-
ក្រុមហ៊ុន Apple ចាប់ផ្ដើមផលិតទូរស័ព្ទ iPhone ប្រភេទអេក្រង់បត់ Foldable ក្រោយទទួលបានប៉ាតង់

អាមេរិក៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមសង្វាក់ផលិតកម្មទូរស័ព្ទប្រភេទអេក្រង់បត់ Foldable បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ទទួលបានប៉ាតង់ នេះបើតាមសារព័ត៌មាន Bloomberg ។ ប្រភពខាងលើនេះបានអោយដឹងថា ទូរស័ព្ទប្រភេទអេក្រង់បត់ Foldable របស់ Apple គឺមានទំហំប្រហាក់ប្រហែលនឹងទូរស័ព្ទ Galaxy Z Flip របស់ក្រុមហ៊ុនសាមសុង ប៉ុន្តែចំពោះការរចនាវិញ គឺខុសប្លែកគ្នាដាច់តែម្ដង ដោយមើលទៅវាមានលក្ខណៈទាន់សម័យ និងទំនើបស៊ីវិល័យ ។ ប្រភពខាងលើមិនបានបញ្ជាក់ថា ទូរស័ព្ទប្រភេទអេក្រង់បត់ Foldable របស់ Apple នឹងចេញលក់នៅពេលណានោះទេ តែគ្រាន់តែដឹងថា Apple កំពុងផលិត និងសាកល្បងប្រើប្រាស់នៅក្នុងពេលឆាប់ៗនេះ ខណៈដែលតម្លៃអាចខ្ពស់ដូច Surface Duo របស់ក្រុមហ៊ុន Microsoft ៕ប្រភព៖ Bloomberg
-
ក្រុមហ៊ុន Huawei ចរចាទិញប៉ាតង់ប្រមាណ៩០ភាគរយពីក្រុមហ៊ុន BlackBerry

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei បានចរចាទិញប៉ាតង់ប្រមាណ៩០ភាគរយពីក្រុមហ៊ុន BlackBerry របស់កាណាដា ប៉ុន្តែមិនបានបញ្ជាក់ថា ជាប៉ាតង់ប្រភេទអ្វីខ្លះ និងទិញក្នុងតម្លៃប៉ុន្មាននោះទេ ។ នាយកប្រតិបត្តិក្រុមហ៊ុន BlackBerry លោក ចន ឈិន បញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនបានងាកចេញពីអាជីវកម្មទូរស័ព្ទ និងបានចាប់ផ្ដើមវាយលុយទីផ្សារ Software វិញ ហើយទល់ពេលនេះ ក្រុមហ៊ុនក៏កំពុងតែត្រៀមឯកសារមួយចំនួនសម្រាប់លក់ប៉ាតង់ផ្សេងៗ ដែលមិនចាំបាច់ និង ឯកសារសម្រាប់ប្ដឹងក្រុមហ៊ុនផ្សេងៗដែលបានរំលោភលើប៉ាតង់របស់ខ្លួន ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន BlackBerry នោះ ពិតមានការចរចាទិញយកប៉ាតង់មែន ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ ស្របពេលដែលក្រុមអ្នកឃ្លាំមើលបញ្ជាក់ថា ការទិញយកប៉ាតង់នេះអាចនឹងជួបផលលំបាកច្រើន ពីព្រោះ BlackBerry ជាក្រុមហ៊ុនរបស់កាណាដា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក ៕ប្រភព៖ GSM Arena
-
រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ទីជម្រក ចំណីអាហារនិងប្រភពទឹកជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ជីវិតសត្វព្រៃ

