Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • 3ឆ្នាំជាប់គ្នា ថៃជាប់ឈ្មោះជាប្រទេសដែលមានអ្នកប្រើប្រាស់ App ធនាគារច្រើនជាងគេលើលោក

    3ឆ្នាំជាប់គ្នា ថៃជាប់ឈ្មោះជាប្រទេសដែលមានអ្នកប្រើប្រាស់ App ធនាគារច្រើនជាងគេលើលោក

    បរទេស៖យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Digital សម្រាប់ឆ្នាំ2021 នេះបានឲ្យដឹងថាប្រទេសថៃនៅតែបន្តឈរនៅកំពូលតារាងជាប្រទេសដែលមានអ្នកប្រើប្រាស់អុីនធឺណេតទៅលើសេវាកម្មធនាគារ និងហិរញ្ញវត្ថុតាមទូរស័ព្ទដៃច្រើនជាងគេលើលោក។ ប្រភពដដែលបានអះអាងថាថៃក៏ជាជាប្រទេសមួយក្នងចំណោមប្រទេសទាំង 5 ដែលអាចសម្របខ្លួនទៅនឹងពាណិជ្ជកម្មអនឡាញ e-commerceការទូទាត់លុយតាមទូរស័ព្ទ Mobile Payment អាជីវកម្មតាមទូរស័ព្ទ Mobile Commerce និងការប្រើប្រាស់ QR code បានខ្លាំងក្លាជាងគេបំផុតលើលោកផងដែរ។ របាយការណ៍ប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយដោយ We Are Social ជាភ្នាក់ងារឌីជីថលអន្តរជាតិមួយចាប់ដៃគូជាមួយនឹងក្រុមហ៊ុនផ្តល់សេវាបណ្តាញសង្គម Hootsuite ដែលវាផ្តោតសំខាន់តែទៅលើការប្រើប្រាស់សេវាឌីជីថលការប្រើប្រាស់សារព័ត៌មាននៅតាមទូរស័ព្ទដៃនិងបណ្តាញសង្គមនៅទូទាំងសកលលោក។ របាយការណ៍នេះបានបង្ហាញថា ប្រទេសដែលជាប់ឈ្មោះជាប្រទេសមានអ្នកប្រើប្រាស់សេវាកម្មធនាគារ និងហិរញ្ញវត្ថុតាមទូរស័ព្ទច្រើនជាងគេលើលោកនោះគឺមានរយៈពេល 3 ឆ្នាំជាប់គ្នាមកហើយដោយក្នុងនោះអ្នកប្រើប្រាស់អុីនធឺណេតប្រមាណជា 68.1 ភាគរយដែលមានអាយុចន្លោះពី 16ទៅ64 ឆ្នាំបាននិយាយថាពួកគេបានប្រើប្រាស់កម្មវិធីទូរស័ព្ទ appទាំងនេះជារៀងរាល់ខែ។ តាមពីក្រោយដោយប្រទេសអាហ្វ្រិកខាងត្បូងដែលមានអ្នកប្រើប្រាស់ប្រមាណជា 64 ភាគរយ និងប្រទេសប៉ូឡូញឈរនៅលេខរៀងទី 3 ដែលមានអ្នកប្រើប្រាស់ប្រមាណជា 57.7 ភាគរយខណៈដែលអត្រានៃអ្នកប្រើប្រាស់ជាមធ្យមនៅទូទាំងពិភពលោកមានតែត្រឹម 38.7 ភាគរយ។ ដោយឡែកសម្រាប់ប្រតិបត្តិការទូទាំងលុយតាមទូរស័ព្ទដៃ Mobile Payment វិញប្រទេសថៃក៏បានជាប់ឈ្មោះជាប្រទេសប្រើប្រាស់ច្រើនបំផុតទី 2 ផងដែរដោយមានប្រមាណជា 45.3ភាគរយកាលពីខែមុនគឺលើមធ្យមភាគដែលពិភពលោកមានជាមធ្យមក្នុងរយៈពេលដូចគ្នាត្រឹមតែ 30.9 ភាគរយ។ ក្រុងហុងកុងសម្រាប់ការប្រើប្រាស់…

