITD របស់ប្រទេសថៃមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ហើយត្រូវបានគេដឹងថាបានទទួលយកកុងត្រាសាងសង់កំពង់ផែសមុទ្រទឹកជ្រៅរបស់មីយ៉ាន់ម៉ាមួយនេះតាំងតែពីឆ្នាំ2013 ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុនមួយនេះនៅមិនទាន់បានបង្ហាញពីសកម្មភាពឱ្យខ្លាំងក្លាលើការសាងសង់នៅឡើយ ខណៈដែលក្រុមហ៊ុនសាងសង់របស់ប្រទេសជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះកិច្ចការងារអភិវឌ្ឍន៍មួយនេះ៕

  • ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំ 884 លានដុល្លារធ្លាក់ចុះប្រមាណជា 14ភាគរយ

    ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានទំហំ 884 លានដុល្លារធ្លាក់ចុះប្រមាណជា 14ភាគរយ

    ភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅឆ្នាំ2020 កន្លងទៅមានតម្លៃ 884 លានដុល្លារ ធ្លាក់ចុះប្រមាណជា 14ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2019។ ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ2020 ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ 317លានដុល្លារ ទៅកាន់ប្រទេសកូរ៉េខាងត្បូង មានការធ្លាក់ចុះ 18ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូល ទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ 567 លានដុល្លារធ្លាក់ចុះ 5 ភាគរយ។ ប្រឈមនឹងកំណើនពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះនៅឆ្នាំ2020 ប្រទេសទាំងពីរបានបង្ហាញក្តីសង្ឃឹមខ្ពស់ នៃកំណើនពាណិជ្ជកម្មលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ។ រហូតមកដល់ពេលនេះ កម្ពុជា និងប្រទេសកូវ៉េខាងត្បូង កំពុងតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយគេរំពឹងថា នៅពេលដែលភាគីទាំងពីរ សម្រេចកិច្ចព្រមព្រៀងនេះបាន នោះពាណិជ្ជកម្មទ្វេរភាគីរបស់ប្រទេសទាំងពីរនឹងមានកំណើនកើនឡើងថែមទៀត។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាថ្មីៗនេះភាគីទាំងពីរនឹងបញ្ចប់សេចក្តីព្រាងកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ ហើយគេរំពឹងថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនរកស៊ីរបស់កូរ៉េខាងត្បូងអាចបង្កើនទំហំរបស់ខ្លួនបន្ថែមទៀត ក្នុងទីផ្សាររបស់ ប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងតែមានការលូតលាស់គួរឱ្យកត់សម្គាល់។ ផលិតផលដែលកម្ពុជានាំចេញទៅប្រទេសកូរ៉េខាងត្បូងភាគច្រើនជាសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សំភារៈធ្វើដំណើរ…

  • ​វិបត្តិ​កូ​វី​ដ​១​៩​ក្នុង​ឆ្នាំ​២​០​២​០​ ​ធ្វើ​អោយ​សំណង់​ដែល​វិនិយោគ​ដោយ​បរទេស​ជាង​១​ពាន់​កន្លែង​ផ្អាក​ដំណើរការ​ ​ខណៈ​សំណង់​មាន​ម្ចាស់​ជាខ្មែរ​ជិត​៩​០​កន្លែង​ដំណើរការ​ធម្មតា

    ​វិបត្តិ​កូ​វី​ដ​១​៩​ក្នុង​ឆ្នាំ​២​០​២​០​ ​ធ្វើ​អោយ​សំណង់​ដែល​វិនិយោគ​ដោយ​បរទេស​ជាង​១​ពាន់​កន្លែង​ផ្អាក​ដំណើរការ​ ​ខណៈ​សំណង់​មាន​ម្ចាស់​ជាខ្មែរ​ជិត​៩​០​កន្លែង​ដំណើរការ​ធម្មតា

