Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • អូស្ត្រាលីនឹងចាយលុយ 770លានដុល្លារសម្រាប់កិច្ចការងារអភិវឌ្ឍន៍សព្វាវុធថ្មីសម្រាប់កងទ័ពជើងទឹក

    អូស្ត្រាលីនឹងចាយលុយ 770លានដុល្លារសម្រាប់កិច្ចការងារអភិវឌ្ឍន៍សព្វាវុធថ្មីសម្រាប់កងទ័ពជើងទឹក

    បរទេស៖ អូស្ត្រាលីបាននៅថ្ងៃចន្ទនេះថា កញ្ចប់ប្រាក់ប្រមាណជា 1 ពាន់លានដុល្លារអូស្ត្រាលី ឬប្រមាណជា 770 លានដុល្លារអាមេរិកត្រូវបានអនុម័តដើម្បីយកទៅប្រើប្រាស់នៅក្នុងកិច្ចការងារធ្វើទំនើបកម្មលើសព្វាវុធសម្រាប់កងទ័ពជើងទឹករបស់ខ្លួនដែលមានរួមទាំងមីស៊ីលចម្ងាយឆ្ងាយ និងគ្រាប់កាំភ្លើងត្បាល់ផងដែរ។ ការប្រកាសដដែលបានឲ្យដឹងទៀតដែរថា អូស្ត្រាលីមានផែនការសំខាន់ដែលផ្តោតទៅលើការបំពាក់បន្ថែមនូវមីស៊ីលចម្ងាយឆ្ងាយប្រឆាំងនាវាចម្បាំងការពង្រឹងសមត្ថភាពមីស៊ីលការពារអាកាសការពង្រឹងសមត្ថភាពគ្រាប់កាំភ្លើងត្បាល់ទម្ងន់ស្រាលព្រមទាំងបច្ចេកវិទ្យាការពារដែនទឹករបស់ខ្លួនជាច្រើនគម្រោងផ្សេងទៀត។ ការចំណាយលើកនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃគម្រោងថវិកាថ្នាក់ជាតិដែលធ្លាប់បានប្រកាសកាលពីលើកចុងក្រោយមួយក្នុងការពង្រឹងសមត្ថភាពយោធាអូស្ត្រាលីក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដែលមានគោលដៅផ្តោតសំខាន់ទៅលើបញ្ហានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាពិសេស ខណៈពេលដែលខ្លួនកំពុងមានបញ្ហាតានតឹងជាមួយនឹងមហាយក្សចិន។ គួររំលឹកដែរថា បញ្ហាទំនាក់ទំនងរវាងប្រទេសចិន និងអូស្ត្រាលីបានកើតឡើងដំបូងតាំងតែពីឆ្នាំ 2018 ក្នុងពេលដែលរដ្ឋាភិបាលក្រុង Canberra បានប្រកាសហាមឃាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនយក្សចិន Huawei ហើយស្ថានភាពកាន់តែអាក្រក់នៅពេលដែលលោកនាយករដ្ឋមន្ត្រី Scott Morrison បានអំពាវនាវាសុំឲ្យអន្តរជាតិក្នុងការបើកការស៊ើបអង្កេតរកប្រភពដើមនៃវិរុសកូវីដ19 នៅក្នុងប្រទេសចិនដែលគ្រានោះបានធ្វើឲ្យរដ្ឋាភិបាលក្រុង Beijing មានការខឹងសម្បារយ៉ាងខ្លាំង៕

  • សេដ្ឋីពាន់លានជនជាតិចិនមួយរូប វ័យទើបតែ 46 ឆ្នាំកំពុងប្រជែងទីផ្សារជាមួយនឹង Elon Musk

    សេដ្ឋីពាន់លានជនជាតិចិនមួយរូប វ័យទើបតែ 46 ឆ្នាំកំពុងប្រជែងទីផ្សារជាមួយនឹង Elon Musk

