Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • មូលនិធិធនាគារធំ2នឹងក្លាយជាទុនសម្រាប់ពង្រឹងអាជីវកម្មសហគ្រាសធុនតូច និងមធ្យមក្នុងឆ្នាំ2021

    មូលនិធិធនាគារធំ2នឹងក្លាយជាទុនសម្រាប់ពង្រឹងអាជីវកម្មសហគ្រាសធុនតូច និងមធ្យមក្នុងឆ្នាំ2021

    វិស័យសហគ្រាសធុនតូច និងមធ្យម(SMEs)ក្នុងប្រទេសកម្ពុជានៅឆ្នាំ2021នេះនឹងមានឱកាសទទួលបានការអភិវឌ្ឍ និងទុនសម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនបន្ទាប់ពីធនាគារដ៏ធំចំនួន2បានត្រៀមកញ្ចប់មូលនិធិរាប់រយលានដុល្លារសម្រាប់ជួយដល់ពួកគេ។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថានៅក្នុងឆ្នាំ2021នេះ ធនាគារអេស៊ីលីដា បានត្រៀមមូលនិធិជិត600លានដុល្លារអាមេរិក សម្រាប់យកទៅគាំទ្រ លើវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិតបានបន្តដឹងថា អេស៊ីលីដា បានចូលរួមចំណែកធំក្នុងវិស័យ SMEរបស់រាជរដ្ឋាភិបាល ព្រោះអេស៊ីលីដាយល់ឃើញថា វិធានការរបស់រាជរដ្ឋាភិបាលមានភាពត្រឹមត្រូវក្នុងការជួយឲ្យ SMEs បានប្រើប្រាស់នូវមូលនិធិដែលមានតម្លៃសមរម្យ។ លោកបណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា៖ « ប្រទេសដែលមានការអភិវឌ្ឍហើយ ឬក៏កំពុងអភិវឌ្ឍន៍ វិស័យ SMEs គឺជាគ្រឿងមាស៊ីន ដើម្បីជំរុញការលូតលាស់ ព្រោះកាលណា មាន SME កាន់តែច្រើន SME ខ្លួនឯងផ្ទាល់ នឹងផ្ដល់ឱកាសការងារកាន់តែច្រើន។ SMEs អាចទ្រទ្រង់ខ្លួនឯងបាន ព្រោះមូល និធិចំណូល ជំរុញចូលទៅក្នុងផលទុនជាតិ និងបំពេញកាតព្វកិច្ចពន្ធ ដូចសហគ្រាសដទៃ ដែលចូលរួមកំណើនសេដ្ឋកិច្ច ជាតិសម្រាប់ឱ្យជាតិយកទៅប្រើប្រាស់ក្នុងគោលដៅ អភិវឌ្ឍន៍ផ្សេងៗ។ បើ SMEs មានសុខភាពល្អ…

  • អង្គការអន្តរជាតិធំៗចំនួន4 ៖ ជំងឺកូវីដ-19 នាំគ្រោះមហន្តរាយអាហារូបត្ថម្ភនៅអាស៊ី និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា

    អង្គការអន្តរជាតិធំៗចំនួន4 ៖ ជំងឺកូវីដ-19 នាំគ្រោះមហន្តរាយអាហារូបត្ថម្ភនៅអាស៊ី និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា

    ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃជំងឺ Covid-19 លើតំបន់ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក កំពុងគំរាមកំហែងដល់ការទទួលបានអាហារូបត្ថម្ភល្អសម្រាប់ប្រជាជនជិត2 ពាន់លាននាក់នៅអាស៊ី និងប៉ាស៊ីហ្វិករួមទាំងប្រទេសកម្ពុជាផងដែរ។ នេះបើតាមរបាយការណ៍របស់អង្គការធំ4នៃអង្គការសហប្រជាជាតិ។ ការសន្និដ្ឋាននៃរបាយការណ៍នេះត្រូវបានចេញផ្សាយដោយអង្គការយូនីសេហ្វ UNICEF អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ the Food and Agriculture Organisation of the United Nations កម្មវិធីស្បៀងអាហារពិភពលោក World Food Programme និងអង្គការសុខភាពពិភពលោក World Health Organisation។ របាយការណ៍បានរកឃើញថា ប្រជាជនចំនួន 1.9 កោដិនាក់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានរបបអាហារដែលមានសុខភាពល្អមុនពេលការរីករាលដាលនៃជំងឺ Covid-19 ដែលជាស្ថានភាពមួយកាន់តែអាក្រក់ទៅ ៗ ដោយសារការខូចខាតដែលរាតត្បាតដោយជំងឺ។ តម្លៃស្បៀងអាហារបានកើនឡើងចាប់ពីដើមឆ្នាំ2020 ជាពិសេសចំពោះសាច់ ស៊ុត និងត្រី ក៏ដូចជាបន្លែស្រស់ៗនៅទីផ្សារតាមបណ្តាខេត្តផងដែរ។ ទោះបីជាតម្លៃឡើងថ្លៃក៏ ដោយក៏គ្រួសារជាច្រើនបានកាត់បន្ថយការទទួលទានអាហារ និងភាពចម្រុះនៃរបបអាហារនៅក្នុងប្រភេទអាហារសំខាន់ៗដូចជាផលិតផលដែលសំបូរទៅដោយជាតិប្រូតេអ៊ីនវីតាមីន A និងជាតិដែក។ ផលប៉ះពាល់ទាំងនេះគឺជាការព្រួយបារម្ភបំផុតសម្រាប់សមាជិកគ្រួសារដែលងាយរងគ្រោះជាពិសេសស្ត្រីមានផ្ទៃពោះ និងកុមារ។ បញ្ហាបានកើនឡើងក្នុងរយៈពេលដែលត្រូវបានស្ទង់មតិ៖ នៅក្នុងខែសីហារបបអាហាររបស់ស្ត្រី 30% មិនបានឈានដល់ភាពចម្រុះអប្បបរមាទេ ប៉ុន្តែបញ្ហានេះបានកើនឡើងដល់ 50%គិតត្រឹមខែវិច្ឆិកា។គ្រួសារក៏បានប្រើយុទ្ធសាស្រ្តដោះស្រាយជីវភាពរស់នៅដែលមានលក្ខណៈរ៉ាឌីកាល់ច្រើនជាងមុនដូចជាកាត់បន្ថយការចំណាយចាំបាច់លើការអប់រំ និងសុខភាពការលក់ទ្រព្យសម្បត្តិដែលមានផលិតភាពនិងការបញ្ជូនសមាជិកគ្រួសារទៅខេត្តផ្សេងទៀតដើម្បីស្វែងរកការងារធ្វើ។…

