-
2ឆ្នាំទៀតក្រុមហ៊ុន Maersk នឹងក្លាយជាក្រុមហ៊ុនដំបូងគេលើលោកប្រើប្រាស់នាវាដឹកទំនិញមិនបញ្ចេញសារជាតិកាបូន
បរទេស៖ក្រុមហ៊ុនដឹកទំនិញតាមកុងទីន័រធំបំផុតមួយលើលោក Maersk បានប្រកាសនៅថ្ងៃពុធនេះថាខ្លួននឹងចាប់ផ្តើមពន្លឿនផែនការបញ្ចប់ទៅនៃប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួនតាមនាវាឲ្យលែងមានការបញ្ចេញសារជាតិកាបូនទៀតហើយនៅត្រឹមឆ្នាំ2023 ខាងមុខនេះ។ ក្រុមហ៊ុនបានប្រកាសទៀតថា Maersk នឹងក្លាយទៅជាក្រុមហ៊ុនដំបូងបំផុតលើលោកដែលនាវាដឹកទំនិញរបស់ខ្លួននឹងឈប់ប្រើប្រាស់ថាមពលឥន្ធនៈ ហើយមិនត្រឹមតែប៉ុណ្ណោះគឺនៅមុនផែនការជាសកលរបស់ពិភពលោកដើម្បីបញ្ចប់ទៅនូវសារជាតិពុលមួយនេះនៅក្នុងឆ្នាំ2030ផងដែរ។ គួរឲ្យដឹងដែរថាឧស្សាហកម្មដឹកជញ្ជូនតាមនាវាដែលគឺជាមធ្យោបាយចរាចរណ៍ពាណិជ្ជកម្មដល់ទៅ 80 ភាគរយនៃពាណិជ្ជកម្មពិភពលោកហើយជាវិស័យដែលបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបញ្ចេញសារជាតិកាបូនឌីអុកស៊ីតដល់ទៅ 3 ភាគរយផងនៃជាតិពុលដែលមាននៅទូទាំងភពផែនដី។ ឧស្សាហកម្មនេះធ្លាប់បានសន្យាកាលពីឆ្នាំទៅថានឹងបញ្ចប់ការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីលរបស់ខ្លួនទាំងអស់ឲ្យបាននៅត្រឹមឆ្នាំ2030។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថាការកើនឡើងនៃតំរូវការរបស់អតិថិជនព្រមទាំងបច្ចេកវិទ្យាទំនើបដើម្បីផ្គត់ផ្គង់នូវសង្វាក់ផលិតកម្មដែលប្រកបដោយនិរន្តភាពនោះ Maersk បានប្រឹងប្រែងយ៉ាងខ្លាំងអស់ពីលទ្ធភាពក្នុងការធ្វើឲ្យនាវារបស់ខ្លួនទាំងអស់ក្លាយជាអ្នកបញ្ចប់ទៅនៃការបំពុលបរិយាកាសឲ្យបានមុនដំបូងគេបំផុតលើលោក៕
-
អារ៉ាប៊ីសាអូឌីតប្រើយុទ្ធសាស្ត្រមួយក្បាច់នេះសង្ឃឹមបង្កើនការងារច្រើនជូនពលរដ្ឋរបស់ខ្លួន
Riyadh ៖ ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះបានធ្វើការសេចក្តីប្រកាសមួយដែលមានគោលបំណងក្នុងការដាក់សំពាធទៅដល់ក្រុមហ៊ុនបរទេសទាំងឡាយដែលមានប្រតិបត្តិការនៅក្នុងប្រទេសរបស់ខ្លួននោះក្នុងការផ្លាស់យកការិយាល័យកណ្តាលទាំងអស់មកតាំងនៅក្នុងព្រះរាជាណាចក្រនេះជំនួសវិញឲ្យបានមុនឆ្នាំ 2024។ ឱសានវាទនេះត្រូវបានអ្នកជំនាញមើលឃើញថានឹងធ្វើឲ្យការប្រកួតប្រជែងគ្នានៅក្នុងប្រភេទអាជីវកម្មនិងមូលធនបរទេសកាន់តែមានភាពខ្លាំងក្លាឡើងរវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រ Gulf ជាមិនខាន ជាពិសេសប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហភាពអារ៉ាប់រួមខណៈដែលខ្លួនក៏កំពុងតែព្យាយាមងើបចេញពីសេដ្ឋកិច្ចដែលរងការវាយប្រហារដោយសារកូវីដនាពេលកន្លងមកផងនោះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saudi Press Agency (SPA) បានរាយការណ៍ថា ៖ អារ៉ាប៊ីសាអូឌីតនឹងលប់ចោលនូវកុងត្រាជាមួយនឹងក្រុមហ៊ុនអង្គភាពវិទ្យាស្ថានពាណិជ្ជកម្មទាំងអស់ដែលកំពុងប្រតិបត្តិការជាមួយនឹងខ្លួនប៉ុន្តែមានការិយាល័យកណ្តាលនៅក្នុងប្រទេសក្នុងតំបន់ក្រៅពីប្រទេសរបស់ខ្លួនហើយសេចក្តីប្រកាសនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2024។ ប្រភពដដែលបានសរសេរទៀតថាការសម្រេចចិត្តបានធ្វើឡើងក្នុងគោលបំណងធំគឺដើម្បីអាចបង្កើតការងារកាន់តែច្រើនជូនពលរដ្ឋរបស់ខ្លួនផង និងជួសជុលសេដ្ឋកិច្ចដែលបានខូចខាតឡើងវិញផងព្រមទាំងបង្កើនប្រសិទ្ធភាពនៃការចាយវាយនិងភាពធានាជូនអាជីវកម្មទាំងនោះផងដោយធ្វើយ៉ាងណាឲ្យអាចផលិតផលសំខាន់ព្រមទាំងសេវាកម្មទាំងនោះនឹងត្រូវបិទស្លាកដែលធ្វើចេញពីអារ៉ាប៊ីសាអូឌីត។ គួរឲ្យដឹងដែរថាអារ៉ាប៊ីសាអូឌីតគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងតំបន់អារ៉ាប់ទាំងមូលហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងភាពតានតឹងបន្តិចសម្រាប់ការទាក់ទាញវិនិយោគបរទេសដែលកន្លងមកព្រះអង្គម្ចាស់ Mohammed bin Salman ធ្លាប់បញ្ជាក់ថាគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងគ្រោងការអនុវត្តសេដ្ឋកិច្ចបែបចម្រុះនៅក្នុងប្រទេសដោយមិនពឹងផ្អែកទៅលើរ៉ែប្រេងឲ្យបាននៅត្រឹមឆ្នាំ 2030៕
-
វិស័យអាកាសចរណ៍សិង្ហបុរីនឹងទទួលបានកញ្ចប់ជំនួយបន្ថែម 870 លានដុល្លារសម្រាប់ឆ្នាំនេះ
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរព្រមទាំងក្រុមហ៊ុនសំខាន់ៗនៅក្នុងវិស័យអាកាសចរផ្សេងទៀតនឹងត្រូវទទួលបានកញ្ចប់ប្រាក់ជំនួយហិរញ្ញវត្ថុប្រមាណជា 870 លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះពីសំណាក់រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី។ សេចក្តីប្រកាសជាផ្លូវការដែលត្រូវបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat បានបញ្ជាក់ថាកញ្ចប់លុយ 870 លានដុល្លារនេះនឹងត្រូវយកទៅប្រើប្រាស់បន្តជំនួយសម្រាប់វិស័យនេះក្រោយពេលដែលកន្លងមករដ្ឋាភិបាលក៏បានផ្តល់ប្រាក់ជំនួយជាច្រើនលានដុល្លារជាបន្តបន្ទាប់រួចមកហើយ។ ទំហំមួយចំនួននៃលុយនេះដែលមានដូចជាប្រាក់បង់សេវាថ្លៃចុះចតប្រមាណជា 10 ភាគរយត្រូវគឺនឹងត្រូវប្រគល់ជូនវិញទៅដល់ក្រុមហ៊ុនអាកាសចរ ហើយប្រាក់ប្រមាណជា 50 ភាគរយដែលពួកគេបានបង់ថ្លៃជួលជាមួយនឹងអាកាសយានដ្ឋានចំនួន 2 គឺ Changi Airport និង Seletar Airport ទៅលើអគារការិយាល័យ និងកន្លែងចតយន្តហោះផងដែរនោះក៏នឹងត្រូវប្រគល់ត្រឡប់ទៅឲ្យពួកគេវិញដែរ។ កាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលសិង្ហបុរីបានបញ្ចេញកញ្ចប់ជំនួយប្រមាណជា 383 លានដុល្លាររួចមកហើយទៅឲ្យវិស័យអាកាសចរដែលរួមមានទាំងកញ្ចប់ជំនួយប្រមាណជា 112 លានដុល្លារកាលពីខែកុម្ភៈ ដោយកញ្ចប់ជំនួយប្រមាណជា 187 លានដុល្លារនៅក្នុងខែសីហា និងប្រមាណជា 84 លានដុល្លារទៀតកាលពីខែធ្នូ។ លោក Heng បានបញ្ជាក់ដែរថា វិស័យធ្វើដំណើរតាមអាកាសនៅលើសកលលោកនៅតែជួបបញ្ហាប្រឈមនៅឡើយខណៈដែលបណ្តាព្រំដែនអន្តរជាតិជាច្រើននៅតែបន្តបិទហើយមកដល់ពេលនេះ។ តួលេខបានបញ្ជាក់ថាអ្នកធ្វើដំណើរមកដល់អាកាសយានដ្ឋាន Changi របស់ខ្លួនមានត្រឹមតែ 2 ភាគរយប៉ុណ្ណោះនៃចំនួនអ្នកធ្លាប់ធ្វើដំណើរមកដល់ទីនេះមុនពេលកូវីដកាលពីខែមករាឆ្នាំមុន។ លោកបន្តទៀតថា ៖ ក្រុមហ៊ុនអាកាសចរទាំងឡាយមកដល់ពេលនេះគួរចាំបាច់ត្រៀមខ្លួនឲ្យបានល្អប្រសើរ និងយកពេលវេលាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញជាពិសេសក្នុងការបញ្ចូលបច្ចេកវិទ្យាថ្មីដើម្បីអាចធ្វើការពិនិត្យការធ្វើដំណើរឲ្យកាន់តែមានសុវត្ថិភាព៕
-
ក្នុងឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលសរុបបានជាង៧០លានដុល្លារ ធ្លាក់ចុះ៦ភាគរយ បើធៀបនឹងឆ្នាំមុន
ភ្នំពេញ៖ យោងតាមរបាយការណ៍បានអោយដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលសរុបបានជាង៧០លានដុល្លារនៅក្នុងឆ្នាំ២០២០ មានការថយចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ប្រមាណ៨០លានដុល្លារ ។ ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំ២០២០ ទទួលបានចំនួន៣១ម៉ឺន១ពាន់៨១៣លាន៧៦ម៉ឺន៩ពាន់រៀល ឬស្មើនឹងប្រមាណ៧៦លានដុល្លារ មានការថយចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ សរុបចំនួន ៣៣ម៉ឺន៣ពាន់៩១៣លាន៣៧ម៉ឺន៧ពាន់រៀល ឬស្មើនឹងប្រមាណ៨១លានដុល្លារ ។ ដោយឡែកប្រាក់ចំណេញ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាននៅក្នុងឆ្នាំ២០២០ សរុបចំនួន២ម៉ឺន៦ពាន់៦០៧លាន៥៩ម៉ឺន៤ពាន់រៀល ឬស្មើនឹងប្រមាណជាង៦លានដុល្លារ ថយចុះ៣៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩ សរុបចំនួន៤ម៉ឺន៣ពាន់៤៦៣លាន៥០ម៉ឺនរៀល ឬស្មើនឹងប្រមាណ១០លានដុល្លារ ។ សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ កំពង់ផែក្រុងព្រះសីហនុត្រូវបានសាងសង់ឡើង នៅឆ្នាំ១៩៥៦ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តមសីហនុ ។ កំពង់ផែនេះដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៦០ ដោយមានទំហំ២៩០ម៉ែត្រគុណនិង២៨ម៉ែត្រ អាចឲ្យនាវាចូលចតជម្រៅ៨.៥ម៉ែត្រ ៕
-
ប្រធានអង្គការពាណិជ្ជកម្មអន្តរជាតិ WTO អាណត្តិថ្មីជាស្ត្រីលើកដំបូង
