Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • គ្រាន់តែការដាំជីស្លឹកគ្រៃតាមផ្ទះ ក៏អាចកាត់បន្ថយចំណាយរាប់រយលានដុល្លារក្នុងមួយឆ្នាំ

    គ្រាន់តែការដាំជីស្លឹកគ្រៃតាមផ្ទះ ក៏អាចកាត់បន្ថយចំណាយរាប់រយលានដុល្លារក្នុងមួយឆ្នាំ

    ភ្នំពេញ ៖ តើអ្នកធ្លាប់គិតទេថា គ្រនា់តែការដាំជី ស្លឹកគ្រៃ ស្លឹកខ្ទឹមជាលក្ខណៈគ្រួសារនៅជុំវិញផ្ទះសម្រាប់ផ្សំគ្រឿងដាំស្លរប្រចាំថ្ងៃអាចជួយកាត់បន្ថយការចំណាយសរុបរហូតដល់រាប់រយលានដុល្លារក្នុងមួយឆ្នាំដោយមិនដឹងខ្លួន ជាពិសេសសម្រាប់អ្នករស់នៅក្នុងទីក្រុងដែលមិនបានគិតដល់។ មានការធ្វើសន្ទស្សន៍ទៅលើការចំណាយថ្លៃទិញបន្លែគ្រឿងផ្សំម្ហូបអាហារដូចជា ការទិញស្លឹកគ្រៃ ទិញជី ខ្ទឹម ម្ទេស ដែលសុទ្ធតែជាប្រភេទបន្លែងាយស្រួលក្នុងការដាំដុះនៅជុំវិញផ្ទះ ដោយក្នុងរយៈពេលពេញមួយឆ្នាំមានចំនួនរាប់រយលានដុល្លារ។ ដូច្នេះប្រសិនបើមានការដាំដុះបន្លែគ្រឿងផ្សំដែលជាតម្រូវការប្រចាំថ្ងៃទាំងនេះនៅក្បែរផ្ទះ នោះនឹងអាចចូលរួមកាន់បន្ថយចំណាយយ៉ាងសន្ធឹកសន្ធាប់ដោយមិនដឹងខ្លួន ហើយថែមទាំងអាចកាត់បន្ថយនូវអត្រាប្រឈមនឹងការទទួលទានបន្លែដែលមានផ្ទុកសារធាតុគីមីផែមទៀតផង។ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងបែបងាយៗថា បើគិតពីសេដ្ឋកិច្ចនៅក្នុងគ្រួសារមួយដែលត្រូវការដាំស្លរ តែងចំណាយលុយប្រមាណ1000រៀល ដើម្បីទិញជី ស្លឹកគ្រៃ ស្លឹកខ្ទឹម ឬម្ទេសជាដើមក្នុង1ថ្ងៃ។ បើគិតតាមចំនួនប្រជាសាស្ត្រនៅពេលបច្ចុប្បន្ន មានពលរដ្ឋសរុបប្រមាណជាង15លាននាក់។ ក្នុងចំនួននេះបើគិតថាមានតែត្រឹម5លានគ្រួសារប៉ុណ្ណោះ ដែលចំណាយលុយទិញគ្រឿងផ្សំសម្រាប់ស្លប្រចាំថ្ងៃ។ បើក្នុងមួយគ្រួសារចំណាយ1000រៀល ដូច្នេះ 5លានគ្រួសារត្រូវចំណាយ5,000,000,000 រៀល ស្មើនឹងប្រមាណ1,250,000ដុល្លារក្នុង1ថ្ងៃ។ បើគិតដល់1ខែ ត្រូវចំណាយអស់ 37,500,000ដុល្លារ ហើយបើគិតដល់1ឆ្នាំ ត្រូវចំណាយប្រមាណ 450,000,000ដុល្លារ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានលើកឡើងថា៖«ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដាំដុះដំណាំបន្លែបង្ការសម្រាប់ទទួលទានជុំវិញផ្ទះ ព្រោះជីជាតិដីប្រទេសយើង គឺអំណោយផលល្អណាស់ សម្រាប់ដំណាំកសិកម្ម។ ដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា»។ តាមរយៈអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា៖ ពេញមួយឆ្នាំ2020 កម្ពុជាមានតម្រូវការបន្លែរហូតចំនួនប្រមាណ 1លានតោន ដោយក្នុងនោះការផលិតបន្លែក្នុងស្រុកផ្គត់ផ្គង់ទីផ្សារបានប្រមាណជិត70%…

  • ស៊ុនលី-ទីផ្សារទេសចរណ៍មកពីតំបន់អឺរ៉ុបត្រៀមធ្វើដំណើរឡើងវិញ ហើយអាចចាយលុយខ្លាំងជាងមុនពេលកូវីដ

    ស៊ុនលី-ទីផ្សារទេសចរណ៍មកពីតំបន់អឺរ៉ុបត្រៀមធ្វើដំណើរឡើងវិញ ហើយអាចចាយលុយខ្លាំងជាងមុនពេលកូវីដ

    បរទេស៖ ទោះបីជាបញ្ហាវិរុសកូវីដបានធ្វើឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់អឺរ៉ុបឃុំខ្លួនស្ទើរតែពេញមួយឆ្នាំនៅក្នុងប្រទេសក្តី ប៉ុន្តែគេជឿជាក់ថានៅវិស្សមកាលរដូវក្តៅនៅឆ្នាំនេះនឹងមិនអាចបន្តរារាំងពួកគេទៀតឡើយ ខណៈដែលនៅតាមបណ្តាប្រទេសមួយចំនួនចាប់អនុវត្តប្រើប្រាស់វ៉ាក់សាំងជាបណ្តើរៗហើយនោះ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅសប្តាហ៍នេះ។ ប្រភពដដែលបានលើកឡើងថា ស្ថានភាពរាតត្បាតនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែក្រុមអ្នកនិយមចូលចិត្តធ្វើដំណើររាប់លាននាក់ ជាពិសេសមានប្រភពមកពីអង់គ្លេសបានធ្វើការកក់សំបុត្រធ្វើដំណើររបស់ខ្លួនព្រមទាំងបានត្រៀមផែនការចាយលុយច្រើនជាងមុនទៀតផងនៅពេលរដូវកាលឈប់សម្រាកនឹងមកដល់លើកនេះ។ ក្រុមហ៊ុនអ្នករៀបចំកញ្ចប់ទេសចរណ៍ធំបំផុតលើពិភពលោក Tui (TUIFF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អតិថិជនរបស់ខ្លួនប្រមាណជា 2.8 លាននាក់បានកក់សំបុត្រធ្វើដំណើរទេសចរណ៍របស់ពួកគេរួចទៅហើយនៅរដូវក្តៅឆ្នាំ2021 នេះ។ ទោះបីជាចំនួននេះនៅមានកម្រិតតិចជាង 44 ភាគរយនៃចំនួនទេសចរណ៍ដែលធ្លាប់បានកក់កាលពីឆ្នាំ2019ក្តី ប៉ុន្តែវាមានអត្រាកើនឡើងដល់ទៅ 5ដង ធៀបទៅនឹងចំនួនដែលមាននៅក្នុងខែមិថុនាដល់ខែតុលាកាលពីឆ្នាំ 2020 កន្លងទៅ។ អ្នកតំណាង Tui ដែលជាក្រុមហ៊ុនមួយត្រូវបានគេដឹងថាមានប្រតិបត្តិការនាវាកំសាន្តដល់ទៅ 15 គ្រឿង និងមានសណ្ឋាគារប្រមាណជា 400 កន្លែងបាននិយាយថា បើពិនិត្យមើលទៅល្បឿននៃការកក់សំបុត្រថ្មីនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះគឺពិតជាច្រើនមែនទែន។ ចំនួននៃការកក់កាលពីខែមករាជាប្រចាំថ្ងៃមានការកើនឡើងដល់ទៅ 70 ភាគរយធៀបទៅនឹងចំនួនការកក់នៅក្នុងខែធ្នូ។ Tui ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអាល្លឺម៉ង់បានបញ្ជាក់ដែរថា សំបុត្រធ្វើដំណើរទាំងនោះប្រមូលបានប្រាក់កក់មួយចំនួនតូចប៉ុណ្ណោះសម្រាប់ធានាឲ្យបានកៅអីធ្វើដំណើរ ហើយថែមទាំងផ្តល់សិទ្ធិក្នុងការផ្លាស់ប្តូរសំបុត្រដោយមិនគិតថ្លៃទៀតផងនៅមុនការធ្វើដំណើររយៈពេល21ថ្ងៃ។ សម្រាប់សំបុត្រធ្វើដំណើរនៅរដូវក្តៅនេះគឺមានតម្លៃថ្លៃជាងការធ្វើដំណើរដែលធ្លាប់បានធ្វើកាលពីឆ្នាំ 2019 ដល់ទៅ 20 ភាគរយ ដោយសារតែតម្លៃសំបុត្រយន្តហោះ និងតម្លៃស្នាក់នៅសណ្ឋាគារមានការកើនឡើងខ្ពស់ជាងមុន៕

