Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ​ក្រសួង​ទេសចរណ៍​ ​ក្រុមហ៊ុន​ កូ​កា​-​កូឡា​ ​កម្ពុជា​ ​និង​សារ​ព័ត៌មាន​ថ្មីៗ​ ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ដើម្បី​លើក​ក​ម្ពស់វិស័​យ​ទេសចរណ៍​ក្នុងស្រុក​ ​និង​ការងារ​ទីក្រុង​ស្អាត​ ​កម្ពុជា​ស្អាត

    ​ក្រសួង​ទេសចរណ៍​ ​ក្រុមហ៊ុន​ កូ​កា​-​កូឡា​ ​កម្ពុជា​ ​និង​សារ​ព័ត៌មាន​ថ្មីៗ​ ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ដើម្បី​លើក​ក​ម្ពស់វិស័​យ​ទេសចរណ៍​ក្នុងស្រុក​ ​និង​ការងារ​ទីក្រុង​ស្អាត​ ​កម្ពុជា​ស្អាត

    ​ភ្នំពេញ​៖​ ​ក្រសួង​ទេសចរណ៍​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ក្នុង​ភាពជា​ដៃគូ​ក្រុមហ៊ុន​កូ​កា​-​កូឡា​កម្ពុជា​ ​និង​សារ​ព័ត៌មាន​ថ្មីៗ​ ​ស្តីពី​ ​«​ភាពជា​ដៃគូ​លើ​ការ​លើក​ក​ម្ពស់វិ​ស័យ​ទេសចរណ៍​ ​ទីក្រុង​ស្អាត​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​អាជីវករ​លក់ដូរ​នៅតាមផ្លូវ​ (​Street​ ​Food​ ​Vendor​s) ​ដើម្បី​លើក​ក​ម្ពស់វិ​ស័យ​ទេសចរណ៍​ក្នុងស្រុក​ ​និង​ការងារ​ទីក្រុង​ស្អាត​ ​កម្ពុជា​ស្អាត​ ​។​ ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ ​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ដែល​ធ្វើឡើង​ក្រោមអធិបតីភាព​របស់​ឯកឧត្តម​បណ្ឌិត​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេស​ ​ចរ​ណ៍ ​បាន​ឱ្យ​ដឹង​ថា​ ​កិច្ច​សហការ​គ្នា​នេះ​ ​នឹង​ធ្វើឡើង​តាមរយៈ​ជួយ​ផ្សព្វផ្សាយ​ ​និង​បណ្តុះបណ្តាល​ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​អាជីវករ​លក់ដូរ​នៅតាមផ្លូវ​ឱ្យ​បង្កើន​គុណភាព​ ​និង​សុវត្ថិភាព​ចំណីអាហារ​ ​ការរៀបចំ​កន្លែង​លក់​អនាម័យ​ ​និង​មានសណ្តាប់ធ្នាប់​ ​និង​អភិវឌ្ឍន៍​អាជីវកម្ម​ ​។​ ​ ជា​លទ្ធផល​ភាគី​ទាំង​បី​ ​បាន​ឯកភាព​គ្នា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ដែល​ខ្លឹម​សារសំខាន់​ៗ​រួម​មាន​៖​- ​ចូលរួម​កម្មវិធី​អភិវឌ្ឍន៍​វិ​ស​័​យ​ទេសចរណ៍​ ​តាមរយៈ​ការ​បណ្តុះបណ្តាល​អាជីវកម្ម​តាមផ្លូវ​ក​មិ្រ​ត​ខ្នាត​តូច​នៅ​តាម​មូលដ្ឋាន​- ​ចូលរួម​ធ្វើ​ផែនការ​រួម​ ​ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ ​និង​ការ​គាំទ្រ​នានា​ដល់​ស្រ្តី​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​- ​ចូល​រួមចំណែក​ក្នុង​ការ​បង្កើត​កម្មវិធី​បង្រៀន​អន​ឡា​ញ​សម្រាប់​បណ្តុះបណ្តាល​អាជីវករ​ខ្នាត​ ​មីក្រូ​ ​និង​ក​ម្រិ​ត​គ្រួសារ​ ​ក្នុង​ការ​បង្កើន​គុណភាព​ចំណីអាហារ​ ​អនាម័យ​ ​និង​អភិវឌ្ឍន៍​អាជីវកម្ម​- ​ផ្តល់​វាគ្មិន​ទៅវិញទៅមក​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ​វិ​ស័យ​ទេសចរណ៍​ទីក្រុង​ស្អាត​ ​ភាពជា​អ្នកដឹកនាំ​ ​ការ​គ្រប់គ្រង​ ​និង​សហ​គិ្រ​នភា​ព​ ​។​ល​។​- ​ឯកភាព​គ្នា​ផ្តួចផ្តើម​គំនិត​ ​និង​សិក្សា​លើ​យន្ត​ការ​ ​ឬ​កម្មវិធី​ផ្លាស់ប្តូរ​ ​និង​ផ្តល់​ជូន​ជា​ផលិតផល​កូ​កា​…