ក្រុងហ្សេណេវ ៖ នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដោយអង្គការពាណិជ្ជកម្មពិភពលោក WTO នៅថ្ងៃអង្គារនេះបានឲ្យដឹងថាលោកស្រី Ngozi Okonjo-Iweala អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសនេហ្ស៊ីរីយ៉ា ត្រូវបានតែងតាំងជាប្រធាន WTO ហើយក្រោយកិច្ចព្រមព្រៀងមួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ។ ការសម្រេចចិត្តដែលត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាពិសេសមួយដោយក្រុមប្រឹក្សាអង្គការពាណិជ្ជកម្មពិភពលោក WTO បានប្រកាសថា លោកស្រីសាស្ត្រាចារ្យ Okonjo-Iweala ក្លាយជាស្ត្រីដំបូងគេ ដែលបានទទួលតំណែងកំពូលអង្គការមួយនេះហើយលោកស្រីនឹងចាប់បំពេញកិច្ចការងារចាប់ពីថ្ងៃទី1 ខែមីនា ឆ្នាំ2021 តទៅក្នុងអាណត្តិថ្មីដែលនឹងបញ្ចប់ទៅនៅត្រឹមថ្ងៃទី31 ខែសីហា ឆ្នាំ 2025 ។ លោកស្រី Okonjo ក្នុងវ័យ 66 ឆ្នាំក៏ត្រូវបានគេដឹងផងដែរថា គឺជាអ្នកជំនាញផ្នែកហរិញ្ញវត្ថុសកលលោក និងជាអ្នកជំនាញខាងសេដ្ឋកិច្ចអភិវឌ្ឍអន្តរជាតិអស់រយៈពេលជាង 30 ឆ្នាំមកហើយជាមួយនឹងអង្គភាពស្ថាប័នរដ្ឋធំៗជុំវិញពិភពលោក។ ក្រៅពីនោះលោកស្រីក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់នេហ្ស៊ីរីយ៉ាបានចំនួន 2 ដងជារដ្ឋមន្ត្រីក្រសួងការបរទេសបានម្តង និងធ្លាប់បម្រើការងារជាប្រធានប្រតិបត្តិនៃអង្គធនាគារពិភពលោកចំនួន25 ឆ្នាំផងដែរ៕
-
ក្នុងខែដំបូងដើមឆ្នាំ2021 ការនាំចេញជ័រកៅស៊ូរបស់កម្ពុជាមានតម្លៃប្រមាណ 85 លានដុល្លារ
ភ្នំពេញ ៖ នៅក្នុងខែមករាឆ្នាំ 2021 ប្រទេសកម្ពុជាបាននាំចេញកៅស៊ូប្រមាណ 52,711 តោន ដោយរកចំណូលបានប្រហែល 85 លានដុល្លារសម្រាប់ចំណូលជាតិ ដែលចំនួននេះកើនឡើង 212.5 ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូ។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃ15ខែកុម្ភៈ ឆ្នាំ2021 ដោយបានបញ្ជាក់ថាក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំនេះកៅស៊ូមួយតោនមានតម្លៃ 1,603 ដុល្លារជាមធ្យមកើនឡើង 17ភាគរយ បើធៀបនឹងឆ្នាំ2020។ អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា កាលពីឆ្នាំ2020 កម្ពុជាបានដាំកៅស៊ូនៅលើផ្ទៃដីចំនួន 401,914 ហិកតា ក្នុងនោះមាន ៖1-កៅស៊ូឧស្សាហកម្មចំនួន 240,811 ហិកតា ស្មើនឹង 60ភាគរយ ។ 2-កៅស៊ូគ្រួសារចំនួន 161,103 ហិកតា ស្មើនឹង40ភាគរយ។ នៅក្នុងនោះផ្ទៃដីចៀរជ័រចំនួន 290,013 ហិកតាស្មើនឹង 72ភាគរយ នៃផ្ទៃដីដាំដុះកៅស៊ូសរុប ដែលទិន្នផលជាមធ្យមមានចំនួន 1,207 តោនក្នុងមួយហិកតា និងមានបរិមាណផលសរុបចំនួន 350,000 តោន។ តួលេខបានបង្ហាញទៀតថា តម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478,660,000 ដុល្លារអាមេរិក ក្នុងនោះតម្លៃសរុបនៃផលិតជ័រកៅស៊ូចំនួន 472,…
-
