Category: សេដ្ឋកិច្ច-ពាណិជ្ជកម្ម

  • ស្ថានីយទូរទស្សន៍ចំនួន៣រួមគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា

    ស្ថានីយទូរទស្សន៍ចំនួន៣រួមគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា

    ដោយ៖ម៉ាដេប៉ូ រាជធានីភ្នំពេញៈ តំណាងស្ថាប័នទូរទស្សន៍ចំនួន ៣ គឺ បាយ័ន CBS និង ហង្សមាស ដែលធ្លាប់បានបំពេញការងារក្នុងវិស័យផ្សព្វផ្សាយ ជាង ២០ ឆ្នាំ រៀងៗខ្លួនមកហើយ បានចុះហត្ថលេខាលើកអនុស្សរណៈយោគយល់គ្នា ( MOU ) នាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ឯសណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បី រួមគ្នាបង្កើត ថ្នាលទូរទស្សន៍ឌីជីថល ធំជាងគេនៅ កម្ពុជា ។ ពិតណាស់ ថ្នាលទូរទស្សន៍ឌីជីថល ដែលត្រូវបានស្ថាប័នទាំង ៣ ខាងលើរួមគ្នាបង្កើតឡើងនៅពេលនេះ មិនមែនជាទូរទស្សន៍ឌីជីថល លើកដំបូងនៅ កម្ពុជា ទេ ពោលគឺ កម្ពុជា មានទូរទស្សន៍ឌីជីថល ប៉ុន្មានឆ្នាំមកហើយ ហើយទូរទស្សន៍ឌីជីថល ទាំងនោះ មានទូរទស្សន៍ខ្លះផ្សព្វផ្សាយតាមប្រព័ន្ធផ្កាយរណប និង តាមប្រព័ន្ធទូរស័ព្ទដៃជាដើម ។ ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត…

  • ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រកាសណែនាំក្រុមហ៊ុន មួយចំនួនមករកស៊ី លើវិស័យស្រូវអង្គរនៅកម្ពុជា

    ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រកាសណែនាំក្រុមហ៊ុន មួយចំនួនមករកស៊ី លើវិស័យស្រូវអង្គរនៅកម្ពុជា

    ភ្នំពេញ៖ ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ Maria Amelita C. Aquino  ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពិន បានទទួលស្គាល់រួចហើយនូវក្រុមហ៊ុនរកស៊ីលើវិស័យស្រូវអង្ករ មួយចំនួនកម្ពុជា។ លោកជំទាវ បានអះអាងថា នឹងណែនាំក្រុមហ៊ុនទាំងនេះឱ្យសិក្សាវិនិយោគលើវិស័យស្រូវអង្ករនេះនៅកម្ពុជា។ លោកជំទាវ លើកឡើងពីទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ កន្លងមកមានការរីកចម្រើនជាលំដាប់ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានស្នើភាគីហ្វីលីពីន ពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀរគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាបង្កើតរោងចក្រកែច្នៃ ផលិតផល កសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។ ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងថាគោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជន របស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ ឆ្លងកាត់តាមរយៈយន្ដការរបស់រដ្ឋាភិបាលទៀតឡើយ។ លោកជំទាវ បានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ ធ្វើពាណិជ្ជកម្ម ស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុន ហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្ដី ប៉ាន សូរស័ក្តិ…

  • ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

    ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

    ​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ​ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ ​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ​រាជធានី​ភ្នំពេញ​ ​។​ ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​នេះ​ ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​និង​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​លី​មី​ធី​ត​ ​នឹង​ស្វែងរក​ឱកាស​ដើម្បី​សហការ​គ្នា​អភិវឌ្ឍ​ដំណោះស្រាយ​ទូទាត់​ ​សេវាកម្ម​ហិរញ្ញវត្ថុ​ ​កា​រលក់​ ​និង​ការ​ធ្វើ​ទី​ផ្សារ​ទូទាំង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ​។​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េង​ ​អគ្គនាយក​ ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​ ​បាន​ស្វាគមន៍​ចំពោះ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​និង​ទំនាក់ទំនង​ធុរកិច្ច​ដ៏​ជិតស្និទ្ធ​នា​ពេល​បន្តបន្ទាប់​ទៀត​ ​។​ ​អ្នកឧកញ៉ា​បន្ថែម​ទៀត​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​គឺជា​ព្រឹត្តិ​ ​ការណ៍​យុទ្ធសាស្ត្រ​សម្រាប់​ភាគី​ទាំងសងខាង​ ​និង​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​កិច្ច​សហការ​ធុរកិច្ច​កាន់តែ​ប្រសើរ​ឡើង​ ​។​ ​លោក​ ​Song​p​on ​T​h​e​p​nu​ms​o​m​m​anus​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​លី​មី​ធី​ត​ ​បានឲ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ ​ភី​ធី​ធី​ ខេ​ម​បូ​ឌា ​បាន​ទន្ទឹង​រង់ចាំ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​គ្រុប​…

  • កម្ពុជាមានផ្ទៃដីសម្រាប់ដាំចម្ការឈើយ៉ាងតិច 2 លានហិកតា និងអាចផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ 80 ម៉ឺននាក់។

    កម្ពុជាមានផ្ទៃដីសម្រាប់ដាំចម្ការឈើយ៉ាងតិច 2 លានហិកតា និងអាចផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ 80 ម៉ឺននាក់។

    អ្នកជំនាញផ្នែកដាំដុះកូនឈើអន្តរជាតិប្រចាំនៅកម្ពុជាបានអះអាងថា ប្រទេសកម្ពុជាមានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំឈើស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ដីសហការដាំដើមឈើជាមួយរដ្ឋមានចំនួនយ៉ាងតិច2លានហិកតា ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី70ទៅ80 ម៉ឺននាក់។ លោក Run Peng Wei អ្នកជំនាញបច្ចេកទេសដាំកូនឈើរបស់ក្រុមហ៊ុនស៊ីង បាយអូថេក បានឱ្យដឹងថាការវិនិយោគចម្ការឈើដាំនៅកម្ពុជា មិនត្រឹមតែកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ឈើធម្មជាតិនោះទេ ថែមទាំងផ្តល់ការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ដូច្នេះត្រូវមាន ការយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត ព្រោះវានឹងផ្តល់ផលប្រយោជន៍ ច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ចម្ការឈើដាំជិត 5,000 ហិកតា ដែលក្រុមហ៊ុនស៊ីង បាយអូថេក បានដាំនៅក្នុងភូមិសាស្ត្រខេត្តក្រចេះនៅលើផ្ទៃដី 34,007ហិកតា ដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ពីរាជរដ្ឋាភិបាល គឺជាក្តីសង្ឃឹមថ្មីរបស់កម្ពុជាលើការវិនិយោគលើកសិ-ឧស្សាហកម្មចម្ការឈើដាំ ហើយគេជឿជាក់ថា កម្ពុជានឹងអាចបោះជំហានទៅមុខដោយស្វាហាប់លើវិស័យនេះ និងឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានលើវិស័យចម្ការឈើដាំ។ លោក Run Peng Wei បានថ្លែងថាសម្រាប់ទិន្នផលមួយហិកតានៃចម្ការឈើដាំ គឺអាចប្រមូលបានទំហំ150ម៉ែត្រគូប ប៉ុន្តែសម្រាប់គុណភាពដើមប្រេងខ្យល់ដែលក្រុមហ៊ុនស៊ីងបាយអុថេកដាំបាននេះ គឺអាចទទួលទិន្នផលអាចលើសពី150ម៉ែត្រគូបក្នុងមួយហិកតា។ បន្ថែមពីនេះ បើតាមតម្លៃនៅលើទីផ្សារបច្ចុប្បន្ននេះអាចមានតម្លៃចាប់ពី40ដុល្លារ ឬអាចឡើងដល់60 ដុល្លារ ទៅតាមតម្រូវទីផ្សារក្នុងពេលអនាគត។ក្រោយពីផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ក្រុមហ៊ុនក៏បានសំឡឹងមើលទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសចិន កូរ៉េជាដើម។ល។ លោកបាន ឱ្យដឹងថាប្រទេសវៀតណាម និងប្រទេសថៃដែលនៅជាប់ប្រទេសកម្ពុជា ប្រទេសនីមួយៗមានចម្ការឈើដាំប្រមាណ 60…

