-
ក្រុមហ៊ុន Visa សហការជាមួយក្រុមហ៊ុន តូតាល់ និងផ្សារបាយ័ន ដើម្បីពង្រីកការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless
ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានចាប់ផ្តើមដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless នៅបណ្តាស្ថានីយ៍ចាក់ប្រេងឥន្ធនៈ របស់តូតាល់ និងនៅបណ្តាសាខាផ្សារទំនើបបាយ័ន នៅទូទាំងប្រទេស ។ ភាពជាដៃគូនេះបានកើតឡើងស្របពេលដែលតម្រូវការនៃការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងឥតឈប់ឈរនៅក្នុងប្រទេស ដែលជំរុញដោយការអនុម័តយន្តការការអនុវត្តអនាម័យដែលល្អបំផុតក្នុងការទប់ស្កាត់ជាមួយនឹងជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពការទូទាត់នៅក្នុងប្រទេសកម្ពុជា គឺឆ្លុះបញ្ចាំងពីនិន្នាការសកលនៃទំនោរចិត្តរបស់អតិថិជន។ បើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business) បានបង្ហាញថា ៧៨ ភាគរយនៃអតិថិជននៅទូទំាងសកលលោក បានកែសំរួលមធ្យោបាយទូទាត់ថ្លៃទំនិញរបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាព ហើយប្រមាណជិតពាក់កណ្តាល (៤៨ ភាគរយ) ជ្រើសរើសមិនទិញទំនិញនៅហាងដែលប្រើប្រាស់វិធីសាស្រ្តទូទាត់ប្រាក់ដែលតម្រូវឲ្យមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកគិតប្រាក់ ឬម៉ាស៊ីនដែលត្រូវប្រើរួមគ្នា ដូចជាម៉ាស៊ីនឆូតកាតជាដើម។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless អនុញ្ញាតឱ្យម្ចាស់កាតអាចធ្វើការទូទាត់ដោយគ្រាន់តែ “ប៉ះដើម្បីបង់ប្រាក់” តាមរយៈការប្រើប្រាស់ Visa កាតឥណពន្ធ កាតឥណទាន និងកាតបង់ប្រាក់ជាមុន ដោយអតិថិជនអាចកាន់កាតជាប់នឹងដៃជានិច្ចក្នុងពេលប្រតិបត្តិការ ។ លើសពីនេះទៀត ពួកគាត់មិនចាំបាច់ចុះហត្ថលេខា ឬវាយលេខកូដសម្ងាត់ (Pin)…
-
តួលេខលក់រថយន្តនៅថៃធ្លាក់ចុះខ្លាំងដល់ទៅ 21.3 ភាគរយធៀបទៅនឹងខែមករាឆ្នាំកន្លងទៅ
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃអង្គារនេះបានឲ្យដឹងថាចំនួនលក់រថយន្តនៅក្នុងប្រទេសថៃសម្រាប់ខែមករានេះបានធ្លាក់ចុះប្រមាណជា 21.3 ភាគរយទៅទៅនឹងតួលេខដែលថៃធ្វើបានកាលពីវេលានេះដូចគ្នាកាលពីឆ្នាំកន្លងទៅ។ ចំនួនរថយន្តសរុបដែលថៃលក់បាននៅក្នុងខែមករានេះមានចំនួនប្រមាណជា 55,208 គ្រឿងប៉ុណ្ណោះខណៈដែលរលកវាយប្រហារដោយកូវីដនៅតែបានបន្តនៅឡើយនៅក្នុងប្រទេស។ក្នុងនោះផងដែរគេសង្កេតឃើញថាចំនួនរថយន្តសម្រាប់អ្នកដំណើរមានការធ្លាក់ចុះដល់ទៅ 44.2 ភាគរយគឺត្រឹមតែ 16,104 គ្រឿងប៉ុណ្ណោះដែលអាចធ្វើបាន។រថយន្តបែបពាណិជ្ជកម្មមានការធ្លាក់ចុះ 5.4 ភាគរយមកត្រឹមតែ 39,104គ្រឿង។រថយន្ត Pick-up