  • ក្រុមហ៊ុនផលិតចំណីសត្វពុំទាន់មានសមត្ថភាពផលិតបំពេញសេចក្តីត្រូវការក្នុងស្រុក

    ក្រុមហ៊ុនផលិតចំណីសត្វពុំទាន់មានសមត្ថភាពផលិតបំពេញសេចក្តីត្រូវការក្នុងស្រុក

    ភ្នំពេញ ៖ ក្រុមហ៊ុនផលិតចំណីសត្វបាន និងកំពុងស្វះស្វែងរកការបន្ធូរបន្ថយពីការយកពន្ធលើវត្ថុធាតុដើមដែលត្រូវយកមកផលិតចំណីសត្វដើម្បីជាការស្វែងរកអ្វីដែលជាតម្លៃដើមទាបសម្រាប់ជំរុញការចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMSថា តម្រូវការវត្ថុធាតុដើមចាំបាច់មួយចំនួនសម្រាប់ការផលិតចំណីសត្វនៅក្នុងស្រុក តែវត្ថុធាតុដើមនាំចូលទាំងនេះជាប់ពន្ធនាំចូលមានតម្លៃថ្លៃ ទើបធ្វើឱ្យការផលិតចំណីសត្វដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃ សម្រាប់ការផ្គត់ផ្គង់ទៅដល់ប្រជាកសិករដែលចិញ្ចឹមសត្វក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា ៖«ពាក់ព័ន្ធអ្នកផលិតចំណីសត្វ តម្រូវការនាំចូលវត្ថុធាតុដើម តែដោយសារការយកពន្ធថ្លៃគាត់ត្រូវផលិតដោយមានផ្លែដើមខ្ពស់នៅឡើយ។ដូច្នេះបើគាត់លក់ចំណីសត្វនោះសម្រាប់ក្នុងស្រុកត្រូវតែមានតម្លៃថ្លៃហើយ។ ការនាំវត្ថុធាតុដើមមិនមែនទាំងអស់នោះទេ តែត្រូវយកមកលាយដើម្បីផលិតជាចំណីសត្វ ដូចនេះការនាំចូលត្រូវនាំចូលរួចពន្ធទើបថ្លៃដើមទាបបាន។ បើទិញពីក្រៅដែលនាំចូលមកថោកជាងផលិតផលដែលផលិតនៅក្នុងស្រុក គឺគេពិតជាទិញពីក្រៅមកហើយ»។ ជាមួយការពិភាក្សាគ្នាក្នុងបញ្ហានេះ សភាពាណិជ្ជកម្មចង់ឱ្យសមាគមដាក់របៀបវារៈមកដើម្បីឱ្យសភាពាណិជ្ជកម្មស្នើទៅខាងគយ និងក្រសួងសេដ្ឋកិច្ច ដោយលើកយកបញ្ហា និងកុំឱ្យយកពន្ធលើវត្ថុធាតុដើមមកផលិតចំណីសត្វ ព្រមទាំងបរិក្ខារកសិកម្មមួយចំនួន ដែលកន្លងមករដ្ឋបានធ្វើការដោះស្រាយរួចមកហើយ គឺពន្ធ ឬកាតព្វកិច្ចបង់ពន្ធត្រូវរដ្ឋជាអ្នកទទួលបន្ទុក ដើម្បីឱ្យផ្នែកឧស្សាហកម្មផលិតចំណីសត្វនេះ អាចដើរទៅរួចឬ ក៏អាចមានតម្លៃដែលផលិតបាននោះ ស្មើនឹងការតម្លៃនាំចូល ទើបយើងអាចដំណើរការផលិតបាន។ លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា៖«សង្ឃឹមថានឹងមានការរីកចម្រើនទៅមុខ នៅឆ្នាំជាបន្តបន្ទាប់នៅពេលគាត់ជាអ្នកផលិត ហើយចិញ្ចឹមខ្លួនឯងខ្លះផងនោះ ថ្លៃដើមខ្ពស់តិចតួច គាត់អាចផ្គត់ផ្គង់ខ្លួន ឯងបានខ្លះ តែបើលក់ឱ្យកសិករចិញ្ចឹមសត្វទូទៅវាមិនបានទេ ព្រោះនាំការនាំចូលថោកជាង ហើយយើងនៅមានតម្រូវការនាំចូលផងដែរនោះ ហើយការផលិតពុំទាន់បានគ្រប់គ្រាន់នៅឡើយ»។ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម…