ដោយ៖ម៉ាដេប៉ូមណ្ឌលគិរី៖យើងត្រូវរួមគ្នាការពារទីជម្រករបស់សត្វព្រៃប្រភពអាហារ និងប្រភពទឹករបស់សត្វព្រៃ ព្រោះកត្តាទាំង ៣ នេះគឺជាភាពចាំបាច់សម្រាប់ជីវិតសត្វព្រៃ ហើយដែនជម្រកស្រែពកគឺជាព្រៃរបោះដ៏ធំជាងគេ។នេះជាប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ បញ្ជាក់ក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចខេត្តមណ្ឌលគិរី ដែល រៀ ប ចំ ដោ យ ក្រសួងបរិស្ថាន និង អង្គការ WWF កាលពីថ្មីៗមកនេះ ឯកឧត្តមនេត្រភក្ត្រា មន្ត្រីនាំពាក្យ និង ជារដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ព្រៃរបោះគឺព្រៃដែលមានដើមឈើមិនធំទេ ហើយវាមានស្មៅ។ព្រៃរបោះគឺមានតម្លៃខាងផ្នែកអភិរក្សនិងការធានានូវប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ដើម្បីជីវិតសត្វព្រៃរស់ គឺត្រូវកត្តាបីសំខាន់ ទី១) ទីជម្រក ទី២) ចំណីអាហារ និងទី៣) ប្រភពទឹក។ យើងត្រូវរួមគ្នាការពារទីជម្រករបស់សត្វព្រៃ ប្រភពអាហារ និងប្រភពទឹករបស់សត្វព្រៃ ព្រោះកត្តាទាំង ៣ នេះគឺជាភាពចាំបាច់សម្រាប់ជីវិតសត្វព្រៃ។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា”ទីជម្រក ចំណីអាហារ និងប្រភពទឹកជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ជីវិតសត្វព្រៃ”។ ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្ត្រា…
-
ចិននៅតែមិនអាចខ្វះអូស្ត្រាលីបានក្នុងការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ

បរទេស៖ប្រទេសចិន និងអូស្ត្រាលីត្រូវបានគេមើលឃើញថា បានប្រឈមមុខគ្នាយ៉ាងខ្លាំងពេញមួយឆ្នាំកន្លងមកនេះទៅលើបញ្ហាពាណិជ្ជកម្មរវាងគ្នា និងគ្នា ប៉ុន្តែអ្វីដែលជាភាពចាំបាច់នៅចំពោះមុខត្រូវបានអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំលើពិភពលោកទី2 ចិន គឺមិនអាចខ្វះអូស្ត្រាលីបានឡើយ ជាពិសេសគឺជារ៉ែដ៏មានតម្រូវការបំផុតរបស់អូស្ត្រាលី។ រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃដើមសប្ដាហ៍នេះបានប្រកាសថា GDP របស់ខ្លួនបានកើនឡើងប្រមាណជា 2.3 ភាគរយកាលពីឆ្នាំ2020 ដែលរួចផុតពីវបត្តិសេដ្ឋកិច្ច ខណៈដែលបណ្តាប្រទេសផ្សេងទៀតលើលោកសុទ្ធតែមិនអាចគេចផុតដោយសារបញ្ហាកូវីដ ដោយក្នុងនោះផងដែរ GDP របស់ចិននៅត្រឹមាសទី4 មានសន្ទុះដល់ទៅ 6.5 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019។ អ្វីដែលជាកត្តាជំរុញធំបំផុតនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលចិនដែលបានប្រើប្រាស់ពេលវេលា និងធនធានដើម្បីវិនិយោគទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ហើយជាលទ្ធផលពីវិស័យឧស្សាហកម្មខ្លួនបានទទួលកំណើនប្រមាណជា 7.3 ភាគរយកាលពីខែមុន ដោយការផលិតដែកឆៅបានកើនឡើងដល់កំណត់ត្រាគឺ 1.05 