  • GM បានកំណត់ដាក់ផែនការថ្មីផលិតរថយន្តអគ្គិសនីសុទ្ធឲ្យបានត្រឹមឆ្នាំ2035

    GM បានកំណត់ដាក់ផែនការថ្មីផលិតរថយន្តអគ្គិសនីសុទ្ធឲ្យបានត្រឹមឆ្នាំ2035

    បរទេស៖ក្រុមហ៊ុនផលិតរថយន្តយក្ស GM ក្រៅតែពីធ្លាប់បានបង្ហាញផែនការក្នុងការងាកមកចាប់ទីផ្សាររថយន្តអគ្គសនីឲ្យបានកាន់តែច្រើននៅពេលប៉ុន្មានឆ្នាំខាងមុខហើយនោះ មកដល់ពេលនេះក្រុមហ៊ុនទើបតែបានបញ្ជាក់ថាក៏នឹងត្រៀមបញ្ចប់ទៅការផលិតរថយន្តដែលប្រើប្រាស់ថាមពលឥន្ធនៈទាំងអស់ផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNBC ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកមួយនេះបានបង្ហាញពីមហិច្ឆិតាដ៏ធំមួយរបស់ខ្លួនឲ្យបានត្រឹមឆ្នាំ2035 រថយន្តទាំងអស់របស់ខ្លួនគឺសុទ្ធតែជារថយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ។ ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ខ្លួនក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនដែលមិនបញ្ចេញឧស្ម័ន កាបូន ត្រឹមឆ្នាំ2040 ស្ថិតនៅក្រោមការប្តេជ្ញាចិត្តរបស់សកលលោកក្នុងការងាកទៅប្រើប្រាស់ថាមពលកើតឡើងវិញ 100 ភាគរយឲ្យបានក្នុងឆ្នាំ2035 និងការប្តេជ្ញាចិត្តរបស់អាមេរិកធ្វើឲ្យបានក្នុងឆ្នាំ2030 ។ សេចក្តីប្រកាសនេះផងដែរក៏ត្រូវបានគេមើលឃើញថាបានធ្វើឡើងនៅក្រោយការដាក់តាំងបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនជាច្រើនម៉ូដេល ដូចជា Hummer EV, Chevy Bolts និង Cadillac Celestiq ជាដើមខណៈដែល GM មកដល់ពេលនេះបានដាក់គោលដៅក្នុងការផលិតឲ្យបានរថយន្តអគ្គិសនីម៉ូដេលថ្មីសរុបឲ្យបាន 30 ប្រភេទឲ្យបានក្នុងឆ្នាំ 2025ហើយក្នុងនោះម៉ូដេល Cadillacs ទាំងអស់នឹងក្លាយជារថយន្តអគ្គិសនីទាំងអស់ឲ្យបាននៅក្នុងឆ្នាំ 2030។ កន្លងមក GM ធ្លាប់បានបង្ហាញពីការគាំទ្រដល់ការអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនីផងដែរ ប៉ុន្តែស្ថិតនៅក្រោមរដ្ឋបាលរបស់លោក Donald Trump អាមេរិកហាក់ដូចជាមិនមានសកម្មភាពខ្លាំងក្លាឡើយក្នុងការចាប់ផ្តើម។ ប៉ុន្តែពេលនេះ ការប្រកាសរបស់ GM គឺត្រូវបានធ្វើឡើងក្នុងរយៈពេលតែ 1 ថ្ងៃប៉ុណ្ណោះក្រោយពេលដែលប្រធានាធិបតីថ្មីលោក Joe Biden បានស្បថចូលកាន់តំណែង ខណៈដែលក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Ford និង Fiatគឺនៅតែមិនទាន់បានចាប់ផ្តើមការងារនេះនៅឡើយទេ៕

  • 4 ឆ្នាំក្នុងអាណិត្តរបស់លោក Trump មហាសេដ្ឋី 10 រូបនេះរកបានចំណូលច្រើនជាងគេបំផុត

    4 ឆ្នាំក្នុងអាណិត្តរបស់លោក Trump មហាសេដ្ឋី 10 រូបនេះរកបានចំណូលច្រើនជាងគេបំផុត

    បរទេស ៖ ទោះបីជាលោក Donald Trump បានចាកចេញពីតំណែងទៅហើយក្តី ប៉ុន្តែ 4 ឆ្នាំកន្លងមកនេះលោកពិតជាបានជួយដល់អាមេរិកមិនតិចនោះទេ ជាពិសេសមហាសេដ្ឋីពាន់លានទាំង 10នាក់ដូចមានរាយឈ្មោះនៅខាងក្រោមនេះ។ ពួកគេមានទ្រព្យសម្បតិ្តបញ្ចូលគ្នាសរុបដល់ទៅប្រមាណ 2.9 ទ្រីលានដុល្លារនៅមុនពេលដែលលោក Trump ឡើងកាន់តំណែងនៅក្នុងឆ្នាំ 2016 ហើយមកដល់បច្ចុប្បន្នត្រូវបាន Forbes ជឿជាក់ថាទ្រព្យសម្បតិ្តរបស់ពួកគេទាំង 10 នាក់នេះបានកើនឡើងដល់ទៅ 1 ទ្រីលានដុល្លារដែលភាគច្រើនគឺបានមកពីទីផ្សារភាគហ៊ុន មានសន្ទុះកើនឡើងដល់ទៅ 60 ភាគរយក្នុងរយៈពេលសរុប 4 ឆ្នាំ។ មហាសេដ្ឋីទាំង 10 ដែលត្រូវបាន Forbes ចេញផ្សាយថាគឺជាអ្នកដែលអាចប្រមូលបានទ្រព្យសម្បត្តិច្រើនបំផុតក្នុងរយៈពេល4 ឆ្នាំនេះ រួមមាន ៖ 10.លោក Larry Ellison មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 79 ពាន់លានដុល្លារ។លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 30 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។ 9.លោក Rob Walton មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា…

  • ​វី​ង​ម៉ល​ណែនាំ​ទី​ផ្សារ​អេ​ឡិច​ត្រូនិ​ច​ដល់​អតិថិជន​ ​ដើម្បី​ទិញ​ទំនិញ​បាន​ដោយ​សុ​វត្ថិភាព