  • សេដ្ឋីបច្ចេកវិទ្យា លោក Michael Birch នឹងបង្កើតបណ្តាញសង្គមថ្មីប្រជែង Facebook

    សេដ្ឋីបច្ចេកវិទ្យា លោក Michael Birch នឹងបង្កើតបណ្តាញសង្គមថ្មីប្រជែង Facebook

    បរទេស ៖ កាលពីជាង 10 ឆ្នាំមុនលោក Michael Birch ជាសហស្ថាបនិកបណ្តាញសង្គមដ៏ល្បី Bebo (blog early, blog often) ដែលធ្លាប់ធ្វើឲ្យកក្រើកអ្នកប្រើប្រាស់នៅអង់គ្លេស អៀរឡង់ អូស្ត្រាលីនិងញូវសឺឡេន ដែលចំនួនសរុបរហូតដល់ជាង៤០លាននាក់កាលពីពេលកន្លងទៅ។ នៅឆ្នាំ 2008 លោក Michael Birchនិងប្រពន្ធ នាង Xochi បានសម្រេចចិត្តលក់ Bebo ទៅឲ្យវេបសាយ AOL ក្នុងតម្លៃរហូតទៅដល់ 805 លានដុល្លារ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកពួកគេបានចាយលុយអស់ត្រឹមតែ 1 លានដុល្លារទិញយកវាមកវិញហើយបានកែប្រែមុខងារជាច្រើនឲ្យប្រសើរឡើងផងដែរ ជាពិសេសគឺសេវាកម្មផ្សាយកីឡាករអនឡាញមុននឹងលក់វាបន្តទៅឲ្យក្រុមហ៊ុន Twitch របស់ Amazon ក្នុងតម្លៃប្រមាណជា 25 លានដុល្លារ។ នៅសប្តាហ៍នេះលោក Birch បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា ខ្លួបនឹងដំណើរការបណ្តាញទំនាក់ទំនងសង្គមថ្មីមួយទៀតដែលផ្តោតសំខាន់ទៅលើប្រវត្តិរូប (profiles) និងការទំនាក់ទំនងគ្នាក្នុងពេលវេលាកាន់តែច្បាស់លាស់ និងជាក់ស្តែង(real-time)ឲ្យបានខ្លាំងជាងអ្វីដែល news feeds របស់ Twitter និង Facebookនៅពេលបច្ចុប្បន្ន។ ថ្លែងជាមួយនឹងក្រុមការងាររបស់…

  • រុស្សី និងអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់កំពូលនៃការជូញដូរនៅក្នុងទីផ្សារងងឹត

    រុស្សី និងអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់កំពូលនៃការជូញដូរនៅក្នុងទីផ្សារងងឹត

    បរទេស៖យោងតាមការស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Chainalysis កាលពីដើមសប្តាហ៍កន្លងមកបានឲ្យដឹងថា ក្រុមមនុស្សដែលស្ថិតនៅក្នុងប្រទេសរុស្សី និងអាមេរិក គឺជាប្រភពនៃការជួញដូរពាណិជ្ជកម្មដែលមានទំហំដល់ទៅ 280 លានដុល្លារនៅក្នុងទីផ្សារអនឡាញដែលខុសច្បាប់កាលពីឆ្នាំ2020កន្លងទៅនេះ។ របាយការណ៍ដែលត្រូវបានគេស្គាល់ឈ្មោះថា 2021 Crypto Crime Report ត្រូវបានធ្វើការបង្ហាញកាលពីថ្ងៃចន្ទកន្លងទៅនេះបាននិយាយថា ទីផ្សារងងឹតនៅលើប្រព័ន្ធអនឡាញគឺជាទីកន្លែងដោះដូរទំនិញខុសច្បាប់ដូចជាថ្នាំញៀននិងប័ណ្ណសំគាល់ខ្លួនក្លែងក្លាយជាដើម។ តួលេខសរុបដែល Chainalysis ប្រមូលបានពីការជួញដូរខុសច្បាប់នៅពេញមួយឆ្នាំ2020 គឺមានរហូតទៅដល់ 1.7ពាន់លានដុល្លារដោយក្នុងប្រទេសរុស្សី និងអាមេរិកឈរនៅលើលំដាប់កំពូល ហើយបន្ទាប់មកមានដូចជានៅប្រទេសអ៊ុយក្រែននិងប្រទេសចិនផងដែរ។ តាមការបញ្ជាក់បន្ថែមរបស់ Chainlysis បានឲ្យដឹងទៀតថា ទីផ្សារងងឹតបានទទួលលុយរបស់គេតាមរយៈការដោះដូររូបិយបណ្ណអេឡិចត្រូនិកលើទីផ្សារអនឡាញ ហើយបន្ទាប់មកវាត្រូវបានយកទៅប្តូរជាសាច់ប្រាក់នៅត្រង់ទីតាំងកណ្តាលណាមួយ។សម្រាប់ឆ្នាំ2020 កន្លងទៅនេះរូបភាពនៃការជូញដូរមានភាពកាន់តែចម្រុះឡើងទៅលើសេវាកម្មនានាដែលអាចអនុញ្ញាតឲ្យក្រុមជួញដូរក្នុងទីផ្សារងងឹតមានភាពងាយស្រួលឡើងក្នុងការផ្លាស់ប្តូរសាច់ប្រាក់ជាមួយនឹងរូបិយបណ្ណអេឡិចត្រូនិក។ Chainalysis បានបង្ហាញយ៉ាងច្បាស់ៗថាប្រទេសទាំង10 ដែលមានដូចជាអាមេរិក រុស្សី អ៊ុយក្រែន ចិន អង់គ្លេស វេណេស៊ុយអេឡាវៀតណាម តួកគី ឥណ្ឌា និងអាល្លឺម៉ង់ បានធ្វើការជូញដូរគ្នានៅក្នុងទីផ្សារងងឹតក្នុងទំហំប្រមាណជា538 លានដុល្លារ ហើយសាច់ប្រាក់ដែលអាចកើតចេញមានប្រមាណជា 403 លានដុល្លារសម្រាប់ឆ្នាំ2020។ ក្នុងនោះប្រទេសរុស្សីដែលបានបញ្ជូនទំនិញតម្លៃប្រមាណជា 169 លានដុល្លារទៅកាន់ទីផ្សារងងឹតគឺអាចទទួលបានជាសាច់ប្រាក់សុទ្ធមកវិញដល់ទៅ 119 លានដុល្លារ ខណៈដែលអាមេរិកដែលបានបញ្ចេញបាន 115 លានដុល្លារគឺទទួលបានជាសាច់ប្រាក់ស្របច្បាប់វិញដល់ទៅ 64 លានដុល្លារ៕