ពាន់លានតោនពេញមួយឆ្នាំពោលគឺកើនឡើងក្នុងអត្រា 5 ភាគរយធៀបទៅនឹងឆ្នាំ2019។ មានន័យថា ចិនមិនអាចថែរក្សានិរន្តភាពសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនបានឡើយប្រសិនបើមិនអាចមានរ៉ែដែកគ្រប់គ្រាន់ទេនោះ ពីព្រោះថាគម្រោងហេដ្ឋារចនាសម្ព័ន្ធគឺមិនអាចខ្វះបានឡើយដូចជាគម្រោងផ្លូវថ្នល់ការសាងសងស្ពាន និងអគារជាដើម គឺសុទ្ធតែត្រូវការដែក ហើយក្នុងនោះទិន្នន័យបានបញ្ជាក់ដែរថា ចិនបាននាំចូលរ៉ែដែកសរុប17 ភាគរយកើនឡើងពីឆ្នាំ2019។ ងាកទៅប្រទេសអូស្ត្រាលីបានក្លាយខ្លួនទៅជាអ្នកផ្គត់ផ្គង់ដ៏មានឥទ្ធិពលមួយរបស់ចិន ខណៈដែលតម្រូវការក៏ចេះតែកើនមានឡើង ហើយក្នុងនោះសម្រាប់ទីផ្សារចិនរដ្ឋាភិបាលអូស្ត្រាលីគឺ អាចទទួលខុសត្រូវនាំចេញរ៉ែដែកប្រមាណទៅដល់ 60 ភាគរយរួចទៅហើយនៃទំហំសរុបដែលចិនត្រូវការ។ លោក Sean Langcake អ្នកវិភាគជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Oxford បាននិយាយថា ការងើបឡើងវិញនៃឧស្សាហកម្មចិនពិតជាបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាបានរុញឲ្យចិនមិនអាចខ្វះបានឡើយនូវការនាំចូលប្រភេទរ៉ែដែកពីអូស្ត្រាលីទោះបីជារដ្ឋាភិបាលប៉េកាំងបានព្យាយាមដាក់សំពាធមកលើរដ្ឋាភិបាលក្រុងកាន់ប៊ីរ៉ាក្តីនាពេលកន្លងមកពាក់ព័ន្ធទៅនឹងការស្នើសុំឲ្យមានការស្រាវជ្រាវរកប្រភពពិតនៃវិរុសកូវីដដែលកំពុងរាតត្បាតពេញពិភពលោកក៏ដោយ។…
-
ឆ្នាំ2020 អាកាសយានដ្ឋានទាំង3របស់កម្ពុជាមានអ្នកដំណើរ 2.1 លាននាក់

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិចំនួន3 របស់ប្រទេសកម្ពុជាបានដឹកអ្នកដំណើរចំនួន 2.13 លាននាក់នៅក្នុងកម្មវិធីអាកាសចរណ៍ដែលស្ថិតនៅក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-19 ក្នុងឆ្នាំ2020 មានការថយចុះប្រមាណ 79ភាគរយ ។ រដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល the State Secretariat of Civil Aviation (SSCA) បានបង្ហាញ ថាតួលេខនៃចំនួនអ្នកដំណើរសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង 3 របស់កម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន 1.30 លាននាក់ធ្លាក់ចុះ 76ភាគរយបើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរមកដល់ 5.49 លាននាក់នៅឆ្នាំ2019 ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានដឹកអ្នកដំណើរចំនួន 618,663 នាក់ធ្លាក់ចុះ 83ភាគរយ បើប្រៀបធៀបនឹងចំនួនភ្ញៀវចុះចតចំនួន 3.57លាននាក់ក្នុងឆ្នាំ 2019។ ខណៈអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុបានស្វាគមន៍អ្នកដំណើរចំនួន 214,969 នាក់ ធ្លាក់ចុះ 86ភាគរយ ពីអ្នកដំណើរ 1.57លាននាក់ ដែលបានទទួលនៅឆ្នាំ2019 ។ យោងតាម (SSCA) អាកាសយានដ្ឋានអន្តរជាតិទាំង3បានដឹកទំនិញចំនួន 49,983 តោន ធ្លាក់ចុះ 31ភាគរយ។ ចរាចរណ៍ទំនិញ ភាគច្រើនកើតឡើង…
