-
ធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបណា ដើម្បីឱ្យដល់គោលដៅដែលយើងចង់បាន
ការបង្កើតផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនត្រឹមតែអនុញ្ញាតឱ្យអ្នកគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនគុណភាពជីវិតរបស់អ្នក ដោយកាត់បន្ថយភាពមិនច្បាស់លាស់ដែលអ្នកមានចំពោះបញ្ហាទាក់ទងនឹងប្រាក់ និងតម្រូវការនាពេលអនាគត។ នេះជាយុទ្ធសាស្ត្រសម្រាប់ថែរក្សាសុខភាពហិរញ្ញវត្ថុ និងការសម្រេចគោលដៅហិរញ្ញវត្ថុខ្លួនឯងផ្ទាល់។ខណៈពេលដែលអ្នកប្រហែលជាចង់ជួលអ្នកអាជីពផ្នែករៀបចំផែនការហិរញ្ញវត្ថុដើម្បីឱ្យការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដំណើរការបាន អ្នកក៏អាចរៀបចំផែនការយ៉ាងរឹងមាំសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នក ដោយផ្អែកលើផ្នែកនៃការអនុវត្ត ដែលអ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុភាគច្រើនបានណែនាំ ដើម្បីធ្វើឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួន ។ នៅក្នុងនោះផងដែរ អ្នកត្រូវសម្រេចចិត្តថា តើគោលដៅណាមួយដែលអ្នកនឹងដើរតាមឥឡូវនេះ។ ខិតខំរកវិធីសាស្រ្តប្រកបដោយតុល្យភាពឆ្ពោះទៅគោលដៅរយៈពេលខ្លី មធ្យម និងវែង ដែលអាចឱ្យអ្នករៀបចំផែនការក្នុងរយៈពេល2-3ខែនិង2-3ឆ្នាំទៀត។អ្នកក៏ត្រូវតែមានភាពប្រាកដនិយម ហើយអ្នកនឹងមិនអាចអនុវត្តយុទ្ធសាស្ត្រល្អ ៗ ទាំងអស់ដែលអ្នកបានវាយតម្លៃភ្លាមៗនោះទេ ប៉ុន្តែការជ្រើសរើសគោលដៅដែលមានតុល្យភាពនឹងជួយអ្នកឱ្យសម្រេចគោលដៅដែលអ្នកបានជ្រើសរើស ហើយឈានដល់ចំណុចមួយនៅពេលអ្នកអាចទទួលយកគម្រោងបន្ថែម។ជាមួយគ្នានេះដែរ អ្នកត្រូចេះបង្កើតថវិកាដែលបញ្ចូលគោលដៅផែនការហិរញ្ញវត្ថុរបស់អ្នក។ អ្នកបានដឹងពីទ្រព្យសម្បត្តិ និងបំណុលសុទ្ធរបស់អ្នក ពីការវិភាគរបស់អ្នកអំពីតម្លៃសុទ្ធបច្ចុប្បន្នរបស់អ្នក។ កំណត់វាទៅក្នុងក្របខ័ណ្ឌដែលរួមបញ្ចូលទាំងការសំរេចចិត្តដែលអ្នកបានធ្វើ។ បន្ទាប់មកទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនេះ។ ឧទាហរណ៍ប្រសិនបើអ្នកប្តេជ្ញាចំណាយតិចជាង80 ដុល្លារក្នុងមួយខែ លើកាហ្វេ ហើយដាក់ប្រាក់នោះចូលក្នុងគណនីសន្សំ សូមចុះបញ្ជីនៅក្នុងថវិការបស់អ្នក។ ជាការពិតណាស់ ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាដំណើរការនៃការគ្រប់គ្រងប្រាក់របស់អ្នកដើម្បីទទួលបានការពេញចិត្តផ្នែកសេដ្ឋកិច្ចផ្ទាល់ខ្លួន។ ការមានផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនជារឿងមួយដែលល្អប្រសើរដោយសារវាអាចជួយបង្កើនប្រសិទ្ធភាពក្នុងការទទួលបាន ការប្រើប្រាស់ និងការការពារផ្នែកហិរញ្ញវត្ថុរបស់អ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយអ្នកកាត់បន្ថយនូវការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុនាពេលអនាគត ដោយអ្នកអាចដឹងពីចំណូលចំណាយផ្ទាល់ខ្លួនកាន់តែច្បាស់ជាងមុន។បើតាមលោកង៉ែត ជូ បានបញ្ជាក់ពីរបៀបធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយកំណត់នូវចំណុចសំខាន់ៗចំនួន3គឺ៖1- អ្នកកំពុងមានស្ថានភាពហិរញ្ញវត្ថុបែបណា?អ្នកត្រូវយល់ឱ្យបានច្បាស់នូវប្រភពចំណូល ទំហំចំណូល ការចំណាយ ទំហំនៃការចំណាយ បំណុល ចំនួន និងតម្លៃទ្រព្យសម្បត្តិដែលអ្នកកំពុងមាន។ល។2- អ្នកចង់សំរេចបានគោលដៅហិរញ្ញវត្ថុបែបណានាពេលអនាគតជាក់លាក់ណាមួយ?ឧទាហរណ៍ថាអ្នកមានអាយុ25ឆ្នាំ អ្នកមានគោលបំណងចង់ចូលនិវត្តន៍នៅអាយុ45ឆ្នាំជាមួយនឹងទ្រព្យសម្បត្តិចំនួន1លានដុល្លា។ និងលំហូរសាច់ប្រាក់ប្រចាំខែ5ពាន់ដុល្លាក្នុង1ខែ។3-…
-
ក្រុមហ៊ុន Apple និង Kia ជិតឈានដល់កិច្ចព្រមព្រៀងមានតម្លៃ៣.៦ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីហើយ
បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត Kia ជិតឈានដល់ការចុះហត្ថលេខាជាមួយក្រុមហ៊ុន Appleហើយ ជុំវិញកិច្ចព្រមព្រៀងមានតម្លៃ៣.៦ពាន់លានដុល្លារ ដើម្បីបង្កើតសង្វាក់ផលិត កម្មផលិតរថយន្តអគ្គិសនីរបស់ Apple ខណៈកន្លងមក Apple បានប្រកាសជាផ្លូវការថា នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មនៅឆ្នាំ២០២៤ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។ ក្រុមហ៊ុន Apple បានជ្រើសរើសយក Kia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំ Hyundai ព្រោះតែក្រុមហ៊ុននេះមានរោងចក្រផលិតរថយន្តស្រាប់ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលផ្ដល់ភាពងាយស្រួលក្នុងការផលិត ដឹកជញ្ជូន និងសាកល្បង ។ ប្រភពបានអោយដឹងថា ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានរៀបចំគម្រោងសម្រាប់ផលិតរថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងពង្រីកបន្ថែមរហូតដល់៤០ម៉ឺនគ្រឿងនៅឆ្នាំបន្តបន្ទាប់ ៕ ប្រភព៖ Reuters
-
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យច្រើនជាង 1ពាន់លានដុល្លារ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េបានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នាដោយព្យាយាមជំរុញទំហំពាណិជ្ជកម្មឱ្យបានច្រើនជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមានស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យនិងភូគាមអនាម័យ និងគ្របដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះ ស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសាន្តបញ្ញត្តិ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ កិច្ចព្រៀមព្រៀងនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីកាន់តែមានភាពទូលំទូលាយដោយផ្ដល់នូវប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខុមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ កាន់តែប្រសើរឡើង និងជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ច ប្រទេសទាំងពីរ បានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលមានការរាតត្បាត ជាសកលនៃជំងឺកូវីដ-19។ តាមរយៈកិច្ចព្រមព្រៀង CKFTA នេះ នឹងពង្រីកបន្ថែមទៀត…
-
Ford ខាតជិត 3 ពាន់លានដុល្លារនៅត្រីមាសចុងក្រោយតែបង្កើនប្រាក់វិនិយោគលើរថយន្តអគ្គិសនីទ្វេដង
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃនេះបានសរសេរថាក្រុមហ៊ុនយក្សអាមេរិក Ford Motor Co បានប្រកាសបណ្តាក់ទុកវិនិយោគដល់ទៅទ្វេដងទៅលើផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ពោលគឺប្រមាណជា 29 ពាន់លានដុល្លារទោះបីជាត្រីមាសទី 4 កាលពីឆ្នាំ 2020 ត្រូវបានមើលឃើញការខាតបង់ដល់ទៅ 2.8 ពាន់លានដុល្លារក្តី។ Ford បាននិយាយទៀតថា សម្រាប់ត្រីមាសដំបូងដើមឆ្នាំនេះវិញខ្លួនក៏នឹងអាចត្រូវប្រឈមមុខទៅនឹងខាតបង់ផលិតកម្មចន្លោះពី 10 ទៅ 20 ភាគរយផងដែរ ដោយសារបញ្ហាកង្វះខាតបន្ទះឈឺបនៅទូទាំងពិភពលោក ហើយអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលប្រមាណជា 1 ទៅ 2.5 ពាន់លានដុល្លារផងដែរ។ ទោះបីជាយ៉ាងណាក្តីភាគហ៊ុនរបស់ Ford នៅនាទីចុងក្រោយកាលពីត្រីមាសទី 4 កន្លងទៅបានកើនឡើង1.5 ភាគរយដោយសារលទ្ធផលនៃការផលិតនៅចុងត្រីមាស ជាពិសេសការព្យាករណ៍ទុកនូវប្រាក់ចំណេញដែលមានចំនួនលើសពីការរំពឹងទុករបស់ Wall Street។ ថ្លែងទៅក្នុងសន្និសិទកាសែតមួយប្រធានផ្នែកហិរញ្ញវត្ថុលោក John Lawler បាននិយាយថា ៖ ប្រសិនបើរថយន្តអគ្គិសនី EV នឹងនៅតែបន្តកើនឡើងប្រជាប្រិយភាពចំពោះអតិថិជនទាំងឡាយនោះយើងនឹងធ្វើឲ្យប្រាកដថា Ford នឹងមិនបណ្តោយឲ្យទីផ្សារនេះរបូតទៅអ្នកផ្សេងឡើយ។ Ford ក៏បានបញ្ជាក់ដែរថាក្រៅតែពី 29 ពាន់លានដុល្លារវិនិយោគទៅលើការផលិតរថយន្តអគ្គិសនី ហើយក្នុងនោះកញ្ចប់ប្រាក់ 22 ពាន់លានដុល្លារផ្សេងទៀតនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ2025 ទៅលើកិច្ចការងារបច្ចេកវិទ្យាអគ្គិសនី ដែលជាទំហំធំគុណនឹង…
-
សម្ដេចតេជោ ហ៊ុន សែន វ៉ាក់សាំងជំនួយពីមហាមិត្តចិននឹងនាំមកកម្ពុជានៅល្ងាចថ្ងៃអាទិត្យនេះ
ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានបញ្ជាក់នៅព្រឹកថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2021នេះថា។ សម្ដេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន60ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី7 កុម្ភៈ2021ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន1លានដូស។ ម៉ោង8 និង30នាទីថ្ងៃទី10 កុម្ភៈ2021 ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។ សូមជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(5 កុម្ភៈ 2020 -5កុម្ភៈ 2021)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ19 ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។ សូមអរគុណ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជម្ងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕
-
ពលរដ្ឋកែច្នៃដើមទ្រាំងយកមកធ្វើជាចង្កឹះវែក និងសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
ដោយ៖ម៉ាដេប៉ូព្រះវិហារ៖ប្រជាសហគមន៍កែច្នៃចង្កឹះ ស្រុកឆែប ខេត្តព្រះវិហារបាននាំគ្នាកែច្នៃផលិតផលចេញពីដើមទ្រាំងក្នុងនោះមានដូចជា ចង្កឹះ ដាវ វែកដួសបាយ វែកឆា ឈើច្រត់ កន្ទេលស្លឹកទ្រាំងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលសុទ្ធសឹងកែច្នៃចេញពីដើមទ្រាំង។ រហូតមកដល់បច្ចុប្បន្ននេះ ចង្កឹះផលិតចេញពីដើមទ្រាំង របស់សហគមន៍នេះ បានធ្វើការផ្សព្វផ្សាយលក់ តាមបណ្តាខេត្តខាងក្រៅ និងមួយចំនួនទៀតក៏បាននាំចូលមកលក់ក្នុង រាជធានី ភ្នំពេញ ផងដែរ។ គួរបញ្ជាក់ថាដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត មានដើមពណ៌ខ្មៅដែលមានកំពស់ពី ៦ ទៅ ២៥ ម៉ែត្រ។ដើមទ្រាំងធាងរបស់វាវែងៗ ហើយធំ ដោយគេអាចយកធាងទាំងនោះ យកមកកែច្នៃពុះច្រៀកធ្វើជាស្លឹករឹទ្ធ និងអាចបិតធ្វើជាចង្កឹះបាន ព្រមទាំងមានគុណភាពល្អ និងមានព៌ណខ្មៅ នៅពេលដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។ ប្រជាពលរដ្ឋនៅ ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ លោក វ៉ាន់ជឿន បានប្រាប់ឱ្យដឹងដឹងថាសម្ភារៈធ្វើពីដើមទ្រាំងបានលក់ដាច់ដោយសារតែមួយចំនួនគេមានជំនឿលើអប្បិយជំនឿ។លោកថាក្នុងជំនឿពលរដ្ឋមួយចំនួនពិសេសជនជាតិចិនជឿជាក់ថា ចង្កឹះធ្វើពីដើមទ្រាំងនាំលាភសំណាង និងអាចបណ្តេញឧបទ្រពចង្រៃដោយសារវិញ្ញាណល្អដែលនៅក្នុងដើមទ្រាំង។ក្រៅពីនេះសម្ភារៈធ្វើពីដើមទ្រាំងក៏អាចបណេ្តញឧបទ្រព្យចង្រៃដូចគ្នា។ ដោយឡែក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថាតាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះគឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។លោកថា”ពលរដ្ឋគាត់ដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ…
-
សម្ដេចតេជោ ហ៊ុន សែន ៖ កង្វល់ធំគឺទប់ស្កាត់ការនាំចូលជំងឺកូវីដ-19 ពីវៀតណាម និងថៃទៅក្នុងសហគមន៍
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកនៃម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ទី4 ខែកុម្ភៈ ឆ្នាំ2021 នេះបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ឱ្យទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ-19ពីប្រទេសវៀតណាម និងថៃចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនរវាងប្រទេសប្រទេសទាំងពីរ ដោយខានមិនបាន និងត្រូវឱ្យគ្រប់ចំនួនថ្ងៃ។ រាល់អ្នកឆ្លងចូលមកប្រទេសកម្ពុជា ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈ14ថ្ងៃជាដាច់ខាត។ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមប្រកាសឱ្យបណ្តាខេត្តដែលនៅជាប់ប្រទេសវៀតណាមទាំងអស់ពីខេត្តកំពតរហូតដល់ខេត្តរតនគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឱ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជនទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។ ប្រជាជនកម្ពុជា ដែលឆ្លងទៅប្រទេសវៀតណាម ក៏ត្រូវតែធ្វើចត្តាឡីស័កដោយអាជ្ញាធរវៀតណាម ដូចដែលធ្វើកន្លងទៅ។ រីឯប្រជាជនវៀតណាម ដែលឆ្លងចូលមកកម្ពុជាក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រជាជនកម្ពុជា ដែលចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជាក៏ត្រូវតែរៀបចំធ្វើចត្តាឡីស័កផងដែរ»។ សម្តេចតេជោបានបន្តថា ប្រការនេះពឹងពាក់ទាំងស្រុងទៅលើអាជ្ញាធរ អភិបាលខេត្ត ដឹកនាំការងារនេះ ជាមួយកងកម្លាំងប្រដាប់អាវុធឈរជើង បិទខ្ទប់ឱ្យខានតែបាននូវការឆ្លងតាមច្រករបៀងទាំងនៅតាមព្រំដែន និងត្រួតពិនិត្យនៅខាងក្នុងឱ្យបានម៉ត់ចត់ ហើយតម្រូវឱ្យរៀបចំតំបន់ធ្វើចត្តាឡីស័កឱ្យបានរឹងមាំបំផុត។ សម្តេចតេជោ ក៏បានបង្ហាញនូវក្តីបារម្ភខ្លាចមានការឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាសប្តាហ៍ក្រោយនេះដោយបានបញ្ជាឱ្យអាជ្ញាធរពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។តែទោះជាយ៉ាងណាសម្រាប់ការដឹកទំនិញចេញចូលប្រទេសទាំងពីរនៅមានការសម្របសម្រួល ដូចការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ2020 ដោយមិនធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងដឹកទំនិញឆ្លងដែននោះទេ។ សម្តេចតេជោ ហ៊ុន សែន…
-
អាជីវកម្មរបស់សិង្ហបុរីមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់ដំណើរការវិញហើយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រតិបត្តិការអាជីវកម្មជាច្រើនរបស់សិង្ហបុរីដែលមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាស្ទើរតែទាំងអស់គឺចាប់ផ្តើមមានដំណើរការឡើងវិញហើយនៅក្រោយពេលដែលស្ថានភាពតានតឹងចាប់តាំងតែពីពេលដែលរដ្ឋប្រហារដែលបានធ្វើឡើងតាំងតែពីដើមសប្តាហ៍កន្លងមក។ ទោះបីជាយ៉ាងណាក្តីពួកគេភាគច្រើនបានបដិសេធជាមួយនឹងក្រុមអ្នកកាសែតក្នុងការធ្វើការដែលបង្ហាញពីការយល់ឃើញរបស់ពួកគេចំពោះស្ថានភាពរយៈពេលយូរខាងមុខនេះ ជាពិសេសភាពមិនប្រាកដប្រជាចំពោះបញ្ហាដែលកំពុងវិវត្ត និងភាពរសើបខាងនយោបាយ ប៉ុន្តែពួកគេនឹងបន្តតាមដានការវិវត្តនេះយ៉ាងកៀកកិតបំផុត។ សហព័ន្ធអាជីវកម្មសិង្ហបុរី ឬ SBF នៅថ្ងៃនេះបានប្រាប់ CNA ដែរថា ពួកគេបានទំនាក់ទំនងទៅកាន់គ្រប់អាជីវកម្ម និងក្រុមហ៊ុនទាំងឡាយរបស់សិង្ហបុរីដែលមានវត្តមាននៅក្នុងប្រទេសមីយ៉ាន់ម៉ារួចរាល់ហើយដោយភាគច្រើននៃពួកគេបានដំណើរការអាជីវកម្មឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងភាពស្ទាក់ស្ទើរចំពោះស្ថានភាពនៅពេលបច្ចុប្បន្ននៅឡើយ។ គួររំលឹកដែរថាកាលពីថ្ងៃទី1 ខែកុម្ភៈ រដ្ឋប្រហារដោយយោធាប្រឆាំងទៅនឹងបក្សកាន់អំណាចរបស់លោកស្រី Ang San Suu Kyi ត្រូវបានធ្វើឡើងដោយមានទាំងការចាប់ខ្លួនលោកស្រីនិងមេដឹកនាំរដ្ឋាភិបាលជាច្រើនរយនាក់ផងដែរ។ ក្រោយការប្រកាសចាប់ខ្លួនមេបញ្ជាកាយោធាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល 1 ឆ្នាំ ហើយបានហៅសកម្មភាពរបស់ខ្លួនថាធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងតាំងតែខែវិច្ឆិកាកន្លងទៅ៕
-
ថៃបិទរោងចក្រសហគ្រាសជាង 700 បាត់បង់ការងារកម្មករប្រមាណ 30,000 នាក់
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី4 ខែកុម្ភៈនេះ នាយកដ្ឋានទទួលបន្ទុកកិច្ចការងារសហគ្រាសរបស់ប្រទេសថៃបានធ្វើការបង្ហាញតួលេខជាផ្លូវការមួយដែលបង្ហាញថារោងចក្រសហគ្រាសនៅទូទាំងប្រទេសកាលពីឆ្នាំ2020 ចំនួន 719 កន្លែងត្រូវបានបិទអាជីវកម្មរបស់ខ្លួនដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចអំឡុងពេលកូវីដ ហើយក្នុងនោះកម្មករចំនួន 30,000 នាក់ដែលបាត់បង់ការងារ។ ប្រធាននាយកដ្ឋានលោក Prakob Vivitjinda បាននិយាយថា ទោះបីជាយ៉ាងណាក្តីបញ្ច្រាសទៅនឹងតួលេខនេះរោងចក្រប្រមាណជា3,324 កន្លែងថ្មីត្រូវបានបង្កើតឡើងដែលអាចផ្តល់ការងារឲ្យកម្មកររហូតទៅដល់ 187,088 នាក់វិញផងដែរ ដែលគិតជាទឹកប្រាក់វិនិយោគសរុបប្រមាណជា 325 ពាន់លានបាតធៀបទៅនឹងប្រាក់ប្រតិបត្តិការដោយរោងចក្រទាំង 719 កន្លែងដែលបានបិទមានត្រឹមតែ 41.7 ពាន់លានបាតប៉ុណ្ណោះ។ នៅក្នុងតួលេខដដែលក៏បានបង្ហាញដែរថា រោងចក្រប្រភេទផលិតចំណីអាហារត្រូវបានគេមើលឃើញថាជារោងចក្រដែលត្រូវបានបង្កើតថ្មី ឬពង្រីកថ្មីមានចំនួនច្រើនបំផុតសម្រាប់ឆ្នាំ2020 កន្លងទៅផងដែរ។ នាយកដ្ឋានដដែលបានបញ្ជាក់ដែរថារោងចក្រដែលបិទកាលពីឆ្នាំ 2020 មានចំនួនតិចជាងចំនួនរោងចក្រដែលបិទកាលពីឆ្នាំ2019 ផងជាក់ស្តែងប្រមាណទៅដល់ 1,391 កន្លែង។ លោក Prakob បានថ្លែងទៀតថាចំនួននៃការកើនឡើងរោងចក្របានឆ្លុះបញ្ចាំងអំពីទំហំនៃការទុកចិត្តពីសំណាក់ក្រុមវិនិយោគិននៅក្នុងប្រទេសតាមរយៈគម្រោងវិនិយោគថ្មីដែលភាគច្រើនសុទ្ធតែជាវិនិយោគក្នុងស្រុក ពីព្រោះថាភាគីខាងបរទេសគឺមិនទាន់ត្រឡប់ចូលមកប្រទេសថៃវិញនៅឡើយក្នុងតំណាក់កាលនេះ។
-
ក្រុមហ៊ុន Visa និង ធនាគារឯកទេសវីង ប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់ថ្មី តាមរយៈប្រព័ន្ធអនឡាញថ្មី ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់
ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផល ឈានមុខគេនៅក្នុងពិភពលោក និង ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចាប់ដៃគូសហការដើម្បីផ្តល់ជូននូវសេវាកម្ម ‘Wing Virtual Visa Card’ ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង មានប្រសាសន៍ថា ដោយយកបទពិសោធន៍របស់អតិថិជនជាអាទិភាពស្នូល ធនាគារឯកទេស វីង មានក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូសហការជាមួយ Visa ដើម្បីដាក់ឲ្យប្រើប្រាស់កាតនិម្មិតដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់យើង ។ លោកបន្តថា តាមរយៈសេវាកម្មរបស់យើង អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងអាចបង្កើត ‘Wing Virtual Visa Card’ និងទូទាត់តាមប្រព័ន្ធអ៊ីនធើណេតបានយ៉ាងងាយស្រួល លើសពីនេះទៅទៀតពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ និងរង្វាន់លើកទឹកចិត្តជាច្រើនថែមទៀតផង ។ ការបើកដំណើរការទូទាត់តាមរយៈកាតថ្មីនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ក្នុងនោះអតិថិជនក៏អាចបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ីនធើណេតបានគ្រប់ទីកន្លែង ដែលទទួលយកការទូទាត់តាមរយៈ Visa កាត ដែលវានឹងបង្កើនភាពច្បាស់លាស់លើការចំណាយ ហើយលុបបំបាត់ការត្រួតពិនិត្យឥណទាន និងការកំណត់ឥណទានអថេរ ។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា…