-
Jaguar និង Land Rover ឈប់ផលិតរថយន្តប្រើប្រាស់សាំង និងម៉ាស៊ូតទៀតហើយត្រឹមឆ្នាំ2030
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តប្រណិតដ៏ល្បីល្បាញ Jaguar Land Rover នឹងប្រតិបត្តិការផលិតតែរថយន្តប្រើប្រាស់ថាមពលអគ្គិសនីគ្រប់ម៉ាក Jaguar ទាំងអស់នៅត្រឹមឆ្នាំ2025 ខាងមុខនេះ។ សេចក្តីប្រកាសដដែលក៏បានបង្ហាញផែនការត្រឹមឆ្នាំ2030 ផងដែរថា គ្រប់ម៉ាកទាំង Jaguar និង Land Rover ដែលប្រើប្រាស់ថាមពលប្រេងសាំង និងម៉ាស៊ូតក៏នឹងត្រូវបញ្ចប់ចោលផលិតកម្មរបស់ខ្លួនទាំងអស់ផងដែរ ដោយនឹងចាប់យកថាមពលអគ្គិសនីជំនួសវិញ។ទោះបីជាយ៉ាងណាក្តីរោងចក្រទាំង3 របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអង់គ្លេសនឹងនៅតែបន្តដំណើរការផលិតរបស់ខ្លួនស្របទៅតាមយុទ្ធសាស្ត្រថ្មី។ ប៉ុន្តែ Jaguar ក៏បានប្រកាសដែរថានឹងបញ្ឈប់ការផលិតរថយន្តអគ្គិសនីមួយប្រភេទរបស់ខ្លួនគឺ XJ saloon នៅឯរោងចក្រក្នុងតំបន់ Castle Bromwich ដែលមានន័យថា រថយន្តប្រភេទនេះនឹងមិនមានវត្តមានទៀតឡើយនៅក្នុងទីផ្សារនាពេលខាងមុខ។ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនលោក Thierry Bollore បាននិយាយថា រោងចក្រនឹងជំនួសមកដោយផ្តោតសំខាន់ទៅលើដំណើរការអ្វីផ្សេងជំនួសឲ្យផលិតកម្មវិញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតលើសនេះឡើយ។ គួរឲ្យដឹងដែរថាកន្លងមករបាយការណ៍របស់ក្រុមហ៊ុនបានបង្ហាញថាខ្លួនបានចំណាយប្រាក់ដល់ទៅ 2.5 ពាន់លានផោនជារៀងរាល់ឆ្នាំដើម្បីស្រាវជ្រាវ និងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីសម្រាប់រថយន្តគ្រប់ម៉ូដេល ហើយជឿជាក់ថាលើកនេះគឺជាការធ្វើបដិវត្តដ៏ធំមួយរបស់ខ្លួន។ អ្វីដែលយើងអាចមើលឃើញនៅពេលនេះសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗដទៃទៀតរបស់អឺរ៉ុប ក៏កំពុងស្ថិតនៅក្នុងសំពាធពីសំណាក់រដ្ឋាភិបាលនៃប្រទេសក្នុងប្លុកអឺរ៉ុបដែរនៅក្នុងកិច្ចការងាររួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងអាកាស ដោយតាមផែនការដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលអង់គ្លេសដែលធ្លាប់បានបញ្ជាក់កាលពីកន្លងមកបានឲ្យដឹងថាត្រឹមឆ្នាំ2030 ទីផ្សាររបស់ខ្លួននឹងមិនមានជួញដូររថយន្តប្រើប្រាស់ប្រេងសាំង និងម៉ាស៊ូតទៀតឡើយ៕
-
ថៃអនុម័តបញ្ចេញកញ្ចប់ប្រាក់កម្ចីការប្រាក់ទាបជូនអ្នកធ្វើការវិស័យទេសចរណ៍
