-
លោក ជិន សារិន ៖ បោះបង់អាជីពចំណូលខ្ពស់ «វិស្វករសំណង់» មកចេញរកស៊ីក្លាយជាម្ចាស់អាជីវកម្មទាខ្វៃជាង២០សាខា
ភ្នំពេញ៖លោក ជិន សារិន វ័យជាងសាមសិបឆ្នាំ ជាម្ចាស់អាជីវកម្មទាខ្វៃយីហោក្នុងស្រុក ដែលមានទីស្នាក់ការកណ្តាលនៅភ្នំពេញ និងរទេះស្តង់ដារចំនួនជាង20សាខា ទាំងនៅរាជធានីភ្នំពេញ និងមានសាខានៅតាមបណ្តាខេត្តសក្តានុពលមួយចំនួនទៀតផង។ សហគ្រិនរូបនេះបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនបន្ទាប់ពីបោះបង់អាជីពចំណូលខ្ពស់ផ្នែកវិស្វករ ដើម្បីចាប់យករបរលក់ទាខ្វៃមួយដែលមានយីហោ «ទាខ្វៃ007»ក្នុងគោលដៅធំៗពីរ គោលដៅទីមួយ គឺចង់បង្កើតការងារឲ្យអ្នកដទៃឲ្យបានច្រើន និងគោលដៅមួយទៀត លោកចង់បង្កើតយីហោខ្លួនឯងមួយ ដែលអាចពង្រីកសាខាបានគ្រប់ទីកន្លែង ពោលគឺអាចលក់សិទ្ធិអាជីវកម្ម(ហ្រ្វេនឆាយ)បាន។ សហគ្រិនរូបនេះ បានប្រាប់ AMS Economy ថា ដើម្បីអាចចាប់ផ្តើមរបរនេះបាន គាត់បានទៅរៀនជំនាញម្ហូបអាហារបន្ថែម មុននឹងចាប់របរដុតទា ដោយមានការណែនាំបន្ថែមពីដៃគូផ្គត់ផ្គង់ជាជនជាតិចិន។ ត្រឹមមួយឆ្នាំប៉ុណ្ណោះពោលគឺឆ្នាំ2016 សហគ្រិនវ័យក្មេងរូបនេះ បានពង្រីកខ្លួន៣សាខា និងបានពង្រីកសង្វាក់ផលិតកម្មកាន់តែធំរហូតអាចពង្រីកសាខាជាបន្តបន្ទាប់ និងចេញលក់ហ្រ្វេនឆាយនៅចុងឆ្នាំ2020កន្លងទៅថ្មីៗនេះ ក្រោយរៀបចំទីស្នាក់ការកណ្តាល រចនាសម្ព័ន្ធក្រុមហ៊ុន និងប្រតិបត្តិការណ៍សម្រាប់គ្រប់គ្រងអាជីវកម្មដែលមានសាខាច្រើនរួចរាល់។ សហគ្រិនមកពីខេត្តតាកែវរូបនេះ បានបន្តថា យុទ្ធសាស្រ្តរកស៊ីដែលជួយជម្រុញឲ្យអាជីវកម្មនេះរីកចម្រើនមកទល់សព្វថ្ងៃនោះគឺ ការយក”អតិថិជន”ជាគោលដៅទីមួយ រីឯ«បុគ្គលិក»ជាគោលដៅសំខាន់បន្ទាប់ និង«ដៃគូអាជីវកម្ម»ជាគោលដៅចុងក្រោយ។លោកបកស្រាយបន្ថែមថា ការយកអតិថិជនជាគោលដៅទីមួយ គឺការស្វែងរកអ្វីដែលថ្មី រសជាតិថ្មី គុណភាពផលិតផល និងសេវាកម្មផ្សេងៗឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យអតិថិជនមានភាពងាយស្រួល និងមានដាក់ភាពស្មោះត្រង់នៅក្នុងការលក់ផលិតផល ដោយមិនដាក់របស់មិនល្អ និងខូចគុណភាពលក់ជូនភ្ញៀវឡើយ។រីឯបុគ្គលិក គឺគាត់សំដៅលើការផ្តល់ភាពកក់ក្តៅក្នុងការធ្វើការ អ្នកដែលខំប្រឹងនឹងទទួលបានការកោតសរសើរ និងតួនាទីសំខាន់ក្នុងក្រុមហ៊ុន ពិសេសនោះអ្នកដែលធ្វើការជាមួយគាត់នឹងទទួលបានការបណ្តុះបណ្តាលបន្ថែម ដើម្បីអោយជីវិត…
-
តើសេដ្ឋកិច្ច និងស្ថានភាពរបស់មីយ៉ាន់ម៉ាអាចស្រោចស្រង់ឡើងវិញដែរឬទេ?