    ​វី​ង​ម៉ល​ណែនាំ​ទី​ផ្សារ​អេ​ឡិច​ត្រូនិ​ច​ដល់​អតិថិជន​ ​ដើម្បី​ទិញ​ទំនិញ​បាន​ដោយ​សុ​វត្ថិភាព

    ​ភ្នំពេញ​៖​ ​វី​ង​ម៉ល​បាន​កំពុង​ក្លាយ​ជាទី​ផ្សារ​ទំនិញ​តាម​អន​ឡា​ញ​ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​ក្នុង​ការ​ផ្តល់​នូវ​បទពិសោធន៍​ថ្មី​និង​កាន់តែ​ងាយស្រួល​ ​។​ ​ការ​ទិញ​ទំនិញ​តាម​អន​ឡា​ញ​ដែល​កំពុង​កើន​ឡើង​នេះ​ ​ភាគច្រើន​ត្រូវ​បាន​ទទួលការ​គាំទ្រ​ដោយ​អ្នកទិញ​វ័យក្មេង​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថល​ ​ហើយ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ច​នឹង​ក្លាយ​ជា​វិ​ស​័​យ​មួយទៀត​ដែល​រះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ លោក​ ​សាក់​សា​ម​ ​ស៊ូ​បា​ម​ ​នាយក​គ្រប់គ្រង​អាជីវកម្ម​ទី​ផ្សារ​អេ​ឡិច​ត្រូនិ​ច​មានប្រសាសន៍ថា​៖​«​ការ​ទិញ​ទំនិញ​តាម​អ៊ិ​ន​ធឺ​ណេ​ត​ជា​និន្នា​កា​ថ្មី​មួយ​នៅ​កម្ពុជា​។​ ​យើង​ជឿជាក់​ថា​ ​វី​ង​ម៉ល ​មានឱកាស​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាជន​គ្រប់រូប​ឲ្យ​ពួកគេ​អាច​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​បទពិសោធន៍​ការ​ទិញ​ទំនិញ​នៅ​ហាង​ដោយ​ផ្ទាល់​ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ ​ហើយ​ពួកគេ​នឹង​មាន​ពេលវេលា​កាន់តែ​ច្រើន​ជាមួយ​ក្រុម​គ្រួសារ​និង​ការងារ​»​ ​។​ ​«​អតិថិជន​របស់យើង​មិន​ចាំបាច់​ទៅ​ហាង​ដោយ​ផ្ទាល់​ឬ​ប្រើ​ក្រដាសប្រាក់​ទៀត​ឡើយ​ ​ផ្ទុយទៅវិញ​ពួកគេ​គ្រាន់តែ​ប្រើ​ម្រាមដៃ​ចុច​លើ​ទូរស័ព្ទ​ ​នោះ​ទំនិញ​ទាំងអស់​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ដល់​មាត់ទ្វារ​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស​»​ ​។​ ​ចាប់តាំង​ពី​បើក​ដំណើរ​ការសាកល្បង​នៅ​ខែ​តុលា​ឆ្នាំមុន​ ​មកដល់ពេលនេះ​ ​វី​ង​ម៉ល ​មាន​ហាង​ល្បី​ៗ​ប្រមាណ​១​០​០​០​កន្លែង​ដែល​បាន​ចូលរួម​ដាក់​លក់ទំនិញ​រាប់ពាន់​ប្រភេទ​ដោយ​រួម​មាន​៖​ ​អាហារ​ ​ភេសជ្ជៈ​ ​គ្រឿងទេស​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ច​ ​ប្រដាប់ប្រដា​ក្មេង​លេង​ ​ផលិតផល​ថែរក្សា​សម្រស់​ ​និង​ទំនិញ​ជា​ច្រើនមុខ​ផ្សេងទៀត​ ​។​ ​លើស​ពីនេះទៅ​ទៀត​ ​មាន​បុគ្គលិក​ដឹកជញ្ជូន​ចំនួន​ ​៥​០​០​នាក់​ ​ត្រូវ​បាន​ដាក់បញ្ចូល​បន្ថែម​ជាមួយ​បុគ្គលិក​ ​វី​ង​ម៉ល ​ដើម្បី​ធានា​ថា​ ​រាល់​ការ​កម្ម​ង់ ​និង​ដឹកជញ្ជូន​គឺ​រហ័ស​ទាន់ពេល​ ​។​ លោក​ ​សាក់​សា​ម​ ​បន្ត​ថា​៖​«​គោលដៅ​របស់យើង​គឺ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជីវករ​តូច​ៗ​អាច​មាន​កន្លែង​លក់​ផលិតផល​របស់​ពួកគេ​ ​និង​ជួយ​ពួកគេ​អាច​ទទួល​បាន​អតិថិជន​ថ្មីៗ​ ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺរាតត្បាត​នេះ​។​ ​យើង​នឹង​មិន​យក​តម្លៃ​ជើងសារ​ច្រើនហួស​ហេតុ​ចំពោះ​ហាង​ដៃគូ​យើង​ឡើយ​។​ ​វី​ង​នឹង​គិត​ក​ម្រៃ​តាម​អត្រា​ធម្មតា​ ​និង​កំរិត​សមស្រប​មួយ​ដើម្បី​ទ្រទ្រង់​កិច្ចការ​ខ្លួន​ ​ហើយ​យើង​នឹង​អនុញ្ញាត​ឲ្យ​ហាង​ដៃគូ​អាជីវកម្ម​ទាំងអស់​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នកប្រើប្រាស់​ ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ ​រាប់​លាន​អ្នក​»​ ​។​ ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ធ្វើការ​កុម្ម៉ង់​ដោយ​គ្រាន់តែ​ចូរ​ទៅ​ក្នុង​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​បន្ទាប់មក​ជ្រើសរើស​ “​វី​ង​ម៉ល”…

  • ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ជិត​១​០​ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជាង​២​៤​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​នៅ​ឆ្នាំ​២​០​២​០

    ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ជិត​១​០​ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជាង​២​៤​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​នៅ​ឆ្នាំ​២​០​២​០

    ​ភ្នំពេញ​៖​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទី​ផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ​មាន​ចំនួន​ទឹកប្រាក់​ជាង​ ​២​៤​លាន​ដុល្លារ​ ​កើន​ឡើងជា​ង​៤​០​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៩​ ​ជាមួយគ្នា​នេះ​កម្ពុជា​អាច​បង្កើត​ទី​ផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ​ផង​ដែរ​ ​នេះ​បើ​តាម​លោក​បណ្ឌិត​ ​កែ​ មុន្ធីវុ​ធ​ ​ប្រធាន​នាយកដ្ឋាន​កា​ពារ​ដំណាំ​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​។​ លោក​បណ្ឌិត​បន្ត​ថា​ ​បើ​យោង​កំណត់​ត្រា​ដោយ​ប្រព័ន្ធ​ទិន្នន័យ​ភូតគាម​អនាម័យ​ ​នៃ​នាយកដ្ឋាន​ការពារ​ដំណាំ​ ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​ ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ ​បាន​អោយ​ដឹង​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​បរិមាណ​ស្វាយ​ស្រស់​នាំចេញ​សរុប​ចំនួនជា​ង​២​៤​លាន​ដុល្លារ​ ​ស្មើនឹង​៩​ម៉ឺន​៧​ពាន់​៦​២​៧​តោន​ ​ក្នុង​នោះ​នាំចេញ​ទៅកាន់​ប្រទេស​ដូចជា​៖​ ​វៀតណាម​ ​៦​ម៉ឺន​៥​ពាន់​៤​៥​១​តោន​ ​ថៃ​៣​ម៉ឺន​១​ពាន់​៩​៥​៣​តោន​ ​កូរ៉េ​៧​៧​តោន​ ​បារាំង​២​៨​.​៨​តោន​ ​ចិន​ហុងកុង​៥​៥​.​៥​តោន​ ​រុស្សី​១​៩​តោន​ ​និង​សិង្ហបុរី​៤​៣​តោន​ ​។​ ​លោក​បណ្ឌិត​បន្ថែម​ថា​ ​សម្រាប់​តម្លៃ​ផ្លែស្វាយ​ស្រស់​ ​ដែល​នាំចេញ​ក្នុង​ឆ្នាំ​២​០​២​០​ ​មាន​ចំនួនជា​ង​២​៥​០​ដុល្លារ​ក្នុង​១​តោន​ ​ហើយ​សរុប​បរិមាណ​ទាំងអស់​ ​នៃ​ផ្លែស្វាយ​ស្រស់​នាំចេញ​ចំនួន​៩​ម៉ឺន​៧​ពាន់​៦​២​៧​តោន​ ​ស្មើនឹង​ចំនួន​ទឹកប្រាក់​សរុប​ ​២​៤​លាន​៤​០​ម៉ឺន​៦​ពាន់​៩​រយ​ដុល្លារ​ ​។​ ​ចំ​នែក​ឯ​កាលពី​ឆ្នាំ​២​០​១​៩​ ​ផ្លែស្វាយ​ស្រស់​នាំចេញ​ទៅកាន់​ទី​ផ្សារ​មាន​ចំនួន​៥​ម៉ឺន​៨​ពាន់​១​៦​២​តោន​ ​ក្នុង​នោះ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទី​ផ្សារ​ក្រៅ​ប្រទេស​ដូចជា​៖​ ​វៀតណាម​ចំនួនជា​ង​៣​ម៉ឺន​៨​ពាន់​៧​៦​៤​តោន​ ​ថៃ​ចំនួនជា​ង​១​ម៉ឺន​៩​ពាន់​២​០​៥​តោន​ ​បារាំង​ចំនួនជា​ង​៩​៧​តោន​ ​រុស្សី​ចំនួនជា​ង​៣​៨​តោន​ ​ហុងកុង​ចំនួនជា​ង​២​៧​តោន​ ​និង​បណ្ដាល​ប្រទេស​ផ្សេងទៀត​មាន​ចំនួនជា​ង​២​៧​តោន​ផង​ដែរ​ ​។​…