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃអង្គារនេះបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសថៃទើបតែបានប្រកាសអនុម័តកញ្ចប់ថវិកាប្រមាណជា 50 ពាន់លានបាតជាមួយនឹងការប្រាក់ទាបបំផុតដើម្បីគាំទ្រដល់ក្រុមអ្នកធ្វើការងារមិនផ្លូវការ ឬអាជីវកម្មខ្នាតតូច SMEs ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ គិតចាប់តាំងតែពីមានការវាយប្រហារដោយកូវីដសាជាថ្មីនាពេលកន្លងមក ជាលទ្ធផលនៅតំបន់ប្រឈមមួយចំនួននៅតែបន្តស្ថិតនៅក្នុងក្រោមការត្រួតពិនិត្យយ៉ាងតានតឹងដដែលដែលវាកំពុងធ្វើឲ្យជីវិតពលរដ្ឋ អាជីវករ ជាពិសេសអ្នកដែលពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍កំពុងជួបបញ្ហាខ្លាំងជាងគេ។ លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Arkhom Termpittayapaisith បានថ្លែងថា គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តក្នុងការបញ្ចេញកញ្ចប់ថវិកាបន្ថែមធ្វើយ៉ាងដើម្បីអាចជួយសម្រាលបន្ទុកបំណុលដល់ក្រុមមនុស្ស និងអាជីវកម្មទាំងនោះ។ ក្នុងកញ្ចប់ថវិកាដែលត្រូវបានអនុម័តនោះត្រូវបានគេដឹងដែរថាមានចំណែក 20 ពាន់លានបាតពីធនាគារជាតិ GSB (Government Saving Bank) និង 20 ពាន់លានបាតទៀតបានពីធនាគារកសិកម្ម (Bank for Agriculture and Agricultureal Cooperatives)ជាមួយនឹងការប្រាក់ត្រឹមតែ 0.1 ភាគរយប៉ុណ្ណោះក្នុងមួយខែ។ កម្មវិធីជំនួយនេះផងដែរក៏នឹងអនុញ្ញាតឲ្យអ្នកខ្ចីអាចសងប្រាក់មកវិញរយៈពេល 12 ខែជាមួយនឹងការប្រាក់នេះដែលកាលពីគ្រាមុនមានត្រឹមតែ 6 ខែមុនប៉ុណ្ណោះ ដោយត្រូវសងវិញតាមការប្រាក់ធម្មតារបស់គោលការណ៍នៃធនាគារនីមួយៗ៕
-
អ្នកប្រកបមុខរបរលក់ផ្កាក្នុងរដូវបុណ្យចូលឆ្នាំចិន-វៀតណាមនៅឆ្នាំនេះទទួលបានផលចំណេញតិច
ភ្នំពេញ ៖ នៅមុនពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម តាមបណ្តាទីតាំងលក់ផ្កាមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវបានគេសងេ្កតឃើញមានការដាក់តាំងលក់ផ្កាអង្គាសីល ផ្កាស្បៃរឿង ដើមក្រូចឃ្វិចជាដើម ដែលជាតម្រូវការរបស់អ្នកមានជំនឿ ទិញយកទៅតាំងលម្អគេហដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មីតាមទំនៀមទម្លាប់របស់ពួកគេឱ្យមានសិរីសួស្តី លើករាសី រកទទួលទានមានបានជាដើម ។ តើអ្នកលក់ដើមផ្កាលើករាសីទាំងនេះមានភាពរីកចម្រើន និងទទួលបានផលចំណេញពីដើមផ្កាទាំងនេះក្នុងទំហំប៉ុណ្ណាបន្ទាប់ពីបញ្ចប់រដូវបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១កន្លងទៅនេះ? នៅក្នុងឆ្នាំនេះ សម្រាប់អ្នកប្រកបមុខរបរ ក៏ដូចជាអាជីវកម្មផ្សេងៗពាក់ព័ន្ធទៅនឹងពិធីបុណ្យចូលឆ្នាំចិន- វៀតណាម ដែលជាតម្រូវការនៅក្នុងពិធីសែនព្រេនរួមមានដូចជា ដើមផ្កាអង្គាសីល ដើមក្រូចឃ្វិច ឬផ្កាស្បៃរឿង បានឱ្យដឹងប្រហាក់ប្រហែលគ្នាថា ការលក់ឆ្នាំនេះមិនសូវជាមានអ្នកទិញច្រើនទេហើយប្រាក់ចំណេញក៏មិនសូវទទួលបានច្រើនដែរ ដែលខុសប្លែកកាលពីឆ្នាំ 2019-2020។ លោក ម៉េង ស្រ៊ុន ជាអាជីវករលក់ដើមផ្កាគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវជាតិ6A បានប្រាប់ AMS ថា គាត់លក់ដើមផ្កាសម្រាប់រដូវចូលឆ្នាំចិន-វៀតណាមនេះ 20 ឆ្នាំមកហើយ។ ដោយឡែក សម្រាប់ឆ្នាំនេះ លោកលក់បានគ្រាន់បើដែរ តែមិនចំណេញច្រើននោះទេ ដោយសារតែមិនសូវមានអ្នកទិញ នឹងមានអ្នកលក់ច្រើន។ លោក ស៊្រុន បានមានប្រសាសន៍បញ្ជាក់ថា ៖« ការលក់ដំបូងមានអ្នកជាវច្រើន តម្លៃលក់ប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅពេលកៀកថ្ងៃយើងអាចលក់បញ្ចុះតម្លៃ ដូចជាផ្កាអង្គាសីល1ផើងតម្លៃ150 ដុល្លារយើងចុះមក 85 ដុល្លារ…
-
សេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ដោយសារតែវិបត្តិកូវីដ១៩ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍
ថៃ៖ រដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ ដែលបានធ្លាក់ចុះពី២.៥ទៅ៣.៥ភាគរយ បន្ទាប់ពីសេដ្ឋកិច្ចប្រទេសដែលរងការវាយប្រហារពីជំងឺរាតត្បាតនេះ បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកកាលពីឆ្នាំ២០២០ ដោយមន្ត្រីបានលើកឡើងពីកត្តាឧស្សាហកម្មទេសចរណ៍ដួលរលំ និងភាពចលាចលនយោបាយដែលកំពុងកើតមាន ។ការធ្លាក់ចុះដ៏អាក្រក់បំផុតខាងលើនេះ មានចំនួនពី ២.៥ ទៅ ៣.៥ ភាគរយ ខណៈដែលការប៉ាន់ស្មានពីមុន មានចំនួនពី ៣.៥ ទៅ ៤.៥ ភាគរយ បើទោះបីជាមានការរីកចម្រើនបន្តិចបន្តួចក្នុងរយៈពេល០៣ខែចុងក្រោយនេះក៏ដោយ ។គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះ ៦.១ ភាគរយកាលពីឆ្នាំមុន គឺជាការធ្លាកចុះដ៏អាក្រក់បំផុតចាប់តាំងពីការធ្លាក់ចុះ ៧.៦ ភាគរយ ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ីក្នុងឆ្នាំ១៩៩៧ មក ហើយក្រុមមន្រ្តីថៃបាននិយាយថា ពួកគេរំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើងក្នុងល្បឿនយឺតជាងការព្យាករណ៍ដំបូងក្នុងឆ្នាំ ២០២១ នេះ ៕ ប្រភព៖ Bangkok Post
-
ក្រុមហ៊ុន Jaguar Land Rover របស់អង់គ្លេសគ្រោងចំណាយ៣.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីវិនិយោគលើគម្រោងផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០២៥