  • មីយ៉ាន់ម៉ាសម្រេចបិទហ្វេសប៊ុកទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍នេះ

    មីយ៉ាន់ម៉ាសម្រេចបិទហ្វេសប៊ុកទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍នេះ

    យ៉ាំងហ្គោន៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលី CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានចេញបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអុីនធឺណេតទាំងឡាយបូករួមទាំងក្រុមហ៊ុនរដ្ឋ MPT ផងក្នុងការបិទចោលបណ្តាញសង្គមហ្វេសប៊ុកនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ការសម្រេចបិទបណ្តាញសង្គមនេះត្រូវបានគេដឹងដែរថាមានរយៈកាលកំណត់ 4 ថ្ងៃប៉ុណ្ណោះ ពោលគឺតាមរយៈលិខិតមួយដែលត្រូវបានធ្វើឡើងដោយក្រសួងទទួលបន្ទុកកិច្ចការងារទំនាក់ទំនង និងព័ត៌មានកាលពីយប់ថ្ងៃសុក្របានបញ្ជាក់យ៉ាងច្បាស់ថាគោលបំណងនៃការបិទហ្វេសប៊ុកគឺធ្វើឡើងដើម្បីអាចរក្សាស្ថិរភាពប្រទេសឲ្យបានល្អប្រសើរឡើងវិញ ហើយវានឹងបន្តរហូតទៅដលថ្ងៃទី7ខែកុម្ភៈ។ ក្រុមហ៊ុនជាច្រើនបានទទួលយកគោលការណ៍ថ្មីនេះដោយក្នុងនោះមានទាំង NetBlocks ផងដែរ ជាមួយនឹងការអះអាងថាអ្នកប្រើប្រាស់ហ្វេសប៊ុកនៅទូទាំងប្រទេសប្រមាណជា 23 លាននាក់ត្រូវបានប្លុកដែលសូម្បីតែកម្មវិធី Messenger, Instagram និង WhatsApp ។ យោងតាមអ្នកនាំពាក្យរបស់ហ្វេសប៊ុក លោក Andy Stone បានទទួលស្គាល់ពីដំណឹងនេះ ហើយលោកបានស្នើសុំឲ្យអជ្ញាធរមីយ៉ាន់ម៉ាក្នុងការដាក់ឲ្យដំណើរការទំនាក់ទំនងនេះឡើងវិញដើម្បីអាចឲ្យពលរដ្ឋមីយ៉ាន់ម៉ាមានសិទ្ធិក្នុងការទាក់ទងជាមួយនឹងគ្រួសារមិត្តភក្តិ និងអាចទទួលបានព័ត៌មានដែលចាំបាច់ទាំងឡាយ។ បច្ចុប្បន្នស្ថានភាពប្រទេសមីយ៉ាន់ម៉ាគឺពោរពេញទៅដោយព័ត៌មានក្លែងក្លាយដែលអាចនាំឲ្យកើតមានទៅជាការភ័ន្តច្រឡំក្នុងចំណោមពលរដ្ឋរបស់ខ្លួនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក៕

  • ​ក្នុង​ឆ្នាំ​២​០​២​០​ ​មាន​សហគ្រាស​ជាង​១​ពាន់​៣​រយ​បាន​បិទ​លែង​ដំណើរការ​ ​ខណៈ​ដែល​កម្មករ​និយោជិត​បាត់បង់​ការងារ​ជាង​១​០​ម៉ឺន​នាក់

    ​ក្នុង​ឆ្នាំ​២​០​២​០​ ​មាន​សហគ្រាស​ជាង​១​ពាន់​៣​រយ​បាន​បិទ​លែង​ដំណើរការ​ ​ខណៈ​ដែល​កម្មករ​និយោជិត​បាត់បង់​ការងារ​ជាង​១​០​ម៉ឺន​នាក់

