-
ការចាក់វ៉ាក់សាំងកូវីដ-19 នឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគិនបរទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចាក់វ៉ាក់សាំងកូវីដ-19 ក៏នឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ ដោយមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ ឬមានហានិភ័យទាប។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ក៏ជាផ្នែកមួយនៃការទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជាបន្ថែម ព្រោះគេមិនចាត់ទុកកម្ពុជាជាកន្លែងចម្លងជំងឺកូវីដ-19»។ ទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ បានប៉ាន់ស្មានថានឹងដើរតាមគន្លងដូចការតម្រូវឱ្យចាក់វ៉ាក់សាំងជំងឺគ្រុនចាញ់មុនទៅចូលទៅអាហ្វ្រិក។ សម្តេចបានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ ទៅថ្ងៃមុខបណ្តាប្រទេសនានាលើពិភពលោកអាចទាមទាររកលិខិតស្នាមបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-19 លើបុគ្គលណាម្នាក់ មុននឹងអនុញ្ញាតឱ្យចូលប្រទេសរបស់គេ។ សូមបញ្ជាក់ថាក្រោយពីមានជំនួបជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាដើម្បីស្វែងរកមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងពីប្រទេសចិនភា្ជប់ជាមួយនឹងជំនួយឥតសំណង ឬកម្ចីបន្ថែមពីចិនជាទឹកប្រាក់ទិញវ៉ាក់សាំងពីចិនវិញ។ សម្តេចបានថ្លែងថាក្រៅពីជំនួយ ឬកម្ចីទាំងនេះទឹកប្រាក់ដែលកម្ពុជាទទួលបានពីការចូលរួមរបស់ពលរដ្ឋ និងសប្បុរសជនក្នុងការទិញវ៉ាក់សាំងប្រមាណជាង៥៤លានដុល្លារក៏ត្រូវយកទៅទិញវ៉ាក់សាំងពីចិនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរកវ៉ាក់សាំងកូវីដ-19នេះ សម្តេចប្រើច្រក3 រួមមាន៖ ទី1-ច្រកកូវ៉ាក់Covax ដែលជាច្រកអង្គការសុខភាពពិភពលោក ទី2- ជាមួយប្រទេសជាមិត្ត(ចរចាទេ្វភាគីជាមួយដៃគូ)ទី3-ចរចាផ្ទាល់ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង។ ទាក់ទងនឹងវ៉ាក់សាំងនេះផងដែរ វ៉ាក់សាំងដែលប្រទេសកម្ពុជាទទួលបានគឺអាចមានវ៉ាក់សាំងរបស់ប្រទេសចិន ឥណ្ឌា ដែលសម្តេចបានជួប និងធ្វើលិខិតរួចហើយ ព្រោះតែប្រទេសឥណ្ឌាបានផលិតវាក់សាំងកូវីដ19 បានដោយខ្លួនឯង ហើយឥណ្ឌាក៏នឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង 300 លាននាក់នៅក្នុងឆ្នាំនេះផងដែរ។ សម្រាប់ប្រទេសកូរ៉េខាងត្បូង រដ្ឋាភិបាលក៏កំពុងពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ។ រីឯប្រទេសរុស្ស៊ី ក៏បានបើកភ្លើងខៀវ ហើយក៏កំពុងតែពិចារណាលើសំណើនេះផងដែរ…
-
សម្តេចតេជោចង់ធ្វើជំរឿនស្វែងរកអ្នកចង់ និងអ្នកមិនចង់ចាក់វ៉ាក់សាំងកូវីដ-19

