Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • វេទិកាជាតិអេកូទេសចរណ៍ជំរុញគោលនយោបាយជាតិអេកូទេសចរណ៍

    វេទិកាជាតិអេកូទេសចរណ៍ជំរុញគោលនយោបាយជាតិអេកូទេសចរណ៍

    រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយនាគ្រប់កាលៈទេសៈ ហើយវិស័យទេសចរណ៍គឺជាមាសបៃតងដែលមានការរីកចម្រើនយ៉ាងខ្លាំង និងប្រកបដោយសក្តានុពល ដែលវេទិកានេះ ពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា« ទេសចរណ៍វប្បធម៌ និងធម្មជាតិ» និងជា ពិសេសគោលនយោបាយជាតិ អេកូទេសចរណ៍ 2019-2030។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលជំងឺកូវីដ-19សម្រាប់វិស័យកសិកម្មយើងត្រូវចូលរួមគាំទ្រ និងជំរុញដើម្បីប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារលុបបំបាត់ភាពអត់ឃ្លាន សម្រេចបានសន្តិសុខស្បៀងធើ្វឱ្យប្រសើរឡើងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ។ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម និងវិសាលភាពថ្មីលើកកម្ពស់ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ដែលយើងទាំងអស់គ្នាត្រូវចូលរួមឱ្យបានសកម្មថែមទៀត។ ការអនុវត្តគោលនយោបាយពិពិធកម្មវិស័យទេសចរណ៍ដើម្បីកែប្រែជីវភាពរបស់បងប្អូនដែលប្រកបមុខរបរកសិកម្មឱ្យទៅជា “កសិ-ពាណិជ្ជករ” និងទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅ ជាពិសេសធានាបាននូវអាហារូបត្ថម្ភ និងមានអតិរេកសម្រាប់ការនាំចេញ ដោយមិនត្រូវមើលរំលងអំពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រង អភិវឌ្ឍធនធានព្រៃឈើ និងជលផល ដើម្បីនិរន្តរភាពនៃភពផែនដី ប្រកបដោយភាតរបរិស្ថាន និងភាពទាក់ទាញពីភ្ញៀវទេសចរផងដែរ។ ភ្ជាប់ទៅនឹងប្រធានបទនាថ្ងៃនេះដែរឯកឧត្តម ក៏បានជម្រាបជូនថា បច្ចុប្បន្នសហគមន៍នេសាទចំនួន 131 ក្នុងចំណោមសហគមន៍នេសាទទាំងអស់516 មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងគោលដៅជុំរុញកំណើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិជាចម្បង។ជាក់ស្តែង…

  • ទីផ្សារការងារនៅសិង្ហបុរីបង្ហាញសញ្ញាកើនឡើងវិញក្រោយអត្រាអ្នកអត់ការងារធ្វើបន្តធ្លាក់ចុះ

    ទីផ្សារការងារនៅសិង្ហបុរីបង្ហាញសញ្ញាកើនឡើងវិញក្រោយអត្រាអ្នកអត់ការងារធ្វើបន្តធ្លាក់ចុះ

    បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលី CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ទីផ្សារការងាររបស់ប្រទេសសិង្ហបុរីបានបង្ហាញសញ្ញាកើនឡើងវិញជាថ្មីធៀបទៅនឹងតួលេខកាលពីត្រីមាសចុងក្រោយកាលពីឆ្នាំ2020 ហើយជឿជាក់ថាចំនួននៃអ្នកអត់ការងារធ្វើនៅក្នុងខែធ្នូកន្លងទៅនៅតែបន្តធ្លាក់ចុះ ជាពិសេសពលរដ្ឋក្នុងស្រុកកំពុងទទួលបានការងារវិញកាន់តែច្រើនឡើង។ យោងតាមការទិន្នន័យដែលត្រូវបានចេញផ្សាយដោយក្រសួងទទួលបន្ទុកកិច្ចការងារធនធានមនុស្សនៃប្រទេសបានបង្ហាញថា ចំនួននៃអ្នកអត់ការងារបានធ្លាក់ចុះក្នុងរយៈពេល 2 ខែចុងក្រោយបន្តបន្ទាប់គ្នាសរុបដោយនៅក្នុងខែធ្នូបានធ្លាក់ចុះមកត្រឹមតែ 3.2ភាគរយខណៈដែលតួលេខសម្រាប់ខែវិច្ឆិកាមាន 3.3 ភាគរយ។ ដោយឡែកតួលេខសម្រាប់តែពលរដ្ឋសិង្ហបុរីនិងពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ដែលអត់ការងារធ្វើបានធ្លាក់ចុះមកត្រឹមតែ 4.4 ភាគរយធៀបទៅនឹងតួលេខកាលពីខែវិច្ឆិកា 4.6 ភាគរយ ហើយសម្រាប់អ្នកដែលចូលសញ្ជាតិវិញក៏ធ្លាក់ចុះពី 4.5 ភាគរយដែរសម្រាប់ខែធ្នូពី 4.7 ភាគរយកាលពីខែវិច្ឆិកា។ ទោះបីជាយ៉ាងណាក្តីតួលេខដដែលក៏បានបង្ហាញទៀតដែរថាអត្រាអ្នកអត់ការងារធ្វើជាមធ្យមសម្រាប់ឆ្នាំ2020 គឺមានចំនួនកើនឡើងធៀបទៅនឹងអត្រាកាលពីឆ្នាំ 2019 ពោលគឺពី 2.3 ភាគរយមកដល់ 3.0 ភាគរយប៉ុន្តែសម្រាប់ឆ្នាំ2020 នេះអត្រាអ្នកអត់ការងារធ្វើគឺមានកម្រិតអាក្រក់ដូចទៅនឹងអត្រាអ្នកអត់ការងារកាលពីសម័យជំងឺរាតត្បាតសារ SARS កាលពីឆ្នាំ2003 និងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ2009 នៅឡើយ៕

  • ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដាក់​ចេញ​គោល​នយោបាយ​៣​ចំ​នុ​ច​ ​ដើម្បី​ជំរុញ​អោយ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ឆាប់រហ័ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ

    ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដាក់​ចេញ​គោល​នយោបាយ​៣​ចំ​នុ​ច​ ​ដើម្បី​ជំរុញ​អោយ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ឆាប់រហ័ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ

    ​ភ្នំពេញ​៖​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​៣​ចំ​នុ​ច​ ​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​វិញ​ឆាប់រហ័ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ក្រោយ​ទទួលរង​ផល​ប៉ះពាល់​ ​ជាស​កល​ពី​វិបត្តិ​កូ​វី​ដ​១​៩​ ​។​ ​ក្នុង​នោះ​វិ​ស​័​យ​កសិកម្ម​ ​និង​ក​សិ​ឧស្សាហកម្ម​គឺជា​ដង្ហើម​សេដ្ឋកិច្ច​ ​ព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​កសិកម្ម​ ​និង​មានលទ្ធភាព​នាំចេញ​ផលិតផល​កសិកម្ម​ទាំងនេះ​ ​ទៅក្រៅ​ប្រទេស​បាន​ទៀត​ផង​ ​។​ ​ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ថ្លែង​ថា​ ​បើ​ទោះ​ជា​កូ​វី​ដ​១​៩​មិនទាន់​ផុតរលត់​ពី​កម្ពុជា​ ​តែ​កម្ពុជា​អាច​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បាន​ ​តាមរយៈ​គោល​នយោបាយ​៣​ចំ​នុ​ច​ ​ទី​១​.​គឺ​ការធានា​បាន​ការរស់នៅ​បន្ត​បាន​ ​ទី​២​.​ការ​ធ្វើ​ឱ្យ​រស់រវើក​ឡើងវិញ​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ផ្នែក​អាជីវកម្ម​ ​ធុរកិច្ច​ ​និង​សង្គម​ទាំងមូល​ ​និង​ទី​៣​. ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ​កាត់បន្ថយ​ការ​ចំណាយ​ក្រោម​តុ​ ​ដើម្បី​បង្ក​បរិយាកាស​ដល់​អ្នក​វិនិយោគ​ក្នុង​ ​និង​ក្រៅ​ស្រុក​ ​។​ ​សម្រាប់​កម្ពុជា​ ​កសិកម្ម​គឺជា​ដង្ហើម​សេដ្ឋកិច្ច​ ​ខណៈ​កម្ពុជា​មាន​ដី​កសិកម្ម​ច្រើន​ ​មិន​ត្រឹមតែ​ផលិត​សម្រាប់​ហូប​ ​និង​ផ្គត់ផ្គង់​ក្នុងស្រុក​ទេ​ ​គឺ​អាច​នាំចេញ​ផលិតផល​ទាំងនេះ​ ​ទៅក្រៅ​ប្រទេស​ទៀត​ផង​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​ភាព​ប្រកួតប្រជែង​ ​តាមរយៈ​ការបន្ទាប​ថ្លៃ​ដើម​នៃ​ការ​ផលិត​ក៏​ជាដើម​ចម​ ​នាំ​ឱ្យ​សន្ទុះ​ការនាំចេញ​មានការ​កើន​ឡើង​ខ្ពស់​ ​ដែល​នេះ​ជាហេតុ​ផល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​នៅ​លំនឹង​សេដ្ឋកិច្ច​ ​។​ ​ ឯកឧត្តម​បន្ត​ថា​ ​ប្រទេស​ដែល​មាន​សមត្ថភាព​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើប​លឿន​ជាងគេ​ ​គឺជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិ​ស​័​យ​កសិកម្ម​ ​និង​ឧស្សាហកម្ម​ ​មិនមែន​ជា​ប្រទេស​ដែល​ពឹង​លើ​សេវាកម្ម​នោះ​ទេ​ ​បើ​ពឹង​លើ​ផ្នែក​នេះ​…