    ​ខេត្ត​ព្រះ​សី​ហ​នុ​៖​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​ ​ដែល​ជា​ឆ្នាំ​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​នោះ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​មាន​សំណង់​ដែល​វិនិយោគ​ដោយ​បរទេស​ជាង​១​ពាន់​កន្លែង​បាន​ផ្អាក​ដំណើរការ​ ​ស្រប​ពេល​ដែល​សំណង់​មាន​ម្ចាស់​ជាខ្មែរ​ជិត​៩​០​កន្លែង​កំពុង​ដំណើរការ​ជា​ធម្មតា​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ឃាង​ ​ភារម្យ​ ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សី​ហ​នុ ​។​ លោក​ ​ឃាង​ ​ភារម្យ​ ​បាន​មានប្រសាសន៍​ដូច្នេះ​ថា​ ​សំណង់​ដែល​ផ្អាក​ការ​សាងសង់​ ​នៅ​ក្នុង​អំឡុង​ជំងឺ​កូ​វី​ដ​១​៩​នេះ​ ​គឺ​មាន​ម្ចាស់​ជា​ជនបរទេស​ ​ហើយ​ភាគច្រើន​ជា​ជនជាតិ​ចិន​តែម្ដង​ ​ព្រោះថា​នៅ​ពេល​មាន​ជំ​ងី​នេះ​រីក​រាលដាល​ ​អ្នក​វិនិយោគ​ជា​ជនជាតិ​ចិន​ ​ពួកគាត់​ត្រូវ​ត្រឡប់ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ ​ហើយ​សំណង់​ដែល​បាន​បន្ត​ដំណើរ​ផ្សេងទៀត​នោះ​ ​គឺ​សុទ្ធសឹងតែ​ជា​សំណង់​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិខ្មែរ​ ​ហើយ​សំណង់​នោះ​មាន​ចាប់ពី​៥​ជាន់ឡើង​ដល់​ប្រមាណ​ជាង​៥​៣​ជាន់​ ​ដែល​ជន​ជាតិខ្មែរ​យើង​អាច​មានលទ្ធភាព​សាងសង់​បាន​ផង​ដែរ​ ​។​ ​លោក​បន្ត​ថា​ ​ក្នុង​បរិ​បទ​ជំងឺ​កូ​វី​ដ​១​៩​ ​វា​ជា​វិបត្តិ​សកល​ ​គឺ​មិនមែន​មានតែ​កម្ពុជា​នោះ​ទេ​ ​ហើយ​វិបត្តិ​នេះ​ ​បាន​ជះ​ឥទ្ធិពល​ច្រើន​លើ​គ្រប់​វិ​ស​័​យ​ ​។​ ​ជាក់ស្ដែង​ដូចជា​វិ​ស​័​យ​សំណង់​ ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​វិញ​ឃើញ​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​សកម្មភាព​នៃ​ការ​សាងសង់​ ​គឺ​មានការ​ថយ​ចុះ​ ​ដោយ​សំណង់​ដែល​បាន​សាងសង់​ទាំងអស់​មាន​ចំនួន​១​ពាន់​៥​១​៤​ទីតាំង​ ​ដោយ​ឡែ​ង​ក្នុង​នោះ​មាន​សំណង់​តែ​៨​៩​ទីតាំង​ប៉ុណ្ណោះ​កំពុង​ដំណើរការ​សាងសង់​ ​ហើយ​ក្រៅពី​នេះ​ ​គឺ​មានការ​ផ្អាក​ការ​សាងសង់​ផង​ដែរ​ ​។​ លោក​បន្ថែម​ថា​ ​បញ្ហា​បែប​នេះ​ ​វា​ត្រូវតែ​រង់ចាំ​នៅ​ពេល​ជំងឺ​កូ​វី​ដ​១​៩​ ​មានការ​គ្រប់គ្រង​បាន​ ​ហើយ​វ៉ាក់សាំង​ដែល​បាន​ផលិត​ពី​បណ្ដាល​ប្រទេស​មួយ​ចំនួន​ ​មាន​លទ្ធផល​ល្អ​អាច​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ចែកចាយ​ពេញ​ពិភពលោក​ ​ពេល​នោះ​ការ​វិនិយោគ​នឹង​មាន​សញ្ញាណ​ល្អឡើង​វិញ​ ​។​ ​លោក​បន្ត​ថា​ ​សំណង់​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ…