ដែលមានទំហំផ្ទុកត្រឹមតែមួយតោននិងរថយន្ត pick-up ធម្មតាមានចំនួនធ្លាក់ចុះ 9.6 ភាគរយមកត្រឹមតែ 30,107 គ្រឿងប៉ុណ្ណោះ។ អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Toyota Motor លោក Surasak Suthongwan បាននិយាយថា៖អតិថិជននៅតែមានការព្រួយបារម្ភនៅឡើយអំពីរលកនៃការវាយប្រហារលើកទីពីរដែលនឹងអាចធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសថៃទាំងអាជីវកម្ម និងការងារផងដែរ ដូចនេះពួកគេក៏ពន្យាពេល ឬប្តូរផែនការទិញរថយន្តបណ្តោះអាសន្នសិន។ លោកបន្តថាគ្រប់វិស័យទាំងអស់បានប្រើប្រាស់តែបុគ្គលិកក្នុងស្រុកប៉ុណ្ណោះ ជាពិសេសទេសចរគឺបានផ្អាកការដំណើរស្ទើរតែទាំងស្រុងជាបណ្តោះអាសន្នហើយដោយឡែកវិស័យរថយន្តវិញក៏នៅតែមិនទាន់អាចងើបឡើងវិញនៅឡើយដោយសារស្ថានភាពអាក្រក់ដែលខ្លួនបានទទួលតាំងតែពីឆ្នាំទៅ។ លោក Sarasak បានបង្ហាញដែរថានៅក្នុងខែមករានេះ Toyota លក់រថយន្តនៅលើទីផ្សារក្នុងស្រុកបានប្រមាណជា 17,758 គ្រឿងស្ថិតនៅក្នុងអត្រាធ្លាក់ចុះប្រមាណជា 12.2ភាគរយខណៈដែល Toyota គឺជាក្រុមហ៊ុនដែលមានចំណែកទីផ្សារលក់រថយន្តនៅក្នុងប្រទេសថៃដល់ទៅ 32.2 ភាគរយ៕ ក្រុមហ៊ុនដដែលនេះក៏បានធ្វើការព្យាករណ៍ដែរថាតួលេខនៃការលក់រថយន្តនៅក្នុងទីផ្សារប្រទេសថៃនៅតែបន្តប៉ះពាល់ដដែលនៅក្នុងខែកុម្ភៈនេះហើយសង្ឃឹមថារដ្ឋាភិបាលនឹងបន្តធ្វើការវាស់វែងនិងពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ចតទៀតនិងស្វែងរកវិធីយ៉ាងណាឲ្យមានការចាយវាយនៅក្នុងស្រុកឡើងវិញនាពេលខាងមុខ៕
-
ក្រសួងទេសចរណ៍ ប្រកាសឱ្យបន្តបិទផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្តនៅទូទាំងប្រទេស និងស្នើអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យការងារនេះជាប់ជាប្រចាំ
ក្រសួងទេសចរណ៍បានប្រកាសឱ្យបន្តបិទផ្អាកអាជីវកម្ម KTV ក្លិបកម្សាន្ត ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ជាពិសេសព្រឹត្តិការណ៍ សហគមន៍ 20 កុម្ភៈ ឆ្នាំ2021 នេះ ។ ក្រសួងទេសចរណ៍ ក៏បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តរក្សាការបិទផ្អាកសកម្មភាពអាជីវកម្ម ឱ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្លួនជាប្រចាំ រហូតដល់មានការសម្រេច និងជួនដំណឹង ជាថ្មី។ ក្រសួងទេសចរណ៍ ក៏បានជម្រាបជូន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តពង្រឹងវិធានការបិទផ្លាកអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន និងការត្រួតពិនិត្យ ឱ្យបានម៉ឺងមាត់ ជាប់ជាប្រចាំ។ គួរបញ្ជាក់ផងដែរថា បុគ្គលដែលមិនស្ដាប់តាមការណែនាំ និងមិនអនុវត្តតាមវិធនាការរបស់ក្រសួងសុខាភិបាលនោះទេ សម្រាប់ជនបរទេសនឹងត្រូវបណ្តេញចេញពីប្រទេស សម្រាប់ជនជាតិខ្មែរនឹងត្រូវទទួលទោសតាមច្បាប់ដែលបានចែងជាធរមាន ដោយឡែកសម្រាប់ទីតាំងអាជីវកម្មទាំងឡាយណាដែលមិនអនុវត្តតាមការណែនាំនឹងត្រូវដកហូតយកអាជ្ញាប័ណ្ណបញ្ចប់អាជីវកម្ម ៕