  • ​Apple​ ​នឹង​ផ្លាស់ប្ដូរ​សង្វាក់​ផលិតកម្ម​ពី​ចិន​ទៅកាន់​ឥណ្ឌា​ ​និង​វៀតណាម​ ​ដើម្បី​គេច​ចេញពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន

    ​Apple​ ​នឹង​ផ្លាស់ប្ដូរ​សង្វាក់​ផលិតកម្ម​ពី​ចិន​ទៅកាន់​ឥណ្ឌា​ ​និង​វៀតណាម​ ​ដើម្បី​គេច​ចេញពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ N​i​kk​e​i​ ​Asia​ ​ចុះផ្សាយ​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​ ​Apple​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​ប្ដូរ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ពី​ចិន​ ​ទៅកាន់​ឥណ្ឌា​ ​និង​ ​វៀតណាម​វិញ​ ​ខណៈ​ការ​សម្រេច​ចិត្ត​នេះ​ ​ក្នុង​គោលបំណង​គេច​ចេញពី​ជម្លោះ​តានតឹង​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​ ​។​ បើ​តាម​ប្រភព​ខាងលើ​នេះ​ ​រោងចក្រ​របស់​ ​Apple​ ​នៅ​ឥណ្ឌា​នឹង​ចាប់ផ្ដើម​សង្វាក់​ផលិតកម្ម​ ​របស់​ខ្លួន​ក្នុង​ការ​ផលិត​ ​i​Phone​ 12 ​នៅ​ក្នុង​ត្រីមាស​ឆ្នាំ​២​០​២​១​នេះ​ ​ស្រប​ពេល​ដែល​រោងចក្រ​នៅ​វៀតណាម​វិញ​ ​នឹង​ចាប់ផ្ដើម​ផលិត​ ​i​Pad​ ​និង​ ​Home​P​o​d​ ​mini​ ​ក្នុងពេលឆាប់ៗ​នេះ​ ​។​ ​សូម​ជម្រាប​ថា​ ​នៅ​ក្នុង​អ​ណ​ត្តិ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​សម្រេច​ចិត្ត​ប្ដូរ​រោងចក្រ​ចេញពី​ប្រទេស​ចិន​ ​ក្នុង​នោះ​រួម​មាន​ ​Sam​sun​g​ ​ជាដើម​ ​បាន​បិទ​រោងចក្រ​នៅ​ចិន​ទាំងអស់​ ​ដោយ​បាន​ទៅ​បង្កើត​រោងចក្រ​ថ្មី​នៅ​វៀតណាម​ ​និង​ឥណ្ឌា​ ​ដោយសារ​ទទួលរង​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ N​i​kk​e​i​ ​Asia

  • ​កម្មវិធី​ ​T​i​k​To​k ​របស់​ចិន​ នឹង​កាត់បន្ថយ​បុគ្គលិក​នៅ​ឥណ្ឌា​ ​បន្ទាប់ពី​ឥណ្ឌា​ប្រកាស​បិទ​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​៥​៩​ជាអចិន្ត្រៃយ៍

