-
បង្កើនការប្រុងប្រយ័ត្ន! ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍20កុម្ភៈ កើនឡើងដល់75 កន្លែង
គិតមកដល់ល្ងាចថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2021នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-19 ក្នុងព្រឹត្តការណ៍សហគមន៍20 កុម្ភៈ មានចំនួន75ទីតាំងហើយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងវិធានការគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់បំផុត។ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង14 ពង្រឹងវិធានការគ្រប់គ្រង កន្លែងបិទទីតាំងទាំងអស់នេះ ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ខណៈចំនួនអ្នកឆ្លងមានការកើនឡើង។ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង14ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19នេះ ខណៈអាជ្ញាធរបានចុះបិទទីតំាងដែលមានផ្ទុះជំងឺកូវីដ-19 កើនឡើងដល់75ទីតំាងហើយ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្ដមបញ្ជាក់ថា ក្រុមកម្លំាងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតំាងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ-19 កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថាន ភាពអ្នកជំងឺបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចការងារនេះត្រូវតែរឹតបន្ដឹង ត្រូវតែទប់ស្កាត់ រកឃើញទីតំាងណាត្រូវតែបិទទីតំាងនោះជាបណ្តោះអាសន្នចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លំាងប្រដាប់អាវុធដែលជាសេនាធិការ។ ឯកឧត្ដមបានបន្ដទៀតថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួចហើយគឺ ជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឱ្យវិលត្រឡប់មកវិញនោះឡើយ។ ចំណែកជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតំាងដែលធ្វើអាជីវកម្មត្រូវដកហូតអាជ្ញាប័ណ្ណ ដែលយើងមានដាវ ក្នុងដៃសម្រាប់ ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។ មកដល់ពេលនេះមានទីតាំងជាបន្តបន្ទាប់ទៀត…
-
រោងចក្រ Tesla នៅសហរដ្ឋអាមេរិកផ្អាកដំណើរការពីរថ្ងៃ ដោយសារខ្វះគ្រឿងបន្លាស់ ប៉ុន្តែក្រុមហ៊ុននេះរំពឹងថា នឹងលក់រថយន្តអគ្គិសនីបាន៨០ម៉ឺនគ្រឿងក្នុងឆ្នាំ២០២១
អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និយាយថា ក្រុមហ៊ុន Fremont របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី រដ្ឋកាលីហ្វ័រញ៉ា បានបិទទ្វាររយៈពេលពីរថ្ងៃក្នុងសប្តាហ៍នេះ ដោយសារតែបញ្ហាកង្វះគ្រឿងបន្លាស់ ហើយបានបើកទ្វារឡើងវិញនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បានធ្វើអោយភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ៨ភាគរយអំឡុងពេលបិទទ្វារនោះ ពោលគឺបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការផលិតរថយន្តដែលមានតម្លៃថោក មានដូចជា Sedan និង Model 3 របស់ Tesla ត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ ទន្ទឹមគ្នា បណ្តាក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងទៀត ក្នុងនោះរួមមាន General Motor, Volkswagen និង Ford Motor ក៏រងផលប៉ះពាល់ពីបញ្ហាខ្វះខាតបន្ទះឈីបផងដែរ ដែលធ្វើអោយសង្វាក់ផលិតកម្មរបស់ពួកគេប្រឈមនឹងការធ្លាក់យ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងល្បីល្បាញ Tesla បានរំពឹងទុកថា ខ្លួននឹងលក់រថយន្តបាន៨០ម៉ឺនគ្រឿងនៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២១នេះ ហើយរំពឹងដែរថា ការលក់នៅក្នុងឆ្នាំដដែលនេះ នឹងកើនឡើងជាង៦០ភាគរយ ខណៈដែល…
-
Thai Airways ខាតបង់អាជីវកម្មធ្ងន់ធ្ងរកាលពីឆ្នាំ2020 កន្លងទៅ
បរទេស ៖ ក្រុមហ៊ុនអាកាសចរថៃ Thai Airways(THAI) បានប្រកាសជាផ្លូវការហើយកាលពីម្សិលមិញថាខ្លួនបានខាតបង់ប្រាក់ចំណូលសរុបរហូតទៅដល់ 141 ពាន់លានបាត ឬប្រមាណជា 4.66 ពាន់លានដុល្លារកាលពីឆ្នាំ2020កន្លងទៅដោយសារបញ្ហាកូវីដហើយមកដល់ពេលនេះវានៅតែបន្តធ្វើឲ្យក្រុមហ៊ុនអាចឈានទៅដល់ចំណុចប្រកាសអាសន្នផងដែរ។ THAI និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនអាចរកចំណូលបានត្រឹមតែ 48.3 ពាន់លានបាត ប៉ុន្តែធៀបទៅនឹងចំណាយសរុប 96.4ពាន់លានបាត់ មានន័យថាការខាតបង់នៅក្នុងប្រតិបត្តិការគឺមានរហូតទៅដល់ 48.1 ពាន់លានបាត ហើយសរុបប្រាក់ខាតបង់ទាំងអស់មានប្រមាណ 141.1 ពាន់លានបាត។ នេះបើយោងតាមការបញ្ជាក់របស់អនុប្រធានក្រុមហ៊ុនទទួលបន្ទុកកិច្ចការងារហិរញ្ញវត្ថុ និងគណនេយ្យលោក Chai Eamsiri។ តួលេខខាតបង់កាលពីឆ្នាំ2020 នេះផងដែរក៏ត្រូវបានគេមើលឃើញថាមានកម្រិតច្រើនជាងខ្លាំងការខាតបង់សរុបកាលពីឆ្នាំ2019 ដែល THAI មានត្រឹមតែ 129.1 ពាន់លានបាត ខណៈដែលចំនួនភ្ញៀវដែលខ្លួនទទួលបានកាលពីឆ្នាំទៅមានត្រឹមតែ 5.87 លាននាក់ប៉ុណ្ណោះគឺធ្លាក់ចុះរហូតទៅដល់ 76 ភាគរយទៅនឹងចំនួនភ្ញៀវកាលពីឆ្នាំ2019។ គួរឲ្យដឹងដែរថា ភ្ញៀវធ្វើដំណើរចំនួនខាងលើនេះគឺភាគច្រើនពួកគេបានធ្វើឡើងនៅមុនពេលដែលមានការផ្ទុះកូវីដនៅក្នុងប្រទេសដែលបន្ទាប់មកវាបានបណ្តាលឲ្យជើងហោះហើរស្ទើរតែទាំងស្រុងរបស់ខ្លួនត្រូវបានផ្អាក់ដំណើរការ ដោយក្រុមហ៊ុននៅដំណើរការបានតែប្រភេទយន្តហោះដឹកទំនិញមួយប៉ុណ្ណោះ ដែលអាចទាញយកប្រាក់ចំណូលបានបន្តិចបន្តួចមកវិញ។ ជាលទ្ធផលកាលពីខែវិច្ឆិកា THAI Airways បានប្រកាសដាក់លក់យន្តហោះដឹកអ្នកដំណើររបស់ខ្លួនប្រមាណជា 34 ផងដែរនៅលើវេបសាយដែលក្នុងនោះរួមមាន 10 គ្រឿងជាប្រភេទ Boeing 747-400s ផលិតនៅឆ្នាំ 1993…
-