អង់គ្លេស៖ ក្រុមហ៊ុន Jaguar Land Rover ប្រកាសថា ខ្លួននឹងចាប់ផ្ដើមផលិតរថយន្តទំនើប និងប្រណីត Jaguar ជាប្រភេទរថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ២០២៥ ខណៈរថយន្តក្រោមស្លាកយីហោ Jaguar និង Land Rover នឹងត្រូវបានផលិតចេញជារថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ២០៣០ ។ ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់អង់គ្លេសមួយនេះ គ្រោងនឹងចំណាយប្រាក់៣.៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីវិនិយោគទៅលើគម្រោងផលិតរថយន្តអគ្គិសនីនេះ ខណៈក្រុមហ៊ុន Jaguar Land Rover នឹងប្រើប្រាស់រោងចក្រមួយចំនួនធំដែលមានស្រាប់ ក្នុងការផលិតរថយន្តអគ្គិសនីខាងលើ ។ សូមរំលឹកថា នាយករដ្ឋមន្ដ្រីអង់គ្លេសលោក បូរីស ចនសុន ធ្លាប់បានប្រកាសថា ប្រទេសរបស់លោកនឹងហាមឃាត់ការលក់រថយន្តម៉ាស៊ីនសាំង និងប្រេងម៉ាស៊ូតថ្មីចាប់ពីឆ្នាំ ២០៣៥តទៅ ។ ការប្រកាសរបស់លោក ចនសុន ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ស្តីពីការប្រែប្រួលអាកាសធាតុ COP26 ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះនេះ បានកាត់បន្ថយចំនួន០៥ឆ្នាំពីកាលបរិច្ឆេទដើម ដែលថា នឹងហាមឃាត់ការលក់រថយន្តទាំងនេះនៅឆ្នាំ ២០៤០ ហើយផែនការថ្មីនេះត្រូវបានរួមបញ្ចូលទាំងរថយន្តកូនកាត់ផងដែរ ។ មិនតែប៉ុណ្ណោះ អង់គ្លេសក៏បានសន្យាដែរថា នឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ជាមួយនឹងវិធានការចម្រុះនៃការកាត់បន្ថយ និងការប៉ះប៉ូវការបំពុលខ្យល់ដូចជាការដាំដើមឈើជាដើម ៕ ប្រភព៖…
-
សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលបញ្ចុះអត្រាអាករ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន។ ការបញ្ចុះអត្រាអាករពិសេស ទៅតាមប្រភេទរថយន្តដូចខាងក្រោម៖ * រថយន្តគ្រួសារ៖ បញ្ចុះអត្រាអាករពិសេស ១០ពិន្ទុភាគរយ ចំពោះរថយន្តទំហំស៊ីឡាំងមិនលើសពី ៣០០០cc (ពី៣០% មក២០% និងពី៦០%មក ៥០%) ព្រមទាំងបញ្ចុះអត្រាអាករពិសេស ១៥ពិន្ទុភាគរយ ចំប្រភេទទំហំស៊ីឡាំងលើសពី ៣០០០cc (ពី៦៥% មក ៥០% និងពី៧០% មក ៥៥%) * រថយន្តប្រើអគ្គិសនីសុទ្ធ (រថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ)៖ បញ្ចុះអត្រាអាករពិសេស ២០ពិន្ទុភាគរយ (ពី៣០%មក១០%) ដើម្បីកាត់បន្ថយចំណាយ និងជួយការពារបរិស្ថាន។ * រថយន្តដឹកទំនិញ៖ បញ្ចុះអត្រាអាការពិសេស១៥ពិន្ទុភាគរយ (ពី៤០%មក ២៥%) ចំពោះរថយន្តសណ្តោងសឺមីរ៉ឺម៉ក ព្រមទាំងបញ្ចុះអត្រាអាករពិសេស១០ពិន្ទុភាគរយ (ពី៤០%មក៣០%) ចំពោះរថយន្តដឹកទំនិញប្រភេទដែលមាន ទម្ងន់សរុប (ទម្រងរថយន្ត និងទម្ងន់ផ្ទុក) លើសពី៥តោន។ ការបញ្ចុះតម្លៃអត្រាអាករពិសេសលើរថយន្តដឹកទំនិញ នឹងរួមចំណែកក្នុងការកាត់បន្ថយចំណាយឡូជីស្ទីក។ * រថយន្តបែន…
-
ក្លាយជាសេដ្ឋីពាន់លានដោយការបង្កើតកម្មវិធីណាត់ជួប Dating App
បរទេស៖ កាលពីសប្តាហ៍កន្លងទៅនេះកម្មវិធីណាត់ជួប ឬ Dating App ដ៏ល្បីមួយត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនជាលើកដំបូងហើយដោយត្រូវបានគេមើលឃើញថាបានកើនឡើងតម្លៃរហូតទៅដល់ 13 ពាន់លានដុល្លារភ្លាមផងដែរ។ តើអ្នកណាជាអ្នកនៅពីក្រោយកម្មវិធីដ៏ល្បីមួយនេះ? នាង Whitney Wolfe មានវ័យទើបតែ 31 ឆ្នាំបានក្លាយខ្លួនទៅជាសេដ្ឋីមានលុយខ្ទង់ពាន់លានដុល្លារ ហើយក៏ជាស្ត្រីដ៏កម្រម្នាក់ទៀតក្រោយពេលដែលភាគហ៊ុនរបស់កម្មវិធីណាត់ជួប dating app មានឈ្មោះថា Bumble ដែលនាងបានបង្កើតអាចកើនតម្លៃរហូតទៅដល់ 43 ដុល្លារក្នុងមួយហ៊ុននៅថ្ងៃដំបូង និងបានបន្តកើនឡើងដល់ទៅ 73 ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃព្រហស្បតិ៍។ តើនាងចាប់ផ្តើមដំបូងពេលណាក្នុងគោលបំណងអ្វី? នាង Wolfe បានចាប់ផ្តើមដំណើរការកម្មវិធីនេះដំបូងកាលពីឆ្នាំ2014 នៅក្នុងរដ្ឋតិចសាស់ក្រោមការវិនិយោគធំពីក្រោយដោយមហាសេដ្ឋីពាន់លានជនជាតិរុស្សីគឺលោក Andreey Andreev ដែលជាស្ថាបនិកកម្មវិធីណាត់ជួបដ៏ល្បីបំផុតរបស់អឺរ៉ុប Badoo។ អ្វីដែលនាំឲ្យនាងចាប់ផ្តើមគំនិតនេះឡើងគឺខុសពីកម្មវិធីណាត់ជួបដទៃទៀត ពីព្រោះថានាងចង់ឲ្យស្ត្រីគឺជាអ្នកចាប់ផ្តើមដំបូងជំនួសវិញដែលមានន័យថា appមួយនេះគឺអាចអនុញ្ញាតិឲ្យតែស្ត្រីប៉ុណ្ណោះជាអ្នកចាប់ផ្តើមឆាតទៅដៃគូដែលនាងស្រលាញ់ ឬពេញចិត្តមុនដោយឡែកអ្នកប្រើប្រាស់ដែលជាបុរសវិញគឺមិនអាចឡើយ។ ចាប់តាំងតែពីឆ្នាំ 2019 មកស្ត្រីវ័យក្មេងរូបនេះគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុននៃកម្មវិធីណាត់ជួប dating app ធំៗទាំងពីរគឺ Bumble និង Badoo នៅពេលដែលលោក Andreev បានលក់ភាគហ៊ុនមួយចំនួនធំទៅឲ្យនាងដើម្បីទៅវិនិយោគលើក្រុមហ៊ុន Blackstone ជំនួសវិញ។ មកដល់បច្ចុប្បន្ននេះទាំង Bumble…
-
ចិនវ៉ាដាច់អាមេរិកក្លាយជាដៃគូពាណិជ្ជធំបំផុតរបស់អឺរ៉ុប