    ​កម្មវិធី​ ​T​i​k​To​k ​របស់​ចិន​ នឹង​កាត់បន្ថយ​បុគ្គលិក​នៅ​ឥណ្ឌា​ ​បន្ទាប់ពី​ឥណ្ឌា​ប្រកាស​បិទ​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​៥​៩​ជាអចិន្ត្រៃយ៍

    ​ឥណ្ឌា​៖​ ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​ដែល​ជា​មេធំ​របស់​ ​T​i​k​To​k ​អះអាង​ថា​ ​ដោយសារតែ​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ចិត្ត​បិទ​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​៥​៩​ ​ក្នុង​នោះ​រួម​មាន​ទាំង​ ​T​i​k​To​k ​ជាអចិន្ត្រៃយ៍​ ​ដូច្នេះ​ហើយ​ខ្លួន​ក៏បាន​សម្រេច​ចិត្ត​កាត់បន្ថយ​កម្លាំង​ពលកម្ម​ ​។​ ក្រសួង​អេ​ឡិច​ត្រូនិ​ច​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ឥណ្ឌា​បាន​ចេញ​សេចក្ដីជូនដំណឹង​ថ្មី​ថា​ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេច​ហាមឃាត់​កម្មវិធី​ ​A​p​p​ ​របស់​ចិន​ចំនួន​ ​៥​៩​ ​ក្នុង​នោះ​រួម​មាន​ទាំង​ ​T​i​k​To​k ​ជា​អ​ចិន្រ្តៃយ៍ ​។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​ ​Time​s o​f​ ​India​ ​ថា​ ​រដ្ឋាភិបាល​មិន​ពេញចិត្ត​នឹង​ការ​ឆ្លើយ​ប​ត​ ​ឬ​ការ​ពន្យល់​របស់​ក្រុមហ៊ុន​ ​A​p​p​ ​ទាំង​៥​៩​នោះ​ទេ​ ដួ​ច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​ចិត្ត​បិទ​កម្មវិធី​ទាំងនោះ​ជា​អ​ចិន្រ្តៃយ៍ ​។​ ​តាមរយៈ​លិខិត​ផ្ញើ​ជូន​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​ឥណ្ឌា​ ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​របស់​ចិន​បាន​បញ្ជាក់​ថា​ ​យើង​មិន​អាច​ទទួលខុសត្រូវ​ចំពោះ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ពេញ​ម៉ោង​បានទេ​ ​ព្រោះ​ពេលនេះ​ ​ប្រតិបត្តិការ​របស់យើង​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​ហាមឃាត់​ទាំងស្រុង​ ​ហើយ​យើង​ក៏​មិន​ដឹង​ថា​ ​ពេលណា​អាច​ត្រឡប់មកវិញ​បាន​ដែរ​ ​។​ សូម​រំលឹក​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​By​t​e​Dance​ ​របស់​ចិន​ ​កាលពី​ឆ្នាំ​២​០​១​៩​កន្លងទៅ​នេះ​ ​បាន​ប្រកាស​បោះ​ទុន​១​ពាន់​លាន​ដុល្លារ​ ​ដើម្បី​វិនិយោគ​ទៅលើ​ ម្ម​វិធី​ ​T​i​k​To​k ​នៅ​ឥណ្ឌា​…

  • ការព្យាករ ៖ ឆ្នាំ2021 សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងរង្វង់ 3.5 ភាគរយ

    ការព្យាករ ៖ ឆ្នាំ2021 សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងរង្វង់ 3.5 ភាគរយ