  • អាកាសយានដ្ឋានក្រុងឌូបៃធ្លាក់ចុះនៃចំនួនហោះហើរប្រមាណ 70 ភាគរយក្នុងអំឡុងពេលកូវីដ

    អាកាសយានដ្ឋានក្រុងឌូបៃធ្លាក់ចុះនៃចំនួនហោះហើរប្រមាណ 70 ភាគរយក្នុងអំឡុងពេលកូវីដ

    ឌូបៃ៖ ទោះបីជាប់ឈ្មោះជាអាកាសយានដ្ឋានដែលមានចរាចរណ៍មមាញឹកបំផុតរបស់ពិភពលោកក្តី ប៉ុន្តែយោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិនៅថ្ងៃចន្ទនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិឌូបៃបានធ្លាក់ចុះនូវតួលេខការហោះហើរដល់ទៅ 70 ភាគរយកាលពីឆ្នាំ2020 កន្លងទៅធៀបទៅនឹងឆ្នាំ2019។ ជាលទ្ធផលពេញមួយឆ្នាំ2020 អ្នកដំណើរសរុបមានចំនួន 25.9 លាននាក់ដែលបានធ្វើដំណើរឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃហើយក្នុងនោះជើងហោះហើរដល់ទៅ 50 ភាគរយបានថយចុះខណៈដែលជើងហោះហើរដែលនៅសល់មិនអាចមានភ្ញៀវធ្វើដំណើរដល់ 80 ភាគរយ។ លោក Paul Griffiths ប្រធានប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិឌូបៃបានឱ្យដឹងថា៖ កាលពីឆ្នាំកន្លងទៅគ្រប់គ្នាបានទទួលយកនូវបទពិសោធ នៃផលលំបាកដ៏ខ្លាំងក្លាបំផុតនៃវិស័យធ្វើដំណើរតាមអាកាសនៅទូទាំងពិភពលោក ប៉ុន្តែវាក៏បានក្លាយទៅជាកញ្ចក់មួយដើម្បីឆ្លុះបញ្ចាំងថាតើវាពិតជាបានប៉ះពាល់ខ្លាំងកម្រិតណាទៅដល់បរិស្ថានរបស់ភពផែនដី។ អស់រយៈពេលជាច្រើនខែដែលវិស័យធ្វើដំណើរបានដួលរលំទាំងស្រុងនៅលើសកលលោក ខណៈដែលអាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃដែលធ្លាប់ទទួលស្វាគមន៍ភ្ញៀវ ទេសចរណ៍ដល់ទៅ 86.4 លាននាក់កាលពីឆ្នាំ2019 នោះ ស្ទើរតែក្លាយទៅជាទីក្រុងខ្មោចទៅហើយ ប៉ុន្តែតួលេខនៅខែធ្នូដែលបានងើបឡើងបន្តិចវិញនោះបានធ្វើឲ្យគ្រប់គ្នាចាប់ផ្តើមមានសង្ឃឹមឡើងវិញ។ គួរឲ្យដឹងដែរថាអាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃបានវ៉ាដាច់អាកាសយានដ្ឋាន Heathrow ក្រុងឡុងបានក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិដែលចរាចរណ៍ មមាញឹកបំផុតលើលោកកាលពីឆ្នាំ2014 និងបន្តកាន់តំណែងនោះរហូតមកខណៈដែលក្រុមហ៊ុនអាកាសចរសរុបមិនតិចជាង90 ឡើយដែលបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅទីនោះ៕