    អាជីវកម្ម៖ នៅប្រទេសចិន លោក William Bin Li ដែលជាអតីតស្ថាបនិករបស់ក្រុមហ៊ុន Bitauto ជំនាញខាងវេបសាយព័ត៌មានអំពីវិស័យឧស្សាហកម្មរថយន្តត្រូវបានគេដាក់ឈ្មោះហៅក្រៅមួយទៀតជា Elon Musk នៃប្រទេសចិន ឬ Elon Musk of China។ បុរសវ័យ 46 ឆ្នាំរូបនេះបានចាប់ផ្តើមក្រុមហ៊ុនមួយទៀតនៅឆ្នាំ2014 មានឈ្មោះថា NIO ជាអ្នកជំនាញក្នុងការអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីដែលក្រោយមកវាបានក្លាយទៅជាក្រុមហ៊ុនប្រជែងដ៏ធំបំផុតជាមួយនឹងក្រុមហ៊ុនអាមេរិក Telsa របស់លោក Elon Musk នៅក្នុងទីផ្សារប្រទេសចិន ។ ឆ្នាំ2016 ក្រុមហ៊ុន NIO បានទទួលប្រាក់វិនិយោគពីក្រុមហ៊ុនវិនិយោគក្នុងស្រុកធំៗដូចជា Tencent, Temasek, Baidu, Lenovo និង TPG ជាដើមប្រមាណជា 1 ពាន់លានដុល្លារ។ ឆ្នាំ2017 លោក Li បានប្រកាសថា NIO អាចផលិតរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួនប្រមាណជា 10,000 គ្រឿងហើយបន្តផលិតបាន 14,000 គ្រឿងនៅឆ្នាំ2018 និងបន្តទៅដល់ជាង 20,000…

  • SpaceX បាញ់បង្ហោះផ្កាយរណបម្តង 143 គ្រឿងតំណាលគ្នាបំបែកកំណត់ត្រា

    SpaceX បាញ់បង្ហោះផ្កាយរណបម្តង 143 គ្រឿងតំណាលគ្នាបំបែកកំណត់ត្រា

    បរទេស៖ គ្រាប់រ៉ូក្កែតប្រភេទ Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលទើបតែបាននាំយកផ្កាយរណបចំនួន 143 គ្រឿងទៅដល់តារាវិថីកាលពីថ្ងៃអាទិត្យម្សិលមិញនោះបានក្លាយទៅជាកំណត់ត្រាថ្មីមិនធ្លាប់មានលើពិភពលោកដោយគ្រាប់រ៉ូក្កែតតែមួយគ្រាប់អាចផ្ទុកបានផ្កាយរណបច្រើនបំផុត។ យោងតាមការបញ្ជាករបស់ទូរទស្សន៍ CNN បានឲ្យដឹងថា បេសកកម្មនេះត្រូវបានគេដាក់ឈ្មោះថា Transporter-1 ហើយក្នុងនោះផ្កាយរណបចំនួន 10 គ្រឿងជាកម្មសិទ្ធិផ្ទាល់របស់ SpaceX ដើម្បីដំណើរការពង្រីកប្រព័ន្ធអុីនធឺណេតនៃក្រុមហ៊ុន Starlink ហើយប្រមាណជា 133 គ្រឿងទៀតគឺមានប្រភពមកពីអតិថិជនរបស់ខ្លួនដូចជា Planetដែលជំនាញខាងផ្តល់រូបភាពនៃភពផែនដី និង ICEYE ដែលជំនាញខាងត្រួតពិនិត្យទៅលើដុំទឹកកក និងតាមដានទឹកជំនន់នៅលើភពផែនដី។ គួររំលឹកដែរថា សម្រាប់ឯតទគ្គកម្មចាស់ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ 2017 គឺធ្វើឡើងដោយក្រុមហ៊ុនឥណ្ឌា PSLV ដែលគ្រានោះគ្រាប់រ៉ូក្កែតមួយរបស់ខ្លួនអាចផ្ទុកយកផ្កាយរណបប្រមាណជា 104 គ្រឿងទៅដល់តារាវិថី។ តាមពិតទៅ Transport-1 គឺត្រូវបានប្រកាសតាំងតែពីឆ្នាំ 2019 មកម្ល៉េះ ហើយ SpaceX ធ្លាបបញ្ជាក់ពីមហិច្ឆិតាផងដែរថា Falcon 9 នឹងផ្តោតសំខាន់តែទៅលើក្រុមផ្កាយរណបតូចៗ ឬហៅថា smallsats ប៉ុណ្ណោះជាជាងផ្កាយរណបខ្នាតធំ។ មកដល់បច្ចុប្បន្ននេះ smallsats គឺកំពុងទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុន និងប្រទេសនានាលើពិភពលោក…

  • ការអភិវឌ្ឍផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនឹងជួយស្តារសេដ្ឋកិច្ចពលរដ្ឋ និងជាការត្រៀមទទួលទេសចរ

    ការអភិវឌ្ឍផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនឹងជួយស្តារសេដ្ឋកិច្ចពលរដ្ឋ និងជាការត្រៀមទទួលទេសចរ