-
ធនាគារកណ្តាលបារាំងនឹងបញ្ចប់ការផ្ដល់កញ្ចប់វិនិយោគលើវិស័យទាញយកថាមពលធម្មជាតិ

បរទេស៖ ជាអត្ថបទមួយគួរឲ្យចាប់អារម្មណ៍បំផុតដែលត្រូវបានចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះថាធនាគារកណ្តាលនៃប្រទេសបារាំងបានសម្រេចចិត្តជាផ្លូវការហើយក្នុងការបញ្ចប់ការផ្តល់កញ្ចប់វិនិយោគសម្រាប់គម្រោងការទាញយកធនធានរ៉ែធ្យូង ឧស្ម័នហ្គាស ព្រមទាំងប្រេងកាតផងដែរនៅត្រឹមឆ្នាំ2024ខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយធនាគារកណ្តាលនៃប្រទេសបារាំងបានបញ្ជាក់ទៀតថា នៅត្រឹមចុងឆ្នាំនេះខ្លួននឹងមិនផ្តល់ប្រាក់កម្ចីណាមួយទៅឲ្យក្រុមហ៊ុនទាំងឡាយណាដែលនឹងអាចទាញយកប្រាក់ចំណេញលើសពី2 ភាគរយចេញពីធនធានរ៉ៃធ្យូង ខណៈដែលគោលការណ៍បច្ចុប្បន្នរបស់ខ្លួនគឺមានរហូតទៅដល់ 10 ភាគរយ ហើយនៅឆ្នាំ2024ខាងមុខនេះ ធនាគារនឹងបញ្ចប់រាល់ការវិនិយោគដែលពាក់ព័ន្ធទៅនឹងធនធានរ៉ែធម្មជាតិទាំងនេះ។ ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយផងដែរ ធនាគារកណ្តាលកន្លងមកគឺបានចាប់ផ្តើមធ្វើការបោះឆ្នោតប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍថ្មីៗទៅលើថាមពលឥន្ធនៈហ្វូស៊ីលរួចមកហើយជាមួយនឹងក្រុមហ៊ុនអាជីវកម្មជាច្រើន។ គួរឲ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ននេះធនាគារកណ្តាលនៃប្រទេសជាច្រើនលើពិភពលោកបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រដល់សកម្មភាពវិនិយោគទាំងឡាយណាដែលមានផលប៉ះពាលតិចតួចបំផុត ឬគ្មានចំពោះបរិស្ថានធម្មជាតិ៕
-
ឥណ្ឌាត្រៀមខ្លួនក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតសាជាថ្មី

បរទេស៖ អស់រយៈពេល 2 ឆ្នាំកន្លងមកហើយដែលប្រទេសឥណ្ឌាបានបាត់បង់តំណែងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ប៉ុន្តែសម្រាប់ឆ្នាំ2021នេះតាមការព្យាករណ៍របស់អ្នកជំនាញបានអះអាងថា ឥណ្ឌានឹងអាចធ្វើបានសាជាថ្មីដើម្បីក្លាយទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុត។ យោងតាមការតួលេខដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនវិភាគ និងទិន្នន័យដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង GlobalDataអាចឲ្យយើងមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងមានកំណើនរហូតទៅដល់ 9.7 ភាគរយសម្រាប់ឆ្នាំ2021 ពោលគឺលឿនជាងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងអស់នៅលើពិភពលោក។ ស្ថាប័ន GlobalData បានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចឥណ្ឌាដែលនឹងមានការកើនឡើងខ្លាំងបំផុតបើប្រៀបធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចដែលឥណ្ឌាបានទទួលកាលពីឆ្នាំ2020 កន្លងទៅដោយសារបញ្ហាកូវីដ។ កត្តាសំខាន់ៗដែលអាចជំរុញកំណើនសេដ្ឋកិច្ចឥណ្ឌានៅពេលនេះរួមមានដូចជាការវិនិយោគបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ កញ្ចប់ជំនួយថវិកាយក្សរបស់រដ្ឋាភិបាលប្រមាណ266 ពាន់លានដុល្លារ ព្រមទាំងការងើបឡើងវិញនៃតម្រូវការផលិតផលក្នុងស្រុកនៅរដូវកាលវិស្សមកាលខាងមុខនេះ។ ក្រៅតែពីនេះការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសឥណ្ឌា ពិតជាបានធ្វើឲ្យដំណើរការសេដ្ឋកិច្ចដូចជាសេវាកម្មដឹកជញ្ជូន សេវាកម្បដិសណ្ឋារកិច្ចនិងសេវាកម្មកំសាន្តកំពុងរស់ឡើងវិញជាបណ្តើរៗដូចគ្នា ។ ទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានសរសេរទៀតថា ប្រទេសចិនជាគូប្រជែងសេដ្ឋកិច្ចរបស់ឥណ្ឌានោះក៏នឹងអាចមានកំណើនខ្លាំងផងដែរ ពោលគឺប្រមាណជា 8.6 ភាគរយក្នុងពេលវេលាដូចគ្នានៃឆ្នាំ2021នេះ៕
-
រដ្ឋាភិបាលម៉ាឡេស៊ីបញ្ចេញកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចថ្មីជិត 4 ពាន់លានដុល្លារ

បរទេស៖ កាលពីថ្ងៃចន្ទទី18 ខែមករាម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin បានប្រកាសបញ្ចេញកញ្ចប់ថវិកាជំនួយរហូតទៅដល់ 3.7 ពាន់លានដុល្លារដើម្បីអាចជួយស្ដារសេដ្ឋកិច្ចដែបានរងផលប៉ះពាល់ដោយសារកូវីដ19ឡើងវិញ។ តាមរយៈកញ្ចក់ទូរទស្សន៍លោក Muhyiddin បាននិយាយថា កញ្ចប់ជំនួយដែលត្រូវបានហៅឈ្មោះថា PERMAI ឬ Malasian Economic and Rakyat Protection Assistance Package នឹងត្រូវប្រើប្រាស់សម្រាប់ពង្រឹង និងគាំទ្រដល់គំនិតផ្តួចផ្តើមអាទិភាពបច្ចុប្បន្នធ្វើយ៉ាងណាជួយដល់ពលរដ្ឋម៉ាឡេស៊ីគេចចេញពីផលប៉ះពាល់ខ្លាំងនៃសេដ្ឋកិច្ចដោយសារបញ្ហាកូវីដ។ កញ្ចប់តូចៗចំនួន 22 ដែលត្រូវបានបែងចែកចេញពីកញ្ចប់ថវិកា PERMAI នឹងស្ថិតនៅក្នុងគោលបំណងធំចំនួន3 ដោយទី1គឺដើម្បីប្រយុទ្ធប្រឆាំងទៅនឹងវិរុសរាតត្បាត ទី2 ដើម្បីយកទៅការពារសុខាមាលភាពរបស់ពលរដ្ឋម៉ាឡេស៊ី និងទី3 ដើម្បីអាចបន្តគាំទ្រអាជីវកម្មទាំងឡាយនៅក្នុងប្រទេស។ ការប្រកាសនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងបន្ទាប់ពីស្ថានភាពរបស់ប្រទេសម៉ាឡេស៊ីកាន់តែអាក្រក់ឡើងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកូវីដខណៈដែលចំនួនឆ្លងថ្មីជាប្រចាំថ្ងៃគឺអាចឡើងទៅដល់4ខ្ទង់ទៅហើយ និងសរុបប្រមាណជា 155,000នាក់នៅទូទាំងប្រទេស។ គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុនព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al Mustafa Billah Shah បានបង្ខំចិត្តដាក់ប្រទេសនៅក្នុងកម្រិតប្រកាសអាសន្នរួចទៅហើយ។ លោកនាយករដ្ឋមន្ត្រី Muhyiddin ក៏បានបញ្ជាក់ទៀតដែរថាកញ្ចប់ថវិកានេះគឺជាដំណើរការបន្តនៃជំនួយរបស់រដ្ឋាភិបាលដែលបានធ្វើឡើងរយៈពេល 4ដងមកហើយតាំងពីឆ្នាំ2020 កន្លងមក សរុបមានទំហំប្រមាណជា 73.2 ពាន់លានដុល្លារ។…
-
រថភ្លើងគំរូថ្មីរបស់ចិនធ្វើដំណើរលឿនដូចហោះក្នុងល្បឿន620គីឡូម៉ែត្រក្នុង1ម៉ោង

បរទេស៖ កាលពីពេលថ្មីៗនេះប្រទេសចិនបានប្រកាសបង្ហាញជាផ្លូវការនូវគំរូរថភ្លើងដ៏អស្ចារ្យថ្មីមួយទៀតដែលមានសមត្ថភាពខ្លាំងលើសរថភ្លើងល្បឿនលឿននៅតាមបណ្តាប្រទេសផ្សេងៗនៅលើសាកលលោក។ រថភ្លើងគំរូថ្មីនេះមានឈ្មោះថា Maglev អាចមានសមត្ថភាពធ្វើដំណើរបានរហូតទៅដល់ 620 គីឡូម៉ែត្រក្នុងមួយម៉ោង។ Maglev ប្រើប្រាស់ម៉ាស៊ីនដែលបំពាក់មកជាមួយដោយប្រព័ន្ធដំណើរកំដៅដ៏ខ្ពស់មួយ high-temperature superconducting(HTS) ដែលអាចធ្វើឲ្យតួរថភ្លើងពេលធ្វើដំណើរមើលទៅដូចជាកំពុងហោះពីលើផ្លូវដែកដែលបំពាក់ដោយបច្ចេកវិទ្យាមេដែករបស់ខ្លួនយ៉ាងដូច្នោះ។ គំរូទូរថភ្លើងដែលមានប្រវែង 21 ម៉ែត្រត្រូវបានដាក់បង្ហាញនៅក្នុងសនិ្នសីទសារព័ត៌មានមួយនៅក្នុងទីក្រុង Chendu ខេត្ត Sichuan កាលពីថ្ងៃទី13 ខែមករាកន្លង។ លើសពីនេះ សកលវិទ្យាល័យដែលទទួលរ៉ាប់រង់លើគ្រោងការណ៍នេះក៏បានសាងសង់ផ្លូវគំរូដែលមានប្រវែង 165 ម៉ែត្រផងដែរដើម្បីប្រើប្រាស់សម្រាប់កិច្ចការងារសាកល្បង ដើម្បីអាចឱ្យមានការធ្វើតេស្តជាក់ស្តែងដោយអ្នកដំណើរជិះនៅខាងក្នុងផងទូររថភ្លើង។ យោងតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ He Chuan សកលវិទ្យាធិការរងនៃសកលវិទ្យាល័យ Southwest Jiaotong University ដែលជាអ្នកកំពុងធ្វើការងារលើការអភិវឌ្ឍ Maglev បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមផែនការរថភ្លើងគំរូថ្មីនេះនឹងអាចបង្ហាញវត្តមាននៅក្នុងប្រតិបត្តិការរបស់ខ្លួនយូរបំផុត 10 ឆ្នាំហើយលឿនបំផុត 3 ឆ្នាំ។ លោកបន្តថា ខេត្ត Sichuan ជាទីតាំងសំបូរទៅដោយធនធានកម្រក្រោមដីសម្រាប់ប្រើប្រាស់ក្នុងការកសាងផ្លូវដែកដ៏ពិសេសនេះ ដូចនេះវាជារឿងដ៏ល្អបំផុតដើម្បីអាចផ្សព្វផ្សាយពីកិច្ចការងារអភិវឌ្ឍប្រព័ន្ធធ្វើដំណើរល្បឿនលឿនបែបនេះ។ គួរកត់សម្គាល់ផងដែរថា ប្រទេសចិនជាប្រទេសដែលគ្របដណ្តប់ទៅដោយប្រព័ន្ធផ្លូវដែកដ៏ច្រើន និងធំបំផុតលើលោក ដែលមានប្រវែងសរុបទៅដល់ 37,000គីឡូម៉ែត្រ រាប់ទាំងខ្សែរថភ្លើងធម្មតា និងខ្សែរថភ្លើងល្បឿនលឿនសម្រាប់អាជីវកម្ម៕