  • ​សេដ្ឋកិច្ច​ចិន​ស្ទុះ​ងើបឡើង​វិញ​ខ្លាំង​នៅ​ត្រីមាស​ទី​៤​ ​ឆ្នាំ​២​០​២​០​ ​ក្រោយ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩

    ​សេដ្ឋកិច្ច​ចិន​ស្ទុះ​ងើបឡើង​វិញ​ខ្លាំង​នៅ​ត្រីមាស​ទី​៤​ ​ឆ្នាំ​២​០​២​០​ ​ក្រោយ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩

    ​សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ងើបឡើង​វិញ​ខ្លាំង​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​២​០​២​០​ ​ដែល​ជំរុញ​ដោយ​តម្រូវ​ការ​កាន់តែ​ខ្លាំង​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​រួម​ទាំង​គោល​នយោបាយ​ជំរុញ​សេដ្ឋកិច្ច​ ​ដែលគេ​រំពឹង​ថា​ ​នឹង​ផ្តល់​នូវ​កំណើន​ដ៏​រឹង​មាំ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​។​ ​ការ​វិភាគ​ដែល​ស្ទាបស្ទង់​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉​យ​ទ​័​របា​ន​ព្យាករណ៍​ថា​ ​ផលិតផល​ក្នុងស្រុក​សរុប​ ​G​D​P​ ​របស់​ចិន​បាន​កើន​ឡើង​៦​.​១​ភាគរយ​កាលពី​ខែ​តុលា​ ​ដល់​ខែ​ធ្នូ​ ​បើ​ធៀប​នឹង​កំណើន​នៅ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​១​៩​ ​ដោយ​កើន​ពី​អត្រា​៤​.​៩​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​៣​ ​។​ ​ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ចិន​មួយ​ឆ្នាំ​ពេញ​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ ​G​D​P​ ​២​.​១​ ​ភាគរយ​ ​ដែល​ទំនងជា​ធ្វើ​ឱ្យ​ចិន​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​តែមួយ​គត់​ ​ដែល​ឃើញ​កំណើន​កាលពីឆ្នាំមុន​ ​ប៉ុន្តែ​នៅតែ​ជា​ល្បឿន​ខ្សោយ​បំផុត​របស់​ប្រទេស​នេះ​ក្នុងរយៈពេល​ជាង​បួន​ទសវត្សរ៍​ ​។​ សូម​ជម្រាប​ថា​ ​ដោយមាន​វិធានការ​ទប់​ស្កាត់​វី​រុ​ស​យ៉ាង​តឹងរ៉ឹង​ ​និង​ ​ជំនួយ​សង្គ្រោះ​បន្ទាន់​សម្រាប់​អាជីវកម្ម​នោះ​ ​សេដ្ឋកិច្ច​ចិន​បាន​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្តើរៗ​ ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​៦​.​៨​ភាគរយ​ក្នុងរយៈពេល​០​៣​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​០​ ​នៅពេលដែល​ជំងឺ​កូ​វី​ដ​១​៩​បាន​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន​ ​ហើយ​រីក​រាលដាល​ពេញទំហឹង​លើ​ពិភពលោក​ ​៕​​ប្រភព​៖​ R​e​u​t​e​rs

  • ដើមឆ្នាំ2021 រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងចំនួន4 ដែលមានទុនវិនិយោគសរុបជាង 16 លានដុល្លារ