  • ​ក្រុមហ៊ុន​ Bo​e​in​g​ ​ប្រកាស​ខាតបង់​ប្រាក់​ប្រចាំ​ឆ្នាំ​ជិត​១​២​ពាន់​លាន​ដុល្លារ​ ​និង​ពន្យារពេល​ចេញ​លក់​យន្តហោះ​ថ្មី​ 777X ​របស់​ខ្លួន​រហូតដល់​ឆ្នាំ​២​០​២​៣

    ​ក្រុមហ៊ុន​ Bo​e​in​g​ ​ប្រកាស​ខាតបង់​ប្រាក់​ប្រចាំ​ឆ្នាំ​ជិត​១​២​ពាន់​លាន​ដុល្លារ​ ​និង​ពន្យារពេល​ចេញ​លក់​យន្តហោះ​ថ្មី​ 777X ​របស់​ខ្លួន​រហូតដល់​ឆ្នាំ​២​០​២​៣

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​ប៊ូ​អ៊ី​ង​ ​បាន​រាយការណ៍​ពី​កំណត់​ត្រា​ខាតបង់​ប្រាក់​ប្រចាំ​ឆ្នាំ​រហូតដល់​១​១​.​៩​ពាន់​លាន​ដុល្លារ​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​ក៏បាន​ខាតបង់​ប្រាក់​ចំនួន​៦​.​៥​ពាន់​លាន​ដុល្លារ​ពី​ការ​ពន្យារពេល​ចេញ​លក់​យន្ដហោះ​ថ្មី​ 777X ​របស់​ខ្លួន​ ​។​ ការ​ពន្យារពេល​លក់​យន្តហោះ​ថ្មី​ 777X ​បាន​រួមចំណែក​ធ្វើ​ឱ្យ​ខាតបង់​នៅ​ត្រីមាស​ទី​ ​៤​ ​របស់​ក្រុមហ៊ុន​រហូតដល់​៨​.​៤​ពាន់​លាន​ដុល្លារ​ ​ដោយ​នាំ​ឱ្យ​មានការ​ខាតបង់​សរុប​សម្រាប់​ឆ្នាំ​ ​២​០​២​០​កន្លងទៅ​នេះ​ ​កើន​ឡើង​ដល់​១​១​.​៩​ពាន់​លាន​ដុល្លារ​ ​ដែល​ជា​ការ​ខាតបង់​ប្រចាំ​ឆ្នាំ​ដ៏​ធំបំផុត​មិនធ្លាប់​មាន​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​ ​បាន​មើលឃើញ​ពី​ប្រាក់ចំណូល​របស់​ខ្លួន​ត្រូវ​បំផ្លាញ​ ​ដោយសារ​ការ​បដិសេធ​ការ​បញ្ជាទិញ​ពី​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ ​ដែល​បង្កឡើង​ដោយ​វិបត្តិ​កូ​វី​ដ​១​៩​ ​និង​ការ​ផ្អាក​យន្តហោះ​ម៉ូឌែ​ល​ 737 ​MA​X ​របស់​ខ្លួន​រយៈពេល​២​០​ខែ​ ​ដែល​ឥឡូវ​រំពឹង​ចែកចាយ​ដំបូង​នូវ​យន្តហោះ​ 777X ​ដែល​មាន​តួខ្លួន​ធំ​ទូលាយ​នៅ​ចុង​ឆ្នាំ​២​០​២​៣​ខាងមុខ​ ​មិនមែន​នៅ​ចុង​ឆ្នាំ​២​០​២​២​ដូច​ការ​គ្រោងទុក​នោះ​ទេ​ ​៕​ ​ប្រភព​៖​ ​Business​ ​inside​r