    សៀមរា៖​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បង្ហាញការជឿជាក់ថា ការអភិវឌ្ឍផ្លូវទាំង៣៨ខ្សែនៅក្រុងសៀមរាប គឺជាការជួយស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ចុះមើលសកម្មភាពការស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញចំណាប់អារម្មណ៍លើគេហទំព័រហ្វេសប៊ុកថា «ទិដ្ឋភាពនៃការសាង់សង់ផ្លូវ បានសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយក៏ការណ៍នេះមិនបានធ្វើឲ្យមាន ការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ ការអភិវឌ្ឍនេះគឺជាការជួយស្តារសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងជាការត្រៀមទទួលទេសចរមកកាន់ខេត្តសៀមរាបក្រោយវិបត្តិកូវីដ១៩»។ បណ្តាញផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តសៀមរាបបង្ហាញថា ផ្លូវទាំង៣៨ខ្សែនេះមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០ លានដុល្លារអាមេរិក និងថវិកាជាង ៩ លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវ ទាំង៣៨។ គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ នឹងធ្វើឲ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ដ៏មាន សក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌…

  • ក្រសួងកសិកម្ម ជំរុញគម្រោង និងលើកកម្ពស់ទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព

    ក្រសួងកសិកម្ម ជំរុញគម្រោង និងលើកកម្ពស់ទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព

    ភ្នំពេញ ៖ កម្មវិធីនៃគម្រោងធ្វើឱ្យល្អប្រសើរឡើងនៃការបង្កើនផលិតផលកសិកម្មដូចជា បន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភដំណាក់កាលទី៣ (CHAIN Phase III) ក្រោមកិច្ចប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្មជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) កំពុងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាទទួលបានភាពរីកចម្រើន។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា តាមរយៈគម្រោងនេះ សាកវប្បករនឹងទទួលបានបច្ចេកទេសទំនើបលើការដាំដុះដំណាំ និងទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព ចូលរួមលើកកម្ពស់ជីវភាពនៅតាមជនបទនៃខេត្តគោលដៅ ជាមួយនឹងដៃគូអភិវឌ្ឍន៍ ជាពិសេសទីភ្នាក់ងារ SDC ដែលបានជួយឧបត្ថម្ភគាំទ្រថវិកាសម្រាប់អនុវត្តគម្រោងដោយបានប្រែក្លាយពីតំបន់គ្មានផលិតបន្លែមកជាតំបន់ផលិតបន្លែសុវត្ថិភាពគំរូសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ឯកឧត្តមបានមានប្រសាសន៍ថា៖«ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចម្បង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងបន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជា កាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ»។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម ងិន ឆាយ បានឱ្យដឹងថាគម្រោង CHAIN មានរយៈពេល…