  • Facebook នឹងចាប់ផ្តើមតេស្តការកាត់បន្ថយមាតិកាពាក់ព័ន្ធនឹងនយោបាយ

    Facebook នឹងចាប់ផ្តើមតេស្តការកាត់បន្ថយមាតិកាពាក់ព័ន្ធនឹងនយោបាយ

    បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាបណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតលើលោកFacebook នឹងចាប់ផ្តើមការងារកាត់បន្ថយចំនួននៃមតិកាព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងនយោបាយចេញពី New Feedsនៃអ្នកប្រើប្រាស់ហើយ ប៉ុន្តែស្ថិតនៅក្នងដំណាក់កាលសាកល្បងសិនប៉ុណ្ណោះ។ ប្រភពដដែលបានសរសេរទៀតថា Facebook នឹងធ្វើការកាត់បន្ថយចំនួនមាតិកាព័ត៌មាននយោបាយចេញពីអ្នកប្រើប្រាស់មួយចំនួនដែលរស់នៅក្នុងប្រទេសប្រេស៊ីល ប្រទេសឥណ្ឌូនេស៊ី និងប្រទេសកាណាដានៅក្នុងសប្តាហ៍នេះហើយការផ្លាស់ប្តូរនេះនឹងបន្តដំណើរការដូចគ្នានៅក្នុងចំណោមអ្នកប្រើប្រាស់មានចំនួនកំណត់មួយនៅក្នុងប្រទេសអាមេរិកនៅសប្តាហ៍បន្ទាប់។ នាង Aastha Gupta ប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Facebook បានសរសេរថា “នៅក្នុងប្លុករបស់ខ្លួនថានៅក្នុងអំឡុងពេលធ្វើតេស្តដំណាក់កាលដំបូងនេះពួកយើងនឹងស្រាវជ្រាវរកឲ្យបាននូវវិធីមួយចំនួនដែលមាតិកាព័ត៌មានផ្នែកនយោបាយបានប្រើប្រាស់នៅទីនេះ ហើយនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយដើម្បីដោះស្រាយជាមួយនឹងពួកវាដោយរបៀបណានៅពេលបន្ទាប់” ។ Facebook មួយរយៈចុងក្រោយនេះបានធ្លាក់ចូលទៅក្នុងបញ្ហានៃការរិះគន់ខ្លាំងចំពោះបញ្ហាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មាននយោបាយនោះបានអះអាងថា មាតិកាព័ត៌មានផ្នែកនយោបាយប្រមាណជា 6 ភាគរយនៃអ្វីដែលអ្នកប្រើប្រាស់ទាំងអស់នៅទូទាំងអាមេរិកបានឃើញជារៀងរាល់ថ្ងៃ។ នៅពេលដែលមានសំណួរសួរថា តើ Facebook នឹងកំណត់មាតិកាព័ត៌មាននយោបាយដោយរបៀបណានោះខ្លួនបាននិយាយថានឹងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត AI ដើម្បីអាចសិក្សា និងស្វែងរកសញ្ញានៃពាក្យពេចន៍ ឬសញ្ញាណាដែលសំដៅទៅដល់នយោបាយ ឬក៏ពាក់ព័ន្ធនឹងនយោបាយដែលការតេស្តនឹងមានបូករួមទាំងការកំណត់យក status នៃអ្នកនយោបាយបងប្អូនរបស់ពួកគេនិងព្រមទាំងមិត្តភ័ក្ត្រផងដែរ៕

  • ខេត្តកំពង់ស្ពឺក្លាយជាតំបន់ពាណិជ្ជកម្មក្នុងគោលដៅវិនិយោគអចលនទ្រព្យ

    ខេត្តកំពង់ស្ពឺក្លាយជាតំបន់ពាណិជ្ជកម្មក្នុងគោលដៅវិនិយោគអចលនទ្រព្យ

    កំពង់ស្ពឺ ៖ រដ្ឋាភិបាលកម្ពុជា បាន និងកំពុងបង្ហាញសកម្មភាពយ៉ាងសកម្ម ចំពោះគម្រោងកែលម្អហេដ្ឋរចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ដើម្បីជំរុញ និងទាក់ទាញការវិនិយោគ រួមទាំងវិស័យអចលនទ្រព្យផងដែរ ដែលជាការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ដោយក្នុងនោះខេត្តកំពង់ស្ពឺកំពុងតែក្លាយជាគោលដៅដ៏មានប្រជាប្រិយភាព។ បច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវជាតិលេខ៤១ និងលេខ៤៤ ដើម្បីជួយសម្រួល និងបម្រើដល់វិស័យដឹកជញ្ជូននៅក្នុងឧស្សាហកម្ម និងសិប្បកម្មគ្រប់កម្រិត ខេត្តទទួលបានការវិនិយោគរាប់រយគម្រោង ដែលគិតទាំងសហគ្រាសតូចធំ រួមទាំងរោងចក្រនានាមានមិនក្រោម700 ទីតាំងនោះទេ ហើយបានប្រែក្លាយជាខេត្តមួយនេះឱ្យក្លាយជាគោលដៅវិនិយោគដ៏មានសក្ដានុពល និងស្ថិតនៅលំដាប់ថ្នាក់លេខ2 បន្ទាប់រាជធានីភ្នំពេញ ដែលទទួលបានទុនវិនិយោគច្រើនជាងគេ ។  លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ AMS ថា ការដាក់ចេញនូវគម្រោង និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អ ដែលជំរុញឱ្យមានស័យនានាមានភាពរីកចំរើន ដែលក្នុងនោះវិស័យអចលនទ្រព្យក៏ទទួលបានផលវិជ្ជមានផងដែរ។ លោកបានបន្តថា សម្រាប់តែខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះគឺមានភាពទាកទាញខ្លាំង ដោយសារភាពអំណោយផលពីកត្តាភូមិសាស្ត្រ ក្រៅពីមានវិសាលភាពផ្ទៃដីនៅទំនេរច្រើន តម្លៃនៅទាប គឺមានផ្លូវជាតិ សំខាន់ៗអនុគ្រោះដល់ការដឹកជញ្ជូនទៅកាន់កំពង់ផែ ដូចជាផ្លូវជាតិលេខ41 ផ្លូវ44 ផ្លូវជាតិ4 ជាដើម ហើយភាគច្រើនៅក្នុងខេត្តកំពង់ស្ពឺគឺមានទឹកមានភ្លើងស្រាប់ ហើយនៅចុងឆ្នាំ2021 នេះ…

  • ការពិត 8យ៉ាងគួរឲ្យចង់ដឹងអំពី Bitcoin រូបិយវត្ថុអេឡិចត្រូនិក(រូបិយវត្ថុឌីជីថល)

    ការពិត 8យ៉ាងគួរឲ្យចង់ដឹងអំពី Bitcoin រូបិយវត្ថុអេឡិចត្រូនិក(រូបិយវត្ថុឌីជីថល)

    ស់រយៈពេល 9 ឆ្នាំមកហើយដែរ Bitcoin បានក្លាយទៅជារឿងដ៏ចម្រូងចម្រាសមួយពីសំណាក់ប្រទេសទាំងឡាយបុគ្គលល្បីល្បាញនៅលើលោកចំពោះការយល់ឃើញផ្សេងគ្នាអំពីវា។ អ្នកខ្លះបានចាប់ផ្តើមវិនិយោគវាទាំងដែលមិនដែលបានប៉ះពាល់ឬប្រើប្រាស់វានៅឡើយអ្នកខ្លះសូម្បីតែនឹកស្រម៉ៃក៏មិនទាន់ស្គាល់ប្រាកដថា Bitcoin ជាអ្វីឲ្យប្រាកដហើយមានច្បាប់គ្រប់គ្រងត្រឹមត្រូវហើយឬនៅ តើកន្លែងណាខ្លះដែលអាចប្រើប្រាស់វាបាន ហើយបើនិយាយវាជាមួយនឹងអ្នកខ្លះទៀតពួកគេថាវាគ្រាន់តែរឿងបោកប្រាស់ប៉ុណ្ណោះ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ Bitcoin បានកើនឡើងតម្លៃឥតឈប់ឈរហើយចុងក្រោយនេះសូម្បីតែបុរសដែលត្រូវបានគេស្គាល់ថាជាមនុស្សខ្លាំងក្លាបំផុតខាងមុខជំនួញព្រោះទើបជាប់ឈ្មោះជាមហាសេដ្ឋីមានទ្រព្យជាងគេបំផុតលើលោកផងនោះលោកElon Musk ក៏បានបង្ហាញការគាំទ្រចំពោះរូបិយវត្ថុនេះដែរដោយលោកបានចំណាយលុយដល់ទៅ 1.5 ពាន់លានដុល្លាររបស់ក្រុមហ៊ុនTelsaទិញយករូបិយវត្ថុនេះផងដែរ។ តើអ្នកដឹងទេ Bitcoin ក្រៅតែពីមានឈ្មោះថាជាសេ្តចលុយអេឡិកត្រូនិកនិងដំបូងគេហើយនោះវាគឺមានការពិតមួយចំនួនទៀតដែលអ្នកប្រហែលជាមិនទាន់បានដឹង។ថ្វីត្បិតតែវានឹងមិនសូវលំអិតពិតមែនប៉ុន្តែខាងក្រោមនេះជាការចែករំលែកចំណេះដឹងខ្លះៗប៉ុណ្ណោះ៖ 1.ការដោះដូរ Bitcoin ដំបូងបំផុត៖វាមិនអាចត្រូវបានគេយកទៅចាយវាយបានឡើយរហូតដល់ថ្ងៃទី 22 ខែឧសភាឆ្នាំ 2010 ទើប Bitcoin ប្រមាណជា 10,000 អាចយកទៅទិញបាននំភឺហ្សាចំនួន 2 ដុំពីហាង Papa John’s Pizzas2.គ្មានអ្នកដឹងទេថា Bitcoin បង្កើតដំបូងដោយអ្នកណាទេ៖3.Bitcoin មិនមានប្រើប្រាស់ព័ត៌មានលំអិតរបស់អ្នកប្រើប្រាស់ដើម្បីគ្រប់គ្រងវានោះទេ ប៉ុន្តែគេប្រើប្រាស់លេខអាស័យដ្ឋាន IP address ជំនួសវិញ4.បើមិនមានលេខកូដសំងាត់ទេនោះ Bitcoin ណាមួយនឹងបាត់បង់ជារៀងរហូត៖កាលពីឆ្នាំ 2013 លោក James Howells ជាអ្នកព័ត៌មានវិទ្យាបានទិញ Bitcoin ចំនួន 7,500 ប៉ុន្តែលោកបានដាក់វានៅក្នុង hardisk…