កម្ពុជា-ទីម័រខាងកើត ជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលទីម័រខាងកើត ជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ ការបង្ហាញឆន្ទៈក្នុងការជំរុញឱ្យបង្កើនសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបជាមួយ លោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិទីម័រខាងកើត តាមប្រព័ន្ធវីដេអូ។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្ម ទ្វេភាគី នៅមានកម្រិតទាបនៅឡើយ និងបានឯកភាពជំរុញឱ្យភាគីពាក់ព័ន្ធទាំងពីរពិនិត្យលទ្ធភាពបង្កើនសកម្មភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃ ប្រទេសទាំងពីរដែលមានស្រាប់»។ ក្នុងជំនួបរវាងខាងលើនោះដែរ រដ្ឋមន្រ្តីការបរទេសទាំងពីរ អបអរសាទរគ្នា ចំពោះការរីកចម្រើន និង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ជាច្រើនទៀត និងលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងពីរពន្លឿនការចរចាលើអនុស្សរណៈ នៃការយោគយល់គ្នាចំនួនបីផ្សេងទៀត។ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ១. កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍…
-
We are growing up ⬆️ CAMBODIA
We are growing up ⬆️ CAMBODIA 📍SIHANOUKVILLE 2021 Source: ASEAN Skyline
-
Twitter នឹងបន្ថែមមុខងារថ្មីសម្រាប់អ្នកមាន follow ច្រើនអាចរកលុយបាន
បរទេស៖ ទីបំផុតក្រោយមានការណែនាំនិងជជែកពិភាក្សាគ្នាជាយូរមកហើយនៅសប្តាហ៍នេះបណ្តាញសង្គម Twitter បានប្រកាសបង្ហាញមុខងារថ្មីមួយដែលត្រូវបានគេហៅថា Super Follows ដើម្បីឲ្យអ្នកដែលមានឥទ្ធិពលខ្លាំង និងល្បីល្បាញនៅទីនេះអាចរកលុយបន្ថែមតាមរយៈការទទួលបានចំណូលនៃការបង់ប្រាក់ប្រចាំខែ ឬsubscriber ដោយក្រុមអ្នកគាំទ្ររបស់ខ្លួន។ កន្លងមក Twitter បានព្យាយាមរកវិធីថ្មីៗទាំងការផ្សព្វផ្សាយផងដើម្បីអាចទាញរកចំណូលបានច្រើនបន្ថែមទៀតទាំងសម្រាប់ខ្លួនឯងផង និងអ្នកប្រើប្រាស់ដែលមានតាមដាន ឬ follow ច្រើនផង។នៅពេលនេះវាបានក្លាយទៅជាការពិតហើយក្រោយពេលដែល Twitter បានសម្រេចចិត្តចុងក្រោយថា Super Followsនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់អ្នកគាំទ្រទាំងឡាយណាដែលមានបំណងចង់បានមាតិកា ឬការបង្ហោះពិសេស និងផ្តាច់មុខពី idol ឬគណនីណាមួយដែលគេពេញចិត្ត និងគាំទ្រខ្លាំង។ គណនីដែលនឹងអាចទទួលបាន subscriber គឺចាំបាច់ត្រូវតែជាអ្នកដែលអាចបង្កើតជាមាតិកាប្លែក វិដេអូការ ប្រមូសិន ឬការបង្ហោះជាពិសេសទាំងឡាយណាដែលជាអ្នក follow ធម្មតានឹងមិនអាចមើលឃើញឡើយ ប៉ុន្តែទាមទារឲ្យ អ្នក follow ទាំងនោះបង់លុយជាប្រចាំខែសម្រាប់កម្មវិធីនេះដើម្បីអាចទទួលបានវិដេអូ និងមាតិកាពិសេសទាំងនោះ។ ក្រុមហ៊ុនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ការស្វែងរកអ្នកទស្សនានិងអ្នកគាំទ្រវាគឺជាឱកាសដ៏អស្ចារ្យ ហើយនៅទីនេះ Super Follows នឹងអនុញ្ញាតឲ្យក្រុមអ្នកចូលចិត្តបង្កើតមាតិកា ឬបង្ហោះព័ត៌មានប្លែកពីគេអាចទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់អ្នកគាំទ្ររបស់គេជាពិសេសគឺតាមរយៈប្រាក់កម្រៃបន្តិចបន្តិចដើម្បីអាចឲ្យពួកគេអាចបន្តផលិតវិដេអូ និងព័ត៌មានទាំងនោះបន្ថែមទៀត។ ទោះបីជាយ៉ាងណាក្តី Super Follows នឹងមិនទាន់អាចដំណើរការបានភ្លាមនោះទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថានឹងមានរឿងជាច្រើនទៀតដើម្បីចែករំលែកក្នុងពេលប៉ុន្មានខែខាងមុខហើយក៏បានបង្ហើបអំពីមុខងារមួយទៀតដែលអាចរកចំណូលបានដូចគ្នាផងដែរតាមរយៈកាសែតអេឡិចត្រូនិក ឬត្រូវបានហៅថា Revue និងក៏ដូចជាការឆាតជាសម្លេង Twitter…
-
អនុស្សរណៈយោគយល់គ្នាមួយត្រូវបានធ្វើឡើង រវាង ស្ថានទូតខ្មែរ និងសម្ព័ន្ធហិរញ្ញវត្ថុ DGB កូរ៉េ ឯកឧត្តម ឡុង ឌីម៉ង ចាត់ទុកជាសមិទ្ធផល ការទូតសេដ្ឋកិច្ចថ្មី បម្រើប្រយោជន៍ នៃប្រជាជនទាំង២
កូរ៉េខាងត្បូង៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បានចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា ក្នុងការផ្ដល់នូវកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ជាសមិទ្ធផល ដ៏ថ្លៃថ្លាថ្មីមួយទៀត នៃការងារការទូតសេដ្ឋកិច្ចដែលស្ថានទូតកម្ពុជាសម្រេចបាន។ នេះបើតាម ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ ។ តាមរយៈការចែករំលែករបស់ឯកឧត្តមឯកអគ្គរាជទូត អនុស្សារណៈ នៃការយោគយល់គ្នារវាងភាគីទាំងពីរនេះ ផ្តោតសំខាន់ទៅ លើការលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា កិច្ចគាំពារផ្សេងៗដល់ពលរដ្ឋខ្មែរនៅកូរ៉េ និងការផ្ដល់ឱកាស ដល់និស្សិតខ្មែរយើងបានបំពេញកម្មសិក្សានៅក្នុងធនាគារ DGB។ ឯកសារអនុស្សរណៈនេះ នឹងក្លាយជាឯកសារតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងគោលបំណងបង្កើន ចំណងមិត្តភាព និងផ្តល់ជាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ អនុស្សរណៈនេះផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ *កិច្ចសហការរវាងភាគីទាំងពីរក្នុងការអនុវត្តកម្មវិធីសង្គមនានា ដែលមានអត្ថប្រយោជន៍ចំពោះជនជាតិខ្មែរដែលរស់នៅកូរ៉េ និងនៅកម្ពុជា*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group ផ្តល់ឱកាសគាំទ្រដល់សិស្ស-និស្សិតកម្ពុជា អាចចូលរួមក្នុងកម្មវិធីចុះកម្មសិក្សានានានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាផ្តល់ជូនវគ្គសិក្សា ការបំពាក់បំប៉នជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ សម្រាប់សិស្ស និស្សិតកម្ពុជាផងដែរ*សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial…
-
មុខរបរចិញ្ចឹមបង្កងកំពុងមានប្រជាប្រិយភាព ខណៈតម្រូវការទីផ្សារក្នុងស្រុកកំពុងកើនឡើង