    ​ភ្នំពេញ​៖​ ​ឯកឧត្តម​ អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​បាន​មានប្រសាសន៍​អោយ​ដឹង​ថា​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​មាន​សហគ្រាស​ចំនួន​១​ពាន់​៣​៥​៦​ទីតាំង​បាន​បិទ​លែង​ដំណើរការ​ ​ដែល​មានកម្ម​ករ​និយោជិត​បាត់បង់​ការងារ​ចំនួន​១​០​ម៉ឺន​៨​ពាន់​៨​២​៥​នាក់​ ​ដោយសារតែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា​ ​បើ​តាម​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​លើ​វិ​ស​័​យ​ការងារ​នៃ​កម្មករ​និ​យោ​ ​ជិត​នោះ​ ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​គឺ​ស្ថិតនៅ​ក្នុង​ក​ម្រិ​ត​មួយ​ដែល​អាច​គ្រប់គ្រង​បាន​ ​និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​លំបាក​បំផុត​រួចមក​ហើយ​ ​។​ ​តួយ៉ាង​ ​ការ​ព្យួរ​កិច្ចសន្យា​ការងារ​របស់​រោងចក្រ​ ​សហគ្រាស​ ​នៃ​វិ​ស​័​យ​កាត់​ដេរ​ ​និង​វិ​ស​័​យ​ទេសចរណ៍​បាន​ថយ​ពី​ចំណុច​កំពូល​នៅ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ដែល​នៅ​ពេល​នោះ​មាន​រោងចក្រ​ ​សហគ្រាស​ចំនួន​៤​៣​៣​ ​ដែល​មានកម្ម​ករ​និយោជិត​ចំនួន​១​៥​ម៉ឺន​៣​ពាន់​៣​៣​៦​នាក់​ ​បាន​និង​កំពុង​ព្យួរ​កិច្ចសន្យា​ការងារ​ ​ប៉ុន្តែ​បើ​គិត​មកដល់​ដំណាច់ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ​ ​មាន​រោងចក្រ​ ​សហគ្រាស​ត្រឹម​ចំនួន​១​៥​០​ ​ដែល​ស្មើនឹង​កម្មករ​និយោជិត​ចំនួន​២​ម៉ឺន​៣​ពាន់​៦​៨​២​នាក់​ប៉ុណ្ណោះ​កំពុង​ព្យួរ​កិច្ចសន្យា​ការងារ​ ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ក្នុង​ឆ្នាំ​២​០​២​០​ ​មាន​សហគ្រាស​ចំនួន​១​ពាន់​៣​៥​៦​បាន​បិទ​លែង​ដំណើរការ​ ​និង​កម្មករ​និយោជិត​បាត់បង់​ការងារ​ចំនួន​១​០​ម៉ឺន​៨​ពាន់​៨​២​៥​នាក់​ ​ដែល​ចំនួន​នេះ​ ​គឺ​ច្រើនជាង​ឆ្នាំ​២​០​១​៩​ក្នុងរយៈពេល​ដូចគ្នា​ ​ដែល​មាន​សហគ្រាស​ចំនួន​៩​៦​៩​ ​និង​កម្មករ​និ​យោ​ ​ជិត​បាត់បង់​ការងារ​ចំនួន​៨​ម៉ឺន​៥​ពាន់​៨​៨​៩​នាក់​ ​ដែល​ភាគច្រើន​គឺជា​ប្រភេទ​រោងចក្រ​សហគ្រាស​ក្រៅពី​វិ​ស​័​យ​កាត់​ដេរ​ ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា​ ​ក្នុងរយៈពេល​ដូចគ្នា​នេះ​ ​ក៏មាន​រោងចក្រ​ ​សហគ្រាស​ចំនួន​១​ពាន់​១​០​៣​បាន​បើក​ថ្មី​ ​និង​បាន​បង្កើត​ការងារ​បន្ថែមចំនួន​ ​៦​ម៉ឺន​១​ពាន់​២​៥​៧​នាក់​ផង​ដែរ​ ​។​ ​ជាមួយគ្នា​នោះ​ ​ក្រសួងការងារ​…

  • Bloomberg ៖ កូរ៉េខាងត្បូងជាប់ឈ្មោះជាប្រទេសមានសេដ្ឋកិច្ចបែបបច្ចេកវិទ្យាលេខ 1 លើលោក

    Bloomberg ៖ កូរ៉េខាងត្បូងជាប់ឈ្មោះជាប្រទេសមានសេដ្ឋកិច្ចបែបបច្ចេកវិទ្យាលេខ 1 លើលោក