  • ថៃត្រៀមចាក់វ៉ាក់សាំងចិន Sinovac នៅក្នុងខេត្តចំនួន 10

    ថៃត្រៀមចាក់វ៉ាក់សាំងចិន Sinovac នៅក្នុងខេត្តចំនួន 10

    បាងកក ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានចេញផ្សាយនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ពលរដ្ឋថៃនៅក្នុងខេត្តចំនួន 10 នឹងអាចទទួលបានការចាក់វ៉ាក់សាំងចិន Sinovac ពីរដ្ឋាភិបាលក្រុងបាងកកក្នុងពេលឆាប់ៗខាងមុខនេះ។ យោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលថៃបានអះអាងថា ក្រុមមនុស្សដែលនឹងអាចទទួលបានការចាក់វ៉ាកសាំងនេះមានដូចជាអ្នកធ្វើការនៅក្នុងវិស័យសុខាភិបាលផង ទាំងអ្នកដែលមានអាយុលើសពី 60 ឆ្នាំផង ហើយរដ្ឋាភិបាលថៃនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងនេះចាប់ពីអំឡុងខែកុម្ភៈនេះរហូតដល់ខែមេសា។ មន្ត្រីរូបនេះបានបញ្ជាក់ទៀតថាវ៉ាក់សាំង Sinovac សរុបដែលមានចំនួន 2 លានដូសនឹងត្រូវប្រើប្រាស់នៅក្នុងខេត្តទាំង 10 តាមផែនការជាទីតាំងដែលមានករណីឆ្លងធ្ងន់ធ្ងរជាងគេក្នុងចំណោមបណ្តាខេត្តទាំងអស់ដែលគិតរាប់ចាប់តាំងតែពីខែធ្នូមក។ ក្នុងចំណោមខេត្តទាំង 10 នោះគេបានដឹងទៀតដែរថាខេត្តសមុទ្រសាខននឹងទទួលបានវ៉ាក់សាំងចំនួន 820,000 ដូសខណៈដែលទីក្រុងបាងកក និងខេត្តតាក់នឹងទទួលបាន 800,000 ដូស និង 160,000 ដូសរៀងគ្នា។ ខេត្តសមុទ្រសាខនគឺត្រូវបានគេដឹងថាជាខេត្តដែលមានករណីផ្ទុះការរាលដាលក្នុងសហគមន៍ច្រើនជាងគេបំផុតដោយភាគច្រើនសុទ្ធតែជាកម្មករបរទេសឆ្លងដែន ហើយបន្តទៅក្រុងបាងកក និងខេត្តតាក់ដែលក៏ត្រូវបានគេរាយការណ៍ដែរថាមានករណីឆ្លងក្នុងសហគមន៍ច្រើនចេញពីក្រុមកម្មករមកពីប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលថៃក៏បានប្រកាសកាលពីពេលកន្លងទៅដែរថា វ៉ាក់សាំងរបស់ AstraZeneca ប្រមាណជា 61 លានដូសនឹងត្រូវផ្តល់ជូនពលរដ្ឋថៃអាចប្រើប្រាស់បានចាប់ពីខែមិថុនាខាងមុខនេះហើយនៅទូទាំងប្រទេស៕

  • ក្រសួងសុខាភិបាលប្រកាសអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Covid-19 Sinovac និង AstraZeneca ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់

    ក្រសួងសុខាភិបាលប្រកាសអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Covid-19 Sinovac និង AstraZeneca ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់

    ព្រះរាជាណាចក្រកម្ពុជាបានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ Emergency Use Authorisation (EUA) សម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក Sinovac ដែលផលិតនៅប្រទេសចិនប្រឆាំងនឹង កូវីដ-19 ។ ដោយមានការយល់ព្រមពីសម្តេចតេជោនាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅបានប្រកាសថាវ៉ាក់សាំងស៊ីណូវ៉ាក ត្រូវបានអនុញ្ញាតក្រោមច្បាប់ EUA ស្របតាម ពិធីសារ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។ វ៉ាក់សាំងស៊ីណូហ្វាម Sinopharm ដែល ផលិតដោយប្រទេសចិនដែលទទួលបានចេញការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ប្រទេសកម្ពុជា ត្រូវបានផ្តល់ជូនប្រជាជនកម្ពុជា និងគ្រប់គ្រងការចាក់វ៉ាក់សាំងចាប់តាំងពីថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021។ មនុស្ស 780 នាក់ ដែលក្នុងនោះមានស្ត្រី 240នាក់បានទទួលការចាក់វ៉ាក់សាំង Sinopharm ដោយស្ម័គ្រចិត្តក្នុងកំឡុងពេលពីរថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ ជាមួយគ្នានេះដែរលោកស្រីបានបន្ថែមថាមនុស្សប្រមាណ 300 នាក់ដែលពាក់កណ្តាលជា ស្ត្រីមិនត្រូវ បានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងដោយសារតែបញ្ហាសុខភាពរបស់ពួកគេ។ យុទ្ធនាការចាក់វ៉ាក់សាំងនឹងនៅតែបន្តរហូតដល់មានវ៉ាក់សាំងនៅសល់នៅក្នុងមន្ទីរពេទ្យចំនួន 4 ក្នុងរាជធានីភ្នំពេញ រួមទាំងមន្ទីរពេទ្យកាល់ម៉ែតសម្រាប់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការ។ មន្ទីរពេទ្យអង្គឌួងសំរាប់អនុរដ្ឋលេខាធិការ។ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត…