  • Reddit លុបចោលមាតិកាលើបណ្តាញសង្គមរបស់ខ្លួនជាង230 លាន

    Reddit លុបចោលមាតិកាលើបណ្តាញសង្គមរបស់ខ្លួនជាង230 លាន

    បរទេស៖ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយដែលត្រូវបានបង្ហាញដោយបណ្តាញសង្គម Reddit អាចឲ្យយើងមើលឃើញថាមាតិកា និងការបង្ហោះប្រមាណជា 233 លានត្រូវបានសម្រេចលុបចោលកាលពីឆ្នាំ2020។ របាយការណ៍ដដែលបានបង្ហាញទៀតថាក្នុងចំណោមការបង្ហោះ និងមាតិកាសរុបប្រមាណជា 3.4 លានដែលត្រូវបានធ្វើឡើងកាលពីឆ្នាំទៅមានន័យថាមាតិកាព័ត៌មាន 6 ភាគរយត្រូវបានលប់ចោលហើយដោយសារតែវាត្រូវបានរកឃើញថាសុទ្ធតែជាប្រភេទមាតិកា spam (ឥតបានការ)។ 99 ភាគរយដែលជាមាតិកាឥតបានការ ឬ spam និងមាតិកាផ្សេងទៀតដែលត្រូវបានលុបចោលគឺសុទ្ធតែជាមាតិកាដែលមានទំរង់ជាការប្រមាថអំពីហិង្សា និងការស្អប់ខ្ពើមគ្នា ឬមានភាពអាសអាភាស។ចំនួនមាតិកាដែលត្រូវបានលុបចោលកាលពីឆ្នាំ2020 នោះផងដែរក៏ត្រូវបានគេដឹងថាមានអត្រាកើនឡើងជាងកាលពីឆ្នាំ2019 ដល់ទៅ 30 ភាគរយ។ ក្នុងចំណោមមាតិកាទាំង 233 លាននោះគេបានដឹងដែរថា 131 លានមាតិកាគឺត្រូវបានលុបចោលដោយស្វ័យប្រវត្តិតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិរបស់ Reddit ដោយឡែកមាតិកាផ្សេងទៀតដែលត្រូវបានលុបចោលនោះគឺត្រូវបានធ្វើឡើងដោយក្រុមការងារគ្រប់គ្រងបណ្តាញសង្គមជាមនុស្ស។ ពាក់ព័ន្ធទៅនឹងឯកជនភាពវិញ Reddit បានបញ្ជាក់ថាកាលពីឆ្នាំកន្លងទៅថា ខ្លួនបានទទួលការស្នើសុំពីអង្គភាពរដ្ឋាភិបាលមកពីបណ្តាប្រទេសនានាចំនួន 611 ក្នុងការសុំប្រមូលយកទិន្នន័យនៃបុគ្គលមួយចំនួន ប៉ុន្តែក្នងនោះ Reddit បានយល់ព្រមប្រគល់ឲ្យតែត្រឹម 424 សំណើរប៉ុណ្ណោះដែលភាគច្រើនគឺពាក់ព័ន្ធទៅនឹងសាលដិកាចេញពីសាលក្រមតុលាការ។ គួរឲ្យដឹងដែរថា Reddit គឺជាបណ្តាញសង្គមដ៏ពេញនិយមមួយផងដែរនៅក្នុងតំបន់អ៊ឺរ៉ុប។ Reddit គឺជាទីកន្លែងប្រមូលព័ត៌មានសង្គមការវាយតំលៃមាតិកាគេហទំព័រ និងគេហទំព័រពិភាក្សា។ សមាជិកដែលបានចុះឈ្មោះបញ្ជូនមាតិកាទៅគេហទំព័រដូចជាតំណភ្ជាប់អត្ថបទ និងរូបភាពដែលបន្ទាប់មកត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកដទៃទៀត៕

  • ពិភពលោកកើនបំណុលសរុបប្រមាណជា 24 ទ្រីលានដុល្លារកាលពីឆ្នាំ2020

    ពិភពលោកកើនបំណុលសរុបប្រមាណជា 24 ទ្រីលានដុល្លារកាលពីឆ្នាំ2020

    បរទេស៖ ក្រោមការសិក្សាស្រាវជ្រាវចុងក្រោយមួយបានបង្ហាញថា បញ្ហារាតត្បាតនៃកូវីដបានធ្វើឲ្យពិភពលោក កើនឡើងនូវប្រាក់បំណុលសរុបដល់ទៅ 24 ទ្រីលានដុល្លារកាលពីឆ្នាំ2020 មានន័យថាទំហំប្រាក់បំណុលសរុបរបស់ពិភពលោកគឺបានកើនឡើងទៅដល់ 281 ទ្រីលានដុល្លារពោលស្ថិតនៅក្នុងអត្រា 355 ភាគរយដោយការធៀបគ្នារវាងបំណុលទៅនឹងGDP នៃប្រទេសនីមួយៗ។ ការព្យាករណ៍ និងគណនាដោយវិទ្យាស្ថានអន្តរជាតិនៃហិរញ្ញវត្ថុ IIF ទៅលើបំណុលជាសកលបានបង្ហាញទៀតថា ក្នុងទំហំសរុបនៃបំណុលកាលពីឆ្នាំកន្លងទៅនេះក្នុងនោះមានប្រមាណជាពាក់កណ្តាលគឺជាលុយដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងកម្មវិធីជំនួយរបស់រដ្ឋាភិបាលខណៈដែលបំណុលរបស់ក្រុមហ៊ុនសហគ្រាសទាំងឡាយជាបំណុលដោយធនាគារមានទំហំប្រមាណ10ទ្រីលានដុល្លារ។ កម្រិតនៃបំណុលត្រូវបានគេរំពឹងទុកថា នឹងនៅតែបន្តមានកំណើនខ្លាំងជាងគ្រាមុនកូវីដដដែលសម្រាប់បណ្តាប្រទេសទាំងអស់នៅក្នុងឆ្នាំ2021 ប៉ុន្តែដោយមានការគាំទ្រតាមរយៈការប្រាក់ទាបពាណិជ្ជកម្មទាំងឡាយអាចចាប់ផ្តើមដំណើរការឡើងវិញខ្លះៗ ហើយសង្ឃឹមថានឹងជួយរុញ GDP ឲ្យកើនឡើងវិញ។ របាយការណ៍របស់ IIF ដដែលបានសរសេរទៀតថា៖បំណុលដោយរដ្ឋាភិបាលនឹងបន្តកើនឡើងប្រមាណជា 10 ទ្រីលានដុល្លារទៀតសម្រាប់ឆ្នាំនេះដែលវានឹងធ្វើឲ្យបំណុលសរុបជាសកលដោយរដ្ឋាភិបាលកើនមានរហូតទៅដល់ 92 ទ្រីលានដុល្លារ។ IIF ក៏បានព្រមានដែរថាស្ថានភាពនយោបាយ និងសំពាធរបស់សង្គមនឹងអាចក្លាយជាឧបសគ្គសម្រាប់រដ្ឋាភិបាលក្នុងការកាត់បន្ថយឱនភាពនៃបំណុល ជាពិសេសនឹងធ្វើឲ្យសមត្ថភាពរបស់ពួកគេចុះខ្សោយក្នុងការប្រឈមមុខទៅនឹងវិបត្តិនាពេលអនាគត។ ប្រទេសដែលត្រូវបានគេមើលឃើញថាមានបំណុលខ្លាំងជាងគេរួមមានដូចជាប្រទេសក្រិក ប្រទេសអេស្បាញ ប្រទេសអង់គ្លេស និងប្រទេសកាណាដា ដោយឡែកក្នុងចំណោមបណ្តាប្រទេសជាសមាជិករបស់ IIF ទាំង 61 គេអាចមើលឃើញថាមានតែប្រទេសស្វីសមួយប៉ុណ្ណោះដែលមានអត្រាកម្ចីធ្លាក់ចុះ។ ដោយឡែកនៅក្នុងចំណោមប្រទេសដែលមានទីផ្សារកំពុងរីកលូតលាស់ខ្លាំងវិញដោយមិនរាប់បញ្ចូលកម្ចីពីធនាគារនោះមានដូចជាប្រទេសចិន តួកគី កូរ៉េ និងសហភាពអារ៉ាប់ ៕

  • ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា

    ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា

    ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាល ឌីជីថល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។ ស្របតាមស្មារតីនៃចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី៤, «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលត្រូវបានគិតគូរប្រកបដោយ ភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ក្នុងការធ្វើបរិវត្ដកម្មឌីជីថល។ ក្របខណ្ឌគោលនយោបាយនេះ កំណត់នូវចក្ខុវិស័យក្នុងការ «កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈ ការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងប្រជាជន និង ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី» ដោយផ្តោតលើអាទិភាព៥ធំៗ ក្នុងនោះរួមមាន៖ (១). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល(២). ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល(៣).…

  • សិង្ហបុរី៖អ្នកធ្វើការក្នុងវិស័យអាកាសចរនឹងទទួលប្រាក់ខែ 50 ភាគរយសម្រាប់បុគ្គលិកក្នុងស្រុក

    សិង្ហបុរី៖អ្នកធ្វើការក្នុងវិស័យអាកាសចរនឹងទទួលប្រាក់ខែ 50 ភាគរយសម្រាប់បុគ្គលិកក្នុងស្រុក

    បរទេស៖ យោងតាមសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងសាធារណៈការ និងដឹកជញ្ជុនរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា រាល់ក្រុមហ៊ុនដែលស្ថិតនៅក្នុងវិស័យអាកាសចរទាំងអស់របស់ខ្លួននឹងអាចទទួលបានកញ្ចប់ប្រាក់ជំនួយពីកម្មវិធីរបស់រដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដល់ប្រាក់ខែរបស់បុគ្គលិករបស់ខ្លួនដល់ទៅ 50 ភាគរយ។ លោកឧបនាយករដ្ឋមន្ត្រី Heng Swee Keat ដែលបានថ្លែងនៅក្នុងបទសន្ទរកថាមួយកាលពីថ្ងៃអង្គារកន្លងទៅអំពីកញ្ចប់ជំនួយដែលត្រូវបានអនុម័តដោយរដ្ឋសភានោះបានបញ្ជាក់ថាកញ្ចប់ប្រាក់ប្រមាណជា 870 លានដុល្លារនឹងត្រូវបានត្រៀមរួចរាល់សម្រាប់ជួយដល់វិស័យអាកាសចរដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ។ ក្រោមគម្រោងជំនួយគាំទ្រដល់ការងារ ឬ JSS ដែលធ្លាប់បានប្រកាសនាពេលកន្លងមកក្រុមហ៊ុនអាកាសចរនានាគឺអាចទទួលបានប្រាក់ខែសម្រាប់បុគ្គលិករបស់ខ្លួនដល់ទៅ 30 ភាគរយចាប់ពីខែមេសាដល់ខែមិថុនានិង 10 ភាគរយចាប់ពីខែកក្កដាដល់ខែកញ្ញា ប៉ុន្តែនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃពុធកញ្ចប់ប្រាក់ប្រមាណជា 330 លានដុល្លារទៀតដែលនឹងត្រូវបន្ថែមពីលើកញ្ចប់ប្រាក់ដែលមានស្រាប់មួយនេះ។ ដូចនេះអ្នកធ្វើការនៅក្នុងវិស័យអាកាសចរនឹងអាចទទួលបានប្រាក់ខែរបស់ខ្លួនដល់ទៅ 50 ភាគរយនៃប្រាក់ខែគោល ប៉ុន្តែសម្រាប់តែពលរដ្ឋជនជាតិសិង្ហបុរី ឬអ្នកដែលធ្វើការ និងស្នាក់នៅក្នុងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ ហើយគិតចាប់រាប់ពីខែមេសាទៅដល់ខែកញ្ញាជាមួយនឹងកម្រិតប្រាក់អតិបរិមា 4,600 ដុល្លារក្នុងម្នាក់។ ក្រៅពីនោះក្រសួងក៏បានដាក់លក្ខខណ្ឌមួយចំនួនផងដែរសម្រាប់ក្រុមហ៊ុនអាកាសចរដែលអាចដាក់ពាក្យទទួលបានកញ្ចប់ប្រាក់ជំនួយនោះបានដូចជាក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Changi ជាដើម លើសពីនេះក្រុមហ៊ុន និងបុគ្គលិកក៏នឹងនៅតែទទួលការគាំទ្រជាមួយនឹងកម្មវិធីបណ្តុះបណ្តាលបន្ថែមរបស់រដ្ឋាភិបាលផងដែររហូតទៅដល់ខែធ្នូ។ ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរជាច្រើនបានសំដែងការសាទរចំពោះរដ្ឋាភិបាល ហើយបាននិយាយថាក្នុងស្ថានភាពដ៏លំបាកបែបនេះកញ្ចប់ជំនួយសម្រាប់វិស័យអាកាសចរ ឬ OneAviation Support Package for Budget 2021 នេះគឺពិតជាបានជួយដល់វិស័យអាកាសចរយ៉ាងប្រសើរហើយក្រុមហ៊ុននឹងខិតខំប្រឹងប្រែងជួយថែរក្សាកេរ្ត៍ឈ្មោះជូនដល់សិង្ហបុរីសម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារធ្វើដំណើរតាមអាកាសនៅពេលខាងមុខ៕

  • ​វិនិយោគិន​សិង្ហបុរី​ ​និង​ ​កម្ពុជា​បោះ​ទុន​រួមគ្នា​យ៉ាង​ច្រើន​ ​ដើម្បី​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទី​ផ្សារ​កម្ពុជា​ ​និង​នាំចេញ​ទៅក្រៅ​ប្រទេស

    ​វិនិយោគិន​សិង្ហបុរី​ ​និង​ ​កម្ពុជា​បោះ​ទុន​រួមគ្នា​យ៉ាង​ច្រើន​ ​ដើម្បី​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទី​ផ្សារ​កម្ពុជា​ ​និង​នាំចេញ​ទៅក្រៅ​ប្រទេស