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំឡុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ-19 នេះ គឺមិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។ វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង ព្រោះថាវ៉ាក់សាំងជំងឺកូវីដ-19 គឺជាទំនិញយុទ្ធសាស្ត្រ។ សម្តេចតេជោ ក៏ចង់ឱ្យឯកឧត្តម ម៉ម ប៊ុនហេង ធ្វើជំរឿនដើម្បីស្វែងរកអ្នកចង់ចាក់ និងអ្នកមិនចង់ចាក់ដោយសម្តេចតេជោបានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រ ចិត្តដូច្នេះបើនរណាចង់ចាក់ក៏ចាក់បើមិនចង់ចាក់ក៏មិនបង្ខំឡើយ។ សូមជម្រាបថាទាក់ទងវាក់សាំងជំងឺកូវីដ19 នេះកាលពីថ្ងៃទី15 ខែមករាឆ្នាំ2021 សម្តេចតេជោ ហ៊ុនសែន ក៏បានប្រកាសឱ្យដឹងថារដ្ឋាភិបាលចិនបានផ្ដល់វ៉ាក់សាំងជំងឺកូវីដ-19 ចំនួន1លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ 50ម៉ឺននាក់ដែលវ៉ាក់សាំងប្រឆាំងជាមួយកូវីដ-19 របស់ចិននឹងផ្ដល់មកកម្ពុជានេះគឺជាវ៉ាក់សាំងស៊ីណូហ្វាម ។ បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះតម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព 70អង្សាក្រោមសូន្យ វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិននេះ អាចរក្សាត្រឹមសីតុណ្ហភាពពី 2-8 អង្សា ហើយងាយស្រួលនឹងរក្សាទុកទៀតផង ។ សម្តេចតេជោក៏បានមានប្រសាសន៍ថា នៅពេលវ៉ាក់សាំងដឹកមកដល់កម្ពុជា សម្តេចនឹងចុះទៅទទួលផ្ទាល់ ហើយក៏ជាអ្នកចាក់ដំបូងគេ។ បន្ទាប់ពីចាក់រួច សម្តេចនឹងធ្វើសន្និសីទកាសែតនៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង ដើម្បីជូនដំណឹងថាកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងហើយ។ ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា សម្តេចបានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីចិន…
-
ធនាគារឯកទេស Wing និងធនាគារឈីហ្វ ចាប់ដៃគ្នាផ្តល់ភាពងាយស្រួលក្នុងការទូទាត់ប្រាក់កម្ចីដល់ប្រជាជនកម្ពុជា

ភ្នំពេញ៖ ចំណុចសំខាន់នៃភាពជាដៃគូរវាងធនាគារឯកទេសវីង និងធនាគារពាណិជ្ជ ឈីហ្វ គឺជាការចែករំលែកចក្ខុវិស័យរួមគ្នាមួយ ក្នុងការប្រើប្រាស់សមត្ថភាពផ្នែកហិរញ្ញវត្ថុរវាងធនាគារទាំងពីរ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជានៅទូទាំងប្រទេស ។ ការថ្លែងបែបនេះត្រូវបានលោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង ធ្វើឡើងក្នុងពិធីប្រកាសភាពជាដៃគូថ្មីមួយរវាងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលអនុញ្ញាតឱ្យអតិថិជនអាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង ។ លោក ម៉ានូ រ៉ាចាន់ បន្តថា លោកមានអារម្មណ៍រីករាយដែលបានចូលរួមជាមួយធនាគារពាណិជ្ជ ឈីហ្វ ដើម្បីបន្តបេសកកម្មក្នុងការផ្តល់ជូនអតិថិជន នូវដំណោះស្រាយដ៏ងាយស្រួល ។ នេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការកែលម្អសេវាកម្មហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍ ។ លោកអគ្គនាយកបន្ថែមថា វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ បានខិតខំប្រឹងប្រែងអស់រយៈពេលជាង១២ឆ្នាំមកហើយ ដើម្បីសម្រេចគោលដៅក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប នូវការទទួលបានសេវាហិរញ្ញវត្ថុចល័ត ប្រកបដោយសុវត្ថិភាពរហ័ស ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកំពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ។ ការប្តេជ្ញាចិត្តរបស់វីងក្នុងការផ្តល់សិទ្ធអំណាចផ្នែកបរិយាប័ន្នហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា បានធ្វើឲ្យពួកគេអាចមានបណ្តាញភ្នាក់ងារវីងកាន់តែរឹងមាំ និងការអភិវឌ្ឍកាន់តែប្រសើរ នៃកម្មវិធីស្មាតហ្វូនវីង ។ ជាមួយគ្នានេះ…