-
ស្ថិតនៅក្នុងកាលទេសៈនេះ សម្ដេចតេជោ ហ៊ុន សែន មិនបិទចំពោះសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនោះទេ
ភ្នំពេញ ៖ ជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងទៅព្រឹត្តិការណ៍ 20កុម្ភៈ នៃការផ្ទុះជំងឺឆ្លងកូវដ19នៅក្នុងសហគមន៍ ដែលរហូតមកដល់ព្រឹកថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 មានកំណើនអ្នកឆ្លងសរុបជាង100នាក់ទៅហើយ និងអាចបន្តមានកំណើនទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាល ប៉ុន្តែទោះជាយ៉ាងណាសម្ដេចមិនទាន់សម្រេចបិទសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសនៅឡើយនោះទេ។ តាមរយៈសារបន្ទាន់ជាសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2021 បានមានប្រសាសន៍ថា «ខ្ញុំ ព្រះករុណាខ្ញុំ មិនបិទសកម្មភាពសេដ្ឋកិច្ចនោះទេ ដូចជារោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន ប៉ុន្តែក៏សុំឱ្យមានការយកចិត្តទុកដាក់រក្សានូវគម្លាត សុវត្ថិភាពឱ្យបានហ្មត់ចត់»។ សម្ដេចបានបន្តថា «ខ្ញុំ ព្រះករុណាខ្ញុំនៅតែបន្តប្រគល់នូវអំណាចសម្រាប់អភិបាលរាជធានី និងខេត្តធ្វើការសម្រេចបិទចំពោះភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងលក់ដូរណាដែលមិនគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។ យើងធ្វើនេះដើម្បីរក្សានូវមុខរបរ និងប្រាក់ចំណូលរបស់បងប្អូនប៉ុន្តែយើងក៏ត្រូវតែធានាធ្វើយ៉ាងណាដើម្បីឱ្យប្រជនរបស់យើងមិនមានការឆ្លងនូវការឆ្លងកូវីដ19»។ សម្ដេចបានបន្តទៀតថា «ពិតណាស់ហើយវាជាការលំបាក ក៏ប៉ុន្តែវាជារឿងចាំបាច់ដែលត្រូវតែធ្វើដោយខានមិនបាន។ ខ្ញុំសុំឱ្យឯកឧត្តមរាជធានីភ្នំពេញ បន្តការចែកម៉ាស់ដល់ប្រជាពលរដ្ឋពលរដ្ឋរបស់យើងដែលនៅតាមផ្សារលក់ដូរ នៅទីកន្លែការងារមួយចំណែកទៀតដែលខ្វះខាតម៉ាស់ ប៉ុន្តែសម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវដែលមានម៉ាស់ត្រូវពាក់ម៉ាស់។ គិតគូរអំពីសុវត្ថិភាព និងសុខភាពរបស់បងប្អូនដោយចាប់ផ្តើមពីការពីមនុស្សម្នាក់ៗ ម៉ាស់ គឺជាវិធីដែលងាយដោះស្រាយបញ្ហា រាប់ទាំងម៉ាស់របស់ពេទ្យ ម៉ាស់ក្រណាត់ រាប់ទាំងក្រមាដែលត្រូវប្រើប្រាស់ផងដែរដើម្បីរក្សានូវសុវត្ថិភាពនៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ»៕
-
តើបណ្តាប្រទេសណាខ្លះដែលចំណាយលុយច្រើនបំផុត និងតិចបំផុតទៅលើបណ្តាញសង្គម?