  • កំពូលគម្រោងដ៏អស្ចារ្យរបស់ Bill Gate «បាំងកំដៅព្រះអាទិត្យ»ដើម្បីជួយភពផែនដី

    កំពូលគម្រោងដ៏អស្ចារ្យរបស់ Bill Gate «បាំងកំដៅព្រះអាទិត្យ»ដើម្បីជួយភពផែនដី

    បរទេស៖ ថ្លែងទៅកាន់បណ្តាញសារព័ត៌មាន Forbes កាលពីសប្ដាហ៍កន្លងទៅនេះ កំពូលមហាសេដ្ឋី និងជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft លោក Bill Gate បាននិយាយថា”ប្រាកដណាស់ដែលអ្នកមិនអាចយកម្រាមដៃអ្នកទៅបាំងពន្លឺ និងកំដៅព្រះអាទិត្យបានឡើយ ប៉ុន្តែប្រហែលជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាអ្នកដែលអាចធ្វើរឿងនេះបាន”។ លោក Bill Gate បានប្រកាសពីការអះអាងថា លោកពិតជាបានផ្តល់កញ្ចប់ជំនួយជាថវិកាទៅដល់គម្រោងដ៏អស្ចារ្យមួយដែលអាចធ្វើឲ្យភពផែនដីអាចទប់ទល់ទៅនឹងកំដៅព្រះអាទិត្យ និងធ្វើយ៉ាងណាឲ្យភពមួយនេះមានអត្រាសីតុណ្ហភាពធ្លាក់ចុះមកវិញ ឬត្រូវបានគេហៅថា Cover the Sun (បាំងកំដៅព្រះអាទិត្យ)។ ប៉ុន្តែមុននឹងអាចធ្វើរឿងទៅរួច គម្រោងស្រាវជ្រាវដែលមានឈ្មោះថា Stratosperic Controlled Disturbance Experiment (SCoPEx) គឺកំពុងដំណើរការរួចទៅហើយដោយក្រុមអ្នកវិទ្យាសាស្ត្រដែលមានប្រភពមកពីសកលវិទ្យាល័យដ៏ល្បីនៅអង់គ្លេស Harvard University កំពុមមាញឹកក្នុងគោលដៅសំខាន់មួយនេះ។ តាមការបញ្ជាក់ពីដំណោះស្រាយដែលគេបានរកឃើញនៅតំណាក់កាលដំបូងនេះគឺការបាញ់ចេញនូវឧស្ម័នកាល់ស្យូមកាបូន (CaCO3) រាប់សិបតោនដែលមិនមានជាតិពុលចូលទៅក្នុងបរិយាកាស។ វិធីនៃការសាកល្បងដោយអ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់បាឡុង និងឧបករណ៍បែបវិទ្យាសាស្ត្រមួយចំនួនផងដែរ ដើម្បីអាចបញ្ចេញ CaCO3 បាន។ គម្រោង SCoPEx បានពន្យល់ដែរថា បាឡុងដែលអាចប្រើប្រាស់ក្នុងរយៈកំពស់រហូតទៅដល់ 20 កីឡូម៉ែត្រពីផ្ទៃដីនឹងអាចបញ្ចេញសារជាតុ CaCO3 នេះក្នុងទំហំ100 ក្រាមក្នុងទំហំខ្យល់ 2គីឡូក្រាមបន្ទាប់មកបាឡុងផ្សេងនឹងត្រូវបញ្ចូនទៅដើម្បីសិក្សា និងវិភាគពីការប្រែប្រួលនៃដង់ស៊ីតេអាកាសកម្រិតគិមីនៅក្នុងបរិយាកាស…

  • ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងសន្យាថាងាកមកប្រើប្រាស់ថាមពលជីវឥន្ធនៈ 100 ភាគរយត្រឹមឆ្នាំ2030

    ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងសន្យាថាងាកមកប្រើប្រាស់ថាមពលជីវឥន្ធនៈ 100 ភាគរយត្រឹមឆ្នាំ2030

    បរទេស៖ ក្រុមហ៊ុនយក្សផលិតយន្តហោះដ៏ល្បីឈ្មោះនៅលើពិភពលោកប៊ូអ៊ីងនៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញពីផែនការដ៏មានមហិច្ចិតាមួយរបស់ខ្លួនក្នុងការចាប់យកថាមពលជីវឥន្ធនៈឲ្យបាន100 ភាគរយជាមួយនឹងជើងហោះហើររបស់ខ្លួនទាំងអស់។ នៅក្នុងសេចក្តីប្រកាសនោះផងដែរ ប៊ូអ៊ីងក៏បានស្នើឲ្យមានការកាត់បន្ថយផងដែរចំពោះការប្រើប្រាស់ថាមពលហ្វូស៊ីលឥន្ធនៈដែលនឹងអាចធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចំពោះបរិស្ថាននៃភពផែនដី។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនអាមេរិកមួយនេះបាននិយាយទៀតថា គោលបំណងធំរបស់ខ្លួនគឺទាមទារឲ្យមាននូវការធ្វើទំនើបកម្មនៃម៉ាស៊ីនយន្តហោះព្រមទាំងអជ្ញាប័ណ្ណពីអជ្ញាធរគ្រប់គ្រងច្បាប់ហោះហើរផងដែរ ព្រមគ្នាជាមួយនឹងការជំរុញឲ្យផែនការលុបចោលនូវឧស្ម័នកាបូនបានពាក់កណ្តាលនៅត្រឹមឆ្នាំ2050ចេញពីឧស្សាហកម្មនេះផងដែរ។ ទិន្នន័យដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន ATAG អាចឲ្យយើងមើលឃើញថា បច្ចុប្បន្នឧស្ម័នកាបូនឌីអុកស៊ីតដែលត្រូវបានបញ្ចេញដោយឧស្សាហកម្មហោះហើរមានចំនួន 2 ភាគរយនៃការបំពុលទូទាំងពិភពលោក និងប្រមាណជា 16 ភាគរយនៃការបំពុលដែលធ្វើដោយវិស័យធ្វើដំណើរទាំងអស់លើលោក។ ផែនការរបស់ប៊ូអ៊ីងលើកនេះមានន័យថា ជើងហោះហើររបស់ខ្លួនទាំងអស់ដែលនឹងចាប់ផ្តើមប្រតិបត្តិការថ្មីជាមួយនឹងជិវៈឥន្ធនៈចាប់ពីឆ្នាំ2030 នឹងអាចដំណើររហូតទៅដល់ឆ្នាំ2050៕

  • ហេតុអីទៅផ្សារទិញម្ហូប និងបន្លែបង្ការ លែងបានថែមម្ទេស?