    ដើមឆ្នាំ2021 រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងចំនួន4 ដែលមានទុនវិនិយោគសរុបជាង 16 លានដុល្លារ

    នៅដើមឆ្នាំ2021នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន4ទៀត និងត្រូវបានគណៈកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចគាំទ្រ និងអនុម័តទាំងស្រុងដោយមានទុនវិនិយោគសរុបចំនួន 16.5 លានដុល្លារ បង្កើតឱកាសការងារបានជាង 2,000 កន្លែង។ គម្រោងវិនិយោគចំនួន4 ស្ថិតក្នុងវិស័យឧស្សាហកម្មដោយការបង្កើតរោងចក្រស្ថិតនៅក្នុងខេត្តក្រុងចំនួន 4ផ្សេងគ្នារួមមាន ៖ ទី1- គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ5 ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ 2.4លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន718កន្លែង។ ទី2- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIAN YUAN TONG GARMENT CO., LTD មានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.4 លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន364កន្លែង។ ទី3- គម្រោងបង្កើតរោងចក្រផលិតធុងទឹកកករបស់ក្រុមហ៊ុន POLYMER PLASTIC PRODUCTS (CAMBODIA)…

  • វិស័យឯកជនចង់មាន គោលនយោបាយជាតិស្តីពីកៅស៊ូ

    វិស័យឯកជនចង់មាន គោលនយោបាយជាតិស្តីពីកៅស៊ូ

    ភ្នំពេញ ៖ សម្រាប់ការស្វែងរកខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ ឬតម្លាភាព និងនិរន្តរភាព នៃផលិតកម្មកៅស៊ូកម្ពុជា ចាំបាច់ត្រូវការមានគោលនយោបាយជាតិស្តីពីកៅស៊ូ។ នេះបើតាមការលើកឡើងរបស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក្រោយពីមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូ ពហុទីភ្នាក់ងារសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ របស់អង្គការ WWF-Cambodia និងអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF)។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់AMSថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចយោគយល់គ្នានេះជារឿល្អសម្រាប់កិច្ចសហប្រតិបត្តិការ តែអ្វីដែលផ្នែកឯកជនចង់បាននោះគឺគោលនយោបាយជាតិស្តីពីកៅស៊ូ ដោយមានការជំរុញលើកទឹកចិត្តលើវិស័យកៅស៊ូដូចក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ ដែលបានប្រកាសគោលនយោបាយជាតិស្តីពីដំឡូងមីដូច្នេះដែរ។ លោកឧកញ៉ាបានមានប្រសាសន៍ថា៖ « ដូចក្រសួងពាណិជ្ជកម្មប្រកាសគោលនយោបាយជាតិស្តីពីដំឡូងមី ហើយយើងមានគោលនយោបាយវិស័យស្រូវ-អង្ករ នេះហើយដែលវិស័យឯកជនចង់បាន គឺគោលនយោបាយជាតិវិស័យកៅស៊ូ គោលនយោបាយជាតិដំណាំកសិ-ឧស្សាហកម្ម យ៉ាងទូលំទូលាយដែលគាំទ្រភាពជាទូទៅដល់កសិករជាជាងចុះអនុស្សរណៈដែលគាំទ្រទ្វេភាគី ឬត្រីភាគី»។ លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ៖ « ការចុះMOUដែលបានធ្វើឡើងជាការគាំទ្រវិស័យកៅស៊ូផ្នែកណាមួយ ដើម្បីឈានទៅទ្រទ្រង់វិស័យកៅស៊ូទាំងមូល។ នេះជាការល្អ តែអ្វីដែលយើងចង់បាននោះគឺគោលនយោបាយជាតិ វិស័យកៅស៊ូ ដែលលើកទឹកចិត្តដល់អ្នកដាំកៅស៊ូ និងអ្នកធ្វើអាជីវកម្មកៅស៊ូ ដើម្បីអាចទាក់ទាញអ្នកវិនិយោគឱ្យមកអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជា»។ សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាកិច្ចខិតខំប្រឹងប្រែងធ្វើការជាដៃគូរវាងអង្គការ WWF- កម្ពុជា ជាមួយទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធបច្ចេកទេស និងការទទួលខុសត្រូវ ដែលភាគីទាំងអស់ចូលរួមចែករំលែកចំណេះដឹង…