    បរទេស ៖ យោងតាមការបង្ហាញចុងក្រោយនៃការសិក្សាដោយកាសែត Bloomberg គិតត្រឹមថ្ងៃពុធនេះបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងគឺជាមហាអំណាចសេដ្ឋកិច្ចបែបបច្ចេកវិទ្យាខ្លាំងបំផុតលើលោកខណៈដែលមហាយក្សអាមេរិកបានធ្លាក់ចេញពីតារាងកំពូលទាំង 10 បាត់ទៅហើយទុកឲ្យបណ្តាប្រទេសនៅតំបន់អឺរ៉ុបមកជំនួសវិញ។ ប្រភពដដែលនេះអាចឲ្យយើងដឹងបានទៀតថាប្រទេសកូរ៉េបានប្រជែងយកបានតំណែងលេខ 1 នេះពីប្រទេសអាល្លឺម៉ង់ដែលបច្ចុប្បន្នបានធ្លាក់ទៅលេខរៀងទី 4 ហើយក៏ជាលើកទី 7 ហើយដែរ ដែលកូរ៉េស្ថិតនៅក្នុងតារាងកំពូលនេះក្នុងរយៈពេល 9 ឆ្នាំចុងក្រោយ។ក្នុងនោះគេបានមើលឃើញថាសិង្ហបុរី និងស្វីសគឺបានឡើងទៅកាន់លេខរៀងទី 3 និងទី 4 ក្នុងតារាង។ គួរឲ្យដឹងដែរថាការដាក់ចំណាត់ថ្នាក់របស់ Bloomberg គឺអាចធ្វើឡើងតាមរយៈការវិភាគទៅលើវិស័យ និងកត្តាសំខាន់ៗចំនួន 7 ដូចជាការស្រាវជ្រាវថ្មីរបស់ប្រទេសការចំណាយទៅលើការអភិវឌ្ឍសមត្ថភាពផលិតកម្មនៅក្នុងប្រទេស និងជាពិសេសបណ្តាក្រុមហ៊ុនយក្សដែលមានវត្តមាននៅក្នុងប្រទេស និងផ្តោតខ្លាំងទៅលើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោកផងដែរ។ ទិន្នន័យដែលប្រមូលបានដោយ Bloomberg ត្រូវបានធ្វើឡើងតាំងតែពីមុនបញ្ហាកូវីដកើតឡើងម្ល៉េះហើយបណ្តាប្រទេសមួយចំនួនដែលនៅកំពូលតារាងដូចជា កូរ៉េខាងត្បុងអាល្លឺម៉ង់ និងអុីស្រាអ៊ែលក៏ត្រូវបានគេអាចមើលឃើញដែរថាជាប្រទេសនាំមុខគេផងដែរចំពោះការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកូវីដផងព្រមទាំងការពន្លឿនវ៉ាក់សាំងកូវីដផង។ កត្តាដែលបានជំរុញកូរ៉េខាងត្បូងខ្លាំងឲ្យឡើងទៅដល់លេខរៀងទី 1 នោះគឺភាគច្រើនបានមកពីសកម្មភាពស្នើសុំប៉ាតង់នៃបច្ចេកវិទ្យាថ្មី និងជាពិសេសសកម្មភាពរបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍ និងស្រាវជ្រាវបច្ចេកវិទ្យាព្រមទាំងផលិតកម្មផង។ អាមេរិកដែលធ្លាប់មានឈ្មោះជាប្រទេសស្ថិតនៅកំពូលតារាងនេះតាំងតែពីការចាប់ផ្តើមធ្វើចំណាត់ថ្នាក់ដំបូងបំផុតរបស់ Bloomberg កាលពីឆ្នាំ2013 នោះបានធ្លាក់មកលេខរៀងទី 11 វិញសម្រាប់ឆ្នាំ 2020 ហើយមូលហេតុចម្បងនោះគឺដោយសារតែការធ្លាក់ចុះនៃប្រព័ន្ធអប់រំជាន់ខ្ពស់របស់ខ្លួនពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៅក្រោយពេលរដ្ឋាភិបាលលោក Trump បានព្យាយាមសិស្សនិស្សិតបរទេសដែលនិយមធ្វើដំណើរមកអាមេរិកដើម្បីសិក្សាមុខវិជ្ជានេះជារៀងរាល់ឆ្នាំនោះ៕

