-
សិង្ហបុរីរៀបយុទ្ធសាស្ត 3 ដើម្បីអាចទាក់ទាញរោងចក្រធំៗលើពិភពលោក

បរទេស៖ នៅសប្តាហ៍នេះប្រទេសសិង្ហបុរីបានប្រកាសដាក់ផែនការថ្មីមួយទៀតហើយក្នុងការធ្វើយ៉ាងណាឲ្យខ្លួនអាចទាក់ទាញយកអ្នកវិនិយោគបន្ថែមជាច្រើនទៀតជាពិសេសគឺផ្តោតសំខាន់ទៅលើរោងចក្រកំពូលៗលើសាកលលោកតែម្តង។ យោងតាមការប្រកាសរបស់លោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរីនៅថ្ងៃដើមសប្ដាហ៍នេះបានថ្លែងថាតាមផែនការសិង្ហបុរីនឹងធ្វើយ៉ាងឲ្យអាចបង្កើនសកម្មភាពនៃវិស័យរោងចក្រឲ្យបានទៅដល់ 50ភាគរយនៅក្នុងរយៈពេល 10 ឆ្នាំទៀត។ លោករដ្ឋមន្ត្រីក៏បានប្រាប់អ្នកយកព័ត៌មានទៀតដែរថា បន្ទាប់ពីដំណាលគ្នានេះផែនការជាយុទ្ធសាស្ត្រនេះនឹងអាចជួយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីអាជីវកម្មក្នុងស្រុក និងផ្តល់ឱ្យកម្មករនូវការងារល្អប្រសើរជាងមុន។ ដើម្បីអាចសម្រេចតាមផែនការបង្កើនសកម្មភាពវិស័យរោងចក្រនេះបានលោក Chan បានលើកឡើងដែរថាចាំបាច់ណាស់ជាយុទ្ធសាស្ត្រយើងនឹងចាប់យកក្រុមហ៊ុនកម្រិតល្អបំផុត និងខ្នាតអន្តរជាតិធំៗមកកាន់ប្រទេសរបស់យើង។ ជាចុងក្រោយលោករដ្ឋមន្ត្រីក៏បានបង្ហើបពីយុទ្ធសាស្ត្រចំនួន 3 ផងដែរដែលសិង្ហបុរីនឹងត្រូវត្រៀមខ្លួនជាមុន៖ 1.វិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ធំរបស់ប្រទេស Jurong Innovation2.បង្កើននូវសមត្ថភាពស្រាវជ្រាវប្រកបដោយនិរន្តភាពដើម្បីអាចងាយស្រួលដល់ការកំណត់បានជំនាញថ្មីៗ និងការហ្វឹកហាត់3.គាំទ្ររាល់ក្រុមហ៊ុនទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា 4.0 ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រទាំង៣នេះគេជឿថា ផែនការដែលបានគ្រោងទុកអាចនឹងទទួលបានលទ្ធផលល្អ៕
-
ក្រុមហ៊ុនមួយបោះទុនជាង៥០០លានដុល្លារបង្កើតរោងចក្រផលិតក្រដាសនៅខេត្តកំពត ដែលអាចបង្កើតការងារបានជាង២ពាន់កន្លែង

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១កុម្ភៈឆ្នាំ២០២១ បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SHUNYING PULP AND PAPER COMPANY LIMITED លើ គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលមានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ពាន់២៦១កន្លែង។ ជាមួយគ្នានោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគប្រមាណ ៣លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៦១៨កន្លែង៕កឹម ទៀង
-
ខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងស្វាគមន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង34ខ្សែ

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ រួមជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងប្រចាំខេត្តដោយការបង្កើតកម្មវិធីកីឡាទេសចរណ៍តំបន់ឆ្នេរ ដើម្បីស្វាគមន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំង34ខ្សែដែលជាការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីកិច្ចស្វាគមន៍ និងគាំទ្រចំពោះក្រសួងទេសចរណ៍ដែលបានបង្កើតព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentin’s Bike Race នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2021 នៅខេត្តព្រះសីហនុ ស្របពេលដែលរដ្ឋបាលខេត្តចង់បង្កើតព្រឹត្តិការណ៍ស្ទូចត្រីនៅខេត្តព្រះសីហនុផងដែរ។ ម្យ៉ាងទៀតការរៀបចំព្រឹត្តិការណ៍ជិះកង់នេះជាលើកទីមួយនៅខេត្តព្រះសីហនុ និងឈានទៅបង្កើតព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បីផ្សព្វផ្សាយសក្តានុភាពទេសចរណ៍តំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្យាន្តខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។ កម្មវិធីជិះកង់នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុដែលប្រព្រឹត្តទៅនៅថ្ងៃទី14 ខែកុម្ភ: ឆ្នាំ2021 ដើម្បីបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ ដែលមានវិញ្ញាសាកីឡាជិះកង់ ។ តាមរយៈព្រឹត្តិការណ៍នេះ មានដូចជា៖ 1. ប្រណាំងកង់ភ្នំ 40គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ 2. Fun Ride ជិះកង់កម្យាន្ត ឆ្នេរសមុទ្រថ្មី 25គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។ 3. Famlly Couple…
-
បន្ទះឈីបអេឡិចត្រូនិកប្រមូលលុយបាន 439 ពាន់លានដុល្លារពីការលក់ទូទាំងសកលលោក

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃចន្ទនេះបានឲ្យដឹងថា បន្ទះឈីបអេឡិចត្រូវនិកនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ2020 អាចប្រមូលប្រាក់ពីការលក់កើនឡើងដល់ទៅ 6.5 ភាគរយ ខណៈដែលកាលពីដើមឆ្នាំទីផ្សារនៃការលក់មានការធ្លាក់ចុះយ៉ាងគំហុក។ តួលេខលក់ដែលត្រូវបានបង្ហាញដោយសមាគមន៍បន្ទះឈីបអន្តរជាតិឬហៅកាត់ថា SIA អាចឲ្យយើងមើលឃើញថាការលក់នៅទូទាំងពិភពលោកអាចទទួលបានរហូតទៅដល់ 439 ពាន់លានដុល្លារសម្រាប់ឆ្នាំ 2020 កន្លងទៅនេះខណៈដែលបន្ទះឈីបដែលផលិតដោយក្រុមហ៊ុនរបស់អាមេរិកអាចក្តាប់យក 47 ភាគរយនៃការលក់សរុបឬប្រមាណជា 208 ពាន់លានដុល្លារ។ តួលេខដដែលក៏បានបង្ហាញដែរថា បន្ទះឈីបដែលត្រូវបានលក់ទៅឲ្យទីផ្សាររបស់អាមេរិកវិញក៏មានចំនួនកើនឡើង 19.8 ភាគរយផងដែរគឺប្រមាណជា 94.15 ពាន់លានដុល្លារក្នុងឆ្នាំ 2020 ដូចគ្នា។ លោក Falan Yinug ប្រធាន SIA