    ហេតុអីទៅផ្សារទិញម្ហូប និងបន្លែបង្ការ លែងបានថែមម្ទេស?

    ភ្នំពេញ ៖ មួយរយៈនេះ ការចរាចរណ៍តម្លៃម្ហូបអាហារប្រចាំថ្ងៃរបស់មេផ្ទះមួយចំនួន ពុំមានអ្វីប្រែប្រួលជាដុំកំភួនទេ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ចំពោះការទិញម្ហូបរបស់មេផ្ទះមួយចំនួនដូចជា បន្លែ ជីរ ស្លឹកគ្រៃ សម្រាប់មុខម្ហូបមួយចំនួនដែលអ្នកលក់តែងតែថែមម្ទេសឱ្យជារៀងរាល់លើកនោះ គឺស្ទើរតែលែងមានការថែមម្ទេសនោះទៀតហើយ ដោយសារតែតម្លៃម្ទេសឡើងថ្លៃ និងកំពុងមានតម្រូវការនាំចេញទីកាន់ទីផ្សារក្រៅស្រុក។ អ្នកលក់រាយតាមទីផ្សារបែបប្រពៃណីមួយចំនួនបានបញ្ជាក់ថា ការដែលអ្នកលក់លែងថែមម្ទេសដល់អ្នកទិញដូចកាលពីមុន ដោយសារតែតម្លៃម្ទេសបានឡើងថ្លៃខ្ពស់ស្ទើរតែ 1 គុណនឹង 3ដងឯណោះ។  អាជីវករលក់បោះដុំម្ទេសនៅផ្សារនាគមាសបានបញ្ជាក់ពីអ្វីដែលបានធ្វើឱ្យអ្នកទិញយកទៅលក់បន្ត ថាពិបាកលក់ ខណៈអ្នកទិញបរិភោគរអ៊ូរទាំថាថ្លៃ។ តែអ្នកលក់បោះដុំទាំងនោះបានឱ្យដឹងទៀតថាម្ទេសដៃនាងដែលនាំចូលពីប្រទេសវៀតណាមក៏មានតម្លៃថ្លៃរួចទៅហើយ។ អាជីវករមនាក់ឈ្មោះស្រីអូន នៅផ្សារទួលគោកជាអ្នកលក់រាយម្ទេសដៃនាងបានប្រាប់ថា ផ្លែម្ទេសបានឡើងថ្លៃជាងមួយខែមកហើយ គឺឡើងតាំងពីអ្នកបោះដុំមកពីប្រទេសវៀតណាមតែម្តង ដោយទទួលមក 1គីឡូក្រាមថ្លៃ 2,500 រៀលតែគាត់លក់ទៅវិញតែ 1គីឡូថ្លៃ 2,700រៀលក្នុង1គីឡូប៉ុណ្ណោះ។ អាជីវករលក់ម្ទេសម្នាក់ទៀតនៅផ្សារយូណាយ ម្តុំសំណង់12 ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញបានឱ្យដឹងថា៖ «ខ្ញុំមិនដឹងមូលហេតុអីដែរ ដឹងតែគេដឹកមកដល់យើងទិញមកហ្នឹង គេទារថ្លៃគិតតាមហ្នឹងទៅ ប៉ុន្តែដល់ពេលឡើងថ្លៃពេកចឹងខ្ញុំពិបាកលក់ដែរ ព្រោះធ្លាប់ទិញមកសម្រាប់ថែមឱ្យគេ ដល់ពេលឡើងថ្លៃមិនបានថែម អ្នកទិញគេរអ៊ូគ្រប់គ្នាហ្នឹង»។ ជាមួយគ្នានេះដែរ កញ្ញាស្រីមុំ ជាអ្នកទៅផ្សារជាប្រចាំនោះបានឱ្យដឹងថា ពេលដែលទៅផ្សារទិញម្ហូប គេលែងថែមម្ទេសឱ្យ មកពីមូលហេតុ ម្ទេសឡើងថ្លៃ ព្រោះអ្នកលក់ទិញមកពីអ្នកបោះដុំថ្លៃស្រាប់ទៅហើយ ហើយសព្វថ្ងៃ បើចង់ទិញម្ទេស 500…