  • អាមេរិក និងអឺរ៉ុបថ្កោលទោសរុស្សីករណីចាប់មេដឹកនាំបក្សប្រឆាំងលោក Navalny

    អាមេរិក និងអឺរ៉ុបថ្កោលទោសរុស្សីករណីចាប់មេដឹកនាំបក្សប្រឆាំងលោក Navalny

    វ៉ាស៊ីនតោន៖ នៅព្រឹកថ្ងៃចន្ទទី18 ខែមករានេះមេដឹកនាំកំពូលលើពិភពលោកជាច្រើនបូករួមទាំងសហរដ្ឋអាមេរិកផងដែរបានធ្វើការប្រកាសស្នើសុំឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំងដ៏ល្បីរបស់រុស្សី គឺលោក Alexei Navalny បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាលក្រុងមូស្គូចាប់ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះក្នុងពេលដែលលោកទើបបានធ្វើដំណើរមកពីអាល្លឺម៉ង់។ ការវិលត្រឡប់មកដល់ប្រទេសកំណើតកាលពីថ្ងៃអាទិត្យនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក Navalny បានចំណាយពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៃប្រទេសអាល្លឺម៉ង់តាំងតែពីរដូវក្តៅមុនដោយសារទទួលរងនូវការបំពុលដែលលោកតែងតែចោទប្រកាន់ថារដ្ឋាភិបាលក្រុងមូស្គូគឺជាអ្នកនៅពីក្រោយផែនការនេះ។ ឆ្លើយតបភ្លាមៗទៅនឹងការចាប់ខ្លួននេះផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានប្រកាសថ្កោលទោសរុស្សីផងដែរ ដោយលោកបានបញ្ជាក់ថា ការចាប់ខ្លួនលើកចុងក្រោយនេះអាចជាការប៉ុនប៉ងដដែលៗរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការព្យាយាមធ្វើឲ្យលោក Navalny ស្ងប់ស្ងាត់ និងជាការបំបាក់ស្មារតីចំពោះសម្លេងឯករាជ្យ និងបក្សប្រឆាំងផ្សេងទៀតនៅក្នុងប្រទេសរុស្សី។ គួរឲ្យដឹងដែរថា លោក Navalny ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូក្នុងពេលដែលលោកវិលត្រឡប់ពីអាល្លឺម៉ង់ បើទោះបីជាមានការស្នើសុំពីសំណាក់មេដឹកនាំអឺរ៉ុប និងអាមេរិកជាពិសេសទីប្រឹក្សាថ្មីកិច្ចការងារសន្តិសុខរបស់លោក Joe Biden ប្រធានាធិបតីអាមេរិកអាណត្តិថ្មីក្តី ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការដោះលែងនៅឡើយ។ ក្រៅតែពីអាមេរិក ក្នងនោះមនុស្សសំខាន់ៗដូចជាលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាអឺរ៉ុប ក៏បានប្រកាសថ្កោលទោសចំពោះសកម្មភាពចាប់ខ្លួនលោក Navalny ព្រមទាំងអំពាវនាវឲ្យមានការដោះលែងផងដែរ។ដោយឡែករដ្ឋមន្ត្រីការបរទេសបារាំងវិញក៏បានលើកឡើងថា ការចាប់ខ្លួននេះ ជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយបារាំង ក៏ដូចជាដៃគូអឺរ៉ុបផ្សេងទៀតចង់ឃើញឲ្យមានការដោះលែងលោក Navalny វិញ ខណៈដែលរដ្ឋមន្ត្រីការបរទេសលីទុយនេស៊ី លោក Gabrielius Landsbergis ឯណោះវិញក៏បានស្នើឲ្យសហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលក្រុងមូស្គូផងដែរចំពោះករណីមួយនេះ៕