ទទួលបន្ទុកកិច្ចការងារទិន្នន័យនិងគោលនយោបាយសេដ្ឋកិច្ចបាននិយាយថា ការកើនឡើងនៃការបញ្ជាទិញពីអាមេរិកគឺត្រូវបានធ្វើឡើងទៅលើបន្ទះឈីបដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយដែលប្រើប្រាស់ជាពិសេសទៅលើទីតាំងដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យជាដើម។ ក្រៅពីនោះគេអាចមើលឃើញដែរថាក្រុមហ៊ុនយក្សអាមេរិកដូចជា Amazon.com, Microsoft និង Aplhabet ដែលជាក្រុមហ៊ុនមេរបស់ Google ជាដើមគឺមានកំណើននៃការប្រើប្រាស់បច្ចេកវិទ្យា Cloud យ៉ាងខ្លាំងក្លាជាងគេបំផុតដោយសារតែអាជិវកម្មស្ទើរតែទាំងអស់បានងាកទៅធ្វើសកម្មភាពតាមផ្ទះរបស់បុគ្គលិកជំនួសវិញ។ ទោះបីជាក្រុមហ៊ុនអាមេរិកគឺជាអ្នកដែលអាចលក់បន្ទះឈីបបានទៅដល់ជាងពាក់កណ្តាលនៃតួលេខលក់សរុបក្តីសម្រាប់ឆ្នាំ 2020 ប៉ុន្តែក្នុងនោះសមត្ថភាពផលិតនៅក្នុងប្រទេសអាមេរិកដោយផ្ទាល់មានកំណើនត្រឹមតែ 12 ភាគរយប៉ុណ្ណោះធៀបទៅនឹង 37 ភាគរយដែលអាមេរិកធ្លាប់ធ្វើបានកាលពីឆ្នាំ1990 នេះដោយសារតែរោងចក្ររបស់ខ្លួនជាច្រើនបានប្តូរទីតាំងទៅនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីជំនួសវិញ៕
-
រដ្ឋាភិបាលកម្ពុជាពិចារណាទិញវ៉ាក់សាំងពីប្រទេសអង់គ្លេស

មុខរាជរដ្ឋាភិបាលកម្ពុជា បានពិចារណាទិញវ៉ាក់សាំងពីប្រទេសអង់គ្លេសបន្ថែមពីលើជំនួយរបស់រដ្ឋាភិបាលចិនដែលនឹងត្រូវនាំមកដល់កម្ពុជា60ម៉ឹនដូសដំបូងនៅក្នុងខែកុម្ភៈនេះ។ កម្ពុជាកំពុងពិចារណាទិញវ៉ាក់សាំង AstraZeneca ពីប្រទេសអង់គ្លេស ដោយសារអង់គ្លេសលក់វ៉ាក់សាំងឱ្យកម្ពុជាក្នុងតម្លៃ4 ដុល្លារប៉ុណ្ណោះ ក្នុងមួយដូស ហើយវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca ធ្លាប់ត្រូវគេសង្ឃឹមខ្លាំង ដោយសារតែវាមានគុណសម្បត្តិពិសេសមួយ គឺគេ អាចរក្សាស្តុកទុកនៅក្នុងទឹកកកធម្មតា មិនចាំបាច់ដល់ទៅទូបង្កកធំៗ សីតុណ្ហភាព -80°c នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖« បើវ៉ាក់សាំងមួយដូសតម្លៃចន្លោះ4 ទៅ5 ដុល្លារ គឺព្រះរាជអំណោយព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ជាង57លានដុល្លារ គឺគ្រប់គ្រាន់។ វ៉ាក់សាំង AstraZeneca គឺយើងងាយស្រួលក្នុងការរក្សាក្នុងសីតុណ្ហភាព ដូចវ៉ាក់សាំង Cinofarm របស់ចិនដែរ ត្រឹមតែសីតុណ្ហភាព ពី 2ទៅ8 អង្សា ប៉ុណ្ណោះ»។ សម្តេចបានបញ្ជាក់ថា ៖ «ប្រភពវ៉ាក់សាំង ដែលកម្ពុជានឹងទទួលបាន ក្នុងនោះទទួលបានជំនួយពីចិន1លានដូស (មកដល់ខែកុម្ភៈ ចំនួន 60ម៉ឺនដូស) ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក 7លានដូស ទិញតាមកូវ៉ាក់1លានដូស និងទទួលបានតាមរយៈជំនួយពីអូស្ត្រាលី3លានដូស»។…
-