សម្តេចតេជោ ហ៊ុន សែន ស្នើហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករ ឬវិនិយោគលើវិស័យស្រូវអង្ករ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យហ្វីលីពិន ពិនិត្យលទ្ធភាពទិញអង្ករពីកម្ពុជា ខណៈកម្ពុជា សល់អង្ករប្រមាណជា ៦លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងការស្នើឲ្យទិញអង្ករពីកម្ពុជា សម្តេចតេជោ ស្នើហ្វីលីពិន ជំរុញ អ្នកវិនិយោគមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារ ចូលជួបសម្តែងការគួរសម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតហ្វីលីពិន គូសបញ្ជាក់ថា បេសកកម្មរបស់លោកស្រីនៅកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យវិនិយោគ។ ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគនេះ គឺលោកស្រី…
-
កម្ពុជា-អាមេរិក បន្តបង្កើនភាពជិតស្និទ្ធ លើការធ្វើ ពាណិជ្ជកម្មជាមួយគ្នា
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និង ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងអាមេរិក នឹងបន្តធ្វើពាណិជ្ជកម្មជិតស្និទ្ធជាមួយគ្នា បន្ថែមទៀត។ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានលើកបង្ហាញអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។ ឯកឧត្តម បានអះអាងថា ទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ បង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសនៅលើពិភពលោកក៏ដោយ តែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែមានការកើនឡើងនៅក្នុងឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦ ក្រោយមកវិស័យកម្មសិទ្ធិបញ្ញានេះ មានការរីកចម្រើនច្រើន គួរឱ្យកត់សម្គាល់។ ថ្មីៗនេះកម្ពុជា បានចូល និងកំពុងសិក្សាចូលជាសមាជិក នៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត។ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចសម្រួល ពាណិជ្ជកម្ម ដែលថ្មីៗនេះ បានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធព័ត៌មាន (CamDX) សំដៅសម្រួល ការចុះបញ្ជីពអាជីវកម្ម និងទាក់ទាញវិនិយោគបន្ថែមទៀត។ ឯកឧត្តម…
-
ក្នុងខែមករាឆ្នាំ 2021 អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូល 217 លានដុល្លារ ស្មើនឹង 9.68ភាគរយ
អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថាចំណូលពន្ធក្នុងខែមករាឆ្នាំ2021នេះទទួលបានចំណូល 879.68 ប៊ីលានរៀល (ប្រមាណ 217.20 លានដុល្លារ) ស្មើនឹង 9.68ភាគរយនៃផែនការប្រចាំឆ្នាំ ហើយប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករាឆ្នាំ2020 ឃើញថាថយចុះចំនួន77.08 ប៊ីលានរៀល(ប្រមាណ 19.03 លានដុល្លារ) ស្មើនឹង 8.06ភាគរយ។ ទិន្នន័យនេះត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំខែដែលបានធ្វើឡើងនៅថ្ងៃទី15 ខែកុម្ភៈ ក្រោមការណែនាំរបស់ឯកឧត្តមគង់ វិបុលអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ GDT ។ ប្រាក់ចំណូលពន្ធដែលប្រមូលបានលើសពីការរំពឹងទុកនិងមានចំនួន 116ភាគរយនៃប្រាក់ចំណូលដែលបានគ្រោងទុកសម្រាប់ខែនេះ។ ចំនួននេះក៏តំណាងឱ្យប្រមាណ 9ភាគរយនៃប្រាក់ចំណូលពន្ធដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2021។ឯកឧត្តមគង់ វិបុលបានថ្លែងនៅក្នុងអង្គប្រជុំថាការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់របស់មន្រ្តីក្នុងការប្រមូលកំណែទម្រង់ប្រព័ន្ធពន្ធនិងការគ្រប់គ្រងរួមបញ្ចូលគ្នាដើម្បីផ្តល់នូវប្រសិទ្ធភាពកាន់តែច្រើនក្នុងការប្រមូលចំណូលពន្ធ។ ទោះយ៉ាងណាសេដ្ឋកិច្ចរបស់ប្រទេសនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ។ នៅឆ្នាំ2020 ចំណូលពន្ធប្រមូលសរុបមានចំនួន 2,889 ពាន់លានដុល្លារពោលគឺ 101ភាគរយនៃអ្វីដែលបានគ្រោងទុក។សម្រាប់ ឆ្នាំ2021 នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន 9,084.42 ប៊ីលានរៀល (ប្រមាណ 2,243.07លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធឱ្យមានប្រសិទ្ធភាព។គួរបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ2021ចំណូលពីប្រភេទពន្ធ 03 នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធលើប្រាក់ចំណូលចំនួន173.79ប៊ីលានរៀល…
-
ក្រុមហ៊ុនចិន Great Wall សម្លឹងឃើញថៃជាសក្តានុពលល្អប្រចាំតំបន់ ផលិតរថយន្តអគ្គិសនី
ក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅប្រទេសចិន Great Wall Motors បានជ្រើសរើសប្រទេសថៃ ជាទីតាំងបង្កើតមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី ប្រចាំតំបន់។ នេះគឺជាចំណាប់អារម្មណ៍របស់លោក Zhang Jiaming ប្រធានក្រុមហ៊ុន Great Wall Motors ប្រចាំអាស៊ាន ក្នុងពេលដែលលោកបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត កាលពីម្សិលមិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ Anucha Burapachaisri បាននិយាយថា លោកប្រាយុទ្ធបានប្រាប់ភាគីចិន នាពេលនោះថា វាគឺជាកិត្តិយសអស្ចារ្យមួយសម្រាប់ថៃ ដែលត្រូវបានជ្រើសរើសជាទីតាំងផលិត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលសំដៅលើការផលិតរថយន្ត បន្ថយការប្រើប្រាស់ប្រេងសាំង ជាមួយនឹងជំនួយបច្ចេកវិទ្យានិងនវានុវត្តន៍។ ភាគីចិនអះអាងថា ក្រុមហ៊ុនមានផែនការផលិតរថយន្ត៨ម៉ឺនគ្រឿង ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១ នៅប្រទេសថៃ សម្រាប់លក់ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងផ្តល់ឳកាសការងារជាច្រើនដល់ពលរដ្ឋថៃ និងផ្តល់ជំនាញផងដែរ។ ពេលនោះដែរ ក្រុមហ៊ុនចិនមួយនេះក៏បានបរិច្ចាគម៉ាស់៥០ម៉ាស់ ដល់ភាគីថៃ ជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