    សូចនាករសេដ្ឋកិច្ចបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ2021ត្រូវបានព្យាករណ៍ថាអាចនឹងងើបឡើងវិញ ដោយរំពឹងសម្រេចបានកំណើនរង្វង់3.5ភាគរយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ថវិកាឆ្នាំ2021 ថ្ងៃទី27 ខែមករា ឆ្នាំ2021 ។ សូចនាករសេដ្ឋកិច្ចបានបង្ហាញទៀតថា ស្របពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់1,771ដុល្លារអាមេរិក បើប្រៀបធៀបនឹង 1,683ដុល្លារអាមេរិកក្នុងឆ្នាំ2020។ ចំណែកឯអត្រាប្តូរប្រាក់រៀលគឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ 4,065រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ2021។ ឱនភាពគណនីចរន្តត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម17.3ភាគរយនៃផលិតផលក្នុងស្រុកសរុបដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនូវការនាំចេញ និង វិស័យទេសចរណ៍។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងកើនឡើងដល់ 16,981លានដុល្លារអាមេរិក។ ជាមួយគ្នានេះឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា ក្នុងឆ្នាំ2020 កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលក្នុងស្រុកបានប្រមាណ 5,700 លានដុល្លារអាមេរិក សម្រេចក្នុងផែនការបាន 88ភាគរយ បើទោះបីជាជួបវិបត្ដិសេដ្ឋកិច្ចយ៉ាងណាក្ដីក៏ដោយ ។ ឯកឧត្តមបញ្ជាក់ថា យើងបានចំណាយថវិកាអស់ប្រមាណ96ភាគរយនៃច្បាប់ យើងបានផ្លាស់ប្ដូរការចំណាយបានល្អតម្រង់ទិសទៅការទ្រទ្រង់ជីវភាពប្រជាជន សេដ្ឋកិច្ច ធុរកិច្ច និងការទប់ទល់ជំងឺកូវីដ-19 គឺយើងធ្វើបានល្អ។ អ្វីយើងគ្រោង 1,664…

  • Apple រកបានប្រាក់ចំណេញ 111 ពាន់លានដុល្លារលើសការរំពឹងទុក និងបំបែកកំណត់ត្រា

    Apple រកបានប្រាក់ចំណេញ 111 ពាន់លានដុល្លារលើសការរំពឹងទុក និងបំបែកកំណត់ត្រា

    បរទេស ៖ យោងតាមការចេញផ្សាយរបស់ the business insider នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញ Apple បានបង្ហាញទិន្នន័យនៃការលក់បំបែកកំណត់ត្រារបស់ខ្លួននៅត្រឹមត្រីមាសទីដំបូងឆ្នាំ2021 នេះពោលគឺរហូតទៅដល់ 111.4 ពាន់លានដុល្លារ។ ម៉ូដេល iPhone 12 បច្ចេកវិទ្យា 5G លើកដំបូងគឺជាផលិតផលដែលបានជំរុញតួលេខលក់របស់ Apple ខ្លាំងបំផុតចាប់តាំងតែពីវាបានបង្ហាញវត្តមានដំបូងកាលពីខែតុលាគឺក្រោយមួយខែដែលជាធម្មតា Apple និយមដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ។ ប្រាក់ចំណេញ 111,4 ពាន់លានដុល្លារនេះមានទំហំលើសការរំពឹងទុករបស់អ្នកជំនាញដែលធ្លាប់បានព្យាករណ៍ថា Apple នឹងរកបានប្រមាណជា 103.3 ពាន់លានដុល្លារ។ បើនិយាយពីភាគហ៊ុនរបស់ Apple វិញនៅពេលនេះគឺមានប្រមាណជា 1.68 ដុល្លារក្នុងមួយហ៊ុនខណៈដែលនៅលើ Wall Street វាមានទំហប្រមាណជា 1.41 ដុល្លារក្នុងមួយហ៊ុន។ ក្នុងនោះ Apple រកបានប្រាក់ចំណេញពីការលក់បានស្មាតហ្វូនរហូតទៅដល់ 65.6 ពាន់លានដុល្លារធៀបទៅនឹងការព្យាករណ៍របស់អ្នកជំនាញត្រឹមតែ 60.33 ពាន់លានដុល្លារខណៈដែលប្រាក់ចំណេញនៃការលក់ស្មាតហ្វូនកាលពីឆ្នាំទៅក្នុងត្រីមាសទីមួយដូចគ្នាមានត្រឹមតែ 55.96 ពាន់លានដុល្លារ។ ប្រាក់ចំណេញដែលបានមកពីសេវាកម្មឬ Service Revenue មានចំនួន 15.76 ពាន់លានដុល្លារធៀបទៅនឹងការព្យាករណ៍របស់អ្នកជំនាញមានត្រឹមតែ…

  • អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍នៅថៃអាចទទួលបានជំនួយពីរដ្ឋាភិបាលដល់ទៅ 15,000 បាតប្រចាំខែ

    អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍នៅថៃអាចទទួលបានជំនួយពីរដ្ឋាភិបាលដល់ទៅ 15,000 បាតប្រចាំខែ