បរទេស៖ការប៉ះទង្គិចគ្នាមានសភាពកាន់តែធ្ងន់ធ្ងរ និងកាចសាហាវរវាងក្រុមយោធាមីយ៉ាន់ម៉ា និងក្រុមបាតុករហើយដោយត្រឹមតែមួយថ្ងៃប៉ុណ្ណោះកាលពីថ្ងៃអាទិត្យម្សិលមិញពលរដ្ឋមីយ់ាន់ម៉ាយ៉ាងហោចណាស់ 18 នាក់បានបាត់បង់ជីវិត។ អស់រយៈពេល 1 ខែមកហើយដែលរដ្ឋប្រហារដោយយោធានៅតែបន្តកើតឡើងខណៈដែលសកម្មភាពសេដ្ឋកិច្ចជាច្រើនត្រូវបានជាប់គាំង។សំណួរជាច្រើនត្រូវបានធ្វើឡើងហើយនៅពេលនេះរឿងដែលគេចង់ដឹងជាងគេនោះគឺថាតើស្ថានភាពនិងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាអាចងើបឡើងវិញឬស្រោចស្រង់ឡើងវិញដែរឬទេ? យើងនាំគ្នាទៅមើលស្ថានភាពរបស់សេដ្ឋកិច្ចនិងប្រតិកម្មរបស់អន្តរជាតិចុងក្រោយនេះចំពោះមីយ៉ាន់ម៉ាដើម្បីអាចធ្វើការព្យាករណ៍បានពីអនាគតរបស់មីយ៉ាន់ម៉ា៖ កិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដក្លាយទៅជាបញ្ហាស្រពេចស្រពិលខណៈដែលក្រុមការងារសុខាភិបាលជួរមុខបានក្លាយទៅជាបាតុករជួរមុខដើម្បីធ្វើការតវ៉ាទៅនឹងរដ្ឋប្រហារ។ សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាដែលត្រូវបានចេញផ្សាយដោយបាងកកប៉ុស្តិ៍បានសរសេរថាកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងនោះប្រមាណជា 90 ភាគរយនៃអ្នកបើករថយន្តដឹកទំនិញធំៗទាំង 4000 នាក់នៅក្នុងផែសមុទ្រទាំង 4 របស់ប្រទេសនាំគ្នាបញ្ចប់ការងារដើម្បីចូលរួមធ្វើការតវ៉ាដែលវាបានធ្វើឲ្យការដឹកជញ្ជូនទំនិញនាំចូលមានសភាពយឺតយ៉ាវយ៉ាងខ្លាំងទោះបីជាអ្នកបើកបរទាំងនោះបានសន្យាថានឹងធ្វើការដឹកជញ្ជូនតែអាហារនិងថ្នាំសង្កូវប៉ុណ្ណោះសម្រាប់រោងចក្រនិងពលរដ្ឋ។ ការនាំចេញរបស់មីយ៉ាន់ម៉ាក៏ជួបបញ្ហាដូចគ្នាខណៈដែរអតិថិជនបរទេសកំពុងរងសំពាធក្នុងការសម្រេចចិត្តផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ផ្សេងជំនួសវិញព្រោះថាមីយ៉ាន់ម៉ាកំពុងទទួលបានទណ្ឌកម្មជាច្រើននិងបន្តបន្ទាប់គ្នា។ ក្នុងនោះធនាគារពិភពលោក World Bank បានប្រកាសផ្អាកជំនួយសម្រាប់គម្រោងអភិវឌ្ឍជាច្រើនរួចទៅហើយសម្រាប់មីយ៉ាន់ម៉ាខណៈដែលម្ចាស់ជំនួយធំៗទៀតដូចជាជប៉ុនជាច្រើនក៏បានត្រៀមដកជំនួយយ៉ាងហោចណាស់ពាក់កណ្តាលចេញពីមីយ៉ាន់ម៉ាផងដែរក្នុងពេលនេះ។ ទាំងទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយផ្ទាល់និងប្រយោលនឹងធ្វើឲ្យអត្រានៃការវិនិយោគបរទេស FDI ធ្លាក់ចុះខណៈដែលមីយ់ាន់ម៉ាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍនោះពិតជាត្រូវការវិនិយោគបែបនេះខ្លាំងដែលតួលេខចុងក្រោយបានបញ្ជាក់ថា FDI មានទំហំដល់ទៅ 5 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP។ ក្នុងនោះបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីដែលសហប្រតិបត្តិការជាមួយនឹងមីយ៉ាន់ម៉ាគឺជាអ្នកទទួលរងផលប៉ះពាល់ច្រើនជាងគេនៅពេលដែលនិយាយអំពីវិនិយោគបរទេសនោះមានដូចជាសិង្ហបុរីចិនថៃជប៉ុននិងក៏ដូចជាបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុបជាពិសេសហូឡុង់និងអង់គ្លេស។ក្នុងនោះញូវសឺឡេនបានសម្រេចចិត្តផ្តាច់ទំនាក់ទំនងមុនគេជាមួយនឹងមីយ់ាន់ម៉ាតាំងតែពីថ្ងៃទី 