    ​ភ្នំពេញ​ ​៖​ ​ដោយ​សម្លឹង​ពី​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វិនិ​យោគិន​សិង្ហបុរី​ ​និង​វិនិ​យោគិន​កម្ពុជា​បាន​រួមគ្នា​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​ ​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទី​ផ្សារ​ក្នុងស្រុក​ ​និង​សម្រាប់​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ផង​ដែរ​ ​។​ លោក​ ឃិ​ន​ ​ម៉ា​រិទ្ធ​ ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​សុវត្ថិភាព​ ​អា​គ្រី​អន​ ខេ​ម​បូ​ឌា (​A​g​r​ion​ ​Cam​bo​d​i​a​) ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ស​ន្និ​កាសែត​ឱ្យ​ដឹង​ថា​ ​ដោយសារតែ​ចង់​ជួយ​ដល់​កសិករ​ ​ជាពិសេស​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទទួល​បាន​ចំណីអាហារ​ ​ក្នុង​នោះ​បន្លែ​ផង​ដែរ​ ​ដែល​មាន​សុវត្ថិភាព​ ​ក្រុមហ៊ុន​សិង្ហបុរី​ ​និង​កម្ពុជា​ ​បាន​សម្រេច​ក្នុង​កា​រដាក់​ទុន​រួមគ្នា​ ​ដើម្បី​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ក្នុង​កិច្ច​សហការ​នេះ​ ​ភាព​គី​ទាំង​ពី​​​រ​ក៏បាន​ចាប់ដៃ​គូ​ជាមួយនឹង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ​ដើម្បី​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ដែរ​ ​ដោយ​រហូត​មកដល់ពេលនេះ​ ​មាន​កសិករ​ប្រមាណ​៤​៨​០​គ្រួសារ​ ​និង​ក្នុង​បណ្ដា​ខេត្ត​ចំនួន​៩​ ​ហើយ​គោលដៅ​នឹង​ពង្រីក​ឱ្យ​បាន​១​៣​ខេត្ត​ទូទាំង​ប្រទេស​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​នេះ​ ​។​លោក​បន្ត​ថា​ ​ជំ​ហ៊ាន​ដំបូង​ ​ពួកយើង​នឹង​ជំរុញ​ឱ្យ​ពល​រដ្ឋកម្ពុជា​ ​យល់​ដឹង​ពី​ការ​ទទួលទាន​បន្លែ​សុវត្ថិភាព​ ​និង​ ​គាំទ្រ​របស់​កសិករ​កម្ពុជា​ ​។​ ​ នៅ​ពេល​បន្លែ​សុវត្ថិភាព​នេះ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ជំ​ហ៊ាន​បន្ទាប់​ពួកយើង​នឹង​ ​ជំរុញ​ឱ្យ​កសិករ​អភិវឌ្ឍន៍​ ​ដើម្បី​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​ហើយ​ទី​ផ្សារ​​​ដែល​យើង​គិតគូរ​ក្នុង​ការនាំចេញ​នោះ​គឺ​ទី​ផ្សារ​សិង្ហបុរី​ ​ដោយសារ​ប្រទេស​នេះ​ ​មាន​តម្រូវ​ការ​បន្លែ​ខ្ពស់​ ​និង​នាំចូល​ពី​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ថៃ​ជាច្រើន​ ​ដូច្នេះ​កម្ពុជា​ក៏​អាច​បញ្ជ្រាប​ទី​ផ្សារ​ផលិតផល​របស់យើង​ទៅកាន់​ទី​ផ្សារ​ប្រទេស​សិង្ហបុរី​បាន​ផង​ដែរ​ ​។​ ​អ្នក​អភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ដើម្បី​ជំរុញ​ដល់​កសិករ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ខាងយើង​ក៏មាន​ក្រុម​ការងារ​បច្ចេកទេស​…

  • ប្រធាន WTO ថ្មីសន្យារៀបចំយុទ្ធសាស្ត្រពន្លឿនសេដ្ឋកិច្ច និងការចែកចាយវ៉ាក់សាំងដល់ពិភពលោក

    ប្រធាន WTO ថ្មីសន្យារៀបចំយុទ្ធសាស្ត្រពន្លឿនសេដ្ឋកិច្ច និងការចែកចាយវ៉ាក់សាំងដល់ពិភពលោក

    បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍ដោយលោកស្រី Ngozi Okonjo Iweala ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO ថ្មីកាលពីថ្ងៃពុធម្សិលមិញនេះបានសន្យាយ៉ាងមុតម៉ាំទៅលើការងារចម្បងរបស់លោកស្រីនៅពេលនេះនឹងធ្វើយ៉ាងណាដើម្បីជំរុញឲ្យមានលទ្ធផលដ៏ជាក់លាក់មួយអំពីផលប៉ះពាល់សេដ្ឋកិច្ចសកល និងបញ្ហាវិបត្តិសុខមាលភាពពិភពលោកដោយសារកូវីដ។ លោកស្រីក៏បានបញ្ជាក់ទៀតដែរថាកិច្ចការងារចែកចាយវ៉ាក់សាំងក៏នឹងក្លាយទៅជាអាទិភាពបំផុតមួយផងដែរ ហើយលោកស្រីនឹងធ្វើឲ្យបានប្រាកដថាវានឹងត្រូវផ្តល់ឲ្យទៅកាន់បណ្តាប្រទេសនានាលើសាកលលោកដោយស្មើភាពគ្នា និងពង្រឹងឡើងវិញនូវបញ្ហាមួយចំនួនទៀតដែលនឹងអាចអនុញ្ញាតឲ្យពាណិជ្ជកម្មសេរីដំណើរការឡើងវិញ និងជួយឲ្យសេដ្ឋកិច្ចសាកលលោកងើបឡើងយ៉ាងឆាប់រហ័ស។ ត្រូវបានជ្រើសរើសដោយសមាជិកក្រុមប្រឹក្សានៃអង្គការអន្តរជាតិពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃចន្ទដើមសប្តាហ៍ ព្រមទាំងទទួលបានការគាំទ្រពីក្រោយដោយលោកប្រធានាធិបតីអាមេរិក Joe Biden ផងដែរនោះ លោកស្រី Okonjo បានសន្យាទៀតថានឹងធ្វើឲ្យគណៈកម្មការថ្មីនៃអង្គការនេះទទួលបានអារម្មណ៍ថ្មីក្នុងការធ្វើការដែលល្អប្រសើរជាងមុនដែលកន្លងមកលោកស្រីបានពណ៌នាថា WTO បានបាត់បង់ការតាំងចិត្តក្នុងការជួយឲ្យជីវិតមនុស្សរស់នៅបានក្នុងលក្ខខណ្ឌប្រសើរជាងមុន។ លោកស្រីបានបន្តទៀតថា៖ WTO នឹងអាចចែករំលែកនូវដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតថ្មីសម្រាប់បញ្ហាកូវីដ ដូចជាតាមរយៈការជួយសម្រួលដល់ការចែកចាយប្រើប្រាស់វ៉ាក់សាំង ព្រមទាំងតម្លៃដ៏សមរម្យផងទៅដល់បណ្តាប្រទេសក្រីក្រទាំងឡាយ។ ឆ្លើយតបទៅនឹងបញ្ហាពាណិជ្ជកម្មរបស់សកលលោកបច្ចុប្បន្ន ជាពិសេសបញ្ហារបស់អាមេរិក និងចិននោះ លោកស្រីដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចបទពិសោធរាប់សិបឆ្នាំ និងក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុដ៏យូរបំផុតរបស់នេហ្ស៊ីរីយ៉ារូបនេះបានពន្យល់ថា លោកស្រីនឹងធ្វើឲ្យ WTO ត្រឡប់មកកាន់ទីតាំងចាស់ដែលមានឥទ្ធិពលខ្លាំងក្នុងការជួយដោះស្រាយបញ្ហាពាណិជ្ជកម្មជូនដលប្រទេសទាំងអស់លើលោក។ ជាចុងក្រោយ លោកស្រីក៏បានបង្ហាញពីផែនការក្នុងការត្រឡប់កាលវិភាគនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ WTO ដែលត្រូវបានពន្យាពេលកាលពីចុងឆ្នាំកន្លងទៅឲ្យអាចចាប់ផ្តើមវិញ នឹងអាចចាប់ផ្តើមរៀបចំចាត់ចែងយុទ្ធសាស្ត្របានឆាប់ទៅលើបញ្ហាធំៗបំផុតលើលោកបច្ចុប្បន្ន៕