    បរទេស៖នៅសប្តាហ៍នេះក្រុមប្រឹក្សាជាតិថៃទទួលបន្ទុកកិច្ចការងារទេសចរណ៍ ឬ TCT បានប្រកាសអំពីបំណងក្នុងការបង្កើតកម្មវិធីជំនួយមួយសម្រាប់អ្នកធ្វើការនៅវិស័យទេសចរណ៍នៅក្នុងខែមីនាខាងមុខនេះដើម្បីអាចជួយដល់ពលរដ្ឋរបស់ខ្លួនដែលបានបន្តបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍និងជឿជាក់ថាអាចកើនឡើងទៅដល់ 2 លាននាក់។ លោក Chamnan Srisawat ប្រធាន TCT បានបញ្ជាក់ថាក្រុមប្រឹក្សានឹងចាប់ផ្តើមបង្កើតទិន្នន័យជាមូលដ្ឋានមួយដែលមិនត្រឹមតែអាចវិភាគគ្រប់គ្រង និងជួយស្វែងរកវិធីដោះស្រាយជាច្រើនជូនទៅដល់អ្នកធ្វើការនៅក្នងវិស័យទេសចរណ៍ដោយសារឥទ្ធិពលនៃវិបត្តិកូវីដនោះទេវានឹងអាចជួយការពារការកើនឡើងនៃការបាត់បង់ការងារនៅក្នុងវិស័យនេះបន្ថែមទៀតផងដែរ។ លោកបន្តថាបុគ្គលិកដែលមិនមានការងារធ្វើទាំងនោះត្រូវចុះឈ្មោះជាមួយនឹងកម្មវិធីនេះ ហើយទទួលយកការបណ្តុះបណ្តាលមួយចំនួនដូចជាការបង្កើនជំនាញថ្មីៗ និងអភិវឌ្ឍជំនាញឡើងវិញនៅក្នុងផ្នែកសំខាន់ដូចជា Online Marketing និងការប្រើប្រាស់ភាសាបរទេសជាដើមដោយក្នុងនោះពួកគេនឹងទទួលបានប្រាក់ចំណាយចាំបាច់ប្រចាំថ្ងៃពីគម្រោង។ ក្រៅពីនេះផងដែរពួកគេខ្លះក៏នឹងអាចមានឱកាសក្នុងការទទួលបានការងារពេញសិទ្ធិមួយចំនួនពីអាជីវកម្មផ្នែកទេសចរណ៍ដែលកំពុងមានតម្រូវការបុគ្គលិកដែលនេះនឹងធ្វើឲ្យអ្នកជំនាញទេសចរណ៍មិនចាំបាច់ផ្លាស់ប្តូរអាជីពរបស់គេទៅធ្វើការងារផ្សេងឡើយ។ លោក Srisawat បានពន្យល់ទៀតថារដ្ឋាភិបាលអាចមានលទ្ធភាពក្នុងការការពារការងារក្នុងវិស័យទេសចរណ៍ដោយអនុវត្តគម្រោងទូទាត់ប្រាក់ខែប្រចាំខែរហូតទៅដល់ 15,000 បាត ហើយក្នុងនោះរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភនេះចំនួនពាក់កណ្តាល។ យោងតាមការធ្វើការស្រាវជ្រាវបុគ្គលិកធ្វើការផ្នែកទេសចរណ៍ប្រមាណជា 1.04 លាននាក់ដែលបានបាត់បង់ការងារកាលពីឆ្នាំទៅដោយឡែកក្រុមហ៊ុនទេសចរណ៍ប្រមាណជា 3 ភាគរយបានប្រកាសបិទអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន និងប្រមាណជា 10 ភាគរយទៀតបានប្រកាសបិទអាជីវកម្មជាអចិន្ត្រៃយ៍ដែលមានន័យថា 85 ភាគរយនៅបន្តដំណើរការអាជីវកម្មប៉ុន្តែពាក់កណ្តាលបានកាត់ចំនួនបុគ្គលិកចន្លោះពី 30 ទៅ 40 ភាគរយ៕