9 កុម្ភៈខណៈដែលប្រទេសជាច្រើនផ្សេងទៀតប្រកាសដាក់ទោសចំពោះសកម្មភាពយោធាចុងក្រោយនេះ។ ច្បាស់ណាស់ចំពោះបណ្តាប្រទេសនៅតំបន់អាស៊ីគឺនឹងមិនមានការសម្រេចចិត្តងាយស្រួលឡើយចំពោះបញ្ហានៅមីយ៉ាន់ម៉ាប៉ុន្តែតាមការបញ្ជាក់បន្ថែមរបស់កាសែតបាងកកប៉ុស្តិ៍ជឿជាក់ថាមានតែចិនប៉ុណ្ណោះដែលនឹងអាចដើរតួយ៉ាងសំខាន់នៅក្នុងការដោះស្រាយឬសម្រួលបញ្ហានេះពីព្រោះថាចុងក្រោយនេះចិនគឺជាអ្នកដែលមានការផ្តោតយកចិត្តទុកដាក់ខ្លាំងក្នុងការងារបណ្តាក់ទុកនៅក្នុងប្រទេសមួយនេះក្នុងនោះគោលបំណងធំរបស់ខ្លួនគឺដើម្បីអាចទទួលបានជោគជ័យចំពោះគម្រោងយក្ស Belt and Road Project៕
-
វិនិយោគចិននៅក្នុងប្រទេសអូស្ត្រាលីដាំក្បាលចុះជាង 60 ភាគរយកាលពីឆ្នាំទៅ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសអូស្ត្រាលីត្រូវបានគេដឹងថាបានធ្លាក់ចុះខ្លាំងរហូតទៅដល់ 61 ភាគរយកាលពីឆ្នាំ2020 ដែលវាគឺជាតួលេខមិនធ្លាប់មានឡើយក្នុងរយៈពេល 6 ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះយ៉ាងគំហុកនេះក៏ត្រូវបានគេមើលឃើញថាបានកើតឡើងនៅក្នុងពេលដែលស្ថានភាពការទូតរវាងប្រទេសមហាយក្សទាំងពីរកំពុងមានភាពតានតឹងដាក់គ្នាដោយក្នងនោះតាមទិន្នន័យដែលបានបង្ហាញដោយសកលវិទ្យាល័យជាតិអូស្ត្រាលីបានឲ្យយើងឃើញថាទំហំវិនិយោគរបស់ចិននៅក្នុងប្រទេសអូស្ត្រាលីមានត្រឹមតែ 780 លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំទៅ។ នៅក្នុងឆ្នាំ 2020 នេះផងដែរក្រុមហ៊ុនវិនិយោគរបស់ចិនមានចំនួនត្រឹមតែ 20 ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលីធៀបទៅនឹងទំហំវិនិយោគខ្លាំងបំផុតកាលពីឆ្នាំ 2016 ដែលគ្រានោះក្រុមហ៊ុនចិនមានរហូតទៅដល់ 111 ។ដោយឡែកតួលេខកាលពីឆ្នាំ 2019 វិនិយោគចិនគឺ បានធ្លាក់ចុះរហូតទៅដល់ 47 ភាគរយរួចទៅហើយដែលឆ្នាំនោះទំហំវិនិយោគសរុបមានត្រឹមតែ 1.57 ពាន់លានដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនចិនជាទូទៅត្រូវបានគេដឹងថាបានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់របស់ប្រទេសអូស្ត្រាលីនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែតាមតួលេខកាលពីឆ្នាំទៅអាចឲ្យយើងឃើញថាចិនបានប្រើប្រាស់ការវិនិយោគរបស់ខ្លួនតែទៅលើវិស័យអចលនទ្រព្យ 357 លានដុល្លារវិស័យរុករករ៉ែ 321 លានដុល្លារនិងវិស័យរោងចក្រ 119 លានដុល្លារ។ តើចិននិងអាមេរិកទើសទាល់គ្នាតាំងពីពេលណាមកនិងដោយសារអ្វី? កាលពីខែមេសាកន្លងទៅរដ្ឋាភិបាលអូស្ត្រាលីក្រោមការគាំទ្រពីសំណាក់នាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវឲ្យអន្តរជាតិក្នុងការស៊ើបអង្កេតឲ្យបានម៉ត់ចត់ទៅលើប្រភពដើមនៃកូវីដនៅក្នុងប្រទេសចិនទីក្រុងវូហានដែលវាត្រូវបានបង្កទៅជាកំហឹងយ៉ាងខ្លាំងដោយរដ្ឋាភិបាលក្រុងប៉េកាំង។ ជាការឆ្លើយតបចិនបានប្រកាសដាក់ទណ្ឌកម្មដូចជាការតម្លើងតម្លៃនិងការរឹតបន្តឹងពាណិជ្ជកម្មជាមួយនឹងទំនិញរបស់អូស្ត្រាលីដូចជាស្រាក្រហមសាច់គោបង្កងហើយនៅក្នុងមុខទំនិញខ្លះតម្លៃរបស់វាត្រូវបានបង្កើនឡើងរហូតទៅដល់ 200 ភាគរយ។តានតឹងគ្នាលើកនេះក៏បានបង្កទៅជាបញ្ហាសម្រាប់ផលិតផលធ្យូងថ្មទៀតផងដោយនាវាដឹកធ្យូងថ្មជាច្រើនគ្រឿងត្រូវបានជាប់គាំងនៅក្នុងឈូងសមុទ្រនៃប្រទេសចិន៕
-
ដំណាំផ្កាឈូករ័ត្ន បានទាំងស្អាត បានទាំងទិន្នផល
ប្រសិនបើអ្នករស់នៅ ក៏ដូចជាធ្លាប់ឆ្លងកាត់ខេត្តកំពង់ចាម ឬត្បូងឃ្មុំ បងប្អូនច្បាស់ជាឮពីភាពល្បីល្បាញរបស់ចំការផ្កាឈូករ័ត្នជីរោទិ៍ជាក់ជាមិនខាន។ ថ្ងៃនេះ យើងមកដឹងពីទិដ្ឋភាពផ្សេងៗនៃចម្ការផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយនេះទាំងអស់គ្នា។ លោក ប៉ត សុផល ជាម្ចាស់ចម្ការផ្កាឈូករ័ត្នមួយដែលមានទីតាំនៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅប្រមាណ៤គីឡូម៉ែតពីប៉មបារាំង។ លោកបានរៀបរាប់ឱ្យដឹងថា ចំការរបស់គាត់មានទំហំប្រមាណជាង៦ ហិចតា ដែលចែកជាប្រមាណ១៣ ឡូតិ៍ ហើយដីទាំងនេះជាដីកេររបស់គាត់ខ្លះ ទិញបន្តខ្លះ និងជួលពីបងប្អូនគាត់ខ្លះ ។ ឡូតិ៍នីមួយៗមានដាំផ្កាច្រើនប្រភេទដូចជាផ្កាស្បៃរឿង ស្បៃរឿងបារាំងជាដើម ពិសេសផ្កាឈូករ័ត្នដែលជាតំណាង និងត្រូវបានដាំច្រើនជាងគេ។ ម្ចាស់ចំការរូបនេះបានប្រាប់ឱ្យដឹងថា៖« ដំបូង ខ្ញុំ និងមិត្តភក្ដិសហការគ្នាបង្កើតជាអង្គការបង្រៀនភាសាអង់គ្លេស ជំនាញកុំព្យូទ័រជាដើមដល់ក្មេងៗក្នុងភូមិដោយមិនយកលុយ។ ក្រោយមកគ្នាខ្ញុំម្នាក់ចាប់អារម្មណ៍រឿងចិញ្ចឹមឃ្មុំ ក៏បានទៅរៀននៅភ្នំពេញ ហើយក៏បានទិញឃ្មុំយកមកសាកល្បងចិញ្ចឹម។ គ្រានោះដោយសារនៅក្នុងភូមិពិបាករកចំណីឱ្យឃ្មុំស៊ី ក៏ចេះតែរកផ្កាផ្សេងៗដែលត្រូវនឹងឃ្មុំ ហើយក្រោយមកក៏នឹកឃើញផ្កាឈូករ័ត្ននេះតែម្ដង។ យើងដាំទៅស្រាប់តែមានគេមកមើលច្រើន ហើយក៏ពង្រីកមកកន្លែងថ្មីនេះវិញទៅ»។ បច្ចុប្បន្ន ការចិញ្ចឹមឃ្មុំរបស់លោក សុផល នៅដាក់តែ ២ ទៅ ៣ ឡាំងប៉ុណ្ណោះ ដោយសារគាត់បានចែកជាមួយគ្នាគាត់ដាច់ដោយឡែករវាងអ្នកកាន់កាប់ចំការផ្កានេះ និងអ្នកកាន់ផ្នែកចិញ្ចឹមឃ្មុំ ហើយក៏បន្តពង្រីកអាជីវកម្មចិញ្ចឹមជាបន្តបន្ទាប់កើនដល់រាប់រយឡាំង ដែលក្នុងមួយឡាំងមាន ៨បង្គង ហើយពេលបានទិន្នផលអាចយកមកលក់នៅចំការផ្កានេះ។ការដាំផ្កានេះឈូករ័ត្ននេះ លោក សុផល បានប្រាប់ឱ្យដឹងទៀតថា…
-
សង្វាក់ផលិតកម្មរោងចក្ររបស់ចិនមានល្បឿនយឺតជាងការរំពឹងទុក