បាត់ដំបង ៖ មុខរបរចិញ្ចឹមបង្កង បច្ចុប្បន្នបានក្លាយជាមុខរបរមួយដែលមានប្រជាប្រិយភាព ខណៈដែលតម្រូវការទីផ្សារបង្កងមានកំណើនខ្ពស់ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាក្នុងប្រទេសកម្ពុជាយើងផងដែរ។ លោក តាំង លាងឆាយ ជាអ្នកបណ្តុះបណ្តាលជំនាញចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាប មានទីតាំងស្ថិតនៅទឹកដីខេត្តបាត់ដំបងបានប្រាប់ AMS ថា នៅក្នុងការចាប់ផ្តើមអាជីវកម្មខ្នាតតូចមួយនេះ ដំបូងឡើយគេអាចចាប់ផ្តើមដើមទុនប្រមាណជា 2ពាន់ដុល្លារសម្រាប់ការចំណាយទៅលើការបង្កើតស្រះទឹក និងការទិញពូជ ឬការទិញកូនបង្កងមកចិញ្ចឹម ឬអាចចិញ្ចឹមនៅក្នុងអាងក៏បាន ហើយក៏មិនចាំបាច់ទៅទិញចំណីពីគេមកឱ្យបង្កងស៊ីដែរ ដោយគេអាចរកចំណីឱ្យវាបានយ៉ាងងាយស្រួល។ លោកបានមានប្រសាសន៍ថា ៖«អ្វីដែលពិសេសសម្រាប់បងប្អូនប្រជាកសិករខ្មែរដែលចង់ចិញ្ចឹមបង្កង ខ្ញុំនឹងផ្ដល់បច្ចេកទេសជាក់ស្តែង ក៏ដូចជាពូជក្នុងការចិញ្ចឹមផងដែរ ព្រោះនៅកសិដ្ឋានខ្ញុំមានស្រះចិញ្ចឹមបង្កងយកសាច់ ប្រភេទអាងភ្ញាស់ និងមានឧបករណ៍វាស់ទឹក ប្រភពទឹកដើម្បីឱ្យអ្នករៀនបានមើលឃើញផ្ទាល់តែម្តង ព្រោះបើយើងចិញ្ចឹមយកសាច់ វាត្រូវការទីតាំងធំ ព្រោះក្នុង 1ម៉ែត្រការ៉េដាក់បានបង្កងតែ 10ក្បាលទេ។ តែបើផលិតកូនបង្កងសម្រាប់លក់វិញ ក្នុង 1ម៉ែត្រការ៉េដាក់បានប្រមាណ 100ក្បាល»។ លោក តាំង លាងឆាយ ដែលជាម្ចាស់កសិដ្ឋានបង្កង បានបញ្ជាក់ឱ្យដឹងទៀតថា៖«បងប្អូនដែលចង់ទិញពូជបង្កងរបស់ខ្ញុំ សម្រាប់កូនបង្កង 1គ្រាប់ក្នុងតម្លៃ 2ពាន់រៀល។ ដូច្នេះបើខ្ញុំផលិត 1ខែបាន 10,000កូន ខ្ញុំបានចំណូល 5,000ដុល្លារ។ សម្រាប់ពូជយកទៅបង្កាត់(ពូជមេញី1ឈ្មោល1) 1គូតម្លៃ 10ដុល្លារ ដោយអ្នកខ្លះគាត់ទិញមេ…
-
កម្ពុជា-ហ្វីលីពីនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន
ដោយ៖ម៉ាដេប៉ូរាជធានីភ្នំពេញ៖ កម្ពុជានិងប្រទេស ហ្វីលីពីន បានបង្ហាញនូវជំហររួមគ្នាមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត។ ភាគីទាំងពីរបង្ហាញជំហររួមគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សា រវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំ កម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ក្រសួងការងារបានឱ្យដឹងថាក្នុងជំនួបភាក្សានេះភាគីទាំងពីរបានពិភាក្សាគ្នានូវអ្វីដែលជាក្របខណ្ឌរបស់ប្រទេសទាំងពីរ ដែលបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏ល្អកន្លងមក ជាពិសេសក្នុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជាកាលពីឆ្នាំ២០១៦ ដែលកម្ពុជា និងហ្វីលីពីនបានចុះអនុស្សារណៈយោគយល់គ្នា ស្តីអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យការងារ ដែលតាមរយៈនេះ ប្រទេសទាំងពីរមានការងារជាច្រើនត្រូវធ្វើការជាមួយគ្នា