  • ​ក្នុង​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ​American​ ​Air​line​s ​បាត់បង់​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន​៨​.​៩​ពាន់​លាន​ដុល្លារ​ ​ជា​ការ​ខាតបង់​ច្រើនជាង​គេ​បំផុត​ក្នុង​កំណត់​ត្រា​របស់​ខ្លួន

    ​ក្នុង​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ ​American​ ​Air​line​s ​បាត់បង់​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន​៨​.​៩​ពាន់​លាន​ដុល្លារ​ ​ជា​ការ​ខាតបង់​ច្រើនជាង​គេ​បំផុត​ក្នុង​កំណត់​ត្រា​របស់​ខ្លួន

    ​អាមេរិក​៖​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​American​ ​Air​line​s ​បាន​បង្ហាញ​ពី​ការ​ខាតបង់​ប្រាក់សុទ្ធ​ជិត​២​.​២​ពាន់​លាន​ដុល្លារ​ ​ឬក៏​៣​.​៨​១​ដុល្លារ​ក្នុង​មួយ​ភាគ​ហ៊ុន​នៅ​ក្នុង​ត្រីមាស​ទី​៤​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​បើ​ធៀប​នឹង​ប្រាក់ចំណេញ​៤​១​៤​លាន​ដុល្លារ​ ​ឬក៏​៩​៥​ដុល្លារ​ក្នុង​មួយ​ភាគ​ហ៊ុន​ ​កាលពីឆ្នាំមុន​ ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​ ​ក៏បាន​រាយការណ៍​ពី​ការ​ខាតបង់​ប្រចាំ​ឆ្នាំ​ចំនួន​៨​.​៩​ពាន់​លាន​ដុល្លារ​ផង​ដែរ​ ​ដែល​ជា​ការ​ខាតបង់​ដ៏​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​កំណត់​ត្រា​របស់​ខ្លួន​ ​ព្រោះតែ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ ​និង​ការ​បិទ​ប្រទេស​ ​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិ​ស​័​យ​អាកាសចរណ៍​ក្នុង​ឆ្នាំ​២​០​២​០​ ​។​ ទោះជាយ៉ាងណាក៏ដោយ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​American​ ​Air​line​s ​សង្ឃឹម​ថា​ ​ការ​ធ្វើអាជីវកម្ម​របស់​ខ្លួន​នឹង​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​ដោយសារតែ​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​ត្រូវ​បាន​ចែកចាយ​កាន់តែ​ច្រើន​ ​៕​ ​ប្រភព​៖​ ​A​BC​News