  • ស្ថាបនិកកម្មវិធីជជែកកំសាន្តដ៏ល្បីរបស់កូរ៉េ Kakao សន្យាបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្តាលដោះស្រាយបញ្ហាសង្គម

    ស្ថាបនិកកម្មវិធីជជែកកំសាន្តដ៏ល្បីរបស់កូរ៉េ Kakao សន្យាបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្តាលដោះស្រាយបញ្ហាសង្គម

    បរទេស ៖ មហាសេដ្ឋីខ្ទង់ពាន់លានដុល្លារ និងជាស្ថាបនិកនៃកម្មវិធីជជែកកំសាន្តដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បុង Kakao លោក Brian Kim បានធ្វើការសន្យានៅសប្តាហ៍នេះថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ពាក់កណ្តាលដើម្បីយកទៅប្រើប្រាស់លើការងារជាច្រើនដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហារបស់សង្គម។ លោក Kim ដែលគេបានដឹងថានៅគ្រាមួយនោះលោកមិនទាន់ទទួលបានជោគជ័យ ធ្លាប់រស់នៅក្នុងនៅក្នុងបន្ទប់តូចចង្អៀតមួយជាមួយនឹងសមាជិកគ្រួសាររបស់គាត់ដល់ទៅ 7 នាក់រួមគ្នា ប៉ុន្តែពេលនេះលោកបានក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរហូតទៅដល់ 7.9 ពាន់លានដុល្លារ ឬជាមនុស្សដែលមានទ្រព្យច្រើនបំផុតទី 332 នៅក្នុងចំណាត់ថ្នាក់ដែលបានធ្វើឡើងដោយ The Bloomberg Billionaries Index។ ពាក់ព័ន្ធទៅនឹងដំណឹងនេះលោក Kim បាននិយាយទៀតដែរថា៖«ខ្ញុំពិតជាធ្លាប់បានសន្យាបែបនេះមែន ដោយបរិច្ចាគទ្រព្យសម្បតិ្តរបស់ខ្ញុំពាក់កណ្តាលដើម្បីយកទៅដោះស្រាយបញ្ហាសង្គម ហើយវានឹងធ្វើឡើងពេញមួយជីវិតរបស់ខ្ញុំតទៅមុខទៀត»។ យោងតាមការចេញផ្សាយរបស់កាសែត Yonhap បានឱ្យដឹងថា ព័ត៌មានលំអិតនៃការបរិច្ចាគនេះគឺមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយ ប៉ុន្តែតាមផែនការរបស់លោក Kim នឹងធ្វើការប្រកាសជាផ្លូវការនៅពេលខាងមុខឆាប់ៗនេះ។ គួរឲ្យដឹងដែរថា លោក Kim ក្នុងវ័យ 54 ឆ្នាំ គឺជាអ្នកដែលបានបង្កើតកម្មវិធីជជែកកំសាន្តតាមទូរស័ព្ទ Kakao កាលពីឆ្នាំ2010 ហើយបច្ចុប្បន្នលោកជាម្ចាស់ភាគហ៊ុន 26 ភាគរយរបស់ក្រុមហ៊ុន។ Kakao ពេលនេះមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃប្រមាណជា 45 លាននាក់ ហើយកាលពីត្រីមាសទី…