បរទេស ៖ ក្នុងពេលដែលការចំណាយលើបណ្តាញសង្គមធៀបទៅនឹងចំណែកនៃផលិតផលក្នុងស្រុកសរុបត្រូវគេមើលឃើញថាបានធ្លាក់ចុះនៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចធំៗ OECD (Organisation for Economic Co-operation and Development)ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះមែនប៉ុន្តែប្រទេសបារាំងនៅតែជាប់ឈ្មោះជាប្រទេសដែលមានការចំណាយខ្លាំងបំផុតសម្រាប់បណ្តាញសង្គម។ តួលេខបានបង្ហាញថាកាលពីឆ្នាំ2019 ទឹកប្រាក់ស្មើនឹងជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់បារាំងត្រូវបានចំណាយទៅលើសេវាកម្មសង្គមដោយរដ្ឋាភិបាល។ ប្រទេសហ្វាំងឡង់មានអត្រាចំណាយខ្ពស់បំផុតបន្ទាប់ពីបារាំងគឺប្រមាណជា 29 ភាគរយ។ ដោយឡែកបណ្តាប្រទេស Scandinavianដែលមានដូចជា ប្រទេសដាណឺម៉ាក ស៊ុយអែត និងន័រវែសបានចំណាយប្រាក់អស់ជាង ២៥ ភាគរយ។ អេស្ប៉ាញ អុីតាលី អាល្លឺម៉ង់ និងបែលហ្ស៊ិកក៏ចាត់ទុកថាជាប្រទេសដែលបានចំណាយទៅលើបណ្តាញសង្គមជាខ្លាំងផងដែរ។ របាយការណ៍ដែលត្រូវបានបង្ហាញដោយ WEForum ក៏អាចឲ្យយើងមើលឃើញដែរថាក្រុមប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសមានចំណាត់ថ្នាក់ទាបជាងបន្តិច គឺប្រមាណតែជាង 20ភាគរយដែល OECD ចំណាយជាមធ្យម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាក្រុមប្រទេស OECD ដែលបានចំណាយតិចតួចបំផុតលើបណ្តាញសង្គមគឺមានដូចជាប្រទេសហូឡង់ ត្រឹមតែ 16.1 ភាគរយ ប្រទេសអៀរឡង់ប្រមាណជា 13.4 ភាគរយ និងកូរ៉េខាងត្បូងប្រមាណជា12.2 ភាគរយ។ នៅក្នុង OECD ធៀបទៅនឹងការចំណាយរបស់រដ្ឋាភិបាលទាំងឡាយលើពិភពលោកគេអាចមើលឃើញថាមានតែប្រទេសចំនួន3ប៉ុណ្ណោះ រួមមានប្រទេសតួកគី ឈីលី និងម៉ិកស៊ិកូដែលជាប្រទេសមានអត្រាចំណាយទាបជាងគេបំផុត៕
-
អាជ្ញាធររាជធានីភ្នំពេញ ព្រមានបិទអាជីវកម្ម ឬកម្មវិធីចោលភ្លាមៗបើមិនអនុវត្តតាមការណែនាំ
អាជ្ញាធររាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2021 នេះបានចេញសេចក្តីណែនាំថ្មីមួយស្តីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្តិភាពបុគ្គលនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ នៅក្នុងសេចក្តីណែនាំនោះបានបញ្ជាក់ថា រយៈពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថាប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួនបានអនុវត្តតាមវិធានការរបស់អាជ្ញាធរ (3 ការពារ និង3កុំ) ខណៈមនុស្សមួយចំនួននៅមិនទាន់បានអនុវត្តវិធានការទាំងនេះបានល្អនៅឡើយ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ក្នុងកម្មវិធីជួបជុំផ្សេងៗ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនរក្សាសុវត្ថិភាពសង្គម និងគម្លាតបុគ្គលឱ្យបានត្រឹមត្រូវនោះទេ ហើយថែមទាំងមានការបំពានចាប់ដៃគ្នា កៀកស្មាគ្នា ឱបរឹតគ្នា ភ្លេចការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-19។ ចំពោះមុខស្ថានភាពដែលព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ កំពុងរងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជន អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញនូវវិធានការម៉ឹងម៉ាត់ដើម្បីឱ្យប្រជនចាំបាច់ត្រូវតែអនុវត្ត។ ប្រសិនបើនៅតែមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន នឹងត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬបិទអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
-
ទីផ្សារ Bitcoin កើនតម្លៃខ្លាំងរហូតដល់ 1 ទ្រីលានដុល្លារ ខ្ពស់ជាង Telsa
ញូវយ៉ក៖ទីបំផុតក្លឹបនៃក្រុមហ៊ុនដែលមានតម្លៃទីផ្សារលើសពី 1 ទឺ្រលានដុល្លារគឺបានរកឃើញសមាជិកថ្មីមួយទៀតហើយ នោះគឺ Bitcoin ខណៈដែលតម្លៃជួញដូរនៅក្នុងទីផ្សារសរុបបានកើនឡើងទៅដល់ 1 ទ្រីលានដុល្លារ។ គិតត្រឹមថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ Bitcoin នីមួយៗមានតម្លៃរហូតទៅដល់ 55,000 ដុល្លារហើយដែលចំនួន Bitcoinចរាចរណ៍នៅក្នុងទីផ្សារជួញដូរនោះគឺមានប្រមាណជា 18.6 លាន Bitcoin ក្នុងចំណោម Bitcoinសរុបទាំងប្រមាណ 21 លាន Bitcoin ។ បើធៀបជាមួយនឹង Telsa (TSLA) បច្ចុប្បន្ន Bitcoin មានតម្លៃទីផ្សារលើសប្រមាណជា 225 លានដុល្លារ ខណៈដែលម្ចាស់ក្រុមហ៊ុនលោក Elon Musk កន្លងមកក៏ធ្លាប់បានប្រកាសទិញ Bitcoin នេះប្រមាណជា 1.5 ពាន់លានដុល្លាររួចមកហើយ ដោយបានបញ្ជាក់ថា នឹងត្រៀមអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួក្នុងការបញ្ជាទិញយករថយន្តរបស់ខ្លួនដោយរូបិយវត្ថុអេឡិកត្រូនិកនេះទៀតផង។ តាមពិតទៅព័ត៌មានមួយនេះក៏ជាកម្លាំងចលករជួយជំរុញឲ្យ Bitcoin កើនឡើងតម្លៃក្នុងទីផ្សារខ្លាំងមួយរយៈចុងក្រោយនេះផងដែរទាំងដែលជាក់ស្តែងក្រុមហ៊ុនអាមេរិកជាច្រើនបានចាប់ផ្តើមចរាចរណ៍ Bitcoin រួចទៅហើយដូចជា Square(SQ) និងPayPal(PYPL)ជាដើមក្នុងពេលដែលក្រុមហ៊ុនផ្សេងទៀតបានប្រកាសអំពីផែនការទទួលយករូបិយវត្ថុទាំងនោះដែរ ដូចជា Visa(V), Mastercard(MA)និង BlackRock(BLK)៕
-
ក្រុមហ៊ុនសែលកាត បន្តផ្តល់រង្វាន់ជូនអតិថិជន នូវទឹកប្រាក់ចំនួន៨ម៉ឺនដុល្លារ
ក្រុមហ៊ុន សែលកាត បាននាំយកថវិកា ដល់អ្នករស់នៅខេត្តព្រះសីហនុ មានសំណាង ឈ្នះលុយសុទ្ធ $80,000 ក្នុងកម្មវិធី “ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ” ពីសែលកាត កាលពីពេលកន្លងទៅ ។អតិថិជនដែលមានសំណាងរូបនោះមានឈ្មោះ សុខ ភី មានមុខរបរជាជាងធ្វើសំណង់ រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដើម្បីក្លាយខ្លួនជាអ្នកមានសំណាង សូមតេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេង រាល់ថ្ងៃ ចុចលេខ 2 ចូលរួមសម្រាប់ថ្ងៃនេះ នោះលោកអ្នក នឹងមានឱកាសក្លាយ ជាអ្នកឈ្នះរង្វាន់លុយសុទ្ធពី សែលកាត យ៉ាងពិតប្រាកដ។ ដូច្នេះ សូមតេទៅ កាន់តែច្រើន មានឱកាសឈ្នះ កាន់តែច្រើន។ ហើយកុំភ្លេចណា! រងចាំនាទីដ៏រំភើបនេះ ជាមួយការចាប់រង្វាន់ដែលមានផ្សាយ ផ្ទាល់លើកញ្ចក់ ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នក ឈ្នះរង្វាន់ នឹងផ្សាយឡើងវិញក្នុងឆាណែលយូធូប សែលកាត ៕…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ឆ្លងសហគមន៍២០កុម្ភៈ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ដែលយើងត្រូវតែបង្កើនការការពារបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការឮឆ្លងចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖ ១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។ ២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។ ៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ៤- ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើតេស្តផងដែរ ៥-…
-
សម្ដេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋទូទៅកុំមានការរើសអើងអ្នកនៅក្រុងភ្នំពេញដោយសារតែព្រឹត្តិការណ៍២០កុម្ភៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើការទទូច និងស្នើសុំដល់បណ្តាប្រជាពលរដ្ឋទូទៅសូមកុំមានការរើសអើងចំពោះអ្នកនៅក្រុងភ្នំពេញពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៃការរាលដាលជំងឺកូវីដ19 សាជាថ្មីចំនួន៣២ករណីដែលរកឃើញត្រឹមរយៈពេល១០ម៉ោងគិតត្រឹមព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ2021នេះ ។ ជាមួយនឹងការស្នើសុំខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមការពារ និងទប់ស្កាត់ការរីករាលដាល និងផ្ទុះឡើងសាជាថ្មីនៅក្នុងសហគមន៍ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈ ទាំងអស់គ្នា ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាដោយការគាំទ្រ និងអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។ ដោយឡែកសម្រាប់អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយនឹងទីតាំងក្លឹបN8 ដែលមានទីតាំងនៅជិតស្តាតអូរឡាំពិក និងអ្នកពាក់ព័ន្ធនឹងទីតាំងអាផាតមិនចំនួន២កន្លែងដែលជាកន្លែងអ្នកតេស្តវិជ្ជមានស្នាក់នៅទាំងអស់ត្រូវតែចូលរួមជាមួយក្រសួងសុខាភិបាលដើម្បីយកសំណាក់ធ្វើតេស្ត។ ក្រៅពីនោះ សម្រាប់អ្នកបើកតាក់ស៊ី អ្នកបើកកងបីដែលដឹង ឬសង្ស័យខ្លួនឯងដែលមានជាប់ពាក់ព័ន្ធក៏ត្រូវស្ម័គ្រចិត្តចូលរួមជាមួយក្រសួង ចៀសវាងកើតមានជំងឺក្នុងខ្លួន ហើយចម្លងទៅដល់ក្រុមគ្រួសារ និងអ្នកដែលស្ថិតនៅក្បែរខ្លួន។ គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ 20កុម្ភៈ នៅព្រឹកថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលបានធ្វើការបិទទីតាំងមួយចំនួនដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការចម្លងបន្ថែមដែលក្នុងនោះរួមានតំបន់ទីក្រុងរណបកោះពេជ្រ ទីតាំងក្លឹបN8 ខុនដូ SKY Line រូួមជាមួយនឹងផ្សារទំនើប The Bridge ៕