ក្រុមហ៊ុន Hyundai សម្តែងការព្រួយបារម្ភ ជុំវិញការទទួលយកគម្រោងផលិតរថយន្តអគ្គិសនីអោយក្រុមហ៊ុន Apple

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Hyundai បានបញ្ជាក់នៅក្នុងលិខិតមួយរបស់ខ្លួនថា ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់កូរ៉េខាងត្បូងនេះ មានការព្រួយបារម្ភ និង មិនទាន់មានទំនុកចិត្តខ្ពស់ ក្នុងការទទួលផលិតរថយន្តអគ្គិសនីអោយក្រុមហ៊ុន Apple ស្របពេលក្រុមហ៊ុនទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការណាមួយនៅឡើយទេ ។ តាមរយៈលិខិតខាងលើនេះ ក្រុមហ៊ុន Hyundai មើលទៅហាក់មិនចង់ទទួលយកគម្រោងផលិតរថយន្ត Appel Car ឡើយ ដោយសារខ្លាចបញ្ហា ឬខូចឈ្មោះនៅពេលដែលលទ្ធផលចេញមកមិនល្អ ឬនៅពេលមានជម្លោះរវាងក្រុមហ៊ុនទាំងពីរ ព្រោះថា ទាំងពីរក្រុមហ៊ុននេះ សុទ្ធសឹងតែជាក្រុមហ៊ុនយក្ស និងមានឈ្នោះល្បីខ្លាំងនៅក្នុងវិស័យរៀងៗខ្លួន ។ សូមរំលឹកថា នាពេលថ្មីៗនេះមានព័ត៌មានចេញផ្សាយថា ក្រុមហ៊ុន Kia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai នឹងទទួលការងារផលិតរថយន្តរបស់ក្រុមហ៊ុន Apple ប៉ុន្តែព័ត៌មានក្រោយមកទៀតបញ្ជាក់ថា Apple ចង់បានរថយន្តដែលផលិតរួចចេញពីដៃ Hyundai ខណៈ Apple បានប្រកាសជាផ្លូវការថា នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មរថយន្តនៅឆ្នាំ២០២៤ខាងមុខនេះ ៕ ប្រភព៖ Reuters
-
Xiaomi ប្ដឹងជំទាស់រដ្ឋាភិបាលអាមេរិក និងចោទថា ប្រទេសមហាអំណាចនេះបានរំលោភសិទ្ធិ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ

ចិន៖ ក្រុមហ៊ុន Xiaomi ប្ដឹងជំទាស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួននៅក្នុងបញ្ជីខ្មៅ «ក្រុមហ៊ុនយោធាចិន» និងបានហាមខាត់អ្នកវិនិយោគអាមេរិក មិនឱ្យបណ្ដាក់ទុក ឬរកស៊ីជាមួយ Xiaomi ។ បើតាមក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ សហរដ្ឋអាមេរិកបានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការហាមឃាត់ក្រុមហ៊ុនរបស់ចិន ដោយមិនបានបង្ហាញភស្ដុតាងអ្វីទាំងអស់ ខណៈទង្វើនេះគឺបានរំលោភសិទ្ធិ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយ Xiaomi សង្ឃឹមថា ពាក្យបណ្ដឹងមួយ នេះ នឹងជួយស្វែងរកយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន ។ សូមជម្រាបថា ក្រុមហ៊ុនចិនជាច្រើនត្រូវបានអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់ការធ្វើជំនួញ និងវិនិយោគផ្សេងៗ ដែលធ្វើឱ្យមានភាពតានតឹងរវាងចិន-សហរដ្ឋអាមេរិក ទាំងអ្នកជំនួញ និងទាំងសម្ព័ន្ធភាពប្រទេសទាំងពីរ ហើយគេសង្ឃឹមថា ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នឹងសម្របសម្រួលស្ថានភាពនេះឱ្យមកល្អប្រសើរឡើងវិញ ៕ ប្រភព៖ GSM Arena