បរទេស៖កាសែតចិនដេលីនៅថ្ងៃនេះបានឲ្យដឹងថាសកម្មភាពរោងចក្រនៃប្រទេសចិនសម្រាប់ខែកុម្ភៈមានល្បឿនធ្លាក់ចុះខ្លាំងបើធៀបទៅនឹងពេលវេលាកាលពីខែមករា ហើយក៏ជាខែដែលត្រូវបានគេមើលឃើញថាមានកំណើនផលិតតិចបំផុតជាងគេគិតចាប់តាំងតែពីខែឧសភាមកដែលខ្លួនបានខកខានមិនអាចធ្វើបានតែការរំពឹងទុករបស់ទីផ្សារឡើយ។ ទិន្នន័យដែលត្រូវបានបញ្ចេញដោយការិយាល័យគ្រប់គ្រងស្ថិតិជាតិ (NBS) បានបង្ហាញថាអត្រានៃការផលិតបានធ្លាក់ចុះមកត្រឹមតែ 50.6 ភាគរយពី 51.3 ភាគរយកាលពីខែមករា ហើយបើទោះបីជាវាស្ថិតនៅក្នុងអត្រា 50 ភាគរយក្តី ប៉ុន្តែវាមានទំហំតិចជាងការរំពឹងទុកដែលចិនធ្លាប់មានគឺប្រមាណជា51.1ភាគរយ។ ជាធម្មតាសកម្មភាពរោងចក្រនៅក្នុងប្រទេសចិនតែងតែជួបបញ្ហាបន្តិចនៅក្នុងរដូវចូលឆ្នាំរបស់ខ្លួនដោយសារតែក្រុមកម្មករត្រូវធ្វើដំណើរទៅលេងស្រុកកំណើតប៉ុន្តែនៅក្នុងឆ្នាំនេះរដ្ឋាភិបាលបានប្រកាសរួចមកហើយថាពួកគេមិនអាចធ្វើបានដូចរាល់ឆ្នាំឡើយដើម្បីអាចធានាបាននូវការទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដសាជាថ្មី។ មួយរយៈចុងក្រោយនេះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបាននិងកំពុងកើនឡើងយ៉ាងខ្លាំងឥតឈប់ឈរដោយសារតែការនាំចេញដ៏រឹងមាំនិងតម្រូវការកើនឡើងជាពិសេសគឺមានការជម្រុញពីក្រោយពីសំណាក់រដ្ឋាភិបាលចិនផ្ទាល់តែម្តង។ ដោយឡែកការបញ្ជាទិញនាំចេញសម្រាប់ខែកុម្ភៈក៏មានការធ្លាក់ចុះមកត្រឹមតែ 48.8 ភាគរយប៉ុណ្ណោះនៅក្នុងខែកុម្ភៈនេះធៀបទៅនឹងខែមករាដែលមានទៅដល់ 50.2 ភាគរយ។ទោះបីជាមើលឃើញមានកំណើតសេដ្ឋកិច្ចប្រមាណជា 2.3 ភាគរយក្តីកាលពីឆ្នាំទៅប៉ុន្តែសម្រាប់ឆ្នាំ 2021 រដ្ឋាភិបាលចិនហាក់ដូចជាមានភាពស្ទាក់ស្ទើរក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ចពីព្រោះថាដំណើរការសេដ្ឋកិច្ចនៅតាមខេត្តរបស់ខ្លួនកំពុងជួបប្រឈមនឹងបញ្ហាសំពាធជាច្រើនដូចជាបំណុលកាន់តែច្រើនព្រមទាំងគោលនយោបាយផ្សេងៗផងដែរ។ យោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីដើមសប្តាហ៍មុនបានបញ្ជាក់ថាចិននឹងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗថែមទៀតក្នុងការជំរុញគោលនយោបាយគាំទ្រដល់ពាណិជ្ជកម្មបរទេសនិងធានាឲ្យប្រតិបត្តិការនៃសង្វាក់ផលិតកម្មដំណើរការបានល្អប្រសើរឡើង៕
-
អ្នកជំនាញសេដ្ឋកិច្ច ៖ ការរាលដាលជំងឺកូវីដ-19 នៃសហគមន៍20កុម្ភៈកាន់តែធំ កាន់តែប៉ះពាល់ដល់សេដ្ឋកិច្ច
សន្ទុះនៃការឆ្លងជំងឺកូវីដ-19 នៃព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈត្រូវបានរាជរដ្ឋាភិបាលនៅតែបន្តស្វែងរកអ្នកពាក់ព័ន្ធ ដោយបានបិទទីកន្លែងដែលប៉ះពាល់រហូតដល់ជាង70កន្លែង ដែលបង្ហាញថាចំនួនអ្នកឆ្លងជំងឺនេះកាន់តែច្រើន ហើយស្ថានការណ៍កាន់តែធំទៅ នឹងធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ2021 ។ នេះជាការលើកឡើងរបស់លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានរាជបណ្ឌិត្យសភា។ លោកបណ្ឌិតហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស ប្រសិនបើករណីដែលកើតឡើងភ្លាម ហើយសភាពការណ៍ប្រកាសបិទទីកន្លែងប្រកបអាជីវកម្មភ្លាម ហាក់ដូចជាពន្លត់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យមានបញ្ហាធំជាងនេះ ហេតុដូច្នេះហើយទើបរដ្ឋាភិបាល ធ្វើការបិទជាជំហានៗ ដោយផ្អែកទៅលើស្ថានការណ៍ជាក់ស្ដែងចំពោះមុខដែលបានកើតឡើង។ លោកបណ្ឌិតបានបញ្ជាក់ថាដែរថា នេះជាឧបសគ្គធំចំពោះមុខសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោក ដូច្នេះទើបរាជរដ្ឋាភិបាលបានធ្វើជាជំហានៗ ដើម្បីគ្រប់គ្រងសភាពការណ៍ឱ្យបាន បើគ្រប់គ្រងមិនបានទេនោះ វាកាន់តែរីកធំទៅៗ នាំឱ្យការចំណាយទៅលើសេដ្ឋកិច្ច ដូចជារៀបចំ សេវាកម្ម ការធ្វើ ចត្តាឡីស័ក ការព្យាបាល និងថែរទាំជាដើម គឺត្រូវចំណាយកាន់តែខ្ពស់ ព្រោះថាការដែលអ្វីៗសុទ្ធតែចំណាយទាំងអស់ ដែលចាំបាច់ធ្វើម៉េចកុំឱ្យរីករាលដាលរហ័សលឿន នោះវានឹងចំណាយក៏កាន់តែខ្ពស់ដែរ។ ដោយដោយឡែកផលប៉ះពាល់នៃសេដ្ឋកិច្ចប្រាកដជាមានហើយ ដោយសារមានការផ្ទុះឡើងនូវការឆ្លងនូវជំងឺ គឺដូចនេះចរន្តសេដ្ឋកិច្ច ការទិញលក់ ការជួញដូរ ឬការធ្វើដំណើរ ទៅក្រៅប្រទេស ឬនៅក្នុងស្រុក ក៏ត្រូវផ្អាក បើស្ថានភាពឆ្លងនៅបន្ត សកម្មភាពនៃការស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងជួបបញ្ហាច្រើន។ នេះបើតាមបណ្ឌិត ហុង…
-
រដ្ឋាភិបាលចិនផ្តល់ជំនួយវ៉ាក់សាំងកូវីដ-19 ជំហានទី2 ចំនួន40 ម៉ឺនដូសទៀតដល់កម្ពុជា
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-19ជំហានទី2 ចំនួន40ម៉ឺនដូសទៀតដល់កម្ពុជា ។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី01 ខែមីនា ឆ្នាំ2021នេះ។ នៅលើទំព័រ Facebook របស់ស្ថានទូតចិន បានបង្ហោះយ៉ាងដូច្នេះថា៖ «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-19 រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-19ចំនួន 40 ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ជំនួយវ៉ាក់សាំងដែលចិនផ្តល់ជំនួយមកកម្ពុជា តាមរយៈក្រសួងការពារជាតិជំហានទី2នេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ប្រភេទស៊ីណូហ្វាមនឹងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់រៀបចំជាក់លាក់នៅឡើយទេ។មហាមិត្តចិនតាមរយៈសំណើរបស់ក្រសួងការពារជាតិកម្ពុជា បានសម្រេចផ្តល់ជំនួយវ៉ាក់សាំង Sinopharm ដល់កម្ពុជាចំនួន1លានដូស ក្នុងនោះការដឹកជញ្ជូនជំហានទី1ចំនួន60ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2021 កន្លងទៅនេះ។ គេអាចចាំបានថាកាលពីថ្ងៃ7 ខែកុម្ភៈ វ៉ាក់សាំងកូវីដ-19 ឈ្មោះស៊ីណូហ្វាមដែលជាអំណោយរបស់ភាគីចិនជូនចំពោះកម្ពុជាចំនួន 60 ម៉ឺនដូសបានដឹកតាមយន្តហោះពិសេសរបស់ចិនមកដល់កម្ពុជា ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចាប់តាំងពីថ្ងៃទី10ខែកុម្ភៈ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីជាន់ខ្ពស់ រួមទាំងក្រសួងការពារជាតិកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ស៊ីណូហ្វាម…
-
សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងខណៈកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក
បើពុំមានអ្វីប្រែប្រួលទេនោះប្រទេសកម្ពុជា នឹងទទួលបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន324,000ដូសជាលើកដំបូង ផ្តល់ជាជំនួយ ដោយមជ្ឈ មណ្ឌល កូវ៉ាក់ (COVAX Facility) ដែលនឹងមកដល់នៅថ្ងៃទី02 ខែមីនា ឆ្នាំ2021ខាងមុខនេះ។ ក្រសួងសុខាភិបាលបានជូនដំណឹងរួចមកថា កម្ពុជានឹងទទួលបានវ៉ាក់សាំង អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន 324,000ដូស ខណៈដែលសម្ដេចតេជោ ហ៊ុន សែន ក៏បាន ប្រកាសចាក់វ៉ាក់សាំងនេះ បន្ទាប់ពីវ៉ាក់សាំងមកដល់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈ រដ្ឋ មន្ត្រី នៅព្រឹកថ្ងៃទី28 ខែកុម្ភៈ បានចាត់ឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាង សម្ដេច ទៅទទួលវ៉ាក់សាំងនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅល្ងាចថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2021បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-19…
-
កូវីដ-១៩ វាយប្រហារកសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេនៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់មាត់សមុទ្រដូចជាខេត្តកែប កំពត និងព្រះសីហនុជាដើម ភាគច្រើនប្រកបរបរនេសាទ។ ដោយឡែក ស្ត្រីម្នាក់នៅខេត្តព្រះសីហនុបែរមានគំនិតប្លែកពីគេដោយបានបើកកសិដ្ឋានចិញ្ចឹមក្ដាមតែម្ដង។ អ្នកស្រី អ៊ុង ពុធមូល្លិកា ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេមួយនៅវាលរិញ ខេត្តព្រះសីហនុ។ កសិដ្ឋានមួយនេះមានស្រះចិញ្ចឹមសរុបប្រមាណ២០ស្រះ លាតសន្ធឹងលើផ្ទៃដីជាង ១០ហិចតា។ ក្នុងចំណោម២០ស្រះនោះ មានស្រះខ្លះសម្រាប់បំប៉នកូនក្ដាមតូចៗ។ អ្នកស្រីបានប្រាប់ឱ្យដឹងថា៖ «ក្នុងមួយស្រះយើងដាក់កូនក្ដាមចូល ៣០០គីឡូក្រាម ហើយក្នុង១គីឡូក្រាម មានក្ដាម១៧ក្បាល អ៊ីចឹង១ស្រះមានក្ដាមរាប់ពាន់ក្បាល»។ គាត់បន្តថា «កូនក្ដាមទាំងនេះបានមកពីអ្នកនេសាទដែលយកមកលក់ឱ្យ ហើយយើងក៏យកមកចិញ្ចឹមបន្តដោយប្រើត្រីនុយ។ ដោយសារតម្រូវការមានកាន់តែច្រើន ប៉ុន្តែកូនក្ដាមធម្មជាតិមិនអាចបំពេញសេចក្ដីត្រូវការបានទេ ព្រោះវាសម្បូរតែ៣ខែប៉ុណ្ណោះក្នុង១ឆ្នាំ ហេតុនេះមានតែវិធីធ្វើការភ្ញាស់កូនដោយខ្លួនឯងតែម្ដង»។ ការចិញ្ចឹមក្ដាមថ្មនេះត្រូវបានអ្នកស្រីអះអាងថាត្រូវចំណាយពេលប្រមាណ ២ខែកន្លះ ទៅ ៣ខែទើបអាចចាប់លក់បាន។ អ្នកស្រីបានរៀបរាប់ថា ៖ «ក្ដាមដែលយើងចាប់លក់គឺក្ដាមមានទម្ងន់ចាប់ពី៣ខាំឡើងទៅ ជាក្ដាមលេខ១ ក្ដាមមានទម្ងន់២ខាំកន្លះចុះ ជាក្ដាមលេខ២ ហើយនឹងក្ដាមមេពង ឯក្ដាមណាតូចៗយើងប្រលែងវាចូលស្រះវិញ»។ការចិញ្ចឹមក្ដាមថ្មនេះ ទាមទារឱ្យមានបច្ចេកទេស និងមានការយកចិត្តទុកដាក់ខ្ពស់ ហាលក្ដៅ ហាលភ្លៀងជាដើមទើបអាចចញ្ចឹមបាន។ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលចង់ចិញ្ចឹមក្ដាមថ្មនេះ បងប្អូនអាចធ្វើការទិញកូនក្ដាមពីកសិដ្ឋានរបស់អ្នកស្រីផ្ទាល់ ហើយអ្នកស្រីនឹងធ្វើការបង្រៀនបច្ចេកទេសចិញ្ចឹមតាំងពីថ្ងៃដាក់ ដល់ថ្ងៃប្រមូលផលតែម្ដង។យ៉ាងណាមិញ កាលពីមុន ថ្ងៃធម្មតា អតិថិជនបញ្ជាទិញប្រមាណ ៤០-១០០គីឡូក្រាម…