  • ថៃ៖ អត្រាប្រើប្រាស់ថាមពលឥន្ធនៈធ្លាក់ចុះជាង 12 ភាគរយកាលពីឆ្នាំ2020

    ថៃ៖ អត្រាប្រើប្រាស់ថាមពលឥន្ធនៈធ្លាក់ចុះជាង 12 ភាគរយកាលពីឆ្នាំ2020

    បរទេស៖ យោងតាមការចេញផ្សាយរបស់នាយកដ្ឋានទទួលបន្ទុកកិច្ចការងារថាមពលសម្រាប់អាជីវកម្មរបស់ថៃ ឬDOEB នៅថ្ងៃពុធនេះបានប្រកាសថាជាលទ្ធផលឆ្នាំ2020 កន្លងទៅនេះ អត្រានៃការប្រើប្រាស់ថាមពលប្រេងឥន្ធនៈនៅទូទាំងប្រទេសមានការធ្លាក់ចុះប្រមាណជា 12.5 ភាគរយ។ មូលហេតុសំខាន់ដែលនាំឲ្យមានការថយចុះបែបនេះត្រូវបានគេដឹងដែរថា មកពីការរឹតបន្តឹងរបស់រដ្ឋាភិបាលក្នុងគ្រាដែលប្រទេសរងការវាយប្រហារដោយកូវីដកាលពីដំណាក់កាលដំបូងៗ ប៉ុន្តែមកដល់ការផ្ទុះការរីករាលដាលសាជាថ្មីកាលពីខែធ្នូនោះថៃមិនបានបិទប្រទេសខ្លាំងដូចកាលពីដំបូងឡើយ ប៉ុន្តែជឿជាក់ថាបំរាមក្នុងកម្រិតណាក៏វានៅតែបង្កឲ្យមានផលប៉ះពាល់ដល់វិស័យថាមពលដដែល។ ប្រធាននាយកដ្ឋាន DOEB លោក Nantika Thangsuphanich បាននិយាយថាជាតួលេខប្រចាំថ្ងៃការប្រើប្រាស់ថាមពលឥន្ធនៈបានធ្លាក់ចុះក្នុងអត្រា 62.3 ភាគរយ ឬជាធម្យមប្រមាណជា 7.3 លានលីត្រប៉ុណ្ណោះ ខណៈដែលការប្រើប្រាស់ថាមពលហ្គាសបានធ្លាក់ចុះដល់ទៅ 28.3 ភាគរយឬប្រមាណជា 3,900 តោនក្នុងមួយថ្ងៃ។ ប្រភពដដែលបានសរសេរទៀតថា ការធ្លាក់ចុះខ្លាំងនៃការប្រើប្រាស់ប្រេងឥន្ធនៈគឺត្រូវបានកើតឡើងភាគច្រើនបំផុតចន្លោះពីខែមេសាដល់ខែឧសភាដែលជាគ្រារដ្ឋាភិបាលបានប្រកាសបិទប្រទេសជាមួយនឹងបម្រាមដ៏តឹងរ៉ឹងហើយក្នុងនោះផងដែរតួលេខនាំចូលប្រេងឥន្ធនៈមកកាន់ប្រទេសថៃក៏មានអត្រាធ្លាក់ចុះ 8 ភាគរយផងដែរគឺក្នុងមធ្យមភាគត្រឹមតែ 882,398 បារ៉ែលក្នុងមួយថ្ងៃ។ ដោយឡែកប្រេងឆៅដែលនាំចូលប្រទេសថៃក៏ធ្លាក់ចុះ 1.1 ភាគរយគឺប្រមាណជា 845,113 បារ៉ែលក្នុងមួយថ្ងៃឬប្រមាណជា 37.2 ពាន់លានបាតក្នុងមួយខែ។ ប្រេងផ្សេងៗព្រមទាំងម៉ាស៊ូតសុទ្ធតែធ្លាក់ចុះដោយគេអាចមើលឃើញថាការប្រើប្រាស់ម៉ាស៊ូតបានធ្លាក់ចុះ 2.9 ភាគរយមកត្រឹមតែ 65.4 លានលីត្រក្នុងមួយថ្ងៃប៉ុណ្ណោះ៕