-
ពលរដ្ឋអាមេរិកភាគច្រើនខកខានចូលនិវត្តន៍ដោយសារបំណុលអំឡុងពេលកូវីដ

បរទេស ៖ យោងតាមការស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយដោយ the Business Insider នៅថ្ងៃចន្ទនេះបានឲ្យដឹងថាដោយសារបញ្ហារាតត្បាតនៃកូវីដនៅក្នុងប្រទេសអាមេរិកមកដល់ពេលនេះវាបានបណ្តាលឲ្យពលរដ្ឋអាមេរិកភាគច្រើនបង្ខំចិត្តលុបចោលផែនការចូលនិវត្តរបស់ខ្លួនទៅវិញ។ ការស្រាវជា្រវមួយដែលត្រូវបានធ្វើឡើងដោយកាសែតហិរញ្ញវត្ថុ Kiplinger and Personal Capital ជាអង្គភាពខាងផ្នែកគ្រប់គ្រងទ្រព្យសម្បតិ្តផងដែរនោះបានបញ្ជាក់ទៀតថាពលរដ្ឋអាមេរិកដែលនឹងត្រូវត្រៀមចូលនិវត្តប្រមាណជា 60 ភាគរយបានសម្រេចចិត្តដកខ្លួនចេញពីបញ្ជីជនចូលនិវត្តទៅវិញនៅក្នុងអំឡុងពេលកូវីដនេះ។ ប្រភពដដែលបានបន្តទៀតថាបញ្ហារាតត្បាតបានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមខ្ចីលុយធនាគារដើម្បីរក្សាលំនឹងជិវិតប្រចាំថ្ងៃជំនួសឲ្យផែនការអនាគតជាពិសេសគឺនៅក្នុងពេលដែលតំបន់ជាច្រើននៅទូទាំងប្រទេសត្រូវបានបិទការងារចាប់ផ្តើមបាត់បង់ហើយការចំណាយនៅតែចាំបាច់ដដែល។ ការស្រាវជ្រាវបានបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋអាមេរិកចាប់ពីអាយុ 50 ឆ្នាំដល់ 74 ឆ្នាំបានបង្ខំចិត្តក្នុងការប្រើប្រាស់គណនេយ្យចូលនិវត្តរបស់គេទាំង 2 ប្រភេទគឺ IRAឬ 401(k) ហើយក្នុងនោះ 63 ភាគរយនៃពួកគេបានប្រើប្រាស់វាជាសំខាន់ទៅលើការចាយវាយប្រចាំថ្ងៃសេវាសុខភាពព្រមទាំងជួយដល់សមាជិកក្នុងគ្រួសារផ្សេងទៀតផង។ ការដកលុយចេញពីគណនេយ្យចូលនិវត្តនោះមិនស្ថិតនៅក្នុងចំនួនតិចតួចឡើយដោយការស្រាវជ្រាវបានរកឃើញថាក្រុមមនុស្សត្រៀមចូលនិវត្តប្រមាណជា 1 ភាគ 3 នៃពួកគេបានចាយលុយចូលនិវត្តទៅដល់ជាង 75,000 ដុល្លារមកហើយខណៈដែលពួកគេជាមធ្យមមានប្រាក់សន្សំត្រឹមតែ 50,000 ប៉ុណ្ណោះដើម្បីចូលនិវត្ត។ គួរឲ្យដឹងដែរថាការស្រាវជ្រាវរបស់ Kiplinger ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលចុងឆ្នាំ2020 កន្លងទៅជាមួយនឹងពលរដ្ឋអាមេរិកត្រៀមចូលនិវត្តប្រមាណជា 744 នាក់ដែលមានអាយុចន្លោះពី 40 ទៅ 74 ឆ្នាំហើយលទ្ធផលនៃការស្រាវជ្រាវនេះគឺមានភាពគួរឲ្យទុកចិត្តដល់ទៅ95 ភាគរយ៕
-
ថៃនៅតែខ្លាំងដោយអាចស្វាគមន៍ភ្ញៀវអន្តរជាតិបាន 5 លាននាក់នៅដើមឆ្នាំ2021