  • ការស្ទាបស្ទង់មតិសាធារណៈជនចង់ឲ្យប្រទេសថៃបើកព្រំដែនឡើងវិញ

    ការស្ទាបស្ទង់មតិសាធារណៈជនចង់ឲ្យប្រទេសថៃបើកព្រំដែនឡើងវិញ

    បរទេស៖ យោងតាមការប្រកាសរបស់អជ្ញាធរក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារទេសចរណ៍របស់ថៃឬ TCT នៅសប្តាហ៍នេះបានធ្វើបញ្ជាក់ថាការស្ទាបស្ទង់មួយរបស់ខ្លួនរកឃើញថាពលរដ្ឋក្នុងស្រុកព្រមទាំងក្រុមប្រតិបត្តិករទេសចរណ៍ក្នុងស្រុកគឺមានបំណងចង់ឲ្យរដ្ឋាភិបាលបើកច្រកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញដោយមានការដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល 14 ថ្ងៃគឺជាកាតព្វកិច្ចផង។ ប្រធាន TCT លោក Chamnan Srisawat បាននិយាយថា ការស្ទាបស្ទង់ដែលធ្វើឡើងដោយ TCT ផ្ទាល់មើលឃើញថាពលរដ្ឋក្នុងស្រុកប្រមាណជា 60 ភាគរយ និងប្រតិបត្តិករទេសចរណ៍ប្រមាណជា 50 ភាគបានព្រមព្រៀងទៅលើផែនការមួយនេះប៉ុន្តែការធ្វើចត្តាឡីស័ក 14 ថ្ងៃគឺនៅតែជារឿងដែលសំខាន់បំផុតមិនអាចខ្វះបានឡើយ។ ដោយឡែកប្រតិបត្តិករទេសចរណ៍ប្រមាណជា 53 ភាគរយទៀតបានយល់ព្រមក្នុងការស្វាគមន៍ភ្ញៀវទេសចរឯករាជ្យមកពីបណ្តាប្រទេសដែលមានហានិភ័យទាបផងដែរដោយរំពឹងទុកថាពួកគេគួរតែត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កត្រឹមតែ 10 ទៅ 14 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក្តីប្រតិបត្តិករទេសចរណ៍ចង់ឲ្យពួកគេទិញយកកញ្ចប់ទេសចរណ៍ VIP ដែលនឹងធ្វើដំណើរស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងយកជិតទុកដាក់បានត្រឹមតែរយៈពេល 7 ទៅ 10 ថ្ងៃប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាការស្ទាបស្ទង់របស់ TCT បានធ្វើឡើងតាំងតែពីថ្ងៃទី11 ខែវិច្ឆិកាដល់ថ្ងៃទី 10 ខែធ្នូទៅលើប្រតិបត្តិករទេសចរណ៍ថៃប្រមាណជា 785 កន្លែង និងទៅលើពលរដ្ឋថៃចំនួន 1,444 នាក់។ ក្នុងគ្រាដែលបុណ្យសាសនាជាច្រើននឹងឈានចូលមកដល់នាពេលខាងមុខដូចជាចូលឆ្នាំចិននៅថ្ងៃទី 12 ខែកុម្ភៈ និងបុណ្យឈប់សម្រាកផ្សេងទៀតដូចជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ព្រមទាំងមាឃបូជាផងដែលសុទ្ធតែជាបុណ្យដែលថៃធ្លាប់ទទួលបានភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តខ្លាំងជារៀងរាល់ឆ្នាំនោះព្រឹត្តិការណ៍ទាំងនេះត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះទេសចរដល់ទៅ 61 ភាគរយនៅក្នុងឆ្នាំនេះ៕

  • ឆ្នាំ2020កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ 1.31លាននាក់ថយចុះ 80ភាគរយ

    ឆ្នាំ2020កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ 1.31លាននាក់ថយចុះ 80ភាគរយ

    ដោយសារជួបនូវវិបត្តិជំងឺកូវីដ-19 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ 1.31 លាននាក់ប៉ុណ្ណោះ មានការថយចុះប្រមាណ80ភាគរយ និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ9 លាននាក់ ថយចុះ 20ភាគរយ បើធៀបនឹងឆ្នាំ2019 កន្លងទៅ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ទោះស្ថិតក្នុងបរិការណ៍ប្រឈមខាងលើ ដែលធ្វើឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែប្រមាណ 1.31 លាននាក់ប៉ុន្តែសកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញានៃការងើបឡើង ដែលអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងចំនួនប្រមាណ9 លាននាក់ គឺមានការថយចុះ20ភាគរយប៉ុណ្ណោះ។ ទោះជាយ៉ាងណា និន្នាការនេះបានជួយទ្រទ្រង់វិស័យទេសចរណ៍កម្ពុជាមួយផ្នែក ពិសេសបានជួយឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងបានបង្កើតប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ឯកឧត្តម ថោង ខុន ក៏បានលើកឡើងថា កម្ពុជាសម្បូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិក «ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឦសានដែលមានសត្វផ្សោតដ៏កម្រជាដើម។ ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួនដោយផ្ទាល់ (Local Empowerment)។ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេងក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-19 កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍…