-
Amazon រងការរិះគន់បង់ពន្ធលើអចលនទ្រព្យទាបខ្លាំងជាងហាងតូចៗនៅអង់គ្លេស

បរទេស៖អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថាក្រុមហ៊ុនយក្សអនឡាញAmazon កំពុងត្រូវបានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការបង់ពន្ធលើអចលទ្រព្យដែលមានទំហំតិចតួចជាងអត្រាបង់ពន្ធដែលអ្នកលក់រាយតាមហាងតូចៗនៅក្នុងប្រទេសអង់គ្លេសទៅទៀត។ តួលេខលក់ដែល Amazon បានធ្វើកាលពីឆ្នាំ 2020 កន្លងទៅនេះមានប្រមាណជា 26.5 ពាន់លានដុល្លារ ឬ 19.3 ពាន់លានផោនគិតនៅក្នុងទីផ្សារចក្រភពអង់គ្លេសពោលគឺមានការកើនឡើងដល់ទៅ 51 ភាគរយកាលពីឆ្នាំ 2019 ប៉ុន្តែបើគេក្រឡេកទៅមើលការបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួនវិញគឺមានត្រឹមតែ 71.5 លានផោន ឬប្រមាណជា 0.37 ភាគរយប៉ុណ្ណោះនៃទំហំលក់រាយទាំងអស់របស់ Amazon។ ប្រភពដដែលបានសរសេរទៀតថា អត្រាបង់ពន្ធកម្រិតនេះមានចំនួនតិចជាងខ្លាំងមែនទែនបើធៀបទៅនឹងអត្រាបង់ពន្ធដែលវិស័យនេះគួរតែត្រូវបានធ្វើ ប៉ុន្តែជាការឆ្លើយ Amazon ធ្លាប់បានអះអាងថាក្រុមហ៊ុនមិនត្រឹមតែបង់ពន្ធជូនរដ្ឋាភិបាលអង់គ្លេសនោះទេប៉ុន្តែខ្លួនបានបង្កើតការងារជាច្រើនពាន់កន្លែងផងដែរនៅទីនេះ។ គួរឲ្យដឹងដែរថា Business rates គឺជាពន្ធលើអចលនទ្រព្យដែលត្រូវបានគេពិនិត្យមើលទៅលើតម្លៃនៃអចលទ្រព្យដូចជាអគារការិយាល័យ ឬហាងទៅគុណជាមួយនឹងអត្រាពន្ធដែលកំណត់ដោយរដ្ឋាភិបាល ហើយពន្ធមួយនេះជារៀងរាល់ឆ្នាំនឹងត្រូវបានកែប្រែ និងដាក់ចូលជាធរមានចាប់ពីថ្ងៃទី1 ខែមេសាតទៅ។ យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារស្ថិតិជាតិ ឬ ONS បានបង្ហាញថាពេញមួយឆ្នាំគិតត្រឹមថ្ងៃទី 31 ខែធ្នូតួលេខលក់រាយពីហាងដែលមានទីតាំងច្បាស់លាស់នៅក្នុងប្រទេសអង់គ្លេសបានធ្លាក់ចុះ 10.3 ភាគរយគឺពី 318.5 ពាន់លានផោនកាលពីឆ្នាំ 2019 មកត្រឹមតែ 285.5 ពាន់លានផោននៅក្នុងឆ្នាំ 2020។ ក្រុមហ៊ុនផ្តល់ប្រឹក្សានៃអាជីវកម្មលក់រាយដែលមានឈ្មោះថា Altus Group…
-
ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃសម្រេចបានទឹកប្រាក់៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩

ភ្នំពេញ៖ យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ ដែលដកស្រង់ដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានអោយដឹងថា ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ថៃសម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់៩.៤ពាន់លានដុល្លារ ។ ក្នុងទំហំពាណិជ្ជកម្មខាងលើនេះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ៤៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩មានតម្លៃ២.២៧ពាន់លានដុល្លារ។ ចំណែកការនាំចូលពីថៃមកកម្ពុជាវិញ មានតម្លៃ៦.១ពាន់លានដុល្លារ ធ្លាក់ចុះ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានតម្លៃ៧.១៥ពាន់លានដុល្លារ ខណៈតួលេខនេះធ្វើអោយមានឱនភាពជញ្ជីងពាណិជ្ជកម្មដល់ទៅ៤.៩៥ពាន់លានដុល្លារ ។ ចំពោះមុខទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារថៃ ភាគច្រើនគឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីថៃមកកម្ពុជាវិញមានដូចជារថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម។ គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០១៩កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានក្នុងទំហំទឹកប្រាក់៩.៤១៧លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់២. ២៧១លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញ មានទឹកប្រាក់៧.១៤៦ដុល្លារ ៕
-
អ្នកវិនិយោគវិស័យអចលនទ្រព្យបញ្ជាក់ថា ការទិញ និងលក់អចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ាធ្លាក់ចុះជិត១០០ភាគរយ

មីយ៉ាន់ម៉ា៖ អ្នកវិនិយោគវិស័យអចលនទ្រព្យមីយ៉ាន់ម៉ាបញ្ជាក់ថា ការទិញ និងលក់អចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះជិត១០០ភាគរយ បន្ទាប់ពីយោធាបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង សាន ស៊ូជី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ក្នុងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។ នាយកគ្រប់គ្រងគេហទំព័រ iMyanmarHouse.com លោក U Nay Min Thu និយាយថា ទីផ្សារអចលនទ្រព្យកំពុងតែឈានទៅរកលទ្ធផលល្អនៅក្នុងសប្តាហ៍ទី៣ និងចុងក្រោយនៃខែមករា ដោយកត់ត្រាជាមធ្យមប្រចាំសប្តាហ៍ពី ២ ទៅ ៣ លានដុល្លារ ទាក់ទងនឹងការលក់ និងការទិញ ប៉ុន្តែតួលេខទាំងនេះបានធ្លាក់ចុះ៩៥ភាគរយចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ ។ ជាមួយគ្នានេះ សហគ្រិនសំណង់និយាយថា វិនិយោគិនបរទេសមួយចំនួនបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ ។ បើតាមលោក U Kyaw Kyaw Soe ដែលមកពីសហព័ន្ធសហគ្រិនសំណង់មីយ៉ាន់ម៉ា មិនត្រឹមតែការវិនិយោគបរទេសប៉ុណ្ណោះទេ តម្រូវការក្នុងស្រុកក៏នឹងធ្លាក់ចុះផងដែរដោយសារតែស្ថានភាពនយោបាយមានការផ្លាស់ប្តូរ ។ វិស័យសំណង់ និងអចលនទ្រព្យនឹងដំណើរការជាធម្មតាឡើងវិញ ខណៈណាស្ថានភាពនយោបាយមានស្ថេរភាព ៕ ប្រភព៖ Myanmar Times
-
សម្ដេចតេជោ ហ៊ុន សែន ៖ ការទទួលបានជំនួយវ៉ាក់សាំងនៅថ្ងៃនេះគឺជាគុណតម្លៃនៃកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា ចិន

ភ្នំពេញ ៖ នៅត្រឹមល្ងាចថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2021នេះ វ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលជំនួយដ៏ថ្លៃថា្លរបស់រដ្ឋាភិបាលចិនចំពោះប្រជាជនកម្ពុជាក្នុងដំណាក់កាលដំបូងចំនូន 60ម៉ឺនដូស ក្នុងចំណោម១លានដូស ត្រូវបាននាំមកដល់កម្ពុជាហើយ ក្រោមការរង់ចាំទទួលដោយផ្ទាល់ពីសំណាក់វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបាននូវជំនួយវ៉ាក់សាំងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ពីសំណាក់មហាមិត្តចិននៅថ្ងៃនេះគឺជាការបង្ហាញពីគុណតម្លៃដ៏ថ្លៃថ្លានៃកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ជាពិសេសវាជាការបង្ហាញពីការយកចិត្តទុកដាក់ និងជួយសម្រាលភាពលំបាករបស់ប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជាផងដែរ។ សម្ដេចបានបន្តថា “ប្រជាជនចិនមានជាង 1,400 លាននាក់ ដែលរដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់ទៅលើការបែងចែក និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលចិន បានចែករំលែកមកឱ្យកម្ពុជាក្នុងស្ថានភាពបន្ទាន់ចំនួន 1លានដូស ដែលក្នុងដំណាក់កាលដំបូងនេះយើងទទួលបាន 60ម៉ឺនដូសក្នុងដំណាក់កាលដំបូង ហើយនៅសល់ 40ម៉ឺនដូសទៀតនឹងបញ្ជូនមកពេលបន្ទាប់ក្នុងពេលខាងមុខនេះ។ ប៉ុន្តែតាមការប៉ាន់ស្មានរបស់ខ្ញុំទំនងជាអាចលើសចំនួន 40ម៉ឺនដូសក៏ថាបាន”។ គួរគត់សម្គាល់ថា ចំពោះវ៉ាក់សាំងជំនួយពីរដ្ឋាភិបាលចិនដែលទទួលបាននៅថ្ងៃនេះអាចរក្សាទុកបាននៅក្នុងសីតុណ្ហភាពពី 2-8 អង្សារសេ និងមានប្រសិទ្ធភាពសម្រាប់ការចាក់ទៅលើមនុស្សដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំរហូតដល់អាយុ 59ឆ្នាំ។ សម្រាប់វ៉ាក់សាំងដែលទើបទទួលបាននៅពេលនេះគឺចាក់ទៅលើអ្នកអាទិភាពជួរមុខមួយចំនួនដូចជាមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីផ្នែកសុខាភិបាល កងកម្លាំងយោធា ជនក្រីក្រដូចជាអ្នកបោសសំរាម អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អ្នកបើករថយន្តឈ្នួល រថយន្តក្រុងជាដើម ហើយក្នុងនោះអ្នកមានអាជីពជាអ្នកសារព័ត៌មានក៏ស្ថិតនៅក្នុងចំណោមអ្នកមានអាទិភាពដែលទទួលបានការចាក់វ៉ាក់សាំងផងដែរ៕
-
គម្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 របស់នាយករដ្ឋមន្រ្តីនៅថ្ងៃទី10 ខែកុម្ភៈត្រូវបានលុបចោល

ភ្នំពេញ ៖ គម្រោងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ ត្រូវបានលុបចោលដោយសារលក្ខខណ្ឌនៃការទទួលចាក់វ៉ាក់សាំងមិនសមស្របនឹងអាយុ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ៖ «ជនរួមជាតិជាទីគោរព ខ្ញុំទើបតែបានទទួលព័ត៌មាន តាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតជាផ្លូវការពីការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ Sinopharm ចាក់បាន តែចំពោះអ្នកដែលមានអាយុ ចន្លោះ ពី 18 ទៅ 59 ឆ្នាំតែប៉ុណ្ណោះ»។ សម្តេចតេជោបានបន្ថែមថា៖«សម្រាប់ខ្ញុំដែលមានអាយុលើសពី68 ឆ្នាំខ្ញុំមិនអាចទទួលថ្នាំបង្ការបានទេ ដូច្នេះកម្មវិធីចាក់វ៉ាក់សាំងដែលបានគ្រោងទុកនៅថ្ងៃទី10 ខែកុម្ភៈឆ្នាំ 2021 នៅមន្ទីរ ពេទ្យកាល់ម៉ែត នឹងត្រូវលុបចោល» ។ បើតាមសម្តេចតេជោហ៊ុន សែនបញ្ជាក់បន្តថា៖« អាស្រ័យដោយទាំងខ្ញុំនិងទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី 60 ទៅហើយមិនអាចចាក់បានទេ»៕
-
ក្រុមហ៊ុនសែលកាត ផ្តល់ប្រាក់រង្វាន់រហូតដល់៥០ម៉ឺនដុល្លារ ដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានប្រកាសប្រាក់រង្វាន់សរុបចំនួនរហូតដល់៥០ម៉ឺនដុល្លារ ជូនដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ ដែលមានរយះពេល១២ខែកន្លងមកនេះ។ ប្រាក់រង្វាន់រួមមាន៖ រថយន្ត Toyota Rush ស៊េរីឆ្នាំ 2020 ថ្មីស្រឡាង 2 គ្រឿង ម៉ូតូ Yamaha X Ride ស៊េរីឆ្នាំ 2020 ចំនួន 2 រង្វាន់ រៀងរាល់សប្តាហ៍ រួមទាំង ទឹកប្រាក់សម្រាប់ហៅចេញចំនួន $100 ឬទិន្នន័យ 500 មេកាបៃ ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់អ៊ីនធើណិតភ្លាមៗ។ លោក នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត អៀន វ៉ាតសុន (Ian Watson) បានមានប្រសាសន៍ថា៖ “យើងពិតជាមានរីករាយបំផុត ចំពោះអតិថិជនដែលបានឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង”។ “ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តផ្តល់ជូន អតិថិជន របស់យើងវិញ…
-
ក្រុមហ៊ុនដាណា ទ្រី ចែករង្វាន់ដល់បុគ្គលឆ្នើម ជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការចាប់ដៃសហការគ្នាបានយ៉ាងល្អ លើការចែកចាយគ្រឿងសម្អាងម៉ាក N.N.P

ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលឆ្នើម ម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង៥ពាន់នាក់ នៅទូទំាង២៥រាជាធានី-ខេត្ត ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២១ បានបង្កើតនៅព្រឹត្តិការណ៍ដ៍ធំមួយប្រចំាឆ្នំា និងចែករង្វាន់ដល់បុគ្គលឆ្នើមជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង និងការចាប់ដៃសហការគ្នាបានយ៉ាងល្អ លើការចែកចាយគ្រឿងសម្អាងម៉ាក N.N.P នៅទូទាំងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅ មឈ្ឈមណ្ឌល Sen Sok រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងអ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុនដា ណាទ្រី ។ លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយក្រុមហ៊ុនដាណាទ្រី បានលើកឡើងថា ពិធីជួបជុំតំណាងចែកចាយ និងប្រគល់ពានរង្វាន់ជូនដល់បុគ្គលឆ្នើមទំាង២៥រាជធានី-ខេត្តនាពេលនេះ គឺចង់បានបង្ហាញឲ្យឃើញពីការរីកចម្រើន នៃវិស័យគ្រឿងសម្អាងនៅកម្ពុជា ដោយឆ្លុះបញ្ចាំឲ្យឃើញពីប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍ស្ថិតនៅក្រោមដំបូលសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឲ្យយើងទាំងអស់គ្នាប្រកបរបទទួលទាន ។ លោកបន្ថែមថា លោកចង់អោយស្រ្តីខ្មែរដែលមិនមានមុខរបរនៅក្នុងគ្រួសារ អោយងាកមកប្រកបរបរដោយខ្លួនឯង ងាយស្រួយក្នុងការសំរាលបន្ទុកក្នុងក្រុមគ្រួសារ។ លោក…
-
ក្រុមហ៊ុនសិង្ហបុរីតិចតួចបំផុតដែលអាចពង្រឹកខ្លួនទៅបរទេសកាលពីឆ្នាំកន្លងទៅ

បរទេស៖យោងតាមការបង្ហាញដោយសហគ្រាសរបស់ប្រទេសសិង្ហបុរី ឬ ESG នៅថ្ងៃសុក្រនេះបានឲ្យដឹងថា តួលេខសម្រាប់ឆ្នាំ2020 កន្លងទៅ ចំនួននៃក្រុមហ៊ុនសិង្ហបុរីដែលពង្រឹកខ្លួនទៅកាន់បរទេសគឺមានចំនួនតិចតួចបំផុត ប៉ុន្តែភាគច្រើននៃពួកគេបាននាំគ្នាធ្វើផ្តោតសំខាន់ទៅលើការបង្កើនផលិតកម្មនៅក្នុងស្រុក និងសមត្ថភាពជំនួសវិញ។ យោងតាមការភ្នាក់ងាររបស់រដ្ឋមួយនេះបានអះអាងទៀតថា ចំនួននៃអាជីវកម្មក្នុងស្រុកដែលនឹងត្រូវត្រៀមខ្លួនដើម្បីអាចពង្រីកសាខាទៅកាន់បរទេសបានធ្លាក់ចុះដល់ទៅ 38 ភាគរយមកត្រឹមចំនួន 1,600 ប៉ុណ្ណោះ ហើយតាមការមើលឃើញនោះគឺបញ្ហាធំដោយសារតែការរឹតត្បិតចំពោះការធ្វើដំណើររបស់រដ្ឋាភិបាលនៃប្រទេសទាំងអស់លើលោក។ ក្នុងចំណោមក្រុមហ៊ុនដែលនឹងត្រូវធ្វើដំណើរទៅបរទេសទាំងនោះគេសង្កេតមើលឃើញដែរថាពួកគេមួយចំនួនបានប្រើប្រាស់វិធីថ្មីនៃអាជីវកម្មគួរឲ្យចាប់អារម្មណ៍ដូចជាការបង្កើតឲ្យមានការតាំងពិពណ៍ផលិតផលបែបអនឡាញ និងព្រឹត្តិការណ៍ជួបជុំគ្នាតាមវិដេអូជាដើមហើយអ្នកខ្លះទៀតបានថែមទាំងពង្រីកយុទ្ធសាស្ត្រថ្មីដូចជាវេបសាយលក់ទំនិញអនឡាញ និងការលក់សេវាកម្មដោះស្រាយបញ្ហាអនឡាញផងដែរ។ តាមការបញ្ជាក់របស់ប្រធានប្រតិបត្តិរបស់ ESG លោក Png Cheong Boon បានបញ្ជាក់ដែរថាប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍គឺនៅតែជាគោលដៅគួរឲ្យទាក់ទាញបំផុតសម្រាប់ក្រុមហ៊ុនក្នុងស្រុករបស់សិង្ហបុរី។ ESG ក៏បានប្រមូលបានទិន្នន័យទៀតដែរថាក្រុមហ៊ុនក្នុងស្រុកប្រមាណជា 14,800 កន្លែងបានចូលរួមនៅក្នុងគម្រោងជាច្រើនដែលមានគោលបំណងក្នុងការបង្កើនផលិតផល និងពង្រឹងសមត្ថភាពហើយចំនួននេះបានកើនឡើងក្នុងអត្រាប្រមាណជា 78 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019 ។ ការចូលរួមគ្នានៅក្នុងគម្រោងការអភិវឌ្ឍបច្ចេកវិទ្យានេះត្រូវបាន ESG អាចប៉ាន់ស្មានដែរនឹងអាចទាញយកប្រាក់ចំណូលប្រមាណជា 18.4 ពាន់លានដុល្លារដើម្បីចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស ហើយបង្កើតឱកាសការងារប្រមាណជា 22,200 កន្លែងសម្រាប់កម្មករអាជីព អ្នកគ្រប់គ្រងជាន់ខ្ពស់ និងអ្នកធ្វើការងារផ្នែកបចេ្ចកទេសផងដែរ៕
-
ជំរុញការលក់របស់អ្នកជាមួយនឹងបណ្តាញសង្គមតាមរយៈវិធីសាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធភាព

គ្រប់គ្នាបានប្រើប្រាស់បណ្តាញសង្គមក្នុងការបង្កើនទំនាក់ទំនងរវាងមិត្តភ័ក្ត អ្នកគាំទ្រ និងក្រុមគ្រួសារដែលរស់នៅឆ្ងាយពីគ្នាប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះវាបានក្លាយទៅជាឧបករណ៍សម្រាប់អាជីវកម្មដ៏មានសក្តានុពលបំផុតទៅវិញ ដែលមិនត្រឹមតែអាចជួយជំរុញការលក់នោះទេ វាថែមទាំងជួយធ្វើទីផ្សារ និងពង្រីកកេរ្តិ៍ឈ្មោះម៉ាកយីហោ(Branding)អាជីវកម្មបានយ៉ាងប្រសើរទៀតផង។ មនុស្សមួយចំនួនបានទាញយកពីប្រយោជន៍ពីបណ្តាញសង្គមក្នុងការជួយជំរុញការលក់ដោយទទួលបានជោគជ័យខ្លាំងរហូតក្លាយជាសេដ្ឋី អ្នកខ្លះទៀតជោគជ័យមួយភ្លែតក៏បាត់ទៅវិញ អ្នកខ្លះទៀតមិនជោគជ័យសោះ ហើយជាពិសេសគឺនៅមានមនុស្សជាច្រើនទៀតមិនទាន់បានចាប់ផ្តើមវានៅឡើយ។ តើអ្នកចង់សាកល្បងវាជាមួយនឹងផលិតផលរបស់អ្នកមែនទេ? សូមសាកល្បងវិធីខាងក្រោមនេះ ប្រសិនបើអ្នកចង់ជំរុញការលក់របស់អ្នកនៅលើបណ្តាញសង្គម៖ 1.កំណត់យកបណ្តាញសង្គម និងអតិថិជនរបស់អ្នក ៖ ជារឿងសំខាន់និងដំបូងគេដើម្បីជ្រើសរើសទីតាំងបណ្តាញសង្គមក្នុងការបង្កើតឱកាសនៃការលក់ផលិតរបស់អ្នក។ អ្នកមិនអាចចុះឈ្មោះលេងនៅ Instagram ហើយសង្ឃឹមថានឹងទទួលបានអាជីវកម្មប្រភេទអ្នកជំនួញ និងអ្នកជំនួញ B2B នោះឡើយ។ បើអ្នកជាក្រុមហ៊ុនផ្តល់សេវាកម្មជូនក្រុមហ៊ុនធំៗ នោះអ្នកគួរជ្រើសយក LinkedIn ហើយគួរជ្រើសយក Facebook បើអ្នកចង់ជួបអ្នកទិញដោយផ្ទាល់ B2C 2.សហការជាមួយនឹងមនុស្សមានឥទិ្ធពលនៅលើបណ្តាញសង្គម(Influencers) ៖ ផេក ឬគណនីមួយ ឬពីររបស់អ្នកមិនគ្រប់គ្រាន់ឡើយសម្រាប់ចែករំលែកព័ត៌មានអំពីផលិតផលក្នុងក្រុមហ៊ុន។ ដូចនេះការសហការគ្នាជាមួយនឹងក្រុមមនុស្ស ឬផេកដែលមានអ្នកតាមដានច្រើនគឺជាការបង្កើតឱកាសទីផ្សារ។ យើងអាចមើលឃើញជាក់ស្តែងនៅក្នុង Facebook បច្ចុប្បន្នអ្នកលក់អនឡាញធំៗមានទំនាក់ទំនងជាមួយនឹងតារា ឬ Vlogger និង Blogger ជាដើម 3.ធ្វើឲ្យអតិថិជនស្មោះត្រង់របស់អ្នកក្លាយជាជំនួយបង្កើនឥទ្ធិពលយីហោរបស់អ្នក ៖ ពេលខ្លះអ្នកមិនចាំបាច់ប្រើប្រាស់ Influencers ដើម្បីជួយជំរុញការលក់ និងបង្កើនចំណូលរបស់អ្នកនោះទេ ប៉ុន្តែអតិថិជនដ៏ស្មោះត្រង់របស់អ្នកដែលបានទទួលបានបទពិសោធដោយផ្ទាល់ជាមួយនឹងផលិតផលរបស់អ្នកគឺជាចលករពិតប្រាកដ។ ដូចនេះជាជាងចំណាយលើ Influencer អ្នកអាចដូរយុទ្ធសាស្ត្រមកអាស្រ័យជាមួយនឹងអតិថិជនរបស់អ្នកជាមួយនឹងការបញ្ចុះតម្លៃ…
-
ធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបណា ដើម្បីឱ្យដល់គោលដៅដែលយើងចង់បាន

ការបង្កើតផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនត្រឹមតែអនុញ្ញាតឱ្យអ្នកគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនគុណភាពជីវិតរបស់អ្នក ដោយកាត់បន្ថយភាពមិនច្បាស់លាស់ដែលអ្នកមានចំពោះបញ្ហាទាក់ទងនឹងប្រាក់ និងតម្រូវការនាពេលអនាគត។ នេះជាយុទ្ធសាស្ត្រសម្រាប់ថែរក្សាសុខភាពហិរញ្ញវត្ថុ និងការសម្រេចគោលដៅហិរញ្ញវត្ថុខ្លួនឯងផ្ទាល់។ខណៈពេលដែលអ្នកប្រហែលជាចង់ជួលអ្នកអាជីពផ្នែករៀបចំផែនការហិរញ្ញវត្ថុដើម្បីឱ្យការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដំណើរការបាន អ្នកក៏អាចរៀបចំផែនការយ៉ាងរឹងមាំសម្រាប់អនាគតហិរញ្ញវត្ថុរបស់អ្នក ដោយផ្អែកលើផ្នែកនៃការអនុវត្ត ដែលអ្នកជំនាញរៀបចំផែនការហិរញ្ញវត្ថុភាគច្រើនបានណែនាំ ដើម្បីធ្វើឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួន ។ នៅក្នុងនោះផងដែរ អ្នកត្រូវសម្រេចចិត្តថា តើគោលដៅណាមួយដែលអ្នកនឹងដើរតាមឥឡូវនេះ។ ខិតខំរកវិធីសាស្រ្តប្រកបដោយតុល្យភាពឆ្ពោះទៅគោលដៅរយៈពេលខ្លី មធ្យម និងវែង ដែលអាចឱ្យអ្នករៀបចំផែនការក្នុងរយៈពេល2-3ខែនិង2-3ឆ្នាំទៀត។អ្នកក៏ត្រូវតែមានភាពប្រាកដនិយម ហើយអ្នកនឹងមិនអាចអនុវត្តយុទ្ធសាស្ត្រល្អ ៗ ទាំងអស់ដែលអ្នកបានវាយតម្លៃភ្លាមៗនោះទេ ប៉ុន្តែការជ្រើសរើសគោលដៅដែលមានតុល្យភាពនឹងជួយអ្នកឱ្យសម្រេចគោលដៅដែលអ្នកបានជ្រើសរើស ហើយឈានដល់ចំណុចមួយនៅពេលអ្នកអាចទទួលយកគម្រោងបន្ថែម។ជាមួយគ្នានេះដែរ អ្នកត្រូចេះបង្កើតថវិកាដែលបញ្ចូលគោលដៅផែនការហិរញ្ញវត្ថុរបស់អ្នក។ អ្នកបានដឹងពីទ្រព្យសម្បត្តិ និងបំណុលសុទ្ធរបស់អ្នក ពីការវិភាគរបស់អ្នកអំពីតម្លៃសុទ្ធបច្ចុប្បន្នរបស់អ្នក។ កំណត់វាទៅក្នុងក្របខ័ណ្ឌដែលរួមបញ្ចូលទាំងការសំរេចចិត្តដែលអ្នកបានធ្វើ។ បន្ទាប់មកទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនេះ។ ឧទាហរណ៍ប្រសិនបើអ្នកប្តេជ្ញាចំណាយតិចជាង80 ដុល្លារក្នុងមួយខែ លើកាហ្វេ ហើយដាក់ប្រាក់នោះចូលក្នុងគណនីសន្សំ សូមចុះបញ្ជីនៅក្នុងថវិការបស់អ្នក។ ជាការពិតណាស់ ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាដំណើរការនៃការគ្រប់គ្រងប្រាក់របស់អ្នកដើម្បីទទួលបានការពេញចិត្តផ្នែកសេដ្ឋកិច្ចផ្ទាល់ខ្លួន។ ការមានផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនជារឿងមួយដែលល្អប្រសើរដោយសារវាអាចជួយបង្កើនប្រសិទ្ធភាពក្នុងការទទួលបាន ការប្រើប្រាស់ និងការការពារផ្នែកហិរញ្ញវត្ថុរបស់អ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយអ្នកកាត់បន្ថយនូវការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុនាពេលអនាគត ដោយអ្នកអាចដឹងពីចំណូលចំណាយផ្ទាល់ខ្លួនកាន់តែច្បាស់ជាងមុន។បើតាមលោកង៉ែត ជូ បានបញ្ជាក់ពីរបៀបធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយកំណត់នូវចំណុចសំខាន់ៗចំនួន3គឺ៖1- អ្នកកំពុងមានស្ថានភាពហិរញ្ញវត្ថុបែបណា?អ្នកត្រូវយល់ឱ្យបានច្បាស់នូវប្រភពចំណូល ទំហំចំណូល ការចំណាយ ទំហំនៃការចំណាយ បំណុល ចំនួន និងតម្លៃទ្រព្យសម្បត្តិដែលអ្នកកំពុងមាន។ល។2- អ្នកចង់សំរេចបានគោលដៅហិរញ្ញវត្ថុបែបណានាពេលអនាគតជាក់លាក់ណាមួយ?ឧទាហរណ៍ថាអ្នកមានអាយុ25ឆ្នាំ អ្នកមានគោលបំណងចង់ចូលនិវត្តន៍នៅអាយុ45ឆ្នាំជាមួយនឹងទ្រព្យសម្បត្តិចំនួន1លានដុល្លា។ និងលំហូរសាច់ប្រាក់ប្រចាំខែ5ពាន់ដុល្លាក្នុង1ខែ។3-…