បាងកក៖យោងតាមការប្រកាសដោយក្រសួងទទួលបន្ទុកកិច្ចការងារទេសចរណ៍ និងកីឡានៃប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា ត្រឹមរយៈពេល31ថ្ងៃប៉ុណ្ណោះខ្លួនអាចទទួលស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណជា5 លានរួចទៅហើយទោះបីជាវាតួលេខបានត្រឹមពាក់កណ្តាលនៃការព្យាករណ៍របស់ខ្លួនកន្លងមកក្តី។ លោក Phiphat Ratchakiprakarn រដ្ឋមន្ត្រីក្រសួងកិច្ចការងារទេសចរណ៍ និងកីឡារបស់ថៃបានថ្លែងបែបនេះថា ៖ «ប្រសិនបើយើងអាចទទួលបានភ្ញៀវ 5 លានក្នុងរយៈពេលដើមឆ្នាំជាមួយនឹងលក្ខខណ្ឌ និងស្ថានភាពប្រទេសដូចបច្ចុប្បន្ននោះមានន័យថាយើងទទួលបានជោគជ័យរួចទៅហើយ»។ លោកបន្តថា «ដើម្បីអាចទទួលបានភ្ញៀវអន្តរជាតិ 10 លាននាក់បានយើងទាមទារឲ្យមានលក្ខខណ្ឌពិសេសមួយចំនួនពីសំណាក់ប្រទេសជិតខាង បង្កើនទំនាក់ទំនងដ៏ជិតស្និទ្ធបែបរដ្ឋាភិបាល និងអជ្ញាធរតាមតំបន់ដូចជា ចិន ឥណ្ឌា ម៉ាឡេស៊ី ជាដើម សុទ្ធតែជាឧទាហរណ៍ស្រាប់។ ពួកគេត្រូវការចាំបាច់ទំនុកចិត្តខ្លាំងណាស់មុនសម្រេចចិត្តធ្វើដំណើរមកដល់ប្រទេសថៃហើយបើនិយាយពីតួលេខកាលពីឆ្នាំ 2019 វិញប្រទេសទាំងបីនេះគឺមានចំនួនដល់ទៅ 40 ភាគរយនៃភ្ញៀវបរទេសសរុប 39.8 លាននាក់ដែលបានធ្វើដំណើរមកដល់ប្រទេសថៃ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតដែរថាសម្រាប់អ្នកធ្វើដំណើរក្នុងរយៈចំងាយឆ្ងាយនិងមិនអាចឲ្យថៃក្នុងការចាប់យកបានផែនការ10លាននាក់នោះបានទេប៉ុន្តែគឺមានតែបណ្តាប្រទេសក្នុងតំបន់អាស៊ានប៉ុណ្ណោះដែលអាចជួយថៃបានសម្រេចនៅក្នុងស្ថានភាពបែបនេះ។ ក្រៅតែពីការចាប់ផ្តើមចាក់វាំងសាំងទ្រង់ទ្រាយនៅទូទាំងពិភពលោកហើយនោះបូករួមទាំងថៃផងក៏ដូចគ្នាហើយមកដល់ពេលនេះទាំងរដ្ឋមន្ត្រីក្រសួងទេសចរណ៍រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោកនាយករដ្ឋមន្ត្រីថៃផងបានបើកកិច្ចពិភាក្សាគ្នាមួយរួចទៅហើយដើម្បីអាចឲ្យអ្នកធ្វើការនៅក្នុងវិស័យទេសចរណ៍គឺអាចស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំងផងដែរ។ គួរឲ្យដឹងដែរថាប្រទេសថៃតាមផែនការត្រូវបានគេដឹងថានឹងចាប់ផ្តើមធ្វើការចែកចាយនិងចាក់វ៉ាក់សាំងទៅលើក្រុមមនុស្សដែលងាយរងគ្រោះដោយចាប់ពីខែកុម្ភៈនេះតទៅហើយហើយមនុស្សដែលធ្វើការនៅតាមសណ្ឋាគារអ្នកបើករថយន្តអ្នកធ្វើការតាមភោជនីយដ្ឋាននិងស្បាផងគួរតែស្ថិតនៅក្នុងចំណោមក្រុមមនុស្សទាំងនោះនេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី Phiphat៕
-
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកកំពុងប្រែក្លាយខ្លួនជាតំបន់ទេសចរណ៍បែបធម្មជាតិជាទីទាក់ទាញ