-
លោក Elon Musk សន្យាផ្តល់រង្វាន់១០០លានដុល្លារ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដែលល្អបំផុត ដើម្បីចាប់យកការបំភាយកាបូនឌីអុកស៊ីត

អាមេរិក៖ តាមរយៈបណ្តាញសង្គម Twitter នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានសន្យាផ្ដល់រង្វាន់១០០លានដុល្លារ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដែលល្អបំផុត ដើម្បីចាប់យកការបំភាយកាបូនឌីអុកស៊ីត ហើយថា ព័ត៌មានលម្អិតគឺនៅសប្តាហ៍ក្រោយ ។ ជុំវិញនឹងការបង្ហោះសារខាងលើនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលនិយាយថា លោក Musk ប្រហែលជាអាចបង្កើតអង្គភាពថ្មីមួយដែលចូលរួម និងទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ព្រោះថាបើតាមការបញ្ជាក់ពី Tesla និង SpaceX គឺក្រុមហ៊ុនទាំងពីរមិនបានពាក់ព័ន្ធនឹងរឿងនេះទេ ។ សូមជម្រាបថា ការចាប់យកការបំភាយកំដៅផែនដី កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃផែនការ ដើម្បីរក្សាការបម្រែបម្រួលអាកាស ដែលបច្ចុប្បន្នពិភពលោកទាំងមូលកំពុងតែយកចិត្តទុកដាក់ខ្លាំងបំផុត ប៉ុន្តែបច្ចុប្បន្ននេះនៅមិនទាន់មានបច្ចេកវិទ្យាណាល្អបំផុត ក្នុងការចាប់យកការបំភាយកំដៅផែនដី ឬការបំភាយកាបូនឌីអុកស៊ីតនោះទេ ៕ប្រភព៖ Reuters
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្រកាសដាក់ឲ្យដំណើរការ ផ្លូវតភ្ជាប់ចរាចរចំនួន២ខ្សែ នៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវទាំង២ខ្សែដែលត្រូវបានប្រកាសឲ្យដំណើរការ ថ្ងៃទី២២ ខែមករា រួមមាន៖ ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹង កំពស់នីវ៉ូមហាវិថីចោមចៅ និង២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ៣។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «សូមឯកឧត្តម ឃួង ស្រេង ដាក់ឲ្យដំណើរការផ្លូវទាំង២ខ្សែនេះ ចាប់ពីពេលនេះតទៅ ដែលនេះនឹងជួយកាត់បន្ថយការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង»។ ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ សាងសង់ដោយក្រុមហ៊ុនក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក…
-
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ

កោះកុង៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ ទីក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន ដែលប្រារព្ធឡើងរួមគ្នាតាមរយៈអនឡាញនៅទីតាំងបីកន្លែងផ្សេងគ្នា គឺខេត្តកោះកុង ទីក្រុងធានជីង និងទីក្រុងគួយលីន។ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូក្នុងការជំរុញ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំឲ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឲ្យមាន មជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ លោក ជា បូរ៉ា បន្តថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែក គាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)៕