  • វៀតណាមបើកភ្លើងខៀវឲ្យ Foxconn បង្កើតរោងចក្រតម្លៃជិត 300 លានដុល្លារផលិត Laptop និង tablet

    វៀតណាមបើកភ្លើងខៀវឲ្យ Foxconn បង្កើតរោងចក្រតម្លៃជិត 300 លានដុល្លារផលិត Laptop និង tablet

    បរទេស៖ នៅព្រឹកថ្ងៃចន្ទទី18 ខែមករានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានប្រកាសផ្តល់អជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ដ៏ល្បី Foxconn Technology Co Ltd ដើម្បីអាចសាងសង់រោងចក្រមួយកន្លែងដែលមានតម្លៃរហូតទៅដល់ 270 លានដុល្លារក្នុងការផលិតនូវកំព្យូទ័រយូរដៃព្រមទាំងថេបប្លេតផង។ គម្រោងរោងចក្រថ្មីនេះនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Fukong Technology ត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្ត Bac Giang ហើយអាចមានសមត្ថភាពក្នុងការផលិតឧបករណ៍ខាងលើនេះដល់ទៅ 8 លានគ្រឿងក្នងមួយឆ្នាំ។ សម្រាប់ Foxconn មកដល់ពេលនេះបានវិនិយោគនៅក្នុងប្រទេសវៀតណាមដល់ទៅ 1.5 ពាន់លានដុល្លាររួចមកហើយ ហើយសម្រាប់ឆ្នាំ2021នេះវិញ Foxconn មានផែនការក្នុងការវិនិយោគបន្ថែមរហូតទៅដល់700 លានដុល្លារ ដែលនឹងផ្តល់ការងារជូនពលរដ្ឋក្នុងស្រុក 10,000 កន្លែងទៀត។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម។ កាលពីសប្តាហ៍មុន Foxconn បានបង្ហាញពីផែនការក្នុងការវិនិយោគប្រាក់ប្រមាណជា 1.3 ពាន់លានដុល្លារផងដែរនៅក្នុងខេត្ត Thanh Hoa ស្ថិតនៅចំងាយប្រមាណជា 160 គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីហានូយ ប្រទេសវៀតណាម។ យោងតាមការអះអាងរបស់ប្រភពដែលគួរឲ្យទុកចិត្តមួយបានបញ្ជាក់ថាការផ្លាស់ប្តូររោងចក្ររបស់ខ្លួនពីចិនទៅកាន់វៀតណាមនេះត្រូវបានធ្វើឡើងតាមការសំណូមពរពីសំណាក់ក្រុមហ៊ុន Apple Inc, ដោយសង្ឃឹមថានឹងអាចកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានកាន់តែតិចដែលបណ្តាលពីភាពតានតឹងរវាងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក និងចិន៕

  • ពន្ធដារ និងគយ ដាក់ឲ្យដំណើរការមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ

    ពន្ធដារ និងគយ ដាក់ឲ្យដំណើរការមុខងារតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ

    ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ រៀបចំប្រារព្ធពិធីប្រកាស ដាក់ឲ្យដំណើរការជាផ្លូវការ នូវមុខងារសន្ធានកម្ម (ការភ្ជាប់) ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យ រវាងអង្គភាពទាំង២។ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង លោក លោកស្រី និងមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារចម្រុះ និងក្រុមការងារបច្ចេកទេស តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានទាំងពីរ សរុបប្រមាណ៥០នាក់។ អនុលោមតាមអនុសាសន៍ណែនាំ របស់លោកអគ្គបណ្ឌិតសភាចារ្យ…