ដោយ៖ម៉ាដេប៉ូព្រះវិហារ៖តំបន់អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតនៅស្រុកសង្គមថ្មី នៅក្នុងខេត្ត ព្រះវិហារដែលក្រសួងបរិស្ថានបានផ្តល់កិច្ចសហការអភិរក្សដល់គម្រោងប៊ីទ្រី (Be Treed) របស់លោក បេន ដេវីស ជនជាតិអាមេរិកបានធ្វើឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ ហើយបើទោះបីភ្ញៀវមានចំនួនមានកម្រិតក្តី ប៉ុន្តែទីនេះបានបើកទ្វាររង់ចាំភ្ញៀវទេសចររៀងរាល់ថ្ងៃផងដែរ។ គួរបញ្ជាក់ថា បេនដេវីស ជាជនជាតិអាមេរិក និងភរិយាគាត់ជាជនជាតិអូស្ត្រាលីបានចូលរួមការពារនិងអភិរក្សព្រៃឈើសត្វព្រៃជាមួយរាជរដ្ឋាភិបាលកម្ពុជារយៈពេលជាង២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វនិងព្រៃឈើនៅភ្នំត្នោត-ភ្នំពកនៅខេត្តព្រះវិហារ។ បេន ដេវីស បាននាំប្រពន្ធនិងកូនស្រីគួរជាទីស្រឡាញ់២រូបមករស់នៅក្នុងព្រៃដើម្បីការពារនិងអភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា។ កូនៗនិងប្រពន្ធរបស់គាត់បានសុខចិត្តមករស់នៅក្នុងព្រៃជាមួយដោយបោះបង់ចោលការងារនិងមិនបានចូលរៀនសូត្រតាមសាលារៀនឡើយ។បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បេន ដេវីស បានឱ្យដឹងថាលោកបានស្ម័គ្រចិត្តមកចូលរួមការពារព្រៃឈើនិងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនេះបន្ទាប់ពីមើលឃើញតំបន់នេះសំបូរទៅដោយសត្វច្រើនប្រភេទរូចមក។ លោកបានថ្លែងថា៖«សត្វព្រៃនិងព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា សម្រាប់ពលរដ្ឋកម្ពុជា ក៏ដូចជាវិស័យទេសចរណ៍។ ហេតុនេះខ្ញុំចាំបាច់ត្រូវតែចូលមកការពារតំបន់នេះ»។ ដោយជួបប្រទះបញ្ហាឧបសគ្គច្រើនរាប់មិនអស់និងព្រមជាមួយជួបការលំបាកនាកន្លងមក បុរសជនបរទេសដែលស្ម័គ្រចិត្តមកការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ដែរថា៖ «កាលពីមុន ខ្ញុំជួបការលំបាក តែពេលនេះមានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាននិងអាជ្ញាធរមូលដ្ឋានជួយជ្រោមជ្រែងជាបន្តបន្ទាប់ ហើយបើគិតមកទល់ពេលនេះ លែងសូវលំបាកទៀតហើយ»។ លោក បេន ដេវីស បានបង្ហាញទំនុកចិត្តបន្ទាប់ពីមានវត្តមានពីសំណាក់កងកម្លាំង មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កម្លាំងចម្រុះរួមមានមន្ត្រីនគរបាល និងកងរាជអាវុធហត្ថ និងប្រជាការពារសហគមន៍បានចូលរួមក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ដែលធ្វើឱ្យកិច្ចការពារព្រៃឈើនិងសត្វព្រៃមួយកន្លែងនេះមានភាពលល្អប្រសើរ ហើយរយៈពេល៣ទៅ៤ឆ្នាំមកនេះ សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនិងការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃមានការថយចុះច្រើន បើធៀបកាលពីប៉ុន្មានឆ្នាំមុន។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពកនេះដែរ ត្រូវបានបុរសការពារសត្វព្រៃជនបរទេសដ៏ល្បីឈ្មោះរូបនេះប្រាប់ថានៅតំបន់ដែនជម្រកសត្វព្រៃនេះសំបូរទៅដោយសត្វច្រើនប្រភេទនិងសត្វកម្របំផុតក្នុងលោកក្នុងនេះដូចជា…