  • ឯកឧត្តម វេង សាខុន បន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ

    ឯកឧត្តម វេង សាខុន បន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ

    ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង (លេខទំនាក់ទំនង ០៩៧ ៤៤៤៤ ៩៩៩) ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោក លក លឿងបានឲ្យ ដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហ.ត ទទួលបានផល៣០ តោន/ឆ្នាំ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទ ពិសេសត្រីអណ្តែង និងកង្កែបដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុក ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្រ្តីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាង និងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានពង្រីកស្រះចិញ្ចឹមបាន ៤៤ លើផ្ទៃដី ២៧ហ.ត គ្រោងចិញ្ចឹមឲ្យបាន ៩៥០-១០០០តោន/ឆ្នាំ…

  • សិង្ហបុរី៖តម្លៃផ្ទះឯកជនកើនឡើង 2.2 ភាគរយទោះបីមានបញ្ហាកូវីដក្តី

    សិង្ហបុរី៖តម្លៃផ្ទះឯកជនកើនឡើង 2.2 ភាគរយទោះបីមានបញ្ហាកូវីដក្តី

    បរទេស៖ យោងតាមការអះអាងរបស់អ្នកជំនាញអចលនទ្រព្យសិង្ហបុរីបាននិយាយថា តម្លៃផ្ទះឯកជនកាលពីឆ្នាំ2020 នៅក្នុងប្រទេសបានកើនឡើង 2.2 ភាគរយធៀបទៅនឹងឆ្នាំ 2019ទោះបីជាកូវីដបានវាយប្រហារមកលើសេដ្ឋកិច្ចស្ទើរពេញមួយឆ្នាំទៅហើយក្តី។ ទោះជាបែបនេះក្តី បើយើងងាកទៅប្រៀបធៀបកំណើនកាលពីឆ្នាំ2019 តម្លៃផ្ទះនៅសិង្ហបុរីមានចំនួនតិចជាងបន្តិចដោយអត្រាកំណើននៃតម្លៃផ្ទះកាលពីឆ្នាំ2019 មុនពេលដែលកូវីដមានវត្តមានគឺមានទៅដល់ 2.7 ភាគរយ។ យោងតាមការទិន្នន័យដែលបានបង្ហាញដោយអជ្ញាធរជាតិអភិវឌ្ឍន៍ជនបទ ឬ URA តម្លៃផ្ទះរបស់សិង្ហបុរីបានកើនឡើងប្រមាណជា 2.1 ភាគរយសម្រាប់ត្រីមាសទី4ចុងក្រោយនៃឆ្នាំ2020 ប្រៀបធៀបទៅនឹងអត្រាកើនឡើងកាលពី 3 ខែមុន មានអត្រាកើនឡើងប្រមាណជា 0.8 ភាគរយសម្រាប់ត្រីមាសទី3 នៃឆ្នាំ2020។ តាមការបញ្ជាក់របស់អ្នកនាង Christine Sun អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារស្រាវជ្រាវ និងវិភាគនៃក្រុមហ៊ុន OrangeTee បាននិយាយថាទីផ្សារអចលនទ្រព្យនៅលើសកលលោកគឺមិនមានកំណើនខ្លាំងឡើយក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងខូចខាតបែបនេះគឺមានតែនៅក្នុងតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិក កាណាដា អ៊ឺរ៉ុប ចិន និងអូស្ត្រាលី។ ដោយឡែកសម្រាប់តម្លៃនៃផ្ទះស្នាក់នៅប្រភេទដែលមិនជាប់ដី ឬ Non-landed ដូចជាអាផាតមិន ឬខុនដូជាដើមគឺមានអត្រាកើនឡើង 3 ភាគរយកាលពីត្រីមាសចុងក្រោយឆ្នាំ2020 ដែលធ្វើឲ្យអត្រាកំណើតប្រចាំឆ្នាំមានប្រមាណជា 2.5 ភាគរយ។ តួលេខសម្រាប់ឆ្នាំ2020 បានបង្ហាញដែរថា ចំនួនផ្ទះសរុបដែលបានលក់មានទៅដល់ 9,982 (មិនគិតបញ្ចូលប្រភេទខុនដូប្រណិត)ធៀបទៅនឹងឆ្នាំ2019 ដែលមានត្រឹមតែ 9,912 ត្រូវបានលក់ចេញ…