  • ក្រុមហ៊ុន សែលកាត រៀបចំកម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយ ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់

    ក្រុមហ៊ុន សែលកាត រៀបចំកម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយ ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់

    ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត បានរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុត សម្រាប់ឆ្នាំ 2021 ដោយអតិថិជនទាំងអស់ បានអញ្ជើញចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្តពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។ ការទស្សនាខ្សែភាពយន្តពីក្នុងរថយន្តនៅទីធ្លាខាងក្រៅ ដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញ និងពេញនិយមបំផុតមួយ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះមានទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម បានរៀបចំដំឡើងនូវអេក្រង់ខ្នាតយក្សទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តជូនដល់ប្រជាពលរដ្ឋដែលនិយមចូលចិត្ត ឱ្យបានទស្សនា។ បើតាមលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធីបញ្ចាំងភាពយន្តក្រោមពន្លឺផ្កាយនេះ មានគោលបំណងដើម្បីនាំយកនូវភាពសប្បាយរីករាយ ក៏ដូចជាការកម្សាន្ត ជូនដល់អតិថិជនដែលខកខានមិនបានអញ្ជើញទៅទស្សនាកាលពីឆ្នាំកន្លងទៅ ដោយសារតែការផ្អាកដំណើររោងភាពយន្ត និងការរឹតបន្តឹងចំពោះកម្មវិធីសម្តែងផ្ទាល់។ នេះជាមធ្យោបាយដ៏ល្អបំផុតមួយ ដែលយើងអាចអនុវត្តទៅបាន ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗផងដែរ។ កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរីសម្រាប់អតិថិជនសែលកាតទាំងអស់ ដោយក្នុងនោះ លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ទូរស័ព្ទ 5 ដុល្លារ នៅពេលអញ្ជើញមកដល់ ជាការស្រេច។ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសចូលរួមគាំទ្រដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងកំឡុងនៃវិបត្តិជម្ងឺរាតត្បាតនេះ ហើយពួកយើងក៏សូមចូលរួមរំលឹកអ្នកទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់…

  • អាល្លឺម៉ង់ប្រើលុយ1 ពាន់លានដុល្លារសុំដោះដូរទណ្ឌកម្មអាមេរិកចេញពីគម្រោងបំពង់បង្ហូរប្រេងជាមួយរុស្សី

    អាល្លឺម៉ង់ប្រើលុយ1 ពាន់លានដុល្លារសុំដោះដូរទណ្ឌកម្មអាមេរិកចេញពីគម្រោងបំពង់បង្ហូរប្រេងជាមួយរុស្សី