-
ក្នុងពេលមានវិបត្តិ អ្នកជំនាញហិរញ្ញវត្ថុណែនាំវិធីសាស្ត្រ 3យ៉ាងដើម្បីទប់អាជីវកម្មកុំឱ្យរលំ

ផលលំបាកដែលកើតចេញពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ នេះមិនមែនជារឿងថ្មីដែលធ្វើឱ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចនោះទេ។ តាមពិតទៅ រហូតមកដល់ពេលនេះពិភពលោក បានជួបវិបត្តិសេដ្ឋកិច្ចជាច្រើនលើកច្រើនសាររួចមកហើយ ដែលវាបានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ម្ចាស់អាជីវកម្ម។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ថា ពិភពលោកអាចនឹងប្រឈមជាមួយបញ្ហាជាច្រើនផ្សេងទៀតដែលនឹកស្មានមិនដល់។ ហេតុនេះ ទាមទារឱ្យម្ចាស់អាជីវកម្មនីមួយៗ ត្រៀមខ្លួនឱ្យបានល្អដើម្បីធានាថាអាជីវកម្មរបស់ខ្លួនអាចឈរជើងបាន ហើយថែមទាំងអស់មានឱកាសពង្រីខ្លួនបានថែមទៀតផងក្នុងដំណាក់កាលពិភពលោកមានវិបត្តិ។ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងដំណាក់កាលនៃវិបត្តិម្តងៗ ម្ចាស់អាជីវកម្មត្រូវតែមានភាពបត់បែន និងរៀបចំយុទ្ធសាស្រ្តឱ្យបានល្អបំផុត។ នៅក្នុងដំណាក់កាលបែបនេះ លោកបានណែនាំយុទ្ធសាស្រ្តសំខាន់ៗចំនួន 3 ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពលំបាក ហើយបន្តអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន។ 1.យុទ្ធសាស្រ្តខ្លួន ដើម្បីបន្តនិរន្តរភាព សម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគដែលមិនបានត្រៀមខ្លួន សម្រាប់ប្រឈមនឹងហានិភ័យ នៅគ្រាដែលមានវិបត្តិដូចពេលបច្ចុប្បន្ន ត្រូវធ្វើយ៉ាងណាខិតខំគ្រប់គ្រងចរន្តសាច់ប្រាក់អោយបានល្អ។ ក្នុងករណីដែល ចំណូលធ្លាក់ចុះខ្លាំងត្រូវព្យាយាមកាត់បន្ថយចំណាយ និងពន្យាការសងបំណុលនានាដូចជាតាមរយៈ ចរចាជាមួយម្ចាស់អាគារដែលអ្នកជួលធ្វើអាជីវកម្មនិងធនាគារដែលអ្នកជំពាក់។ល។ បន្ថែមលើនេះ ត្រូវពិចារណាថា តើនៅមានទ្រព្យសម្បត្តិអ្វីខ្លះ ដែលអ្នកអាចនឹងលក់ហើយមិត្តភក្រ័សាច់ញាតិ ណាដែលអ្នកអាចខ្ចីប្រាក់ដើម្បីយកមកស្រោចស្រង់អាជីវកម្មរបស់អ្នកបាន។ ឧទាហរណ៍ មហាសេដ្ឋីជនជាតិ អង់គ្លេស លោក រីឆាតប្រេនសុន បានប្រកាសលក់កោះផ្ទាល់ខ្លួន ដើម្បីយកប្រាក់ស្រោចស្រង់អាជីវកម្ម។ 2. យុទ្ធសាស្រ្តពង្រឹងកម្លាំងត្រៀមពង្រឹងទីផ្សារ និងចាប់ឱកាសថ្មីៗ ក្នុងខណៈដែលអាជីវកម្មឬការវិនិយោគរបស់អ្នកដំណើការធម្មតាឬជួបបញ្ហាខ្លះៗក្តី ប៉ុន្តែអ្នកបានត្រៀម…