ហើយក៏មានសេចក្តីថ្លែងការណ៍រួមមួយរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលផ្តោតទៅលើការជួយគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការជួយដោះស្រាយ និងផ្តល់កិច្ចគាំពារទៅលើបញ្ហាពលរដ្ឋ ក៏ដូចជា ពលករទេសន្តរប្រវេសន៍ការងារ ដោយសារតែហ្វីលីពីន មានស្ថានទូតជាច្រើនទូទាំងពិភពលោក និងការិយាល័យអនុព័ន្ធការងារក៏ដូចជាការិយាល័យខាងផ្នែកផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តប្រវេសន៍នៅស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។ ក្នុងពិធីនេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការការពារ និងគាំពារយ៉ាងល្អដល់ពលរដ្ឋហ្វីលីពីដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត ៥០០០នាក់ ដែលពួកគេទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ពីសមាជិកភាពរបស់បេឡាជាតិសន្តិសុខសង្គម។ លោកជំទាវបានលើកឡើងថាកាលពីកន្លងមក…
-
តូបបបរពេលយប់ផ្សារទួលទំពូងនៅតែអាចដំណើរការបានទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ
ភ្នំពេញ ៖ តាំងពីកើតមានជំងឺផ្លូវដង្ហើមកូវីដ-១៩នេះមក អាជីវកម្មតូចៗមួយចំនួនត្រូវបានរលំជាបន្តបន្ទាប់។ យ៉ាងណាមិញ ទីតាំងលក់បបរពេលយប់នៅទួលទំពូងដែលល្បីឈ្មោះតគ្នាថាឆ្ងាញ់ជាច្រើនឆ្នាំមកហើយនោះ នៅតែអាចឈរជើងបានទោះបីការលក់មានការធ្លាក់ចុះក៏ដោយ។ អ្នកស្រី នង សុម៉ាលី ជាម្ចាស់តូបបបរឈ្មោះថា អានី បានរៀបរាប់យ៉ាងដូច្នេះថា ៖ « បងលក់បបរនេះចូល៧ឆ្នាំហើយ បងចាប់ផ្ដើមលក់ដោយសារ បងឃើញម៉ាក់បងលក់បបរតាំងពីបងនៅក្មេងៗ។ តូបបងមានលក់បបរ គុយទាវ ស៊ុប ខរគោ លត បាញ់កាញ់ ជាដើម។ កាលពីមុនបងលក់បានពី ១លាន ទៅ ១លាន ៥សែនក្នុងមួយយប់តែដោយឱ្យតែផ្អើលកូវីដ លក់បានតែ ៥០ទៅ ៦០ម៉ឺនទេ”។ សម្រាប់តម្លៃបបរមួយចានគាត់លក់បាន៧០០០រៀស តែបើទូទាត់ថ្លៃគ្រឿងអស់ទៅ ១ចានចំណេញប្រមាណ២០០០រៀល។ កាលពីគាត់ចាប់ផ្ដើមដំបូង គាត់ត្រូវចំណាយប្រមាណ ១៥០០០ដុល្លាក្នុងការទិញតូប កន្លែងលក់ ហើយគេមានសម្ភារឱ្យស្រាប់ក្នុងតម្លៃខាងលើ។ អ្នកស្រីក៏បានបង្ហើបទៀតថា ម៉ូយរបស់គាត់ភាគច្រើនសុទ្ធតែជាម៉ូយរាប់ឆ្នាំមកហើយ។ ថ្មីៗនេះទើបតែលក់បានឡើងបន្តិច ស្រាប់តែមានការផ្ទុះកូវីដក្នុងសហគមន៍ម្ដងទៀតធ្វើឱ្យការលក់របស់គាត់ធ្លាក់ចុះវញ ដោយពីមុនគាត់ប្រើអង្ករអស់ពី៦ ទៅ៨គីឡូក្រាម បូករួមទាំងសាច់ចំណាយអស់ប្រមាណ៦០ម៉ឺនរៀល។ តែបច្ចុប្បន្នគាត់បានបន្ថយអង្ករ និងសាច់នៅពាក់កណ្ដាលហើយលក់នៅតែលស់ទៀត។ការរៀបចំលក់របស់អ្នកស្រីចាប់ផ្ដើមតាំងពីម៉ោង១រសៀល។ គាត់ចាប់ផ្ដើមធ្វើទឹកស៊ុប និងស្ងោររម្ងាស់សាច់យកជាតិ។ លុះដល់ម៉ោង៤កន្លះល្ងាចទើបគាត់រៀបចំលក់នៅមុខផ្សារ ហើយលក់រហូតដល់ម៉ោង១ ទៅ២ទាបភ្លឺទើបរៀបចំវិលត្រឡប់ទៅផ្ទះវិញ។ដោយសារការធ្លាក់ចុះនៃការលក់…