  • អចលនទ្រព្យបែបអេកូទេសចរណ៍នឹងលេចរូបរាងនៅខេត្តមណ្ឌលគីរីកាន់តែច្រើន

    អចលនទ្រព្យបែបអេកូទេសចរណ៍នឹងលេចរូបរាងនៅខេត្តមណ្ឌលគីរីកាន់តែច្រើន

    ដោយសារតែការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល រួមគ្នាជាមួយវិស័យឯកជនជាតិ និងអន្តរជាតិ បានធ្វើឱ្យខេត្តមណ្ឌលគីរីក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍបន្ថែមទៅលើវិស័យអចលនទ្រព្យបែបអេកូទេសចរណ៍ជាច្រើនគម្រោង។ ខេត្តមណ្ឌលគិរី ដែលមានចម្ងាយផ្លូវគោកជិត 500 គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ លែងឯកោ និងឈានទៅរកការបញ្ចប់បញ្ហាលើការធ្វើដំណើរទៀតហើយ ដោយសាររដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនPowerchina Group វិនិយោគនៅក្នុងខេត្តនេះ រួមទាំងគម្រោងសាងសង់ព្រលានយន្តហោះថ្នាក់តំបន់ផងដែរ។ បច្ចុប្បន្នខេត្តមួយនេះកំពុងបង្ហាញនូវភាពទាក់ទាញ និងរីកចម្រើនជាបន្តបន្ទាប់ជាមួយនឹងការទទួលបានលំហូរទុនវិនិយោគពីវិនិយោគិនក្នុងស្រុក ដែលកាន់តែជំរុញឱ្យតម្រូវការនៃការប្រើប្រាស់ដី ក៏ដូចជាតម្លៃដីធ្លីមានការកើនឡើង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏មានបំណងរៀបចំអភិវឌ្ឍន៍តំបន់មួយចំនួនក្នុងខេត្តឱ្យក្លាយជាតំបន់ឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចបែបពហុបំណងផងដែរ។ លោកស្រី ហ្ក្រែស រចនី ហ្វុង នាយិកាក្រុមហ៊ុន Century 21 Cambodia បានប្រាប់ AMSថា ក្រុមហ៊ុនលោកស្រីបានចាប់អារម្មណ៍ទៅលើការអភិវឌ្ឍនៃវិស័យទេសចរណ៍ គឺអេកូទេសចរណ៍ ដោយក្រុមហ៊ុនលោកស្រីបានរៀបចំចាប់ផ្ដើមធ្វើការងារទៅលើសំណង់អចលនទ្រព្យបែបអេកូទេសចរណ៍នៅក្នុងខេត្តមួយនេះ។ លោកស្រី ហ្ក្រែស រចនី ហ្វុងបានមានប្រសាសន៍ថា៖«ខេត្តមណ្ឌលគីរី បានក្លាយទៅជាគោលដៅរបស់ក្រុមហ៊ុន ដោយសារក្នុងស្ថានភាពកូវីដនេះ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន។ ដូច្នេះខេត្តមណ្ឌលគីរីបានក្លាយទៅជាទីតាំងទាក់ទាញមួយដែលក្រុមហ៊ុនយើងមើលឃើញថាខេត្តនេះនឹងអាចក្លាយទៅជាខេត្តដែលរីកចម្រើនខាងអចលនទ្រព្យបែបអេកូទេសចរណ៍បាន ដូចជា រីស្សត ផ្ទះលំហែ និងបឹងកាឡូជាដើម ដែលទាំងអស់នេះស្ថិតនៅក្នុងគម្រោងរបស់ក្រុមហ៊ុនយើង»។ លោកស្រីបានបញ្ជាក់បន្ថែមថា ការសម្លឹងឃើញការសាងសង់អចលទ្រព្យបែបអេកូទេសចរណ៍នេះបាន ដោយសារទី1 ក្រុមហ៊ុនបានផ្ដោតទៅលើអនាគតផ្នែកទេសចរណ៍ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលបានបង្កើតឡើងនៅព្រលានយន្តហោះថ្មីក្នុងតំបន់, ទី 2 គឺសក្តានុពលនៃខេត្តមណ្ឌលគិរី…

  • ធនាគារជាតិនៃកម្ពុជា និងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ចុះ MoU

    ធនាគារជាតិនៃកម្ពុជា និងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ចុះ MoU

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្ដីពីការផ្លាស់ប្ដូរព័ត៌មានទាក់ទង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលមកពីស្ថាប័នទាំងពីរ។ MoU ជាសក្ខីភាពមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងស្រុកជាមួយអាជ្ញាធរពាក់ព័ន្ធ ដែលជា កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរក ទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បី ធានាសន្ដិសុខ ជំនឿទុកចិត្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមចំណែកជាមួយសហគមន៍អន្ដរជាតិ ក្នុងការប្រឆាំង សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