ប្រ៊ូសែល ៖ យោងតាមទិន្នន័យថ្មីដែលបានដាក់បង្ហាញដោយភ្នាក់ងារស្រាវជ្រាវតួលេខរបស់អឺរ៉ុប Eurostatកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះបានឱ្យដឹងថា កាលពីឆ្នាំ 2020 ប្រទេសចិនបាននាំមុខទៅលើសហរដ្ឋអាមេរិកដើម្បីក្លាយខ្លួនទៅជាដៃគូពាណិជ្ជធំជាងគេបំផុតជាមួយនឹងប្លុកអឺរ៉ុប។ ទិន្នន័យដដែលបានបញ្ជាក់ដែរថា ចក្រភពអង់គ្លេសដែលជាសមាជិកទើបបានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុបនោះគឺបានជាប់ឈ្មោះជាប្រទេសទី 3 ដែលមានពាណិជ្ជកម្មច្រើនជាងគេបំផុតជាមួយនឹងអឺរ៉ុបឈរបន្ទាប់ពីចិន និងអាមេរិកផងដែរ។ អ្វីដែលយើងអាចមើលឃើញជាក់ស្តែងនោះគឺថាភាពលេចធ្លោបំផុតរបស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីវាបានទទួលរងពីបញ្ហានៃការរាតត្បាតដោយវីរុសកូវីដក្នុងអំឡុងពេលត្រីមាសទី១ ប៉ុន្តែក្រោយមកបានងើបឡើងវិញយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំនួនដ៏លើសលប់នៅពេលវេលានៅចុងឆ្នាំ2020 ។ រយៈពេលប៉ុន្មានខែចុងក្រោយបានជួយឲ្យទំហំនៃការលក់ផលិតផលរបស់អឺរ៉ុបទៅកាន់ទីផ្សារចិនមានការកើនឡើងយ៉ាងខ្លាំងជាពិសេសផលិតដូចជារថយន្ត និងទំនិញប្រណីតខណៈដែលការនាំចេញពីចិនវិញបានជួយឲ្យអឺរ៉ុបមានភាពធូរស្រាលយ៉ាងខ្លាំងផ្នែកការងារប្រយុទ្ធប្រឆាំងកូវីដតាមរយៈផលិតផលឧបករណ៍ពេទ្យ និងគ្រឿងប្រើប្រាស់អេឡិចត្រូនិកផងដែរ។ Eurostat បាននិយាយថាទំហំពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបបានកើនឡើងទៅដល់ 586 ពាន់លានអឺរ៉ូ ឬប្រមាណជា 711 ពាន់លានដុល្លារខណៈដែលទំហំពាណិជ្ជកម្មជាមួយនឹងអាមេរិកមាន 555 ពាន់លានអឺរ៉ូ ឬប្រមាណជា 673 ពាន់លានដុល្លារកាលពីឆ្នាំ2020។ សម្រាប់ ទំហំនៃការនាំចេញរបស់អឺរ៉ុបបានកើនឡើង 2.2 ភាគរយ ឬប្រមាណជា 202.5 ពាន់លានអឺរ៉ូ ខណៈដែលការនាំចេញរបស់ចិនចូលទៅអឺរ៉ុបវិញមានការកើនឡើង 5.6 ភាគរយត្រូវជា 383.5 ពាន់លានអឺរ៉ូ។ ដោយឡែកការនាំចេញរបស់អឺរ៉ុបទៅទីផ្សារអាមេរិកបានធ្លាក់ចុះដល់ទៅ 13.2 ភាគរយក្នុងពេលដូចគ្នា ហើយការនាំចូលពីអឺរ៉ុបវិញក៏ធ្លាក់ចុះ 8.2 ភាគរយផងដែរ៕
-
ទីផ្សារទិញលក់លំនៅដ្ឋានបែបឯកជននៅសិង្ហបុរីមានសន្ទុះវិញខ្លាំងកាលពីខែមករា
បរទេស៖ អ្នកវិភាគជាច្រើនរូបបានលើកឡើងនៅថ្ងៃចន្ទនេះថា ជាមួយនឹងសន្ទុះនៃតម្រូវការទីផ្សារលំនៅដ្ឋានបែបឯកជនចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡោះងវិញ ដែលជំរុញឱ្យឡើងថ្លៃសាជាថ្មីនោះក្រុមអ្នកទិញ និងឈ្មូញកណ្តាលជាច្រើនបាននាំគ្នាធ្វើការរួសរាន់ទិញយកផ្ទះបែបឯកជននៅក្នុងទីផ្សាររបស់ប្រទេសសិង្ហបុរី