  • ញូវសឺឡេនកំពុងស្នើចិនពន្យល់បន្ថែមពីការផ្អាកទទួលយកអាហារសមុទ្ររបស់ខ្លួន

    ញូវសឺឡេនកំពុងស្នើចិនពន្យល់បន្ថែមពីការផ្អាកទទួលយកអាហារសមុទ្ររបស់ខ្លួន

    បរទេស៖ប្រទេសញូវសឺឡេននៅថ្ងៃពុធនេះបាននិយាយថាខ្លួនបានធ្វើការដាក់ពាក្យស្នើសុំការពន្យល់ជាបន្ទាន់មួយទៅកាន់អជ្ញាធរនៃប្រទេសចិនដើម្បីសុំការពន្យល់បន្ថែមពាក់ព័ន្ធទៅនឹងការបញ្ឈប់ការទទួលយកអាហារសមុទ្រចេញពីឃ្លាំងស្តុកធំៗរបស់ញូវសឺឡេនចំនួន2។ ការនាំចេញប្រភេទគ្រំសមុទ្រចេញពីឃ្លាំង Sanford និងត្រីសមុទ្រចេញពីឃ្លាំង Sealord ត្រូវបានផ្អាកសកម្មភាពរបស់ខ្លួនទៅក្នុងប្រទេសចិន។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងទទួលបន្ទុកកិច្ចការងារឧស្សាហកម្មរបស់ញូវសឺឡេនឬ MPI (Ministry for Primary Industries)។ MPI បានបញ្ជាក់ទៀតថា ឃ្លាំងស្តុកអាហារសមុទ្រទាំងពីរកាលពីចុងខែមករាត្រូវបានធ្វើការទំនាក់ទំនងស្នើសុំឲ្យមានការធ្វើការត្រួតពិនិត្យ(audit)តាមរយៈ Video Call ជាមួយនឹងភ្នាក់ងារគយរបស់ប្រទេសចិន ប៉ុន្តែពួកគេទើបតែបានទទួលដំណឹងថាត្រូវបានចិនផ្អាកការនាំចេញផលិតផលនេះកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះប៉ុណ្ណោះ។ លោក Julie Collins អនុប្រធានផ្នែកកិច្ចការងារគោលនយោបាយពាណិជ្ជកម្មនៃ MPI បាននិយាយថា «បញ្ហាដែលយើងមានពេលនេះជឿជាក់ថាមិនមានការពាក់ព័ន្ធទៅនឹងការចម្លងវិរុសកូវីដ១៩ដែលមាននៅលើអាហារសមុទ្រនោះឡើយប៉ុន្តែលោកសង្ស័យថាជាករណីដែលបណ្តាមកពីដំណើរការនៃការត្រួតពិនិត្យ (audit)នាពេលកន្លងមកនោះប៉ុណ្ណោះ»។ សូមបញ្ជាក់ផងដែរថា ក្រោយពេលដែលចិនបានដាក់ទណ្ឌកម្មទៅលើប្រទេសអូស្ត្រាលីក្នុងការនាំចេញផលិតផលមួយចំនួនចូលទៅក្នុងទីផ្សាររបស់ខ្លួនដោយសារបញ្ហាចោទប្រកាន់ទៅលើបញ្ហាប្រភពដើមនៃកូវីដនោះ ប្រទេសញូវសឺឡេនបានក្លាយទៅជាដៃគូធំបំផុតរបស់ចិន ដោយទំហំនាំចេញនាំចូលរវាងគ្នាមានដល់ទៅ 21.58ពាន់លានដុល្លារ ហើយគេបានដឹងដែរថាអាហារសមុទ្ររបស់ញូវសឺឡេនដែលនាំចេញគឺមាន 35 ភាគរយនៃទំហំសរុបគឺសម្រាប់បម្រើឲ្យទីផ្សារចិន៕