  • Elon Musk ៖ អ្នកវិនិយោគគួរកុំចំណាយពេលលើកិច្ចប្រជុំ និងឯកសារច្រើនពេក

    Elon Musk ៖ អ្នកវិនិយោគគួរកុំចំណាយពេលលើកិច្ចប្រជុំ និងឯកសារច្រើនពេក

    បរទេស៖ នៅសប្តាហ៍នេះស្ថាបនិកក្រុមហ៊ុន Telsa និង SpaceX ដ៏ល្បីល្បាញលោក Elon Musk បានលើកឡើងថា ប្រធានក្រុមហ៊ុននានាគួរតែឈប់ចំណាយពេលច្រើនពេកទៅលើការងារឯកសារ ឬកិច្ចការងារប្រជុំនោះទៅ។ លោក Musk បានពន្យល់ថា វាមានទំហំច្រើនពេកហើយនៅពេលបច្ចុប្បន្ននេះដែលមេដឹកនាំអាជីវកម្មនានាបានប្រើប្រាស់ពេលវេលាប្រចាំថ្ងៃដើម្បីតែការពិភាក្សាគ្នានៅក្នុងបន្ទប់ប្រជុំ ឬតាមវិដេអូក្តី និងព្រមទាំងឯកសម្រាប់ធ្វើបទបង្ហាញផងប៉ុន្តែជាក់ស្តែងពួកគេបានបរាជ័យក្នុងផ្តល់ការយកចិត្តទុកដាក់ទៅលើយុទ្ធសាស្ត្រក្នុងការធ្វើឲ្យផលិត ឬសេវាកម្មរបស់គេកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដោយគំនិតច្នៃប្រឌិតជំនួសវិញ។ ទោះបីជាយ៉ាងណាក្តី ការថ្លែងរបស់ Musk នេះគឺសំដៅតែទៅលើក្រុមប្រធានក្រុមហ៊ុន ប្រធានប្រតិបត្តិ និងមេដឹកនាំអាជីវកម្មទាំងឡាយដែលនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ លោកបន្តទៅកាន់ក្រុមអ្នកកាសែតរបស់ The Wall Street ថា ៖ចំណាយពេលឲ្យបានតិចទៅលើបញ្ហាហិរញ្ញវត្ថុ ចំណាយពេលឲ្យតិចទៅលើកិច្ចប្រជុំការធ្វើបទបង្ហាញ ប៉ុន្តែត្រូវតែចាយពេលឲ្យច្រើនទៅលើកិច្ចការងារអភិវឌ្ឍផលិតផលរបស់អ្នកឲ្យកាន់តែអស្ចារ្យគឺរឿងល្អទៅវិញ។ គួរឲ្យដឹងដែរថា មហាសេដ្ឋីពាន់លានដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោករូបនេះត្រូវបានគេមើលឃើញថា តែងតែមានគំនិតខុសពីគេចំពោះបញ្ហាគ្រប់គ្រង ប៉ុន្តែបើគ្រប់គ្នាធ្លាប់បានដឹងអំពីបទពិសោធដ៏ជូរចត់របស់គាត់កាលពីអតីតនោះប្រហែលជាមិនមានប្រតិកម្មខ្លាំងឡើយ ហើយក្នុងនោះផងដែរលោកក៏តែងតែបានជជែកវែកញែកខ្លាំងៗជាមួយនឹងអ្នកជំនាញចំពោះការប្រើប្រាស់ធនធានទៅលើបណ្តាញសង្គមច្រើនពេក៕

  • ​Goo​g​l​e​ ​កំពុង​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ ​Ford​​ ​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយរបស់ខ្លួន​បំពាក់លើ​រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Ford

    ​Goo​g​l​e​ ​កំពុង​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ ​Ford​​ ​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយរបស់ខ្លួន​បំពាក់លើ​រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Ford

    អាមេរិក​៖​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​ ​Goo​g​l​e​ ​នឹង​ផ្ដល់​សេវាកម្ម​ ​Cloud​ ​រួម​ទាំង​បច្ចេកវិទ្យា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ​សម្រាប់​តភ្ជាប់​ជាមួយនឹង​រថយន្ត​របស់​ក្រុមហ៊ុន​ ​Ford​ ​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ថា​ ​រថយន្ត​ប្រភេទ​ណាខ្លះ​ទេ​ ​។​ ការ​ផ្តល់​សេវាកម្ម​ខាងលើ​នេះ​ ​ត្រូវ​បាន​គេ​បង្ហើប​អោយ​ដឹង​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ ​Ford​ ​និង​ ​Goo​g​l​e​ ​កំពុងតែ​ឈាន​ដល់​កិច្ចព្រមព្រៀង​រយៈពេល​០​៦​ឆ្នាំ​ ​ដែល​ក្នុង​នោះ​ ​Goo​g​l​e​ ​នឹង​ទទួលខុសត្រូវ​ចំពោះ​ការ​តភ្ជាប់​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ខ្លួន​ ​ជាមួយ​រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Ford​ ​។​ បើ​តាម​ក្រុមហ៊ុន​ ​Ford​ ​នោះ​ ​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ខាងលើ​នេះ​ ​រថយន្ត​របស់​ ​Ford​ ​និង​ ​L​inc​o​l​n ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ ​Ford​ ​នឹង​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​ពេញលេញ​ទៅលើ​កម្មវិធី​ ​And​ro​i​d​ ​ក្នុង​នោះ​កម្មវិធី​ ​Goo​g​l​e​ ​Assistant​, ​Goo​g​l​e​ ​Map​s ​និង​ ​Goo​g​l​e​ ​Play​ ​ក៏​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​ចាប់ពី​ឆ្នាំ​២​០​២​៣​ខាងមុខនេះ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs