-
កម្ពុជា និងក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៤មីនាឆ្នាំ២០២១ បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ ពិធីនោះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Indranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីពីរក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ជាតិ សិង្ហបុរី , លោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា, លោក Seth Tan នាយកប្រតិបត្តិក្រុមហ៊ុន Infrastructure Asia, លោកបណ្ឌិតRobert Yap ប្រធានប្រតិបត្តិក្រុមហ៊ុនYCH Group PTE LTD និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA)…
-
ថៃរំពឹងសេដ្ឋកិច្ចកើនឡើង 2.8 ភាគរយ ខណៈដែលវិស័យទេសចរណ៍នៅបន្តរងផលប៉ះពាល់
បរទេស៖ យោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃកាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញថាសេដ្ឋកិច្ចរបស់ថៃនឹងអាចកើនឡើងបានប្រមាណជា 2.8 ភាគរយឡើងវិញនៅឆ្នាំនេះ ខណៈដែលកំណើននេះមិនទាន់គ្រប់តាមការចង់បានរបស់ខ្លួននោះឡើយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpttayapaisith បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តីវិស័យទេសចរណ៍របស់ថៃនឹងនៅតែបន្តមានភាពខ្សត់ខ្សោយដដែលនៅក្នុងឆ្នាំនេះ ដែលវាគឺជាវិស័យស្នូលបន្ទាប់ពីវិស័យនាំចេញរបស់ប្រទេស។ លោក Arkhom ដែលបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា៖សេដ្ឋកិច្ចរបស់ថៃឆ្នាំនេះនឹងកើនឡើងផុតពីចំណុចទាបបំផុតដែលយើងទទួលបានកាលពីឆ្នាំទៅ ប៉ុន្តែយើងមិនរីករាយទៅនឹងតួលេខនេះប៉ុន្មានទេ ពីព្រោះថាជាក់ស្តែងវាមានគម្លាតពីគ្នាតិចតួចប៉ុណ្ណោះ។ លោកបន្តថាសកម្មភាពក្នុងស្រុកនៅតែបន្តដើរតួជាកត្តាសំខាន់ក្នុងការជួយស្តារសេដ្ឋកិច្ចថៃឡើងវិញ ប៉ុន្តែវិស័យដ៏សំខាន់ដូចជាទេសចរណ៍ជាដើមគឺនៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ដោយអាចត្រូវរង់ចាំរហូតដល់ឆ្នាំ 2023 ឬឆ្នាំ 2024។ ដោយឡែកតំរូវការពីក្រៅប្រទេសក៏នៅមិនទាន់អាចកើតមានវិញនៅឡើយនៅឆ្នាំនេះ ដូចនេះហើយបានជារដ្ឋាភិបាលត្រូវតែចាំបាច់ធ្វើការវាស់វែងទៅលើការពន្លឿន និងពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជំនួសវិញ។ វិស័យទេសចរណ៍ថៃត្រូវបានគេមើលឃើញថាបានបន្តធ្លាក់ចុះខ្លាំងចាប់តាំងតែពីខែមេសា ឆ្នាំ2020មកម្ល៉េះ ហើយជាលទ្ធផលប្រៀបធៀបនៅក្នុងខែមករាឆ្នាំ 2020 ទៅខែមករា ឆ្នាំ 2019 អត្រាទេសចរណ៍បានធ្លាក់ចុះរហូតទៅដល់ 99.8 ភាគរយ។ចំណូលបានមកពីបរទេសដែលថៃទទួលបានកាលពីឆ្នាំ 2019 គឺមានកម្រិតខ្ពស់រហូតទៅដល់ 11 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP។ ជាការឆ្លើយតបគិតមកត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះរដ្ឋាភិបាលថៃបានប្រកាសចាប់ផ្តើមដំណើរការចែកចាយ និងចាក់វ៉ាក់សាំងជាលើកដំបូងនៅទូទាំងប្រទេសជាពិសេសកំពុងជំរុញការសិក្សាឲ្យមានការប្រើប្រាស់ប៉ាស្ព័រកូវីដ ឬ Covid passport ផងដែរដោយសង្ឃឹមថានឹងអាចប្រមូលអ្នកធ្វើដំណើរជាតិ និងអន្តរជាតិឡើងវិញឲ្យបានឆាប់៕
-
រយៈពេល2ខែដើមឆ្នាំ2021 ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ កើនឡើង 55.27%
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូត គាមអនាម័យបានបង្ហញថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល2ខែដើមឆ្នាំ2021 នេះ មានចំនួន1,599,922តោន កើនឡើងចំនួន 569,493 តោនស្មើនឹង 55.27% បើធៀបទៅនឹងឆ្នាំ 2020 ដែលបាននាំចេញទៅកាន់ប្រទេសគោលដៅចំនួន25 ។ ក្នុងចំណោមផលិតផលកសិកម្មដែលបាននាំចេញទាំងអស់ ផលិតផលដំឡូងមីទទួលបានការបញ្ជាទិញច្រើនជាងគេ គឺចំនួនជាង 950,000 តោន ក្នុងនោះដំឡូងមីក្រៀមមានចំនួន 802,451 តោន និងដំឡូងមីស្រស់ចំនួន 154,750 តោន។ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករផ្សេងៗទៀតរួមមាន គ្រាប់ស្វាយចន្ទីចំនួន79,473 តោន គ្រាប់ពោតក្រហមមានចំនួន78,856 តោន ផ្លែចេកស្រស់ចំនួន75,645 តោន ផ្លែស្វាយស្រស់ ចំនួន43,680 តោន ម្ទេសស្រស់ចំនួន 32,417 តោន ដូងប្រេងចំនួន 7,176តោន និងកន្ទក់មាន ចំនួន 6,250 តោន រួមទាំងផលិតផលចំនួន 33 មុខផ្សេងទៀតមានបរិមាណសរុបចំនួន 31,371តោន។ ផលិតផលកសិកម្មសំខាន់ជាងគេ លំដាប់ទី2 បន្ទាប់ពីអង្ករ គឺដំឡូងមី ហើយកម្ពុជាក៏បាន…
-
សេដ្ឋកិច្ចកូរ៉េខាងត្បូងដុនដាបខ្លាំងមិនធ្លាប់មាន 22 ឆ្នាំចុងក្រោយនេះ
សេអ៊ូល៖ ធនាគារកណ្តាលនៃប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាសេដ្ឋកិច្ចប្រទេសរបស់ខ្លួនត្រូវបានគេមើលឃើញថាធ្លាក់ចុះខ្លាំងជាលើកដំបូងកាលពីឆ្នាំ 2020 ក្នុងអត្រាមិនធ្លាប់មានឡើយអស់រយៈពេល 22 ឆ្នាំចុងក្រោយនេះ។ ប្រភពដដែលក៏បានអះអាងទៀតថាដោយសារតែបញ្ហាកូវីដវាមិនត្រឹមតែបានបំផ្លាញការងារសេវាកម្មជាច្រើននោះទេវាក៏បានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដល់ការចំណាយរបស់អ្នកប្រើប្រាស់ផងដែរ។ តួលេខដំបូងដែលត្រូវបានបង្ហាញដោយធនាគារកណ្តាលនៅថ្ងៃនេះផងដែរក៏បានឲ្យយើងឃើញដែរថាផលិតផលក្នុងស្រុកសរុប GDP បានធ្លាក់ចុះប្រមាណជា 1 ភាគរយកាលពីឆ្នាំទៅធៀបទៅនឹងឆ្នាំ 2019និងជាតួលេខមិនធ្លាប់ឃើញមានឡើយតាំងតែពីឆ្នាំ 1998។ តាមពិតសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងអាចប្រឈមមុខទៅនឹងបញ្ហាធ្ងន់ធ្ងរជាងនេះប្រសិនបើមិនមែនដោយសារតែការនាំចេញដ៏មមាញឹកនៃផលិតបច្ចេកវិទ្យារបស់ខ្លួនទេនោះ។តំរូវការផ្នែកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាពិសេសកំព្យូទ័របានជំរុញឲ្យកូរ៉េខាងត្បូងអាចនាំចេញការផ្គត់ផ្គង់យ៉ាងច្រើនមិនធ្លាប់មានខណៈដែលមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកបែរងាកទៅធ្វើការពីផ្ទះ។ ធនាគារក៏បានធ្វើការរំពឹងទុកដែរថាសេដ្ឋកិច្ចកូរ៉េនឹងអាចកើនឡើងវិញនៅក្នុងឆ្នាំ2021 នេះដោយសារតែកត្តានាំចេញដដែល ប៉ុន្តែចំពោះទីផ្សារការងារវិញប្រហែលជាត្រូវការពេលវេលាយូរបន្តិច ជាពិសេសការងារនៅក្នុងឧស្សាហកម្មសេវាកម្មដូចជាភោជនីយដ្ឋាន និងការធ្វើដំណើរជាដើមផង។ ចាប់តាំងតែពីខែមិនាមកធនាគារកណ្តាលក៏បានបន្តគោលការណ៍របស់ខ្លួនជាមួយនឹងអត្រាការប្រាក់ទាបមិនធ្លាប់មានត្រឹមតែ 0.5 ភាគរយប៉ុណ្ណោះដោយសង្ឃឹមថានឹងអាចរុញច្រានលុយចូលទៅក្នុងសេដ្ឋកិច្ចជាតិ និងជួសជុលវាឡើងវិញ ប៉ុន្តែតាមអ្នកជំនាញជឿជាក់ថាវិធីបែបបុរាណមួយនេះគឺបានត្រឹមតែអាចកំណត់ផលប៉ះពាល់ក្នុងអំឡុងពេលមានការរាតត្បាតប៉ុណ្ណោះ ពីព្រោះថាជាក់ស្តែងវាបានធ្វើឲ្យប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ និងតម្រូវការបាត់ទៅហើយ៕ គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងសរុបនៃវិរុសកូវីដនៅទូទាំងប្រទេសទៅដល់ 91,240 នាក់ខណៈដែលអ្នកបាត់បង់ជីវិតមានចំនួន 1,619 នាក់៕
-
យានយន្ដជាង 45 ម៉ឺនគ្រឿង បានចុះបញ្ជីក្នុងឆ្នាំ2020
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលកន្លងទៅថ្មីៗនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ2020 មានយានយន្ដចំនួន 456,574 គ្រឿងបានចុះបញ្ជី ដោយក្នុងនោះមានរថយន្ដធុនស្រាលចំនួន 70,631 គ្រឿង, រថយន្ដធុនធ្ងន់ចំនួន 15,342 គ្រឿង និងម៉ូតូ ចំនួន 370,601 គ្រឿង (ធ្វើផ្លាកលេខ)។ គិតពីឆ្នាំ2016-2020 មានយានយន្ដសរុបចំនួន 2,650,107 គ្រឿង បានចុះបញ្ជី ក្នុងនោះមានរថយន្ដធុនស្រាល ចំនួន 318,345 គ្រឿង, រថយន្ដធុនធ្ងន់ ចំនួន 71,469 គ្រឿង និងម៉ូតូចំនួន 2,260,293គ្រឿង។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ។ដោយឡែកការចេញប័ណ្ណបើកបរយានយន្ដនៅក្នុងឆ្នាំ2020 សរុបចំនួន 242,302 គ្រឿង ក្នុងនោះ មានរថយន្ដ ចំនួន 154,968 គ្រឿង និងម៉ូតូ ចំនួន 14,261 គ្រឿង។ ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅឆ្នាំ2020 ក្រសួងសាធារណការបានធ្វើការត្រួតពិនិត្យសរុបចំនួន 397,746 គ្រឿង។ សូមជម្រាបថា កាលពីខែកុម្ភៈ…
-
សម្តេចតេជោចេញវិធានការបន្ទាន់បិតចរាចរណ៍មនុស្សចេញចូលខេត្តព្រះសីហនុ ប៉ុន្តែមិនបិទការដឹកទំនិញ
ព្រះសីហនុ ៖ ជាវិធានការបន្ទាន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជាសំឡេងនៅយប់ថ្ងៃទី3 ខែមីនា ឆ្នាំ2021 បញ្ជាឱ្យអាជ្ញាធរខេត្តព្រះសីហនុត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវចំនួនអ្នកធ្វើចត្តាឡីស័ក ជាពិសេសបិតចរាចរណ៍មនុស្សចេញចូលក្នុងខេត្តព្រះសីហនុជាបន្ទាន់ ប៉ុន្តែមិនបិទការដឹកជញ្ជូនទំនិញសម្រាប់នាំចេញ នាំចូលក្នុងប្រទេសតាមរយៈកំពង់ផែអន្តរជាតិនោះទេ។ ជាមួយនឹងការដាក់ឱ្យអនុវត្តនូវវិធានបន្ទាន់ខាងលើនេះ សម្ដេចតេជោក៏បានផ្ដាំទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពិនិត្យមើលទាក់ទងនឹងករណីកើនឡើងនៃអ្នកវិជ្ជមានកូវីដ-19 នៅខេត្តព្រះសីហនុ ដែលមិនអាចបិទក្រុងព្រះសីហនុទាំងស្រុងនោះទេ ដោយគប្បីយកវិធានការបន្ទាន់ចំនួន2សម្រាប់អនុវត្តបន្ថែម គឺ៖ទី1- គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុ និងចេញទៅកាន់ខេត្តផ្សេងៗ ហើយទី2- គឺការជំរុញការចាក់វ៉ាក់សាំងដែលនឹងត្រូវបញ្ជូនទៅនឹងព្រឹកថ្ងៃទី4 ខែមីនា ឆ្នាំ2021នេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ «អ៊ីចឹងតាមវិធីនៃការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា គឺយើងបានបិទរួចមក ហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងកុំឱ្យធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុង យើងមិនអាចបិទក្រុងហ្នឹងបានទេ ដោយសារតែវាពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញ។ ប៉ុន្តែចំពោះមនុស្សអាចនឹងមានការតម្រូវឱ្យមានការខិតខំ (ចលនាមនុស្សកុំឱ្យចេញ) ដើម្បីនឹងទប់ស្កាត់នៃការរីករាលដាលចម្លងទៅកាន់ខេត្តផ្សេង។ ចឹងគឺសុំឱ្យគេស្នាក់ខេត្តព្រះសីហនុ កុំឱ្យចេញមកក្រៅ ទៅកែប កំពត ឬទៅតាមផ្លូវជាតិលេខ4 »។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទាក់ទងនឹងវិធានការទី2 ដែលជាការជំរុញការចាក់វ៉ាក់សាំង ហើយបន្តចាក់វ៉ាក់សាំងសម្រាប់អ្នកអាយុក្រោម59 ឆ្នាំ និងថែម AstraZeneca…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី04 ខែមីនា ឆ្នាំ2021នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (324,000 ដូស) កាលពីរាត្រីថ្ងៃទី02 ខែមីនា ឆ្នាំ2021។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម59ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ៕
-
ព័ត៌មានសេដ្ឋកិច្ចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១
-
របរចិញ្ចឹមចៀមងាយៗ តែផ្ដល់ផលបានច្រើនលើសលប់
កំពង់ឆ្នាំង ៖ ប្រជាកសិករខ្មែរភាគច្រើននិយមចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក គោ ក្របី ជាដើមដើម្បីទ្រទ្រង់ជីវភាពជីវភាពគ្រួសារ ក៏ដូចជាការប្រើប្រាស់ដើម្បីជាជំនួយកម្លាំងក្នុងព្យួររាល់ផងដែរ។ ប៉ុន្តែបងប្អូនមិនទាន់ដឹងទេថា ក្រៅពីសត្វទាំងអស់ខាងលើ ប្រទេសកម្ពុជាក៏អាចចិញ្ចឹមសត្វចៀមបានយ៉ាងល្អ និងអាចទទួលផលបានច្រើនលើសពីការស្មាន។ លោក ប៊ុន ចាន់វីរៈ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណជាង10ហិចតា។ លោកបានប្រាប់ពីមូលហេតុដែលគាត់ចិញ្ចឹមចៀមថា៖« ខ្ញុំចិញ្ចឹមចៀម ដោយសារពួកខ្ញុំគិតថាវាថ្មី ប្លែក យើងចង់សាកល្បងចិញ្ចឹមចៀមដោយសារតែគោគេចិញ្ចឹមច្រើនហើយ ឯសាច់ចៀមក៏ពេញនិយមនៅប្រទេសគេ គេចិញ្ចឹមយកសាច់ ហើយតម្លៃរបស់វាថ្លៃជាងសាច់គោទៅទៀត។ មួយវិញទៀត ប្រទេសខ្លះគេរៀបចំរមណីយដ្ឋានឱ្យភ្ញៀវមកលេង ហើយយើងក៏មានគម្រោងបង្កើតរមណីយដ្ឋានផង អ៊ីចឹង ទម្រាំយើងធ្វើហើយ យើងមានចៀមច្រើន អាចទទួលភ្ញៀវគាត់មកលេងបានតែម្ដង។ ចៀមជាសត្វស្រួលចិញ្ចឹម វារស់នៅជាហ្វូង ហើយអាកាសធាតុក្ដៅក៏គ្មានបញ្ហា ដោយយើងចិញ្ចឹមពូជយកសាច់ មិនត្រូវការអាកាសធាតុត្រជាក់ដូចពូជយករោម និងយកទឹកដោះទេ»។ ម្ចាស់កសិដ្ឋានរូបនេះបានប្រាប់ផងដែរថា គាត់រៀនបច្ចេកទេសចិញ្ចឹមចៀមនេះដោយខ្លួនឯងនៅផ្ទះលក្ខណៈជា homeschool ដែលយើងអាចទិញមេរៀនគេមករៀនដោយខ្លួនឯងបាន។ មួយវិញទៀត ដោយសារលោកកាន់សាសនាគ្រឹស្ត និងមានមិត្តភក្ដិជាជនជាតិបរទេសច្រើននៅក្នុងសមាគមផង លោកក៏ទទួលបានចំណេះដឹងពីមិត្តរបស់លោកបានខ្លះផងដែរ។ ក្រៅពីនេះ គាត់ក៏ធ្លាប់ទៅសិក្សាជំនាញកសិកម្មវគ្គខ្លីៗនៅក្រៅប្រទេសដូចជា ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមជាដើម។ លោក…
-
ទីផ្សារមូលបត្រ Bitcoin អាមេរិកបានធ្លាក់ថ្លៃភ្លាមៗដល់ទៅ 4 ភាគរយ
បរទេស៖តម្លៃរបស់កាក់អេឡិចត្រូនិក Bitcoin ត្រូវបានគេដឹងថាបានធ្លាក់ចុះភ្លាមៗដល់ទៅ 4 ភាគរយកាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីបេក្ខភាពប្រធានគណកម្មការមូលប័ត្រអាមេរិក ឬ SEC ថ្មីលោក Gary Gensler បានធ្វើការបញ្ជាក់ថាលោកនឹងត្រៀមកិច្ចការងារដំបូងរបស់ខ្លួនក្នុងការលុបបំបាត់ចោលនូវសកម្មភាពក្លែងបន្លំ និងឧបាយកលនៅក្នុងទីផ្សារអេឡិចត្រូនិក។ លោក Gensler បានបន្តថាកិច្ចការងារការពារចំពោះអ្នកវិនិយោគគឺជារឿងដ៏សំខាន់បំផុតហើយ SEC កំពុងស្វែងរកកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឲ្យបានថាទីផ្សាររូបិយបណ្ណអេឡិចត្រូវនិកគឺមិនមានភាពក្លែងបន្លំ និងការបោកបញ្ឆោតអ្វីនោះដែរ។ គួរឲ្យដឹងដែរថា លោក Gary Genlser គឺជាបេក្ខភាពដែលត្រូវបានណែនាំដោយប្រធានាធិបតីលោក Joe Biden នៅក្នុងតំណែងជាប្រធាននៃគណកម្មការមូលបត្រជាតិរបស់អាមេរិក SEC ហើយអ្វីដែលលោកបានធ្វើសេចក្តីថ្លែងការណ៍ម្សិលមិញនោះគឺសំដៅទៅលើ Bitcoin តែម្តង។ ជាលទ្ធផល Bitcoin ដែលមានតម្លៃនៅក្រោម 50,000 ដុល្លារកាលពីព្រឹកថ្ងៃអង្គារនោះបានធ្លាក់ចុះមកត្រឹមតែ 47,190 ដុល្លារប៉ុណ្ណោះនៅក្រោយសេចក្តីថ្លែងការណ៍របស់លោក Gensler ប៉ុន្តែទោះបីជាយ៉ាងណាក្តីបើគិតពីអត្រាកើនឡើងប្រចាំឆ្នាំនៅក្នុងឆ្នាំនេះវិញគឺមានប្រមាណជា 60 ភាគរយដដែល៕