-
តានតឹងខ្លាំងរឿងលុយ និងបំណុល សាកល្បងវិធីសាមញ្ញទាំងនេះកុំឲ្យវាក្លាយទៅជាស្ត្រេស
លុយ និងបំណុល ៖ មនុស្សភាគច្រើនគឺតែងតែមានអារម្មណ៍បាក់ទឹកចិត្ត តានតឹង ធុញថប់ខ្លាំងនៅពេលដែលពួកគេត្រូវជួបបញ្ហាប្រឈមមុខជាច្រើនដែលលំបាកដោះស្រាយក្នុងនោះអាចមានដូចជាការបាត់បង់ការងារអារម្មណ៍ថាអត់ប្រយោជន៍ និងត្រូវប្រឈមនឹងការគិតដោះស្រាយបញ្ហាបំណុលតែម្តង។ ពួកគេក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អគិតច្រើននិងសូម្បីតែនិយាយអំពីបញ្ហានេះទៅកាន់អ្នកដទៃដោយសារមានភាពខ្មាស់អៀន។បញ្ហានេះនឹងមានចំនួនកាន់តែច្រើនទៅនិងទំងន់កាន់តែធ្ងន់ទៅរហូតធ្វើឲ្យមនុស្សមួយចំនួនដល់ថ្នាក់គិតខ្លីធ្វើរឿងមិនល្អៗក៏ថាបាននិងកើតទៅជាជំងឺស្ត្រេសនាពេលខាងមុខ៖ អ្នកត្រូវចាំថា 1 បញ្ហាគឺ 1000 ដំណោះស្រាយ ប៉ុន្តែមុនពេលដែលអ្នកអាចគិតរកដំណោះស្រាយបានចាំបាច់ត្រូវចាំថាអ្នកត្រូវមានសុខភាពផ្លូវចិត្តដ៏ល្អមួយផងដែរ។ ធ្វើយ៉ាងណាទើបធ្វើឲ្យអ្នកអាចគេចចេញពីកង្វល់ខាងលើនេះ? តាមពិតការអនុវត្តសកម្មភាពសាមញ្ញៗខាងក្រោមគឺពិតជាជួយឲ្យអ្នកមានភាពធូរស្រាលពីបញ្ហានេះ៖ ធ្វើឲ្យខ្លួនរវល់ និងសកម្ម ៖ ជួបមិត្តភ័ក្តផឹកកាហ្វេជជែកពិភាក្សាគ្នាលេង បន្តធ្វើបច្ចុប្បន្នភាព CV របស់អ្នក ហើយបើសល់ពេលវេលាខ្លះកុំនៅស្ងៀម ព្រោះថានឹងនឹកឃើញតែបញ្ហាជាប់ជានិច្ច ដូចនេះការហាត់ប្រាណ ឬលេងកីឡាគឺជារឿងល្អបំផុត។ ប្រឈមមុខទៅនឹងភាពភ័យខ្លាច ៖ បើអ្នកមានបំណុលច្រើន និងបញ្ហាច្រើនក្នុងពេលដំណាលគ្នានោះគឺត្រូវតែប្រឈមមុខជាមួយនឹងវា។ ត្រូវបែកចែកពេលវេលារបស់អ្នកក្នុងមួយថ្ងៃៗឱ្យបានច្បាស់លាស់ ក្រៅតែពីការធ្វើការ និងរកស៊ីហើយនោះ ត្រូវគិតរៀបចំបញ្ហាទាំងនោះទៅជាបញ្ជីអាទិភាពដែលត្រូវដោះស្រាយ ប៉ុន្តែថាតើមួយណាគួរដោះស្រាយមុនគេ ឬមួយណាត្រូវដោះស្រាយដោយរបៀបណា? កុំពិសារជាតិស្រវឹងច្រើនពេក ៖ មនុស្សភាគច្រើនគិតថាការផឹកស្រាដើម្បីលុបចោលការគិតច្រើន និងការពិបាកចិត្ត ហើយងាយស្រួលគេងជាងមុន ប៉ុន្តែអ្នកត្រូវចាំថានៅពេលដែលចាប់ផ្តើមធ្វើបែបនេះអ្នកនឹងចំណាយលុយកាន់តែច្រើនជាងមុន ជាពិសេសសុខភាពរបស់អ្នកនឹងចាប់ផ្តើមទ្រុឌទ្រោមទាំងប្រាជ្ញា និងស្មារតី ដូចនេះមុន និងក្រោយអ្នកនឹងកាន់តែទន់ខ្សោយចំពោះការដោះស្រាយបញ្ហា។ កុំបោះបង់ទំលាប់ការងារប្រចាំថ្ងៃរបស់អ្នក៖ ងើបឡើងម៉ោងដែលអ្នកធ្លាប់ធ្វើ និងគេងម៉ោងដែលអ្នកចូលគេង។ អាហារពេលព្រឹក អាហារពេលថ្ងៃ និងល្ងាចទៅតាមពេលវេលាធម្មតា។ បន្តធ្វើការងារជាធម្មតា ស្វែងរកប្រភពចំណូលថ្មីនៅពេលដែលអ្នកសល់ពេលវេលា…