    បរទេស ៖ យោងតាមការសេចក្តីចេញផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះបានឲ្យដឹងថាភាពភ្ញាក់ផ្អើលសាជាថ្មីចំពោះបញ្ហានយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ក្រោយពេលមានលេចឮព័ត៌មានថារដ្ឋាភិបាលរបស់លោកស្រី Merkel បានប្រើប្រាស់លុយ 1 ពាន់លានដុល្លារដើម្បីទិញយកហ្គាសរបស់អាមេរិកជាថ្នូរសុំឲ្យអាមេរិកក្នុងការដកចោលផែនការដាក់ទណ្ឌកម្មមកលើគម្រោងបង្ហូរប្រេងរវាងខ្លួនជាមួយនឹងរុស្សី។ គម្រោងបង្ហូរប្រេងដែលត្រូវបានស្គាល់ឈ្មោះថា Nord Stream 2 គឺជាបំពង់បង្ហូរប្រេងខ្នាតយក្សអាចឲ្យរុស្សីបញ្ជូនហ្គាសត្រង់ទៅដល់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែកន្លងមកអាមេរិកតែងតែបានគំរាមកំហែងទៅដល់ក្រុមហ៊ុនឬប្រទេសណាដែលមានជាប់ពាក់ព័ន្ធទៅនឹងគ្រោងការណ៍មួយនេះដោយបានចោទប្រកាន់ថាអឺរ៉ុបបច្ចុប្បន្នគឺកំពុងតែពឹងផ្អែកខ្លាំងទៅលើថាមពលរបស់ប្រទេសរុស្សី។ ប្រភពដដែលបានសរសេរទៀតថាក្រុមកិច្ចការងារ បរិស្ថាន ឬ DUH កាលពីសប្តាហ៍នេះបានធ្វើការបង្ហោះលិខិតបែកធ្លាយមួយដែលធ្វើតាំងតែពីខែសីហាដោយលោក Olaf Scholz រដ្ឋមន្ត្រីហរិញ្ញវត្ថុរបស់ប្រទេសអាល្លឺម៉ង់ផ្ញើទៅកាន់លោក Steve Mnuchin ដែលបច្ចុប្បន្នជាប្រធានរតនាគារជាតិអាមេរិក។ នៅក្នុងលិខិតលោក Scholz បានផ្តល់សំណើរជាការបញ្ជាទិញហ្គាស LNG ពីប្រទេសអាមេរិកក្នុងតម្លៃប្រមាណជា 1 ពាន់លានដុល្លារទៅកាន់ផែសមុទ្ររបស់អាល្លឺម៉ង់ប្រសិនបើអាមេរិកនឹងយល់ព្រមក្នុងការលប់ចោលទណ្ឌកម្មទាំងឡាយទៅលើគម្រោង Nord Stream 2 ។ គួរឲ្យដឹងដែរថាកន្លងមក Nord Stream 2 គឺត្រូវបានទទួលរងការប្រឆាំងដោយមេដឹកនាំនៃប្រទេសជិតខាងអាល្លឺម៉ង់ជាច្រើនរួចមកហើយដែលវាកំពុងបានដាក់សំពាធឲ្យលោកស្រី Merkel ក្នុងកាពិចារណាលប់គម្រោងនេះចោលទៅវិញ និងជាពិសេសចុងក្រោយដោយសារហេតុការណ៍បំពុលមេដឹកនាំបក្សប្រឆាំងរបស់រុស្សីលោក Alexei Navalny។ ក្រុម DUH ក៏បានពិពណ៍នាលិខិតនោះទៀតថាជារឿងអាស្រូវ និងកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ហើយកំពុងបានដាក់ការចោទប្រកាន់លោក Scholz ផងដែរនៅក្នុងផែនការដោះដូរហ្គាសជាមួយនឹងអាមេរិកមួយនេះ៕

  • ការលក់យីហោអាជីវកម្មនៅថៃនឹងកើនឡើង 10 ភាគរយនៅក្នុងឆ្នាំនេះ

    ការលក់យីហោអាជីវកម្មនៅថៃនឹងកើនឡើង 10 ភាគរយនៅក្នុងឆ្នាំនេះ

    បាងកក៖ យោងតាមការអះអាងដោយនាយកដ្ឋានអភិវឌ្ឍអាជីវកម្មនៃប្រទេសថៃនៅថ្ងៃនេះបានបង្ហាញថាឧស្សាហកម្មជួញដូរយីហោ ឬ Franchise នៅក្នុងប្រទេសនឹងនៅតែអាចមើលឃើញមានការកើនឡើងប្រមាណជា 10 ភាគរយដដែលទោះបីជាស្ថានភាពកូវីដនៅតែបន្តផ្តល់ផលប៉ះពាល់ទៅដល់អាជីវកម្មទាំងឡាយក្តី។ នាយកដ្ឋានក៏បានបង្ហាញដែរថាតាមការស្រាវជ្រាវបានមើលឃើញថាមនុស្សជាច្រើនបាននាំគ្នាងាកទៅការបង្កើតអាជីវកម្មដោយខ្លួនឯងជំនួសឲ្យការចាយលុយទៅទិញយកប្រេនរបស់គេ ហើយជាពិសេសគឺពួកគេមិនមានបំណងចង់ធ្វើការឲ្យគេទៀតនោះទេ។ លោក Thosapone Dansuputra ប្រធាននាយកដ្ឋានបាននិយាយថាអាជីវកម្មលក់យីហោនៅក្នុងប្រទេសមានតម្លៃប្រមាណជា300 លានបាតកាលពីឆ្នាំទៅគឺមានការកើនឡើងប្រមាណជា 20 ភាគរយធៀបទៅនឹងទំហំត្រឹមតែ 250 ពាន់លានបាតកាលពីឆ្នាំ 2019 ហើយតាមការរំពឹងទុកអាជីវកម្មនេះសម្រាប់ឆ្នាំ 2021 នឹងមានចំនួនប្រមាណជា 330 លានបាត។ លោក Thosapone បានរៀបរាប់ទៀតថាអាជីវកម្មដែលមានយីហោស្រាប់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់បានអាជីវកម្មផ្ទាល់ខ្លួន និងប្រាក់ចំណូលបន្ថែមដោយមិនចាំបាច់ចំណាយពេលវេលាច្រើនជាមួយវានោះទេហើយថែមទាំងមិនចាំបាច់ទាមទារប្រាក់វិនិយោគខ្លាំងដូចជាការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងនោះទេ។ តាមពិតអាជីវកម្មយីហោពិតជាបានជួយកាត់បន្ថយកត្តាប៉ះពាល់ដល់សេដ្ឋកិច្ចមួយផ្នែកផងដែរ ជាពិសេសសម្រាប់អ្នកដែលអត់ការងារធ្វើនិងអាជីវករខ្នាតតូចទាំងឡាយណាដែលមិនដែលមានបទពិសោធក្នុងការដំណើរការអាជីវកម្មពីមុនមក។ មនុស្សដែលមិនមានចំណេះដឹងនិងបទពិសោធក្នុងការធ្វើអាជីវកម្ម ប៉ុន្តែបែរអាចរៀនសូត្រផង និងរកប្រាក់ចំណេញផងក្នុងពេលតែមួយ។ នាយកដ្ឋានអភិវឌ្ឍអាជីវកម្មក៏បានប្តេជ្ញាចិត្តផងដែរក្នុងការរៀបចំផែនការជាយុទ្ធសាស្ត្រដើម្បីឲ្យអាជីវកម្មទាំងឡាយអាចធ្វើឲ្យកាន់តែប្រសើរឡើងនូវជំនាញគ្រប់គ្រងអាជីវកម្មសម្រាប់ឆ្នាំ 2021 នេះ ជាពិសេសក្នុងអាជីវកម្មដែលមានយីហោ៕

  • ចិនផ្អាកដំណើរការផ្សព្វផ្សាយទាំងអស់របស់ BBC World News

    ចិនផ្អាកដំណើរការផ្សព្វផ្សាយទាំងអស់របស់ BBC World News

    បរទេស៖ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការប្រកាសដាក់បំរាមដល់ការផ្សព្វផ្សាយទាំងអស់របស់បណ្តាណព័ត៌មាន BBC World News អង់គ្លេសទាំងរាប់ទាំងទូរទស្សន៍ និងវិទ្យុក្តី។ ប្រទេសចិនកន្លងមកត្រូវបានគេដឹងថាតែងតែធ្វើការរិះគន់ដល់ការផ្សព្វផ្សាយរបស់ BBC ពាក់ព័ន្ធទៅនឹងរបាយការណ៍ទាំងឡាយអំពីបញ្ហាកូវីដ19 ជាពិសេសព័ត៌មានអំពីការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចអ៊ុយហ្គួរ Uighurs។ ជាការឆ្លើយតបភ្លាមៗចំពោះការប្រកាសដាក់បំរាមនេះ BBC បាននិយាយថាខ្លួនពិតជាមានអារម្មណ៍ខកចិត្តខ្លាំងមែនទែនចំពោះការសម្រេចចិត្តនេះ។ ការប្រកាសរបស់ចិននេះផងដែរក៏ត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងបន្តិចប៉ុណ្ណោះក្រោយពេលដែលអង់គ្លេសទើបតែបានប្រកាសដកអជ្ញាបណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយចិន CGTN (Global Television Network’s)ចេញពីប្រទេសអង់គ្លេសផងដែរ។ គួររំលឹកដែរថា អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារព័ត៌មានរបស់អង់គ្លេស ឬ Ofcom បានរកឃើញថា CGTN និងអជ្ញាបណ្ណរបស់ខ្លួនត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ក្រុមហ៊ុនសារព័ត៌មានជាតិរបស់ចិនដែលមានឈ្មោះថា Star China Media Ltd.ហើយកាលពីឆ្នាំទៅ CGTN ក៏ត្រូវបានរកឃើញទោសកំហុសដ៏ធំមួយផងមកហើយដែរ។ នៅក្នុងសេចក្តីសម្រេចចិត្តដោយអជ្ញាធរជាតិចិនទទួលបន្ទុកកិច្ចការងារភាពយន្តទូរទស្សន៍ និងវិទ្យុក៏បានបញ្ជាក់ដែរថា BBC World News បានធ្វើសេចក្តីរាយការណ៍អំពីប្រទេសចិនដោយមានលក្ខខណ្ឌរំលោភបំពានធ្ងន់ធ្ងរពេកខុសពីគោលការណ៍នៃច្បាប់ផ្សព្វផ្សាយរួមទាំងព័ត៌មានដែលមានលក្ខណៈគំរាមកំហែងទៅដល់ផលប្រយោជន៍របស់ប្រទេសចិនទាំងមូលផង។ ជាការឆ្លើយតប BBC បានធ្វើសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ យើងមានការខកចិត្តដែលអាជ្ញាធរចិនបានសម្រេចចិត្ត និងចាត់វិធានការបែបនេះនេះ។ BBC គឺជាប្រព័ន្ធផ្សាយព័ត៌មានអន្តរជាតិដែលគួរឱ្យទុកចិត្តបំផុតរបស់ពិភពលោកនិងជាអ្នករាយការណ៍អំពីរឿងរ៉ាវពីជុំវិញពិភពលោកដោយយុត្តិធម៌មិនលំអៀង និងដោយគ្មានការភ័យខ្លាចឡើយ៕

  • 5 ឆ្នាំខាងមុខតាក់ស៊ីហោះនឹងត្រូវប្រើប្រាស់សម្រាប់អតិថិជនរបស់អាកាសចរអាមេរិកមួយ

    5 ឆ្នាំខាងមុខតាក់ស៊ីហោះនឹងត្រូវប្រើប្រាស់សម្រាប់អតិថិជនរបស់អាកាសចរអាមេរិកមួយ

    បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរអាមេរិក United Airlines បានធ្វើការប្រកាសទិញយករថយន្តតាក់ស៊ីដែលអាចហោះបានចំនួនដល់ទៅ 200 គ្រឿងក្នុងគោលបំណងធំសម្រាប់ដឹកជញ្ជូនភ្ញៀវរបស់ខ្លួននៅក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ United Airlines ត្រូវបានគេដឹងដែរថានឹងអាចក្លាយទៅជាអាកាសចរដំបូងបំផុតដែលបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់រថយន្តតាក់ស៊ីដែលអាចហោះបានហើយវាត្រូវបានគេមើលឃើញដែរថាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃដល់ទៅ 1,1 ពាន់លានដុល្លារ។ ក្រៅពីនេះក្រុមហ៊ុនក៏បានវិនិយោគទៅលើក្រុមហ៊ុនផលិតរថយន្តតាក់ស៊ីហោះ Archer ក្នុងការអភិវឌ្ឍយន្តហោះផ្ទាល់ខ្លួនផងដែរ។ ទោះបីជាយ៉ាងណាក្តីគេបានដឹងទៀតដែរថាយន្តហោះទាំងនោះនឹងត្រូវការអជ្ញាបណ្ណពីច្បាប់អន្តរជាតិមុនពេលដែលការទិញលក់នឹងអាចធ្វើទៅបាន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា United Airlines បានសហការជាមួយនឹងក្រុមហ៊ុនអាកាសចរក្នុងស្រុក Mesa Airlines ដើម្បីទិញយកយន្តហោះអគ្គិសនីរបស់ Archerដែលអាចធ្វើការហោះឡើងត្រង់ដូចជាឧទ្ធម្ភាគចក្រផងដែរជាមួយនឹងកិច្ចព្រមព្រៀងទំហំ 1 ពាន់លានដុល្លារដូចគ្នា។ ក្រុមហ៊ុន Archer ដែលត្រូវបានគេស្គាល់ថាជា start-up ថ្មីមានមូលដ្ឋាននៅក្នុងទីក្រុង Carlifornia បាននិយាយថារថយន្តតាក់ស៊ីដែលអាចហោះហើររបស់ខ្លួនមួយនេះនឹងអាចដំណើរការហោះហើរបានក្នុងចំងាយរហូតទៅដល់ 95 គីឡូម៉ែត្រក្នុងការសាកថ្ម និងចាក់សាំងម្តងជាមួយនឹងល្បឿនដល់ទៅ 240 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសមត្ថភាពពិសេសរបស់វាគឺអាចកាត់បន្ថយសារជាតិកាបូនឌីអុកស៊ីតដល់ទៅពាក់កណ្តាលនៃរថយន្តតាក់ស៊ីធម្មតា។ គួរឲ្យដឹងដែរថាក្រុមហ៊ុនអាកាសចរជាច្រើននៅក្នុងអំឡុងពេលកូវីដបានទទួលរងការវាយប្រហារយ៉ាងខ្លាំង ហើយយន្តហោះរបស់ខ្លួនជាច្រើនគ្រឿងត្រូវបានបញ្ឈរជើងចោលក្នុងនោះUnited Airlines បានខាតបង់ប្រាក់ប្រមាណជាង 7 ពាន់លានដុល្លាររួចមកហើយកាលពីឆ្នាំទៅ និងកំពុងបន្តអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នដោយប្រាក់ជំនួយរបស់រដ្ឋាភិបាលប៉ុណ្ណោះដើម្បីអាចបើកប្រាក់ខែជូនបុគ្គលិករបស់ខ្លួន។ អ្នកសេដ្ឋកិច្ចវិទូជាច្រើនបានមើលឃើញថាស្ថានភាពកូវីដនៅពេលនេះគឺបានក្លាយទៅជាឱកាសក្នុងការប្រើប្រាស់ថវិកាជំនួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍ និងផ្លាស់ប្តូរបច្ចេកវិទ្យាធ្វើដំណើរតាមអាកាសចេញពីការបំពុលអាកាសដោយសារសារជាតិកាបូន៕

  • របត់ថ្មីពិភពលោកនឹងធ្វើឲ្យបណ្តាប្រទេសផលិតប្រេងខាតបង់ចំណូលច្រើនទី្រលានដុល្លារ

    របត់ថ្មីពិភពលោកនឹងធ្វើឲ្យបណ្តាប្រទេសផលិតប្រេងខាតបង់ចំណូលច្រើនទី្រលានដុល្លារ

    បរទេស៖យោងតាមការវិភាគដែលគួរឲ្យចាប់អារម្មណ៍មួយដែលបានបង្ហាញនៅថ្ងៃសុក្រនេះតាមរយៈកាសែតបាងកកប៉ុស្តិ៍ថា ប្រជាជាតិទាំងឡាយដែលជាអ្នកផលិតប្រេង និងហ្គាសគឺនឹងអាចប្រឈមមុខទៅនឹងការខាតបង់ប្រាក់ដល់ទៅ 9 ទ្រីលានដុល្លារ( 900,000,000,000ដុល្លារ)ភ្លាមៗក្នុងពេលដែលពិភពលោកកំពុងពន្លឿនដំណើរការផ្លាស់ប្តូរការប្រើប្រាស់ថាមពលកើតឡើងវិញជំនួសឲ្យថាមពលហ្វូស៊ីលទាំងនោះ។ ការវិភាគដដែលក៏បានបង្ហាញដែរថាថាមពលដែលអាចកើតឡើងវិញបានមានដូចជាខ្យល់ និងពន្លឺព្រះអាទិត្យដែលនឹងក្លាយទៅជាថាមពលប្រើប្រាស់ដ៏ពេញនិយមបំផុត និងថោកជាងថាមពលឥន្ធនៈហ្វូស៊ីលហើយត្រឹមឆ្នាំ 2040 ដែលនឹងបណ្តាលឱ្យប្រទេសផលិតប្រេង និងហ្គាសអាចបាត់បង់ចំណូលរហូតទៅដល់ 13 ទ្រីលានដុល្លារ។ បើនិយាយពីរដ្ឋាភិបាលនៃបណ្តាប្រទេសផលិតប្រេងកាត និងហ្គាសទាំងនោះវិញអ្វីដែលពួកគេខាតបង់ធំបំផុតគឺអាចរហូតទៅដល់ 20 ភាគនៃប្រាក់ចំណូលតែម្តងដោយសារចំនួនថយចុះនៃការប្រើប្រាស់សេវាធ្វើដំណើរសាធារណៈរបស់ប្រជាជន និងអត្រាអ្នកមិនធ្វើការផង។ របាយការណ៍ស្រាវជ្រាវនេះផងដែរក៏បានធ្វើការព្រមានឲ្យរដ្ឋាភិបាលទាំងអស់គួរតែនាំគ្នាចាប់ផ្តើមធ្វើការពិចារណាឡើងវិញក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលប្រេង និងហ្គាសនេះ ទាំងការផលិត ឬការចែកចាយបើមិនដូច្នេះទេពួកគេនឹងបានត្រឹមបាត់បង់ថវិកាអត់ប្រយោជន៍ឬលប់ចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយជាមិនខាន។ ការសិក្សាស្រាវជ្រាវនោះក៏បានរាយការណ៍ដែរថា ប្រទេស Nigeria, Algeria, Saudi Arabia, Kuwait និង Iraq គឺស្ថិតនៅក្នុងចំណោមប្រជាជាតិចំនួន 12 ដែលនឹងអាចបាត់បង់ប្រាក់ចំណូលរហូតទៅដល់ 20 ទៅ 40 ភាគរយនៃប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលខណៈដែល Russia , Mexico និង Iran គឺនឹងអាចបាត់បង់ប្រាក់ចំណូលប្រមាណជា 10 ទៅ 20 ភាគរយ៕