-
ក្រៅតែពីស្ថិរភាពគ្រួសារ ផែនការហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់ជីវិតរបស់អ្នក

ផែនការហិរញ្ញវត្ថុគឺជាកិច្ចការងារទាំងឡាយណាដែលអាចកំណត់បាននូវគោលដៅនៃជំនួញរបស់ក្រុមហ៊ុន ឬសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ ក្រៅតែកំណត់បាននូវគោលដៅអនាគតហើយនោះ ផែនការហិរញ្ញវត្ថុក៏មានសរសេររៀបរាប់យ៉ាងលំអិតអំពីដំណើរការសកម្មភាពនីមួយៗនៅក្នុងផែនការលំអិតចាប់រាប់ពីលុយ ធនធាន សំភារៈ ជាពិសេសពេលវេលាដែលបានកំណត់ផងដែរ។ ផែនការហិរញ្ញវត្ថុ និងអាចជួយឲ្យអ្នកកំណត់បាននូវគោលដៅរយៈពេលវែង និងពេលខ្លី ពីរបៀបធ្វើយ៉ាងណាដើម្បីឲ្យអ្នកអាចថ្លឹងថ្លែងក្នុងការសម្រេចឲ្យបានតាមការចង់បាន។ ក្រៅតែពីអាចជួយឲ្យអ្នកមានស្ថិរភាពក្នុងសេដ្ឋកិច្ចគ្រួសារ វាក៏នឹងជួយឲ្យអ្នកអាចសន្សំលុយបានទៀងទាត់ ឬអាចពង្រីកសេដ្ឋកិច្ចរបស់អ្នកផងតាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវទៅលើហិរញ្ញវត្ថុ។ ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗទាំង 9 ដែលអ្នកនឹងអាចដឹងបានថា តើផែនការហិរញ្ញវត្ថុពិតជាចាំបាច់យ៉ាងណាសម្រាប់ជីវិតរបស់អ្នក៖ 1.ប្រាក់ចំណូល៖ ការបែងចែកប្រាក់ចំណាយប្រចាំខែ ប្រាក់ចំណូលប្រចាំខែព្រមទាំងប្រាក់សន្សំឱ្យបានច្បាស់លាស់នឹងធ្វើឲ្យអ្នកអាចមើលឃើញពីប្រាក់ចំណូលវិជ្ជមានជាប្រចាំខែ ពីព្រោះថាអ្នកនឹងធ្វើការបែកចែកខ្ទង់ចំណាយ និងខ្ទង់ចំណេញបានត្រឹមត្រូវជាងមុនតាមរយៈផែនការហិរញ្ញវត្ថុ 2.គ្រប់គ្រងលំហូរសាច់ប្រាក់៖ការសិក្សាលំអិតទៅលើសាច់ប្រាក់ជាប្រចាំថ្ងៃនឹងធ្វើឲ្យអ្នកកាន់តែយល់ច្បាស់ថាការរកលុយមិនមែនជារឿងងាយស្រួលនោះទេ ដូចនេះអ្នកចាំបាច់ប្រើប្រាស់ផែនការហិរញ្ញវត្ថុរបស់អ្នកមកគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាពជាងមុន 3.ប្រាក់ទុន៖នៅក្រោយពេលដែលអ្នកអាចមានចំណូល និងលំហូសាច់ប្រាក់ដ៏ច្បាស់លាស់នៅក្នុងដៃ នោះអ្នកនឹងអាចបង្កើតចេញជាប្រាក់ទុកដែលវានឹងអាចយកទៅប្រើប្រាស់សម្រាប់បង្កើនលុយវិញបានក្នុងគម្រោងវិនិយោគណាមួយ ឬច្រើន 4.សន្តិសុខផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារអ្នក៖គឺជារឿងសំខាន់បំផុតនៃការរៀបចំផែនការហិរញ្ញវត្ថុរាប់ចាប់តាំងតែពីលុយសម្រាប់បង់ធានារ៉ាប់រងលុយសម្រាប់កូនរៀនសូត្រព្រមទាំងលុយសម្រាប់ត្រៀមទុកកិច្ចការងារចំបាច់ និងបន្ទាន់ណាមួយ 5.ឧិកាសវិនិយោគ៖ផែនការហិរញ្ញវត្ថុអាចជួយបង្រៀនអ្នកឲ្យចេះមើលពីឱកាសនៃការយកលុយទៅបណ្តាក់ទុកយកលុយមកវិញដោយការជួយកាត់បន្ថយហនិភ័យ និងសមស្របទៅតាមពេលវេលា និងជំនាញរបស់អ្នក 6.គុណភាពជីវិត៖ទោះបីជាមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានភ្លាមក្តី ប៉ុន្តែផែនការហិរញ្ញវត្ថុនឹងជួយឲ្យអ្នកអាចរស់នៅប្រកបដោយភាពគ្រប់គ្រាន់សម្រាប់តម្រូវការចាំបាច់ក្នុងជីវិត ដូចជា លំនៅដ្ឋាន សម្លៀកបំពាក់ និងការទទួលទានអាហារជាដើម 7.យល់ដឹងច្បាស់ពីហិរញ្ញវត្ថុ៖ តើអ្នកមានផែនការអាជីវកម្ម ឬមានអាជីវកម្ម ឬទេ?បើអ្នកមានហើយអ្នកអាចរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អនោះអ្នកនឹងយល់កាន់តែច្បាស់ផងដែរអំពីការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់អ្នកដូចគ្នា 8.ទ្រព្យ៖អ្នកអាចបែងចែកកាន់តែច្បាស់អំពីទ្រព្យសម្បត្តិដែលអ្នកកំពុងមានសិទ្ធិកាន់កាប់។ដូចនេះអ្នកប្រាកដជានឹងអាចត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឲ្យកាន់តែប្រសើរចំពោះទ្រព្យសម្បត្តិទាំងនោះមិនថាជាផ្ទះរថយន្ត ឬគ្រឿងអលង្ការ 9.សន្សំ ៖មនុស្សជាច្រើនយល់ថា ការសន្សំគឺជាសកម្មប្រចាំថ្ងៃដើម្បីអាចទទួលបានលុយក្នុងទំហំធំណាមួយមកវិញ ប៉ុន្តែវាមិនដូច្នេះទេ គ្រប់ការវិនិយោគក៏ត្រូវបានគេចាត់ទុកថាជាការសន្សំប្រាក់ផងដែរនៅក្នុងផែនការហិរញ្ញវត្ថុ៕
-
មនុស្សមួយចំនួនចាប់ផ្តើមបារម្ភខ្លាចរ៉ូបូតដណ្តើមការងាររបស់មនុស្សនាពេលខាងមុខ

បច្ចេកវិទ្យាអនាគត៖រ៉ូបូតបានក្លាយទៅជាប្រធានបទដែលត្រូវបានមនុស្សមួយចំនួនលើកយកមកពិភាក្សារាប់តាំងពីពលរដ្ឋធម្មតាដល់ទៅមនុស្សជំនាញខាងផ្នែកវិទ្យាសាស្ត្រ ព្រមទាំងមេដឹកនាំប្រទេសផងដែរថា ការកើនឡើងនៃពួកមនុស្សគ្រឿងយន្តនេះនឹងអាចធ្វើឲ្យមានវិបត្តិការងារកើតឡើងជាមិនខានសម្រាប់មនុស្សលោកនាពេលអនាគត។ តាមការស្រាវជ្រាវចុងក្រោយមួយដោយ WEForum បានអះអាងផ្ទុយស្រឡះពីការលើកឡើងទាំងនេះដោយក្នុងនោះបានសរសេរថា មិនត្រឹមតែអាចជួយការងារមនុស្សយ៉ាងខ្លាំងនោះទេ ប៉ុន្តែសម័យកាលរបស់រ៉ូបូតនឹងអាចជួយបង្កើតការងារថ្មីច្រើនជាងការងាររបស់ពួកវាទៀតផងដែរ។ WEForum បានបញ្ជាក់ទៀតថា នៅត្រឹមឆ្នាំ2025 កម្លាំងធ្វើការងាររបស់មនុស្ស និងកម្លាំងធ្វើការរបស់រ៉ូបូតនឹងមានទំហំម៉ោងដូចគ្នា ហើយនៅប្រទេសចំនួន26 រ៉ូបូតនឹងអាចជំនួសកន្លែងធ្វើការងាររបស់មនុស្សប្រមាណជា 86 លាននាក់ ប៉ុន្តែទន្ទឹមគ្នានោះដែរ រ៉ូបូតក៏នឹងអាចបង្កើតការងារប្រភេទថ្មីសម្រាប់មនុស្សច្រើនជាង 97 លានកន្លែងផងដែរ។ មកដល់បច្ចុប្បន្នទីផ្សារការងារជាសកលគឺកំពុងទទួលរងផលប៉ះពាល់ពីកត្តាធំៗចំនួន 2 ផ្ទួនគ្នាតែម្តង ដែលទីមួយនោះគឺវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយសារបញ្ហារាតត្បាតនៃវិរុសកូវីដ19ហើយទី2 នោះគឺដោយសារតែកើនឡើងនៃអត្រាការងារដែលកើតឡើងដោយក្រុមរ៉ូបូត។ ការស្រាវជ្រាវក៏បាននិយាយដែរថា 43 ភាគរយនៃនិយោជកមើលឃើញថាការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីនឹងអាចធ្វើឲ្យកម្លាំងធ្វើការរបស់គេថមថយខណៈដែល 34 ភាគរយទៀតគឺបានត្រៀមផែនការរើសបុគ្គលិកបន្ថែមដោយសារមូលហេតុដូចគ្នា ប៉ុន្តែក្នុងនោះដល់ទៅ 83 ភាគរយសង្ឃឹមថានឹងអាចដំណើរការការងារកាន់តែលឿនដោយសារបច្ចេកវិទ្យាស្វ័យប្រវត្តិដែលក្នុងនោះបុគ្គលិកជិតពាក់កណ្តាលរបស់ខ្លួននឹងធ្វើការពីផ្ទះជំនួសវិញ។ ប៉ុន្តែអ្វីដែលត្រូវត្រៀមខ្លួនខ្លាំងបំផុតសម្រាប់បុគ្គលិកទាំងអស់នៅទូទាំងពិភពលោកនៅពេលនេះគឺថាពួកគេជាងពាក់កណ្តាលត្រូវការចាំបាច់ត្រូវស្វែងរកការបណ្តុះបណ្តាលទៅលើជំនាញថ្មីឲ្យបានក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ៕
-
ក្រុមហ៊ុនមួយគ្រោងនឹងបោះទុនជិត៦លានដុល្លារ លើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ នៅខេត្តកណ្ដាល ដែលអាចបង្កើតការងារបានជិត១ពាន់កន្លែង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃស២១មករាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន NEW ERA (CAMBODIA) CASHMERE TEXTILE CO., LTD ដែលស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់។ រោងចក្រនោះ មានទីតាំង វិនិយោគស្ថិតនៅផ្លូវជាតិលេខ ២១A ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥លាន៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៥១កន្លែង៕
-
ដំបូន្មានទាំង 6 ពីស្ថាបនិកជោគជ័យ 6 រូបសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង

អាជីវកម្ម ៖ គ្មានអ្នកណាម្នាក់ដែលអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងជាមួយនឹងការត្រៀមរៀបចំខ្លួនឱ្យបានល្អ 100 ភាគរយដូចការរំពឹងទុកនោះឡើយ ប៉ុន្តែអ្នកត្រូវចាំថាអ្នកអាចយកមេរៀនពីមនុស្សដែលជោគជ័យផ្សេងទៀតមកពិចារណា និងរៀនសូត្រតាមប្រសិនបើអ្នកពិតជាចង់ចាប់ផ្តើមវាមែន។ ស្ថាបនិកចំនួន 6 រូបដែលត្រូវបានគេចាត់ទុកថាជាមនុស្សជោគជ័យនៅក្នុងបណ្តាប្រទេសលោកខាងលិចត្រូវបានសាកសួរសំណួរដូចគ្នាចំពោះរបៀបនៃការរៀបចំខ្លួនរបស់ពួកគេមុនចាប់ផ្តើមអាជីវកម្មដោយបណ្តាញសារព័ត៌មាន The Oracles ដោយក្នុងនោះគេបានកំណត់សម្គាល់នូវដំបូន្មានចំនួន6 និងត្រូវបានយកមកចេញផ្សាយដើម្បីអាចជាជំនួយផ្នែកសា្មរតីដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មរៀបចំផែនការឱ្យបានល្អមុនពេលចេញប្រតិបត្តិការ៖ ១.ត្រូវចាំថាសហគ្រិនភាពគឺដូចទៅនឹងការរត់ម៉ារ៉ាតុង។ នេះជាការលើកឡើងដោយស្ថាបនិកនៃក្រុមហ៊ុន Bluemercury លោកស្រី Marla Beck ដែលធ្លាប់និយាយថា ៖សហគ្រិនតែងតែចង់ឲ្យអាជីវកម្មរបស់ខ្លួនរីកលូតលាស់យ៉ាងយូរបំផុតពីរ ឬបីឆ្នាំ ប៉ុន្តែអ្វីៗគឺផ្លាស់ប្តូរមិនដូចការរំពឹងទុកឡើយ។ជំនួសដោយការផ្តោតសំខាន់តែទៅលើការធ្វើឲ្យអាជីវកម្មអាចដំណើរវែងឆ្ងាយ នោះអ្នកមិនគួរភ្លេចទេថា សហគ្រិនភាពគឺជាការរត់ម៉ារ៉ាតុងមិនមែនជាការលូតលាស់នោះទេ។ ២.ច្បាស់អត់ថាផលិតផល ឬសេវាកម្មរបស់អ្នកមានតម្រូវការ។ ស្ថាបនិក Mead Technology Group លោក Matt Mead ធ្លាប់បាននិយាយថា ៖ មុនចាប់ផ្តើមអាជីវកម្មណាក៏ដោយត្រូវតែធ្វើការស្រាវជ្រាវពីទីផ្សារជាមុន និងទទួលបានតួលេខដ៏ច្បាស់ ហើយប្រាកដថាទីផ្សារ និងតម្រូវការពិតជាមានសម្រាប់ផលិតផល និងសេវាកម្មរបស់អ្នក។ ៣.ត្រៀមខ្លួនទទួលយកការពិតថាអ្នកនឹងមិនជោគជ័យឡើយនៅគ្រាដំបូង។ ស្ថាបនិក Agency Growth Secrets លោក Joshua Harris បាននិយាយថា ត្រូវតែវិនិយោគខ្លួនឲ្យហើយថាពេលដែលចាប់ផ្តើមវា ថាតើពេលណាដែលអ្នកបរាជ័យ ហើយចាប់ផ្តើមពិចារណាទៅលើមតិរិះគន់ ឬ…