ហើយជាលទ្ធផលកាលពីខែមករាកន្លងទៅនេះអត្រានៃការលក់អចលនទ្រព្យមួយប្រភេទនេះត្រូវបានគេមើលឃើញថាមានទំហំកើនឡើងរហូតទៅដល់ 32 ភាគរយ។ ទិន្នន័យដែលត្រូវបានបង្ហាញដោយអជ្ញាធរជាតិគ្រប់គ្រងកិច្ចការងារអភិវឌ្ឍន៍ក្រុងរបស់សិង្ហបុរី ឬ URA នៅថ្ងៃចន្ទនេះបានបង្ហាញថាចំនួនផ្ទះបែបឯកជន ឬលំនៅដ្ឋានដែលមិនមែនជារបស់សាធារណៈគឺមានចំនួនប្រមាណជា 1,609 ផ្ទះធៀបទៅនឹងតួលេខដែលធ្វើបានកាលពីខែធ្នូដែលមានត្រឹមតែ 1,217 ផ្ទះ។ តួលេខរបស់ URA ក៏បានបង្ហាញដែរថាលំនៅដ្ឋានបែបឯកជន 2,600 ត្រូវបានដាក់ប្រកាសលក់កាលពីក្នុងខែមករា ហើយក្នុងនោះលំនៅដ្ឋានដែលមានទីតាំងនៅតំបន់កណ្តាលក្រុង ឬ RCR មានប្រមាណជា 1,108 ផ្ទះ តួលេខផ្ទះដែលស្ថិតនៅតំបន់ក្បែរក្រុងឬ CCR និងជាយក្រុង OCR មានចំនួន 83 និង 418 រៀងខ្លួនត្រូវបានលក់ចេញ។ ប៉ុន្តែបើធៀបទៅនឹងតួលេខកាលពីខែមករាឆ្នាំ 2020 វិញការលក់លំនៅដ្ឋានឯកជនគឺមានអត្រាកើនឡើងដល់ទៅ 159.5 ភាគរយ។ លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៃក្រុមហ៊ុន OrangeTee បាននិយាយថា តួលេខនេះជាការបង្ហាញពីកំណើននៃការលក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់ខែមករា ស្រដៀងគ្នាទៅនឹងឆ្នាំ2013 ដែលគ្រានោះការទិញលក់នៅសិង្ហបុរីធ្វើបានរហូតទៅដល់ 2,028 ផ្ទះ។ លោកស្រីបានបន្ថែមទៀតថា…
-
តួលេខអ្នកប្រើនាឡិកា Apple Watch កើនឡើងជាង១០០លាននាក់ ចាប់តាំងពី Apple ចេញលក់ជាផ្លូវការក្នុងឆ្នាំ២០១៥
បរទេស៖ យោងតាមរបាយការណ៍របស់ស្ថាប័ន Above Avalon បានអោយដឹងថា នៅជុំវិញពិភពលោក តួលេខអ្នកប្រើប្រាស់នាឡិកាដៃ Apple Watch ស្ទុះឡើងជាង១០០លាននាក់ ប៉ុន្តែស្មើនឹង១០ភាគរយនៃចំនួនអ្នកប្រើទូរស័ព្ទ iPhone ដែលមានចំនួន១ពាន់លាននាក់ ។ ប្រភពខាងលើនេះបានអោយដឹងទៀតថា នាឡិការដៃវៃឆ្លាត Apple Watch មានការចាប់អារម្មណ៍បំផុតនៅសហរដ្ឋអាមេរិក ដោយសារតែប្រជាជនអាមេរិកចូលចិត្តភាពស៊ីវីល័យ ដោយពួកគេប្រើប្រាស់ Apple Watch ភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone ដែលគិតជាមធ្យម មានរហូតដល់៣៥ភាគរយនៃអ្នកប្រើសរុប ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានដាក់លក់ Apple Watch ជាផ្លូវការនៅឆ្នាំ២០១៥ ហើយវាគឺជាផលិតផលមួយដែលមានតម្លៃថ្លៃ ប៉ុន្តែក៏មានអ្នកចាប់អារម្មណ៍ច្រើនផងដែរ ដោយនៅឆ្នាំបន្តបន្ទាប់ ចំនួនលក់បានកើនឡើងជាលំដាប់ តួយ៉ាងនៅឆ្នាំ២០២០ Apple អាចលក់វាបានរហូតដល់៣០លានគ្រឿង ៕ ប្រភព៖ GSM Arena