  • ថៃវិនិយោគប្រាក់ជាង 800 ពាន់លានបាតសម្រាប់សេដ្ឋកិច្ចជីវឧស្ម័នបៃតងរយៈពេល 5 ឆ្នាំ

    ថៃវិនិយោគប្រាក់ជាង 800 ពាន់លានបាតសម្រាប់សេដ្ឋកិច្ចជីវឧស្ម័នបៃតងរយៈពេល 5 ឆ្នាំ

    បរទេស៖ប្រទេសថៃកាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថាខ្លួននឹងវិនិយោគប្រាក់ប្រមាណជា 820 ពាន់លានបាតក្នុងរយៈពេល 5 ឆ្នាំខាងមុខទៅលើថាមពលជីវឧស្ម័នបៃតងឬ BCG (Bio-Cricular Green) ដោយរំពឹងទុកថាសេដ្ឋកិច្ចរបស់ខ្លួនអាចងើបឡើងវិញបានជាមួយនឹងបច្ចេកវិទ្យានិងជំនួញដែលមានមិនប៉ះពាល់ដល់បរិស្ថាន។ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុសន្តិ៍បានបញ្ជាក់ថា ក្រោយសេចក្តីប្រកាសនេះនឹងអាចធ្វើឲ្យគម្រោងវិនិយោគនានាដែលមានការពាក់ព័ន្ធទៅនឹងថាមពល BCG នឹងត្រូវបានគេរំពឹងទុកថាមានការកើនឡើងខ្លាំងជាងមុនមិនខានធៀបទៅនឹងផលិតផលក្នុងស្រុកសរុប GDP។ កាលពីឆ្នាំ2018 ថៃមានអត្រាវិនិយោគត្រឹមតែ 25.2 ភាគរយប៉ុណ្ណោះធៀបទៅនឹងអត្រាវិនិយោគប្រមាណជា 42.5 ភាគរយកាលពីពាក់កណ្តាលទសវត្សឆ្នាំ 1990។ បើយោងតាមការព្យាករណ៍នៅក្នុងឆ្នាំ 2024 ប្រទេសថៃនឹងមានអត្រាវិនិយោគទៅលថាមពលនេះ 24 ភាគរយឈរពីលើប្រទេសម៉ាឡេស៊ីដដែលដែលមានត្រឹមតែ 23.1 ភាគរយខណៈដែលវៀតណាមមានអត្រា 27.1 ភាគរយនិងកូរ៉េខាងត្បូងមានប្រមាណជា 29.9 ភាគរយ។ លោក Phacharaphot Nuntramas ប្រធានផ្នែកសេដ្ឋកិច្ចនៃ Krungthai Compass បានលើកឡើងថា ជាផ្នែកមួយនៃការដំណើរការផែនការ 5 ឆ្នាំនេះក្រសួងពាក់ព័ន្ធនានាគួរតែបំពេញកិច្ចការងារមួយចំនួនក្នុងការបន្ត និងស្វែងរកបង្កើតច្បាប់ថ្មីក្នុងការរៀបចំអភិវឌ្ឍន៍និងរៀបចំខ្លួនឲ្យបានរួចជាស្រេចផងដែរ។ លោកបន្តថា ស្ថិតនៅក្រោមសេណារីយ៉ូនេះការវិនិយោគដែលទាក់ទងនឹងថាមពល BCG និងមានតម្លៃ 820 ពាន់លានបាតនោះត្រូវបានគេរំពឹងថានឹងអាចបង្កើនសមាមាត្រការវិនិយោគរបស់ប្រទេសទៅនឹងផលិតផលក្នុងស្រុកសរុប GDP ផងហើយវាក៏នឹងធ្វើឱ្យប្រសើរឡើងនូវការនាំចេញនិងការប្រកួតប្រជែងផង៕

  • ​អ្នកវិភាគ​និយាយ​ថា​ ​Apple​ ​អាចនឹង​បញ្ឈប់​ការ​ផលិត​ទូរស័ព្ទ​ទំហំ​តូច​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២​០​២​១​នេះ​ ​បើ​សិន​តម្រូវ​ការ​ទូរស័ព្ទ​ទំហំ​តូច​ ​i​Phone​ 12 ​និង​ 12 ​mini​ ​ធ្លាក់ចុះ​ខ្លាំង

    ​អ្នកវិភាគ​និយាយ​ថា​ ​Apple​ ​អាចនឹង​បញ្ឈប់​ការ​ផលិត​ទូរស័ព្ទ​ទំហំ​តូច​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២​០​២​១​នេះ​ ​បើ​សិន​តម្រូវ​ការ​ទូរស័ព្ទ​ទំហំ​តូច​ ​i​Phone​ 12 ​និង​ 12 ​mini​ ​ធ្លាក់ចុះ​ខ្លាំង

    ​អាមេរិក​៖​ ​អ្នកវិភាគ​មកពី​ក្រុមហ៊ុន​ J.​P​. ​M​organ​ ​លោក​ ​Will​i​am​ ​Y​an​g​ ​បាន​និយាយ​ថ្មីៗ​នេះ​ថា​ ​តម្រូវ​ការ​តិច​ទៅលើ​ទូរស័ព្ទ​ទំហំ​តូច​ ​i​Phone​ 12 ​និង​ 12 ​mini​ ​អាច​នាំ​នឹង​អោយ​ក្រុមហ៊ុន​ ​Apple​ ​បញ្ឈប់​ការ​ផលិត​ទូរស័ព្ទ​ទំហំ​តូច​នៅ​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​ បើ​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ ​Counter​point​ ​នោះ​ ​កា​រលក់​ទូរស័ព្ទ​ ​i​Phone​ 12 ​mini​ ​នៅ​សហរដ្ឋអាមេរិក​ ​Apple​ ​បាន​ត្រឹមតែ​៥​ភាគរយ​ប៉ុណ្ណោះ​ ​ក្នុង​ចំនួន​កា​រលក់​សរុប​នៃ​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ ​នៅ​អំឡុង​ពេល​ពាក់កណ្តាល​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ដែល​នេះ​គឺជា​សញ្ញា​ថា​ ​មាន​តម្រូវ​ការ​តិច​ ​ចំពោះ​ទូរស័ព្ទ​ម៉ូឌែ​ល​ថ្មី​ដែល​មាន​ទំហំ​តូច​ ​។​ គួរ​កត់​សម្គាល់​ផង​ដែ​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ​ ​បាន​ចេញ​ទូរស័ព្ទ​ទំហំ​តូច​ ​នៃ​ម៉ូឌែ​ល​ ​i​Phone​ 12 ​កាលពីឆ្នាំមុន​ ​ប៉ុន្តែ​តម្រូវ​ការ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទំហំ​តូច​ ​ហាក់​មាន​ក​ម្រិ​ត​ទាប​ ​បើ​ធៀប​នឹង​ម៉ូឌែ​ល​ខ្ពស់​បំផុត​ ​i​Phone​ 12 ​Pro​ ​និង​ម៉ូឌែ​ល​ចាស់​ ​i​Phone​ 11​Pro​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

  • ​ក្រុមហ៊ុន​ ​Apple​ ​កំពុង​សម្លឹង​រក​ក្រុមហ៊ុន​ថ្មី​មួយ​ ​ដើម្បី​ជួយ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ​ក្រោយ​បែក​ធ្លាយ​ព័ត៌មាន​ផ្អាក​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ ​H​y​un​d​a​i

    ​ក្រុមហ៊ុន​ ​Apple​ ​កំពុង​សម្លឹង​រក​ក្រុមហ៊ុន​ថ្មី​មួយ​ ​ដើម្បី​ជួយ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ​ក្រោយ​បែក​ធ្លាយ​ព័ត៌មាន​ផ្អាក​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ ​H​y​un​d​a​i

    អាមេរិក​៖​ ​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ ​Apple​ ​ជាមួយ​ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​ត្រូវ​បាន​ផ្អាក​ ​ដោយ​ប្រភព​មិន​ច្បាស់​ការ​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​Apple​ ​បាន​ទាក់ទង​នឹង​ទៅកាន់​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ ​ដើម្បី​ផលិត​ ​Apple​ ​Car​ ​ជំនួស​ឱ្យ ​H​y​un​d​a​i​ ​។​ ប្រភព​បាន​អោយ​ដឹង​ថា​ ​មូលហេតុ​ដែល​នាំ​ឱ្យ ​Apple​ ​ផ្អាក​ការពិភាក្សា​ជាមួយនឹង​ ​H​y​un​d​a​i​ ​គឺ​ដោយសារតែ​ ​Apple​ ​មានការ​អន់ចិត្ត​ទៅ​នឹង​ ​H​y​un​d​a​i​ ​ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​នូវ​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ ​Apple​ ​ខណៈ​ខ្លួន​បាន​រក្សា​ការសម្ងាត់​នេះ​អស់​រយៈពេល​ជាយូរមកហើយ​ ​។​ បើ​តាម​ការ​រំពឹង​ទុក​នោះ​ ​ក្រុមហ៊ុន​ ​General​ ​Motor​s ​Co​ (​G​M​) ​អាច​នឹង​ក្លាយ​ជាគោល​ដៅ​តែមួយ​ប៉ុណ្ណោះ​ ​ដែល​អាច​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ ​Apple​ ​បាន​ ​ពីព្រោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​ ​មាន​លក្ខណៈ​ផ្សេងៗ​ជាច្រើន​ ​ដែល​សមស្រប​ទៅ​នឹង​ការ​ចង់បាន​របស់​ ​Apple​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs